All Program
News & ជាតិ & ព័ត៌មានថ្មីៗ

ភ្នំពេញមានសហគ្រាសជាង៦ ៨០០ និងផ្តល់ការងារដល់ពលរដ្ឋ១២ម៉ឺននាក់
ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលសហគ្រាសក្នុងស្រុកក្លាយជាចលករសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច នៅក្រុងភ្នំពេញមានសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមាណ៦ ៨០០មូលដ្ឋាន និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណ១២ម៉ឺននាក់ ខណៈពេលសហគ្រាសនៅទូទាំងប្រទេស មានប្រមាណ៧៥ម៉ឺនកន្លែង។ លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលថ្មីៗនេះថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តផ្តល់សេវាចុះបញ្ជីពិនិត្យគុណភាពទំនិញ ស្វែងរកទីផ្សារ សម្របសម្រួល និងការលើកលែងលិខិតមួយចំនួនឱ្យម្ចាស់អាជីវកម្ម មានភាពងាយស្រួល និងត្រៀមបង្កើតសេវាចុះបញ្ជីនៅកន្លែងតែមួយជូនម្ចាស់សហគ្រាសក្នុងស្រុក។ លោកជំទាវបានមានប្រសាសន៍ថា “សម្រាប់រាជធានីភ្នំពេញ បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ យើងមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន៦ ៨១៦មូលដ្ឋាន ហើយកំម្លាំងពលកម្ម ដែលបម្រើដល់មូលដ្ឋានមានប្រហែល១២ម៉ឺននាក់ ហើយថ្លៃសរុបមានប្រមាណ៥៤ម៉ឺនដុល្លារ។ តែបើយើងមើលទៅការជំរឿនសេដ្ឋកិច្ច កាលឆ្នាំ២០២២ទំហំប្រាក់ចំណូល ដែលបានមកពីសហគ្រាសមីក្រូ តូច និងមធ្យម សម្រាប់រាជធានីភ្នំពេញ មានប្រមាណពីរម៉ឺនដុល្លារដុល្លារ។ អ៊ីចឹងច្រើន បើយើងប្រៀបធៀប ពីឆ្នាំ២០២២មកដល់សព្វថ្ងៃនេះ ខ្ញុំគិតថា វាមានសន្ទុះកើនឡើង”។ លោកជំទាវបានបន្តទៀថា បើយោងតាមជំរឿនសេដ្ឋកិច្ច កាលពីឆ្នាំ២០២២ មូលដ្ឋានសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានប្រមាណ៧៥ម៉ឺនមូលដ្ឋាន។ បើប្រៀបធៀបឆ្នាំ២០២២ និងឆ្នាំ២០១១ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសប្រគេនទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកធនាគារជាច្រើនរូបទៀត។ ក្រៅពីប្រគេនទៀនព្រះវស្សានាព្រឹកនេះ ឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ រួមមាន ទឹកបរិសុទ្ធ ទឹកក្រូច, ទឹកផ្លែឈើ, អង្ករ២តោន ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ និងតម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តសរុបចំនួន២៦លានរៀន។ សូមរំឭកថា ឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ តែងតែអញ្ជើញនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងក្នុងរដូវភ្ពុំបិណ្ឌ នៅវត្តបទុមវត្តី រាជធានីភ្នំពេញជាហូរហែ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវីរកងទ័ព វីរនគរបាលជាតិ […]
News & ជាតិ & ព័ត៌មានថ្មីៗ

តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនក្នុងវេទិកាថ្នាក់ជាតិ ស្ដីពី “សុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលសហគមន៍កសិកម្ម ដើម្បីទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារ”
ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារARDB បានចូលរួមជាវាគ្មិនក្នុងវេទិកាថ្នាក់ជាតិស្ដីពី “សុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលសហគមន៍កសិកម្ម ដើម្បីទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារ” ក្រោមអធិបតីភាពលោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ឆាយគីម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា, លោក វង់ តុន មន្រ្តីគម្រោងអភិបាលកិច្ចសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងលោក មិន សោភ័ន តំណាងប្រចាំប្រទេសអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន ((Agronomes et Vétérinaires Sans Frontières – AVSF) សរុបមានអ្នកចូលរួមចំនួន៧៩នាក់ ដែលអញ្ជើញមកពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មក្នុងតំបន់គោលដៅរបស់គម្រោង ”សហគមន៍ឆ្នើម” ដែលប្រព្រឹត្តទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីន រំពឹងបានទិន្នផលដូង១៥លានតោន នៅឆ្នាំ២០២៦នេះ
ហ្វីលីពីន៖ ប្រទេសហ្វីលីពីន គ្រោងនឹងប្រមូលផលដូងឱ្យបានជាង ១៥លានតោននៅឆ្នាំ ២០២៦នេះ ដែលជាបរិមាណច្រើនបំផុតមិនធ្លាប់មានឡើយក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរដូងរបស់ហ្វីលីពីន។ ប្រធានអាជ្ញាធរដូងហ្វីលីពីន លោក ឌីកស្ទើ បូទេដ (Dexter Buted) បានលើកឡើងថា ទិន្នផលដូងរបស់ហ្វីលីពីននឹងកើនឡើងយ៉ាងហោចណាស់៥ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរដូង បានបង្ហាញថា ហ្វីលីពីនប្រមូលផលដូងបាន ១៤,៥១លានតោន ក្នុងឆ្នាំ២០២៥ និង ១៤,៥លានតោន ក្នុងឆ្នាំ២០២៤។ អាជ្ញាធរដូងរបស់ហ្វីលីពីនបានឱ្យដឹងថា កត្តាចម្បងៗ ដែលជំរុញឱ្យទិន្នផលដូងកើនឡើង រួមមានការថែទាំ និងអាយុកាលដើមដូង ដោយការអនុវត្តកម្មវិធីផ្ដល់ជីជាតិដល់កសិដ្ឋានចាស់ៗ ការស្ដារដើមដូងខូចខាត និងដូងចាប់ផ្តើមចេញផ្លែ ដែលបានដាំកាលពីប្រហែល៦ឆ្នាំមុន។ លើសពីនេះ ទីផ្សារនាំចេញមានសន្ទុះខ្លាំង ដែលការនាំចេញផលិតផលដូងពីខែមករា ដល់ខែមិថុនា បានកើនឡើងដល់ ១,៩ពាន់លានដុល្លារ ក្នុងនោះ ប្រេងដូងគ្របដណ្តប់រហូតដល់៨២ភាគរយនៃការនាំចេញសរុប។ ចំពោះផែនការដាំដុះបន្ថែម អាជ្ញាធរដូងរបស់ហ្វីលីពីន មានផែនការដាំដើមដូងឱ្យបាន២៥លានដើមបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ ជាមួយគោលដៅសម្រេចឱ្យបាន១០០លានដើម ត្រឹមឆ្នាំ២០២៨ខាងមុខ ខណៈពេលដើមដូងចំនួន៦០លានដើម ត្រូវបានដាំរួចរាល់តាំងពីឆ្នាំ២០២៤មកមេ្លះ។ ទាក់ទងនឹងបញ្ហាអាកាសធាតុ ភាគីហ្វីលីពីនមានសុទិដ្ឋិនិយមថា ទិន្នផលដូងនឹងមិនសូវរងផលប៉ះពាល់ខ្លាំងនោះទេ ទោះបីជាមានការព្រមានអំពីបាតុភូតអែលនីញ៉ូ (El Niño) […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌាបើកដំណើរការកំពង់ផែថ្មី ដើម្បីនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ
ឥណ្ឌា៖ កំពង់ផែសមុទ្រក្នុងប្រទេសឥណ្ឌមួយកន្លែង បានចាប់ផ្តើមប្រតិបត្តិការនាំចេញ-នាំចូល កាលថ្ងៃទី១៨ ខែសីហា ដោយបើកផ្លូវដឹកជញ្ជូនតាមកប៉ាល់ផ្ទាល់សម្រាប់អ្នកនាំចេញ ដែលពីមុនតែងតែប្រើប្រាស់កំពង់ផែរបស់ស្រីលង្កា និងកំពង់ផែសិង្ហបុរី ឬកំពង់ផែប្រទេសកាតា ដើម្បីដឹកទំនិញទៅកាន់ទីផ្សារលោកខាងលិច។ ដោយស្ថិតនៅចម្ងាយជាង១៨គីឡូម៉ែត្រពីផ្លូវនាវាចរណ៍អន្តរជាតិតភ្ជាប់ភូមិភាគបូព៌ាទៅកាន់បច្ចឹមប្រទេស កំពង់ផែបើកថ្មី ឈ្មោះវីហ្ស៊ីនចាំ(Vizhinjam) ស្ថិតនៅភាគត្បូងប្រទេសឥណ្ឌា ក្នុងរដ្ឋការ៉ាឡា ត្រូវវាងតិចតួចប៉ុណ្ណោះសម្រាប់នាវាដឹកកុងតឹន័រខ្នាតយក្ស។ ប៉ុន្តែទំនិញឆ្ពោះទៅកាន់ទីផ្សារអឺរ៉ុបអាចទៅដល់គោលដៅក្នុងរយៈពេល២៤ថ្ងៃ ដែលលឿនជាងផ្លូវបច្ចុប្បន្ននេះ រហូតដល់១០ថ្ងៃ។ ក្រុមហ៊ុននាវាចរណ៍ធំៗ បានបញ្ចូលកំពង់ផែនេះទៅក្នុងសេវាកម្មដឹកជញ្ជូនផ្ទាល់ខ្លួន ដែលភ្ជាប់ទំនាក់ទំនងផ្លូវទឹករវាងតំបន់អឺរ៉ុប និងទ្វីបអាស៊ី ដែលផលិតផលកសិកម្ម និងគ្រាប់ស្វាយចន្ទី នឹងជាមុខទំនិញចម្បងជាងគេសម្រាប់នាំចេញ។ ក្រុមហ៊ុនមួយរបស់ឥណ្ឌា បានកក់កុតឹន័រដំបូងគេ សម្រាប់ដឹកជញ្ជូនផលិតផលអាហារឆ្អិនស្រាប់ និងអាហារក្លាស្ស មានទម្ងន់ជាងបួនតោន។ នាវាទី១នេះ នឹងដឹកកុងតឹន័ររហូតដល់២០គ្រឿង រួមទាំងទូកុងតឹន័រត្រជាក់សម្រាប់ដឹកបន្លែ និងផ្លែឈើ ដោយគេរំពឹងថា នឹងផ្ទេរទំនិញនៅពេលនាវាមកដល់ត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។ ចំណែកសមាគមភ្នាក់ងារនាវាចរណ៍ក្នុងរដ្ឋកេរ៉ាឡា ក៏នឹងបើកសាខានៅលើកំពង់ផែនេះផងដែរ ដើម្បីគ្រប់គ្រងប្រតិបត្តិការនាំចេញ-នាំចូល។ នាយកប្រតិបត្តិក្រុមហ៊ុននាំចេញបាននិយាយថា ក្រុមហ៊ុនរបស់លោកទទួលបានការសួរនាំពីអ្នកនាំចេញក្នុងស្រុក។ ព្រមជាមួយគ្នានេះដែរ ក៏មានតម្រូវការពីបរទេស ដែលកំពុងរកផលិតផលទ្វីមួយពីកំពង់ផែនេះ ដោយលោកបានបន្ថែមថា អតិថិជននៅបរទេសកំពុងបង្ហាញការចាប់អារម្មណ៍ជាពិសេសលើគ្រាប់ស្វាយចន្ទី និងម្ទេសផ្លោកបៃតង។ ការចាប់ផ្តើមសេវាកម្មនាំចេញ-នាំចូលនេះ ត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធឃ្លាំងស្តុកទំនិញ ឃ្លាំងស្តុកត្រជាក់ ស្ថានីយទំនិញកុងតឹន័រ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ស្ពៃបូកគោចិន ជ្រលក់សារធាតុហ្វ័រម៉ុល ផ្អើលពេញប្រទេសចិន និងកូរ៉េខាងត្បូង
កូរ៉េ៖ អាជ្ញាធរចិនកំពុងញាប់ដៃញាប់ជើងចាតិវិធានការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅទូទាំងប្រទេស បន្ទាប់ពីអ្នកលក់ស្ពៃបូគោនៅភាគខាងជើងប្រទេសចិន បានជ្រលក់ថ្នាំហ្វ័រម៉ូល កុំឱ្យបន្លែឆាប់រលួយពេក ដែលធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងភ័យអំពីសុខភាព ក្រោយបរិភោគស្ពៃបូគោ និងគីមជី នាំចូលពីប្រទេសចិន។ សារធាតុ ហ្វ័រម៉ាល់ដេអីដ (Formaldehyde) ឬហៅខ្មែរដឹងជាទូទៅថា ជាហ្វ័រម៉ុលសម្រាប់ចាក់សាកសពមនុស្ស កុំឱ្យស្អុយ ត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កមហារីកក្រុមទី១ ដូច្នេះបើសារធាតុនេះចូលតាមចំណីអាហារ វាអាចស្រូបចូលតាមប្រព័ន្ធរំលាយអាហារ។ ចំណែកផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ អាចបង្កឱ្យមនុស្សក្អួតចង្អោរ ឈឺពោះ រលាក ឬខូចស្រទាប់ក្រពះ និងបំពង់អាហារ ព្រមទាំងអាចហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ។ ប្រសិនបើធ្ងន់ធ្ងរ វាអាចធ្វើមនុស្សមានបញ្ហាផ្លូវដង្ហើម និងអាចបង្កឱ្យស្ថានភាពអាស៊ីតក្នុងឈាមកើនឡើង និងខូចតម្រងនោម។ រដ្ឋបាលគ្រប់គ្រងទីផ្សាររបស់ចិន បាននិយាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា ខ្លួនបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានស៊ើបអង្កេត និងចាត់វិធានការយ៉ាងឆាប់រហ័សចំពោះការប្រើប្រាស់សារធាតុ ហ្វ័រម៉ុល លើស្ពៃបូគោ នៅក្នុងខេត្តហឺប៉ី (Hebei) នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ។ ការិយាល័យសុវត្ថិភាពចំណីអាហារនៃក្រុមប្រឹក្សារដ្ឋរបស់ចិន កំពុងសហការជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង ដើម្បីតាមរកអ្នកចែកចាយស្ពៃបូគោ និងទប់ស្កាត់មិនឱ្យចូលទៅក្នុងទីផ្សារ។ អាជ្ញាធរចិន ក៏បានបញ្ជាឱ្យយកសំណាកបន្លែ និងត្រួតពិនិត្យទីផ្សារនៅទូទាំងប្រទេស ដោយផ្តោតសំខាន់លើស្ពៃបូគោ ដែលប្រជាជនកូរ៉េពេញនិយមកែច្នៃធ្វើជាជ្រក់ គីមជី។ ជ្រក់ គីមជី នៅក្នុងទីផ្សារកូរ៉េខាងត្បូងមួយចំនួនត្រូវបាននាំចូលពីប្រទេសចិន […]
News & ជាតិ & ព័ត៌មានថ្មីៗ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្លិបអ្នកកាសែតកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានោះ គឺឯកឧត្តម ចាន់ ស៊ីហា អគ្គនាយករងធនាគារ ARDB ធ្វើជាតំណាងធនាគារ និងលោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា ជាអ្នកចុះហត្ថលេខាផ្ទាល់ ហើយពិធីនឹះ ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំធនាគារ និងសមាជិកក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងបងប្អូនអ្នកសារព័ត៌មានមកពីអង្គភាពមួយចំនួន។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាន៍ចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងមិនត្រឹមតែជួយបង្កើនការផ្សព្វផ្សាយអំពីវិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយបង្កើតបរិយាកាសមួយដែលព័ត៌មាន ចំណេះដឹង ហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់តែប្រសើរ។ ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា មានតម្លៃជាងការផ្សព្វផ្សាយអំពីស្ថាប័ន ពោលនេះជាកិច្ចសហប្រតិបត្តិការ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ក្រុមហ៊ុនជប៉ុនគ្រោងដំឡើងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទី នៅចុងឆ្នាំ២០២៦
ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុនគ្រោងនឹងដំឡើងរោងចក្រសាកល្បងចម្រាញ់ប្រេងសំបកគ្រាប់ស្វាយចន្ទី និងកែច្នៃកាកសំណល់សំបកគ្រាប់ស្វាយចន្ទី ដែលនៅសេសសល់ឱ្យទៅជាប្រេងឥន្ធនៈ នៅក្នុងខេត្តកំពង់ធំ នាចុងឆ្នាំ២០២៦នេះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB TV នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា ការដំឡើងរោងចក្រសាកល្បងចម្រាញ់ប្រេងចេញពីសំបកគ្រាប់ស្វាយចន្ទីនេះ គឺជាគម្រោងទី២ នៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីរោងចក្រខ្នាតមធ្យមមួយវិនិយោគដោយក្រុមហ៊ុនចិន ដែលកំពុងដំឡើង ប៉ុន្តែមិនទាន់ដាក់ឱ្យដំណើរការនៅឡើយទេ។ លោកសង្កត់ធ្ងន់ថា រោងចក្រសាកល្បងចម្រាញ់ប្រេងសំបកគ្រាប់ស្វាយចន្ទីនេះនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី មីរ៉ាត (Mirarth) ដែលជាក្រុមហ៊ុនជប៉ុនដូចគ្នា។ លោកបានបន្ថែមថា ប្រសិនបើការសាកល្បងទទួលបានជោគជ័យ គម្រោងនេះនឹងបើកផ្លូវសម្រាប់ការប្រមូលទុនវិនិយោគបន្ថែម និងការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជា។ ទោះជាយ៉ាងណា លោកក៏បានសម្តែងក្តីបារម្ភខ្លះៗចំពោះបរិមាណសំបកស្វាយចន្ទី ដែលអាចនឹងប្រមូលបានតិចតួច មិនគ្រប់គ្រាន់សម្រាប់ការកែច្នៃ។ ទាក់ទិននឹងគម្រោងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អួន ស៊ីឡុត នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាហ្សូអូ អូកាម៉ូរ៉ា (Kazuo Okamura) តំណាងមជ្ឈមណ្ឌលសហប្រតិបត្តិការជប៉ុនសម្រាប់ប្រេង និងថាមពលប្រកបដោយចីរភាព (Japan Cooperation […]
News & ជាតិ & ព័ត៌មានថ្មីៗ

សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវដល់រោងម៉ាស៊ីនកិនស្រូវ ឱ្យជួយទិញស្រូវកសិករឲ្យអស់លទ្ធភាព និងមានតម្លៃល្អ
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអំពាវនាវដល់សមាជិករបស់សហ័ន្ធស្រូវអង្ករកម្ពុជាដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ចូលរួមជួយប្រមូលទិញស្រូវពីប្រជាកសិករនៅរដូវច្រូតកាត់នាខែសីហានេះឲ្យអស់លទ្ធភាពនិងមានតម្លៃល្អលើទីផ្សារ ដើម្បីរក្សាស្ថេរភាពថ្លៃ។ ការអំពាវនាវរបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដូច្នោះ ខណៈពេលនៅចុងខែសីហាឆ្នាំ២០២៦នេះ តម្លៃស្រូវមិនប្រកាន់រដូវមានដូចជាស្រូវសែនក្រអូប ស្រូវស្រងែ និងស្រូវអូអឹម៥៤៥១ (OM 5451) បានធ្លាក់ចុះតម្លៃ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ប៉ុន្តែមិនធ្លាក់ចុះខ្លាំងនោះដែរ។ ឧកញ៉ា ឡាយ ឈុនហួ បានមានប្រសាសន៍ថា «ក្នុងរយៈពេលមួយសប្តាហ៍នេះ ប្រទេសជិតខាងយើងបានទម្លាក់តម្លៃខ្លាំង ដោយសារតែទីផ្សារអន្តរជាតិមានការថយចុះ ហើយការបញ្ជាទិញមានតិចតួច ដែលពីរសប្តាហ៍មុន តម្លៃស្រូវឡើងខ្ពស់ បើធៀបនិងឆ្នាំមុនៗ ព្រមទាំងថ្លៃដឹកជញ្ជូនខ្ពស់ផងដែរ។ បញ្ហានេះធ្វើឲ្យអ្នកប្រមូលទិញមួយចំនួនត្រូវការទិញ ក៏បានផ្អាកសិន ជាពិសេស ក្នុងរដូវកាលនេះ។ កាលឆ្នាំមុនអង្ករយើងមានតម្លៃថោក រួមមានវៀតណាម ថៃ និងភូមា បណ្តាលមកពីឈ្មួញនាំចូល និងឃ្លាំងធំៗនៅបរទេសទិញចូលច្រើន រហូតដល់នៅសល់ក្នុងស្តុកចាស់។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអំពាវនាវដល់គ្រប់រោងម៉ាស៊ីនកិនស្រូវជាសមាជិក និងក្រុមហ៊ុននាំចេញអង្ករធំៗ ជំរុញការលក់អង្ករចេញ នឹងជួយទិញស្រូវរបស់ប្រជាកសិករឲ្យអស់លទ្ធភាព ក្នុងតម្លៃសមរម្យលើទីផ្សារ ឬក៏លើសតម្លៃទីផ្សារបន្តិច ដើម្បីជួយទប់តម្លៃកុំឲ្យធ្លាក់ចុះថែមទៀត។ ឧកញ៉ា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ី កំពុងព្រាងឯកសារគតិយុទ្ធសម្រាប់គ្រប់គ្រងសត្វមឹកពីងពាង នៅក្នុងដែនសមុទ្រ
ហ្សាការតា៖ ភាគីពាក់ព័ន្ធក្នុងវិស័យជលផលមឹកពីងពាង របស់ឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បានជួបប្រជុំគ្នាដើម្បីចរចាលើផែនការគ្រប់គ្រងមឹកពីងពាងនៅទូទាំងប្រទេស ដោយបន្តអនុវត្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ យោងតាមសេចក្តីប្រកាសរបស់មូលនិធិ លីនី (LINI Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកអភិរក្សធនធានធម្មជាតិរបស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា ការចរចាលើឯកសារនេះបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្នាក់ជាតិ ក្នុងការគ្រប់គ្រងសត្វមឹកពីងពាងប្រកបដោយចីរភាព។ ឯកសារនេះមានគោលបំណងធ្វើជាក្របខណ្ឌផ្លូវការ ដែលមន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត អាចយកមកធ្វើជាឯកសារយោង ដើម្បីអភិរក្សសត្វមឹកពីងពាងឱ្យបានត្រឹមត្រូវ។ មឹកប្រភេទនេះត្រូវគេនេសាទបានច្រើននៅតំបន់សមុទ្រ ក្បែរកោះស៊ូឡាវេស៊ី (Sulawesi) ស្ថិតនៅភាគខាងកើតរបស់ឥណ្ឌូណេស៊ី។ អង្គការមូលនិធិ លីនី បាននិយាយថា «ឯកសារនេះកំណត់គោលនយោបាយ យុទ្ធសាស្ត្រគ្រប់គ្រង និងតួនាទីរបស់ភាគីពាក់ព័ន្ធនានា ក្នុងការអភិរក្សសត្វមឹកពីពាង ព្រមទាំងគាំទ្រជីវភាពរស់នៅរបស់អ្នកនេសាទខ្នាតតូច និងលើកកម្ពស់ការនេសាទប្រកបដោយការទទួលខុសត្រូវ»។ កិច្ចប្រជុំថ្មីៗនេះ ដែលធ្វើឡើងនៅទីក្រុងបូគ័រ (Bogor) ស្ថិតនៅខាងត្បូងប្រទេសឥណ្ឌូណេស៊ី បានប្រព្រឹត្តទៅតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីសេចក្តីព្រាងផែនការត្រូវបានដាក់ឱ្យធ្វើពិភាក្សាពិគ្រោះយោបល់ជាសាធារណៈ។ ដំណើរការពិគ្រោះយោបល់នេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធជាង១០០នាក់ ដែលតំណាងឱ្យស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងមូលដ្ឋាន សហគមន៍អ្នកនេសាទ ឧស្សាហកម្មអាហារសមុទ្រ សាកលវិទ្យាល័យ និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធនឹងការគ្រប់គ្រងជលផលមឹកពីងពាង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។ អ្នកចូលរួមបានពិនិត្យ និងវាយតម្លៃមតិយោបល់ ដែលទទួលបានពីសាធារណជន ហើយមានគោលបំណងធ្វើឱ្យឯកសារនេះមានខ្លឹមសារស្របគ្នាជាមួយផែនការគ្រប់គ្រងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី។ ផែនការគ្រប់គ្រងជលផលត្រូវបានធ្វើឡើងក្នុងគោលដៅសំខាន់ៗ រួមមានលើកកម្ពស់ការធ្វើនេសាទប្រកបដោយចីរភាព […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

បង្កងនាគវៀតណាម ប្រឈមមុខនឹងលក្ខខណ្ឌស្តង់ដារខ្ពស់ សម្រាប់នាំចូលប្រទេសចិន
ហាណូយ៖ សារព័ត៌មានវៀតណាម បានចេញផ្សាយថា វិស័យចិញ្ចឹមបង្កងនាគ (Green Lobster) របស់វៀតណាម ដែលមានសក្តានុពលក្នុងការក្លាយជាឧស្សាហកម្មសម្រាប់មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ប៉ុន្តែមានបញ្ហាបច្ចេកទេស ដើម្បីទាញយកការអភិវឌ្ឍប្រកបដោយចីរភាព។ តំណាងសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម បានឱ្យដឹងថា ការនាំចេញគ្រឿងសមុទ្រក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ផលទុនសរុបនៃការនាំចេញក្នុងវិស័យនេះ សម្រេចទឹកប្រាក់ជិត ៦៥ ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះការនាំចេញបង្កងនាគនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលមានទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ នៃតម្លៃនាំចេញគ្រឿងសមុទ្រសរុប។ អ្វីដែលគួរឱ្យកត់សម្គាល់ដែរនោះ គឺផលិតផលបង្កងសម្រេចបានទឹកប្រាក់ជាង៥៨៤លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា។ ប្រសិនបើពិនិត្យមើលលើរចនាសម្ព័ន្ធផលិតកម្មបង្កងនាគ នៅតែជាមុខទំនិញ ដែលក្តោបក្តាប់តម្លៃនាំចេញភាគច្រើន ចាប់ពីឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន។ ប្រភេទបង្កងនាគនេះ មានបិរមាណរហូតដល់ជាង៩៨ភាគរយ នៃផលទុនសរុបក្នុងវិស័យនេះ ក្នុងឆ្នាំ២០២៥។ និន្នាការនេះបានបន្តកើតមានក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ ដោយបង្កងនាគមានទំហំទឹកប្រាក់ជាង៥៧៣លានដុល្លារ នៃទំហំនាំចេញបង្កងនាគសរុបទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់ចំនួន៥៧៦លានដុល្លារ។ ពាក់ព័ន្ធនឹងទីផ្សារប្រើប្រាស់ ប្រទេសចិននៅតែជាគោលដៅចម្បងសម្រាប់បង្កងនាគវៀតណាម។ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ផលទុននៅក្នុងទីផ្សារនេះបានកើនឡើងពីជាង២៥៧លានដុល្លារ ដល់ជាង៨៤១លានដុល្លារ នៃតម្លៃនាំចេញបង្កងនាគសរុបរបស់ប្រទេសវៀតណាម។ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ តួលេខនេះបានកើនឡើងស្មើនឹង៥៧៦លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា។ រីឯទីផ្សារផ្សេងទៀត ដូចជា ហុងកុង សហរដ្ឋអាម៉េរិក និងតៃវ៉ាន់ មានបរិមាណតិចតួចប៉ុណ្ណោះ៕ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ប្រធានភ្នាក់ងារពាណិជ្ជកម្មម៉ាឡេស៊ី ជំរុញក្រុមហ៊ុនម៉ាឡេស៊ី ឱ្យយកកម្ពុជាជាច្រកទ្វារទៅកាន់តំបន់មេគង្គ
ភ្នំពេញ៖ ទីភ្នាក់ងារជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ម៉ាឡេស៊ី កំពុងជំរុញឱ្យពាណិជ្ជករម៉ាឡេស៊ី ពង្រីកទីកន្លែងរកស៊ីរបស់ខ្លួន ចូលទៅក្នុងតំបន់ទន្លេមេគង្គក្រោម បន្ទាប់ពីមានការដាក់ទុនវិនិយោគនៅកម្ពុជា ដោយទទួលបានទឹកប្រាក់រហូតដល់ជាង១៨៦លានរីងហ្គិត ឬស្មើនឹងប្រមាណជាង៤០លានដុល្លារ។ លោក រីហ្សាល មេរីកាន់ (Reezal Merican) ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ម៉ាឡេស៊ី បានឱ្យដឹងថា ប្រាក់ចំណូលរកបានពីការធ្វើពាណិជ្ជកម្មនៅកម្ពុជានេះ គឺលើសពីផែនការគ្រោងទុកដំបូងត្រឹមតែ១០០លានរីងហ្គិតទៅទៀត ដែលនេះបង្ហាញថា ការនាំចេញទៅកាន់ទីផ្សារអាស៊ាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ លោកបានថ្លែងក្នុងសន្និសីទកាសែតនៅ រាជធានីភ្នំពេញថា “ប្រទេសកម្ពុជា គឺជាទីតាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ ដែលជួយឱ្យធុរកិច្ចម៉ាឡេស៊ី ងាយស្រួលចូលទៅកាន់ទីផ្សារឥណ្ឌូចិន និងតំបន់មេគង្គ។ ពួកយើងមើលឃើញកម្ពុជាថា ជាច្រកទ្វារដ៏សំខាន់សម្រាប់ទំនិញម៉ាឡេស៊ី ដើម្បីបោះជំហានចូលទៅកាន់តំបន់មេគង្គ ដោយសារកម្ពុជាមានទីតាំងល្អ ដែលអាចដើរតួនាទីជាស្ពានចម្លង ឆ្ពោះទៅកាន់ប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម។ តំបន់ទន្លេមេគង្គក្រោម រួមមាន កម្ពុជា ចិន មានដូចជាខេត្តយូណាន និងខេត្តក្វាងស៊ី ឡាវ ភូមា និងវៀតណាម ដែលមានប្រជាជនសរុបជាង៣០០លាននាក់ គឺជាទីផ្សារប្រើប្រាស់ដ៏ធំសម្បើមសម្រាប់ផលិតផលម៉ាឡេស៊ី។ ម្យ៉ាងវិញទៀត តំបន់តាមដងទន្លេមេគង្គនេះ ក៏សម្បូរទៅដោយផលិតផលកសិកម្ម ធនធានជលផល និងរ៉ៃផ្សេងៗ ដូចជា មាស […]
