News
News & ជាតិ & ព័ត៌មានថ្មីៗ

អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ
ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ
ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]
News & ជាតិ & ព័ត៌មានថ្មីៗ

អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង
ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យមើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាម ប្រឹងចិញ្ចឹមបង្គាតាមបច្ចេកវិទ្យាថ្មី សម្រាប់នាំចេញទៅក្រៅប្រទេស
ហូជីមិញ៖ វិស័យវារីវប្បកម្មវៀតណាម ជាពិសេសមុខរបរចិញ្ចឹមបង្គា បានបន្តរួមចំណែកយ៉ាងសំខាន់ដល់ទិន្នផលផលិតកម្ម និងចំណូលពីការនាំចេញទៅក្រៅប្រទេស នៅក្នុងឆ្នាំ២០២៦នេះ។ ការចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី បានក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់មួយ ដោយផ្តល់ផលចំណេញខ្ពស់ដល់ទាំងកសិករ និងអាជីវកម្មនៅក្នុងខេត្ត វិញឡុង ភាគខាងត្បូងប្រទេសវៀតណាម។ មន្ទីរកសិកម្ម និងបរិស្ថានខេត្តវិញឡុង បានឱ្យដឹងថា ខេត្តនេះបានចិញ្ចឹមបង្គាលើផ្ទៃដីជាង៦៥ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបជិតជាង១៦ម៉ឹនតោន។ ក្នុងចំណោមផ្ទៃដីទាំងនេះ មានជាង៦ ៣០០ហិកតា ត្រូវបានប្រើប្រាស់សម្រាប់ការចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី។ ចំណែកទិន្នផលស្ថិតនៅចន្លោះពី៤០ ទៅ៦០តោនក្នុងមួយហិកតា ដែលបង្កើតទិន្នផលសរុបជាង៨៨ ០០០ តោន គឺខ្ពស់ជាងការចិញ្ចឹមតាមវិធីប្រពៃណី រហូតដល់ទៅប្រាំដង។ កសិករអាចទទួលបានប្រាក់ចំណេញសុទ្ធចន្លោះពី១៩ ០០០ដុល្លារ ដល់ជិត៣០ ០០០ដុល្លារ ក្នុងមួយហិកតា។ អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្តវិញឡុង បាននិយាយថា ខេត្តកំពុងផ្តោតលើការរៀបចំផែនការ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបណ្តាញអគ្គិសនី ដើម្បីគាំទ្រតំបន់ចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី។ លោកបាននិយាយថា ក្នុងដំណាក់កាលខាងមុខ ខេត្តវិញឡុង នឹងផ្តល់អាទិភាពដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញវិនិយោគិនធំៗ ដែលមានធនធានគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍទាំងការផ្គត់ផ្គង់ធាតុចូល និងការនាំចូលទៅកាន់ទីផ្សារ សម្រាប់ផលិតផលបង្គាវៀតណាម។ បច្ចុប្បន្ន វិញឡុង កំពុងស្វែងរកការវិនិយោគសម្រាប់គម្រោងវារីវប្បកម្មខ្នាតធំចំនួនបួន ដែលគ្របដណ្តប់លើផ្ទៃដីជាង១ ០០០ហិកតា និងមានទុនវិនិយោគសរុបប្រមាណ១៣លានដុល្លារ៕ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ជប៉ុន ឱ្យឥណ្ឌូណេស៊ី នាំចូលផលនេសាទ ទំហំ១៩៨លានដុល្លារ តែត្រូវរក្សាទំនុកចិត្ត
ហ្សាការតា៖ អ្នកនាំចេញផលិតផលជលផលរបស់ឥណ្ឌូណេស៊ី បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុន ក្នុងទំហំទឹកប្រាក់តជាង១៩៨លានដុល្លារ នៅក្នុងពិព័រណ៍ជលផល និងបច្ចេកវិទ្យាអន្តរជាតិជប៉ុន លើកទី២៨ នាទីក្រុងតូក្យូ។ មន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី៨ ខែកញ្ញាថា កិច្ចព្រមព្រៀងនេះបង្ហាញពីតម្រូវការផលិតផលសមុទ្ររបស់ឥណ្ឌូណេស៊ី នៅក្នុងទីផ្សារប្រទេសជប៉ុន។ យោងតាមលទ្ធផលនៃការផ្គូផ្គងអាជីវកម្ម ក្នុងព្រឹត្តិការណ៍នេះ ចំណាប់អារម្មណ៍ភាគច្រើនរបស់អ្នកទិញផ្តោតលើត្រីធូណា និងផលិតផលត្រីធូណាកែច្នៃ បន្ទាប់មក គឺមឹកពីងពាង ក្តាមសេះ កាំប្រម៉ាសមុទ្រ និងត្រីងៀត។ មន្ត្រីពាណិជ្ជកម្ម និងការទូតរបស់ឥណ្ឌូណេស៊ី ប្រចាំប្រទេសជប៉ុន បានចាត់ទុកចំណាប់អារម្មណ៍ផ្នែកពាណិជ្ជកម្មដ៏ខ្លាំងនេះថា ដោយសារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឥណ្ឌូណេស៊ី-ជប៉ុន ដែលត្រូវបានកែសម្រួលថ្មី និងលុបចោលពន្ធគយលើការនាំចេញផលិតផលត្រីកែច្នៃរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសជប៉ុន។ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បាននិយាយថា «តាមរយៈកិច្ចសហប្រតិបត្តិការនេះ លទ្ធភាពចូលទីផ្សារជប៉ុនកាន់តែបើកទូលាយ តាមរយៈគោលនយោបាយអត្រាពន្ធសូន្យ សម្រាប់ផលិតផលត្រីកែច្នៃពីឥណ្ឌូណេស៊ី»។ ដើម្បីទាញយកអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធគយនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំប្រទេសជប៉ុន បានជំរុញឱ្យអ្នកនាំចេញក្នុងស្រុក ត្រូវរក្សាទំនុកចិត្តនៃការផ្គត់ផ្គង់ និងស្តង់ដារគុណភាពច្បាស់លាស់ ដើម្បីកសាងទំនុកចិត្តថែមទៀត សម្រាប់រយៈពេលវែងជាមួយអ្នកទិញជប៉ុន។ ការនាំចេញផលិតផលជលផលកែច្នៃរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់ទឹកប្រាក់ជិត៤៦លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៦។ ក្នុងចំណោមការនាំចេញទាំងនេះ ប្រភេទត្រីធូណាកែច្នៃ មានតម្លៃសរុប៤១លានដុល្លារ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចិនផលិតបានពូជស្រូវផ្តល់ទិន្នផលខ្ពស់ តែថ្លៃពេក កសិករពិបាកទិញ
ចិន៖ នាពេលថ្មីៗកន្លងមកនេះ កសិករចិនបានសម្រេចជោគជ័យក្នុងការបង្កាត់ពូជស្រូវថ្មី ដែលអាចផ្តល់ទិន្នផលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រចិន ដោយទទួលបានស្រូវទម្ងន់ជិត៩តោនក្នុងមួយហិកតា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៦ នៅក្នុងខេត្ត ហ៊ូណាន ភាគកណ្តាលប្រទេសចិន។ បណ្តាញសារព័ត៌មានចិន បានចេញផ្សាយថា ក្រុមអ្នកជំនាញរបស់សមាគមសមាគមវិទ្យាសាស្ត្រកសិកម្ម ខេត្តហ៊ូណាន សហការជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវជាតិចិន នៃសាកលវិទ្យាល័យអ៊ូហាន (Wuhan University) បានវាយតម្លៃទិន្នផលស្រូវលើផ្ទៃដីជាង១៣ហិកតា ដែលដាំស្រូវពូចកូនកាត់ទទួលបានទិន្នផលខ្ពស់ដាច់គេ។ ផ្ទៃដីដាំស្រូវពូជកូនកាត់របស់ចិន ធ្លាប់តែផ្តល់ទិន្នផលដដែលៗជាយូរមកហើយ នៅលើជាង១៣លានហិកតា លុះដល់ឆ្នាំ២០២៥ ផ្ទៃដីបង្កបង្កើនផលពូជស្រូវកូនកាត់ ត្រូវបានពង្រីកជាបន្តបន្ទាប់ទូទាំងប្រទេស រហូតដល់ទំហំជាង៦៦៦ លានហិកតា។ ទោះជាយ៉ាងណា ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មផលិតពូជស្រូវកូនកាត់ នៅតែប្រឈមនឹងបញ្ហាធំៗពីរសម្រាប់កសិករចិន គឺថ្លៃគ្រាប់ពូជខ្ពស់ពេក ប៉ុន្តែទិន្នផលផលិតស្រូវនៅទ្រឹងដដែល អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺប្រហែលត្រឹម២ ៤០០គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយហិកតា។ ដើម្បីដោះស្រាយឧបសគ្គទាំងនេះ មជ្ឈមណ្ឌលស្រាវជ្រាវស្រូវកូនកាត់ ខេត្តហ៊ូណាន បានចាប់ផ្តើមកម្មវិធីស្រាវជ្រាវជាប្រព័ន្ធ កាលពីជាង២០ឆ្នាំមុន ដោយផ្តោតលើការអភិវឌ្ឍធនធានពូជស្រូវថ្មី ដែលសមស្របនឹងភូមិសាស្ត្រ ព្រមទាំងផ្តល់ទិន្នផលខ្ពស់បំផុត។ របាយការណ៍បានឱ្យដឹងថា អ្នកស្រាវជ្រាវបានអភិវឌ្ឍវិធីសាស្ត្របង្កាត់ពូជថ្មី ដែលហៅថា «ការជ្រើសរើសពីរដង និងការកំណត់លក្ខណៈពីរដងក្នុងជំនាន់តែមួយ»។ វិធីសាស្ត្រនេះបានធ្វើឱ្យការអភិវឌ្ឍពូជថ្មីទទួលជោគជ័យ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវបានបញ្ចូល […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឆ្នាំ២០២៦ ទំហំសេដ្ឋកិច្ចកម្ពុជាអាចដល់៧០ពាន់លានដុល្លារ ខណៈនាំចេញតិចជាងនាំចូល
ដោយ ឡុង សារេត ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៦ នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានទំហំជាទឹកប្រាក់៧០ពាន់លានដុល្លារ បន្ទាប់ពីរយៈពេល៨ខែកន្លងមក សម្រេចបាន៥២ពាន់លានដុល្លារទៅហើយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល។ ទោះជាយ៉ាងណា ការនាំចេញក្នុងរយៈកាល៨ខែមកនេះ នៅតែតិចជាងការនាំចូល ដោយក្នុងនោះការនាំចេញមានទឹកប្រាក់២៤ពាន់លានដុល្លារ ហើយការនាំចូលមានទំហំទឹកប្រាក់ប្រមាណ២៧ពាន់លានដុល្លារ ។ លោកជំទាវគូសបញ្ជាក់ថា ទំហំសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៥ សម្រេចបានជាង៦៥ពាន់លានដុល្លារ ដែលមានកំណើនប្រមាណ១៨ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០២៤។ ពាក់ព័ន្ធនិងទំហំពាណិជ្ជកម្មកម្ពុជានេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថានៅឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាអាចនឹងសម្រេចបានរង្វង់៧០ពាន់លានដុល្លារ តាមរយៈកំណើននៃការនាំចេញអង្ករ ការនាំចេញផលិតផលសក្តានុពេល និងការទទួលបានគម្រោងវិនិយោគនានាកាលពីឆ្នាំមុនៗ ចូលរួមគាំទ្រដល់ឱ្យមានកំណើន។ លោក លឹម ហេង មានប្រសាសន៍ថា កម្ពុជាសព្វថ្ងៃនេះមានស្ទើគ្រប់វិស័យដែលចូលរួមជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគខុសពីពេលកន្លងមក ដែលពឹងផ្អែកតែទៅលើវិស័យកាត់ដេរ និងកាមន្តសាលភាគច្រើន ។ ដូច្នេះផ្អែកលើអនុវិស័យផ្សេងៗ ផ្គួបផ្សំជាមួយច្បាប់វិនិយោគល្អ ការការពារដល់អ្នកវិនិយោគ ជាពិសេសកម្ពុជាមានស្ថិរភាពនយោបាយ វានឹងធ្វើមានកំណើនសម្រាប់សេដ្ឋកិច្ចជាតិ៕
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករម៉ាឡេស៊ី ដេកភ័យរឿងគ្រោះរាំងស្ងួតដោយសារអែលនីញ៉ូ បំផ្លាញដល់ផលដំណាំ
ម៉ាឡេស៊ី៖ ដោយសារបញ្ហារាំងស្ងួត អាកាសធាតុក្ដៅខុសប្រក្រតី បង្កដោយបាតុភូត អែលនីញ៉ូ កសិករម៉ាឡេស៊ីកំពុងមានការភ័យព្រួយផង និងត្រៀមខ្លួនទប់ទល់នឹងគ្រោះសាហាវនេះ។ ស្របពេលផ្សែងអ័ព្ទកំពុងបង្កផលប៉ះពាល់ដល់ដំណាំរបស់ពួកគាត់ផង ស្រាប់តែបាតុភូត មហាអែលនីញ៉ូ (Super El Niño) អាចបង្កឱ្យមានការខ្វះខាតទឹក និងធ្វើឱ្យការចំណាយលើការផលិត កើនឡើងកាន់តែខ្ពស់។ ប្រធានសហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បាននិយាយថា ការខ្វះខាតទឹក គឺជាក្តីបារម្ភធំជាងគេរបស់កសិករម៉ាឡេស៊ី ជាពិសេសអ្នកដាំបន្លែ។ នៅពេលបាតុភូតអែលនីញ៉ូកើតឡើង ការខ្វះខាតទឹកនឹងកើតមានជៀសមិនរួច ដែលបង្ខំឱ្យកសិករចំណាយកាន់តែច្រើនលើការបូមទឹក និងស្តុកទឹក ថ្លៃប្រព័ន្ធស្រោចស្រព ថ្លៃប្រេង ថាមពលអគ្គិសនី ថ្លៃគ្រប់គ្រងសត្វល្អិត និងជំងឺ ព្រមទាំងការទិញសំណាញ់ ឬឧបករណ៍ការពារជាច្រើនទៀត។ ប្រធានសហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បានឱ្យដឹងថា ប្រសិនបើតម្លៃបន្លែមិនកើនឡើងទេ នោះកសិករនឹងជួបបញ្ហាកាន់តែខ្លាំង ជាពិសេសកសិករខ្នាតតូច ហើយកសិករមួយចំនួនអាចបង្ខំចិត្តកាត់បន្ថយទំហំផ្ទៃដីដាំដុះ ឬឈប់តែម្តង។ ទន្ទឹមនឹងនោះ បាតុភូតអែលនីញ៉ូអាចប៉ះពាល់ដល់ការផ្គត់ផ្គង់បន្លែក្នុងស្រុក និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី»។ សហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បាននិយាយទៀតថា គេមិនអាចរង់ចាំរហូតដល់កសិករអស់ទឹក ទើបចាប់ផ្តើមចាត់វិធានការនោះទេ ដូច្នេះ រដ្ឋគួរកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក និងលើកកម្ពស់វិធានការសន្សំសំចៃទឹកឲ្យកាន់តែប្រសើរជាងមុន។ សហព័ន្ធសមាគមកសិករដាំបន្លែ ក៏បានស្នើឱ្យរដ្ឋាភិបាលផ្តល់ជំនួយដល់កសិករ ចន្លោះពី២៤៥ដុល្លារ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហុងកុង ថែមម៉ោងនាំចូលបន្លែផ្លែឈើពីចិនដីគោក ដល់២៤ម៉ោង ក្នុងមួយថ្ងៃ
ហុងកុង៖ ទីក្រុងហុងកុងនឹងពង្រីកម៉ោង សម្រាប់ការនាំចូលបន្លែផ្លែឈើ តាមរយៈស្ពានក្រោមសមុទ្រ តភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ ដោយឱ្យដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ការផ្លាស់ប្តូរនេះនឹងជំនួសម៉ោងប្រតិបត្តិការបច្ចុប្បន្ន ដែលមានត្រឹម១៦ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង១រសៀល ដល់ម៉ោង ព្រឹក។ យោងតាមមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានឱ្យដឹងថា ការពង្រីកម៉ោងនេះមានគោលបំណងផ្តល់ភាពបត់បែនកាន់តែច្រើនដល់វិស័យពាណិជ្ជកម្ម សម្រាប់រៀបចំពេលវេលាដឹកជញ្ជូន និងការមកដល់របស់ទំនិញ។ ចាប់ពីម៉ោង០:០០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ យានយន្តដឹកជញ្ជូនទំនិញជាបន្លែផ្លែឈើ ពីប្រទេសចិនដីគោកមកកាន់ហុងកុង តាមផ្លូវគោកនឹងអាចចូលតាមច្រកស្ពានក្រោមសមុទ្រ តភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ បាននៅគ្រប់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ។ ចំណែកមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ ហុងកុង នឹងត្រួតពិនិត្យយានយន្តនាំចូលបន្លែផ្លែឈើ នៅតាមចំណតកំពង់ផែ ស្ពានតភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ។ វិធានការត្រួតពិនិត្យរួមមាន ពិនិត្យឯកសារនាំចូលុំ ត្រួតពិនិត្យទំនិញ និងយានយន្តជាក់ស្តែង ព្រមទាំងយកសំណាក ទំនិញទៅធ្វើតេស្តរកសារធាតុហាមឃាត់៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ត្រចៀកកាំ អាចឱ្យអ្នកចិញ្ចឹមខ្នាតតូចល្មមរកចំណូលបាន២ ទៅ៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ – សហគមជំរុញឱ្យបង្កើនស្តង់ដារសម្រាប់ការនាំចេញ
ភ្នំពេញ៖ អ្នកចិញ្ចឹមត្រចៀកកាំខ្នាតតូចល្មម អាចរកប្រាក់កម្រៃរហូតដល់រង្វង់២ ទៅ៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ប្រសិនបើមានបច្ចេកទេសចិញ្ចឹមត្រឹមត្រូវ ខណៈកម្ពុជាកំពុងជំរុញការនាំចេញ ជាពិសេសទៅប្រទេសចិន តាមរយៈក្រុមហ៊ុនចំនួន៥។ នេះបើយោងតាមសមាគមត្រចៀកកាំកម្ពុជា។ វិស័យចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០ ទៅ៧ ០០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំ ប្រមាណ១០០តោន ក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ មានផ្ទះត្រចៀកកាំជិត១ ០០០កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុកធាន បានបញ្ជាក់ថាអ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជាមកដល់ឆ្នាំ២០២៦នេះ មានសន្ទុះកើនឡើង ដោយសារតម្លៃរក្សាបានខ្ពស់ ស្របពេលដែលកម្ពុជាទើបសម្រេចបានការនាំចេញសំបុកត្រចៀកកាំជាផ្លូវការលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន។ ទោះជាយ៉ាងណាសមាគម មិនគាំទ្រការចិញ្ចឹមខ្នាតតូចខ្លាំងពេកទេ ព្រោះអាចប៉ះពាល់ដល់ស្តង់ដារ និងគុណភាពសំបុក។ លោក ស៊ុយ កុកធាន បានពន្យល់ប្រាប់ថាទំហំផ្ទះត្រចៀកកាំដែលតូចជាងគេនោះគឺក្នុងទម្រង់ផ្ទះ៨គុណ ១៦ម៉ែត្រ ចំណាយថវិការប្រមាណខ្ទង់៥ម៉ឺនដុល្លារ។ ទំហំផ្ទះត្រចៀកកាំមធ្យមគឺ១០គុណ២០ម៉ែត្រ ឬ១០គុណ២៤ម៉ែត្រ ដែលមានកម្ពស់២ទៅ៣ជាន់។ចំណែកផ្ទះត្រចៀកកាំធន់ធំ ជាងនេះគេអាចចំណាយចាប់ពីជាង១០ម៉ឺនដុល្លារឡើង។ ផ្ទះសំបុកត្រចៀកកាំកម្ពុជាភាគច្រើន ស្ថិតនៅខេត្តជាប់មាត់សមុទ្រ ដូចជាកោះកុង និង ខេត្តកំពត ប៉ុន្តែក៏បានប្ដូរមកខេត្តភូមិភាគកណ្ដាលច្រើនផងដែរ ដូចជាបណ្ដាខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម៕
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីគ្រោងចំណាយ៦០០លានដុល្លារ បើកគណនីឱ្យប្រជាជន២០០លាននាក់
ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងត្រៀមថវិកាប្រមាណ ៦០០ លានដុល្លារ សម្រាប់គម្រោងបើកគណនីធនាគារជាទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋឥណ្ឌូណេស៊ីជាង២០០លាននាក់។ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក អ៊ែរឡាំងហ្គា ហាតាតូ (Airlangga Hartarto) បាននិយាយថា ថវិកានេះនឹងត្រូវចែកជូនប្រជាពលរដ្ឋជាង២០០លាននាក់ ដោយម្នាក់ៗនឹងទទួលបានប្រាក់ចំនួន៥០ ០០០រូពីយ៉ា ឬប្រមាណ៣ដុល្លារ សម្រាប់ដាក់ចូលបើកគណនីទើបបើកថ្មី។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីថ្ងៃទី៩ ខែកញ្ញាថា «ប្រាក់នេះ គឺជាថវិការដ្ឋ សម្រាប់ចែកជូនប្រជាជន ២០០ លាននាក់ ដូច្នេះយើងត្រូវត្រៀមថវិកាយ៉ាងហោចណាស់៦០០លានដុល្លារ»។ កាលពីថ្ងៃចន្ទ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានណែនាំដល់គណៈរដ្ឋមន្ត្រីរបស់លោកឱ្យធានាថា ប្រជាពលរដ្ឋឥណ្ឌូណេស៊ីគ្រប់រូបមានគណនីធនាគារមួយ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ សេចក្តីណែនាំនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាការតា ដែលបានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចផ្សេងៗ រួមទាំងបរិយាបន្ន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ លោកក៏បានបញ្ជាក់ថា តាមការស្ទង់មតិរួមរបស់ អាជ្ញាធរសេវាហិរញ្ញវត្ថុ និង ស្ថិតិឥណ្ឌូណេស៊ី បានឱ្យដឹងថា អត្រាប្រជាជន ដែលអាចប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងប្រទេស បានកើនដល់៩៣ភាគរយ ខណៈកម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុមានចំនួន៦៣ភាគរយ៕ (ផាន់ អាណា)
