ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើប

IMG_0113

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​, និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម តំណាងដោយឯកឧត្តម ចាន់  សីហា អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ​ ឯកឧត្តមអគ្គនាករង បានមានប្រសាសន៍ជម្រាបជូនគណៈអធិបតី​ និងដៃគូក្នុងអនុស្សរណៈនៃការយោគយល់គ្នាថា​ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគាររដ្ឋបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ននេះមានរយៈពេលជិត២៧ឆ្នាំ​ ដោយមានបេសកកម្មចម្បងក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ ធនាគារ ARDB បានពង្រីកទំហំ និងវិសាលភាពប្រតិបត្តិការជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ និងផែនការយុទ្ធសាស្ត្រអាជីវកម្ម ៣ឆ្នាំរំកិល ហើយបច្ចុប្បន្ននេះ ធនាគារមានសាខាចំនួន២​ គឺសាខាខេត្តបាត់ដំបង និងសាខាខណ្ឌដូនពេញ ក្នុងសង្កាត់ចតុមុខ រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ធនាគារ ARDB ក៏មានបណ្តាញប្រតិបត្តិការគ្របដណ្ដប់ទូទាំងប្រទេស ដោយមានការិយាល័យចល័តតាមខេត្តសរុបចំនួន១៦ រួមមាន៖ ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, សៀមរាប, ស្ទឹងត្រែង រតនគិរី, ក្រចេះ, ត្បូងឃ្មុំ, ព្រៃវែង, តាកែវ, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ធំ, ពោធិ៍សាត់, កំពង់ស្ពឺ និងខេត្តស្វាយរៀង។

ឯកឧត្តម​អគ្កនាយករង​ ចាន់​ សីហា បានមានប្រសាសន៍បន្ថែមទៀតថា​ លើសពីនេះ ធនាគារ ARDB បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់លើការងារផ្តល់ហិរញ្ញប្បទានគំាទ្រដល់​​ប្រជាកសិករ សហគមន៍កសិកម្ម និងសហគ្រាស​ធុនតូច ​និង​មធ្យមក្នុងវិស័យ​កសិកម្ម និងកសិ-ឧស្សា​ហកម្ម ជាពិសេសតាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និង​ពាណិជ្ជ​​កម្ម​ផលិតផលកសិកម្ម (ASPIRE-AT) ក្រោម​មូលនិធិរបស់​អង្គការ​មូល​និធិ​អន្តរជាតិ​​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD), គម្រោង​ពិពិធ​កម្ម​​​កសិកម្ម​កម្ពុជា​ (CASDP) ក្រោមមូល​និធិរបស់ធនាគារ​ពិភពលោក (World Bank) និង​គម្រោងប្រកួត​ប្រជែងខ្សែ​ច្រវាក់​តម្លៃ និង​លើក​កម្ពស់​​សុវត្ថិភាព​កសិកម្ម (ACSEP) ក្រោម​​មូល​​និធិ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។​ ផ្អែកលើឆន្ទៈ និងទស្សនវិស័យរួមគ្នា, ធនាគារ ARDB, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា បានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នានាថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់លើការផ្តល់ឥណទានគាំទ្រដល់សហគមន៍កសិកម្មទំនើប សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណទិន្នផល និងគុណភាព។

ឯកឧត្តមអគ្គនាយករង បានបង្ហាញសេចក្តីសង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងផ្តល់លទ្ធផលជាផ្លែផ្កា និង​បង្កើនកិច្ចសហការកាន់តែជិតស្និទ្ធ​ ក្នុងការលើកកម្ពស់ការផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើប ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ប្រកបដោយចីរភាព ស្របតាមកម្មវិធីគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា​​ ដែលមានសម្តេចមហាបវរធិបតី​​​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

នៅក្នុងពិធីជាមួយគ្នានេះដែរ ក្រោយពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួចមក ឯកឧត្តម ឃឹម ហ្វីណង់ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបន្តចុះអនុស្សរណៈនៃការយោគយល់គ្នាពីរផ្សេងទៀត រវាងតំណាងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា​ និងរវាងតំណាងសាជីវកម្មធានាឥណទានកម្ពុជា លើកម្មវត្ថុដូចគ្នា គឺផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខា បានមានប្រសាសន៍ថា ការរួមសហគ្នាផ្តល់ឥណទាន និងធានាឥណទានពីស្ថាប័នហិរញ្ញវត្ថុទាំងបីខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាបាននូវនិរន្តរភាពនៃការវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេស តាមរយៈការផ្តល់ដើមទុនដល់សហគមន៍កសិកម្មដាំដុះដំណាំ ដែលមានហានិភ័យទាប ហើយអាចស្វែងរកប្រាក់ចំណេញសម្រាប់ទ្រទ្រង់ដំណើរផលិត និងបង្កើនការជឿជាក់ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសហគមន៍កសិកម្មជាច្រើន ប៉ុន្តែសហគមន៍កសិកម្មទំនើបទើបតែបង្កើតបានចំនួន១២សហគមន៍ប៉ុណ្ណោះ ដែលជាសហគមន៍ឈានមុខគេ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតមុនគេលើដំណាំងាយស្រួលរកទីផ្សារ និងតម្លៃមិនសូវប្រែប្រួល ដូចជាដំណាំស្រូវ ស្វាយចន្ទី និងដំណាំបន្លែជាដើម។

ឯកឧត្តម ឌិត ទីណា បានបន្ថែមថា នៅពេលណាសហគមន៍កសិកម្មទំនើបកាន់តែរឹងមាំលើសមត្ថភាពផលិត និងទទួលបានជំនឿចិត្តកាន់តែខ្លាំងនៅលើទីផ្សារ ពេលនោះសហគមន៍អាចពង្រីកខ្លួនឱ្យកាន់តែធំ ឬអាចមានសហគមន៍ដូចគ្នាកើតឡើងជាបន្តបន្ទាប់ច្រើនទៀត ដើម្បីចូលរួមលើកកម្ពស់ខឿនសេដ្ឋកិច្ចសង្គម៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ