About Us

អំពី ARDB TV

ជាស្ថានីយ៍ទូរទស្សន៍អនឡាញ បង្កើតឡើងនៅ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្រោមការគ្រប់គ្រង់របស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ ARDB TVផ្សាយតាមគេហទំព័រ https://ardbtv.ardb.com.kh/ ។ ARDB TV បានរៀបចំចងក្រង ព័ត៌មាន និង វីដេអូសំខាន់ៗពាក់ព័ន្ធនឹងអាជីវកម្មកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា ដូចជា ព័ត៌មានទាក់ទង នឹងវិស័យ ស្រូវអង្ករ ចិញ្ចឹមសត្វ ដាំដុះបន្លែផ្លែឈើ វាវីវប្បកម្ម និងការផ្គត់ផ្គង់សម្ភារកសិកម្មទំនើបៗ ទីផ្សារកសិកម្ម ដែល ផ្តល់នូវប្រយោជន៍ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម។ ជាពិសេស ARDB TV នឹងផ្សព្វផ្សាយអំពី ព័ត៌មានកសិកម្ម ដែលមានប្រភពច្បាស់លាស់ និងទុកចិត្តបាន ដល់អតិថិជនដែលស្ថិតក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម និងភាគីពាក់ពន្ធ័ផ្សេងៗ ក្នុងគោលបំណងជម្រុញការផ្សព្វផ្សាយពាណិជ្ជកម្មតាមបែបឌីជីថល។

vision

Vision

ជាស្ថាន័យ៍ទូរទស្សន៍ឈានមុនគេក្នុងការផ្តល់ព័ត៌មានក្នុងវិស័យកសិកម្ម និងជាដៃគូជាទីទុកចិត្តក្នុងផ្សព្វផ្សាយអាជីវកម្មដល់ដៃគូអាជីវកម្មនិងភាគីពាក់ព័ន្ធនៅកម្ពុជា ។

vision

Mission

  • ផលិតកម្មវិធីដែលទាក់ទងនឹងកសិកម្មទូទៅ បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ ព័ត៌មានទីផ្សារ និងកម្មវិធី សហគ្រិនភាព។
  • បង្កើនកិច្ចសហការជាមួយដៃគូអាជីវកម្ម ឱ្យបានគ្រប់ភាគីនៃខ្សែច្រវាក់ផលិតកម្មក្នុងវិស័យកសិកម្ម។
  • ស្វែងរកប្រភពព័ត៌មានកសិកម្ម នៅក្រៅប្រទេស ដើម្បីធ្វើវឌ្ឍនភាពព័ត៌មានកសិកម្ម ឱ្យបានទៀតទាត់ និងព័ត៌មានដែលមានអត្ថប្រយោជន៍សម្រាប់អតិថិជន។
  • ចូលរួមជម្រុញវឌ្ឍនភាពព័ត៌មានកសិកម្ម ក្នុងប្រទេស និងជុំវិញពិភលោក។

កាលវិភាគផ្សព្វផ្សាយ