PR Article
PR Article

កសិដ្ឋាន មូមូ និមិត្តរូបនៃទឹកដោះគោស្រស់ខ្មែរ១០០% បោះជំហានឈានមុខគេ ទឹកដោះគោស្រស់ប្រភេទ A2 លើទីផ្សារទូទាំងប្រទេស
កសិដ្ឋាន មូមូ និមិត្តរូបនៃទឹកដោះគោស្រស់ខ្មែរ១០០% បោះជំហានឈានមុខគេ ទឹកដោះគោស្រស់ប្រភេទ A2 លើទីផ្សារទូទាំងប្រទេសនៅក្នុងយុគសម័យដែលប្រជាជនកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសុខភាព និងសុវត្ថិភាពលើចំណីអាហារដែលបរិភោគប្រចាំថ្ងៃ និងជាពិសេសក្នុងបរិបទកំណើននៃចរន្តគាំទ្រផលិតផលក្នុងស្រុក កសិដ្ឋាន មូមូ ហ្វាម (MooMoo Farm) បានបង្ហាញនូវមោទនភាពជាតិ ក្នុងនាមជា កសិដ្ឋានផលិតទឹកដោះគោ ស្រស់ ក្នុងស្រុកដំបូងគេបង្អស់ នៅកម្ពុជា។ ឆ្លងកាត់ដំណើរការអភិវឌ្ឍន៍ និងឈរជើងយ៉ាងរឹងមាំតាំងពី ឆ្នាំ២០១៤ មក មកទល់នឹងឆ្នាំ២០២៦ នេះ កសិដ្ឋាន មូមូ ហ្វាម បានពង្រីកសក្តានុពលរបស់ខ្លួនយ៉ាងខ្លាំងក្លាដើម្បីក្លាយជាដៃគូផ្គត់ផ្គង់ផលិតផលទឹកដោះគោស្រស់ក្នុងស្រុកដ៏សំខាន់សម្រាប់វិស័យបដិសណ្ឋារកិច្ច ហាងលក់ទំនិញ និងសេវាកម្មម្ហូបអាហារ។ បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម មានមេគោផលិតទឹកដោះរហូតដល់ ៦៤៥ក្បាល និងមានសមត្ថភាពផលិតទឹកដោះគោស្រស់គុណភាពខ្ពស់បានដល់ទៅ ៦,០០០ លីត្រ ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងជាលំដាប់នេះ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន កសិដ្ឋាន មូមូ ហ្វាម ផ្តល់ជូននូវផលិតផលសំខាន់ៗចំនួន ៨ ប្រភេទ៖ ១) Moo Moo Fresh Milk ១លីត្រ […]
