កសិដ្ឋាន មូមូ និមិត្តរូបនៃទឹកដោះគោស្រស់ខ្មែរ១០០% បោះជំហានឈានមុខគេ ទឹកដោះគោស្រស់ប្រភេទ A2 លើទីផ្សារទូទាំងប្រទេសនៅក្នុងយុគសម័យដែលប្រជាជនកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសុខភាព និងសុវត្ថិភាពលើចំណីអាហារដែលបរិភោគប្រចាំថ្ងៃ និងជាពិសេសក្នុងបរិបទកំណើននៃចរន្តគាំទ្រផលិតផលក្នុងស្រុក កសិដ្ឋាន មូមូ ហ្វាម (MooMoo Farm) បានបង្ហាញនូវមោទនភាពជាតិ ក្នុងនាមជា កសិដ្ឋានផលិតទឹកដោះគោ ស្រស់ ក្នុងស្រុកដំបូងគេបង្អស់ នៅកម្ពុជា។
ឆ្លងកាត់ដំណើរការអភិវឌ្ឍន៍ និងឈរជើងយ៉ាងរឹងមាំតាំងពី ឆ្នាំ២០១៤ មក មកទល់នឹងឆ្នាំ២០២៦ នេះ កសិដ្ឋាន មូមូ ហ្វាម បានពង្រីកសក្តានុពលរបស់ខ្លួនយ៉ាងខ្លាំងក្លាដើម្បីក្លាយជាដៃគូផ្គត់ផ្គង់ផលិតផលទឹកដោះគោស្រស់ក្នុងស្រុកដ៏សំខាន់សម្រាប់វិស័យបដិសណ្ឋារកិច្ច ហាងលក់ទំនិញ និងសេវាកម្មម្ហូបអាហារ។ បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម មានមេគោផលិតទឹកដោះរហូតដល់ ៦៤៥ក្បាល និងមានសមត្ថភាពផលិតទឹកដោះគោស្រស់គុណភាពខ្ពស់បានដល់ទៅ ៦,០០០ លីត្រ ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងជាលំដាប់នេះ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន កសិដ្ឋាន មូមូ ហ្វាម ផ្តល់ជូននូវផលិតផលសំខាន់ៗចំនួន ៨ ប្រភេទ៖
១) Moo Moo Fresh Milk ១លីត្រ (1L Convenience Size)៖ សាកសមសម្រាប់ផ្សារទំនើប Mini Marts និងគ្រួសារសម្រាប់ការទទួលទានប្រចាំថ្ងៃ ។
២) Moo Moo Fresh Milk ២លីត្រ (2L Volume Size)៖ ជាទំហំសន្សំសំចៃសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន នំខេក និងគ្រួសារធំៗ សម្រាប់ទទួលទាន និងការធ្វើម្ហូប។
៣) Moo Moo Barista Milk ២លីត្រ (2L Professional Size)៖ រចនាឡើងយ៉ាងពិសេសសម្រាប់ហាងកាហ្វេ និងអ្នកជំនាញ Barista ដែលមានសមត្ថភាពទប់ទល់នឹងកម្ដៅម៉ាស៊ីនកាហ្វេ ជួយបង្កើតពពុះ (Microfoam) និងជួយដល់ការគូររូបសិល្បៈកាហ្វេ (Latte Art) បានយ៉ាងល្អឥតខ្ចោះ។
៤) Moo Moo Farm Kid Milk ២០០មីលីលីត្រ (200ml Volume Size)៖ ជាចំណុះល្អបំផុតសម្រាប់មាតាបិតា សម្រាប់ដាក់ឱ្យកូនៗទៅសាលារៀន និងដាក់តាមខ្លួនសម្រាប់ធ្វើដំណើរ
៥) Moo Moo Farm Low fat ចំណុះ ១លីត្រ (1L Convenience Size)៖ សាកសមសម្រាប់ផ្សារទំនើប Mini Marts និងគ្រួសារតូចៗសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ និង របបអាហារ
៦) Moo Moo Farm Low fat ចំណុះ ២លីត្រ (2L Professional Size)៖ ជាទំហំសន្សំសំចៃ សម្រាប់គ្រួសារធំៗ
៧) Moo Moo Farm ០% fat ចំណុះ ១លីត្រ (1L Convenience Size)៖ សាកសមសម្រាប់ផ្សារទំនើប Mini Marts ក្លឹបហាត់ប្រាណ និងអ្នកដែលចង់សម្រកទម្ងន់
៨) Moo Moo Farm Low fat ចំណុះ ២លីត្រ (2L Professional Size)៖ ជាទំហំសន្សំសំចៃ សម្រាប់គ្រួសារធំៗ ដែលទទួលទានបែប គីតូ ធ្វើ Fasting ឬ ចង់សម្រកទម្ងន់
ការអភិវឌ្ឍថ្មីដើម្បីគុណភាពសម្រាប់ទាំងអស់គ្នា ៖ ទឹកដោះគោស្រស់ប្រភេទ A2 របស់មូមូ កាន់តែអស្ចារ្យជាដំណឹងដ៏រីករាយបំផុតសម្រាប់អ្នកស្រឡាញ់សុខភាព គឺថ្មីៗនេះ កសិដ្ឋាន មូមូ បានសម្រេចជោគជ័យក្នុងការដាក់លក់ទឹកដោះគោស្រស់ប្រភេទ A2 លើទីផ្សារទូទាំងប្រទេស។ នេះជាការបោះជំហានផ្នែកបច្ចេកវិទ្យា និងការយកចិត្តទុកដាក់ខ្ពស់ ព្រោះទឹកដោះគោប្រភេទ A2 ត្រូវបានផលិតចេញពីពូជគោពិសេស ដែលផ្ដល់នូវប្រូតេអ៊ីនបេតា-កាសេអ៊ីន (Beta-casein) ប្រភេទ A2 តែមួយមុខគត់ដែលផ្តល់គុណប្រយោជន៍ស្រដៀងទៅនឹងទឹកដោះម្ដាយ។ ទឹកដោះគោស្រស់ A2 របស់កសិដ្ឋាន មូមូ នាំមកនូវអត្ថប្រយោជន៍ដាច់គេដូចជា៖
- ងាយស្រួលរំលាយបំផុត៖ មិនបង្កឱ្យមានអាការហើមពោះ ណែនពោះ ឬរាករូស ដូចទឹកដោះគោស្រស់ធម្មតាឡើយ។
- ជម្រើសសុវត្ថិភាព៖ ល្អឥតខ្ចោះសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ឬអ្នកដែលធ្លាប់មានបញ្ហាមិនត្រូវ (Sensitivity) ជាមួយទឹកដោះគោស្រស់ធម្មតា។
គុណភាព និងខ្សែច្រវាក់ផលិតកម្មផ្អែកលើស្តង់ដារទំនើប ដើម្បីធានាបាននូវភាពស្រស់ និងគុណភាពខ្ពស់បំផុតដល់ដៃអតិថិជន កសិដ្ឋានមូមូ ហ្វាម (Moo Moo Farms) បានអនុវត្តតាមជំហានយ៉ាងខ្ជាប់ខ្ជួន៖
ជំហានទី១ (ការចិញ្ចឹមគោដោយយកចិត្តទុកដាក់)៖ គោពូជ Holstein ចិញ្ចឹមដោយឱ្យស៊ីស្មៅតាមវាលស្មៅ និងទទួលបានចំណីធម្មជាតិប្រកបដោយជីវជាតិ នៅតាមជនបទនៃប្រទេសកម្ពុជា។
ជំហានទី២ (ការកែច្នៃស្រស់ៗ)៖ ទឹកដោះគោត្រូវបានប្រមូល និងកែច្នៃក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងរោងចក្រទំនើបក្រោមស្តង់ដារអនាម័យ និងគុណភាពដ៏តឹងរ៉ឹង។
ជំហានទី៣ (ការដឹកជញ្ជូនប្រចាំថ្ងៃ)៖ ផលិតផលដែលបានវេចខ្ចប់រួចហើយ ត្រូវបានដឹកជញ្ជូន តាមរយៈបណ្តាញដឹកជញ្ជូនត្រជាក់ដែលមានការគ្រប់គ្រងសីតុណ្ហភាពយ៉ាងម៉ត់ចត់។
ការប្ដេជ្ញាចិត្តលើ គុណភាព ភាពស្រស់ថ្មី និងអនាម័យខ្ពស់បំផុត តាំងពីដំណាក់កាលចិញ្ចឹម ការគិតគូរពីសុខុមាលភាពសត្វ រហូតដល់ដៃអ្នកប្រើប្រាស់ ទឹកដោះគោស្រស់ A2 និងផលិតផលផ្សេងទៀតរបស់ កសិដ្ឋាន មូមូ ហ្វាម បច្ចុប្បន្នមានវត្តមាននៅលើទីផ្សារ តាមបណ្តាផ្សារទំនើប និងដេប៉ូចែកចាយទូទាំងប្រទេសហើយ។
ចូលរួមគាំទ្រផលិតផលជាតិ ដើម្បីសុខភាពល្អ និងស្នាមញញឹមរបស់ក្រុមគ្រួសារអ្នក ជាមួយ កសិដ្ឋាន មូមូ ហ្វាម !!
ព័ត៌មានលម្អិត និងទំនាក់ទំនង៖
- ទូរស័ព្ទ៖ +855 98 978 410 / 087 888 717
- អ៊ីមែល៖ moomoofarms.kh@gmail.com
- ទីតាំងកសិដ្ឋាន៖ ភូមិខ្នោការ ឃុំបារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល
