Sponsor
Sponsor

កសិដ្ឋាន មូមូ បោះជំហានថ្មី នាំយកទឹកដោះគោស្រស់ប្រភេទ A2 ខ្មែរ ១០០% ឈានមុខលើទីផ្សារទូទាំងប្រទេស
នៅក្នុងយុគសម័យដែលប្រជាជនកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសុខភាព និងសុវត្ថិភាពលើចំណីអាហារដែលបរិភោគប្រចាំថ្ងៃ និងជាពិសេសក្នុងបរិបទកំណើននៃចរន្តគាំទ្រផលិតផលក្នុងស្រុក កសិដ្ឋាន មូមូ (MooMoo Farm) បានបង្ហាញនូវមោទនភាពជាតិ ក្នុងនាមជា កសិដ្ឋានផលិតទឹកដោះគោស្រស់ក្នុងស្រុកដំបូងគេបង្អស់ នៅកម្ពុជា។ ឆ្លងកាត់ដំណើរការអភិវឌ្ឍន៍ និងឈរជើងយ៉ាងរឹងមាំតាំងពី ឆ្នាំ២០១៤ មក មកទល់នឹងឆ្នាំ២០២៦ នេះ កសិដ្ឋាន មូមូ បានពង្រីកសក្តានុពលរបស់ខ្លួនយ៉ាងខ្លាំងក្លាដើម្បីក្លាយជាដៃគូផ្គត់ផ្គង់ផលិតផលទឹកដោះគោស្រស់ក្នុងស្រុកដ៏សំខាន់សម្រាប់វិស័យបដិសណ្ឋារកិច្ច ហាងលក់ទំនិញ និងសេវាកម្មម្ហូបអាហារ។ បច្ចុប្បន្នកសិដ្ឋានមូមូ មានមេគោផលិតទឹកដោះរហូតដល់ ៦៤៥ក្បាល និងមានសមត្ថភាពផលិតទឹកដោះគោស្រស់ គុណភាពខ្ពស់បានដល់ទៅ ៦,០០០ លីត្រ ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងជាលំដាប់នេះ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន កសិដ្ឋាន មូមូ ផ្តល់ជូននូវផលិតផលសំខាន់ៗចំនួន ៣ ប្រភេទ៖ ការអភិវឌ្ឍថ្មីដើម្បីគុណភាពសម្រាប់ទាំងអស់គ្នា ៖ ទឹកដោះគោស្រស់ប្រភេទ A2 របស់មូមូ កាន់តែអស្ចារ្យជាដំណឹងដ៏រីករាយបំផុតសម្រាប់អ្នកស្រឡាញ់សុខភាព គឺថ្មីៗនេះ កសិដ្ឋាន មូមូ បានសម្រេចជោគជ័យក្នុងការដាក់លក់ទឹកដោះគោស្រស់ប្រភេទ A2 លើទីផ្សារទូទាំងប្រទេស។ នេះជាការបោះជំហានផ្នែកបច្ចេកវិទ្យា និងការយកចិត្តទុកដាក់ខ្ពស់ ព្រោះទឹកដោះគោប្រភេទ A2 ត្រូវបានផលិតចេញពីពូជគោពិសេស ដែលផ្ដល់នូវប្រូតេអ៊ីនបេតា-កាសេអ៊ីន (Beta-casein) […]
