ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

image_2026-11-13_13-25-52

ដោយ​ ហៃ ស៊ីណា

ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​

លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។

ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន មានទឹកប្រាក់ជាង៧៧លានដុល្លារ ក្នុងបរិមាណជាង៣៣៦ លានតោន។

ក្នុងមួយឆ្នាំៗដំឡូងមីកម្ពុជា ដែលផលិតដោយកសិករនៅលើផ្ទៃដីដាំដុះប្រមាណជាង៨៤ម៉ឺនហិកតា ​​ផ្តល់ទិន្នផលស្រស់ប្រមាណ១៥លានតោន ជាមួយផលសេដ្ឋកិច្ចប្រមាណណ១ ២៥៥លានដុល្លារ៕


photo_2026-11-11_21-36-07
កសិករខ្មែរអាចខាតបង់ប្រាក់ចំណូល ព្រោះខ្វះឃ្លាំងត្រជាក់! ARDB ពិភាក្សាជាមួយក្រុមហ៊ុនយក្សចិន ដើម្បីជួយរក្សាកសិផល

ដោយ ជា មករា ភ្នំពេញ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បណ្ឌិត កៅ ថាច បានជួបពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន​យក្សមួយរបស់ប្រទេសចិន COFCO ដោយបានពិភាក្សា​ពីចេតនា​ចង់ឱ្យមានការ​សហការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់នៅកម្ពុជា ដើម្បីជួយរក្សា​កសិផល​របស់កសិករ និងអ្នកកែច្នៃ សំដៅ កាត់បន្ថយការ​ខាតបង់ ។ កសិករខ្មែរខិតខំដាំដុះអស់ជាច្រើនខែ ប៉ុន្តែក្រោយប្រមូលផល បន្លែ សាច់ និងផ្លែឈើមួយចំនួនអាចខូចគុណភាព ឬត្រូវប្រញាប់លក់ក្នុងតម្លៃទាប ដោយសារខ្វះឃ្លាំងត្រជាក់សម្រាប់រក្សាទុក។ បញ្ហានេះអាចធ្វើឱ្យកសិករខាតបង់ប្រាក់ចំណូល និងបាត់បង់ឱកាសលក់កសិផលទៅទីផ្សារដែលមានតម្លៃខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបើកការពិភាក្សាជាមួយក្រុមហ៊ុនយក្សចិន COFCO ដើម្បីស្វែងរកឱកាសសហការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់ ដែលអាចជួយរក្សាគុណភាពកសិផល កាត់បន្ថយការខូចខាត និងបង្កើនឱកាសនាំចេញ។ តើឃ្លាំងត្រជាក់អាចជួយកសិករបានយ៉ាងដូចម្តេច? ក្រោយប្រមូលផល សាច់ បន្លែ និងផ្លែឈើដូចជា ស្វាយ មៀន និងបន្លែស្លឹក អាចត្រូវបានដឹកទៅកាន់មណ្ឌលប្រមូលផ្ដុំ ដើម្បីត្រួតពិនិត្យគុណភាព បែងចែកតាមប្រភេទ និងរក្សាទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ កសិផលនីមួយៗត្រូវការលក្ខខណ្ឌរក្សាទុកខុសៗគ្នា ដើម្បីពន្យារភាពស្រស់ និងកាត់បន្ថយការខូចខាត មុនដឹកទៅផ្សារ រោងចក្រកែច្នៃ ឬនាំចេញ។ ប្រព័ន្ធនេះក៏អាចជួយឱ្យកសិករ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

Smoke and fallen trees show the aftermath of a forest fire in a wooded area during daylight hours
ឥណ្ឌូណេស៊ីទទួលជំនួយ១០០លានដុល្លារ ពីន័រវែស ដើម្បីកាត់បន្ថយការបំផ្លាញព្រៃឈើ

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានទទួលជំនួយឥតសំណង ជាទឹកប្រាក់ចំនួន១០០លានដុល្លារ ពីប្រទេសន័រវែស បន្ទាប់ពីបាកជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការកាប់បំផ្លាញព្រៃឈើ ក្នុងអំឡុងឆ្នាំ២០២១–២០២៣។ កាលពីថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២៦ បេសកជនទទួលបន្ទុកផ្នែកអាកាសធាតុ និងថាមពល របស់ប្រទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា ភាពជាដៃគូជាមួយប្រទេសន័រវែស បានបង្ហាញពីលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន។ កន្លងមកប្រទេសន័រវែសក៏បានផ្តល់ថវិកាដល់ប្រទេសឥណ្ឌូណេស៊ី ជាទឹកប្រាក់ចំនួន២១៦លានដុល្លារ ដើម្បីទទួលស្គាល់សមិទ្ធផលរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការកាត់បន្ថយការបំភាយឧស្ម័នក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដី។ លោកបេសកជន បានបញ្ជាក់ថា ឥណ្ឌូណេស៊ីបានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសន័រវែសក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ហើយបានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលន័រវែស នឹងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុជាសកល សម្រាប់ការអភិរក្សព្រៃឈើ សហគមន៍មូលដ្ឋាន និងនិរន្តរភាពអាកាសធាតុ។ ព្រមជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអាកាសធាតុ និងបរិស្ថាន ន័រវែស បានកោតសរសើរចំពោះប្រទេសឥណ្ឌូណេស៊ី ដែលបានកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ក្នុងអំឡុងឆ្នាំ២០២១–២០២៣។ លោកស្រីបានមានប្រសាសន៍ថា នេះគឺជាលទ្ធផលកើតចេញពីគោលនយោបាយប្រកបដោយមហិច្ឆតា ភាពជាអ្នកដឹកនាំខ្លាំង និងការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព។ ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញឱ្យឃើញពីលទ្ធផលនៃការរួមបញ្ចូលគ្នារវាងមហិច្ឆតា និងសកម្មភាពប្រកបដោយតុល្យភាព។ លោកស្រីរដ្ឋមន្ត្រីបានចាត់ទុកការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនេះថា ជាយន្តការដ៏សំខាន់មួយក្នុងការជំរុញឱ្យប្រទេសផ្សេងទៀតកាន់តែច្រើនចូលរួមអភិរក្សផ្ទៃដីព្រៃឈើរបស់ខ្លួន។ លោកស្រីក៏បានសម្តែងក្តីសង្ឃឹមថា ជំនួយឥតសំណងថ្មីនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ក្នុងការធ្វើឱ្យព្រៃឈើ និងដីក្លាយជាប្រភពស្រូបយកកាបូនតាមបែបធម្មជាតិ។ លោកស្រីក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ឥណ្ឌូណេស៊ី ក្នុងការទទួលស្គាល់ និងកំណត់ទុកព្រៃឈើរបស់សហគមន៍ជនជាតិដើមភាគតិច ចំនួន១,៤លានហិកតា […]

កាលវិភាគផ្សព្វផ្សាយ