ព័ត៌មានថ្មីៗ
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ និងជំរុញការបង្កើតមុខរបររកប្រាក់ចំណូល
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលភៀសសឹក ស្ថិតនៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងលើកឡើងពីការយកចិត្តទុកដាក់លើជីវភាព និងការបង្កើតមុខរបរ ដើម្បីជួយឱ្យប្រជាពលរដ្ឋមានការងារ និងប្រភពចំណូលសមរម្យ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មិន ស៊ីថា អភិបាលស្ដីទីខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកភូមិតាកឹងបៃតង គឺជាប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាន ដោយសារលំនៅឋានរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ក្រហមក្នុងនោះមួយចំនួនទៀតជាអតីតយុទ្ធជនផងដែរ។ក្នុងនោះ រាជរដ្ឋាភិបាល ក្រោមអនុសាសន៍ណែនាំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋបាលខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានផ្តល់ជម្រក និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ក្រៅពីការរៀបចំទីលំនៅឱ្យប្រជាពលរដ្ឋមានកន្លែងស្នាក់នៅសមរម្យ ការយកចិត្តទុកដាក់លើជីវភាព និងមុខរបរ ក៏ជាកិច្ចការសំខាន់ដែលត្រូវគិតគូរផងដែរ។ ដោយហេតុនេះ ក្នុងនាមជាអ្នកទទួលបន្ទុកលើការងារលើកស្ទួយជីវភាពប្រជាពលរដ្ឋជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ ឯកឧត្តមនឹងរៀបចំគម្រោងអភិវឌ្ឍវិស័យកសិកម្ម ដើម្បីបង្កើតការងារ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្តប្រាសាទគោកបេង ខេត្តព្រះវិហារ
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្តប្រាសាទគោកបេង ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារនៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវសួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី អញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនចង្ហាន់ទេយ្យទានផ្សេងៗ និងបច្ច័យបួនចំពោះ ព្រះគ្រូចៅអធិការវត្ត និងព្រះភិក្ខុសង្ឃ ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន ញាតកាទាំង៧សណ្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរពនិងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត
ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម
ហូជីមិញ៖ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក
តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

សាកដឹកទុរេនស្រស់តាមសមុទ្រទៅឱ្យចិន – ម៉ាឡេស៊ីចង់ដឹងថា ទុរេនខូចឬអត់?
គូឡាឡុំពួរ៖ ទុរេនទម្ងន់ពីរតោនរបស់ម៉ាឡេស៊ី ត្រូវបានយកទៅសាកល្បងដឹកតាមនាវាសមុទ្រទៅកាន់ប្រទេសចិន ដោយប្រើរយៈពេល១២ថ្ងៃ។ គោលបំណង គឺចង់ដឹងថាតើ ទុរេននឹងខូចឬទេ ព្រោះទុរេនជាផ្លែឈើ ដែលងាយរលួយខូចក្រោយពេលប្រមូលផលរួច ។ បន្ទាប់ពីទៅដល់កំពង់ផែកុងតេន័រ ទុរេនទាំងនោះត្រូវបានពិនិត្យដោយសមត្ថកិច្ចគយ និងភាគីពាក់ព័ន្ធ ដើម្បីចង់ដឹងពីលទ្ធផល។ ចម្លើយ គឺវិជ្ជមានទុរេន មិនរលួយខូចនោះឡើយ។ នេះក៏ដោយសារតែបច្ចេកវិទ្យាគ្រប់គ្រងបរិយាកាសបែបទំនើប ដែលធ្វើឲ្យទុរេននៅមានសភាពស្រស់ល្អទាំងអស់។ អស់រយៈពេលពីរឆ្នាំមកហើយ ដែលក្រុមហ៊ុនម៉ាឡេស៊ី បានព្យាយាមអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើតេស្តសាកល្បងលើវិធីសាស្ត្រដឹកជញ្ជូន និងបច្ចេកវិទ្យាក្លាសេផលិតផលនេះ។ ជាមួយនឹងជោគជ័យនៃការដឹកជញ្ជូនទុរេនស្រស់តាមផ្លូវទឹកនេះ គឺជាការបើកឱកាសឲ្យម៉ាឡេស៊ីអាចដឹកទុរេនទុំដើមទៅកាន់ទីផ្សារអន្តរជាតិ ដោយចំណាយទាបលើការដឹកជញ្ជូនតាមផ្លូវទឹក ជាជាងតាមផ្លូវអាកាស ដែលត្រូវចំណាយច្រើននោះ៕ (ជា មករា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ដើម្បីបានពន្ធសូន្សលើផ្លែចេក ហ្វីលីពីនសុខចិត្តបន្ថយពន្ធនាំចូលឡានជប៉ុន
ម៉ានីល៖ ហ្វីលីពីនកំពុងស្នើឱ្យជប៉ុនលុបចោលពន្ធនាំចូលផ្លែចេករបស់ខ្លួន ហើយហ្វីលីពីននឹងបន្ថយអត្រាពន្ធនាំចូលរថយន្តពីជប៉ុនជំនួសវិញ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចហ្វីលីពីន-ជប៉ុន ដើម្បីឱ្យពន្ធនាំចូលផ្លែចេកធ្លាក់ទានដូចប្រទេសកម្ពុជា ឡាវ និងវៀតណាមដែរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហ្វីលីពីន លោកស្រី គ្រីស្ទីណា រូគេ (Cristina Roque) បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនកំពុងស្នើឱ្យជប៉ុនទម្លាក់មកនៅពន្ធសូន្យ លើការនាំចេញផ្លែចេកទៅកាន់ប្រទេសជប៉ុន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីជាថ្នូររដ្ឋាភិបាលហ្វីលីពីន កាត់បន្ថយពន្ធលើរថយន្តជប៉ុននាំចូលមកហ្វីលីពីន។ បច្ចុប្បន្ន រថយន្តជប៉ុន ត្រូវជាប់ពន្ធនាំចូលក្នុងអត្រា២០ភាគរយ។ ទោះជាយ៉ាងណា រថយន្តម៉ាកជប៉ុនជាច្រើន ដែលលក់នៅហ្វីលីពីន បានទទួលការលើកលែងពន្ធរួចហើយ ដោយសាររថយន្តទាំងនោះត្រូវបានផលិតក្នុងស្រុក ឬនាំមកពីប្រទេសអាស៊ាន ដូចជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី។ ភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចហ្វីលីពីន-ជប៉ុន ហើយការធ្វើវិសោធនកម្មអាចរួមបញ្ចូលការកែសម្រួលអត្រាពន្ធគយរវាងប្រទេសទាំងពីរ។ យោងតាមរបាយការណ៍ ហ្វីលីពីន គឺជាប្រទេសនាំចេញផ្លៃចេកធំជាងគេលំដាប់ទី២ នៅលើពិភពលោក។ ចំណែកប្រទេសជប៉ុន គឺជាទីផ្សារគោលដៅធំបំផុតសម្រាប់ផ្លែចេកហ្វីលីពីន។ ក្នុងឆ្នាំ២០២៦ ជប៉ុនយកពន្ធនាំចូលផ្លែចេកហ្វីលីពីន ក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ ប្រទេសជប៉ុន […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនប្តឹងក្រុមហ៊ុនឯកជន និងមន្ត្រីគយ ពីបទលួចនាំចូលបន្លែដោយខុសច្បាប់
ម៉ានីល៖ ការិយាល័យគយហ្វីលីពីន បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្តឹងមនុស្ស១៤នាក់ រួមមានបុគ្គលិកគយ និងក្រុមហ៊ុនពាណិជ្ជកម្មមួយ ពាក់ព័ន្ធនឹងការលួចនាំចូលបន្លែដោយខុសច្បាប់ មានតម្លៃជាទឹកប្រាក់ប្រមាណ ២៨ ម៉ឺនដុល្លារ ដោយប្រកាសបន្លំថា ជាភ្លៅមាន់ចៀន។ ទំនិញខុសច្បាប់នេះ រួមមាន ខ្ទឹមបារាំងស្រស់ជាង១៥ ០០០បាវ និងការ៉ុតស្រស់ជាង២ ០០០ប្រអប់ ដែលនាំចូលកាលពីខែមិថុនា ឆ្នាំ២០២៥ ដោយរំលោភច្បាប់ និងគ្មានលិខិតបញ្ជាក់ពីភូតគាមអនាម័យ។ ប្រធានការិយាល័យគយ ហ្វីលីពីន បានដឹកនាំដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីគយ និងបុគ្គលិក្រុមហ៊ុននាំចូល នៅក្នុងប្រាំមួយសំណុំរឿង បញ្ជូនទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីទាមទារឱ្យផ្តន្ទាទោសក្រុមហ៊ុននាំចូល ឈ្មួញកណ្តាល ព្រមទាំងមន្ត្រីគយត ពាក់ព័ន្ធនឹងការបន្លំនាំចូលទំនិញកសិកម្មដោយខុសច្បាប់។ មន្ត្រីគយ ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងការលួចនាំចូលនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ធ្វេសប្រហែសដោយចេតនាចំពោះភារកិច្ច និងបទអនុញ្ញាតឱ្យបុគ្គលផ្សេងទៀតរំលោភច្បាប់ ដោយការធ្វេសប្រហែស ឬដោយចេតនា។ ភ្នាក់ងារសម្ងាត់ និងភ្នាក់ងារស៊ើបអង្កេតគយ ក៏បានផ្តល់អនុសាសន៍ឱ្យចាត់វិធានការរដ្ឋបាលប្រឆាំងមន្ត្រី និងបុគ្គលិកគយ ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ រួមមានអ្នកត្រួតពិនិត្យទំនិញ អ្នកវាយតម្លៃទំនិញ និងបុគ្គលិកនៅផ្នែកស៊ើបការណ៍ និងផ្នែកថតកាំរស្មីអិក្ស។ តាមច្បាប់ហ្វីលីពីន ការលួចនាំចូលផលិតផលកសិកម្ម អាចត្រូវបានចាត់ទុកថា ជាការបំផ្លាញសេដ្ឋកិច្ច ប្រសិនបើតម្លៃទំនិញកសិកម្មលួចនាំចូលនោះ មានតម្លៃលើស១០លានប៉េសូ ឬស្មើនឹង១៦ម៉ឺនដុល្លារ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

បង់ក្លាដែស ចាប់ចោរលួចជី៣០តោន ប្រុងនាំចេញឆ្លងដែនទៅភូមា
ដាកា៖ បុរសពីរនាក់ត្រូវសមត្ថកិច្ចបង់ក្លាដែសចាប់ខ្លួន ព្រមទាំងរឹបអូសបានជីអ៊ុយរ៉ាចំនួន៦០០បាវ ដែលសង្ស័យថា កំពុងលួចដឹកស្លងដែនទៅប្រទេសភូមា នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ មេបញ្ជាកាឆ្មាំសមុទ្របង់ក្លាដែស បានបញ្ជាក់ពីការចាប់ខ្លួននេះ ព្រមទាំងសន្និដ្ឋាថា ជីទាង៦០០បាវ មានទម្ងន់សរុបរហូតដល់៣០តោន និងគិតជាទឹកប្រាក់ជិតមួយសែនដុល្លារ។ មេបញ្ជាការរូបនេះ បានឱ្យដឹងទៀតថា ក្រុមឆ្មាំសមុទ្របានធ្វើប្រតិបត្តិការស្ទាក់ចាប់បានភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ នៅវេលាប្រមាណម៉ោង១២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញានេះ។ ក្រុមទាហានការពារព្រុំដែន បានស្ទាក់ចាប់រថយន្តដឹកជីចំនួនពីរគ្រឿង និងចោរពីរនាក់ នៅពេលកំពុងផ្ទេរជីដាក់លើទូកមួយគ្រឿង ដើម្បីលួចនាំចេញទៅលក់ក្នុងប្រទេសភូមា។ កងឆ្មាំសមុទ្របានរឹបអូសជីអ៊ុយរ៉ាចំនួន៦០០បាវ មានទម្ងន់សរុប៣០តោន មានតម្លៃប្រមាណ១៧ ០០០ដុល្លារ ព្រមទាំងចាប់យករថយន្តដឹកទំនិញពីរគ្រឿង ដែលប្រើប្រាស់ក្នុងសកម្មលួចនាំចេញជី នៅពេលប្រទេសកំពុងជួបកង្វះខាត។ មេបញ្ជាការរូបនេះ បាននិយាយថា អង្គភាពរបស់ខ្លួនកំពុងបន្តស៊ើបអង្កេតរកបណ្ដាញពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនខ្លួនចោរលួចជីទាំងពីរនាក់នេះ ទៅតុលាការ។ ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមុស (Hormuz) មិនឱ្យវានាឆ្លងកាត់ បានធ្វើឱ្យការផ្គត់ផ្គង់ជីលើពិភពលោកធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃអ៊ុយរ៉េកើនឡើងថ្លៃយ៉ាងខ្លាំង ស្របពេលតម្លៃធាតុចូលកសិកម្មនៅលើពិភពលោកត្រូវចំណាយថ្លៃដើមផលិតកាន់តែឡើងខ្ពស់ ចំណែកកសិករខ្លះទៀត បានកាត់បន្ថយការប្រើប្រាស់ជីសម្រាប់ដំំណាំរបស់ខ្លួន ដែលធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះបង្កផលប៉ះពាល់ដល់សន្តិសុខស្បៀងសកល៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

បង់ក្លាដែស ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យជលផល និងបសុសត្វ ជាមួយអ៊ីតាលី
ដាកា៖ ប្រទេសបង់ក្លាដែស កំពុងប្រឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសអ៊ីតាលី ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពលើវិស័យជលផល និងការចិញ្ចឹមសត្វ ដោយផ្តោតលើវារីវប្បកម្ម ការផលិតបសុសត្វ ជលផលសមុទ្រ និងសេដ្ឋកិច្ចបៃតង។ លោក ស៊ុងតង់ សាឡូឌីន ទូគូ (Sultan Salauddin Tuku) រដ្ឋមន្ត្រីទទួលបន្ទុកវិស័យជលផល និងបសុសត្វ បានបង្ហាញចំណាប់អារម្មណ៍បែបនេះក្នុងជំនួបទ្វេភាគីជាមួយលោក ល្វីហ្គី ដេរ៉ាម៉ូ (Luigi D’Eramo) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម អធិបតេយ្យភាពស្បៀងអាហារ និងរុក្ខាប្រមាញ់របស់អ៊ីតាលី កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងរ៉ូម។ ដោយលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យជលផល និងបសុសត្វ ក្នុងការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការងារ និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែស លោក ស៊ុងតង់ សាឡូឌីន ទូគូ បានប្រាប់គូសន្ទនាថា អ្នកចិញ្ចឹមត្រី និងអ្នកចិញ្ចឹមសត្វ នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធី «ប័ណ្ណកសិករ» (Farmer Card) នាពេលឆាប់ៗខាងមុខ ដើម្បីឱ្យពួកគាត់ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល។ លោករដ្ឋមន្ត្រីរដ្ឋបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបង់ក្លាដែស ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីវារីវប្បកម្មប្រកបដោយចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ផលិតផលចំណីអាហារវៀតណាម រងការរឹតបន្តឹងនៅពេលនាំចេញ ក្រោយរងការព្រមានជាង ១៣០ដង
ហាណូយ៖ អ្នកនាំចេញផលិតផលចំណីអាហាររបស់វៀតណាមកំពុងប្រឈមនឹងលក្ខខណ្ឌកាន់តែស្មុគស្មាញ ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ការតាមដានប្រភពទំនិញ វិញ្ញាបនបត្របញ្ជាក់ និងស្តង់ដារបរិស្ថាន ពីព្រោះទីផ្សារក្រៅប្រទេសកំពុងរឹតបន្តឹងការនាំចូល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ កត្តានេះអាចបង្កើនការចំណាយខ្ពស់ និងការពន្យារពេលនាំចេញ ប្រសិនបើទំនិញរបស់វៀតណាមខ្វះព័ត៌មានច្បាស់លាស់បញ្ជាក់ពីគុណភាព និងសុវត្ថិភាព។ ជាក់ស្ដែង ការរឹតបន្តឹងរបស់ប្រទេសឥណ្ឌូណេស៊ី សម្រាប់អាហារបញ្ជាក់ថា ហាឡាល់ (Halal) មានន័យថា ជាបន្ទុកនៃការអនុលោមតាមច្បាប់កាន់តែតឹងតែងចំពោះផលិតផលចំណីអាហារផលិតនៅប្រទេសវៀតណាម។ ប្រទេសឥណ្ឌូណេស៊ី បានសម្រេចក្នុងខែសីហា ឆ្នាំ២០២៦ ឱ្យរឹតបន្តឹងលក្ខខណ្ឌត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សម្រាប់ផលិតផលហាឡាល់ ដែលគ្របដណ្តប់លើផលិតផលចំណីអាហារជាច្រើនមានប្រភពពីប្រទេសវៀតណាម។ ផលិតផលរបស់វៀតណាមដែលអាចរងផលប៉ះពាល់ រួមមានផលិតផលផ្អែម និងផលិតផលធ្វើពីគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែកែច្នៃ និងផលិតផលអាហារសមុទ្រកែច្នៃ។ ពាក់ព័ន្ធនឹងស្តង់ដារសុវត្ថិភាពនេះ សហភាពអឺរ៉ុបបានរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពលើផលិតផលចំណីអាហារនាំចេញរបស់វៀតណាម ដោយនៅក្នុងឆ្នាំ២០២៤ បានចេញការព្រមានចំនួន១៣០ដង អំពីសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក និងមានផ្ទុកមេរោគថែមទៀត ព្រមទាំងជាប់សង្ស័យថា មានការក្លែងបន្លំវិញ្ញាបនបត្រទទួលស្គាល់គុណភាពផលិតផល។ ចំណែកនៅឆ្នាំ២០២៣ វៀតណាមរងការព្រមានចំពោះសំណល់គីមីនៅលើផលិតផលកសិកម្ម និងចំណីអាហារមានចំនួន៣៨ដង ដោយសារមិនព្រមរៀង ទើបនៅឆ្នាំ២០២៤ បានទទួលរងការព្រមានកាតក្រហមកាន់តែច្រើនឡើងដល់១៣០ដង៕ (ផាន់ អាណា)
