អង្គការស្បៀងអាហារ​ និងកសិកម្ម ណែនាំកសិករខ្នាតតូចឱ្យបង្កើនទិន្នផល ដោយប្រើធនធានតិចជាងមុន

man-resting-on-wooden-fence-in-grassy-field-2026-09-25-02-26-15-utc

រ៉ូម៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានចេញផ្សាយសៀវភៅណែនាំថ្មីមួយ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរបច្ចេកទេស និងការអនុវត្តក្នុងផលិតកម្មដំណាំ ដើម្បីបង្កើនផលិតភាពកសិកម្ម ដោយប្រើប្រាស់ធនធានតិចជាងមុន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

សៀវភៅដែលមានចំណងជើងថា «ការបង្កើនប្រសិទ្ធភាព និងការកាត់បន្ថយ៖ ឆ្ពោះទៅរកផលិតកម្មដំណាំប្រកបដោយនិរន្តរភាព» (Optimization and Minimization: Towards Sustainable Plant Production) រៀបរាប់ពីរបៀប ដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងគោលនយោបាយគាំទ្រអាចជួយកសិករខ្នាតតូចអាចផលិតស្បៀងអាហារបានច្រើនជាងមុន ព្រមទាំងអាចកាត់បន្ថយការខូចខាតដំណាំ ការបំពុលបរិស្ថាន និងការបំភាយឧស្ម័នផ្ទះកញ្ចក់។

អង្គការស្បៀងអាហារ និងកសិកម្ម បានពិពណ៌នាអំពីវិធីសាស្ត្រនេះថា កសិករគួរផលិតឱ្យបានច្រើន និងមានគុណភាពល្អជាងមុន ដោយប្រើប្រាស់ធនធានតិចជាងមុន។

ការចេញផ្សាយសៀវភៅណែនាំនេះធ្វើឡើងក្នុងពេលប្រព័ន្ធស្បៀងអាហារសកលកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ ការរិចរិលបរិស្ថាន និងការផ្លាស់ប្តូរតម្រូវការរបស់ប្រជាជន។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្ម សត្វល្អិតចង្រៃបំផ្លាញផលិតកម្មកសិកម្មនៅទូទាំងពិភពលោកមានរហូតដល់៤០ភាគរយក្នុងមួយឆ្នាំ ដែលបង្ហាញពីភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពការការពារដំណាំតាមវិធីសាស្ត្រមាននិរន្តរភាពជាងមុន។

បច្ចុប្បន្ន ផលិតកម្មដំណាំផ្គត់ផ្គង់ម្ហូបអាហារច្រើនជាង៨ភាគរយនៃតម្រូវការសរុបរបស់ប្រជាជនពិភពលោក ហើយត្រូវបានរំពឹងថា នឹងរួមចំណែកប្រហែល៨០ភាគរយនៃតម្រូវការផលិតកម្មស្បៀងអាហារបន្ថែមនៅត្រឹមឆ្នាំ២០៥០។

អគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្ម បានសង្កត់ធ្ងន់ក្នុងសេចក្តីផ្តើមនៃសៀវភៅនេះថា មានភាពចាំបាច់ជាបន្ទាន់ក្នុងការផ្លាស់ប្តូរទៅរកផលិតកម្មដំណាំប្រកបដោយនិរន្តរភាព ដែលអាចបង្កើនផលិតភាព ព្រមទាំងអាចការពារបរិស្ថានថែមទៀត៕ (ផាន់ អាណា)


chinese-cabbage-on-the-table-at-traditional-market-2026-09-25-02-46-26-utc
កូរ៉េខាងត្បូងគ្រោងបំផ្លាញចោលស្ពៃបូកគោ៣ម៉ឺនតោន ដោយសារតម្លៃធ្លាក់ចុះខ្លាំងពេក

សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង គ្រោងបំផ្លាញចោលស្ពៃបូកគោ ចំនួន៣០ ០០០តោន នៅតាមតំបន់ដាំដុះមួយចំនួន បន្ទាប់ពីតម្លៃទីផ្សារក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។ បរិមាណប្រមូលផលស្ពៃរបស់កូរ៉េ បានឈានដល់បិរមាណជា១លានតោន កើនឡើង១៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ចំណែកផលិតកម្មស្ពៃបូកគោ ដែលគ្រោងចាប់ផ្តើមប្រមូលនៅខែធ្នូ ត្រូវបានព្យាករថា នឹងមានបរិមាណជាង២៦ម៉ឹនតោន កើនឡើង៧ភាគរយ បើធៀបនឹងឆ្នាំមុន និងខ្ពស់ជាងមធ្យមភាគ១១ភាគរយ។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃលក់ដុំស្ពៃបូកគោជាមធ្យមមានប្រហែល១,៣០ដុល្លារក្នុងមួយដុំ ខណៈតម្លៃលក់រាយប្រហែល២,២០ដុល្លារក្នុងមួយដុំ។ ក្រសួងមានបំណងបំផ្លាញចោលស្ពៃបូកគោប្រមាណ៣០ ០០០តោន ដោយផ្តល់សំណងដល់កសិករ ក្នុងតម្លៃខ្ពស់ជាងថ្លៃដើមផលិត។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏កំពុងពិចារណាទិញស្ពៃបូកគោបន្ថែមផងដែរ ប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះក្រោយរដូវធ្វើគីមឈី។ កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២៦ កូរ៉េបាននាំចេញស្ពៃបូកគោចំនួន៩០តោន ទៅកាន់ទីផ្សារប្រទេសជប៉ុន ដើម្បីកាត់បន្ថយសម្ពាធធ្លាក់ថ្លៃនៅក្នុងស្រុក ព្រមទាំងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។ តម្រូវការស្ពៃបូកគោនាំចេញពីប្រទេសកូរ៉េខាងត្បូង បានកើនឡើងនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)

overripe-apples-and-pears-rotting-on-the-ground-2026-09-22-18-27-41-utc
ស្បៀងអាហារជិត១៧ភាគរយ នៅអាស៊ីអាគ្នេយ៍បានបាត់បង់ ឬខ្ជះខ្ជាយ ​

ដោយ ​នៅ​ ស៊ីវុត្ថា ភ្នំពេញ៖ ស្បៀងអាហារជិត១៧ភាគរយ នៅអាស៊ីអាគ្នេយ៍បានបាត់បង់ ឬមានការ​ខ្ជះខ្ជាយ ដែលជាចាំបាច់ត្រូវកែលម្អបច្ចេកទេសសម្ងួត ការរក្សាទុក ការកែច្នៃ ការវេចខ្ចប់ និងបច្ចេកវិទ្យាធ្វើតេស្ត ដើម្បីកាត់បន្ថយការខាតបង់ និងបង្កើនតម្លៃសម្រាប់កសិករ និងអាជីវកម្មក្នុងវិស័យស្បៀងអាហារ។ បណ្ដាប្រទេសអាស៊ាន រួមទាំងកម្ពុជា​ផង ចាំបាច់ត្រូវកែលម្អបច្ចេកទេសសម្ងួត ការរក្សាទុក ការកែច្នៃ ការវេចខ្ចប់ និងបច្ចេកវិទ្យាធ្វើតេស្ត ដើម្បីកាត់បន្ថយការខាតបង់ និងបង្កើនតម្លៃកសិផល និងអាជីវកម្មក្នុងវិស័យស្បៀងអាហារ នេះបើតាមលោក សាត​វីនឌ័រ ស៊ីង (Satvinder Singh) អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងសិក្ខាសាលារួម និងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេល២ថ្ងៃ ស្តីពីនវានុវត្តន៍ម្ហូបអាហារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបានថ្លែងទៀតថា នវានុវត្តន៍ម្ហូបអាហារមានសារៈសំខាន់ក្នុងការជួយឱ្យអាជីវកម្មក្នុងតំបន់ផ្លាស់ប្តូរពីការនាំចេញផលិតផលកសិកម្មឆៅ ទៅរកការផលិត និងកែច្នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ លោកបានបញ្ជាក់បន្ថែមថា ការច្នៃប្រឌិតក្នុងវិស័យស្បៀងអាហារ គឺជាមធ្យោបាយសំខាន់ក្នុងការរក្សាទុក និងបង្កើនតម្លៃសេដ្ឋកិច្ចនៃផលិតផលនៅក្នុងតំបន់។ បណ្ឌិត ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ថ្លែងថា […]

906047047_1449889349885268_1031893181508037336_n
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៥៣ម៉ឺននាក់ បានចុះបញ្ជី – គោលដៅចុះឱ្យបាន២លាននាក់ត្រឹមឆ្នាំ២០២៨

ភ្នំពេញ​៖​ កម្ពុជាកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន ២លាននាក់ ត្រឹមឆ្នាំ២០២៨ ខណៈបច្ចុប្បន្នសម្រេចបានជាង៥៣ម៉ឺននាក់ហើយ។ រាជរដ្ឋាភិបាលកំពុងជំរុញការផ្តល់អត្ថប្រយោជន៍ផ្នែកសន្តិសុខសង្គម ជំនាញវិជ្ជាជីវៈ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាព និងពង្រឹងអាជីវកម្មរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កម្ពុជាបានដាក់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច២លាននាក់ ត្រឹមឆ្នាំ២០២៨ ខណៈបច្ចុប្បន្នមានជាង៥៩ម៉ឺននាក់ បានចុះឈ្មោះរួចរាល់។  នេះបើតាមលោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកហែម វណ្ណឌី បានបញ្ជាក់ថា ការសម្រេចចុះឈ្មោះបាន៥០ម៉ឺននាក់ ជាសក្ខីភាពបង្ហាញពីការផ្តល់តម្លៃ និងការទទួលស្គាល់ផ្លូវការរបស់រដ្ឋាភិបាលចំពោះតួនាទី របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនទាន់បានចុះឈ្មោះ គួរ​ទៅចុះឈ្មោះ ដើម្បីចាប់យកឱកាសនិងអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលបានគិតគូរដល់ពួកគាត់ ហើយការចុះឈ្មោះនេះ គឺត្រូវធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង់កម្រៃសេវាអ្វីទាំងអស់។ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានសំណើចុះឈ្មោះសរុបជាង៥៦ម៉ឺន ក្នុងនោះ៥៣ម៉ឺនសំណើ ត្រូវបានអនុម័តរួចរាល់។ ប្រមាណ៩៥ភាគរយនៃអ្នកស្នើសុំបានចុះឈ្មោះដោយខ្លួនឯង ដែលភាគច្រើនតាមរយៈកម្មវិធីទូរសព្ទដៃ។ ថ្នាលឌីជីថល CAM-IE ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ ហើយបច្ចុប្បន្នទទួលបានសំណើចុះឈ្មោះជាមធ្យមប្រមាណ២.០០០សំណើក្នុងមួយថ្ងៃ៕

close-up-of-a-yellow-durian-fruit-on-paper-2026-09-23-22-11-44-utc
ហ្វីលីពីនចុះកិច្ចព្រមព្រៀងនាំចេញទុរេនទៅចិន តម្លៃ២៧លានដុល្លារ

ម៉ានីល៖ ប្រទេសហ្វីលីពីនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមានតម្លៃសរុប២៧លានដុល្លារ ជាមួយក្រុមហ៊ុនចិន ដែលបើកឱកាសទីផ្សារបន្ថែមទៀតសម្រាប់អ្នកផលិត និងអ្នកនាំចេញផ្លែទុរេនហ្វីលីពីន។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងថា កិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលរៀបចំពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៩ ឆ្នាំ២០២៦ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការទិញផ្លែទុរេនបង្កក។ កិច្ចព្រមព្រៀងទីមួយ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្ររយៈពេលមួយឆ្នាំ ក្នុងតម្លៃ១៧លានដុល្លារ ដោយទិញផ្លែទុរេនចាប់ពីខែវិច្ឆិកាឆ្នាំ២០២៦ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៧។ ចំណែកកិច្ចព្រមព្រៀងទីពីរ គឺជាកិច្ចសន្យាទិញផ្លែទុរេនបង្កក មានតម្លៃ១០លានដុល្លារ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៧។ ក្រសួងកសិកម្មបានឱ្យដឹងថា ប្រតិបត្តិការក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមបញ្ចូលគ្នារវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនហ្វីលីពីន មានគោលបំណងទិញ និងចែកចាយផ្លែទុរេនបង្កកនៅទូទាំងទីផ្សារប្រទេសចិន ដោយសហការជាមួយកសិករប្រមាណ២ ០០០នាក់។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍ថា ប្រតិបត្តិការពាណិជ្ជកម្មទាំងនេះនឹងជួយពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មក្នុងស្រុក។ ដោយឡែក លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ឱកាសនាំចេញ ដែលកាន់តែល្អមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលរបស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មកសិកម្មរបស់ប្រទេសហ្វីលីពីនជាមួយប្រទេសចិន។ លោកបានមានប្រសាសន៍ទៀតថា តាមរយៈការពង្រីកទីផ្សារនៅក្រៅប្រទេស ហ្វីលីពីនមិនត្រឹមតែពង្រឹងជំហរពាណិជ្ជកម្មកសិកម្មរបស់ខ្លួន តាមរយៈការបង្កើនចំណូលពីការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការវិនិយោគលើវិស័យកសិកម្មផងដែរ៕ […]

កាលវិភាគផ្សព្វផ្សាយ