ព័ត៌មានថ្មីៗ
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីន ឱ្យនាំចូលជលផល៦ម៉ឺនតោន មុនបិទរដូវនេសាទ ឆ្នាំ២០២៦
ម៉ានីល៖ ហ្វីលីពីន បានយល់ព្រមឱ្យនាំចូលត្រី និងផលិតផលនេសាទផ្សេងទៀត សរុប ៦ ម៉ឺនតោន ដើម្បីធានាបានការផ្គត់ផ្គង់ក្នុងស្រុកឱ្យគ្រប់គ្រាន់ និងរក្សាស្ថិរភាពតម្លៃ នៅមុនពេលបិទរដូវនេសាទ ឆ្នាំ២០២៦នេះ។ ការកំណត់បរិមាណនេះ គឺជាដំណាក់កាលទីមួយ នៃការនាំចូលត្រី និងផលិតផលជលផលរហូតដល់២៥ម៉ឺនតោន ដែលត្រូវបានអនុញា្ញតជាមុន តាមរយៈវិញ្ញាបនបត្រចាំបាច់សម្រាប់ការនាំចូល ឆ្នាំ២០២៦ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានឯកភាព កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងដំណាក់កាលទីមួយ ត្រី និងជលផលចំនួន ៥ ម៉ឺនតោន នឹងត្រូវចែកចាយតាមទីផ្សារលក់រាយក្នុងស្រុក។ ចំណែក ១ ម៉ឺន តោន នឹងរក្សាទុកសម្រាប់តម្រូវការរបស់រដ្ឋាភិបាលចែកចាយផលិតផលកសិកម្ម និងផលិតផលជលផល តាមទីផ្សារគោលដៅ ដែលមានការគាំទ្រពីរដ្ឋាភិបាល ក្នុងគោលបំណងធ្វើឱ្យម្ហូបអាហារមានតម្លៃសមរម្យសម្រាប់ប្រជាជន។ ក្រសួងកសិកម្មហ្វីលីពីន ចាប់ផ្តើមចេញលិខិតអនុញ្ញាតឱ្យនាំចូល ដោយបញ្ជាក់ពីអនាម័យ និងភូតគាមអនាម័យ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦។ លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល ធ្លាប់បានលើកឡើងថា ការមកដល់នៃត្រីនាំចូល នឹងត្រូវពន្យារទៅត្រីមាសទី៤ […]
News & ជាតិ & ព័ត៌មានថ្មីៗ

សមាគមក្តាមថ្មកំពុងចរចានាំក្ដាមថ្មកោះកុង ចូលផ្សារទំនើបនៅភ្នំពេញ
ដោយ ឡុងសារេត ភ្នំពេញ៖ ក្តាមថ្មកោះកុង ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រចាំខេត្តកោះកុង កំពុងមានការចរចាយកចូលទៅទីផ្សារទំនើបនៅក្រុងភ្នំពេញ ខណៈតម្លៃកំពុងសិក្សា។ លោក វង្ស តារា ប្រធានសមាគមក្តាមថ្មកោះកុងបានឱ្យដឹងថា ក្តាមថ្មកោះកុងត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ហៅកាត់ថា GI កាលពីខែមេសាឆ្នាំ២០២៦ ។ ទោះបីជាមានការទទួលស្គាល់បែបនេះក្ដី រហូតមកដល់ពេលនេះ ក្ដាមថ្មកោះកុងនៅមិនទាន់មានដំណើរការទិញដូរឲ្យបានជាដុំកំភួននៅឡើយទេ។ ថ្នាកដឹកនាំក្រសួងពាណិជ្ជកម្មកំពុងជួយសម្របសម្រួលឱ្យក្ដាមថ្មកោះកុង នេះបានចូលទៅក្នុងទីផ្សារទំនើបអ៊ីអន និងកំពុងសិក្សាអំពីតម្លៃ ដោយធ្វើយ៉ាងណាឱ្យខាងទីផ្សារទទួលយកបាន។ ទាក់ទងនឹងតម្លៃក្តាមថ្មកោះកុងនេះ, បើតាមប្រធានសមាគមខាងលើបានដាក់តម្លៃទៅតាមប្រភេទឬទំហំរបស់ក្តាមថ្មជាក់ស្តែង។ សម្រាប់ក្តាមថ្ម GI ទំហំ២ទៅ៣ខាំ គឺមួយគីឡូក្រាមថ្លៃ៦ម៉ឺនរៀល ខ្នាត៣ទៅ៦ខាំ គឺមួយគីឡូ ៧ម៉ឺនរៀល និងក្តាមថ្ម ដាក់លាយទំហំចូលគ្នា មានតូចនិងធំ គឺមួយគីឡូក្រាម៦៥០០០រៀល។ ប្រធានសមាគមក្តាមថ្មកោះកុងសង្ឃឹមថា ខាងទីផ្សារទំនើបនឹងអាចទទួលយកតម្លៃនេះបាន។ សមាគមបានលើកឡើងថា នៅខេត្តកោះកុង មួយរយៈមកនេះមានព្យុះភ្លៀងជាប់គ្នាជិតមួយខែ ពិបាករកក្តាមថ្មដែលមានគុណភាពល្អៗយកមកផ្គត់ផ្គង់នៅលើទីផ្សារ ។ ក្តាមថ្មប្រមូលទិញពីប្រជាកសិករនេសាទនៅឃុំពាមក្រសោប ក្នុងមួយថ្ងៃប្រមាណ១០០គីឡូក្រាម ប៉ុន្តែអាចជ្រើសយកធ្វើជាក្តាមដែលមានគុណសម្បត្តិល្អចូលជាផលិតផលGIបាន មានតែពី១០ទៅ១៥គីឡូក្រាមប៉ុណ្ណោះ៕
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ី និងប៊ុលហ្គារី ពង្រីកទីផ្សារម្ហូបអាហារ និងផលិតផលកសិកម្ម
ហ្សាការតា៖ ឥណ្ឌូណេស៊ី និងប៊ុលហ្គារី កំពុងពង្រីកទីផ្សារផលិតផលកសិកម្ម និងម្ហូបអាហារ ព្រមទាំងបើកឱកាសសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាក្នុងវិស័យម្ហូបអាហារ នៅក្នុងប្រទេសទាំងពីរ។ ការងារនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការម្ហូបអាហាររបស់ឥណ្ឌូណេស៊ី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច វិនិយោគ និងឧស្សាហកម្មរបស់ប៊ុលហ្គារី នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ លោករដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការម្ហូបអាហាររបស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា «ភាពជាដៃគូនេះនឹងពង្រឹងឧស្សាហកម្មម្ហូបអាហារជាតិ ព្រមទាំងធានាការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់កម្មវិធីអាហារូបត្ថម្ភឥតគិតថ្លៃ» នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ក្នុងជំនួបនេះផងដែរ ឥណ្ឌូណេស៊ីបានណែនាំផលិតផលសំខាន់ៗមួយចំនួន ដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅប៊ុលហ្គារី និងនៅទូទាំងអឺរ៉ុប រួមមាន កាកាវ ដូង ប្រេងដូង និងផលិតផលម្ហូបអាហារហាឡាល់។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏ចាត់ទុកប៊ុលហ្គារីថា ជាច្រកយុទ្ធសាស្ត្រមួយសម្រាប់ផលិតផលឥណ្ឌូណេស៊ីក្នុងការចូលទៅកាន់ទីផ្សារអឺរ៉ុប។ ក្រៅពីពាណិជ្ជកម្ម ឥណ្ឌូណេស៊ីកំពុងអញ្ជើញវិនិយោគិនប៊ុលហ្គារី ឱ្យមកវិនិយោគ ជាពិសេសក្នុងការចិញ្ចឹមគោ និងបច្ចេកវិទ្យាកែច្នៃផលិតផលទឹកដោះគោក្នុងស្រុក។ យោងតាមសេចក្តីថ្លែងការណ៍ ប្រទេសប៊ុលហ្គារី សុំនាំចូលទំនិញម្ហូបអាហារមួយចំនួនក្នុងទីផ្សារឥណ្ឌូណេស៊ី រួមមាន ទឹកដោះគោ សាច់គោ ពោត និងម្សៅស្រូវសាលី។ ប៊ុលហ្គារី ក៏បានបង្ហាញពីការត្រៀមខ្លួនបង្កើនការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម និងម្ហូបអាហារ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ប្រទេសទាំងពីរយល់ឃើញថា ការពង្រឹងពាណិជ្ជកម្មម្ហូបអាហារ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយឥណ្ឌូណេស៊ី […]
ជាតិ & ព័ត៌មានថ្មីៗ

កម្ពុជា និងហ្វីលីពីន ឯកភាពនាំចេញអង្ករជាផ្លូវការតាមផ្លូវទឹកថ្មី ទៅកាន់ទីផ្សារហ្វីលីពីន
ដោយ ហៃ ស៊ីណា ព្រះសីហនុ៖ ពិធីសម្ពោធដ៏សំខាន់នៃការដឹកជញ្ជូនអង្ករ១០ ០០០តោន តាមផ្លូវទឹក ដោយនាវាដឹកទំនិញរាយរវាងក្រុមហ៊ុន ស៊ីធី រ៉ាយស៍ និង ឌីឡាយ ត្រេដីង (Dilai Trading) ដើម្បីនាំចេញដោយផ្ទាល់ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីនបានសម្រេចជាផ្លូវការហើយ។ ពិធីនេះគឺក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអធិបតីភាព ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ការដឹកជញ្ជូននាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។ឧកញ៉ា ឡាយ ឈុនហួរ អគ្គនាយក្រុមមហ៊ុន ស៊ីធី រ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការសម្រេចនាំចេញតាមសាឡង់ ១ម៉ឺនតោនទៅកាន់ទីផ្សារហ្វីលីពីននេះគឺ ជាការជម្រុញមួយកម្រិតទៀត ដែលឈានដល់គោលដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយសម្តេចតេជោ អតីនាយករដ្ឋមន្រ្តី ហើយការនាំចេញអង្កររាយដាក់នៅតាមសាឡង់នេះគឺ ជាមធ្យោបាយថ្មីមួយទៀតលើការនាំចេញតាមកុងទ័រន័រ ដែលកន្លងមកមានការខ្វះខាតផងដែរ។ឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់ថា ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន ស៊ីធី រ៉ាយស៍ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

រយៈពេលប្រាំបីខែវៀតណាមនាំចូលសាច់ និងជលផលជាង៤ ០០០លានដុល្លារ ដោយនាំសាច់ពីឥណ្ឌាច្រើនជាងគេ
ហាណូយ៖ វៀតណាមបានចំណាយប្រាក់ជាង៤ ០០០លានដុល្លារ លើការនាំចូលសាច់ ផលិតផលសាច់ និងផលិតផលជលផលផ្សេងៗ ក្នុងរយៈពេលប្រាំបីខែ នៃឆ្នាំ២០២៦ ដោយការនាំចូលសាច់បានកើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នេះបើយោងតាមនាយកដ្ឋានគយវៀតណាម។ ប្រទេសឥណ្ឌា នៅតែជាប្រទេសផ្គត់ផ្គង់សាច់ និងផលិតផលសាច់ច្រើនជាងគេបំផុតទៅឱ្យវៀតណាម ដោយមានចំណែកជាង២០ភាគរយ នៃបរិមាណនាំចូលសរុប។ សាច់នាំចូលពីឥណ្ឌាមានជាង១២ម៉ឺនតោន ដែលមានតម្លៃជាង៥២១លានដុល្លារ ហើយបើនិយាយពីតម្លៃវិញ គឺកើនឡើងជាង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលសាច់ និងផលិតផលសាច់ពីប្រទេសផ្គត់ផ្គង់មួយចំនួនទៀត ក៏បានកើនឡើងទាំងបរិមាណ និងតម្លៃផងដែរ រួមមានពីសហរដ្ឋអាម៉េរិក ប្រេស៊ីល អេស្ប៉ាញ កាណាដា អាល្លឺម៉ង់ តួកគី ជប៉ុន និងនូវែលសេឡង់ជាដើម ។ វៀតណាមនាំចូលច្រើនជាងគេ គឹសាច់សត្វស្លាប សាច់ជ្រូក សាច់ក្របី និងសាច់គោ ព្រមទាំងគ្រឿងក្នុងច្រើនប្រភេទ ។ យោងតាមទិន្នន័យសម្រាប់រយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦នេះ សាច់សត្វស្លាប និងគ្រឿងក្នុងសត្វ មានចំណែកជាង៣៦ភាគរយ នៃបរិមាណនាំចូលសាច់សរុបរបស់វៀតណាម ដែលធ្វើឱ្យគ្រឿងក្នុងសត្វក្លាយជាប្រភេទទំនិញនាំចូលច្រើនជាងគេបំផុត។ ចំណែកការចំណាយរបស់វៀតណាមលើការនាំចូលសាច់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦នេះ មានចំនួនជិតស្មើនឹងការចំណាយពេញមួយឆ្នាំ២០២៥។ នាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា ក្នុងឆ្នាំ២០២៥ វៀតណាមបាននាំចូលសាច់ចំនួនជិត៩៨ម៉ឺន តោន ដែលមានតម្លៃជាង២ ០០០លានដុល្លារ។ […]
News & ជាតិ & ព័ត៌មានថ្មីៗ

គ្រួសារកសិករគៅដៅអ្នកផលិតស្រូវ៣ ៤២១គ្រួសារ ចងក្រងជាកិច្ចសន្យាទិញ -លក់ស្រូវប្រណីត
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន អេមរុរ៉ាយស៍ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានរៀបចំទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការផលិតពូជស្រូវបរិសុទ្ធ ព្រមទាំងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ស្រូវប្រណីតសម្រាប់រដូវប្រមូលផលឆ្នាំ២០២៦។ កម្មវិធីនេះ រៀបចំឡើងនៅខេត្តកំពង់ធំ កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានអ្នកចូលរួមប្រមាណ១៥៨នាក់ រួមមានតំណាងមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីគម្រោង AIMS តំណាងក្រុមហ៊ុន អេមរុ រ៉ាយស៍ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចង្កោមអាជីវកម្ម និងក្រុមផលិតមកពីស្រុកគោលដៅចំនួនប្រាំក្នុងខេត្តព្រះវិហារ រួមមានស្រុកជ័យសែន ឆែប គូលែន រវៀង និងស្រុកត្បែងមានជ័យ។ នៅក្នុងកម្មវិធីពេលព្រឹក អ្នកចូលរួមបានធ្វើទស្សនកិច្ចនៅស្ថានីយបង្កាត់ និងជ្រើសរើសពូជស្រូវបល្ល័ង្ក ក្នុងខេត្តកំពង់ធំ។ ទស្សនកិច្ចនេះបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្រុមផលិតឱ្យទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងអំពីការជ្រើសរើសពូជបរិសុទ្ធ ការបន្សុទ្ធពូជ ការដកស្រូវច្រឡំលាយ និងការគ្រប់គ្រងគុណភាពពូជស្រូវ។ អ្នកចូលរួមក៏បានផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញបច្ចេកទេស និងសិក្សាអំពីពូជស្រូវចំនួន២៨ប្រភេទ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីទិន្នផល ភាពធន់នឹងលក្ខខណ្ឌកសិបរិស្ថាន និងលក្ខណៈគុណភាពគ្រាប់ស្រូវ។ ការរក្សាភាពបរិសុទ្ធនៃពូជស្រូវ គឺជាកត្តាសំខាន់ក្នុងការធានាគុណភាព និងតម្លៃទីផ្សាររបស់ស្រូវប្រណីត និងស្រូវក្រអូបកម្ពុជា។ ចំណេះដឹងដែលទទួលបានពីទស្សនកិច្ចនេះ នឹងជួយកសិករកាត់បន្ថយការច្រឡំលាយពូជ បង្កើនស្ថិរភាពគុណភាពផលិតកម្ម និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ខ្ទឹមសរត់ពន្ធពីចិន អុកឡុកទីផ្សារម៉ិកស៊ិក និងប៉េរូ ធ្វើឱ្យកសិករក្នុងស្រុកខាតឡុងចុង
ម៉ិកស៊ីកូ៖ ឧស្សាហកម្មខ្ទឹមស នៅប្រទេសម៉ិកស៊ិក និងប្រទេសប៉េរូ កំពុងជួបបញ្ហាខ្ទឹមសចិនក្នុងបរិមាណដ៏ច្រើន ត្រូវបាននាំចូលដោយខុសច្បាប់ ធ្វើកសិករក្នុងស្រុកខាងបង់ប្រាក់ចំណូល ព្រោះប្រកួតប្រជែងមិនឈ្នះផលិតផលដ៏ច្រើនរត់ពន្ធពីប្រទេសចិន។ អាជីវករលក់ដូរមើមខ្ទឹមសនៅក្នុងប្រទេសទាំងពីរនេះ អាចស្គាល់ខ្ទឹមសចិនដោយងារបំផុត គឺនៅក្នុងរដូវប្រមូលផល។ នៅពេលខ្ទឹមសចិនស្រស់ៗ បង្ហាញខ្លួននៅលើទីផ្សារ ដែលមិនមែនជារដូវប្រមូលផលក្នុងស្រុក។ អាជីវិករនិយាយថា ទោះឈរនៅចម្ងាយ៥ម៉ែត្រ ក៏អាចមើលដឹងបានយ៉ាងងាយថា ខ្ទឹមសនោះមកពីណា។ រូបរាងមើមខ្ទឹមសចិន មានលក្ខណៈពិសេសមួយ មិនអាចប្រើប្រៀបធៀបជាមួយខ្ទឹមសដាំនៅម៉ិកស៊ិក ឬប៉េរូ។ ចំណែកតម្លៃ គឺជាសញ្ញាសម្គាល់មួយទៀត។ ប្រទេសចិនមានចំណែកប្រហែល៨០ភាគរយ នៃផលិតកម្មខ្ទឹមសពិភពដោយមួយផ្នែកធំនៃផលិតកម្មខ្ទឹមសចិន ទទួលបានការគាំទ្រពីរដ្ឋ ដែលធ្វើឱ្យថ្លៃដើមផលិតទាប នៅគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីអ្នកដាំ រហូតដល់អ្នកជួញដូរ និងអ្នកនាំចេញ ទទួលបានការគាំទ្រពីរដ្ឋចិន។ ស្ថានភាពរត់ពន្ធខ្ទឹមសបែបនេះ ធ្វើឱ្យអ្នកដាំនៅក្នុងប្រទេសផ្សេងៗ មិនអាចប្រកួតប្រជែងតម្លៃបានឡើយ ជាពិសេសដោយសារថ្លៃដើមផលិត ដែលជាទូទៅស្ថិតនៅចន្លោះ១៥ ០០០ ដល់២០ ០០០ដុល្លារ ក្នុងមួយហិកតារ ខណៈទិន្នផលទទួលបានមានចន្លោះពី១២ ដល់១៤តោនក្នុងមួយហិកតារ។ ផលិតផលក្នុងស្រុកមានវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាពចំណីអាហារសម្រាប់តាមដានប្រភព។ ផ្ទុយទៅវិញ ខ្ទឹមសចិននាំចូលដោយខុសច្បាប់ គ្មានប្រព័ន្ធតាមដានប្រភព និងគ្មានភាពប្រាកដប្រជាអំពីលក្ខខណ្ឌអនាម័យឡើយ។ ដោយសារទំនិញប្រភេទនេះ គេចផុតពីការត្រួតពិនិត្យស្តង់ដារផ្នែកភូតគាមអនាម័យ និងការត្រួតពិនិត្យគយ គេមិនអាចផ្ទៀងផ្ទាត់បានថា តើមានការប្រើប្រាស់សារធាតុកសិកម្មប្រភេទណាខ្លះ លក្ខខណ្ឌប្រព័ន្ធស្រោចស្រពមានសុវត្ថិភាពកម្រិតណា […]
News & ជាតិ & ព័ត៌មានថ្មីៗ

ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ចាប់ផ្តើមនាំចេញអង្ករលើកដំបូងមួយម៉ឹនតោនទៅហ្វីលីពីន
ដោយ ឡុង សារេត ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ របស់កម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុន ដីឡៃ ត្រេឌីង (DILAI TRADING CO. PTE. LTD) របស់ហ្វីលីពីសម្រាប់ការនាំចេញអង្គរកម្ពុជាមួយម៉ឺនតោន ដោយប្រើសាឡង់ជាលើកដំបូងទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន ស៊ីធី រ៉ាយស៍ មានប្រសាសន៍ថា ពិធីចុះហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែជាការចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់វិស័យស្រូវអង្ករកម្ពុជាដោយនេះជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន ទៅកាន់ប្រទេសហ្វីលីពីន ជាលើកដំបូង។ ជោគជ័យនេះបង្ហាញឱ្យឃើញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកទិញអន្តរជាតិចំពោះគុណភាព សុវត្ថិភាព ភាពប្រកួតប្រជែង និងសមត្ថភាពផ្គត់ផ្គង់របស់អង្ករកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បញ្ជាក់ពីសមត្ថភាព របស់ក្រុមហ៊ុនកម្ពុជាក្នុងការរៀបចំ កែច្នៃ គ្រប់គ្រងគុណភាព និងដឹកជញ្ជូនអង្ករជាបរិមាណធំទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ។ ក្នុងនាមក្រុមហ៊ុន ក្រុមហ៊ុន ស៊ីធី រ៉ាយស៍,ឧកញ៉ាបណ្ឌិត បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម និងស្ថាប័នរាជរដ្ឋាភិបាល […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ សម្លាប់ជ្រូកអស់ជាង៥ ៤០០ក្បាល អ្នកចិញ្ចឹមលួចលក់សាច់ជ្រូកងាប់
វៀងចន្ទន៍៖ អាជ្ញាធរឡាវបានរាយការណ៍ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក សរុប៣៨ភូមិ នៃខេត្តភាគខាងជើងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ជំងឺនេះបានឆ្លងរាលដាលដល់យ៉ាងហោចណាស់៣៨ភូមិ និងគ្រួសារកសិកររាប់រយគ្រួសារ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺជាជំងឺវីរុសធ្ងន់ធ្ងរ និងឆ្លងរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមដល់ជ្រូកចិញ្ចឹម និងជ្រូកព្រៃ ហើយអាចធ្វើឱ្យជ្រូកងាប់គ្មានសល់។ នេះបើយោងតាមអង្គការសុខភាពសត្វពិភពលោក។ ជំងឺនេះ មិនឆ្លងទៅមនុស្សទេ ប៉ុន្តែទោះជាយ៉ាងណា មនុស្សអាចជាអ្នកចម្លងមេរោគទៅជ្រូកតាមរយៈសម្លៀកបំពាក់ ឧបករណ៍ ចំណីអាហារ ឬសម្ភារៈផ្សេងៗ។ អាជ្ញាធរឡាវបានឱ្យដឹងថា ការលួចនាំចូលដោយខុសច្បាប់ និងការដឹកជញ្ជូនផលិតផលសាច់ជ្រូកដោយគ្មានការគ្រប់គ្រងច្បាស់លាស់ បណ្ដាលឱ្យមេរោគឆ្លងរីករាលដាលកាន់តែខ្លាំង។ ចំណែកកសិករឡាវមួយចំនួនក៏បានលួចលក់សាច់ពីជ្រូកងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងតម្លៃថោកៗ ធ្វើឱ្យមន្ត្រីជំនាញរបស់ឡាវពិបាកទប់ស្កាត់ និងធ្វើឱ្យមេរោគឆ្លងរីករាលដាលកាន់តែខ្លាំងថែមទៀត។ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយបញ្ជាឱ្យបន្តតាមដានការដឹកជញ្ជូនជ្រូក និងផលិតផលសាច់ជ្រូករវាងខេត្ត និងស្រុក ព្រមទាំងហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការនាំចូលផលិតផលពីជ្រូកពីបរទេស៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ពីអ្នកប្រមូលទិញដូងក្រអូប ទៅជាអ្នកកែច្នៃ អាចរកចំណូលបានពី១២ ០០០ដុល្លារក្នុងមួយខែ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ កាលពីពីរឆ្នាំមុន លោក ភាន់ សុភិន ត្រឹមតែជាអ្នកប្រមូលទិញដូងក្រអូបម្នាក់ នៅក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ លោកបានប្រែក្លាយទៅជាអ្នកកែច្នៃវិញ ក្នុងបំណងធ្វើយ៉ាងណា រក្សាទុកដូងក្រអូបឱ្យបានយូរផង និងជាពិសេសបង្កើនតម្លៃបន្ថែមផង។ ជាម្ចាស់សិប្បកម្មយ៉ានីដូងក្រអូប មានទីតាំងស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង គាត់អាចរកចំណូលបានចាប់ពីជាងមួយម៉ឺនដុល្លារ រហូតដល់ជាងពីរដុល្លារក្នុងមួយខែ ពីការកែច្នៃដូងក្រអូប ដែលខ្លួនប្រមូលទិញពីកសិករក្នុងខេត្ត ដើម្បីផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស។ លោក ភាន់ សុភិន ម្ចាស់សិប្បកម្ម ឈ្មោះ យ៉ានីដូងក្រអូប បានប្រាប់ទូរទស្សន៍ «កសិករ TV» ថា លោកបានចាប់ផ្តើមកែច្នៃដូងនេះអស់រយៈពេលជាងពីរឆ្នាំមកហើយ។ លោកថា ដំបូងឡើយ ផលិតផលរបស់លោកមិនទាន់ទទួលបានការគាំទ្រ និងរកចំណូលបានច្រើននោះទេ ប៉ុន្តែបច្ចុប្បន្ន ការគាំទ្រពីអតិថិជនមានសន្ទុះកាន់តែខ្លាំង ធ្វើឱ្យសិប្បកម្មរបស់លោកពេលខ្លះមិនអាចផលិតផ្គត់ផ្គង់បានទាន់តម្រូវការទីផ្សារថែមទៀតផង។ តាមរយៈសិប្បកម្មនេះ លោក តាន់ សុភិន បានបញ្ជាក់ថា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតការងារដល់កម្មករ ការបង្កើតទីផ្សារសម្រាប់ម្ចាស់ចម្ការ និងការផ្គត់ផ្គង់ផលិតផលដល់អ្នកទិញយកទៅលក់បន្តតាមហាងម៉ាត ហាងកាហ្វេ និងទីតាំងលក់ដូរផ្សេងៗ។ លោកបានឱ្យដឹងថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករដាំស្រូវនៅឥណ្ឌា ទទួលបានឥណទានកាបូនជាលើកដំបូង សម្រាប់ចីរភាពកសិកម្ម
ឥណ្ឌា៖ កសិករខ្នាតតូចជាង២ ៥០០នាក់ នៅក្នុងប្រទេសឥណ្ឌា ចាប់ផ្តើមទទួលបានប្រាក់ចំណូលពីការលក់ឥណទានកាបូន បន្ទាប់ពួកគាត់បានអនុវត្តកសិកម្មប្រកបដោយចីរភាព ដើម្បីទប់ទាល់នឹងការប្រែប្រួលអាកាសធាតុ។ គម្រោងឥណទានកាបូននេះ គឺដើម្បីលើកទឹកចិត្តកសិករខ្នាតតូចឥណ្ឌា ឱ្យអនុវត្តកសិកម្មប្រកបដោយចីរភាព និងល្អចំពោះបរិស្ថាន នៅក្នុងរដ្ឋពុនចាប (Punjab) និងរដ្ឋហារីយ៉ាណា (Haryana) ដោយត្រូវទទួលបានប្រាក់ចំណូលពីការឥណទានកាបូន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ កសិករទាំងឡាយណា ដែលបានចូលរួមក្នុងកម្មវិធីឥណទានកាបូន ចាប់តាំងពីឆ្នាំ២០២២ កំពុងតែស្ថិតក្រោមការធ្វើសវនកម្ម ហើយនឹងទទួលការទូទាត់ជាទឹកប្រាក់ បន្ទាប់ពីបានចេញ និងលក់ ឥណទានកាបូនរបស់ពួកគាត់។ ក្រុមហ៊ុនលក់កាបូនបាននិយាយថា «កសិករម្នាក់ៗ នឹងទទួលបានប្រាក់ចំណូលចន្លោះពី៣១ដុល្លារ ដល់១៥៨ដុល្លារ។ ការទូទាត់ប្រាក់នឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថល ព្រមទាំងអាចតាមដានបានយ៉ាងច្បាស់លាស់ ហើយប្រើប្រាស់ថវិកាផ្ទាល់របស់យើងសម្រាប់ទូទាត់ជូនកសិករជាមុន មុនពេលលក់ឥណទានកាបូនបានស្រួលបួល»។ ការសាបព្រោះស្រូវដោយផ្ទាល់ ជំនួសឱ្យការសាប រួចដកសំណាបយកទៅស្ទូងនៅក្នុងស្រែ អាចសន្សំទឹកបានប្រមាណ១,៤ លានលីត្រ ក្នុងមួយហិកតា ហើយអាចជួយកាត់បន្ថយភាគល្អិតតូចៗ ដែលបំពុលខ្យល់ឱ្យកខ្វក់ក្នុងបរិយាកាស។ ក្រុមហ៊ុនបាននិយាយថា ការចេញឥណទានកាបូនជាលើកដំបូងនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ១ ២០០ហិកតា នៅក្នុងរដ្ឋពុនចាប និងរដ្ឋហារីយ៉ាណា ហើយបង្កើតបានឥណទានកាបូនជាង៥០ ០០០ឯកតា។ នាយិកាប្រតិបត្តិនៃក្រុមហ៊ុនលក់កាបូន បានមានប្រសាសន៍ទៀតថា«ជាលើកដំបូងបំផុតហើយនៅក្នុងប្រទេសឥណ្ឌា ដែលកសិករម្នាក់ៗកំពុងទទួលបានប្រាក់ចំណូលពីលក់កាបូនរក្សាទុកក្នុងដីរបស់គាត់។ ប្រាក់ចំណូលនេះនឹងជួយលើកកម្ពស់ជីវភាពរបស់កសិករខ្នាតតូចប្រកបដោយចីរភាព […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីននឹងនាំចូលអង្ករបាក់ច្រើនជាងមុន ចំណែកចិនត្រូវការអង្ករបាក់ច្រើនដាច់គេ
ម៉ានីល៖ ប្រទេសហ្វីលីពីនអាចបង្កើនការនាំចូលអង្ករបាក់ច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន និងប្រទេសនាំចូលអង្ករផ្សេងៗទៀត។ នៅក្នុងរបាយការណ៍មួយ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយថា អ្នកនាំចូលអង្កររបស់ហ្វីលីពីន អាចងាកទៅរក អង្ករបាក់ច្រើនជាងមុន ខណៈពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយហាមឃាត់ការនាំចូលអង្ករអង្ករបាក់កម្រិត៥ភាគរយ។ ការណ៍នេះកើតឡើង ខណៈតម្រូវការកើនឡើងក្នុងចំណោមប្រទេសនាំចូល និងនាំចេញអង្ករ បានធ្វើឱ្យតម្លៃអង្ករបាក់ឡើងថ្លៃជាងមុន។ ក្រសួងកសិកម្មអាម៉េរិក បាននិយាយាបន្ថែមថា អ្នកនាំចេញអង្ករទាំងនេះទំនងជានឹងកែសម្រួលការដឹកជញ្ជូន ដោយត្រូវបង្កើនបិរមាណអង្ករបាក់ សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន។ ការនាំចូលអង្កររបស់ហ្វីលីពីន ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់៥,៥លានតោន ក្នុងឆ្នាំ២០២៦នេះ។ ប្រទេសហ្វីលីពីន បានហាមឃាត់ការនាំចូលអង្ករបាក់កម្រិត៥ភាគរយ ដើម្បីផ្តល់ឱកាសឱ្យកសិករហ្វីលីពីនអាចលក់អង្ករស្រូវថ្មីរបស់ខ្លួន ដោយមិនឱ្យអង្ករនាំចូលប្រភេទគុណភាពខ្ពស់ មកប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក។ ទោះបីជាយ៉ាងណា ប្រទេសហ្វីលីពីន នៅតែអនុញ្ញាតឱ្យនាំចូលអង្ករបាក់ ដោយធ្វើឱ្យហ្វីលីពីនអាចពឹងផ្អែកកាន់តែច្រើនលើអង្ករប្រភេទបែពនេះ ខណៈតម្រូវការពិភពលោកកំពុងជំរុញឱ្យតម្លៃកើនឡើង។ ចំណែកក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា វៀតណាម នៅតែជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេទីមួយរបស់ហ្វីលីពីន ទោះបីមានការកែប្រែប្រភពនាំចូលអង្ករពីប្រទេសផ្សេង ដូចជាប្រទេសកម្ពុជា និងប៉ាគីស្ថាន ក៏ដោយ។ ទីភ្នាក់ងារអន្តរជាតិបាននិយាយថា ដោយសារតម្រូវការនាំចូលអង្ករបាក់កាន់តែខ្លាំងនៅប្រទេសចិន និងហ្វីលីពីន ទីផ្សារអង្ករបាក់នៅអាហ្វ្រិកខាងលិច កំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់។ ចំណែកប្រទេសចិន ត្រូវគេរំពឹងថា នឹងបង្កើនល្បឿនការទិញអង្ករបាក់ ដែលអាចធ្វើឱ្យបរិមាណនាំចូលសរុបឈានដល់ជាង៤លានតោន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបន្ថែមថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ […]
