ព័ត៌មានថ្មីៗ
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីននាំចេញផ្លែស្វាយ ទៅកាន់ប្រទេសកាណាដា ផ្តល់ចំណូលដល់កសិករ
ម៉ានីល៖ ប្រទេសហ្វីលីពីនបាននាំចេញផ្លែស្វាយស្រស់ជាលក្ខណៈពាណិជ្ជកម្មទៅកាន់ប្រទេសកាណាដា តាមរយៈផែនការពង្រីកទីផ្សារក្រៅប្រទេសថែមទៀត សម្រាប់ផលិតផលកសិកម្ម និងបង្កើតប្រាក់ចំណូលសម្រាប់កសិករហ្វីលីពីន។ ការនាំចេញលើកនេះមានផ្លែស្វាយចំនួន២៥០ប្រអប់ ហើយត្រូវបានដឹកចេញ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្រុមហ៊ុនឯកជនរបស់ហ្វីលីពីន តាមរយៈកម្មវិធីអាជីវកម្មទៅក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន។ ចំណែកក្រុមហ៊ុននៅទីក្រុ វ៉ាន់ខូវើរ (Vancouver) ប្រទេសកាណាដានឹងចែកចាយផ្លែស្វាយស្រស់ទាំងនេះទៅកាន់ផ្សារទំនើប និងអ្នកទិញបន្ត ចំណែកក្រុមហ៊ុនអាកាសចរណ៍កាណាដា ទទួលបន្ទុកអ្នកដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់តាតម្រូវការទីផ្សារ។ ព្រមជាមួយគ្នានេះដែរ ក្រសួងកសិកម្មហ្វីលីពីន បាននិងកំពុងពង្រឹងសមត្ថភាពឧស្សាហកម្មដំណាំស្វាយ ដើម្បីបំពេញតាមតម្រូវការនាំចេញ និងអាចនាំចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានយូរអង្វែង។ ក្រុមសហគមន៍អ្នកដាំស្វាយជាង៤០ ក្រុម រួមបញ្ចូលគ្នាទៅជាសហព័ន្ធតែមួយ ដើម្បីពង្រឹងការសម្របសម្រួលក្នុងការដាំដុះ ការប្រមូល និងនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។ ក្រសួងកសិកម្មក៏កំពុងដោះស្រាយបញ្ហាជំងឺ ដែលប៉ះពាល់ដល់ផលិតកម្មស្វាយ និងពង្រឹងវិធានការការពារសុខភាពរុក្ខជាតិ ដែលជាកត្តាចាំបាច់សម្រាប់បំពេញតាមលក្ខខណ្ឌរបស់ទីផ្សារនាំចេញ។ រដ្ឋមន្ត្រីកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ការនាំចេញលើកនេះជាស្ថិតក្រោមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីបើកទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្មរបស់ហ្វីលីពីន និងបង្កើនប្រាក់ចំណូលពីការនាំចេញផលិតផលកសិកម្ម។ លោកបានមានប្រសាសន៍ថា «ការបើកទីផ្សារថ្មី មានន័យថា ការបើកឱកាសថ្មីៗសម្រាប់កសិកររបស់យើង។ នៅពេលដែលយើងអាចលក់ផលិតផលកសិកម្មរបស់ហ្វីលីពីន បានកាន់តែច្រើនទៅក្រៅប្រទេស […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចិនចិញ្ចឹមត្រីយកពងដ៏មានតម្លៃ រកប្រាក់ពាន់លានដុល្លារ ព្រមទាំងកាត់បន្ថយបទល្មើសនេសាទខុសច្បាប់
ប៉េកាំង៖ កសិកម្មចិញ្ចឹមត្រី ស្ទើជិន (Sturgeon) និងឧស្សាហកម្មផលិត ពងត្រីប្រណីត (Caviar)មានតម្លៃកបើពពក នៅក្នុងប្រទេសចិនកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស និងអាចផ្គត់ផ្គង់តម្រូវការទីផ្សារពិភពលោកដោយស្របច្បាប់ និងមានចីរភាពជាងការនេសាទត្រីធម្មជាតិ។ ឧស្សាហកម្មនេះ ក៏ជួយកាត់បន្ថយការនេសាទត្រីស្ទើជិនធម្មជាតិ ដើម្បីវះយកពងវាដោយខុសច្បាប់ ព្រោះពូជត្រីនេះកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ព្រោះតែពងវាមានតម្លៃខ្លាំងពេក។ ពងត្រីស្ទើជិននេះ ដែលជាអាហារប្រណីត ហៅថា កាវីយ៉ា (Caviar) គេរៀបចំដាក់ក្នុងប្រអប់ប៉ុនកំប៉ុងសារ៉ាស្បែកជើង មានទម្ងន់មួយខាំ ប៉ុន្តែតម្លៃលក់មានពី១០០ដុល្លារ រហូតដល់៨០០ដុល្លារ។ ពងត្រីប្រភេទខ្លះ អាចលក់បានក្នុងតម្លៃជិត៤ម៉ឺនដុល្លារ ក្នុងមួយគីឡូក្រាម។ កាលពីកក្កដា ឆ្នាំ២០២៦នេះ ដែលជារដូវពូជត្រី ស្ទើជិនពងកូនមន្ត្រីជលផលចិន និងរុស្ស៊ី បានរួមគ្នាបង្កើនស្តុកត្រីនៅក្នុងប្រព័ន្ធទន្លេបែងចែកព្រំដែនប្រទេសទាំងពីរ ព្រមទាំងបានលែងកូនត្រីជាង២០លានក្បាល ដើម្បីជួយស្តារធនធានជលផលនៅតាមដងទន្លេ ក្នុងខេត្តហីឡុងជៀង ដែលមានប្រវែងជាង២ ៧០០គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី។ តាមដងទន្លេយ៉ង់សេ (Yangtze) នាទីក្រុងអ៊ីទូ (Yidu) ក្នុងខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន កសិដ្ឋានចញ្ចឹមត្រី មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានមជ្ឈមណ្ឌលខ្នាតធំៗសម្រាប់ភ្ញាស់បង្កាត់ពូជ ត្រី និងមានបែបណ្ដែតទឹករាយប៉ាយរហូតតំបន់ជនបទ មានត្រីស្ទើជិនជាង១លានក្បាល។ កាលពីមុន ផ្លូវទឹកហូរក្នុងតំបន់នេះ ពោរពេញទៅដោយសំណាញ់ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

នៅអូស្ត្រាលី បន្ទាប់លួចចៀមជាង៥ ០០០ក្បាល ដូចដល់វគ្គចោរលួចឃ្មុំជិត១លានក្បាល អាជ្ញាធរថា ជាបណ្ដាញលួចដ៏ស្ទាត់ជំនាញ
អូស្ត្រាលី៖ គេប៉ាន់ប្រមាណថា ឃ្មុំប្រហែល ៨ សែនក្បាល ដែលមានតម្លៃរាប់សិបពាន់ដុល្លារ ត្រូវចោរលួចចេញពីទីតាំងចិញ្ចឹមឃ្មុំជាច្រើននៅតំបន់កសិករចិញ្ចឹមឃ្មុំនៅភាគខាងលិចទីក្រុង ខែន (Cairns) ក្នុងរដ្ឋឃ្វីនឡែន បាននិយាយថា ឃ្មុំចំនួន៤៤សំបុក ត្រូវចោរលួចពីអ្នកចិញ្ចឹមឃ្មុំចំនួនបី នាក់ផ្សេងគ្នា។ សារព័ត៌មាន ឌឹ ហ្គាឌាន (The Guardian) របស់ប្រទេសអង់គ្លេសបានចេញផ្សាយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយដកស្រង់សម្តីរបស់ក្រុមអ្នកចិញ្ចឹមឃ្មុំ ដែលជាជនរងគ្រោះក្នុងអំពើចោរកម្មនេះ។ កសិកររូបនេះបានប៉ាន់ប្រមាណថា សំបុកឃ្មុំនីមួយៗមានឃ្មុំយ៉ាងហោចណាស់២០ ០០០ក្បាល ដែលមានន័យថា ចំនួនឃ្មុំត្រូវចោរលួចយកទៅ អាចមានចំនួនសរុប លើសពី៨០០ ០០០ក្បាល។ សកម្មភាពលួចឃ្មុំនេះគេសង្ស័យថា បានកើតឡើងនៅទីតាំងជាច្រើន និងតំបន់ផ្សេងៗគ្នា ហើយត្រូវក្រុមចោរធ្វើសកម្មភាពយ៉ាងស្ទាត់ជំនាញ និងឧបករណ៍ឯកទេសច្បាស់លាស់ផងដែរ។ ដូច្នេះធ្វើឱ្យអ្នកចិញ្ចឹមឃ្មុំមិនត្រឹមតែបាត់បង់ឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ប្រាក់ចំណូលពីកិច្ចសន្យាឱ្យឃ្មុំជួយធ្វើឱ្យដំណាំកាន់ផ្លែផងដែរ ដែលអាចមានតម្លៃរាប់ពាន់ដុល្លារ។ ក្រុមចោរមិនលួចយកកេសចិញ្ចឹមឃ្មុំទាំងមូលទេ ដែលអាចធ្វើឱ្យគេចាប់អារម្មណ៍ ប៉ុន្តែពួកចោរបានដកយកតែផ្លិតឃ្មុំប៉ុណ្ណោះ ដូច្នេះ បើអ្នកចិញ្ចឹមពីចម្ងាយ មិនមានអ្វីចម្លែកឡើយ។ ពួកចោរក៏មិនបានយកក្បាលទឹកឃ្មុំទៅជាមួយដែរ ដើម្បីកុំឱ្យហ្វូងឃ្មុំផ្អើល។ ចំណែកអ្នកចិញ្ចឹមឃ្មុំមា្នក់ បាននិយាយថា «ពួកចោរបើករថយន្ត ដែលផ្ទុកឧបករណ៍ជាច្រើន ហើយដកយកផ្លិតឃ្មុំរបស់យើងដាក់ចូលទៅក្នុងកេសចិញ្ចឹមឃ្មុំរបស់ពួកវា… បន្ទាប់មករៀបចំសំបុកឃ្មុំរបស់យើងឱ្យស្អាតដូចធម្មតា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អូស្ត្រាលីផ្អាកនាំចូលផ្លែក្រូចថ្លុងពីវៀតណាម ព្រោះខ្លាចមានមេរោគ
អូស្ត្រាលី៖ ក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ អូស្ត្រាលី បានចេញសេចក្តីសម្រេចផ្អាកការនាំចូលទាំងស្រុងនូវក្រូចថ្លុងស្រស់ពីប្រទេសវៀតណាម បន្ទាប់ពីរកឃើញរោគសញ្ញាមានផ្ទុកសត្វល្អិត និងជំងឺឆ្លង ដែលបង្កក្តីបារម្ភផ្នែកសុវត្ថិភាពជីវសាស្ត្រ បង្កឡើងផ្លែក្រូចថ្លុងវៀតណាម។ ការផ្អាកនាំចូលនេះចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ និងមានសុពលរយៈពេល៦ខែ ចំណែកផ្លែក្រូចថ្លុងណាមានផ្ទុកមេរោគត្រូវតែបានបំផ្លាញចោល ឬត្រូវដឹកចេញពីទឹកដីអូស្ត្រាលីទៅវិញ ស្របតាមតម្រូវការសុវត្ថិភាពជីវសាស្ត្ររបស់ប្រទេសអូស្ត្រាលី។ សមាគមឧស្សាហកម្មក្រូចអូស្ត្រាលី (Citrus Australia) បានប្រកាសគាំទ្រសេចក្តីសម្រេចនេះ ដោយចាត់ទុកថា ជាការចាត់វិធានការរហ័ស ដើម្បីការពារឧស្សាហកម្មក្រូចថ្លុងរបស់អូស្ត្រាលី ដែលមានតម្លៃ១,១លានដុល្លារអូស្ត្រាលី ឱ្យរួចផុតពីពីសត្វល្អិតបំផ្លាញ និងមិនឆ្លងជំងឺ ពីក្រូចនាំចូលពីបរទេស។ ការផ្អាកនេះកើតឡើង បន្ទាប់ពីក្រសួងបានរកឃើញសត្វល្អិត និងរោគសញ្ញាជំងឺនៅក្នុងផ្លែក្រូចថ្លុងវៀតណាម ដែលគួរត រកឃើញ ឬកម្ទេចចោល តាមកិច្ចព្រមព្រៀងស្តីពីវិធានការសុវត្ថិភាពជីវសាស្ត្រ មុនពេលដឹកមកដល់ប្រទេសអូស្ត្រាលី។ កាលពីខែសីហា ឆ្នាំ២០២៦នេះ បន្ទាប់ពីការរកឃើញមេរោគនៅក្នុងផ្លែក្រូចថ្លុងនេះភ្លាម ក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ អូស្ត្រាលី បានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រង រួមទាំងធ្វើសវនកម្មនៅក្នុងប្រទេសវៀតណាម។ លទ្ធផលបានបង្ហាញថា ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនានា លែងអនុវត្តស្របតាមតម្រូវការ ដែលអូស្ត្រាលីបានកំណត់ទៀតហើយ។ ចំណែកប្រធានសមាគមក្រូចអូស្ត្រាលី បានមានប្រសាសន៍ថា ការធ្វើសវនកម្មនៅក្នុងប្រទេសអូស្ត្រាលី គឺតាមសំណើរបស់សមាគម […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អគ្គនាយក ARDB ពិភាក្សាឱកាសធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម លើកសិផលសក្តានុពលរវាងកម្ពុជា និងស្រីលង្កា
ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាន្ថា ចាយ៉ារតនា (Shantha Jayarathna) ទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួងជំនួញពាណិជ្ជកម្ម សន្តិសុខស្បៀង និងអភិវឌ្ឈន៍សហគមន៍ (Trade, Commerce, Food Security & Co-operative Development)និងជាប្រធានសហពន្ធសមាគមសហគមន៍អ្នកប្រើប្រាស់ស្រីលង្កា (Sri Lanka Consumer Cooperative Societies Federation) ព្រមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ ដែលជាដៃគូធុរកិច្ចដ៏មានសក្តានុពលនៅប្រទេសស្រីលង្កា ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារកសិផលរវាងកម្ពុជា និងស្រីលង្កា។ ក្នុងជំនួបនេះភាគីពាក់ព័ន្ធបានពិភាក្សាអំពីលទ្ធភាពធ្វើពាណិជ្ជកម្មលើកសិផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារស្រីលង្កា រួមមាន អង្ករក្រអូប គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត និងម្ទេស ជាដើម ព្រមទាំងការផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការទីផ្សារ ស្តង់ដារ គុណភាព ការកែច្នៃ ការវេចខ្ចប់ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យសមស្របទៅនឹងតម្រូវការអ្នកប្រើប្រាស់នៅស្រីលង្កា។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនផ្តល់ជំនួយជាង៦,៥លានដុល្លារ ដល់កសិករដាំអំពៅ ដែលរងគ្រោះដោយសត្វល្អិតបំផ្លាញ
ហ្វីលីពី៖ ក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ របស់ហ្វីលីពីន បានផ្តល់ជំនួយជាសាច់ប្រាក់បន្ទាន់ប្រមាណ៦,៥លានដុល្លារ ដល់កសិករដាំអំពៅខ្នាតតូច ជិត៤០ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីសត្វល្អិតបំផ្លាញ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់ជូនដល់កសិករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយផ្អែកលើលទ្ធផលនៃការផ្ទៀងផ្ទាត់ឡើងវិញដោយរដ្ឋបាលមូលដ្ឋានណាក់ព័ន្ធនឹងការគ្រប់គ្រងស្ករ និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើយោងតាមប្រធាននាយកដ្ឋានប្រចាំតំបន់ បាននិយាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ទិន្នន័យរបស់រដ្ឋបាលមូលដ្ឋានបង្ហាញថា កសិករដាំអំពៅជិត៤០ម៉ឺននាក់នេះ មកពីខេត្តចំនួនពីរ និងសរុបជាស្រុកចំនួន៣១ស្រុក នៃតំបន់មានសក្តានុពលដាំអំពៅរបស់ប្រទេសហ្វីលីពីន ប៉ុន្តែដំណាំអំពៅរបស់ពួកគាត់ត្រូវសត្វល្អិតបំផ្លាញស្ទើរគ្មានសល់ ស្របពេលការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងបាតុភូតធម្មជាតិអែលនីញ៉ួ។ រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញ និងការពារកសិករដាំអំពៅក្នុងស្រុកឱ្យបង្កើតការដាំដុះ ស្របពេលជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុល សម្រាប់ផលិតជាប្រេងឥន្ធនៈបញ្ចេញកាបូនទាប។ រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែងរបស់ហ្វីលីពីន។ ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។ ការសិក្សាបានរកឃើញថា កសិករហ្វីលីពីន អាចប្រមូលផលអំពៅបានបរិមាណ៧៧,២៣តោន ក្នុងមួយហិកតា និងអាចរកប្រាក់ចំណូលបន្ថែមបានប្រហែល៦៨ ២១៥ប៉េសូ ឬស្មើនឹង១ ១៥២ដុល្លារ សម្រាប់កសិករម្នាក់ៗ៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្ដមបណ្ឌិត កៅ ថាច ធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជន ពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម នៅស្រីលង្កា
ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ព្រមទាំងសហការី បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ហាយលីស កសិកម្ម (Hayleys Agriculture) ដោយមានកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញប្បទានអភិវឌ្ឍន៍នៃស្រីលង្កា (Development Finance Corporation of Ceylon) ឬហៅកាត់ថា DFCC bank ជាស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍របស់រដ្ឋដ៏សំខាន់មួយនៃប្រទេសស្រីលង្កា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៥។ ដំណើរទសនកិច្ចនេះសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា ព្រមទាំងឧត្តមានុវត្តនៃធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុន ដែលផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មពាក់ព័ន្ធ ដើម្បីគាំទ្រដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។ ក្រុមហ៊ុន ហាយលីស គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះដ៏ធំមួយរបស់ប្រទេសស្រីលង្កា បានបង្កើតតាំងពីឆ្នាំ ១៨៧៨។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិកម្ម, វិស័យដឹកជញ្ជូន និងភស្តុភារ, វិស័យថាមពល, វិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍។ ដោយឡែក ចំពោះក្រុមហ៊ុន […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ កាន់តែឆ្លងដល់ជិត១០០ភូមិ អាជ្ញាធរពង្រឹងវិធានការទប់ស្កាត់
ឡាវ៖ អាជ្ញាធរឡាវកាន់តែពង្រីងវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីសត្វជ្រូកចិញ្ចឹមជាង១ម៉ឺនក្បាល បានងាប់ ឬសម្លាប់ចោលជាហូរហែ ខណៈមេរោគនេះឆ្លងរាលដាលចូលដល់ជិត១០០ភូមិ ក្នុងខេត្តប្រាំ រាប់ទាំងខេត្តជាប់ព្រំដែនប្រទេសកម្ពុជាផងដែរ។ ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសឡាវ បានចាប់ផ្តើមដំបូងនៅក្នុងខេត្តសាយ៉ាបូរី ភាគខាងជើងទីក្រុងវៀងច័ន្ទន៍ និងបាននិងកំពុងឆ្លងរាលដាលដល់ប្រាំខេត្ត មាន១៣ស្រុក និង៨១ភូមិ ដែលបណ្តាលឱ្យជ្រូកចំនួន១១ ៣៩៦ក្បាលងាប់ ឬត្រូវបានសម្លាប់ចោល។ ដំបូងឡើយ ជំងឺនេះបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក សរុប៣៨ភូមិ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។ នេះបើគិតតាមរយបាយការណ៍របស់អាជ្ញាធរឡាវ ត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ រដ្ឋបាលខេត្តចម្ប៉ាសាក់ បានណែនាំឱ្យទីក្រុងប៉ាក់សេ និងស្រុកចំនួន៩ ពង្រឹងការតាមដាន និងវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦។ តាមសេចក្តីណែនាំបានប្រាប់មន្ទីរកសិកម្ម និងបរិស្ថាន ខេត្តចម្ប៉ាសាក់ រួមជាមួយអាជ្ញាធរក្រុង និងស្រុក ត្រូវពង្រឹងការតាមដានជំងឺ និងចាត់បញ្ជូនក្រុមបច្ចេកទេសទៅកាន់តំបន់រងផលប៉ះពាល់។ អាជ្ញាធរខេត្តក៏បានផ្អាកការដឹកជញ្ជូនជ្រូករស់ និងផលិតផលសាច់ជ្រូក រវាងស្រុក និងខេត្ត ព្រមទាំងផ្អាកការនាំចូលជ្រូករស់ និងផលិតផលសាច់ជ្រូកពីបរទេស។ រដ្ឋបាលខេត្តបានព្រមានថា ការដឹកជញ្ជូន […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារកណ្ដាលស្រីលង្កា និងធនាគារ DFCC Bank ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបៃតង និងចីរភាព
ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដំណើរដោយលោក អេនរីច ហ្វលរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការសមាគម ADFIAP ព្រមទាំងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ណានតាដាល់ វីរ៉ាស៊ីញហេ (P. Nandalal Weerasinghe) ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសស្រីលង្កា និងលោក ធីម៉ាល ប៉េរេរ៉ា (Thimal Perera) អគ្គនាយកធនាគារ DFCC Bank នៅក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងយ៉ាងលម្អិតអំពីតួនាទីគន្លឹះ និងសារសំខាន់របស់សមាគម ADFIAP ក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេសក្នុងបរិបទសកលថ្មី ដែលកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និងហិរញ្ញវត្ថុបៃតង (Green […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃគំហុក រហូតដល់មួយគីឡូក្រាមត្រឹម៨០រៀលក៏មាន
វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២,៧សេនដុល្លារ ឬស្មើនឹង៩៦០រៀល ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១០០
កូឡុំបូ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ADFIAP លើកទី១០០ នៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សមាគម។ កិច្ចប្រជុំនេញផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន ទី១) ការរាយការណ៍ពីសមិទ្ធផលការងារ ក្នុងឆ្នាំ២០២៥ ដូចជា ការកសាងសមត្ថភាពសមាជិក, ការជំរុញបរិវត្តកម្មបច្ចេកវិទ្យា ដើម្បីគាំទ្រដល់សមាជិក និងការសហការនានាក្នុងការជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ ទី២) គំនិតផ្តួចផ្តើមនៃការជំរុញភាពជាដៃគូយុទ្ធសាស្រ្ត។ ទី៣) ការរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមនៃក្រុមការងារពិសេស (Special Interest Group), និងទី៤) ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ADFIAPសម្រាប់អាណត្តិ២០២៦-២០២៩។ ជាលទ្ធផល, ក្នុងឆ្នាំ២០២៥ ADFIAP សម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសលើការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្ត, ការពង្រឹងសមត្ថភាពសមាជិក។ ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជាប្រធានសមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកជាថ្មី សម្រាប់អាណិត្តឆ្នាំ២០២៦-២០២៩ ដោយសំឡេងភាគច្រើនលេីសលប់ ដែលលទ្ធផលនៃការបោះឆ្នោតនេះ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

សមត្ថកិច្ចវៀតណាម បន្តស៊ើបអង្កេតករណីលក់សាច់ជ្រូកងាប់ដោយជំងឺប៉េស្ត
វៀតណាម៖ កាលពីចុងឆ្នាំ២០២៥ អាជ្ញាធរនៅភាគខាងជើងប្រទេសវៀតណាម បានចាប់ខ្លួនម្ចាស់កុងស៊ីកាប់ជ្រូក រួមទាំងសមាជិកគ្រួសារ ពីបទលួចស្តុកទុកដោយខុសច្បាប់នូវសាច់ជ្រូកងាប់ មានផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិកជិត៣៨តោន ដើម្បីលក់យកចំណេញ ដោយមិនខ្វល់ពីសុខភាពអ្នកបរិភោគ។ ការប្រតិបត្តិការបង្ក្រាបនាពេលនោះ ត្រូវបានបណ្តាញសារព័ត៌មានវៀតណាម ចេញផ្សាយព្រោងព្រាត រួមទាំងករណីបង្ក្រាបបទល្មើសគាស់យកខ្មោចជ្រូបងាប់ដោយសារជំងឺដូចគ្នានេះ មកកែច្នៃជាផ្អកសាច់ជ្រូក និងលក់ចែកចាយតាមទីផ្សារនានា រហូតដល់អាហារដ្ឋានរបស់សាលារៀនថែមផងដែរ។ ប៉ុន្តែរហូតមកដល់ខែកញ្ញា ឆ្នាំ២០២៦នេះ សារព័ត៌មានខ្លះនៅក្នុងប្រទេសវៀតណាម បានចេញផ្សាយថា នគរបាលវៀតណាមនៅតែបន្តស៊ើបអង្កេតថែមទៀត ដើម្បីរកជនល្មើសពាក់ព័ន្ធផ្សេងទៀត និងមិនទាន់ច្បាស់អំពីស្ថានទម្ងន់ទោសរបស់ជនល្មើស ស្របតាមក្រមព្រហ្មទណ្ឌវៀតណាម ចែងពីសុវត្ថិភាពចំណីអាហារនៅឡើយទេ។ នគរបាលខេត្ត ភូថក (Phu Tho) ស្ថិតនៅក្បែរទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បាននិយាយថា ម្ចាស់កុងស៊ីកាប់ជ្រូក ឈ្មោះ ផាន់ វ៉ាន់ផុង (Phan Van Phong) អាយុ៦០ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភលើច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ បន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញឃ្លាំងបង្កកសាច់ជ្រូកប្រាំកន្លែងពោរពេញដោយសាច់ជ្រូក ដែលសុទ្ធតែមានផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិក។ ភ្នាក់ងារស៊ើបអង្កេតវៀតណាម បានបញ្ជាក់នាពេលនោះថា ក្នុងឆ្នាំ២០២៥ មេរោគប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលស្ទើរគ្រប់កសិដ្ឋានចិញ្ចឹមជ្រូកក្នុងប្រទេសវៀតណាម រហូតធ្វើឱ្យកសិករប្រញាប់ប្រញាល់លក់ជ្រូក រាប់ទាំងជ្រូកងាប់ដោយសារជំងឺឆ្លងផងដែរ។ ចំណែកកុងស៊ីកាប់ជ្រូកខ្លះ បានទិញជ្រូកមានជំងឺមកកាប់យកសាច់លក់ក្នុងតម្លៃទាបបំផុត […]
