ព័ត៌មានថ្មីៗ
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីគ្រោងដាំអំពៅពីរលានហិកតា ដើម្បីផលិតអេតាណុលសម្រាប់រថយន្ត
ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីបានកំណត់គោលពង្រីកផ្ទៃដីទំហំពីរលានហិកតា សម្រាប់ដាំអំពៅ ដើម្បីគាំទ្រកម្មវិធីផលិតប្រេងឥន្ធនៈប្រភេទអេតាណុល ដើម្បីលាយជាមួយប្រេងសាំងសម្រាប់ផ្គត់ផ្គង់ជាថាមពលរថយន្ត។ ប្រេងឥន្ធនៈ ដែលមានអេតាណុល២០ភាគរយ (E20) និងប្រេងសាំង៨០ភាគរយ គឺជាថាមពលថ្មីរបស់ប្រទេសឥណ្ឌូណេស៊ីប្រើសម្រាប់ចាក់គរឿងម៉ាស៊ីន ដូចជារថយន្តជាដើម ដើម្បីកាត់បន្ថយការប្រើប្រេងសាំងច្រើនពេក។ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ីប៊ីយ៉ានតូ (Prabowo Subianto) បានប្រាប់រដ្ឋមន្ត្រីកសិកម្មឱ្យរៀបចំផ្ទៃដីសម្រាប់ការដាំអំពៅឱ្យបានពីរលានហិកតា ត្រឹមឆ្នាំ២០២៨ ដែលចាំបាច់សម្រាប់ផលិតអេតាណុល។ ចំណែករដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលមានគោលដៅផលិតប្រេងឥន្ធនៈអេតាណុល២០ភាគរយ ឱ្យបានក្នុងរយៈពេលពីរឆ្នាំ ដូច្នេះត្រូវការផ្ទៃដីដាំអំពៅឱ្យបានគ្រប់គ្រាន់ និងការអភិវឌ្ឍសមត្ថភាពកែច្នៃអេតាណុល។ លោកបាននិយាយដូច្នេះថា «បានយ៉ាងហោចណាស់ ក្នុងរយៈពេលពីរឆ្នាំខាងមុខ យើងអាចផលិតប្រេងឥន្ធនៈអេតាណុលបាន» ដោយក្រសួងកសិកម្មនឹងរៀបចំផែនការបែងចែកផ្ទៃដីឱ្យបានគ្រប់គ្រាន់ ព្រមទាំងមានស្ថាប័នសម្រាប់ទទួលបន្ទុកផ្នែកឧស្សាហកម្មបម្លែងវត្ថុធាតុដើមពីអំពៅទៅជាអេតាណុល។ រដ្ឋាភិបាលបានកំណត់ថា អំពៅ គឺជាវត្ថុធាតុដើមសំខាន់សម្រាប់កម្មវិធីផលិតអេតាណុលនេះ ដែលអាចជំនួសឱ្យពោត និងដំឡូងមី ព្រមទាំងអាចអនុវត្តបានលឿន។ លោកបានបញ្ជាក់បន្ថែមថា ផ្ទៃដីដាំអំពៅ ដែលមានស្រាប់នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ជាពិសេសនៅតំបន់កាលីម៉ាន់តាន់ (Kalimantan) កោះស៊ូម៉ាត្រា (Sumatra) កោះជ្វា (Java) និងតំបន់ប៉ាពួ នឹងត្រូវយកមកប្រើប្រាស់សម្រាប់ដាំដំណាំអំពៅ។ រដ្ឋាភិបាលជឿជាក់ថា អាចរៀបចំផ្ទៃដីតាមគោលដៅចំនួនពីរលានហិកតា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ទិន្នផលផ្លែលម៉ើរបស់អ៊ីរ៉ង់ ឆ្នាំ២០២៦ កើនឡើងជិត២លានតោន នាំចេញបានរាប់រយលានដុល្លារ
តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់មកពីក្រសួងកសិកម្មអ៊ីរ៉ង់ បានឱ្យដឹងថា ទិន្នផ្លែលម៉ើរបស់ខ្លួនបានកើនឡើងជិត២លានតោន ក្នុងមួយឆ្នាំ២០២៦នេះ និងរកប្រាក់ចំណូលពីការនាំចេញបានប្រហែល៤០០លានដុល្លារ។ អនាគតនៃឧស្សាហកម្មដំណាំលម៉ើរបស់អ៊ីរ៉បានប្រែប្រួលពីការលក់ចេញជាផ្លែស្រស់ ទៅជាការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្ម តាមរយៈការកែច្នៃ និងបង្កើនបន្ថែម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មអ៊ីរ៉ង់ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្មអ៊ីរ៉ង់បានចាត់ទុកផ្លែលម៉ើជាផលិតផលកសិកម្មយុទ្ធសាស្ត្រ និងជាផលិតផលសម្រាប់នាំចេញដ៏មានសក្តានុពល ព្រមទាំងពង្រឹងផលិតផលរបស់អ៊ីរ៉ង់ នៅក្នុងទីផ្សារគោលដៅ ដែលតម្រូវឱ្យមានការកែលម្អគុណភាព ការវេចខ្ចប់ឱ្យបានល្អ ការធ្វើឱ្យស្របតាមស្តង់ដារ និងជាផលិតផល អាចឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ មន្ត្រីរូបនេះបាននិយាយទៀតថា ក្រៅពីមានតម្លៃអាហារូបត្ថម្ភខ្ពស់ ផ្លែលម៉ើក៏មានសក្តានុពលយ៉ាងសំខាន់ក្នុងការរកចំណូលជារូបិយប័ណ្ណបរទេស បង្កើតការងារ និងអភិវឌ្ឍឧស្សាហកម្មម្ហូបអាហារ។ ការផ្លាស់ប្តូរទៅរកការកែច្នៃ និងការផលិតផ្លែលម៉ើជាផលិតផលចម្រុះ អាចបង្កើនតម្លៃសេដ្ឋកិច្ចបានយ៉ាងច្រើនថែមទៀត។ បច្ចុប្បន្ន មានរោងចក្រ និងស្ថាប័នកែច្នៃផ្លែលម៉ើ និងឧស្សាហកម្មបង្កើតបន្ថែមចំនួន៦៥៤កន្លែង ដោយមានសមត្ថភាពផលិតបានជាង៨២ម៉ឺនតោន។ លោកបានបញ្ជាក់ថា ការផលិតពីផ្លែលម៉ើ មានដូចជា ទឹកលម៉ើខាប់ និងស៊ីរ៉ូលម៉ើ ស្កររាវ សូកូឡា និងផលិតផលផ្សំ ផ្លែលម៉ើកំប៉ុង ទឹកខ្មេះ និងអាល់កុល ដែលបង្ហាញថា ផ្លែលម៉ើមិនមែនគ្រាន់តែជាផលិតស្រស់ប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកែច្នៃជាច្រើនប្រភេទទៀត។ លើសពីនេះ ផ្លែលម៉ើអាចត្រូវបានកែច្នៃពីផលិតផលកសិកម្មបែបប្រពៃណី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករចិញ្ចឹមបង្គានៅឥណ្ឌាគំរាមឈប់ចិញ្ចឹម៣ខែ ដោយសារថ្លៃដើមខ្ពស់ ចំណែកបង្គាថោកពេក
ញូវដេលី៖ កសិករចិញ្ចឹមបង្គានៅរដ្ឋអន្តរប្រទេស (Andra Pradesh) របស់ឥណ្ឌា បានគំរាមផ្អាកការចិញ្ចឹមបង្គា ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំក្រោយនេះ ប្រសិនបើរដ្ឋាភិបាលមិនព្រមជួយដោះស្រាយបញ្ហារបស់ពួកគាត់ ពាក់ព័ន្ធនឹងការកើនឡើងថ្លៃដើមផលិត និងការធ្លាក់ចុះតម្លៃបង្គាលក់នៅលើទីផ្សារ។ សមាគមកសិករវារីវប្បកម្ម នៅក្នុងរដ្ឋអន្តរប្រទេស បានឯកភាពលើវិធានការផ្អាកការចិញ្ចឹមនេះ នៅក្នុងកិច្ចប្រជុំជាមួយកសិករស្រុកជាច្រើនក្រុម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា។ ប្រធានសមាគមកសិករវារីវប្បកម្ម រដ្ឋអន្តរប្រទេស បាននិយាយថា តម្លៃចំណីបង្គា ថ្នាំការពារ និងព្យាបាល ព្រមទាំងធាតុចូលផ្សេងៗសម្រាប់ការចិញ្ចឹមបានកើនឡើងយ៉ាងខ្លាំង ដែលបញ្ហាទាំងនេះកំពុងដាក់សម្ពាធផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងលើកសិករ ស្របពេលតម្លៃបង្គាបានធ្លាក់ចុះខ្លាំងពេក។ សមាគមបានអំពាវនាវឱ្យរដ្ឋាភិបាលកំណត់ តម្លៃគាំទ្រអប្បបរមាសម្រាប់បង្គា ហើយស្នើឱ្យរដ្ឋាភិបាលចាត់វិធានការកាត់បន្ថយថ្លៃដើមចិញ្ចឹម។ លើសពីនេះ សមាគមក៏បានអំពាវនាវដល់ក្រុមហ៊ុនផលិតចំណីបង្គា ឱ្យបញ្ចុះតម្លៃចំណីផងដែរ។ សមាគមបានបញ្ជាក់ថា កសិករនឹងផ្អាកការចិញ្ចឹមបង្គារយៈពេល ៣ ខែ ប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយតាមការទាមទាររបស់ពួកគាត់ នៅត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦នេះ។ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ តុលាការជាន់ខ្ពស់របស់រដ្ឋអន្តរប្រទេស បានចេញបង្គាប់បណ្ដោះអាសន្នមួយ ឱ្យផ្អាកការដំឡើងតម្លៃចំណីបង្គា ដោយបង្គាប់ឱ្យសមាគមក្រុមហ៊ុនផលិតចំណីបង្គា និងក្រុមហ៊ុនពាក់ព័ន្ធ ផ្សេងទៀតបន្តរក្សាតម្លៃចំណីឱ្យសមស្របតាមតម្លៃ ដែលបានកំណត់របស់រដ្ឋាភិបាល។ សេចក្តីបង្គាប់បណ្ដោះអាសន្ននេះ បានចេញបន្ទាប់ពីមានពាក្យបណ្ដឹងជំទាស់នឹងការដំឡើងតម្លៃចំណីចំនួន៩ ០០០ រូពីឥណ្ឌា […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច បន្តជាប់ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាថ្មី អាណត្តិឆ្នាំ២០២៦ -២០២៩
កូឡុំបូ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានបន្តជាប់ឆ្នោតជាប្រធានសមាគមនេះជាថ្មីម្តងទៀត សម្រាប់អាណត្តិឆ្នាំ២០២៦-២០២៩។ ការបោះឆ្នោតនេះបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ADFIAP លើកទី១០០ ដែលរៀបចំឡើងនៅប្រទេសស្រីលង្កា។ ក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំការពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សមាគម ដោយផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន ការរាយការណ៍ពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៥ ដូចជា ការកសាងសមត្ថភាពសមាជិក ការជំរុញបរិវត្តកម្មបច្ចេកវិទ្យា និងការសហការក្នុងការជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ ក្រៅពីនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីគំនិតផ្តួចផ្តើមនៃការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ និងវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមនៃក្រុមការងារពិសេសផងដែរ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៥ ADFIAP សម្រេចបាននូវសមិទ្ធផលជាច្រើន ពិសេសលើការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាការពង្រឹងសមត្ថភាពសមាជិក។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជាប្រធានសមាគម ADFIAP ជាថ្មី សម្រាប់អាណត្តិឆ្នាំ២០២៦-២០២៩ ដោយសំឡេងភាគច្រើនលើសលប់។ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សមាជិកសមាគម ADFIAP ចំពោះភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់លោកបណ្ឌិត ក្នុងការជំរុញបេសកកម្មរបស់សមាគមប្រកបដោយចក្ខុវិស័យ។ សមាគម […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាមមានមហិច្ឆិតាបង្កើតពូជគោថ្មី ដើម្បីប្រកួតជាមួយសាច់គោកូរ៉េ និងសាច់គោជប៉ុន
ហាណូយ៖ វៀតណាមកំពុងបង្កាត់ពូជគោក្នុងស្រុក ដើម្បីប្រកួតប្រជែងគុណភាពសាច់ជាមួយពូជគោរបស់កូរ៉េ និងពូជគោរបស់ជប៉ុន ដែលល្បីល្បាញនៅលើពិភពលោក។ មន្ត្រីជាន់ខ្ពស់ជំនាញផ្នែកផលិតកម្មសត្វរបស់វៀតណាម បាននិយាយថា គម្រោងបង្កាត់ពូជគោថ្មីនេះ គឺត្រូវធ្វើឡើងដោយការអភិវឌ្ឍហ្សែនរបស់ពូជគោក្នុងស្រុក វៀតណាមហៅថា គោហ្មុង (Hmong) ដែលត្រូវបានចិញ្ចឹមដោយជនជាតិភាគតិចមួង រស់នៅតាមតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម។ ពូជគោហ្មុងនេះ ក៏ជាពូជគោក្នុងស្រុករបស់ប្រទេសកម្ពុជាផងដែរ ដែលខ្មែរនិយមហៅថា គោកណ្ដុរកន្លាត ឬគោលឿង ភាសាវិទ្យាសាស្ត្រហៅថា ប៊ូស អាំងឌីគូស (Bos Indicus)។ ពូជគោប្រភេទនេះ មានបូសខ្នងតូច កម្ពស់ទាប ស្នែងខ្លី និងមានរោមពណ៌លឿង ដែលមានទម្ងន់ច្រើនបំផុតរង្វង់៣០០គីឡូក្រាម ក្នុងមួយក្បាល។ លោក ផាម គឹមសាង (Pham Kim Dang) អគ្គនាយករងទទួលបន្ទុកផលិតកម្មបសុសត្វ និងសុខភាពសត្វរបស់វៀតណាម បាននិយាយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះថា ការវាយតម្លៃរបស់អ្នកជំនាញអន្តរជាតិលើពូជគោហ្មុង រួមមានលក្ខណៈហ្សែន ទំហំរាងកាយ និងស្ថានភាពរូបរាង បង្ហាញថា ពូជគោនេះមានសក្តានុពលខ្ពស់សម្រាប់ផលិតសាច់គោឱ្យមានគុណភាពខ្ពស់ ប្រហាក់ប្រហែលសាច់គោកូរ៉េ ពូជហាន់វូ (Hanwoo) និងសាច់គោជប៉ុន ពូជវ៉ែគ្យូ (Wagyu) […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ភូមាចែកជីឱ្យកសិករ ដើម្បីបង្កើនទិន្នផលស្រូវរដូវវស្សា តែត្រូវសងរដ្ឋវិញជាស្រូវ
ណៃព្យីដោ៖ កសិករដាំដំណាំស្រូវ នៅក្នុងប្រទេសភូមា បានទទួលជីពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបង្កើនទិន្នផលស្រូវរដូវវស្សា ស្របពេលការប្រែប្រួលអាកាសធាតុ និងបាតុភូតធម្មជាតិ កំពុងតែគម្រាមកំហែងដល់ផលិតកម្មកសិកម្ម។ អាជ្ញាធរមូលដ្ឋានរបស់ប្រទេសភូមា បានចែកចាយជីដល់កសិករនៅតាមតំបន់គោលដៅដាំដុះរបស់ខ្លួន ដោយក្នុងមួយគ្រួសារទទួលបានជីអ៊ុយរ៉េទម្ងន់ជាង១០០គីឡូក្រាមសម្រាប់ដីស្រែទំហំមួយហិកតា សម្រាប់រដូវបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦-២០២៧នេះ។ មន្ត្រីភូមា បានប្រាប់កសិកររបស់ខ្លួនថា សម្រាប់ការទូទាត់សងរដ្ឋវិញ គឺកសិករត្រូវសងជាទម្ងន់ស្រូវប្រមូលបាននៅពេលប្រមូលផល ប៉ុន្តែមិនបានបញ្ជាក់ថា តើជី១០០គីឡូក្រាម ត្រូវសងជាស្រូវប៉ុន្មានគីឡូក្រាមឡើយ។ ចំណែកកសិករនៅក្នុងតំបន់ បានឲ្យដឹងថា ជីអ៊ុយរ៉ាដែលរដ្ឋចែកចាយឱ្យ ត្រូវយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពបំផុតក្នុងពេលបង្កបង្កើនផលស្រូវរដូវវស្សា ដើម្បីទទួលបានទិន្នផលខ្ពស់។ កាលពីដើមខែមីនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលភូមានបានបញ្ជាទិញជី និងថ្នាំសម្លាប់សត្វល្អិត សរុបជិតពីរលានតោនពីបរទេស សម្រាប់ផ្គត់ផ្គង់ដល់កសិករក្នុងស្រុក សម្រាប់បង្កបង្កើនផលស្រូវរដូវវស្សា។ ប្រទេសភូមាបាននាំចូលជីពីបរទេសជាង១លានតោន ក្នុងចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានចែកចាយជីអស់ជាង៩៨ម៉ឺនតោន សម្រាប់ការបង្កបង្កើនផលនាពេលកន្លងមក ហើយនៅសល់ជីក្នុងស្តុកជាង៣០ម៉ឺនតោនសម្រាប់ត្រៀមបម្រុង។ នេះបើយោងរបាយការណ៍របស់សមាគមសហគ្រិនផលិតជី ពូជ និងថ្នាំសម្លាប់សត្វល្អិតរបស់ភូមា។ កន្លងមក រដ្ឋាភិបាលភូមា បានចែកចាយចែកជី ពូជ និងថ្នាំសម្លាប់សត្វល្អិតដល់កសិករតាមប្រព័ន្ធឥណទានរបស់រដ្ឋ ដោយត្រូវសងប្រាក់ក្រោយពេលប្រមូលផល រវាងខែសីហា និងខែកញ្ញា ជារៀងរាល់ឆ្នាំ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ក្នុងឆ្នាំ២០២៦ តៃវ៉ាន់បង្កើនការនាំចេញផ្លែក្រូចថ្លុង ទៅចិនដីគោក
តៃប៉ិ៖ ការដឹកជញ្ជូនផ្លែឈើពីកោះតៃវ៉ាន់ទៅកាន់ទៅកាន់ទីផ្សារចិនដីគោក កំពុងកើនឡើងយ៉ាងខ្លាំង ខណៈចម្ការដាំដុះ និងទីតាំងវេចខ្ចប់ផលិតផល មានកាន់តែច្រើន ដើម្បីធ្វើឲ្យដំណើរការនាំចេញ និងអ្នកដាំអាចស្វែងរកទីផ្សារ លក់ផលិតផលតាមរដូវកាលផងដែរ។ កសិករតៃវ៉ាន់កំពុងប្រមូលផលផ្លែក្រូចថ្លុង មានសំបកក្រាស់ល្អ និងមានលក្ខណៈសមស្រប អាចរក្សាទុកបានយូរ សម្រាប់ដឹកជញ្ជូនទៅកាន់ទីផ្សារឆ្ងាយៗ។ នៅថ្ងៃទី២៥ ខែសីហា និងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរចិនបានបន្ថែមចំនួនចម្ការក្រូចថ្លុង និងទីតាំងវេចខ្ចប់នៅក្នុងកោះតៃវ៉ាន់ជាច្រើនទៀត បញ្ចូលទៅក្នុងបញ្ជីមានសិទ្ធិនាំចេញទៅចិនដីគោក។ សមាគមកសិករតៃវ៉ាន់រំពឹងថា ការដឹកជញ្ជូនផ្លែក្រូចថ្លុងទៅកាន់ទីផ្សារចិនដីគោង និងក្រុងហុងកុង អាចកើនឡើងនៅឆ្នាំ២០២៦នេះ។ រៀងរាល់សប្តាហ៍ កប៉ាល់ដឹកទំនិញ បានដឹកផ្លែក្រូចថ្លុងតៃវ៉ាន់ ចូលទីកាន់ទីផ្សារក្នុងខេត្តណានជីង របស់ចិនដីគោក ខណៈអ្នកទិញនៅខេត្តក្វាងទុង និងខេត្តហ្វូជាន ក៏កំពុងចង់ទិញផ្លែក្រូចថ្លុងនាំចូលពីកោះតៃវ៉ាន់ផងដែរ។ កាលពីឆ្នាំ២០២៤ សហគមន៍អ្នកដាំដំណាំហូបផ្លែ នៅកោះតៃវ៉ាន់ បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនលក់រាយ នៅចិនដីគោក ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលធ្វើការនាំចេញផ្លែឈើពីកោះតៃវ៉ាន់ អាចធ្វើដំណើរតាមកប៉ាល់ពីត៉ៃវ៉ាន់ទៅដល់ទីផ្សារចិន ក្នុងរយៈពេលខ្លីបំផុត ត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ។ យោងតាមអាជ្ញាធរកសិកម្មតៃវ៉ាន់ ការនាំចេញផលិតផលកសិកម្មរបស់កោះតៃវ៉ាន់ បានធ្លាក់ចុះក្នុងឆមាសទី១ ឆ្នាំ ២០២៦ ដោយសារការនាំចេញទៅសហរដ្ឋអាម៉េរិក និងជប៉ុនធ្លាក់ចុះ។ ផ្ទុយទៅវិញ ការនាំចេញទៅចិនដីគោកបានកើនឡើង៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

រដ្ឋាភិបាលហ្វីលីពីនផ្តល់ជំនួយ៦៨លានដុល្លារ សម្រាប់ស្បៀងអាហារដល់ប្រជាជនក្រីក្រ
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានចែកចាយជំនួយ និងសេវាកម្មកសិកម្ម ដែលមានតម្លៃជាង៦លានដុល្លារ ដល់ប្រជាកសិករជាង៥៤ម៉ឺននាក់ តាមរយៈកម្មវិធីចែកស្បៀងអាហាររបស់រដ្ឋាភិបាលភិបាល។ ការអនុវត្តកម្មវិធីនៅទូទាំងប្រទេសនេះ រួមមានការគាំទ្រដល់វិស័យស្រូវអង្ករ ពោត ដំណាំមានតម្លៃខ្ពស់ បសុសត្វ និងជលផល។ កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលកម្មវិធីស្បៀងអាហាររបស់រដ្ឋាភិបាល ដែលផ្តល់លទ្ធភាពឲ្យប្រជាជនងាយរងគ្រោះ អាចទទួលបានអង្ករមានតម្លៃថោក ត្រឹម២០ប៉េសូហ្វីលីពីន ឬស្មើនឹង១ ២៩០រៀលខ្មែរ ក្នុងមួយគីឡូក្រាម។ អង្ករនេះបានមកពីអង្ករក្នុងស្តុករបស់អាជ្ញាធរស្បៀងអាហារជាតិហ្វីលីពីន ដែលបានទិញពីកសិករដាំស្រូវក្នុងស្រុក។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ជំនួយនេះមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កសិករ។ លោកបានមានប្រសាសន៍ដូច្នេះថា «យើងចង់ធានាថា កសិកររបស់យើងទទួលបានការគាំទ្រតាមតម្រូវការ ដើម្បីផលិតបានទិន្នផលកាន់តែខ្ពស់ រកចំណូលបានកាន់តែច្រើន និងកសាងជីវភាពប្រកបដោយសុវត្ថិភាព និងមានស្ថិរភាពជាងមុន»។ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានដាក់ឲ្យអនុវត្តជាលើកដំបូងនៅឆ្នាំ២០២៤ ក្រោមគោលគំនិតនាំសេវាកម្ម និងជំនួយរបស់រដ្ឋាភិបាលឲ្យកាន់តែខិតជិតសហគមន៍ក្រីក្រ តាមរយៈកិច្ចសហការសម្របសម្រួលរវាងស្ថាប័នជាតិ និងរដ្ឋបាលមូលដ្ឋាន។ សម្រាប់ក្រសួងកសិកម្ម កញ្ចប់ថវិកាជំនួយមានទឹកប្រាក់ចំនួន៦៨លានដុល្លារនេះ ធ្វើឲ្យជំនួយរបស់រដ្ឋាភិបាលបានទៅដល់ដៃកសិករ អ្នកនេសាទ និងអ្នកងាររងគ្រោះនៅតាមទីតំបន់ជនបទ មានដូចជាធាតុចូលកសិកម្ម និងការគាំទ្រផលិតកម្ម រហូតដល់ការចូលដំណើរការទីផ្សារ និងកម្មវិធីបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រជាជនហ្វីលីពីនក្រីក្រ៕ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1) គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ
ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ
កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ១០ប្រទេស លើពិភពលោក
ដោយ ឡុង សារេត ភ្នំពេញ៖ ចេកអំបូងលឿងរបស់កម្ពុជាមានវត្តមានលើទីផ្សារចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ២០២៦នេះ កម្ពុជានាំចេកអំបូងលឿង ជិត២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្នដំណាំចេកអំបូងលឿងនេះកំពុងមានសក្តានុពលខ្ពស់ទាក់ទាញអ្នកវិនិយោគ ឱ្យមកដាំដុះនៅកម្ពុជាកាន់តែច្រើន ។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ លោកលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុងខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណជាង៤៨ម៉ឺនតោន៕
