ព័ត៌មានថ្មីៗ
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចិនផលិតបានពូជស្រូវផ្តល់ទិន្នផលខ្ពស់ តែថ្លៃពេក កសិករពិបាកទិញ
ចិន៖ នាពេលថ្មីៗកន្លងមកនេះ កសិករចិនបានសម្រេចជោគជ័យក្នុងការបង្កាត់ពូជស្រូវថ្មី ដែលអាចផ្តល់ទិន្នផលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រចិន ដោយទទួលបានស្រូវទម្ងន់ជិត៩តោនក្នុងមួយហិកតា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៦ នៅក្នុងខេត្ត ហ៊ូណាន ភាគកណ្តាលប្រទេសចិន។ បណ្តាញសារព័ត៌មានចិន បានចេញផ្សាយថា ក្រុមអ្នកជំនាញរបស់សមាគមសមាគមវិទ្យាសាស្ត្រកសិកម្ម ខេត្តហ៊ូណាន សហការជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវជាតិចិន នៃសាកលវិទ្យាល័យអ៊ូហាន (Wuhan University) បានវាយតម្លៃទិន្នផលស្រូវលើផ្ទៃដីជាង១៣ហិកតា ដែលដាំស្រូវពូចកូនកាត់ទទួលបានទិន្នផលខ្ពស់ដាច់គេ។ ផ្ទៃដីដាំស្រូវពូជកូនកាត់របស់ចិន ធ្លាប់តែផ្តល់ទិន្នផលដដែលៗជាយូរមកហើយ នៅលើជាង១៣លានហិកតា លុះដល់ឆ្នាំ២០២៥ ផ្ទៃដីបង្កបង្កើនផលពូជស្រូវកូនកាត់ ត្រូវបានពង្រីកជាបន្តបន្ទាប់ទូទាំងប្រទេស រហូតដល់ទំហំជាង៦៦៦ លានហិកតា។ ទោះជាយ៉ាងណា ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មផលិតពូជស្រូវកូនកាត់ នៅតែប្រឈមនឹងបញ្ហាធំៗពីរសម្រាប់កសិករចិន គឺថ្លៃគ្រាប់ពូជខ្ពស់ពេក ប៉ុន្តែទិន្នផលផលិតស្រូវនៅទ្រឹងដដែល អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺប្រហែលត្រឹម២ ៤០០គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយហិកតា។ ដើម្បីដោះស្រាយឧបសគ្គទាំងនេះ មជ្ឈមណ្ឌលស្រាវជ្រាវស្រូវកូនកាត់ ខេត្តហ៊ូណាន បានចាប់ផ្តើមកម្មវិធីស្រាវជ្រាវជាប្រព័ន្ធ កាលពីជាង២០ឆ្នាំមុន ដោយផ្តោតលើការអភិវឌ្ឍធនធានពូជស្រូវថ្មី ដែលសមស្របនឹងភូមិសាស្ត្រ ព្រមទាំងផ្តល់ទិន្នផលខ្ពស់បំផុត។ របាយការណ៍បានឱ្យដឹងថា អ្នកស្រាវជ្រាវបានអភិវឌ្ឍវិធីសាស្ត្របង្កាត់ពូជថ្មី ដែលហៅថា «ការជ្រើសរើសពីរដង និងការកំណត់លក្ខណៈពីរដងក្នុងជំនាន់តែមួយ»។ វិធីសាស្ត្រនេះបានធ្វើឱ្យការអភិវឌ្ឍពូជថ្មីទទួលជោគជ័យ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវបានបញ្ចូល […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឆ្នាំ២០២៦ ទំហំសេដ្ឋកិច្ចកម្ពុជាអាចដល់៧០ពាន់លានដុល្លារ ខណៈនាំចេញតិចជាងនាំចូល
ដោយ ឡុង សារេត ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៦ នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានទំហំជាទឹកប្រាក់៧០ពាន់លានដុល្លារ បន្ទាប់ពីរយៈពេល៨ខែកន្លងមក សម្រេចបាន៥២ពាន់លានដុល្លារទៅហើយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល។ ទោះជាយ៉ាងណា ការនាំចេញក្នុងរយៈកាល៨ខែមកនេះ នៅតែតិចជាងការនាំចូល ដោយក្នុងនោះការនាំចេញមានទឹកប្រាក់២៤ពាន់លានដុល្លារ ហើយការនាំចូលមានទំហំទឹកប្រាក់ប្រមាណ២៧ពាន់លានដុល្លារ ។ លោកជំទាវគូសបញ្ជាក់ថា ទំហំសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៥ សម្រេចបានជាង៦៥ពាន់លានដុល្លារ ដែលមានកំណើនប្រមាណ១៨ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០២៤។ ពាក់ព័ន្ធនិងទំហំពាណិជ្ជកម្មកម្ពុជានេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថានៅឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាអាចនឹងសម្រេចបានរង្វង់៧០ពាន់លានដុល្លារ តាមរយៈកំណើននៃការនាំចេញអង្ករ ការនាំចេញផលិតផលសក្តានុពេល និងការទទួលបានគម្រោងវិនិយោគនានាកាលពីឆ្នាំមុនៗ ចូលរួមគាំទ្រដល់ឱ្យមានកំណើន។ លោក លឹម ហេង មានប្រសាសន៍ថា កម្ពុជាសព្វថ្ងៃនេះមានស្ទើគ្រប់វិស័យដែលចូលរួមជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគខុសពីពេលកន្លងមក ដែលពឹងផ្អែកតែទៅលើវិស័យកាត់ដេរ និងកាមន្តសាលភាគច្រើន ។ ដូច្នេះផ្អែកលើអនុវិស័យផ្សេងៗ ផ្គួបផ្សំជាមួយច្បាប់វិនិយោគល្អ ការការពារដល់អ្នកវិនិយោគ ជាពិសេសកម្ពុជាមានស្ថិរភាពនយោបាយ វានឹងធ្វើមានកំណើនសម្រាប់សេដ្ឋកិច្ចជាតិ៕
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករម៉ាឡេស៊ី ដេកភ័យរឿងគ្រោះរាំងស្ងួតដោយសារអែលនីញ៉ូ បំផ្លាញដល់ផលដំណាំ
ម៉ាឡេស៊ី៖ ដោយសារបញ្ហារាំងស្ងួត អាកាសធាតុក្ដៅខុសប្រក្រតី បង្កដោយបាតុភូត អែលនីញ៉ូ កសិករម៉ាឡេស៊ីកំពុងមានការភ័យព្រួយផង និងត្រៀមខ្លួនទប់ទល់នឹងគ្រោះសាហាវនេះ។ ស្របពេលផ្សែងអ័ព្ទកំពុងបង្កផលប៉ះពាល់ដល់ដំណាំរបស់ពួកគាត់ផង ស្រាប់តែបាតុភូត មហាអែលនីញ៉ូ (Super El Niño) អាចបង្កឱ្យមានការខ្វះខាតទឹក និងធ្វើឱ្យការចំណាយលើការផលិត កើនឡើងកាន់តែខ្ពស់។ ប្រធានសហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បាននិយាយថា ការខ្វះខាតទឹក គឺជាក្តីបារម្ភធំជាងគេរបស់កសិករម៉ាឡេស៊ី ជាពិសេសអ្នកដាំបន្លែ។ នៅពេលបាតុភូតអែលនីញ៉ូកើតឡើង ការខ្វះខាតទឹកនឹងកើតមានជៀសមិនរួច ដែលបង្ខំឱ្យកសិករចំណាយកាន់តែច្រើនលើការបូមទឹក និងស្តុកទឹក ថ្លៃប្រព័ន្ធស្រោចស្រព ថ្លៃប្រេង ថាមពលអគ្គិសនី ថ្លៃគ្រប់គ្រងសត្វល្អិត និងជំងឺ ព្រមទាំងការទិញសំណាញ់ ឬឧបករណ៍ការពារជាច្រើនទៀត។ ប្រធានសហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បានឱ្យដឹងថា ប្រសិនបើតម្លៃបន្លែមិនកើនឡើងទេ នោះកសិករនឹងជួបបញ្ហាកាន់តែខ្លាំង ជាពិសេសកសិករខ្នាតតូច ហើយកសិករមួយចំនួនអាចបង្ខំចិត្តកាត់បន្ថយទំហំផ្ទៃដីដាំដុះ ឬឈប់តែម្តង។ ទន្ទឹមនឹងនោះ បាតុភូតអែលនីញ៉ូអាចប៉ះពាល់ដល់ការផ្គត់ផ្គង់បន្លែក្នុងស្រុក និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី»។ សហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បាននិយាយទៀតថា គេមិនអាចរង់ចាំរហូតដល់កសិករអស់ទឹក ទើបចាប់ផ្តើមចាត់វិធានការនោះទេ ដូច្នេះ រដ្ឋគួរកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក និងលើកកម្ពស់វិធានការសន្សំសំចៃទឹកឲ្យកាន់តែប្រសើរជាងមុន។ សហព័ន្ធសមាគមកសិករដាំបន្លែ ក៏បានស្នើឱ្យរដ្ឋាភិបាលផ្តល់ជំនួយដល់កសិករ ចន្លោះពី២៤៥ដុល្លារ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហុងកុង ថែមម៉ោងនាំចូលបន្លែផ្លែឈើពីចិនដីគោក ដល់២៤ម៉ោង ក្នុងមួយថ្ងៃ
ហុងកុង៖ ទីក្រុងហុងកុងនឹងពង្រីកម៉ោង សម្រាប់ការនាំចូលបន្លែផ្លែឈើ តាមរយៈស្ពានក្រោមសមុទ្រ តភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ ដោយឱ្យដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ការផ្លាស់ប្តូរនេះនឹងជំនួសម៉ោងប្រតិបត្តិការបច្ចុប្បន្ន ដែលមានត្រឹម១៦ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង១រសៀល ដល់ម៉ោង ព្រឹក។ យោងតាមមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានឱ្យដឹងថា ការពង្រីកម៉ោងនេះមានគោលបំណងផ្តល់ភាពបត់បែនកាន់តែច្រើនដល់វិស័យពាណិជ្ជកម្ម សម្រាប់រៀបចំពេលវេលាដឹកជញ្ជូន និងការមកដល់របស់ទំនិញ។ ចាប់ពីម៉ោង០:០០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ យានយន្តដឹកជញ្ជូនទំនិញជាបន្លែផ្លែឈើ ពីប្រទេសចិនដីគោកមកកាន់ហុងកុង តាមផ្លូវគោកនឹងអាចចូលតាមច្រកស្ពានក្រោមសមុទ្រ តភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ បាននៅគ្រប់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ។ ចំណែកមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ ហុងកុង នឹងត្រួតពិនិត្យយានយន្តនាំចូលបន្លែផ្លែឈើ នៅតាមចំណតកំពង់ផែ ស្ពានតភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ។ វិធានការត្រួតពិនិត្យរួមមាន ពិនិត្យឯកសារនាំចូលុំ ត្រួតពិនិត្យទំនិញ និងយានយន្តជាក់ស្តែង ព្រមទាំងយកសំណាក ទំនិញទៅធ្វើតេស្តរកសារធាតុហាមឃាត់៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ត្រចៀកកាំ អាចឱ្យអ្នកចិញ្ចឹមខ្នាតតូចល្មមរកចំណូលបាន២ ទៅ៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ – សហគមជំរុញឱ្យបង្កើនស្តង់ដារសម្រាប់ការនាំចេញ
ភ្នំពេញ៖ អ្នកចិញ្ចឹមត្រចៀកកាំខ្នាតតូចល្មម អាចរកប្រាក់កម្រៃរហូតដល់រង្វង់២ ទៅ៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ប្រសិនបើមានបច្ចេកទេសចិញ្ចឹមត្រឹមត្រូវ ខណៈកម្ពុជាកំពុងជំរុញការនាំចេញ ជាពិសេសទៅប្រទេសចិន តាមរយៈក្រុមហ៊ុនចំនួន៥។ នេះបើយោងតាមសមាគមត្រចៀកកាំកម្ពុជា។ វិស័យចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០ ទៅ៧ ០០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំ ប្រមាណ១០០តោន ក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ មានផ្ទះត្រចៀកកាំជិត១ ០០០កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុកធាន បានបញ្ជាក់ថាអ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជាមកដល់ឆ្នាំ២០២៦នេះ មានសន្ទុះកើនឡើង ដោយសារតម្លៃរក្សាបានខ្ពស់ ស្របពេលដែលកម្ពុជាទើបសម្រេចបានការនាំចេញសំបុកត្រចៀកកាំជាផ្លូវការលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន។ ទោះជាយ៉ាងណាសមាគម មិនគាំទ្រការចិញ្ចឹមខ្នាតតូចខ្លាំងពេកទេ ព្រោះអាចប៉ះពាល់ដល់ស្តង់ដារ និងគុណភាពសំបុក។ លោក ស៊ុយ កុកធាន បានពន្យល់ប្រាប់ថាទំហំផ្ទះត្រចៀកកាំដែលតូចជាងគេនោះគឺក្នុងទម្រង់ផ្ទះ៨គុណ ១៦ម៉ែត្រ ចំណាយថវិការប្រមាណខ្ទង់៥ម៉ឺនដុល្លារ។ ទំហំផ្ទះត្រចៀកកាំមធ្យមគឺ១០គុណ២០ម៉ែត្រ ឬ១០គុណ២៤ម៉ែត្រ ដែលមានកម្ពស់២ទៅ៣ជាន់។ចំណែកផ្ទះត្រចៀកកាំធន់ធំ ជាងនេះគេអាចចំណាយចាប់ពីជាង១០ម៉ឺនដុល្លារឡើង។ ផ្ទះសំបុកត្រចៀកកាំកម្ពុជាភាគច្រើន ស្ថិតនៅខេត្តជាប់មាត់សមុទ្រ ដូចជាកោះកុង និង ខេត្តកំពត ប៉ុន្តែក៏បានប្ដូរមកខេត្តភូមិភាគកណ្ដាលច្រើនផងដែរ ដូចជាបណ្ដាខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម៕
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីគ្រោងចំណាយ៦០០លានដុល្លារ បើកគណនីឱ្យប្រជាជន២០០លាននាក់
ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងត្រៀមថវិកាប្រមាណ ៦០០ លានដុល្លារ សម្រាប់គម្រោងបើកគណនីធនាគារជាទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋឥណ្ឌូណេស៊ីជាង២០០លាននាក់។ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក អ៊ែរឡាំងហ្គា ហាតាតូ (Airlangga Hartarto) បាននិយាយថា ថវិកានេះនឹងត្រូវចែកជូនប្រជាពលរដ្ឋជាង២០០លាននាក់ ដោយម្នាក់ៗនឹងទទួលបានប្រាក់ចំនួន៥០ ០០០រូពីយ៉ា ឬប្រមាណ៣ដុល្លារ សម្រាប់ដាក់ចូលបើកគណនីទើបបើកថ្មី។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីថ្ងៃទី៩ ខែកញ្ញាថា «ប្រាក់នេះ គឺជាថវិការដ្ឋ សម្រាប់ចែកជូនប្រជាជន ២០០ លាននាក់ ដូច្នេះយើងត្រូវត្រៀមថវិកាយ៉ាងហោចណាស់៦០០លានដុល្លារ»។ កាលពីថ្ងៃចន្ទ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានណែនាំដល់គណៈរដ្ឋមន្ត្រីរបស់លោកឱ្យធានាថា ប្រជាពលរដ្ឋឥណ្ឌូណេស៊ីគ្រប់រូបមានគណនីធនាគារមួយ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ សេចក្តីណែនាំនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាការតា ដែលបានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចផ្សេងៗ រួមទាំងបរិយាបន្ន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ លោកក៏បានបញ្ជាក់ថា តាមការស្ទង់មតិរួមរបស់ អាជ្ញាធរសេវាហិរញ្ញវត្ថុ និង ស្ថិតិឥណ្ឌូណេស៊ី បានឱ្យដឹងថា អត្រាប្រជាជន ដែលអាចប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងប្រទេស បានកើនដល់៩៣ភាគរយ ខណៈកម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុមានចំនួន៦៣ភាគរយ៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ក្រោយខាតច្រើនឆ្នាំ កៅស៊ូឡើងថ្លៃដល់២ ០០០ដុល្លារវិញ – កសិករ និងអ្នកវិនិយោគបានប្រាក់ចំណេញខ្លះ
ដោយ ឡុង សារេត ភ្នំពេញ៖ ក្រោយរងការខាតបង់អស់រយៈពេលជាច្រើនឆ្នាំ កសិករកៅស៊ូលក្ខណៈគ្រួសារ និងអ្នកវិនិយោគក្នុងស្រុកហាក់កំពុងស្ដារប្រាក់ចំណេញមកវិញ ក្រោយតម្លៃកៅស៊ូនៅទៅលើទីផ្សារអន្តរជាតិប៉ុន្មានខែកន្លងមកនេះមានតម្លៃខ្ពស់។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថាបរិមាណនៃការនាំចេញផលិតកៅស៊ូនៅប៉ុន្មានខែកន្លងមកនេះមានការកើនឡើង ហើយតម្លៃល្អជាងឆ្នាំមុនៗ។ ពាក់ព័ន្ធនិងតម្លៃកៅស៊ូនេះ នៅពេលកន្លងមក លោករងការខាតបង់ប្រាក់ជាច្រើនឆ្នាំ ដោយសារតម្លៃកៅស៊ូក្នុងមួយតោនលក់ថ្លៃតែ១ ១០០ ទៅ ១ ២០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែនៅតាមចំម្ការកៅស៊ូធំៗត្រូវការចំណាយថ្លៃដើមផលិតរហូតដល់ ១ ៥០០ដុល្លារក្នុងមួយតោន។ ទោះជាយ៉ាងណាពេលនេះ កៅស៊ូ ឬផលិតផលកៅស៊ូពាក់កណ្តាលសម្រេចលក់បានថ្លៃជាង២០០០ដុល្លារ ជួយឱ្យកសិករដាំកៅស៊ូលក្ខណៈគ្រួសារនិងក្រុមហ៊ុនរកបានប្រាក់ចំណេញត្រឡប់មកវិញ។ បើយោងតាមលោក លឹម ហេង, តម្លៃផលិតផលកៅស៊ូពាក់កណ្តាលសម្រេចនៅពេលខាងមុខនេះលោក រំពឹងថានូវតែលក់បានល្អ ព្រោះនៅលើទីផ្សារអន្តរជាតិកំពុងមានតម្រូវការ តួយ៉ាងបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា និងប្រទេសស្ថិតនៅក្នុងតំបន់ដែលកំពុងមានសង្គ្រាម។ លោក ផៃ សុផល អនុប្រធានសមាគមកៅស៊ូប៉ៃលិនបានឱ្យដឹងថាតម្លៃកៅស៊ូ ពិតជាមានការឡើងថ្លៃ បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៥។ តួយ៉ាងតម្លៃជ័រកៅកកកាលពីដើមខែកញ្ញានេះសមាគមលក់បានថ្លៃ១ ២០០ ទៅ១ ២៥០ដុល្លារក្នុងមួយតោន បើប្រៀបនិងពេលមុនៗ លក់បានថ្លៃប្រមាណ៩៥០ដុល្លារប៉ុណ្ណោះ។ ដូចនេះកសិករគួរតែពង្រឹងគុណភាពជ័រកៅស៊ូ ធ្វើឱ្យជ័រស្អាត និងចូលរួមលក់រួមគ្នា ដើម្បីទទួលបានតម្លៃខ្ពស់។ លោកបន្តថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីន សុំជប៉ុនយកពន្ធសូន្យលើផ្លែចេកនាំចូល ឱ្យទាបជាងវៀតណាម និងកម្ពុជា
ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងជំរុញឱ្យប្រទេសជប៉ុនលុបពន្ធនាំចូលចេកពីហ្វីលីពីនឱ្យនៅកម្រិតសូន្យ ខណៈប្រទេសទាំងពីរកំពុងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) បានឱ្យដឹងថា ប្រធានបទសំខាន់ក្នុងការចរចាកែសម្រួលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន–ហ្វីលីពីន គឺការកាត់បន្ថយអត្រាពន្ធរបស់ជប៉ុន លើផ្លែចេកនាំចូលពីហ្វីលីពីន។ លោកស្រីបាននិយាយថា «ការកាត់បន្ថយពន្ធនេះ នឹងបើកទីផ្សារជប៉ុនកាន់តែទូលំទូលាយសម្រាប់ផ្លែចេករបស់យើង ពីព្រោះបច្ចុប្បន្នចេករបស់យើងត្រូវបង់ពន្ធពី៨ ដល់១៨ភាគរយ។ អត្រាពន្ថនេះខ្ពស់ជាងបណ្តាប្រទេសជិតខាងរបស់យើងនៅក្នុងសហគមន៍អាស៊ាន»។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញឱ្យជប៉ុនទម្លាក់ពន្ធត្រឹមសូន្យ ប៉ុន្តែអត្រាពន្ធចុងក្រោយស្ថិតនៅលើការចរចា។ លោកស្រីបានបន្ថែមថា «នោះគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែយើងត្រូវរង់ចាំលទ្ធផលចុងក្រោយសិន។ អ្វីដែលសំខាន់ គឺ ភាគីជប៉ុនបានបើកចំហរួចហើយសម្រាប់ការចរចា»។ ក្នុងឆ្នាំ២០២៦ ពន្ធនាំចូលផ្លែចេកហ្វីលីពីន ទៅក្នុងប្រទេសជប៉ុនត្រូវជាប់ពន្ធក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ កាលពីឆ្នាំ២០២៥ ហ្វីលីពីនបាននាំចេញផ្លែចេកស្រស់ជិត ៣ លានតោន កើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ ហើយបានធ្វើឱ្យហ្វីលីពីន ត្រឡប់មកកាន់តំណែងជាប្រទេសនាំចេញចេកធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេក្វាឌ័រ។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ
ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក
ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល
វៀតណាម និងហ្វីលីពីនបានសម្រុកនាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីល ដោយសារតែកង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និងក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុងបរិមាណច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹងឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូលផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែក្នុងឆ្នាំនេះ ហើយបើនិយាយពីការនាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)
