ព័ត៌មានថ្មីៗ
News & ជាតិ & ព័ត៌មានថ្មីៗ

កសិផលកម្ពុជាជាង១ ០០០តោន នាំចេញទៅទីផ្សារចិនកាត់តាមឡាវ
ដោយ ឡុង សារេត ភ្នំពេញ៖ កសិផលរបស់កម្ពុជា ប្រមាណ៦០កុងតឺន័រ ឬស្មើប្រមាណជាង១ ០០០តោន ត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន វីរៈ ប៊ុនថាំ ទៅកាន់ទីផ្សារប្រទេសចិន គិតចាប់តាំងពីថ្ងៃទី២២ ខែមិថុនា កន្លងមក។ ការដឹកជញ្ជូនកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិនតាមផ្លូវគោកនេះអាចធ្វើឡើងទៅបានបន្ទាប់ពីកម្ពុជា-ឡាវ ប្រកាសទទួលស្គាល់ជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុន វីរៈ ប៊ុនថា រំពឹងថា ការដឹកជញ្ជូនកសិផលរបស់កម្ពុជាឆ្លងកាត់ប្រទេសឡាវទៅកាន់ប្រទេសចិននឹងកើនឡើងថែមទៀតនៅរដូវកាលប្រមូលផលខាងមុខ។ អ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសបានឱ្យដឹងថា តាំងពីមានអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្មកម្ពុជា ជាមួយប្រទេសឡាវ រួចមក គឺក្រុមហ៊ុន វីរៈ ប៊ុនថាំ បានដឹកជញ្ជូនកសិផលឆ្លងកាត់បានប្រមាណ៦០កុងតឺន័រ ឬស្មើប្រមាណជាង១ ០០០តោនរួចហើយ។ បើយោងតាមនាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វីរៈ ប៊ុនថាំ បានឱឱ្យដឹងថា កសិផលដែលក្រុមហ៊ុនបានដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវទៅទីផ្សារប្រទេសចិនក្នុងរយៈពេលប្រហែល៣ខែកន្លងមកនេះមានដូចជាទុរេន ស្វាយ មៀនប៉ៃលិន និងអង្ករ ដោយចំណាយពេលវេលាពី៦ទៅ៧ថ្ងៃ។ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ មានប្រសាសន៍ថា “ក្នុងរយៈពេលប្រហែល៣ខែយើង បានដឹកជញ្ជូនកសិផលឆ្លងកាត់ឡាវទៅប្រទេសចិនបាន៦០កុងតឺន័រនេះ។ តែអ្វីដែលយើងរំពឹងនៅរដូវកាលក្រោយនេះ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

នាយករដ្ឋមន្ត្រីនេប៉ាល់សុំឱ្យចាត់វិធានការ ចំពោះការប្រែប្រួលអាកាសធាតុ បន្ទាប់ពីមានគ្រោះមហន្តរាយ
កដ្ឋមណ្ឌួ៖ នាយករដ្ឋមន្ត្រីនេប៉ាល់ បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ទឹកជំនន់ដ៏សាហាវនៅតំបន់ភ្នំហេមពាន្វ មិនមែនជាហេតុការណ៍ធម្មតានោះទេ ប៉ុន្តែត្រូវបានបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ ហើយលោកបានអំពាវនាវឱ្យធ្វើសកម្មភាពជាអន្តរជាតិ។ រលកត្រជាក់ធ្លាក់ពីកំពូលភ្នំដ៏ខ្លាំងមហិមា លាយឡំជាមួយកម្ទេចកម្ទី ដែលកើតឡើងបន្ទាប់ពីផ្ទាំងទឹកកករលំ នៅតាមព្រំដែនចិន–នេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩៣៩នាក់ និងបាត់ខ្លួនជិត៤ ៥០០នាក់។ រដ្ឋាភិបាលនេប៉ាល់បានព្រមានថា ថ្លៃតម្រូវការទឹកប្រាក់សម្រាប់ការស្តារឡើងវិញ អាចកើនដល់រាប់ពាន់លានដុល្លារ។ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក បាលេន្ត្រា ហ្សាស (Balendra Shah) បានសរសេរនៅលើបណ្តាញសង្គម កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ទឹកជំនន់តាមដងទន្លេ ក្នុងប្រទេសនេប៉ាល់ មិនមែនជាទឹកជំនន់ធម្មតានោះទេ។ វាគឺជាគ្រោះមហន្តរាយដ៏ធំមហិមាមួយ ក្នុងចំណោមគ្រោះមហន្តរាយធំៗនៅក្នុងតំបន់ ដែលបង្កឡើងដោយការបាក់ផ្ទាំងទឹកកក នៅតំបន់ភ្នំហេមពាន្វ។ លោកនាយករដ្ឋមន្ត្រី បានបន្ថែងា ទោះបីមូលហេតុពិតប្រាកដនៃការរលំបាក់ធ្លាក់ទឹកកកមានអាយុរាប់ពាន់ឆ្នាំនេះ នៅមិនទាន់ច្បាស់លាស់ក៏ដោយ ក៏ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យផ្ទាំងទឹកកករលាយនៅទូទាំងពិភពលោក ដែលបង្កើនជាហានិភ័យនៃគ្រោះមហន្តរាយបែបនេះ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ផ្ទាំងទឹកកកលើជួរភ្នំហេមពាន្វ ដែលជាជួរភ្នំខ្ពស់ជាងគេបំផុតក្នុងពិភពលោក កំពុងរលាយលឿនជាងមុន ខណៈសីតុណ្ហភាពពិភពលោកកើនឡើង។ លោកនាយករដ្ឋមន្ត្រីនេប៉ាល់ បានបន្ថែមថា «ឧបទ្ទវហេតុនេះបង្ហាញថា ហានិភ័យ ដែលយើងជួបប្រទះនៅតំបន់ភ្នំហេមពាន្វ កំពុងកើនឡើងជាបន្តបន្ទាប់រួមជាមួយការប្រែប្រួលអាកាសធាតុ។ ដូច្នេះ តំបន់នេះត្រូវតែបន្តមានការប្រុងប្រយ័ត្នខ្ពស់។ ប្រទេសនេប៉ាល់ ដែលជាប្រទេសមានប្រជាជនប្រមាណ៣០លាននាក់ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ស្រូវ៣ម៉ឺនហិកតារងផលប៉ះពាល់ ខូចទាំងស្រុង១៥៦ហិកតា នៅកំពង់ស្ពឺ ខណៈប្រភពទឹកសង្គ្រោះមានតិច
ដោយ ហៃ ស៊ីណា កំពង់ស្ពឺ៖ ដំណាំស្រូវជាង៣ម៉ឺនហិកតា ក្រុងស្រុកចំនួន៧ នៃខេត្តកំពង់ស្ពឺ កំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត បណ្ដាលមកពីខ្វះប្រភពទឺក ហើយភ្លៀងធ្លាក់នៅមានតិចតួចនៅឡើយ។ ក្នុងនោះស្រូវដែលខូចទាំងស្រុងលែងអាចសង្គ្រោះបាន គឺមាន១៥៦ហិកតា ខណៈពេលភាពរាំងស្ងួតកំពុងតែប៉ះពាល់មកលើស្រុកចំនួន៧ក្នុងចំណោមស្រុកទាំង៩ របស់ខេត្តកំពង់ស្ពឺ។ ខេត្តកំពង់ស្ពឺមានផែនការបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៦ លើផ្ទៃដីចំនួនជាង១២ម៉ឺនហិកតា ដោយរំពឹងទទួលទិន្នផលបានជាង៤០ម៉ឺនតោន។ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានបញ្ជាក់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ស្ថានភាពរាំងស្ងួតនៅខេត្តកំពង់ស្ពឺ អូសបន្លាយពេលយូរធ្វើឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករ ហើយប្រភពទឹកនៅក្នុងខេត្តនេះមានតិចតួចសម្រាប់ជួយសង្រ្គោះ។ ទោះជាយ៉ាងណា នៅចុងខែសីហានេះ មានភ្លៀងខ្សោយស្ទើរគ្រប់ឃុំ សង្កាត់ និងស្រុក ដែលបានប្រែស្ថានភាពស្រូវពីស្វិតមកខៀវខ្លះៗ ប៉ុន្តែមិនទាន់មានទឹកក្នុងស្រែនៅឡើយទេ។ ស្រុកដែលស្ថិតក្នុងក្ដីបារម្ភខ្លាំងជាងគេ មានចំនួនបី នៅប៉ែកខាងជើងខេត្ត គឺទី១ ស្រុកថ្ពង ទី២ស្រុកសាមគ្គីមុនីជ័យ និងទី៣ នៅក្រុងឧដុង្គម៉ែជ័យ ដែលមិនទាន់ទទួលបានទឹកភ្លៀងនៅឡើយទេ។ អាជ្ញាធរខេត្តបញ្ជាក់ថា កូនរដូវប្រាំងបានបន្តអូសបន្លាយ និងកំពុងបង្កផលប៉ះពាល់ទៅដល់ដំណាំស្រូវកសិករយើង ហើយមន្រ្តីយើង និងមន្ទីរធនធានទឹក កំពុងមមាញឹកក្នុងការជួយអន្តរាគមន៍នាំទឹកទៅជួយសង្គ្រោះស្រូវកសិករ។ ដំណាំស្រូវពលរដ្ឋនៅក្នុងស្រុក ក្រុង […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនពង្រឹងប្រព័ន្ធជូនដំណឹងជាមុន ដើម្បីរក្សាសង្វាក់ផ្គត់ផ្គង់ និងតម្លៃកសិផល
ម៉ានីល៖ ដើម្បីទប់ស្កាត់ការខូចខាតផលដំណាំក្រោយពេលប្រមូលផល និងការធ្លាក់ចុះតម្លៃកសិផល នៅនឹងកសិដ្ឋាន ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសថា នឹងពង្រឹងប្រព័ន្ធជូនដំណឹងជាមុន សម្រាប់វិស័យកសិកម្ម។ ភ្នាក់ងារជំនួយទីផ្សារកសិកម្មរបស់ក្រសួងកសិកម្ម បានិយាយថា ប្រព័ន្ធនេះអាចជួយព្យាករណ៍ជាមុនអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ និងអាចភ្ជាប់ទំនាក់ទំនងរវាងកសិករក្នុងស្រុក និងអ្នកទិញ បានទាន់ពេលវេលា។ ក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មន្ត្រីក្រសួងកសិកម្មទទួលបន្ទុកផ្នែកអាជីវកម្មកសិកម្ម ទីផ្សារ និងកិច្ចការអ្នកប្រើប្រាស់ បាននិយាយថា យុទ្ធសាស្ត្រនេះនឹងផ្តល់ឱ្យរដ្ឋាភិបាលហ្វីលីពីននូវទស្សនៈវិស័យច្បាស់លាស់ជាងមុនអំពីស្ថានភាពទីផ្សារ និងការផ្គត់ផ្គង់កសិផល។ មន្ត្រីរូបនេះបានមានប្រសាសន៍ថា «ប្រព័ន្ធតាមដាននេះនឹងផ្តល់សញ្ញាព្រមានអំពីផលដំណាំ ដែលនឹងត្រូវប្រមូលផលក្នុងពេលខាងមុខ ការរំខានដោយអាកាសធាតុ និងការវិវឌ្ឍផ្សេងៗទៀត ដែលអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឱ្យយើងអាចចាប់ផ្តើមផ្តល់ជំនួយបានលឿនជាងមុន»។ ប្រព័ន្ធជូនដំណឹងនេះនឹងគ្របដណ្តប់លើការព្យាករណ៍លើទិន្នផលដំណាំ ដែលត្រូវប្រមូលផលជាប្រចាំ ការតាមដានតម្លៃកសិផលនៅនឹងកសិដ្ឋាន និងការកំណត់សញ្ញា ដែលតម្រូវឱ្យមានជំនួយផ្នែកដឹកជញ្ជូន និងជំនួយផ្សេងៗ។ មន្ត្រីខាងលើនេះបាននិយាយបន្ថែមថា ប្រព័ន្ធព្រមាននេះនឹងជួយពង្រឹងការរៀបចំផែនការរបស់ស្ថាប័ន ជួយទប់ស្កាត់ទង្វើទុច្ចរិត និងការកេងប្រវ័ញ្ចពីអ្នកទិញ និងឈ្មួញកណ្តាល ព្រមទាំងបង្កលក្ខណៈឱ្យរដ្ឋាភិបាលឆ្លើយតបបានលឿនជាងមុនចំពោះកង្វោះខាតការផ្គត់ផ្គង់ ឬការរំខានដល់ទីផ្សារ។ ជាពិសេស ភ្នាក់ងារជំនួយទីផ្សារកសិកម្មរបស់ក្រសួងកសិកម្ម ត្រូវប្រើប្រាស់ប្រព័ន្ធព្រមានជាមុននេះ ដើម្បីការពារប្រាក់ចំណូល និងសុខុមាលភាពរបស់កសិករ ជាពិសេសអ្នកដាំបន្លែ។ មូលហេតុ គឺប្រសិនប់ការផ្គត់ផ្គង់បន្លែលើសតម្រូវការទីផ្សារជាបន្តបន្ទាប់ តែងតែធ្វើឱ្យទីផ្សារទទួលយកមិនទាន់ ហើយបង្ខំឱ្យកសិករយកបន្លែលក់មិនចេញទៅចាក់ចោលតាមដងផ្លូវ ដោយសារតែថ្លៃដឹកជញ្ជូនខ្ពស់។ ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ពាណិជ្ជកម្មតាមផ្លូវរថភ្លើងឡាវ-ចិន កើនទឹកប្រាក់ជិត៣ ០០០លានដុល្លារ ទំនិញកើនដល់ជិត៤ ០០០មុខ
វៀងចន្ទន៍៖ ពាណិជ្ជកម្មតាមផ្លូវរថភ្លើងឡាវ-ចិន បានកើនឡើងជិត៣ ០០០លានដុល្លារ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៦នេះ ដែលកើនឡើងជិត៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនេះ កំពុងពង្រីកឥទ្ធិពលវិជ្ជមានបន្ថែមទៀត លើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កសិផលរបស់កម្ពុជាក៏មានការដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ប្រទេសឡាវ ចូលទៅទីផ្សារចិនផងដែរ ។ ខ្សែផ្លូវរថភ្លើងនេះតភ្ជាប់១៩ប្រទេស និងតំបន់ ហើយផ្តល់នូវកម្លាំងចលករប្រកបដោយចីរភាព សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។ រហូតមកដល់ពេលនេះ ផ្លូវរថភ្លើងចិន-ឡាវ បានបម្រើសេវាកម្មដល់ប្រតិបត្តិករពាណិជ្ជកម្មបរទេសជាង៧ ០០០ក្រុមហ៊ុន នៅក្នុងប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលបណ្តាប្រទេសជាសមាជិកអាស៊ាន ឈានចូលដល់រដូវសម្រុកនាំចេញផ្លែឈើតាមផ្លូវរថភ្លើងចិន-ឡាវ កសិផលមកពីបណ្តាប្រទេសតាមដងផ្លូវរថភ្លើងនេះ កំពុងទទួលបានការនាំចេញកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន។ ចំណែកផលិតផលឧស្សាហកម្មរបស់ចិន កំពុងក្លាយជាកម្លាំងចលករថ្មីនៃកំណើនពាណិជ្ជកម្មឆ្លងដែនផងដេរ ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

មហាអែលនីញ៉ូ អាចបញ្ចេញឥទ្ធិពលចន្លោះពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៦នេះ ហើយអាស៊ីអាគ្នេយ៍មានកម្ពុជាផង នឹងរងផលប៉ះពាល់
ម៉ាឡេស៊ី៖ បាតុភូតអែលនីញ៉ូ ដែលមានឥទ្ធិពលលើរបបទឹកភ្លៀង សីតុណ្ហភាព និងបង្កទឹកជំនន់ និងគ្រោះរាំងស្ងួត ត្រូវគេរំពឹងថា នឹងឡើងដល់កម្រិតកំពូល ឬហៅថា មហាអែលនីញ៉ូ នៅចន្លោះពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៦នេះ ហើយមានឥទ្ធិពលទូទាំងពិភពលោក រួមទាំងអាស៊ីអាគ្នេយ៍ និងកម្ពុជាផង។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ផលប៉ះពាល់ពីមហាអែនីញ៉ូនេះ នឹងបន្តកើតមាននៅពេញមួយឆ្នាំ២០២៧ ព្រោះគ្រោះរាំងស្ងួត ទឹកជំនន់ និងសីតុណ្ហភាពក្តៅខ្លាំងនៅឆ្នាំ ២០២៦ នឹងប៉ះពាល់លើការប្រមូលផលសម្រាប់ពេលអនាគត ។ ក្នុងឆ្នាំ២០២៦នេះ បញ្ហាអែលនីញ៉ូ កំពុងមានឥទ្ធិពលស្រាប់ទៅហើយ ហើយកំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំងក្លានឹងបង្កបញ្ហាសន្តិសុខស្បៀងកាន់តែអាក្រក់ទៅៗ នៅក្នុងបណ្ដាប្រទេសងាយរងគ្រោះបំផុត នៅលើពិភពលោក ។ ឆ្នាំ២០១៥-២០១៦ បាតុភូតអែលនីញ៉ូ បានប៉ះពាល់ដល់សន្តិសុខស្បៀងរបស់ប្រជាជនចំនួន៦០ ទៅ១០០លាននាក់ រួមទាំងនៅកម្ពុជាផង។ បាតុភូតអែលនីញ៉ូ ឆ្នាំ២០២៦-២០២៧នេះ អាចធ្វើឱ្យប្រជាជនយ៉ាងហោចណាស់៤៩លាននាក់បន្ថែមទៀត ឱ្យធ្លាក់ចូលទៅក្នុងបញ្ហាសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ នៅត្រឹមចុងឆ្នាំ២០២៧។ ផលប៉ះពាល់ធំបំផុតត្រូវគេរំពឹងថា នឹងកើតមាននៅផ្នែកខ្លះនៃតំបន់អាម៉េរិកកណ្តាល និងតំបន់អាហ្វ្រិកភាគខាងត្បូង ដោយមានផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ នៅក្នុងតំបន់អាហ្វ្រិកខាងកើត អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ កម្មវិធីស្បៀអាហារពិភពលោករំពឹងថា ប្រទេសទាំងឡាយណា ដែលកំពុងប្រឈមមុខនឹងភាពក្រីក្រ ជម្លោះប្រដាប់អាវុធ អស្ថិរភាពសេដ្ឋកិច្ច និងអាកាសធាតុក្តៅខ្លាំងម្តងហើយម្តងទៀត […]
News & ជាតិ & ព័ត៌មានថ្មីៗ

ក្រុមហ៊ុន អេមរូរ៉ាយស៍ ប្រមូលទិញស្រូវពីកសិករនៅខេត្តកំពង់ធំ ប្រមាណ៤ ០០០តោន តាមកិច្ចសន្យាកសិកម្ម
កំពង់ធំ៖ ក្រុមហ៊ុន អេមរូរ៉ាយស៍ ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយនៅកម្ពុជាចាប់ផ្តើមប្រមូលទិញស្រូវពីកសិករនៅខេត្តកំពង់ធំពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦នេះ ក្នុងបរិមាណប្រមាណ៤,០០០តោន តាមកិច្ចសន្យាកសិកម្មផលិតកម្មកសិកម្ម។ ក្រៅពីហ៊ុន អេមរូរ៉ាយស៍ នៅមានរោងម៉ាស៊ីនកិនស្រូវជាច្រើនទៀតកំពុងតែធ្វើសកម្មភាពចុះទិញស្រូវផ្ទាល់ពីកសិករនៅតាមបណ្តាខេត្ត តាមការអំពាវនាវរបស់សហព័ន្ធអង្ករកម្ពុជានិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរូរ៉ាយស៍បានមានប្រសាសន៍ថា នៅសប្តាហ៍ក្រោយទៀតក្រុមហ៊ុនលោកនឹងត្រៀមទិញស្រូវប្រមាណ ៨,០០០តោនទៀត តាមកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីចូលឡសម្ងួតសម្រាប់កិនជាអង្ករខ្មែរដែលមានគុណភាពសម្រាប់ទីផ្សារ។ឧកញ៉ា សុង សារ៉ន បានឲ្យដឹងថា នៅកំពង់ធំ អេមរូរ៉ាយស៍ កំពុងមមាញឹក ក្នុងការទិញស្រូវពីកសិករពីតំបន់មួយចំនួនក្នុងខេត្ត ហើយការទិញពីវាលស្រែទៅរោងចក្រ ដើម្បីកិនជាអង្ករសម្រាប់លក់លើទីផ្សារដែលគ្រប់ជំហានគឺ ជាការខិតខំរួមគ្នារបស់កសិករ និងក្រុមហ៊ុន មិនមែនជាហេតុផលដែលយើងត្រូវទុកកសិករចោលនោះទេ។ឧកញ៉ា សុង សារ៉ន បានបញ្ចាក់ថា យើងបានឈានជើងទៅដល់ទីនោះ ដោយបង្កើត ឡសម្ងួត ឃ្លាំងស្រូវ និងម៉ាស៊ីនកិន ដើម្បីឱ្យកសិករនៅតំបន់ដាច់ស្រយាល អាចមានទីតាំងប្រមូលទិញ និងកែច្នៃនៅជិតពួកគាត់ផងដែរ។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអំពាវនាវដល់សមាជិករបស់សហ័ន្ធស្រូវអង្ករកម្ពុជាដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ចូលរួមជួយប្រមូលទិញស្រូវពីប្រជាកសិករនៅរដូវច្រូតកាត់នាខែសីហានេះឲ្យអស់លទ្ធភាពនិងមានតម្លៃល្អលើទីផ្សារ ដើម្បីរក្សាស្ថេរភាពថ្លៃ។ ការអំពាវនាវរបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដូច្នោះ ខណៈពេលនៅចុងខែសីហាឆ្នាំ២០២៦នេះ តម្លៃស្រូវមិនប្រកាន់រដូវមានដូចជា ស្រូវសែនក្រអូប ស្រូវស្រងែ និងស្រូវ OM 5451 បានធ្លាក់ចុះតម្លៃ គិតត្រឹមថ្ងៃទី២៦ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករវៀតណាមកាប់កាហ្វេចោល យកដីដាំទុរេនទើបឆាប់មានបាន
វៀតណាម៖ កសិករវៀតណាមខ្លះ ដែលជាអ្នកដាំដំណាំកាហ្វេនៅតំបន់ខ្ពង់រាបកណ្ដាលរបស់វៀតណាម បានកាប់ដើមកាហ្វេចោល ដើម្បីយកដីដាំដំណាំទុរេនវិញ ដោយសង្ឃឹមថា ងាយស្រួលនាំចេញទៅលក់នៅក្នុងប្រទេសចិន និងទទួលបានប្រាក់ចំណូលខ្ពស់។ ទីភ្នាក់ងារព័ត៌មាន អាអេហ្វប៉េ (AFP) របស់បារាំងបានសម្ភាសន៍កសិករដាំកាហ្វេម្នាក់ នៅខេត្តដាក់ឡាក់ (Dak Lak) ភាគកណ្ដាលវៀតណាម ហើយត្រូវបានដកស្រង់ផ្សាយបន្តដោយសារព័ត៌មា ឌឺ ស្តារ (The Star) របស់ម៉ាឡេស៊ី ដោយលើកឡើងថា កសិករដាំកាហ្វេកំពុងប្តូរទៅដាំដំណាំទុរេនវិញម្តង ដើម្បីឆក់យកឱកាសឆាប់ធ្វើជាអ្នកមាន តាមរយៈតម្រូវការផ្លែទុរេនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងចំណោមប្រជាជនចិន។ កសិករឈ្មោះ ផាម សួនឡាន (Pham Xuan Lan) អាយុ៥៦ឆ្នាំ បានបង្ហាញចម្ការរបស់លោកដល់អ្នកសារព័ត៌មាន ហើយនិយាយថា «ដាំកាហ្វេ អ្នកអាចរស់នៅបានត្រឹមម៉ាសមរម្យ ប៉ុន្តែបើដាំទុរេន ទើបអាចធ្វើឱ្យអ្នកមានបាន»។ ដោយអាកាសធាតុត្រូពិចអំណោយផល និងដីមានជីជាតិល្អ តំបន់ខ្ពង់រាបកណ្ដាលដ៏ស្រស់បំព្រងនេះ អាចផលិតគ្រាប់កាហ្វេពូជរ៉ូបូស្តា (Robusta) ក្នុងបរិមាណដ៏ច្រើន ហើយវៀតណាមឈរនៅលំដាប់ទីពីរ ជាអ្នកផលិតកាហ្វេច្រើនជាងគេលើពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល។ ប៉ុន្តែផ្ទៃដីដាំទុរេននៅក្នុងខេត្តដាក់ឡាក់ ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរី របស់កម្ពុជា បានកើនឡើងជាងប្រាំដងក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ដោយកើនដល់ប្រហែល២សែនហិកតា នៅទូទាំងប្រទេសវៀតណាម។ នេះបើយោងតាមក្រសួងកសិកម្ម […]
News & ជាតិ & ព័ត៌មានថ្មីៗ

ភ្នំពេញមានសហគ្រាសជាង៦ ៨០០ និងផ្តល់ការងារដល់ពលរដ្ឋ១២ម៉ឺននាក់
ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលសហគ្រាសក្នុងស្រុកក្លាយជាចលករសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច នៅក្រុងភ្នំពេញមានសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមាណ៦ ៨០០មូលដ្ឋាន និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណ១២ម៉ឺននាក់ ខណៈពេលសហគ្រាសនៅទូទាំងប្រទេស មានប្រមាណ៧៥ម៉ឺនកន្លែង។ លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលថ្មីៗនេះថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តផ្តល់សេវាចុះបញ្ជីពិនិត្យគុណភាពទំនិញ ស្វែងរកទីផ្សារ សម្របសម្រួល និងការលើកលែងលិខិតមួយចំនួនឱ្យម្ចាស់អាជីវកម្ម មានភាពងាយស្រួល និងត្រៀមបង្កើតសេវាចុះបញ្ជីនៅកន្លែងតែមួយជូនម្ចាស់សហគ្រាសក្នុងស្រុក។ លោកជំទាវបានមានប្រសាសន៍ថា “សម្រាប់រាជធានីភ្នំពេញ បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ យើងមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន៦ ៨១៦មូលដ្ឋាន ហើយកំម្លាំងពលកម្ម ដែលបម្រើដល់មូលដ្ឋានមានប្រហែល១២ម៉ឺននាក់ ហើយថ្លៃសរុបមានប្រមាណ៥៤ម៉ឺនដុល្លារ។ តែបើយើងមើលទៅការជំរឿនសេដ្ឋកិច្ច កាលឆ្នាំ២០២២ទំហំប្រាក់ចំណូល ដែលបានមកពីសហគ្រាសមីក្រូ តូច និងមធ្យម សម្រាប់រាជធានីភ្នំពេញ មានប្រមាណពីរម៉ឺនដុល្លារដុល្លារ។ អ៊ីចឹងច្រើន បើយើងប្រៀបធៀប ពីឆ្នាំ២០២២មកដល់សព្វថ្ងៃនេះ ខ្ញុំគិតថា វាមានសន្ទុះកើនឡើង”។ លោកជំទាវបានបន្តទៀថា បើយោងតាមជំរឿនសេដ្ឋកិច្ច កាលពីឆ្នាំ២០២២ មូលដ្ឋានសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានប្រមាណ៧៥ម៉ឺនមូលដ្ឋាន។ បើប្រៀបធៀបឆ្នាំ២០២២ និងឆ្នាំ២០១១ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសប្រគេនទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកធនាគារជាច្រើនរូបទៀត។ ក្រៅពីប្រគេនទៀនព្រះវស្សានាព្រឹកនេះ ឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ រួមមាន ទឹកបរិសុទ្ធ ទឹកក្រូច, ទឹកផ្លែឈើ, អង្ករ២តោន ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ និងតម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តសរុបចំនួន២៦លានរៀន។ សូមរំឭកថា ឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ តែងតែអញ្ជើញនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងក្នុងរដូវភ្ពុំបិណ្ឌ នៅវត្តបទុមវត្តី រាជធានីភ្នំពេញជាហូរហែ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវីរកងទ័ព វីរនគរបាលជាតិ […]
News & ជាតិ & ព័ត៌មានថ្មីៗ

តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនក្នុងវេទិកាថ្នាក់ជាតិ ស្ដីពី “សុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលសហគមន៍កសិកម្ម ដើម្បីទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារ”
ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារARDB បានចូលរួមជាវាគ្មិនក្នុងវេទិកាថ្នាក់ជាតិស្ដីពី “សុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលសហគមន៍កសិកម្ម ដើម្បីទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារ” ក្រោមអធិបតីភាពលោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ឆាយគីម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា, លោក វង់ តុន មន្រ្តីគម្រោងអភិបាលកិច្ចសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងលោក មិន សោភ័ន តំណាងប្រចាំប្រទេសអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន ((Agronomes et Vétérinaires Sans Frontières – AVSF) សរុបមានអ្នកចូលរួមចំនួន៧៩នាក់ ដែលអញ្ជើញមកពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មក្នុងតំបន់គោលដៅរបស់គម្រោង ”សហគមន៍ឆ្នើម” ដែលប្រព្រឹត្តទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីន រំពឹងបានទិន្នផលដូង១៥លានតោន នៅឆ្នាំ២០២៦នេះ
ហ្វីលីពីន៖ ប្រទេសហ្វីលីពីន គ្រោងនឹងប្រមូលផលដូងឱ្យបានជាង ១៥លានតោននៅឆ្នាំ ២០២៦នេះ ដែលជាបរិមាណច្រើនបំផុតមិនធ្លាប់មានឡើយក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរដូងរបស់ហ្វីលីពីន។ ប្រធានអាជ្ញាធរដូងហ្វីលីពីន លោក ឌីកស្ទើ បូទេដ (Dexter Buted) បានលើកឡើងថា ទិន្នផលដូងរបស់ហ្វីលីពីននឹងកើនឡើងយ៉ាងហោចណាស់៥ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរដូង បានបង្ហាញថា ហ្វីលីពីនប្រមូលផលដូងបាន ១៤,៥១លានតោន ក្នុងឆ្នាំ២០២៥ និង ១៤,៥លានតោន ក្នុងឆ្នាំ២០២៤។ អាជ្ញាធរដូងរបស់ហ្វីលីពីនបានឱ្យដឹងថា កត្តាចម្បងៗ ដែលជំរុញឱ្យទិន្នផលដូងកើនឡើង រួមមានការថែទាំ និងអាយុកាលដើមដូង ដោយការអនុវត្តកម្មវិធីផ្ដល់ជីជាតិដល់កសិដ្ឋានចាស់ៗ ការស្ដារដើមដូងខូចខាត និងដូងចាប់ផ្តើមចេញផ្លែ ដែលបានដាំកាលពីប្រហែល៦ឆ្នាំមុន។ លើសពីនេះ ទីផ្សារនាំចេញមានសន្ទុះខ្លាំង ដែលការនាំចេញផលិតផលដូងពីខែមករា ដល់ខែមិថុនា បានកើនឡើងដល់ ១,៩ពាន់លានដុល្លារ ក្នុងនោះ ប្រេងដូងគ្របដណ្តប់រហូតដល់៨២ភាគរយនៃការនាំចេញសរុប។ ចំពោះផែនការដាំដុះបន្ថែម អាជ្ញាធរដូងរបស់ហ្វីលីពីន មានផែនការដាំដើមដូងឱ្យបាន២៥លានដើមបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ ជាមួយគោលដៅសម្រេចឱ្យបាន១០០លានដើម ត្រឹមឆ្នាំ២០២៨ខាងមុខ ខណៈពេលដើមដូងចំនួន៦០លានដើម ត្រូវបានដាំរួចរាល់តាំងពីឆ្នាំ២០២៤មកមេ្លះ។ ទាក់ទងនឹងបញ្ហាអាកាសធាតុ ភាគីហ្វីលីពីនមានសុទិដ្ឋិនិយមថា ទិន្នផលដូងនឹងមិនសូវរងផលប៉ះពាល់ខ្លាំងនោះទេ ទោះបីជាមានការព្រមានអំពីបាតុភូតអែលនីញ៉ូ (El Niño) […]
