ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមផ្តល់ជំនួយ៥០០លានដុល្លារ ដល់ហ្វីលីពីន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីអែលនីញ៉ូ

Girls sitting hugging their knees, looking at the sky and having

ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសត្រៀមខ្លួនផ្តល់ជំនួយដល់ប្រទេសហ្វីលីពីន ដើម្បីទប់ទល់នឹងផលប៉ះពាល់របស់បាតុភូតអែលនីញ៉ូ ដែលកំពុងតែបង្កើនឥទ្ធិលពលបង្កឱ្យពិភពលោកជួបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ​​។

លោក អែនទ្រូ ជែហ្វ្រី (Andrew Jeffries) នាយកធនាគារធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសហ្វីលីពីន បានថ្លែងថា «យើងមានថវិកាបម្រុងសម្រាប់ផ្តល់ហិរញ្ញប្បទានបន្ទាន់ ដែលបានរៀបចំទុកជាស្រេច ហើយរដ្ឋាភិបាលហ្វីលីពីនអាចដកយកមកប្រើប្រាស់បាននៅពេលចាំបាច់ ប្រសិនបើមានការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន»។

ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី អាចផ្តល់ការគាំទ្រតាមរយៈឥណទានជាទឹកប្រាក់ចំនួន៥០០លានដុល្លារ ក្រោមគម្រោងកែលម្អភាពធន់នឹងគ្រោះមហន្តរាយ ដំណាក់កាលទី២ ក្នុងគោលបំណងជួយប្រទេសហ្វីលីពីន អាចកាត់បន្ថយ និងគ្រប់គ្រងហានិភ័យបង្កឡើងដោយគ្រោះមហន្តរាយ តាមរយៈការផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាលទទួលបានហិរញ្ញប្បទានយ៉ាងឆាប់រហ័ស នៅពេលកើតមានគ្រោះមហន្តរាយធម្មជាតិ ឬគ្រាអាសន្នផ្នែកសុខភាពសាធារណៈ។

ទោះជាយ៉ាងណា លោកបានឱ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនមិនទាន់បង្ហាញពីតម្រូវការស្នើសុំជំនួយបែបនេះនៅឡើយទេ។

លោកបានបន្ថែមថា កញ្ចប់ថវិកាត្រៀមទុកនេះ គឺសម្រាប់ផ្តល់ជាហិរញ្ញប្បទានរយៈពេលខ្លី និងជាបន្ទាន់ បន្ទាប់ពីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងប្រទេសហ្វីលីន។

លោកបានបញ្ជាក់ទៀតថា ឥណទានបន្ទាន់នេះអាចប្រើប្រាស់បានបន្ថែមពីលើការគាំទ្រជាប្រចាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះវិស័យកសិកម្មហ្វីលីពីន ដែលផ្តោតលើការពង្រឹងភាពធន់ និងការបង្កើនផលិតភាពក្នុងរយៈពេលវែង។

លោកនាយកប្រចាំប្រទេសហ្វីលីពីន បាននិយាយថា បាតុភូតអែលនីញ៉ូ គឺជាហានិភ័យក្នុងរយៈពេលខ្លី កើតឡើងនៅត្រីមាសទី៤ ឆ្នាំ២០២៦នេះ និងត្រីមាសទី១ ឆ្នាំ២០២៧ ខាងមុខនេះ។

កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី បានព្រមានថា ស្ថានភាពអាកាសធាតុរាំងស្ងួតហួតហែង ដែលបង្កឡើងដោយបាតុភូតអែលនីញ៉ូ គឺជាហានិភ័យដ៏ធំមួយ ដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចហ្វីលីពីនធ្លាក់ចុះទាបជាងការរំពឹងទុក។

ទោះបីបាតុភូតអែលនីញ៉ូ ត្រូវបានព្យាករថា នឹងឈានដល់កម្រិតខ្លាំងបំផុត ប្រហែលក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ហើយអាចក្លាយជាបាតុភូតអែលនីញ៉ូខ្លាំងបំផុតក្នុងកំណត់ត្រាក៏ដោយ ផលប៉ះពាល់សេដ្ឋកិច្ច ត្រូវគេរំពឹងថា នឹងចាប់ផ្តើមលេចចេញនៅឆ្នាំ២០២៧ ហើយអាចបន្តអូសបន្លាយបន្ទាប់ពីបាតុភូតអាកាសធាតុនេះបានបញ្ចប់ក៏ដោយ៕ (ផាន់ អាណា)


Good-harvest-2
បង់ក្លាដែសគ្រោងទិញស្រូវសើមដោយផ្ទាល់ពីកសិករ មិនត្រូវការឈ្មួញកណ្ដាល

ដាកា៖ រដ្ឋាភិបាលបង់ក្លាដែសកំពុងរៀបចំផែនការប្រមូលទិញស្រូវសើមដោយផ្ទាល់ពីកសិករ របស់ខ្លួន ដោយមិនឆ្លងកាត់ឈ្មួញកណ្ដាលឡើយ ដើម្បីធានាឱ្យកសិករទទួលបានតម្លៃសមរម្យ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងស្បៀងអាហាររបស់បង់ក្លាដែស។ លោកស្រី អាហ្វ្រូហ្សា ខាណាំ (Afroza Khanam) រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កាលពីថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងសាកល្បងនេះនឹងត្រូវអនុវត្តដំបូងនៅក្នុងស្រុកបី ដើម្បីផ្តល់ឱកាសឱ្យកសិករអាចលក់ស្រូវសើមជូនរដ្ឋាភិបាលបានដោយងាយស្រួល និងមិនប្រឈមនឹងការរំខាន ឬការលំបាកផ្សេងៗ។ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រសិនបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ កម្មវិធីនេះនឹងត្រូវពង្រីកទៅទូទាំងប្រទេសជាដំណាក់កាលៗ។ លោកស្រីរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចប្រជុំផ្លាស់ប្ដូរយោបល់ជាមួយមន្ត្រីនៃនាយកដ្ឋានស្បៀងអាហាររបស់ប្រទេសបង់ក្លាដែស៊ លោកស្រីបានលើកឡើងថា កសិករតែងតែជួបការលំបាកក្នុងការលក់ស្រូវសើមដោយផ្ទាល់ជូនរដ្ឋាភិបាល រួមមានការបើកគណនីធនាគារ និងការបំពេញបែបបទរដ្ឋបាលផ្សេងៗ។ ដូច្នេះ រដ្ឋាភិបាលកំពុងចាត់វិធានការលុបបំបាត់ឧបសគ្គទាំងនេះ និងសម្រួលនីតិវិធីឱ្យកាន់តែងាយស្រួល។ លោកស្រីបានបន្ថែមថា ប្រសិនបើចាំបាច់ រដ្ឋាភិបាលក៏នឹងពិចារណាទូទាត់ប្រាក់ជូនកសិករតាមរយៈសេវាហិរញ្ញវត្ថុចល័តផងដែរ។ លោកស្រី អាហ្វ្រូហ្សា ខាណាំ បានបញ្ជាក់ថា ពាល្យសន្យាក្នុងកម្មវិធីនយោបាយបោះឆ្នោតរបស់រដ្ឋាភិបាល គឺធានាឱ្យកសិករទទួលបានតម្លៃសមរម្យសម្រាប់ផលិតផលកសិកម្មរបស់ខ្លួន និងធានាការផ្គត់ផ្គង់ស្បៀងអាហារ ដែលមានសុវត្ថិភាពដល់គ្រួសារប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដូច្នេះ ដើម្បីសម្រេចគោលដៅនេះ មន្ត្រីស្បៀងអាហារបង់ក្លាដែសត្រូវបំពេញភារកិច្ចដោយភាពស្មោះត្រង់ ការលះបង់ និងការទទួលខុសត្រូវខ្ពស់។ លោកស្រីបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ប្រទេសបង់ក្លាដែស នៅខ្វះមន្ទីរពិសោធន៍ខ្នាតតូចសម្រាប់ធ្វើតេស្តគុណភាព និងសុវត្ថិភាពចំណីអាហារ។ […]

Asian veterinarian working and checking the pig in hog farms, an
ព្រឹទ្ធសភាហ្វីលីពីនឱ្យស៊ើបអង្កេតរកមូលហេតុតម្លៃជ្រូក និងមាន់ ក្នុងស្រុកចុះថោក ខណៈថ្លៃដើមផលិតកម្មកើនឡើង

ម៉ានីល៖ ប្រធានគណៈកម្មាធិការព្រឹទ្ធសភាហ្វីលីពីន ទទួលបន្ទុកផ្នែកកសិកម្ម ស្បៀងអាហារ និងកំណែទម្រង់ដីធ្លី បានស្នើឱ្យមានការស៊ើបអង្កេតលើបញ្ហាធ្លាក់ចុះតម្លៃជ្រូក និងមាន់រស់ នៅតាមកសិដ្ឋាន ខណៈថ្លៃដើមផលិតកម្ម និងចំណាយលើចំណីសត្វកំពុងកើនឡើង។ កាលពីសប្ដាហ៍មុន សមាជិកព្រឹទ្ធសភា លោក គីកូ ប៉ាងហ្គីលីណាន់ (Kiko Pangilinan) បានដាក់សេចក្ដីសម្រេចមួយទៅព្រឹទ្ធសភា ដើម្បីឱ្យគណៈកម្មាធិការរបស់លោកបើកការស៊ើបអង្កេត និងស្វែងរកវិធានការការពារប្រាក់ចំណេញរបស់កសិករក្នុងស្រុក ព្រមទាំងធានាការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយចីរភាព។ លោកបានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចថា «ការបន្តធ្លាក់ចុះនៃតម្លៃលក់សត្វនៅតាមកសិដ្ឋាន ស្របពេលថ្លៃដើមផលិតកម្មនៅតែខ្ពស់ អាចបង្ខំឱ្យអ្នកចិញ្ចឹមជ្រូក និងចិញ្ចឹមមាន់ ជាពិសេសកសិករខ្នាតតូច និងអ្នកចិញ្ចឹមតាមគ្រួសារ កាត់បន្ថយផលិតកម្ម ឬបោះបង់អាជីវកម្មចិញ្ចឹមសត្វតែម្តង។ ស្ថានភាពនេះនឹងធ្វើឱ្យប្រទេសកាន់តែពឹងផ្អែកលើការនាំចូល និងប៉ះពាល់ដល់សន្តិសុខស្បៀងរយៈពេលវែង»។ លោកបានដាក់សេចក្ដីសម្រេចនេះ បន្ទាប់ពីមានរបាយការណ៍របស់ក្រសួងកសិកម្ម ដែលបង្ហាញថា តម្លៃជ្រូករស់នៅតំបន់មួយចំនួនបានធ្លាក់ចុះមកនៅត្រឹម២,៥ដុល្លារ ក្នុងមួយគីឡូក្រាម ទាបជាងតម្លៃអប្បបរមា៣,៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលកំណត់ដោយក្រសួង និងក្រុមអង្គការតំណាងឧស្សាហកម្មចិញ្ចឹមជ្រូក។ ដោយយោងតាមតំណាងក្រុមអ្នកចិញ្ចឹមជ្រូក លោក គីកូ ប៉ាងហ្គីលីណាន់ បានលើកឡើងថា ថ្លៃដើមផលិតកម្មជ្រូករស់ស្ថិតនៅប្រមាណ៣ដុល្លារក្នុងមួយគីឡូក្រាម កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ ចំណែកអ្នកចិញ្ចឹមមាន់ក៏កំពុងប្រឈមនឹងការលំបាកដូចគ្នា ដោយតម្លៃលក់មាន់រស់បានធ្លាក់ចុះដល់កម្រិតទាបត្រឹម១ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីខែមេសា ឆ្នាំ២០២៦ ទោះបីចំណាយលើការចិញ្ចឹមកូនមាន់កំពុងកើនឡើងក៏ដោយ។ […]

Pile of fresh carrots and broccoli on counter in supermarket
ហ្វីលីពីនស៊ើបអង្កេតករណីរត់ពន្ធការ៉ុត និងផ្កាខាត់ណាខៀវ ពីប្រទេសចិន

ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានបញ្ជាឱ្យបើកការស៊ើបអង្កេតលើករណីសង្ស័យរត់ពន្ធការ៉ុត និងផ្កាខាត់ណាខៀវពីប្រទេសចិន ដោយបារម្ភថា ការនាំចូលទំនិញទាំងនេះអាចបង្កឱ្យមានការប្រកួតប្រជែងមិនស្មើភាព និងធ្វើឱ្យប៉ះពាល់ដល់កសិករក្នុងស្រុក ជាពិសេសនៅតាមតំបន់ខ្ពង់រាប។ បទបញ្ជានេះធ្វើឡើងបន្ទាប់ពីរកឃើញផ្កាខាត់ណាខៀវនាំចូល ឬសង្ស័យថា ត្រូវបានរត់ពន្ធ កំពុងដាក់លក់លាយឡំជាមួយផលិតផលកសិកម្មក្នុងស្រុក។ យោងតាមរបាយការណ៍ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា​ ផ្កាខាត់ណាខៀវ និងមើមការ៉ុត ត្រូវបានរក្សាទុកក្នុងប្រអប់ស្នោ ដែលបិទស្លាកថា «Product of China» មានន័យថា «ផលិតផលមកពីប្រទេសចិន»។ តាមរយៈការសម្ភាសអ្នកលក់ និងអ្នកចែកចាយ អាជ្ញាធរហ្វីលីពីនទទួលបានព័ត៌មានថា បន្លែទាំងនេះត្រូវបានដឹកជញ្ជូនតាមរថយន្តដឹកបន្លែចេញពីទីក្រុងម៉ានីល។ តម្លៃលក់រាយសម្រាប់ផ្កាខាត់ណាខៀវ ប្រហែល៤ដុល្លារ ក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់អាចបញ្ជាក់បាននៅឡើយថា តើបន្លែទាំងនេះពិតជាត្រូវបានរត់ពន្ធនាំចូលមកប្រទេសហ្វីលីពីន ឬយ៉ាងណានោះទេ។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានថ្លែងថា «យើងនឹងស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ហើយប្រសិនបើរកឃើញថាពិតជាមានការរំលោភច្បាប់ប្រឆាំងនឹងការបំផ្លាញសេដ្ឋកិច្ចកសិកម្មមែន យើងនឹងធានាថា អ្នកប្រព្រឹត្តល្មើសត្រូវទទួលទណ្ឌកម្ម»។ អ្នកទិញមួយចំនួនចូលចិត្តទិញបន្លែនាំចូល ដែលមានតម្លៃថោកជាងបន្លែក្នុងស្រុក ដួច្នេះធ្វើឱ្យកសិករហ្វីលីពីនពិបាកលក់ផលិតផលរបស់ខ្លួន​ ប្រកួតប្រជែងជាមួយផលិតផលបរទេសទេស។ ដើម្បីដោះស្រាយបញ្ហានេះ […]

Back view of a motorcycle with a cage full of pigs
ជំងឺប៉េសជ្រូកអាហ្វ្រិកធ្វើឱ្យឡាវ អស់ជ្រូកជិត១៥ ០០០ក្បាល និងខាងបង់ជាង២,៥លានដុល្លារ

វៀងចន្ទន៍៖ ជំងឺប៉េសជ្រូកអាហ្វ្រិក ដែលឆ្លងរាលដាលនៅក្នុងខេត្តចំនួន៧ នាពេលថ្មីៗកន្លងមកនេះ នៅក្នុងប្រទេសឡាវ បានសម្លាប់សត្វជ្រូកចិញ្ចឹមអស់ជាង១៤ ០០០ក្បាល និងបង្កការខាតបង់ផ្នែកហិរញ្ញវត្ថុជាង២,៥លានដុល្លារ ត្រឹមក្នុងរយៈពេលដ៏ខ្លី។ ក្រសួងកសិកម្ម និងបរិស្ថានឡាវ បានចេញផែនការមួយ ដែលកំណត់វិធានការប្រយុទ្ធប្រឆាំង បង្ការ និងកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងប៉ះពាល់ដល់តំបន់មួយចំនួននៅទូទាំងប្រទេសឡាវ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីចុងខែកញ្ញា ឆ្នាំ២០២៦នេះ​ លោក បួហុង ខាំហា (Bouahong Khamha) អគ្គនាយកនៃនាយកដ្ឋានបសុសត្វ និងជលផលរបស់ឡាវ បានឱ្យដឹងថា កសិករនៅក្នុង៧រដ្ឋធានីខេត្តចំនួន៧ និងស្រុកចំនួន៩១ ទូទាំងប្រទេសឡាវ បានបាត់បង់សត្វជ្រូកអស់ជាង១៤ ០០០ក្បាល និងខាតបង់ផ្នែកហិរញ្ញវត្ថុជាង២,៥ លានដុល្លារ។ រដ្ឋធានីខេត្តខាងលើនេះ មានខេត្តផុងសាលី សៃយ៉ាបរី សៃសំបូន ហួផាន់ ខេត្តឧដុមសៃ ហ្លួងព្រះបាង និងរដ្ឋធានីវៀងចន្ទន៍។ ក្នុងចំណោមជ្រូក ដែលបាត់បង់ទាំងអស់ ជ្រូកជាង១០ ០០០ក្បាលបានងាប់ដោយសារជំងឺឆ្លង ចំណែកជ្រូកជិត៤ ០០០ក្បាលទៀត ត្រូវបានសម្លាប់តាមនីតិវិធីបច្ចេកទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែម។ លោក បួហុង ខាំហា បានមានប្រសាសន៍ថា មន្ត្រីគ្រប់លំដាប់ថ្នាក់កំពុងតាមដានការផ្ទុះឡើងនៃជំងឺនេះយ៉ាងដិតដល់ […]

កាលវិភាគផ្សព្វផ្សាយ