ព័ត៌មានថ្មីៗ
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា ក្នុងខេត្តស្វាយរៀង
ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

លោក ស៊ី ជីនភីង ជំរុញឱ្យផ្តល់អាទិភាពដល់ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍបៃតង
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បានយកចិត្តទុកដាក់លើការផ្តល់អាទិភាពដល់ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការជំរុញការអភិវឌ្ឍបៃតង នៅក្នុងប្រទេសចិន ដើម្បីនិរន្តរភាពផ្នែកបរិស្ថាន។ លោកប្រធានាធិបតីចិន បានលើកឡើងដូច្នេះ ក្នុងឱកាសពិនិត្យការងារនៅទីក្រុងអ៊ូឡានឆាប (Ulanqab) ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង ស្ថិតនីភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ បឹងហួងឈីហៃ (Huangqihai) ដែលស្ថិតនៅទីក្រុងអ៊ូឡានឆាប ធ្លាប់ប្រឈមនឹងការរីងស្ងួតស្ទើរទាំងស្រុង ក្នុងដំណើរពិនិត្យមើលនេះ លោក ស៊ី ជីនភីង បានទៅទស្សនាតំបន់អភិរក្សធម្មជាតិបឹងធម្មជាតិដ៏ធំមួយដោយស្តាប់របាយការណ៍ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំតំបន់ម៉ុងហ្គោលីខាងក្នុង ក្នុងការពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។ លោកក៏បានពិនិត្យមើលតំបន់មាត់បឹង និងតំបន់ដីល្បាប់ ព្រមទាំងសង្កេតមើលសត្វស្លាបដ៏សម្បុរបែប ដែលរស់នៅក្នុងតំបន់នោះផងដែរ។ លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវអនុវត្តឱ្យបានពេញលេញនូវច្បាប់ ស្តីពីការការពារតំបន់ដីសើមរបស់ប្រទេសចិន ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវខ្សែបន្ទាត់ក្រហមសម្រាប់ការការពារប្រព័ន្ធអេកូឡូស៊ី និងថែរក្សាជីវចម្រុះ។ ចំពោះប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម ដែលរងការខូចខាត លោកបានអំពាវនាវឱ្យផ្តល់អាទិភាពដល់ការស្តារឡើងវិញតាមបែបធម្មជាតិ ព្រមទាំងធានាថា ការស្តារបរិស្ថានត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងវិធីសាស្ត្រសមស្រប។ បន្ទាប់មក លោកប្រធានាធិបតី បានទៅទស្សនាតំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាជាន់ខ្ពស់ ក្នុងទីក្រុងអ៊ូឡានឆាប ដើម្បីស្វែងយល់អំពីវឌ្ឍនភាពរបស់តំបន់ម៉ុងហ្គោលីខាងក្នុង ក្នុងការសាងសង់មជ្ឈមណ្ឌលដ៏សំខាន់មួយ និងការអភិវឌ្ឍឧស្សាហកម្មបៃតង។ […]
News & ជាតិ & ព័ត៌មានថ្មីៗ

អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ និងផលិតផលខ្មែរផ្សេងទៀត បង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារ នៅប៉ារីស, អគ្គនាយក ARDBថា ផលិតផលខ្មែរនឹងកាន់តែមានទីផ្សារនៅលើពិភពលោក
ប៉ារីស,ប្រទេសបារាំង៖ កម្ពុជារំពឹងថានឹងអាចទាក់ទាញបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគអន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផលរបស់ខ្លួន តាមរយៈការចូលរួមជាថ្មីនៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ នាទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៦ ។ កសិផលខ្មែរ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តលសម្រេច និងផលិតផលជាច្រើនទៀតត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនេះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា និងអ្នកចូលរមប្រមាណ៨០០០ មកពី១៣០ប្រទេស។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា “ដោយសារកសិកម្មដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះការចូលរួមនៅក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោកមួយនេះ គឺជាកិច្ចការសំខាន់ និងជាឱកាស ដែលអាចឱ្យក្រុមហ៊ុន និងសហគ្រាសរបស់យើងបានភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញអន្តរជាតិកាន់តែច្រើនថែមទៀត […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីលែលកថវិកាជាង៦៦លានដុល្លារ ដើម្បីធ្វើទំនើបកម្មមជ្ឈមណ្ឌលជលផល
បាលី៖ រដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទឥណ្ឌូណេស៊ី លោក សាកទី វ៉ះយូ ត្រឹងហ្គូណូ (Sakti Wahyu Trenggono) បានមានប្រសាសន៍ថា ទីតាំងនេះត្រូវបានរៀបចំឡើង មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់វិស័យនេសាទបែបពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់វិស័យឧស្សាហកម្ម និងទេសចរណ៍របស់កោះបាលីផងដែរ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាំ បើកការដ្ឋានសាងសង់គម្រោងនៅកោះបាលី កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ថា ថវិកាបញ្ចេញនៅពេលនេះ មិនតិចជាង១,២ទ្រីលានរូពីឥណ្ឌូណេស៊ីស ឬស្មើនឹងជាង៦៦លានដុល្លារទេ ដើម្បីធ្វើឱ្យកំពង់ផែកាន់តែទំនើប និងមានការរៀបចំយ៉ាងល្អប្រសើរជាងមុន។ លោកបានសង្កត់ធ្ងន់ថា គម្រោងដ៏ទំហំធំបែបនេះ ត្រូវការថវិកាឱ្យច្រើនគ្រប់គ្រាន់ និងមានលក្ខណៈទូលំទូលាយ មិនមែនអភិវឌ្ឍជាដំណាក់កាលតូចៗដាច់ដោយឡែកពីគ្នានោះទេ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទាំងអស់អាចដំណើរការរួមគ្នាបានយ៉ាងរលូន។ លោកបាននិយាយថា «ខ្ញុំមិនចង់ឱ្យថវិកាអភិវឌ្ឍកំពង់ផែមានត្រឹម៥០០ពាន់លានរូពី ឬជិត២៨លានដុល្លារ ហើយបន្ថែម៦០០ពាន់លានរូពី ឬជាង៣៣លានដុល្លារនោះទេ។ ខ្ញុំចង់សាងសង់វាឱ្យបានរួចរាល់តែម្តង ហើយយើងចង់ឱ្យមានប្រព័ន្ធច្របាច់បញ្ចូលគ្នាច្បាស់លាស់»។ លោកបានពន្យល់ថា តំបន់នេះត្រូវបានជ្រើសរើសសម្រាប់ការពង្រីកកំពង់ផែជាទ្រង់ទ្រាយធំ ដោយសារកំពង់ផែ ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់របស់កោះបាលីភាគខាងត្បូង។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានជ្រើសរើទីតាំងកំពង់ផែនេសាទបែបពាណិជ្ជកម្ម ដោយយកគំរូប្លង់កំពង់ផែទំនើបៗ ដូចជាកំពង់ផែនេសាទអន្តរជាតិ នៅអូស្ត្រាលី ជប៉ុន តួកគី អេស្ប៉ាញ និងតំបន់ផ្សេងៗក្នុងទ្វីបអឺរ៉ុប។ ក្រៅពីការជំរុញវិស័យជលផលរបស់ឥណ្ឌូណេស៊ី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

គ្រោះរាំងស្ងួតដោយបាតុភូត អែលនីញ៉ូ នៅតែបន្ត ទោះបីឥណ្ឌាបានអភិរក្សទឹកអស់ពេលរាប់សិបឆ្នាំក៏ដោយ
ញូវដែលី៖ ការខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា ធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅតាមរដ្ឋមួយចំនួន ហើយចោទជាសំណួរថា តើការវិនិយោគលើការអភិរក្សទឹកអស់ជាច្រើនទសវត្សរ៍កន្លងមក បានបង្កើតសមត្ថភាពទប់ទល់នឹងគ្រោះរាំងស្ងួតប្រកបដោយប្រសិទ្ធភាពពិតប្រាកដហើយឬនៅ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលបរិមាណទឹកភ្លៀងរដូវមូសុងទូទាំងប្រទេសឥណ្ឌាចុះខ្សោយប្រមាណ១២ភាគរយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មសហព័ន្ធឥណ្ឌា បានថ្លែងថា មិនមានវិបត្តិធំដុំនៅកម្រិតថ្នាក់ជាតិទេ ទោះជាលោកទទួលស្គាល់ថា តំបន់មួយចំនួនកំពុងជួបប្រទះបញ្ហាគ្រោះរាំងស្ងួតក៏ដោយ។ ប៉ុន្តែ នៅតាមរដ្ឋមួយចំនួនផ្សេងទៀត ស្ថានភាពជាក់ស្តែងមានសភាពធ្ងន់ធ្ងរជាងនេះឆ្ងាយ ណាស់ ដោយសារគ្មានភ្លៀងយូរពេក ធ្វើឱ្យសំណើមក្នុងដីថយចុះ និងធ្វើឱ្យដំណាំខូច។ បញ្ហាទាំងនេះបានជំរុញឱ្យមានការប្រកាសជាផ្លូវការថា ពិតជាមានគ្រោះរាំងស្ងួត ចាប់តាំងពីចុងខែសីហាមក។ បញ្ហាខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា នាឆ្នាំ២០២៦នេះ មានកម្រិតទាបជាងបណ្ដាឆ្នាំ ដែលឥណ្ឌាធ្លាប់ជួបគ្រោះរាំងស្ងួតដ៏អាក្រក់បែបនេះ។ នៅឆ្នាំ១៩៨៧ និងឆ្នាំ២០០២ បរិមាណទឹកភ្លៀងរដូវមូសុងវស្សា បានធ្លាក់ចុះទាបជាងកម្រិតធម្មតា១៩ភាគករយ ក្នុងឆ្នាំនីមួយៗ។ ទោះជាយ៉ាងណា នៅឆ្នាំ២០២៦នេះ ស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានកើតឡើងនៅតំបន់មួយចំនួននៃរដ្ឋជាច្រើន ទោះបីកម្រិតទឹកភ្លៀងជាមធ្យម នៅទូទាំងប្រទេស បានធ្លាក់ចុះត្រឹមប្រមាណ១៣ភាគរយក៏ដោយ។ គិតត្រឹមសប្ដាហ៍នេះ ស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តកើតមាននៅតំបន់មួយចំនួននៃរដ្ឋមហារាស្ត្រ រដ្ឋកាណាតាកា រដ្ឋរាជស្ថាន រដ្ឋអន្តរប្រទេស និងរដ្ឋតេឡាន់ហ្គាណា។ យោងតាមប្រព័ន្ធតាមដានគ្រោះរាំងស្ងួតរបស់ឥណ្ឌា បានឱ្យដឹងថា ផ្ទៃដីជាង៧០ភាគរយ កំពុងស្ថិតក្នុងស្ថានភាពស្ងួតហួតហែង។ រហូតមកដល់ពេលនេះ មានសេចក្តីការរាយការណ៍ថា រដ្ឋចំនួនបីបានប្រកាសអំពីគ្រោះរាំងស្ងួតជាផ្លូវការ រួមមាន […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ថៃខាតបង់រាប់ពាន់លានដុល្លារ ដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ
បាងកក៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងសប្តាហ៍មុន បានធ្វើឱ្យថៃខាតបង់ផ្នែកសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ព្រោះសហគ្រាស រោងចក្រ កសិដ្ឋានចិញ្ចឹមសត្វ និងចម្ការដំណាំ ត្រូវទឹកជន់លិចយ៉ាងជ្រៅ។ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះសារព័ត៌មានរបស់ថៃ បានចេញផ្សាយទិន្នន័យបឋមនៃទំហំផ្ទៃដីដាំដំណាំ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ យ៉ាងហោចណាស់មានទំហំជិត២៨ម៉ឺនហិកតា នៅក្នុង៤៩ខេត្ត ធ្វើឱ្យខាតបង់ក្នុងខ្សែសង្វាក់កសិកម្មថៃ ប្រមាណ២ពាន់លានដុល្លារ។ នៅខេត្តចន្ទបុរី ដែលជាតំបន់ផលិតទុរេនសំខាន់មួយរបស់ថៃ មានផ្ទៃដីសរុបជាង៣ ២០០ហិកតា ត្រូវទឹកជំនន់ជន់លិចងាប់ដើមទុរេនអស់រាប់ពាន់ដើម។ តាមសេចក្តីរាយការណ៍នានា បានឱ្យដឹងថា ដើមទុរេនភាគច្រើនមានអាយុយ៉ាងហោចណាស់៥ឆ្នាំ និងកំពុងតែឱ្យផល។ កសិករដាំទុរេនម្នាក់ នៅខេត្តសាមុតសុងក្រាម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ដើមទុរេនរបស់គាត់ជិត៥០០ដើម ត្រូវលង់ទឹកងាប់ស្តើរអស់ ដោយនៅសល់ត្រឹមតែជាង២០ដើមប៉ុណ្ណោះ បន្ទាប់ពីទឹកជំនន់បានលិចចម្ការរបស់គាត់អស់រយៈពេលជិត១០ថ្ងៃកន្លងមកហើយ។ កសិកររូបនេះបានឱ្យដឹងថា ទឹកជំនន់បានចាប់ផ្ដើមហូរចូលចម្ការរបស់លោកនៅថ្ងៃទី២៧ ខែកញ្ញា ហើយបន្តកើនឡើងជាលំដាប់រហូតដល់ចុងដើមទុរេនតែម្តង។ ចំណែកដំណាំល្ហុងឆាប់ងាប់ជាងគេ បន្ទាប់មកដើមទុរេន និងដើមក្រូចថ្លុង ក៏ចាប់ផ្ដើមមានស្លឹកពណ៌លឿង និងជ្រុះស្លឹក មុននឹងស្វិតងាប់បន្តិចម្ដងៗ។ លោកបាននិយាយថា បញ្ហាធំបំផុត គឺកម្ពស់ទឹកនៅក្នុងចម្ការនៅតែខ្ពស់ដដែល ទោះបីទឹកជំនន់នៅតំបន់ក្បែរនោះ បានចាប់ផ្ដើមស្រកចុះក៏ដោយ។ ក្នុងចំណោមខេត្តរងគ្រោះដោយទឹកជំនន់ទាំង៤៩ខេត្ត មានខេត្តសមុទ្រសុងក្រាម សមុទ្រសាខន សមុទ្រប្រកាន ចន្ទបុរី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីជំរុញសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ឱ្យប្រើបាកូដ ដើម្បីចូលទីផ្សារទំនើប
ហ្សាការតា៖ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី សាន់តូសូ (Budi Santoso) បានជំរុញឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ឱ្យប្រើបាកូដលើផលិតផល ដើម្បីធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួល និងអាចទទួលបានកន្លែងដាក់លក់ផលិតផលនៅតាមបណ្ដាបណ្តាញហាងទំនើបៗលក់រាយ។ ក្នុងពិធីចាប់ផ្តើមកម្មវិធីជួយសម្រួលការទទួលស្គាល់បាកូដ សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី បាននិយាយថា បាកូដ គឺជាជំហានសំខាន់មួយក្នុងដំណើរការឌីជីថលូបនីយកម្ម ដោយជួយឱ្យផលិតផលក្នុងស្រុកអាចចូលទីផ្សារតាមរយៈហាងលក់រាយទំនើបៗ។ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ ជីអេសអាយវ័ន ឥណ្ឌូណេស៊ី (GS1 Indonesia) ដែលជាស្ថាប័នមានសិទ្ធិចេញលេខសម្គាល់ផលិតផលតាមស្តង់ដារអន្តរជាតិ ដើម្បីផ្តល់វិញ្ញាបនបត្របាកូដ សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ និងផលិតផលថែរក្សាសម្រស់ក្នុងស្រុក ដែលដំណាក់កាលដំបូងមានគោលដៅជួយ៥០ក្រុមហ៊ុន។ ទោះបីជាបាកូដ មានសារៈសំខាន់សម្រាប់ធ្វើឱ្យការគ្រប់គ្រងស្តុក និងការចែកចាយផលិតផលកាន់តែងាយស្រួលក៏ដោយ លោក Santoso បានសង្កត់ធ្ងន់ថា ការបំពេញតាមលក្ខខណ្ឌរដ្ឋបាលត្រូវតែភ្ជាប់ជាមួយគុណភាពផលិតផលខ្ពស់ផងដែរ។ លោក ប៊ូឌី សាន់តូសូ បាននិយាយថា «ប្រសិនបើផលិតផលមួយមិនអាចប្រកួតប្រជែងបាន ឬខ្វះគុណភាព វាមិនអាចចូលទីផ្សារបានទេ។ អ្នកប្រើប្រាស់មានស្តង់ដាររបស់ពួកគេ ហើយហាងលក់រាយក៏មានស្តង់ដាររបស់ពួកគេដែរ»។ ការប្រើប្រាស់បាកូដ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលក្នុងស្រុក និងពង្រីកការចូលដល់ទីផ្សារក្នុងប្រទេសសម្រាប់អាជីវកម្មខ្នាតតូច។ លោកបានកត់សម្គាល់ថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ក្រុមការពារសត្វនៅអង់គ្លេស ទាមទារឱ្យមានច្បាប់ មិនឱ្យសម្លាប់ត្រីដោយឃោរឃៅ
ឡុងដ៍៖ ត្រីប្រហែល៧៧លានក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអង់គ្លេស ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់តាមកំណត់ឡើយ។ អស់រយៈរាប់សិបឆ្នាកន្លងមកហើយ រដ្ឋាភិបាលអង់គ្លេសបានសម្តែងក្តីព្រួយបារម្ភ អំពីវិធីសាស្ត្រសម្លាប់ត្រី នៅតាមរោងសត្តឃាតត្រីវ។ ទោះជាយ៉ាងណា ស្ថាប័នផ្លូវការទាំងអស់ ដែលទទួលខុសត្រូវលើសុខុមាលភាពសត្វ និងស្តង់ដារសុវត្ថិភាពម្ហូបអាហារនៅអង់គ្លេស បានបញ្ជាក់ថា ពួកគេមិនអបានត្រួតពិនិត្យជាប្រចាំលើរោងសត្តឃាតត្រីឡើយ។ ទីភ្នាក់ងារស្តង់ដារម្ហូបអាហារ និងត្រួតពិនិត្យសុខភាពត្រី បាននិយាយថា ពួកគេក៏មិនបានត្រួតពិនិត្យជាប្រចាំលើរោងសត្តឃាតត្រីដែរ។ លោកស្រី អាប៊ីហ្គេល ផែន្នី (Abigail Penny) នាយកប្រតិបត្តិអង្គការសមភាពសត្វរបស់អង់គ្លេស (Animal Equality UK) បាននិយាយថា «ត្រីគឺជាសត្វ ដែលអាចចេះគិត មានអារម្មណ៍ និងចេះឈឺចាប់។ វាជារឿងគួរឱ្យអាម៉ាស់ណាស់ ដែលគ្មានស្ថាប័នណាមួយទទួលខុសត្រូវក្នុងការត្រួតពិនិត្យសុខុមាលភាពរបស់ពួកវានៅពេលគេសម្លាប់។ នេះគឺជាចន្លោះខ្វះខាតដ៏ធំមួយ ហើយធ្វើឱ្យសត្វទាំងនេះងាយរងគ្រោះកាន់តែខ្លាំងនៅពីក្រោយទ្វារបិទ»។ កាលពីឆ្នាំ១៩៩៦ ឆ្នាំ២០១៤ និងនៅឆ្នាំ២០២៤ ស្ថាប័នប្រឹក្សាអ្នកជំនាញរបស់រដ្ឋាភិបាលអង់គ្លេស បានសំណូមពរឱ្យមានច្បាប់គ្រប់គ្រងការសម្លាប់ត្រីចិញ្ចឹម។ ក្នុងលើកចុងក្រោយ គណៈកម្មាធិការបានជំរុញឱ្យរដ្ឋាភិបាលអង់គ្លេសចេញច្បាប់តម្រូវឱ្យអ្នកសម្លាប់ត្រីត្រូវធ្វើឱ្យត្រីសន្លប់សិន ទើបសម្លាប់ ដើម្បីកុំឱ្យត្រីមានការឈឺចាប់។ នៅក្នុងយុទ្ធសាស្ត្រការពារសុខុមាលភាពសត្វ សម្រាប់ប្រទេសអង់គ្លេសដែលបានចេញផ្សាយ កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលបានប្តេជ្ញាដាក់ចេញនូវលក្ខខណ្ឌ ស្តីពីការសម្លាប់ត្រីចិញ្ចឹមប្រកបដោយមនុស្សធម៌ មិនប្រើអំពើឃោរឃៅ។ ទោះជាយ៉ាងណា រហូតមកដល់ឆ្នាំ២០២៦នេះ សេចក្តីព្រាងច្បាប់នៅមិនទាន់អនុម័តនៅឡើយ៕ […]
News & ជាតិ & ព័ត៌មានថ្មីៗ

អគ្គនាយកធនាគារ ARDB ប្រាប់កសិករឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ និងសន្សំសំចៃទឹកជាអតិបរមា
ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍បញ្ជាក់ប្រាប់បងប្អូនប្រជាកសិករនៅទូទាំងប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃជាអតិបរមា។ ការលើកឡើងរបស់ លោកបណ្ឌិត កៅ ថាច ខណៈរដូវប្រាំងចូលមកដល់កម្ពុជាប្រឈមគ្រោះរាំងស្ងួតធ្ងន់ធ្ងរពេញមួយឆ្នាំ២០២៧ នៅតំបន់ទំនាបកណ្ដាល និងជុំវិញទន្លេសាប នឹងប៉ះពាល់ធ្ងន់ជាងគេ។ លោកបណ្ឌិតបានផ្ញើសារថា ក្នុងបរិបទដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ កំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ដែលអាចបណ្តាលឱ្យមានកង្វះខាតទឹកសម្រាប់វិស័យកសិកម្ម។ បងប្អូនប្រជាកសិករទាំងអស់គួរពិចារណា និងជ្រើសរើសពូជដំណាំណាដែលត្រូវការប្រើប្រាស់ទឹកតិចជាងមុន ដើម្បីធានានូវនិរន្តរភាពនៃការដាំដុះកាត់បន្ថយហានិភ័យនៃការខូចខាតដំណាំដោយសារកង្វះទឹក។ លើសពីនេះលោកបណ្ឌិតបញ្ជាក់ថា ក្រៅពីការសន្សំសំចៃទឹកបងប្អូនប្រជាកសិករគួរគិតគូរពីលទ្ធភាពទីផ្សារនៃដំណាំដែលបានដាំដុះផងដែរ ដើម្បីធានាថា ផលិតផលរបស់ពួកគាត់អាចលក់ដាច់ និងទទួលបានប្រាក់ចំណេញសមរម្យ។ ការអំពាវនាវរបស់លោកបណ្ឌិត កៅ ថាច មិនត្រឹមតែជួយកសិករឱ្យឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលគ្រួសារផងដែរ។ យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជានឹងជួបបាតុភូតធម្មជាតិ អ៊ែលនីញ៉ូ (El Niño) បន្តទៀតចាប់ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ នៅចំពោះមុខ ផលប៉ះពាល់របស់បាតុភូតអែលនីញ៉ូនេះមានកម្រិតធ្ងន់ធ្ងរ ប្រហាក់ប្រហែលឬខ្លាំងជាងកាលពីបាតុភូត […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

តៃវ៉ាន់បណ្តេញស្ពៃបូកគោវៀតណាម ជិត ២០ តោន ត្រឡប់ទៅវិញ ព្រោះមានសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក
តៃប៉ិ៖ អាជ្ញាធរកោះតៃវ៉ាន់នឹងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬបំផ្លាញចោលតែម្តងនូវស្ពៃបូកគោស្រស់ជិត ២០ តោន ដែលនាំចូលពីប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យនៅព្រំដែនបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតក្នុងកម្រិតខ្ពស់លើសកម្រិតអនុញ្ញាតជាងពីរដង។រដ្ឋបាលចំណីអាហារ និងឱសថរបស់តៃវ៉ាន់ បានរកឃើញសារធាតុទ្រីក្លរហ្វុន (Trichlorfon) ក្នុងកំហាប់ ០,០២ ក្នុងមួយលាន នៅក្នុងស្ពៃបូកគោចំនួន ១៨ ៩០០ គីឡូក្រាម ខណៈកម្រិតអនុញ្ញាតរបស់តៃវ៉ាន់គឺ ០,០១ ក្នុងកំហាប់ ០,០២ ក្នុងមួយលាន។ ស្ពៃបូកគោនេះដាំដុះដោយក្រុមហ៊ុនវៀតណាម ឈ្មោះ បារៀ ធីធីអិន (Ba Ria TTN Company Limited) ហើយត្រូវបានប្រកាសនាំចូលដោយក្រុមហ៊ុន ជូចាងពាណិជ្ជ (Zhuchang Trading Co.,) របស់តៃវ៉ាន់។ការត្រួតពិនិត្យនេះធ្វើឡើងក្រោយមានការព្រួយបារម្ភអំពីខ្សែសង្វាក់ផ្គត់ផ្គង់ស្ពៃបូកគោ បន្ទាប់ពីអាជ្ញាធរចិនបានបញ្ជាក់កាលពីខែសីហា ឆ្នាំ២០២៦នេះថា ឫសស្ពៃបូកគោត្រូវជ្រលក់ក្នុងសូលុយស្យុងសារធាតុហ្វ័រម៉ាល់ដេអ៊ី (Formaldehyde) ឬហៅថា ហ្វ័រម៉ុល ដើម្បីឱ្យស្ពៃនៅស្រស់បានយូរ។ករណីនៅប្រទេសចិននេះ ត្រូវបានលាតត្រដាង នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូពីទីតាំងប្រមូលទិញស្ពៃបូកគោមួយកន្លែង នៅក្នុងខេត្តហឺប៉ី ប្រទេសចិន ដែលបង្ហាញកម្មករកំពុងជ្រលក់ឫសស្ពៃបូកគោក្នុងទឹកមានសារធាតុហ្វ័រម៉ុល មុនពេលដាក់ស្ពៃបូកគោទាំងនោះលើរថយន្តដឹកទំនិញ។ នៅក្បែររថយន្តមួយគ្រឿង គេបានឃើញធុងមួយ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនគ្រោងទិញអង្ករពីអាម៉េរិក រហូតដល់២០ម៉ឺនតោន ក្នុងមួយឆ្នាំ
ម៉ានីល៖ ប្រទេសហ្វីលីពីនគ្រោងទិញអង្ករពីអាម៉េរិករហូតដល់២០ម៉ឺនតោនក្នុងមួយឆ្នាំ ព្រមទាំងស្វែងរកប្រភពផ្គត់ផ្គង់បន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការអង្កររបស់ប្រជាជនហ្វីលីពីន។ ហ្វីលីពីនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសហព័ន្ធស្រូវអង្ករអាម៉េរិក កាលពីទី៧ ខែតុលា ឆ្នាំ២០២៦ដើម្បីស្តារការនាំចេញអង្ករពីសហរដ្ឋអាម៉េរិកមកកាន់ហ្វីលីពីនឡើងវិញ។ ក្រោមអនុស្សរណៈនេះ ការទិញអង្ករនឹងត្រូវធ្វើឡើងតាមរយៈការដេញថ្លៃបើកចំហ និងទិញផ្ទាល់ពីសមាជិកសហព័ន្ធអាម៉េរិក។ កិច្ចព្រមព្រៀងនេះ បានកំណត់គោលដៅទិញអង្ករអាម៉េរិកចំនួន១០ម៉ឺនតោន ត្រឹមឆ្នាំ២០២៧ មុននឹងបង្កើនបរិមាណទិញកើនឡើងពីរដងដល់២០ម៉ឺនតោនក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០២៨តទៅ។ ជាប្រវត្តិសាស្ត្រ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ សហរដ្ឋអាម៉េរិកធ្លាប់ជាប្រទេសផ្គត់ផ្គង់អង្ករដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខស្បៀងរបស់ហ្វីលីពីន។ ទំនាក់ទំនងពាណិជ្ជកម្មនេះ កាន់តែរីកចម្រើនពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧ នៅពេលសហរដ្ឋអាម៉េរិកបង្កើនការនាំចេញអង្ករទៅកាន់ហ្វីលីពីន។ តាមរយៈអនុស្សរណៈនេះនឹងផ្តល់ទីផ្សារដ៏សំខាន់មួយដល់កសិករដាំស្រូវ និងរោងម៉ាស៊ីនកិនស្រូវអាម៉េរិក នៅពេលឧស្សាហកម្មអង្កររបស់សហរដ្ឋអាម៉េរិកកំពុងត្រូវការទីផ្សារសម្រាប់រកស៊ីយូរអង្វែង។ កិច្ចព្រមព្រៀងនេះធ្វើឡើង នៅពេលប្រទេសហ្វីលីពីន កំពុងពង្រីកស្តុកអង្ករបម្រុង ដើម្បីត្រៀមទប់ទល់នឹងការធ្លាក់ចុះផលិតកម្មបង្កឡើងដោយបាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា ដែលព្យាករណ៍ថា នឹងអូសបន្លាយរហូតដល់ជិតពាក់កណ្តាលឆ្នាំ២០២៧។ ដើម្បីពង្រឹងការផ្គត់ផ្គង់ក្នុងស្រុក ហ្វីលីពីនត្រូវបានព្យាករថា នឹងនាំចូលអង្ករក្នុងបរិមាណច្រើនបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺជាង៥លានតោន នៅក្នុងឆ្នាំ២០២៦នេះ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ថៃវិលមុខនឹងរឿងប្រមូលខ្មោចជ្រូកលង់ទឹកងាប់រាប់ពាន់ក្បាល អណ្តែតរលួយស្អុយ
បាងកក៖ អាជ្ញាធរថៃកំពុងតែក្រពុលមុខនឹងខ្មោចជ្រូកលង់ទឹកងាប់ ក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ ក្នុងប្រវត្តិសាស្ត្ររបស់ថៃ។ មន្ត្រីពេទ្យសត្វថៃរាប់រយនាក់ ត្រូវបានបញ្ជូនឱ្យប្រមូលខ្មោចជ្រូកងាប់អណ្តែតទឹកនៅតាមកសិដ្ឋាន និងតាមទឹកហូរ ជាពិសេសនៅក្នុងខេត្តប្រាជីន បូរី ដែលគិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ មានជ្រូកលង់ទឹកងាប់ជ្រូកជាង២០០០ក្បាល។ មន្ត្រីថៃទាំងនោះត្រូវប្រមូលខ្មោចជ្រូកកប់ក្នុងដី ដោយគ្រឿងចក្រកាយដី ដើម្បីការពារកុំឱ្យធំក្លិនស្អុយ និងផ្ទុះជំងឺឆ្លងផ្សេងៗ។ មន្ត្រីថ្នាក់ខេត្តប្រាជិន បូរី របស់ថៃបានជួបជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលប្រតិបត្តិការប្រមូលខ្មោចជ្រូក និងត្រូវបានចាត់ចែងយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព កុំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។ ក្រោយមកពួកគេក៏បានជួបម្ចាស់កសិដ្ឋាន និងត្រួតពិនិត្យទីតាំងកប់ខ្មោចជ្រូកលង់ទឹក ដើម្បីធានាថា ការងារត្រូវបានអនុវត្តតាមស្តង់ដារបសុពេទ្យ និងមានអនាម័យ។ កាលពីថ្ងៃទី៦ ខែតុលា មន្ត្រីបានបញ្ជូនបុគ្គលិកបន្ថែមពីការិយាល័យចិញ្ចឹមសត្វខេត្តប្រាជិន បូរី ទទួលបន្ទុកផ្នែកត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ឱ្យប្រើគ្រឿងចក្រធុនធ្ងន់ និងទូក ដើម្បីដឹកខ្មោចជ្រូកចេញពីតំបន់លិចទឹក។ មន្ត្រីថៃបានផ្តល់អាទិភាពដល់ការជម្លៀសសត្វជ្រូកនៅរស់ចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែនៅតាមកសិដ្ឋានខ្លះ ទឹកជំនន់ជ្រៅពេកធ្វើឱ្យពួកគេមិនអាចចូលទៅជួយជ្រូកបានឡើយ។ ដោយសារគ្រោះទឹកជំនន់ដ៏មហន្តរាយនេះ ដ្ឋាភិបាលថៃបានអង្វរក្រុមហ៊ុនឯកជនឱ្យកាត់បន្ថយនាំចេញស៊ុត បន្ទាប់ពីមេមាន់លង់ទឹកងាប់រាប់លានក្បាល ព្រមទាំងពន្យាកំណើតមេមាន់ចាស់ឱ្យនៅរស់បន្តផលិតពងទៀត មុននឹងសម្លាប់យកសាច់ថែមទៀត៕ (ផាន់ អាណា)
