ក្រុមការពារសត្វនៅអង់គ្លេស​ ទាមទារឱ្យមានច្បាប់ មិនឱ្យសម្លាប់ត្រីដោយឃោរឃៅ

Hands of housewife cutting raw trout fish head with kitchen scissors. Precision gutting technique and seafood processing concept.

ឡុងដ៍៖ ត្រីប្រហែល៧៧លានក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអង់គ្លេស ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់តាមកំណត់ឡើយ។

អស់រយៈរាប់សិបឆ្នាកន្លងមកហើយ រដ្ឋាភិបាលអង់គ្លេសបានសម្តែងក្តីព្រួយបារម្ភ អំពីវិធីសាស្ត្រសម្លាប់ត្រី នៅតាមរោងសត្តឃាតត្រីវ។ ទោះជាយ៉ាងណា ស្ថាប័នផ្លូវការទាំងអស់ ដែលទទួលខុសត្រូវលើសុខុមាលភាពសត្វ និងស្តង់ដារសុវត្ថិភាពម្ហូបអាហារនៅអង់គ្លេស បានបញ្ជាក់ថា ពួកគេមិនអបានត្រួតពិនិត្យជាប្រចាំលើរោងសត្តឃាតត្រីឡើយ។

ទីភ្នាក់ងារស្តង់ដារម្ហូបអាហារ និងត្រួតពិនិត្យសុខភាពត្រី បាននិយាយថា ពួកគេក៏មិនបានត្រួតពិនិត្យជាប្រចាំលើរោងសត្តឃាតត្រីដែរ។

លោកស្រី អាប៊ីហ្គេល​ ផែន្នី​​ (Abigail Penny) នាយកប្រតិបត្តិអង្គការសមភាពសត្វរបស់អង់គ្លេស (Animal Equality UK) បាននិយាយថា «ត្រីគឺជាសត្វ ដែលអាចចេះគិត មានអារម្មណ៍ និងចេះឈឺចាប់។ វាជារឿងគួរឱ្យអាម៉ាស់ណាស់​ ដែលគ្មានស្ថាប័នណាមួយទទួលខុសត្រូវក្នុងការត្រួតពិនិត្យសុខុមាលភាពរបស់ពួកវានៅពេលគេសម្លាប់។ នេះគឺជាចន្លោះខ្វះខាតដ៏ធំមួយ ហើយធ្វើឱ្យសត្វទាំងនេះងាយរងគ្រោះកាន់តែខ្លាំងនៅពីក្រោយទ្វារបិទ»។

កាលពីឆ្នាំ១៩៩៦ ឆ្នាំ២០១៤ និងនៅឆ្នាំ២០២៤ ស្ថាប័នប្រឹក្សាអ្នកជំនាញរបស់រដ្ឋាភិបាលអង់គ្លេស បានសំណូមពរឱ្យមានច្បាប់គ្រប់គ្រងការសម្លាប់ត្រីចិញ្ចឹម។​ ក្នុងលើកចុងក្រោយ គណៈកម្មាធិការបានជំរុញឱ្យរដ្ឋាភិបាលអង់គ្លេសចេញច្បាប់តម្រូវឱ្យអ្នកសម្លាប់ត្រីត្រូវធ្វើឱ្យត្រីសន្លប់សិន ទើបសម្លាប់ ដើម្បីកុំឱ្យត្រីមានការឈឺចាប់។

នៅក្នុងយុទ្ធសាស្ត្រការពារសុខុមាលភាពសត្វ សម្រាប់ប្រទេសអង់គ្លេសដែលបានចេញផ្សាយ កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលបានប្តេជ្ញាដាក់ចេញនូវលក្ខខណ្ឌ ស្តីពីការសម្លាប់ត្រីចិញ្ចឹមប្រកបដោយមនុស្សធម៌ មិនប្រើអំពើឃោរឃៅ។ ទោះជាយ៉ាងណា រហូតមកដល់ឆ្នាំ២០២៦នេះ សេចក្តីព្រាងច្បាប់នៅមិនទាន់អនុម័តនៅឡើយ៕ (ផាន់ អាណា)


INDIA-ENVIRONMENT-WATER-CLIMATE
គ្រោះរាំងស្ងួតដោយបាតុភូត អែលនីញ៉ូ​​ នៅតែបន្ត ទោះបីឥណ្ឌាបានអភិរក្សទឹកអស់ពេលរាប់សិបឆ្នាំក៏ដោយ

ញូវដែលី៖ ការខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា ធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅតាមរដ្ឋមួយចំនួន ហើយចោទជាសំណួរថា តើការវិនិយោគលើការអភិរក្សទឹកអស់ជាច្រើនទសវត្សរ៍កន្លងមក បានបង្កើតសមត្ថភាពទប់ទល់នឹងគ្រោះរាំងស្ងួតប្រកបដោយប្រសិទ្ធភាពពិតប្រាកដហើយឬនៅ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលបរិមាណទឹកភ្លៀងរដូវមូសុងទូទាំងប្រទេសឥណ្ឌាចុះខ្សោយប្រមាណ១២ភាគរយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មសហព័ន្ធឥណ្ឌា បានថ្លែងថា មិនមានវិបត្តិធំដុំនៅកម្រិតថ្នាក់ជាតិទេ ទោះជាលោកទទួលស្គាល់ថា តំបន់មួយចំនួនកំពុងជួបប្រទះបញ្ហាគ្រោះរាំងស្ងួតក៏ដោយ។ ប៉ុន្តែ នៅតាមរដ្ឋមួយចំនួនផ្សេងទៀត ស្ថានភាពជាក់ស្តែងមានសភាពធ្ងន់ធ្ងរជាងនេះឆ្ងាយ ណាស់ ដោយសារគ្មានភ្លៀងយូរពេក ធ្វើឱ្យសំណើមក្នុងដីថយចុះ និងធ្វើឱ្យដំណាំខូច។ បញ្ហាទាំងនេះបានជំរុញឱ្យមានការប្រកាសជាផ្លូវការថា ពិតជាមានគ្រោះរាំងស្ងួត ចាប់តាំងពីចុងខែសីហាមក។ បញ្ហាខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា នាឆ្នាំ២០២៦នេះ មានកម្រិតទាបជាងបណ្ដា​ឆ្នាំ ដែលឥណ្ឌាធ្លាប់ជួបគ្រោះរាំងស្ងួតដ៏អាក្រក់បែបនេះ។ នៅឆ្នាំ១៩៨៧ និងឆ្នាំ២០០២ បរិមាណទឹកភ្លៀងរដូវមូសុងវស្សា បានធ្លាក់ចុះទាបជាងកម្រិតធម្មតា១៩ភាគករយ ក្នុងឆ្នាំនីមួយៗ។ ទោះជាយ៉ាងណា នៅឆ្នាំ២០២៦នេះ ស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានកើតឡើងនៅតំបន់មួយចំនួននៃរដ្ឋជាច្រើន ទោះបីកម្រិតទឹកភ្លៀងជាមធ្យម នៅទូទាំងប្រទេស បានធ្លាក់ចុះត្រឹមប្រមាណ១៣ភាគរយក៏ដោយ។ គិតត្រឹមសប្ដាហ៍នេះ ស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តកើតមាននៅតំបន់មួយចំនួននៃរដ្ឋមហារាស្ត្រ​ រដ្ឋកាណាតាកា រដ្ឋរាជស្ថាន រដ្ឋអន្តរប្រទេស និងរដ្ឋតេឡាន់ហ្គាណា។ យោងតាមប្រព័ន្ធតាមដានគ្រោះរាំងស្ងួតរបស់ឥណ្ឌា បានឱ្យដឹងថា ផ្ទៃដីជាង៧០ភាគរយ កំពុងស្ថិតក្នុងស្ថានភាពស្ងួតហួតហែង។ រហូតមកដល់ពេលនេះ មានសេចក្តីការរាយការណ៍ថា រដ្ឋចំនួនបីបានប្រកាសអំពីគ្រោះរាំងស្ងួតជាផ្លូវការ រួមមាន […]

Taksin Bridge with Chao Phraya River, Bangkok Downtown. Thailand. Financial district and business centers in smart urban city. Skyscraper and high-rise buildings with storm rain.
ថៃខាតបង់រាប់ពាន់លានដុល្លារ ដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ

បាងកក៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងសប្តាហ៍មុន បានធ្វើឱ្យថៃខាតបង់ផ្នែកសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ព្រោះសហគ្រាស រោងចក្រ​ កសិដ្ឋានចិញ្ចឹមសត្វ និងចម្ការដំណាំ ត្រូវទឹកជន់លិចយ៉ាងជ្រៅ។ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ​សារព័ត៌មានរបស់ថៃ បានចេញផ្សាយទិន្នន័យបឋមនៃទំហំផ្ទៃដីដាំដំណាំ​ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ​ យ៉ាងហោចណាស់មានទំហំជិត២៨ម៉ឺនហិកតា នៅក្នុង៤៩ខេត្ត ធ្វើឱ្យខាតបង់ក្នុងខ្សែសង្វាក់កសិកម្មថៃ ​ប្រមាណ២ពាន់លានដុល្លារ។ នៅខេត្តចន្ទបុរី ដែលជាតំបន់ផលិតទុរេនសំខាន់មួយរបស់ថៃ មានផ្ទៃដីសរុបជាង៣ ២០០ហិកតា ត្រូវទឹកជំនន់ជន់លិចងាប់ដើមទុរេនអស់រាប់ពាន់ដើម។ តាមសេចក្តីរាយការណ៍នានា បានឱ្យដឹងថា ដើមទុរេនភាគច្រើនមានអាយុយ៉ាងហោចណាស់៥ឆ្នាំ និងកំពុងតែឱ្យផល។ កសិករដាំទុរេនម្នាក់ នៅខេត្តសាមុតសុងក្រាម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ដើមទុរេនរបស់គាត់ជិត៥០០ដើម ត្រូវលង់ទឹកងាប់ស្តើរអស់ ដោយនៅសល់ត្រឹមតែជាង២០ដើមប៉ុណ្ណោះ បន្ទាប់ពីទឹកជំនន់បានលិចចម្ការរបស់គាត់អស់រយៈពេលជិត១០ថ្ងៃកន្លងមកហើយ។ កសិកររូបនេះបានឱ្យដឹងថា ទឹកជំនន់បានចាប់ផ្ដើមហូរចូលចម្ការរបស់លោកនៅថ្ងៃទី២៧ ខែកញ្ញា ហើយបន្តកើនឡើងជាលំដាប់រហូតដល់ចុងដើមទុរេនតែម្តង។ ចំណែកដំណាំល្ហុងឆាប់ងាប់ជាងគេ បន្ទាប់មកដើមទុរេន និងដើមក្រូចថ្លុង ក៏ចាប់ផ្ដើមមានស្លឹកពណ៌លឿង និងជ្រុះស្លឹក មុននឹងស្វិតងាប់បន្តិចម្ដងៗ។ លោកបាននិយាយថា បញ្ហាធំបំផុត គឺកម្ពស់ទឹកនៅក្នុងចម្ការនៅតែខ្ពស់ដដែល ទោះបីទឹកជំនន់នៅតំបន់ក្បែរនោះ បានចាប់ផ្ដើមស្រកចុះក៏ដោយ។ ក្នុងចំណោមខេត្តរងគ្រោះដោយទឹកជំនន់ទាំង៤៩ខេត្ត មានខេត្តសមុទ្រសុងក្រាម​ សមុទ្រសាខន​ សមុទ្រប្រកាន ចន្ទបុរី […]

Beautiful muslim female merchandiser preparing parcel at the off
ឥណ្ឌូណេស៊ីជំរុញសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ឱ្យប្រើបាកូដ ដើម្បីចូលទីផ្សារទំនើប

ហ្សាការតា៖ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី​ សាន់តូសូ (Budi Santoso) បានជំរុញឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ឱ្យប្រើបាកូដលើផលិតផល ដើម្បីធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួល និងអាចទទួលបានកន្លែងដាក់លក់ផលិតផលនៅតាមបណ្ដាបណ្តាញហាងទំនើបៗលក់រាយ។ ក្នុងពិធីចាប់ផ្តើមកម្មវិធីជួយសម្រួលការទទួលស្គាល់បាកូដ សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ កាលពីថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី បាននិយាយថា បាកូដ គឺជាជំហានសំខាន់មួយក្នុងដំណើរការឌីជីថលូបនីយកម្ម ដោយជួយឱ្យផលិតផលក្នុងស្រុកអាចចូលទីផ្សារតាមរយៈហាងលក់រាយទំនើបៗ។ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ ជីអេសអាយ​វ័ន​ ឥណ្ឌូណេស៊ី (GS1 Indonesia) ដែលជាស្ថាប័នមានសិទ្ធិចេញលេខសម្គាល់ផលិតផលតាមស្តង់ដារអន្តរជាតិ ដើម្បីផ្តល់វិញ្ញាបនបត្របាកូដ សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ និងផលិតផលថែរក្សាសម្រស់ក្នុងស្រុក ដែលដំណាក់កាលដំបូងមានគោលដៅជួយ៥០ក្រុមហ៊ុន។ ទោះបីជាបាកូដ មានសារៈសំខាន់សម្រាប់ធ្វើឱ្យការគ្រប់គ្រងស្តុក និងការចែកចាយផលិតផលកាន់តែងាយស្រួលក៏ដោយ លោក Santoso បានសង្កត់ធ្ងន់ថា ការបំពេញតាមលក្ខខណ្ឌរដ្ឋបាលត្រូវតែភ្ជាប់ជាមួយគុណភាពផលិតផលខ្ពស់ផងដែរ។ លោក ប៊ូឌី​ សាន់តូសូ បាននិយាយថា «ប្រសិនបើផលិតផលមួយមិនអាចប្រកួតប្រជែងបាន ឬខ្វះគុណភាព វាមិនអាចចូលទីផ្សារបានទេ។ អ្នកប្រើប្រាស់មានស្តង់ដាររបស់ពួកគេ ហើយហាងលក់រាយក៏មានស្តង់ដាររបស់ពួកគេដែរ»។ ការប្រើប្រាស់បាកូដ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលក្នុងស្រុក និងពង្រីកការចូលដល់ទីផ្សារក្នុងប្រទេសសម្រាប់អាជីវកម្មខ្នាតតូច។ លោកបានកត់សម្គាល់ថា […]

កាលវិភាគផ្សព្វផ្សាយ