ឥណ្ឌូណេស៊ីគ្រោងបង្កើតភូមិនេសាទទំនើបឱ្យបាន៥ ០០០ភូមិ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន

Boat on the river

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី មានគោលដៅដាក់ឱ្យដំណើរការពេញលេញនូវភូមិនេសាទទំនើបចំនួន១៣៦៩បន្ថែមទៀត នៅដើមឆ្នាំ២០២៧ តាមគម្រោងអភិវឌ្ឍភូមិនេសាទទំនើបឱ្យបានចំនួន៥ ០០០នៅទូទាំងប្រទេស។

កាលពីថ្ងៃទី២២ ខែតុលា អគ្គលេខាធិការក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានកំណត់គោលដៅអភិវឌ្ឍភូមិនេសាទទំនើបឱ្យបាន៥ ០០០នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដោយបែងចែកជាដំណាក់កាលៗ។

លោកបានថ្លែងថា ក្នុងចំណោមភូមិនេសាទទាំង៥០០០ភូមិ ក្រសួងកំពុងអនុវត្តការអភិវឌ្ឍនៅទីតាំងចំនួន ១ ៣៦៩ភូមិ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦។ ភូមិនេសាទទាំងអស់នេះ នឹងដំណើរការពេញលេញនៅដើមឆ្នាំ២០២៧។

ក្នុងចំណោមភូមិនេសាទទាំង១ ៣៦៩ភូមិ មានភូមិចំនួន១ ២៦៩ភូមិ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ខណៈភូមិចំនួន១០០ភូមិទៀត កំពុងស្ថិតក្នុងដំណាក់កាលត្រៀមរៀបចំដាក់ឱ្យដំណើរការ។

លោកបានឱ្យដឹងថា ក្រសួងនឹងបង្កើនការផ្តល់ជំនួយបច្ចេកទេសដល់អ្នកគ្រប់គ្រងភូមិនេសាទ រៀបចំវគ្គបណ្តុះបណ្តាល និងអប់រំដល់សហគមន៍មូលដ្ឋាន និងប្រជានេសាទ ព្រមទាំងជួយសម្រួលដល់ការទទួលបានហិរញ្ញប្បទាន មុនពេលភូមិនេសាទទាំងនេះចាប់ផ្តើមដំណើរការពេញលេញ។

លោកបានបន្ថែមថា ការអភិវឌ្ឍភូមិនេសាទទាំងនេះ មិនមែនគ្រាន់តែជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្លាស់ប្តូរវប្បធម៌ការងារ និងស្តង់ដារប្រតិបត្តិការផងដែរ។

លោកបានពន្យល់ថា ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចភូមិនេសាទឱ្យដំណើរការបានល្អ ក៏ទាមទារឱ្យមានការណែនាំអំពីរបៀបធ្វើការថ្មីៗដល់ប្រជានេសាទផងដែរ រួមមានការផ្គត់ផ្គង់ទឹកកកតាមភូមិ និងការកែលម្អប្រព័ន្ធទីផ្សារផលិតផលជលផល។

លោកបានបញ្ជាក់ថា កាលពីមុន ប្រជានេសាទអាចលក់ផលនេសាទរបស់ខ្លួនភ្លាមៗ បន្ទាប់ពីយកត្រីឡើងលើគោក។ ប៉ុន្តែបច្ចុប្បន្ន ដោយមានឧបករណ៍ស្តុកត្រជាក់ ពួកគាត់អាចរក្សាទុកផលនេសាទបានយូរដោយមិនខូចគុណភាព ដូច្នេះពួកគេអាចលក់បានក្នុងតម្លៃខ្ពស់ជាងមុន។

លោកបានបន្ថែមទៀតថា គោលដៅសំខាន់ គឺបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ចមួយ ដែលផ្តល់ផលប្រយោជន៍ និងបង្កលក្ខណៈងាយស្រួលដល់ប្រជានេសាទនៅក្នុងប្រទេសឥណ្ឌូណេស៊ី៕ (ផាន់ អាណា)


IMG_4906
សហគ្រាសខ្នាតតូចនៅកម្ពុជាមានឱកាសខ្ចីទុនការប្រាក់៥ភាគរយ អនុគ្រោះសងប្រាក់ដើមរហូតដល់ពីរឆ្នាំ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាខ្វះទុនសម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម នឹងមានឱកាសទទួលបានកម្ចីក្នុងអត្រាការប្រាក់៥ភាគរយ ជាមួយការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ។ ឱកាសនេះកើតចេញពីកិច្ចសហការថ្មីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលបានចុះអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ក្រោមកិច្ចសហការនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសមាជិក​ FASMEC នឹងទទួលបានអាទិភាពក្នុងការសិក្សា និងពិនិត្យសំណើកម្ចីឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលការទទួលបានប្រភពទុនសម្រាប់ដំណើរការអាជីវកម្ម។ ចំណុចគួរឱ្យចាប់អារម្មណ៍ គឺការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ ដែលអាចជួយឱ្យម្ចាស់សហគ្រាសមានពេលវេលាប្រើប្រាស់ទុនសម្រាប់ផលិតកម្ម ការទិញសម្ភារៈ ឬការពង្រីកអាជីវកម្ម មុនចាប់ផ្តើមសងប្រាក់ដើម។ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានលើកឡើងថា សហគ្រាសខ្មែរមួយចំនួនមិនត្រឹមតែខ្វះប្រភពទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្វះចំណេះដឹងផ្នែកច្បាប់ បច្ចេកទេស ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម ដែលធ្វើឱ្យពួកគេពិបាកទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកបញ្ជាក់ថា កិច្ចសហការជាមួយ ARDB […]

photo_2026-10-23_14-12-51
ការធ្វើស្រែតាមបច្ចេកទេសវៃឆ្លាតបានផល និងតម្លៃខ្ពស់ – មន្ត្រីជំនាញថា ចំណេញទាំងពូជ ទឹក និងថ្លៃដើម

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ស្រែបង្ហាញស្រូវសែនក្រអូប និងផ្ការំដួល នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទទួលទិន្នផលខ្ពស់ ដោយប្រើប្រាស់​ពូជ និងទឹកតិច ហើយថ្លៃដើមផលិតទាប។ មន្ត្រីបច្ចេកទេសកសិកម្មខេត្តមណ្ឌលគិរី លោក ខេន សុជាតិ បានឱ្យដឹងថា ការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុលើដំណាំស្រូវ កំពុងទទួលបានទិន្នផលខ្ពស់  និងតម្លៃសមរម្យ បើធៀបនឹងការធ្វើស្រែតាមបែបធម្មតា។ លោកបាននិយាយថា ការ​សាកល្បងបានចាប់ផ្ដើមអនុវត្តលើកសិករចំនួន ៤ គ្រួសារ ដោយមួយគ្រួសារមានផ្ទៃដីធ្វើស្រែចំនួន១ហិកតា។ លោកបានឱ្យដឹងថា មកដល់ពេលនេះ ស្រែបង្ហាញចំនួន ២ ហិកតា ដែលដាំពូជស្រូវសែនក្រអូប ០១ និងស្រូវសើម បានប្រមូលផលរួចរាល់ ដោយស្រែមួយទទួលបានទិន្នផល ៥ តោនក្នុងមួយហិកតា និងស្រែមួយទៀតទទួលបានជាង ៤ តោនក្នុងមួយហិកតា។ ចំណែកស្រែបង្ហាញចំនួន ២ ហិកតាទៀត ដែលដាំពូជស្រូវផ្ការំដួល គ្រោងនឹងចាប់ផ្តើមប្រមូលផលនៅដើមខែវិច្ឆិកានេះ។ លោក ខេន សុជាតិ បានបញ្ជាក់ថា ការធ្វើស្រែតាមបច្ចេកទេសកសិកម្មវៃឆ្លាតមានភាពខុសគ្នាពីការធ្វើស្រែធម្មតា ទាំងការថែទាំ និងការប្រើប្រាស់ជី។ ចំពោះតម្លៃលក់វិញ ស្រូវដែលផលិតតាមបច្ចេកទេសនេះអាចមានតម្លៃខ្ពស់ជាងស្រូវធម្មតាចន្លោះពី […]

Old fish trap on ground.
អ្នកជំនាញជំរុញឱ្យវៀតណាម ត្រៀមវិធានការគ្រប់គ្រងធនធានទឹក មុនគ្រោះរាំងស្ងួតចូលមកដល់

ហាណូយ៖ អ្នកជំនាញនៅក្នុងប្រទេសវៀតណាម កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនត្រៀមវិធានការទុកជាមុន ដើម្បីដោះស្រាយបញ្ហាកង្វះទឹកបង្កឡើងដោយបាតុភូតអែលនីញ៉ូ ដោយត្រូវបែងចែក និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលជួបគ្រោះរាំងស្ងួត ការជ្រៀតចូលទឹកប្រៃពីសមុទ្រ។ ក្រុមអ្នកជំនាញបានលើកឡើងបែបនេះ នៅក្នុងសន្និសីទមួយ​ ក្នុងទីក្រុងហាណូយ ដើម្បីត្រៀមសកម្មភាពគ្រប់គ្រងធនធានទឹក ការអនុវត្តច្បាប់ និងការប្រើប្រាស់ទឹកដោយសន្សំចៃ។ កាលពីឆ្នាំ២០២៣ វៀតណាមបានចេញច្បាប់មួយ ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងប្រទេសវៀតណាម ដោយដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងមួយចំនួន ដូចជា រៀបចំសេណារីយ៉ូ ស្តីពីធនធានទឹក ការបែងចែកទឹក និងការរួមគ្នាគ្រប់គ្រងអាងស្តុកទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ធ្វើកសិកម្ម។ ក្រុមអ្នកជំនាញខាងលើនេះ បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើតសេណារីយ៉ូ ស្តីពីស្ថានភាពទឹកក្នុងកម្រិតធម្មតា ស្ថានភាពខ្វះខាតទឹកតិចតួច និងស្ថានភាពខ្វះខាតទឹកធ្ងន់ធ្ងរ ដើម្បីរៀបចំផែនការផ្គត់ផ្គង់ទឹក ការគ្រប់គ្រងអាងស្តុកទឹក ការត្រៀមទប់ទល់នឹងគ្រោះរាំងស្ងួត និងការជ្រៀតចូលទឹកប្រៃពីសមុទ្រ។ អ្នកជំនាញម្នាក់ បានអំពាវនាវឱ្យពង្រឹងការព្យាករ និងការចែករំលែកទិន្នន័យរវាងអ្នកគ្រប់គ្រងអាងស្តុកទឹក អាជ្ញាធរគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ក្រុមហ៊ុនវារីអគ្គិសនី និងអង្គភាពផ្គត់ផ្គង់ទឹក។ លទ្ធផលនៃការព្យាករខាងលើនេះអាចយកទៅធ្វើជាមូលដ្ឋាន ដើម្បីចេញសម្រេចជាក់ស្តែង ដោយគិតចាប់ពីការកំណត់កាលវិភាគបូមទឹក រហូតដល់ការជ្រើសរើសប្រភេទដំណាំសម្រាប់ដាំដុះ។ ស្របពេលតម្រូវការទឹកកំពុងកើនឡើង ហើយអស់ពេលវេលាសម្រាប់សាងសង់អាងស្តុកទឹកខ្នាតធំ នៅក្នុងប្រទេសវៀតណាម ការបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានទឹកមានស្រាប់ និងការសិក្សាពីលទ្ធភាពផ្ទេរទឹករវាងតំបន់មួយទៅតំបន់មួយទៀត កំពុងក្លាយជាកិច្ចការកាន់តែសំខាន់។ ការបែងចែកទឹកគួរតែធានាដល់តុល្យភាពរវាងតម្រូវការប្រើប្រាស់តាមគ្រួសារ វិស័យកសិកម្ម ឧស្សាហកម្ម ការផលិតថាមពលអគ្គិសនី […]

hardworking-farmer-winnowing-rice-in-the-fields-2026-09-23-06-44-11-utc
ដោយសារបាតុភូតអែលនីញ៉ូ ទិន្នផលស្រូវហ្វីលីពីន ឆ្នាំ២០២៦ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១០ឆ្នាំ

ម៉ានីល៖ ផលិតកម្មស្រូវរបស់ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងធ្លាក់ចុះបរិមាណជិត១លានតោន ដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយសារថ្លៃដើមផលិតកម្មកើនឡើងខ្ពស់ ធ្វើឱ្យកសិករមិនសូវមានលទ្ធភាព និងគ្មានទឹកចិត្តចង់ធ្វើស្រែ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានថ្លែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា «យើងកំពុងមើលឃើញថា ផលិតកម្មស្រូវនៅឆ្នាំនេះ អាចថយចុះប្រមាណ១លានតោន បើធៀបនឹងឆ្នាំមុន»។ ផ្អែកតាមការព្យាករចុងក្រោយ ផលិតកម្មស្រូវរបស់ហ្វីលីពីន នៅឆ្នាំ២០២៦ អាចសម្រេចបានប្រមាណ១៨,៦៨លានតោន ធ្លាក់ចុះពី១៩,៦៨លានតោន ដែលប្រមូលផលបានកាលពីឆ្នាំ២០២៥។ ប្រសិនបើការព្យាករនេះក្លាយជាការពិត នោះនឹងជាកម្រិតផលិតកម្មស្រូវទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ ដែលនៅពេលនោះ ហ្វីលីពីនផលិតស្រូវបានត្រឹមតែ១៧,៦៣លានតោនប៉ុណ្ណោះ។ ការព្យាករចុងក្រោយនេះក៏មានន័យថា ក្រសួងកសិកម្មហ្វីលីពីននឹងមិនអាចសម្រេចបានគោលដៅផលិតកម្មស្រូវចំនួន១៩,៨៧លានតោន ដែលបានកំណត់សម្រាប់ឆ្នាំនេះឡើយ។ គោលដៅនេះធ្លាប់ត្រូវបានកាត់បន្ថយពីផែនការដើម ដែលមានបំណងសម្រេចផលិតកម្មស្រូវខ្ពស់បំផុតជាប្រវត្តិសាស្ត្រចំនួន២០,៣ លានតោន។ កន្លងមក ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា ការបាត់បង់ផលិតកម្មស្រូវនៅឆ្នាំនេះ អាចមានបរិមាណ៧០ម៉ឺនតោន ប៉ុន្តែក្រោយមកបានកែសម្រួលតួលេខនេះឡើងដល់១លានតោន ខណៈផលប៉ះពាល់ពីការកើនឡើងថ្លៃដើមផលិតកម្មលើវិស័យដំណាំស្រូវ រួមទាំងបាតុភូតធម្មជាតិផងដែរ។ លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ជាពិសេស តម្លៃជីកសិកម្មខ្ពស់ពេក បានធ្វើឱ្យកសិករគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយបរិមាណជី ដែលជាហេតុនាំឱ្យទិន្នផលស្រូវធ្លាក់ចុះ។ តម្លៃជីអ៊ុយរ៉េ […]

កាលវិភាគផ្សព្វផ្សាយ