កាហ្វេអាយុរង្វង់ពីរឆ្នាំ ដើមនៅខ្ចី ងាយឆេះខ្លោច និងងាប់​ដោយ​កម្ដៅពីបាតុភូតអែលនីញ៉ូ

photo_2026-11-04_20-26-05

ដោយ រស្មី

ភ្នំពេញ៖ បាតុភូត អែលនីញ៉ូ កម្រិតខ្លាំង កំពុងឈានមកដល់ចុងឆ្នាំ២០២៦នេះហើយ។ ដូច្នេះសមាគមកាហ្វេកម្ពុជា បាន​ក្រើនរំលឹកដល់​ម្ចាស់ចម្ការទើបតែដាំ១ឆ្នាំ ទៅ២ឆ្នាំថា ដើមនៅខ្ចី គឺអាចងាយឆេះខ្លោច និងងាប់បាន។

ដើមកាហ្វេដែលទើបដាំក្នុងរយៈពេល ១–២ ឆ្នាំ គឺងាយរងគ្រោះពីកម្ដៅនៃបាតុភូតអែលនីញ៉ូជាងគេ ព្រោះឫសនៅខ្លី មិនទាន់ចាក់ជ្រៅ ហើយបើគ្មានការត្រៀមខ្លួនទេ ដើមអាចស្រពោនងាប់ ឬលូតលាស់យឺត ធ្វើឲ្យផលិតកម្មកាហ្វេធ្លាក់ចុះ។

សមាគម​កាហ្វេកម្ពុជាបានដាស់តឿនឱ្យកសិករអ្នកដាំកាហ្វេទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបាតុភូតអែលនីញ៉ូ។

អ្នកជំនាញអាកាសធាតុអន្តរជាតិព្យាករហើយថា បាតុភូត អែលនីញ៉ូ កម្រិតខ្លាំងបំផុត អាចឈានដល់កំពូលនៅចុងឆ្នាំ២០២៦ ហើយបន្តឥទ្ធិពលរហូតដល់ឆ្នាំ២០២៧ ហើយ​រដូវប្រាំងខាងមុខនៅកម្ពុជា អាចក្តៅខ្លាំង និងរាំងស្ងួតអូសបន្លាយ​យូរជាងធម្មតា។

សមាគមកាហ្វេកម្ពុជាបានប្រាប់ដល់កសិករត្រូវតែមានវិធានការសំខាន់សម្រាប់បម្រុងទុកមានដូច ពង្រីក និងស្តុកប្រភពទឹកពីស្រះ អណ្តូង អាងស្តុកទឹកជាដើម; រៀបចំ ឬពិនិត្យប្រព័ន្ធស្រោចស្រពតំណក់ទឹក; គ្របដីជុំវិញគល់ដើម ដោយចំបើង ស្លឹកឈើ ឬសំបកកាហ្វេ ដើម្បីរក្សាសំណើមក្នុងដី; និង ផ្តល់សារធាតុចិញ្ចឹមគ្រាប់គ្រាន់ ឲ្យកាហ្វេមានភាពធន់ទ្រាំកំដៅថ្ងៃ ជាដើម។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឱ្យ​ដឹងថា បរិមាណផលិតផលកាហ្វេនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥កន្លងមក សរុប​ជាង ១៣១៤តោន ហើយទិន្នផលជាមធ្យមក្នុងមួយហិកតារបស់កាហ្វេគឺ២,៥០តោន៕


image_2026-11-05_11-01-24
ឥណ្ឌាបន្តបង្ក្រាបរោងចក្រផលិតភេសជ្ជៈ និងចំណីអាហារម៉ាកល្បីៗ លើពិភពលោក ព្រោះខ្វះអនាម័យ

ញូវដែលី៖ រដ្ឋបាលចំណីអាហារ និងគ្រប់គ្រងឱសថរបស់ឥណ្ឌា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការត្រួតពិនិត្យ និងឆ្មក់ចូលទីតាំងផលិតចំណីអាហារមួយកន្លែងទៀត នៅក្នុងរដ្ឋមហារាស្ត្រ ហើយបានព្យួរអាជ្ញាបណ្ណអាជីវកម្ម បន្ទាប់ពីរកឃើញថា ផលិតផលចំណីអាហារមិនអនុលោមតាមលក្ខខណ្ឌអនាម័យ។ ប្រតិបត្តិការបង្ក្រាបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការពិសេស ក្នុងឱកាសបុណ្យប្រពៃណីសាសនារបស់ប្រជាជនឥណ្ឌា។ រដ្ឋបាលចំណីអាហារ និងគ្រប់គ្រងឱសថ នៅក្នុងរដ្ឋទាំង២៩របស់ឥណ្ឌា ជាពិសេសរដ្ឋធំៗ ដូចជារដ្ឋមហារាស្ត្រ រដ្ឋអន្តរប្រទេស រដ្ឋឧត្ដរប្រទេស រដ្ឋមទ្ទយប្រទេស និងរដ្ឋគុជរដ្ឋ បានអំពាវនាវដល់ប្រជាពលរដ្ឋឥណ្ឌាឱ្យដាក់ពាក្យបណ្តឹងតាមរយៈប្រព័ន្ធអនឡាញ ប្រសិនបើសង្ស័យថា ផលិតផលចំណីអាហារណាមួយមិនមានអនាម័យ និងគ្មានសុវត្ថិភាព។ ក្រុមអាជីវករ និងម្ចាស់ទីតាំងផលិត ឬលក់ចំណីអាហារ ត្រូវទទួលរងការព្រមាន និងឱ្យគោរពតាមច្បាប់របស់ឥណ្ឌា ស្តីពីសុវត្ថិភាព និងស្តង់ដារចំណីអាហារយ៉ាងតឹងរ៉ឹង ព្រមទាំងប្រកបអាជីវកម្មដោយមានអាជ្ញាបណ្ណត្រឹមត្រូវ និងមានសុពលភាពច្បាស់លាស់។ អាជ្ញាធរឥណ្ឌា បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាសុវត្ថិភាពចំណីអាហារសម្រាប់អ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានរំឭកដល់ប្រតិបត្តិករអាជីវកម្មចំណីអាហារថា ការគោរពតាមស្តង់ដារគុណភាព សុវត្ថិភាព និងអនាម័យ គឺជាកាតព្វកិច្ចមិនអាចខ្វះបាន។ ប្រទេសឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការបង្ក្រាបការរំលោភបំពានលើសុវត្ថិភាពចំណីអាហារនៅទូទាំងប្រទេស ក្នុងទ្រង់ទ្រាយមិនធ្លាប់មានពីមុនមក។ ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ពេលនេះ អាជ្ញាធរសុវត្ថិភាព និងស្តង់ដារចំណីអាហារឥណ្ឌា និងរដ្ឋបាលចំណីអាហាររដ្ឋ បានឆែកឆេររោងចក្រផលិតចំណីអាហារក្នុងស្រុក ឃ្លាំងស្តុកទំនិញ […]

image_2026-11-05_11-02-24
ផ្លែចេកក្រហមចុង របស់អូស្ត្រាលី ចាប់ផ្តើមនាំចេញជាប្រចាំទៅប្រទេសជប៉ុន

កង់បេរ៉ា៖ ប្រភេទផ្លែចេកអេកូហ្គានិក (Ecoganic) ឬហៅថា ផ្លែចេកអេកូឡូស៊ីធម្មជាតិ របស់ប្រទេសអូស្ត្រាលី កំពុងនាំចេញទៅកាន់ទីផ្សារក្នុងប្រទេសជប៉ុនជាប្រចាំ ក្នុងទម្ងន់១ ២០០គីឡូក្រាម រៀងរាល់ពីរសប្តាហ៍ម្តង។ អ្នកប្រើប្រាស់ជនជាតិជប៉ុនកំពុងចាប់អារម្មណ៍ និងយល់ពីដំណើររឿងនៅពីក្រោយប្រព័ន្ធកសិកម្មនេះ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅតំបន់មួយ ក្នុងប្រទេសអូស្ត្រាលី។ អ្នកនាំចូលជនជាតិជប៉ុន បានឱ្យដឹងថា ការឆ្លើយតបពីទីផ្សារមានភាពល្អប្រសើរខ្លាំង ហើយពួកគេសង្ឃឹមថាក្នុងរយៈពេលបីឆ្នាំខាងមុខ នឹងអាចបង្កើនបរិមាណនាំចូលឱ្យលើសពីពីរដងក្នុងមួយសប្ដាហ៍។ ផ្លែចេកអេកូហ្គានិក  ដែលអាចសម្គាល់បានតាមរយៈចុងផ្លែមានជ្រលក់ក្រមួនពណ៌ក្រហម កំពុងនាំចេញជាប្រចាំទៅប្រទេសជប៉ុន បន្ទាប់ពីបានឆ្លងកាត់ការសាកល្បង និងការសិក្សាទីផ្សារអស់រយៈពេលជាច្រើនខែ។ ប្រព័ន្ធ​អេកូហ្គានិក ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយកសិករអូស្ដ្រាលី ប្រមាណ២០ឆ្នាំមុន។ វាជាប្រព័ន្ធកសិកម្ម ដែលទទួលស្គាល់ជាផ្លូវការ ដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ដើម្បីផលិតផ្លែឈើ។ កសិករដាំចេកបាននិយាយថា ដំណើររឿងនៅពីក្រោយការផលិតផ្លែចេកនេះ បានធ្វើឱ្យអ្នកប្រើប្រាស់ជនជាតិជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ លោកបានមានប្រសាសន៍ថា «វប្បធម៌ជប៉ុន គឺជាវប្បធម៌ដែលប្រជាជនចូលចិត្តម្ហូបអាហាររបស់ខ្លួនឯង ហើយពួកគេចង់ដឹងថា អាហារត្រូវបានរៀបចំបង្ហាញយ៉ាងដូចម្តេច មានអត្ថន័យអ្វីខ្លះ និងត្រូវបានដាំដុះយ៉ាងដូចម្តេច។ ខ្ញុំគិតថា នេះជាចំណុចសំខាន់មួយ ដែលបានជួយឱ្យផលិតផលរបស់យើងអាចចូលទៅកាន់ទីផ្សារជប៉ុនបាន»។ លោកបានបន្ថែមថា កត្តានេះក៏បានជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលផ្លែចេកអេកូឡូស៊ីធម្មជាតិផងដែរ ដែលកំពុងប្រឈមនឹងការប្រកួតប្រជែងពីប្រទេសផ្សេងៗនៅអាស៊ី។ ចំណែកពាណិជ្ជករជប៉ុន បានបានមានប្រសាសន៍ថា ប្រជាជនជប៉ុនយកចិត្តទុកដាក់លើដំណើររឿងនៃការដាំដុះ រសជាតិ និងគុណភាព ច្រើនជាងការគិតតែពីតម្លៃ។ អ្នកប្រើប្រាស់ជនជាតិជប៉ុនមានចំណាប់អារម្មណ៍ខ្លាំងចំពោះវិធីសាស្ត្រដាំដុះពិសេសៗ […]

photo_2026-11-04_18-18-44 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញកសិករប្រើពូជសុទ្ធ ដាក់ជី-ថ្នាំឱ្យត្រូវតាមបច្ចេកទេស ដើម្បីបានទិន្នផលខ្ពស់

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍ជំរុញកសិករធ្វើយ៉ាងណា អនុវត្តការដាក់ជីថ្នាំឱ្យត្រឹមត្រូវតាមបច្ចេកទេស និងប្រើពូជសុទ្ធ ដើម្បីឈានទៅសម្រេចបានទិន្នផលខ្ពស់ ។ ឯកឧត្តមអគ្គនាយក មានប្រសាសន៍ថា៖ “ដើម្បីបង្កើនទិន្នផល ចំណុចធំ គឺត្រូវជ្រើសរើសពូជ កុំប្រើប្រាស់ពូជ ទិញពូជដែលសុទ្ធល្អពីកន្លែងផលិតពូជលក់ មានដំណុះល្អ ហើយថែទាំថែមទៀតឱ្យដុះកាន់តែល្អ បញ្ចេញបញ្ចូលទឹកឱ្យបានល្អ ដាក់ជី ថ្នាំឱ្យត្រូវទៅតាមពេលវេលា ការពារឬគ្រប់គ្រង់សត្វល្អិតឱ្យបានល្អ ខ្ញុំថាទិន្នផលនឹងកើនឡើង។ តែផ្ទុយទៅវិញ បើកសិករប្រាស់ពូជដដែលៗ ឬប្រើតជំនាន់គ្នាយូរហើយ យកមកធ្វើបន្ត ទិន្នផលអាចនឹងមិនកើនឡើងនោះទេ”។ ឯកឧត្តមបណ្ឌិតលើកឡើងបែបនេះ ក្នុងកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ, ឯកឧត្តម ចាន់ ថា អភិបាលរង នៃគណៈអភិបាលខេត្តកំពត លោក ឃន […]

photo_2026-09-16_16-53-33-768x512
ហ្វីលីពីនអាចជាទីផ្សារអង្ករធំជាងចិនទៅទៀតសម្រាប់អង្ករកម្ពុជា

ដោយ ហៃ​ ស៊ីណា ភ្នំពេញ៖ ប្រទេសហ្វីលីពីន អាចក្លាយទៅជា​ទីផ្សារធំជាង​ប្រទេស​ចិនទៅទៀត សម្រាប់អង្ករ​កម្ពុជា​ នាពេលអនាគត ដោយសារ​តែប្រទេសអាស៊ានមួយនេះពឹង​លើការ​នាំចូលច្រើន ដោយក្នុងមួយឆ្នាំនាំចូលអង្ករ​ពី៤ ទៅ៦លានតោនឯណោះ។ ការណ៍ដែលប្រទេសហ្វីលីពីនត្រូវការអង្ករនាំចូលច្រើន បានធ្វើឱ្យ​ការ​នាំចេញអង្ករកម្ពុជាក៏មានសន្ទុះកើនឡើងខ្ពស់ទៅតាមនោះផងដែរ នៅឆ្នាំ២០២៦​​​​ ។ អ្នករកស៊ីក្នុងវិស័យស្រូវអង្ករថា ហ្វីលីពីន អាចក្លាយជាទីផ្សារធំជាងចិនសម្រាប់អង្ករ​កម្ពុជា។ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា ឧកញ៉ា ឡាយ ឈុនហួ មានប្រសាសន៍ថា បើសិនប្រទេសហ្វីលីពីន​នៅតែបន្ត​គាំទ្រអង្ករពីប្រទេសកម្ពុជា នោះទីផ្សារហ្វីលីពីននឹងក្លាយ​ជាទីផ្សារ​​ធំមួយ ហើយ​​ទៅថ្ងៃក្រោយ ​​អាច​​ធំជាងទីផ្សារចិនថែមទៀតផង​​​។​​​ ឧកញ៉ាបាន​​បន្ថែម​​ថា ​​នៅឆ្នាំ២០២៦នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់​ប្រទេសហ្វីលីពីនអាចឈានដល់ ២០ម៉ឺនតោន ដែលប្រហាក់ប្រហែកនឹងទីផ្សារចិន​ ឬអាចនឹងវ៉ាដាច់ចិន​ ខណៈចិន​​ភាគច្រើន​នាំចូលអង្ករ​ក្រអូបពីកម្ពុជា​​។​​ បច្ចុប្បន្ននេះមានក្រុមហ៊ុនខ្មែរចំនួនបីហើយ ដែលបាននាំចេញអង្ករដោយផ្ទាល់ទៅកាន់ប្រទេសហ្វីលីន រួមមាន ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ក្រុមហ៊ុន ខ្មែរ ហ្វូដ និងក្រុមហ៊ុន សីកណេឈើ រ៉ាយស៍។ យោងតាមទិន្នន័យបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ក្នុងឆ្នាំ២០២៦នេះ បានហក់ឡើងរហូតដល់ជាង១៩ម៉ឺនតោន ដែលស្មើនឹងជិត១៩ភាគករយនៃការនាំចេញអង្ករសរុបរបស់កម្ពុជា ឬត្រូវជា៤២ភាគរយនៃការនាំចេញអង្ករទៅកាន់តំបន់អាស៊ានទាំងមូល ដែលធ្វើឲ្យហ្វីលីពីន បានក្លាយជាទីផ្សារធំបំផុតនៅអាស៊ានសម្រាប់អង្ករកម្ពុជា​។ អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា​​បានពន្យល់​​ថា […]

កាលវិភាគផ្សព្វផ្សាយ