កសិករ​គួរតាមដានព័ត៌មានកសិកម្ម​ឱ្យបានច្រើន​ ដើម្បីជាមូលដ្ឋានសម្រាប់គិតគូរដល់​ការដាំដុះឱ្យទទួលប្រាក់ចំណេញ​​

photo_2026-11-03_19-00-27

ដោយ ឡុង សារេត

ខេត្តកំពង់ធំ​៖ ឯកឧត្តមបណ្ឌិត​ កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោមានប្រសាសន៍ថា នៅក្នុងសម័យកាលទំនើប​នេះ កសិករគួរ​តាមដាន​ព័ត៌មានអំពីកសិកម្ម​ឱ្យបានច្រើន​ ​បើពួកគាត់ប្រកប​មុខរបរកសិកម្ម ហើយ​ជីវភាព​​ពឹងផ្អែកលើការធ្វើកសិកម្មនេះ​។

ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍បែបនេះ ក្នុងពិធី​ជួបសំណេះសំណាល​ និងសួរសុខទុក្ខ​ប្រជាកសិករ​ជាង៣០០នាក់​នៅសាលា​ស្រុក​ស​ណ្តាន់​ ខេត្តកំពង់ធំ​ កាលព្រឹកថ្ងៃទី​៣​ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​ ពីលោក ទេព រីម អភិបាលរងស្រុកសន្ទុក ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម។

ឯកឧត្តមបណ្ឌិត​មានប្រសាសន៍ថា ​“ដូចខ្ញុំលើ​កឡើងអំពីការដាំដើមខាត់ណា​ដើម​ កសិករដាំលក់បានប្រាក់ចំណេញច្រើន​នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន​ និងកម្មវីធីជាព្រឹត្តិការណ៍ផ្សេងទៀត​។ ក្នុងរដូវក្តៅ​ បើ​គេដាំអ្វីអត់បាន ​ពិសេសអ្នកដាំបន្លែនៅខាងក្រៅផ្ទះសំណាញ់​ ហើយយើងផលិតបាន នោះគឺ​អាចលក់បានថ្លៃ​ ហើយវាជាលាភ​របស់យើង​ ឱ្យតែយើងអនុវត្ត​ធ្វើតាមបច្ចេកទេស​បានល្អ ។ ដូចនេះ​ទាមទារឱ្យយើងមើលព័ត៌មាន​កសិកម្មឱ្យបានច្រើន​ ជាពិសេស​ព័ត៌មាន​បង្ហាញពីតម្លៃកសិផល​ ដែលមានផ្សាយ​ជារៀងរាល់ថ្ងៃ​នៅលើផេកហ្វេសប៊ុក​​ផ្លូវការរបស់​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​(ARDB) និងផេកហ្វេសប៊ុក​ផ្លូវការរបស់សមាគម​បណ្តាញកសិករតេជោ​”។​

ឯកឧត្តមបន្តទៀតថា​៖ “ព័ត៌មាន​បង្ហាញពីតម្លៃកសិផល​នេះ​ អាចធ្វើជាព័ត៌មានគោល​សម្រាប់យកមកធ្វើការពិចារណា​ ហើយ​សម្រាប់​អ្នក​ចេះ​មើលព័ត៌មាន​បែបនេះ អាច​នឹងដឹងបន្ថែមទៀត​ថានៅខែណា​បន្លែលក់បានថ្លៃ និងខែណា​ខ្លះលក់បាន​តម្លៃទាប​។ដូចនេះ​បងប្អូនអាច​ធ្វើការពិចារណា​​បាន។

លើសពីនេះ ​បើសិនជាបងប្អូន​មាន​ទូរទស្សន៍​អាចចូលទៅមើល​តាមប្រព័ន្ធផ្កាយរណប DTH UHD ប៉ុស្តិ៍លេខ​២៧​ ជាទូរទស្សន៍កសិករ ​(កសិករ TV) ផ្តល់ព័ត៌មាន​កសិកម្មច្រើនប្រភេទ​នៅក្នុងវិស័យ​កសិកម្ម មានការដាំដុះ ការចិញ្ចឹមសត្វ​ ការកែច្នៃ​ និងព័ត៌មានអំពីការធ្វើកសិកម្មបែបអន្តរជាតិ”​។

ឯកឧត្តបណ្ឌិតប្រតិភូ មានប្រសាសន៍សង្កត់ធ្ងន់ថា “ទូរទស្សន៍កសិករ ខ្ញុំបង្កើតឡើង​ក្នុងគោលដៅធំ​ដើម្បី​ផ្តល់ព័ត៌មានកសិកម្ម​ដល់បងប្អូនកសិករ​ដើម្បីយកមកធ្វើការពិចារណា​។ ការធ្វើកសិកម្ម​តាមគ្នាវាមិនសូវស្រួលទេ​ ដូច្នេះ​យើង​ធ្វើកសិកម្ម​​ត្រូវមានការគិតគូរ​ដោយខ្លួនយើង​ ដោយឈរនៅលើព័ត៌មានដែលយើងទទួលបាន​ ហើយយើងកុំធ្វើតាមគ្នា​ដើម្បីលក់បាន​ថ្លៃខ្ពស់​។ ដូចនេះដើម្បីទទួលបានព័ត៌មានកសិកម្ម​ក្នុងស្រុក និងអន្តរជាតិនេះ អាចតាមដាន​នៅលើ ផេកហ្វេប៊ុក​ផ្លូវការរបស់កសិករ TV ផេក​ហ្វេសប៊ុកសមាគម​បណ្តាញកសិករតេជោ និងផេក​ហ្វេសប៊ុក​ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ ARDB ក៏បាន​”។

ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត ក៏បាន​ចែករំលែកនូវព័ត៌មាន​អំពី​សមាគម​បណ្តាញកសិករ​តេជោ ដែលបង្កើតឡើងក្នុងគោបំណង​ធំៗចំនួន២
•តួនាទីទី១ ជាស្ពានឱ្យបងប្អូនប្រជាកសិករទូទាំងប្រទេសដើរឆ្លង​ ភ្ជាប់ទៅ​ប្រភពហិរញ្ញវត្ថុ​ ដែលមានទឹកចិត្តស្រលាញ់ជួយ​ដល់​វិស័យ​កកសិកម្ម ទី​២ ជាស្ពានដើរឆ្លងទៅរកបច្ចេកទេស​ ដូចជា​ការដាំដុះ ចិញ្ចឹម​សត្វ  ចិញ្ចឹមត្រី ព្រមជាមួយ​បច្ចេកទេសថ្មីៗដែលមានច្រើន ​និងមាន​កការការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ទី​៣ ជាស្ពានដើរឆ្លងទៅរកទីផ្សារ និងទី​៤ ជាស្ពានចម្លងសំឡេង​របស់បងប្អូនកសិករ​នៅតាម​មូលដ្ឋាន​ ជាសំឡេងនៃការព្រួយបារម្ភ​ សំឡេងបង្ហាញពីទុក្ខលំបាក​ ត្រូវការជំនួយ​ ដើម្បីឱ្យអ្នកជំនាញផ្នែកកសិកម្ម អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ដឹកនាំ​បានឮនៅទូទាំងប្រទេស​ ចុះដោះស្រាយ​បានលឿន​។​ ​

•តួនាទីទី២ របស់សមាគមបណ្តាញកសិករតេជោ​ គឺ​ចង់ធ្វើជាខែល​ឱ្យបងប្អូន​ជ្រក​ពេល​ភ្លៀង ពេល​ថ្ងៃ​ ទាំងក្តៅទាំងត្រជាក់​បាន។ ជួយការពារ​ភាពស្របច្បាប់ ភាពត្រឹមត្រូវរបស់បងប្អូន​​ប្រជាកសិករ​។​ បើប្រជាកសិករមានរឿង​ណា​ដែលមានការ​រំលោភ​ឬបំពានដោយខុសច្បាប់​ដោយបុគ្គលណាមួយ សមាគម​អាចផ្តល់មេធាវី​ ឬត្រូវផ្តល់ជាយោបល់ត្រូវធ្វើរបៀបម៉េច​បា​ន​។ នេះហើយគឺជាជម្រក ឬ​ជាខែល​សម្រាប់ការពារភាពស្របច្បាប់របស់ប្រជាកសិករ​៕


photo_2026-11-04_10-11-25 (6)
ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរប្រើស្មាតហ្វូននៅក្នុងដៃឱ្យមានប្រយោជន៍ និងទទួលព័ត៌មានសំខាន់ៗសម្រាប់របរកសិកម្ម

ខេត្តកំពង់ធំ​៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បានជំរុញដល់កសិករ ឱ្យ​ចេះប្រើទូរស័ព្ទស្មាតហ្វូនមកបម្រើឱ្យផលប្រយោជន៍នៅក្នុងមុខរបរ​កសិកម្មរបស់ខ្លួន។ ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍ថា ​ព័ត៌មានសំខាន់ៗដែលកសិករ​គួរតាមដាន មានដូចជា ​ព័ត៌មានទីផ្សារ ព័ត៌មានបច្ចេកទេស​ ព័ត៌មាន​អំពីការ​កែច្នៃ និងព័ត៌មានអំ​ពីការស្វែងរក​ដើមទុន​ ជាដើម​។ ឯកឧត្តមអគ្គនាយក ARDB មានប្រសាសន៍ថា “កសិករសម័យនេះមិនដូចកសិករ​សម័យមុន​​​ ។ កសិករសម័យនេះ ដៃកាន់សុទ្ធ​តែទូរស័ព្ទស្មាតហ្វូន ប៉ុន្តែសូមកុំឱ្យស្មាតហ្វូន​ធ្វើជាម្ចាស់​លើយើង​។ សូមឱ្យយើងធ្វើជាម្ចាស់លើស្មាតហ្វូន​ ។ មានន័យថា​ ប្រើស្មាតហ្វូន​ដែលកំពុងកាន់នៅក្នុងដៃនេះ ឱ្យវាមានប្រយោជន៍​ ។ បើពុំដូច្នេះទេ ទូរសព័្ទស្មាតហ្វូន​នឹងធ្វើ​ឱ្យយើងជាអ្នកប្រើ​ អូស ឬស្ក្រូលរហូតអត់បាន​ទៅមើលចម្ការ​ រវល់ជាប់មើលរឿង​អត់ប្រយោជន៍​ច្រើន​ តាមហ្វេសប៊ុក”​។​ ​ឯកឧត្តមបណ្ឌិតមានប្រសាសន៍បំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក […]

Durian fruits lying on the counter
ម៉ាឡេស៊ី និងចិន ពន្លឿននីតិវិធីនាំចេញទំនិញកសិកម្មរវាងប្រទេសទាំងពីរ

ពូត្រាចាយ៉ា៖ ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២ ខែវិច្ឆិកាថា បញ្ហានេះត្រូវបានលើកយកមកពិភាក្សា ក្នុងជំនួបសម្ដែងការគួរសមរបស់អគ្គនាយករងគយ ខេត្តណានជីង របស់ចិន ជាមួយលោក ចាន់ ហ្វុងហីន (Chan Foong Hin) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី កាលពីចុងសប្ដាហ៍មុន។ ក្រសួងបានបញ្ជាក់ថា ជំនួបនេះបានផ្ដល់ឱកាសឱ្យភាគីទាំងពីរបង្កើតកិច្ចសហប្រតិបត្តិការ ដែលមានសក្ដានុពលក្នុងវិស័យកសិកម្ម និងសន្តិសុខស្បៀង ជាពិសេសការពន្លឿនការអនុម័តការនាំចូល និងនាំចេញ ព្រមទាំងការពង្រីកលទ្ធភាពនាំចូលទៅកាន់ទីផ្សារផលិតផលស្បៀងរវាងម៉ាឡេស៊ី និងចិន។ បញ្ហាសំខាន់មួយក្នុងចំណោមបញ្ហា ដែលបានពិភាក្សា គឺសំណើអនុវត្តគម្រោងសាកល្បងបង្កើតច្រកត្រួតពិនិត្យ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តណានជីង ដើម្បីពន្លឿនការផ្ទៀងផ្ទាត់ឯកសារ និងនីតិវិធីត្រួតពិនិត្យផលិតផលកសិកម្មនាំចេញពីម៉ាឡេស៊ី រួមមានធុរេន សំបុកត្រចៀកកាំ គ្រឿងសមុទ្រ និងផ្លែឈើស្រស់ៗ។ ក្រសួងកសិកម្ម និងសន្តិសុខស្បៀង ក៏បានឱ្យដឹងដែរថា ជំនួបនេះបានពិភាក្សាអំពីសំណើរៀបចំពិធីសារត្រួតពិនិត្យសម្រាប់ការនាំចេញធុរេនស្រស់តាមផ្លូវគោក ដោយឆ្លងកាត់ប្រទេសទីបី ក្នុងគោលបំណងផ្ដល់ជម្រើសដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងចំណាយទាបជាងមុន។ យោងតាមសេចក្ដីថ្លែងការណ៍ ពាណិជ្ជកម្មកសិកម្មទ្វេភាគីរវាងម៉ាឡេស៊ី និងចិន មានទំហំទឹកប្រាក់ជាង១០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ ក្នុងនោះការនាំចេញរបស់ម៉ាឡេស៊ីមានតម្លៃជាង៥ពាន់លានដុល្លារ ខណៈការនាំចូលពីចិន មានតម្លៃ៥,៥ពាន់លានដុល្លារ។ ចំណែកឯទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ មានចំនួន១៣២ពាន់លានដុល្លារ […]

man-carrying-bundles-of-seedlings-across-water-2026-09-25-00-09-33-utc
អតិផរណាតម្លៃអង្ករឥណ្ឌូណេស៊ីធ្លាក់ចុះ បន្ទាប់ពីរដ្ឋធ្វើអន្តរាគមន៍រក្សាស្ថិរភាពតម្លៃ

ហ្សាការតា៖ ទីភ្នាក់ងារស្បៀងជាតិឥណ្ឌូណេស៊ី បានឱ្យដឹងថា អតិផរណាបានថយចុះក្នុងខែតុលា ឆ្នាំ២០២៦ ដោយសាររដ្ឋាភិបាលបានបង្កើនការអន្តរាគមន៍តាមរយៈកម្មវិធីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងតម្លៃស្បៀងអាហារ ចលនាលក់ស្បៀងក្នុងតម្លៃថោក និងការចែកចាយស្បៀងអាហារ ដើម្បីរក្សាស្ថិរភាពតម្លៃអង្ករ។ លោក អាន់ឌី អាំរ៉ាន់ ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) ជារដ្ឋមន្ត្រីកសិកម្ម បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែវិច្ឆិកា​ថា​ «ការផ្គត់ផ្គង់ស្បៀងអាហាររបស់យើងមានភាពរឹងមាំ។ លើសពីនេះ ស្តុកអង្ករក៏ស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រផងដែរ។ តាមការណែនាំរបស់ប្រធានាធិបតី ប្រាបូវ៉ូ យើងត្រូវចែកចាយស្តុកអង្ករទាំងនេះ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ តាមរយៈកម្មវិធីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងតម្លៃស្បៀង ជំនួយស្បៀងអាហារ និងកម្មវិធីផ្សេងៗទៀត»។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិឥណ្ឌូណេស៊ី បានឱ្យដឹងថា អតិផរណាទាំងប្រចាំឆ្នាំ និងប្រចាំខែបានថយចុះ។ អតិផរណាប្រចាំខែតុលា មានចំនួន០,២២ភាគរយ ធ្លាក់ចុះពី ០,៣៣ភាករយ ក្នុងខែកញ្ញា។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំណុចគួរឱ្យកត់សម្គាល់មួយ អង្ករមិនបានរួមចំណែកដល់អតិផរណាក្នុងចំណោមទំនិញម្ហូបអាហារ ដែលមានតម្លៃប្រែប្រួលខ្លាំង ឬអតិផរណាម្ហូបអាហារនោះទេ។ អតិផរណាម្ហូបអាហារប្រចាំខែក៏បានថយចុះមកនៅត្រឹម០,៧៧ភាគរយ ក្នុងខែតុលា បើធៀបនឹង១,៤៦ភាគរយ ក្នុងខែកញ្ញា។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារស្ថិតិឥណ្ឌូណេស៊ី អតិផរណាតម្លៃអង្ករប្រចាំខែមានកម្រិតជិតសូន្យ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពី០,៨០ភាគរយ ក្នុងខែកញ្ញា ដែលជាអត្រាខ្ពស់បំផុតក្នុងឆ្នាំ២០២៦។ […]

photo_2026-11-03_15-49-47 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យ និងស្វែងយល់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការី ក្រុមការងារបច្ចេកទេសសមាគមបណ្តាញកសិករតេជោ ចុះពិនិត្យ និងសិក្សាស្វែងយល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ឯកឧត្តមបណ្ឌិត បានពិនិត្យទីតាំងចិញ្ចឹមមាន់ពង មាន់សាច់ ទីតាំងចិញ្ចឹមកង្កែប,ទីតាំងចិញ្ចឹមត្រី និងទីតាំងចិញ្ចឹមជ្រូក។ លើសពីនេះឯកឧត្តមបណ្ឌិត អញ្ជើញពិនិត្យនៅតាមអគារសិក្សាផងដែរ៕

កាលវិភាគផ្សព្វផ្សាយ