អតិផរណាតម្លៃអង្ករឥណ្ឌូណេស៊ីធ្លាក់ចុះ បន្ទាប់ពីរដ្ឋធ្វើអន្តរាគមន៍រក្សាស្ថិរភាពតម្លៃ

man-carrying-bundles-of-seedlings-across-water-2026-09-25-00-09-33-utc

ហ្សាការតា៖ ទីភ្នាក់ងារស្បៀងជាតិឥណ្ឌូណេស៊ី បានឱ្យដឹងថា អតិផរណាបានថយចុះក្នុងខែតុលា ឆ្នាំ២០២៦ ដោយសាររដ្ឋាភិបាលបានបង្កើនការអន្តរាគមន៍តាមរយៈកម្មវិធីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងតម្លៃស្បៀងអាហារ ចលនាលក់ស្បៀងក្នុងតម្លៃថោក និងការចែកចាយស្បៀងអាហារ ដើម្បីរក្សាស្ថិរភាពតម្លៃអង្ករ។

លោក អាន់ឌី អាំរ៉ាន់ ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) ជារដ្ឋមន្ត្រីកសិកម្ម បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែវិច្ឆិកា​ថា​ «ការផ្គត់ផ្គង់ស្បៀងអាហាររបស់យើងមានភាពរឹងមាំ។ លើសពីនេះ ស្តុកអង្ករក៏ស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រផងដែរ។ តាមការណែនាំរបស់ប្រធានាធិបតី ប្រាបូវ៉ូ យើងត្រូវចែកចាយស្តុកអង្ករទាំងនេះ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ តាមរយៈកម្មវិធីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងតម្លៃស្បៀង ជំនួយស្បៀងអាហារ និងកម្មវិធីផ្សេងៗទៀត»។

យោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិឥណ្ឌូណេស៊ី បានឱ្យដឹងថា អតិផរណាទាំងប្រចាំឆ្នាំ និងប្រចាំខែបានថយចុះ។ អតិផរណាប្រចាំខែតុលា មានចំនួន០,២២ភាគរយ ធ្លាក់ចុះពី ០,៣៣ភាករយ ក្នុងខែកញ្ញា។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំណុចគួរឱ្យកត់សម្គាល់មួយ អង្ករមិនបានរួមចំណែកដល់អតិផរណាក្នុងចំណោមទំនិញម្ហូបអាហារ ដែលមានតម្លៃប្រែប្រួលខ្លាំង ឬអតិផរណាម្ហូបអាហារនោះទេ។

អតិផរណាម្ហូបអាហារប្រចាំខែក៏បានថយចុះមកនៅត្រឹម០,៧៧ភាគរយ ក្នុងខែតុលា បើធៀបនឹង១,៤៦ភាគរយ ក្នុងខែកញ្ញា។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារស្ថិតិឥណ្ឌូណេស៊ី អតិផរណាតម្លៃអង្ករប្រចាំខែមានកម្រិតជិតសូន្យ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពី០,៨០ភាគរយ ក្នុងខែកញ្ញា ដែលជាអត្រាខ្ពស់បំផុតក្នុងឆ្នាំ២០២៦។

ដើម្បីទប់ស្កាត់ការប្រែប្រួលតម្លៃអង្ករក្នុងខែតុលា ទីភ្នាក់ងារស្បៀងជាតិឥណ្ឌូណេស៊ី បានពង្រឹងកម្មវិធីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងតម្លៃអង្ករ។

លោក លោក អាន់ឌី អាំរ៉ាន់ ស៊ូឡៃម៉ាន់ បានមានប្រសាសន៍ថា តម្លៃអង្ករត្រូវតែរក្សាឱ្យមានស្ថិរភាព។ បច្ចុប្បន្ន ស្ថានភាពពិភពលោកកំពុងស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែសម្រាប់ប្រទេសឥណ្ឌូណេស៊ី នឹងមានសុវត្ថិភាព»។

ទីភ្នាក់ងារស្បៀងជាតិឥណ្ឌូណេស៊ីបានកត់ត្រាថា ក្នុងខែតុលា រដ្ឋាភិបាលបានចែកចាយអង្ករពីស្តុកបម្រុងជូនប្រជាពលរដ្ឋសរុបប្រមាណ១៦ម៉ឺនតោន។ អង្ករភាគច្រើនត្រូវបានចែកចាយតាមរយៈកម្មវិធីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងតម្លៃអង្ករ ដើម្បីធានាឱ្យគ្រួសារមានប្រាក់ចំណូលទាបអាចទទួលបានអង្ករក្នុងតម្លៃសមរម្យ៕ (ផាន់ អាណា)


image_2026-11-04_14-51-30
ទិន្នផលស្រូវឆ្នាំ២០២៦ របស់អាម៉េរិកធ្លាក់ចុះ ធ្វើឱ្យអង្ករឡើងថ្លៃ

វ៉ាស៊ីនតោន៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានព្យាករថា ផលិតកម្មស្រូវរបស់សហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះ២៤ភាគរយ មកនៅត្រឹមប្រមាណ៨លានតោន ដោយសារផ្ទៃដីប្រមូលផលធ្លាក់ចុះ និងធ្វើឱ្យតម្លៃអង្ករកើនឡើងនៅក្នុងឆ្នាំ២០២៦នេះ។ តម្លៃមធ្យមប្រចាំរដូវកាលសម្រាប់អង្ករគ្រប់ប្រភេទត្រូវបានព្យាករថា នឹងមានតម្លៃ៣០៤ដុល្លារក្នុងមួយតោន ខណៈតម្លៃអង្ករគ្រាប់វែងត្រូវបានរំពឹងថា នឹងបន្តកើនឡើង នៅពេលទិន្នផលស្រូវតិច នៅឆ្នាំនេះចាប់ផ្តើមចូលទីផ្សារ។ បាតុភូតអែលនីញ៉ូកម្រិតខ្លាំងបំផុត (Super El Niño) និងជម្លោះនៅមជ្ឈិមបូព៌ា កំពុងជំរុញតម្លៃអង្ករពិភពលោកឱ្យកើនឡើង ដោយបង្កការគំរាមកំហែងដល់ទិន្នផលនៅប្រទេសនាំចេញសំខាន់ៗ ដូចជា ឥណ្ឌា វៀតណាម និងប្រេស៊ីល។ តម្លៃនាំចេញអង្ករគ្រាប់វែងរបស់សហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងឡើងថ្លៃដល់៦៧៥ដុល្លារក្នុងមួយតោន ក្នុងឆ្នាំ២០២៦។ តម្លៃអង្ករតាមទីផ្សារអាម៉េរិកមានស្ថេរភាពល្អ ដោយសារការនាំចូលអង្ករកើនឡើង ដែលមានចំណែកជាង៣៦ នៃទីផ្សារអង្ករគ្រាប់វែងក្នុងស្រុក។ សហរដ្ឋអាម៉េរិកអាចក្លាយជាប្រទេសនាំចូលអង្ករគ្រាប់វែងច្រើនជាងនាំចេញនៅត្រឹមឆ្នាំ២០៣៥។ របាយការណ៍ស្តីពីការប៉ាន់ប្រមាណការផ្គត់ផ្គង់ និងតម្រូវការកសិកម្មពិភពលោកប្រចាំខែតុលា ឆ្នាំ២០២៦ របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបញ្ជាក់បន្ថែមថា ផលិតកម្មស្រូវរបស់សហរដ្ឋអាម៉េរិកក្នុងឆ្នាំនេះ នឹងស្ថិតក្នុងចំណោមកម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ កត្តាជាច្រើនកំពុងជួយគាំទ្រដល់ការកើនឡើងតម្លៃអង្ករនៅលើទីផ្សារពិភពលោក។ ក្នុងចំណោមកត្តាទាំងនោះ បាតុភូតអែលនីញ៉ូកម្រិតខ្លាំងបំផុត ដែលកំពុងបន្តកើតមាន និងជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសស្ថានភាពនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) ត្រូវបានចាត់ទុកថាជាកត្តាពាក់ព័ន្ធសំខាន់បំផុត។ គិតត្រឹមខែតុលា​ ឆ្នាំ២០២៦ ក្រសួងកសិកម្មអាម៉េរិកព្យាករថា ផលិតកម្មស្រូវពិភពលោកក្នុងឆ្នាំ២០២៦ […]

photo_2026-11-04_10-11-25 (6)
ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរប្រើស្មាតហ្វូននៅក្នុងដៃឱ្យមានប្រយោជន៍ និងទទួលព័ត៌មានសំខាន់ៗសម្រាប់របរកសិកម្ម

ខេត្តកំពង់ធំ​៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បានជំរុញដល់កសិករ ឱ្យ​ចេះប្រើទូរស័ព្ទស្មាតហ្វូនមកបម្រើឱ្យផលប្រយោជន៍នៅក្នុងមុខរបរ​កសិកម្មរបស់ខ្លួន។ ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍ថា ​ព័ត៌មានសំខាន់ៗដែលកសិករ​គួរតាមដាន មានដូចជា ​ព័ត៌មានទីផ្សារ ព័ត៌មានបច្ចេកទេស​ ព័ត៌មាន​អំពីការ​កែច្នៃ និងព័ត៌មានអំ​ពីការស្វែងរក​ដើមទុន​ ជាដើម​។ ឯកឧត្តមអគ្គនាយក ARDB មានប្រសាសន៍ថា “កសិករសម័យនេះមិនដូចកសិករ​សម័យមុន​​​ ។ កសិករសម័យនេះ ដៃកាន់សុទ្ធ​តែទូរស័ព្ទស្មាតហ្វូន ប៉ុន្តែសូមកុំឱ្យស្មាតហ្វូន​ធ្វើជាម្ចាស់​លើយើង​។ សូមឱ្យយើងធ្វើជាម្ចាស់លើស្មាតហ្វូន​ ។ មានន័យថា​ ប្រើស្មាតហ្វូន​ដែលកំពុងកាន់នៅក្នុងដៃនេះ ឱ្យវាមានប្រយោជន៍​ ។ បើពុំដូច្នេះទេ ទូរសព័្ទស្មាតហ្វូន​នឹងធ្វើ​ឱ្យយើងជាអ្នកប្រើ​ អូស ឬស្ក្រូលរហូតអត់បាន​ទៅមើលចម្ការ​ រវល់ជាប់មើលរឿង​អត់ប្រយោជន៍​ច្រើន​ តាមហ្វេសប៊ុក”​។​ ​ឯកឧត្តមបណ្ឌិតមានប្រសាសន៍បំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក […]

Durian fruits lying on the counter
ម៉ាឡេស៊ី និងចិន ពន្លឿននីតិវិធីនាំចេញទំនិញកសិកម្មរវាងប្រទេសទាំងពីរ

ពូត្រាចាយ៉ា៖ ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២ ខែវិច្ឆិកាថា បញ្ហានេះត្រូវបានលើកយកមកពិភាក្សា ក្នុងជំនួបសម្ដែងការគួរសមរបស់អគ្គនាយករងគយ ខេត្តណានជីង របស់ចិន ជាមួយលោក ចាន់ ហ្វុងហីន (Chan Foong Hin) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី កាលពីចុងសប្ដាហ៍មុន។ ក្រសួងបានបញ្ជាក់ថា ជំនួបនេះបានផ្ដល់ឱកាសឱ្យភាគីទាំងពីរបង្កើតកិច្ចសហប្រតិបត្តិការ ដែលមានសក្ដានុពលក្នុងវិស័យកសិកម្ម និងសន្តិសុខស្បៀង ជាពិសេសការពន្លឿនការអនុម័តការនាំចូល និងនាំចេញ ព្រមទាំងការពង្រីកលទ្ធភាពនាំចូលទៅកាន់ទីផ្សារផលិតផលស្បៀងរវាងម៉ាឡេស៊ី និងចិន។ បញ្ហាសំខាន់មួយក្នុងចំណោមបញ្ហា ដែលបានពិភាក្សា គឺសំណើអនុវត្តគម្រោងសាកល្បងបង្កើតច្រកត្រួតពិនិត្យ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តណានជីង ដើម្បីពន្លឿនការផ្ទៀងផ្ទាត់ឯកសារ និងនីតិវិធីត្រួតពិនិត្យផលិតផលកសិកម្មនាំចេញពីម៉ាឡេស៊ី រួមមានធុរេន សំបុកត្រចៀកកាំ គ្រឿងសមុទ្រ និងផ្លែឈើស្រស់ៗ។ ក្រសួងកសិកម្ម និងសន្តិសុខស្បៀង ក៏បានឱ្យដឹងដែរថា ជំនួបនេះបានពិភាក្សាអំពីសំណើរៀបចំពិធីសារត្រួតពិនិត្យសម្រាប់ការនាំចេញធុរេនស្រស់តាមផ្លូវគោក ដោយឆ្លងកាត់ប្រទេសទីបី ក្នុងគោលបំណងផ្ដល់ជម្រើសដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងចំណាយទាបជាងមុន។ យោងតាមសេចក្ដីថ្លែងការណ៍ ពាណិជ្ជកម្មកសិកម្មទ្វេភាគីរវាងម៉ាឡេស៊ី និងចិន មានទំហំទឹកប្រាក់ជាង១០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ ក្នុងនោះការនាំចេញរបស់ម៉ាឡេស៊ីមានតម្លៃជាង៥ពាន់លានដុល្លារ ខណៈការនាំចូលពីចិន មានតម្លៃ៥,៥ពាន់លានដុល្លារ។ ចំណែកឯទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ មានចំនួន១៣២ពាន់លានដុល្លារ […]

photo_2026-11-03_19-00-27
កសិករ​គួរតាមដានព័ត៌មានកសិកម្ម​ឱ្យបានច្រើន​ ដើម្បីជាមូលដ្ឋានសម្រាប់គិតគូរដល់​ការដាំដុះឱ្យទទួលប្រាក់ចំណេញ​​

ដោយ ឡុង សារេត ខេត្តកំពង់ធំ​៖ ឯកឧត្តមបណ្ឌិត​ កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោមានប្រសាសន៍ថា នៅក្នុងសម័យកាលទំនើប​នេះ កសិករគួរ​តាមដាន​ព័ត៌មានអំពីកសិកម្ម​ឱ្យបានច្រើន​ ​បើពួកគាត់ប្រកប​មុខរបរកសិកម្ម ហើយ​ជីវភាព​​ពឹងផ្អែកលើការធ្វើកសិកម្មនេះ​។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍បែបនេះ ក្នុងពិធី​ជួបសំណេះសំណាល​ និងសួរសុខទុក្ខ​ប្រជាកសិករ​ជាង៣០០នាក់​នៅសាលា​ស្រុក​ស​ណ្តាន់​ ខេត្តកំពង់ធំ​ កាលព្រឹកថ្ងៃទី​៣​ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​ ពីលោក ទេព រីម អភិបាលរងស្រុកសន្ទុក ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម។ ឯកឧត្តមបណ្ឌិត​មានប្រសាសន៍ថា ​“ដូចខ្ញុំលើ​កឡើងអំពីការដាំដើមខាត់ណា​ដើម​ កសិករដាំលក់បានប្រាក់ចំណេញច្រើន​នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន​ និងកម្មវីធីជាព្រឹត្តិការណ៍ផ្សេងទៀត​។ ក្នុងរដូវក្តៅ​ បើ​គេដាំអ្វីអត់បាន ​ពិសេសអ្នកដាំបន្លែនៅខាងក្រៅផ្ទះសំណាញ់​ ហើយយើងផលិតបាន នោះគឺ​អាចលក់បានថ្លៃ​ ហើយវាជាលាភ​របស់យើង​ ឱ្យតែយើងអនុវត្ត​ធ្វើតាមបច្ចេកទេស​បានល្អ ។ ដូចនេះ​ទាមទារឱ្យយើងមើលព័ត៌មាន​កសិកម្មឱ្យបានច្រើន​ ជាពិសេស​ព័ត៌មាន​បង្ហាញពីតម្លៃកសិផល​ ដែលមានផ្សាយ​ជារៀងរាល់ថ្ងៃ​នៅលើផេកហ្វេសប៊ុក​​ផ្លូវការរបស់​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​(ARDB) និងផេកហ្វេសប៊ុក​ផ្លូវការរបស់សមាគម​បណ្តាញកសិករតេជោ​”។​ ឯកឧត្តមបន្តទៀតថា​៖ “ព័ត៌មាន​បង្ហាញពីតម្លៃកសិផល​នេះ​ […]

កាលវិភាគផ្សព្វផ្សាយ