ចិនប្រមូលផលស្រូវរដូវក្តៅ ឆ្នាំ២០២៥ បាន១៤៩លានតោន ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ

7F24B6C56BC9B7D10A7D6582D6EDEEC8C3251867_size58_w691_h460

ប៉េកាំង៖ ទិន្នន័យផ្លូវការរបស់ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ក្នុងឆ្នាំ២០២៥នេះ ប្រទេសចិនអាចប្រមូលផលស្រូវរដូវក្តៅ ប្រកបដោយស្ថិរភាព ដោយទទួលទិន្នផលសរុបប្រហែល១៤៩,៧៤លានតោន។

យោងតាមការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ទិន្នផលស្រូវនៅក្នុងរដូវក្តៅបានធ្លាក់ចុះបន្តិច គឺស្មើនឹង០,១ភាគរយ បើប្រៀបធៀបទៅនឹងទិន្នផលស្រូវប្រមូលបាន កាលពីឆ្នាំ២០២៤ ដែលលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។

មន្ត្រីជំនាញប្រចាំការនៅការិយាល័យស្ថិតិជាតិ បាននិយាយថា ការថយចុះតិចតួចនៃទិន្នផលគ្រាប់ធញ្ញជាតិ ប្រមូលផលបាននៅរដូវក្តៅ ដោយកសិករអាចប្រមូលកសិផលទាំងមូលបានដូចបណ្តាឆ្នាំកន្លងមក។

មន្ត្រីដដែលនេះបាននិយាយដូច្នេះថា «ការប្រមូលផលស្រូវរដូវក្តៅនៅឆ្នាំ២០២៥នេះ ប្រកបដោយស្ថិរភាពល្អ និងរឹងមាំរបស់ប្រទេសចិន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផលិតកម្មគ្រាប់ធញ្ញជាតិប្រចាំឆ្នាំទាំងមូល ដោយផ្តល់នូវការគាំទ្រដ៏រឹងមាំសម្រាប់ការទប់ទល់នឹងបញ្ហាប្រឈមដ៏ស្មុគស្មាញជាអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចចិនប្រកបដោយចីរភាព»។

គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានបង្កផលប៉ះពាល់ដល់តំបន់ផលិតសំខាន់ៗ ដូចជានៅក្នុងខេត្ត ហឺណាន និងខេត្ត​ ហ្សានស៊ី បង្កើតជាបញ្ហាប្រឈមមួយចំនួនផងដែរ។

លោកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែកសាងងប្រព័ន្ធធារាសាស្រ្ត រួមទាំងការបង្វែរទឹកក្នុងទ្រង់ទ្រាយធំ អាចជួយធានាបាននូវការស្រោចស្រពប្រកបដោយប្រសិទ្ធភាពលើដីស្រែដាំដុះភាគច្រើន​នៅក្នុងប្រទេសចិន។

នៅពេលអាកាសធាតុប្រទេសចិនឈានចូលដល់រដូវទឹកជំនន់ដំបូង ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានចាប់ផ្តើមធ្វើយុទ្ធនាការរយៈពេល១០០ថ្ងៃ ដើម្បីបង្កើនទិន្នផលស្រូវ កាត់បន្ថយគ្រោះមហន្តរាយ និងធានាផលិតកម្មគ្រាប់ធញ្ញជាតិ នៅរដូវស្លឹកឈើជ្រុះ ដែលជាកត្តាសំខាន់សម្រាប់ថែរក្សាសន្តិសុខគ្រាប់ធញ្ញជាតិគ្រប់គ្រាន់របស់ប្រទេសចិន។

ដើម្បីសម្រេចបាននូវគោលដៅផលិតកម្មគ្រាប់ធញ្ញជាតិរបស់ប្រទេសចិន ប្រមាណ៧០០លានតោននៅឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន នឹងដាក់ពង្រាយក្រុមជំនួយបច្ចេកទេស ដើម្បីជួយណែនាំលើការគ្រប់គ្រងវាលស្រែសម្រាប់ស្រូវឱ្យលូតលាស់ល្អ ការការពារគ្រោះមហន្តរាយ និងការគ្រប់គ្រងសត្វល្អិតបំផ្លាញថែមទៀតផង។

ទំហំផ្ទៃដីដាំដុះនៅក្នុងប្រទេសចិន បានថយចុះត្រឹមតែ០,១ភាគរយ មកនៅត្រឹមតែ២៦,៦លានហិកតាក្នុងឆ្នាំ២០២៥នេះ បើធៀបនឹងឆ្នាំ២០២៤ ដោយសារការការពារយ៉ាងតឹងរ៉ឹង និងគ្រប់គ្រងការប្រើប្រាស់ដីបង្កបង្កើនផល ការលើកកម្ពស់ការអភិវឌ្ឍដីស្រែ ដែលមានស្តង់ដារខ្ពស់ ការបង្កើនកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវផ្ទៃដីកសិកម្មបោះបង់ចោល និងការប្រឹងពង្រីកការដាំដុះបន្ថែមទៀត។

 លើសពីនេះ ការគាំទ្រគោលនយោបាយជាបន្តបន្ទាប់បានលើកទឹកចិត្តដល់កសិករចិនឱ្យខិតខំដាំដំណាំស្រូវ និងជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ អាចផ្តល់អាទិភាពដល់ការផលិតគ្រាប់ធញ្ញជាតិ។  លើសពីនេះ លក្ខខណ្ឌអាកាសធាតុ ក៏មានអំណោយផលពេញមួយរដូវដាំដុះផងដែរ៕


FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

Artboard 1
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខេត្តកំពង់ស្ពឺថា ទុនរបស់ធនាគារ ARDB ជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន

ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ការផ្តល់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ និងជនបទ (ARDB) មានសារសំខាន់ជាច្រើន ជាពិសេស បានជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន តាមរយៈមុខរបរ ដែលបាននិងកំពុងដំណើរការក្នុងពេលសព្វថ្ងៃនេះ។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ មានទីតាំងនៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើមទុនដែលទទួលបានពីធនាគារ ARDB លោកយកមកប្រើប្រាស់ទៅលើការទិញចំណី ទិញកូនមាន់ និងថ្នាំសម្រាប់ព្យាបាលមាន់ពេលមានជំងឺ ក្នុងទំហំទឹកប្រាក់តិចតួច តែក្រោយត្រូវការទុនបន្ថែមមួយចំនួនទៀត ស្របពេលបរិមាណមាន់ចិញ្ចឹមមានការកើនឡើង។ ទាក់ទងមុខរបរចិញ្ចឹមមាន់ ដូចនាពេលសព្វថ្ងៃនេះ លោកបានរំឭកថា បើកសិករមិនមានដើមទុនគ្រប់គ្រាន់ទេ មិនអាចឱ្យ មុខបរមួយនេះដំណើរការទៅរលូនបានឡើយ ដោយសារខ្វះទុនសម្រាប់ទិញជាចំណី ទិញកូនមាន់យកមកចិញ្ចឹម និងទិញថ្នាំសម្រាប់ព្យាបាល មាន់នៅពេលកើតមានជំងឺ។ ដោយឡែក មុខរបរចិញ្ចឹមមាន់របស់លោកនៅពេលទទួលបានទុនពីធនាគារ ARDBបានមួយរយៈកាលកន្លមក ឃើញជីវភាពគ្រួសារមានការរីកចម្រើន មានលទ្ធភាពបង្កើនការចិញ្ចឹមមាន់ បែបទំនើប និងមានសុវត្ថិភាពខ្ពស់។ លោក យឹម គឹមសាន បានចាប់ផ្តើមមុខរបរចិញ្ចឹមមាន់តាំងពីឆ្នាំ២០១១  រហូតដល់ឆ្នាំ២០២៥ […]

image_2026-07-01_14-04-15
ក្រសួងពាណិជ្ជកម្មចុះបញ្ជីទុរេនបែកអន្លូង ខេត្តកំពង់ចាមជាម៉ាកសមូហភាព ដើម្បីលើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចចុះបញ្ជីជាផ្លូវការសម្គាល់ផលិតផលទុរេនបែកអន្លូង ជាម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ ការចុះបញ្ជីម៉ាកសមូហភាពនេះ នឹងរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងទីផ្សារ បង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងគាំទ្រដល់ជីវភាពរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង ក្នុងខេត្តកំពង់ចាម ជាពិសេស ជាយុទ្ធនាការមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព បង្កើនតម្លៃបន្ថែមផលិតផលក្នុងស្រុក និងពង្រឹងវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។ កាលពេលថ្មីកន្លងមកននេះ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ឱ្យរួបរួមគ្នាបង្កើតជា “ស្លាកសញ្ញាសម្គាល់ផលិតផល” ឱ្យបានច្បាស់លាស់។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានអញ្ជើញពិនិត្យមើល និងជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងសហគមន៍ទុរេនបែកអន្លូង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាពេលថ្មីៗនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសា ដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះបីជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេន ដែលនាំចូលពីក្រៅតំបន់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ […]

កាលវិភាគផ្សព្វផ្សាយ