ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗ មិនត្រឹមផលចំណេញទេ ប៉ុន្តែជាការចូលរួមកសាងជាតិយ៉ាងសកម្ម ជាពិសេសការវិនិយោគសម្រាប់អនាគត

517882469_1175809087922711_8868475487856512560_n
ខេត្តកំពង់ធំ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ (ARDB) និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងតំណាងសហគ្រិនវ័យក្មេង នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងសិក្ខាសាលាស្តីពីកាលានុវត្តភាព​ និងទិសដៅវិនិយោគសម្រាប់អនាគត​ ដែលសហការរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ និងយុវជនគណបក្សថ្នាក់កណ្តាល​ ផ្នែកសហគ្រិនវ័យក្មេង​។

កម្មវិធីគាំទ្រដោយធនាគារ ARDB នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។

នៅក្នុងសិក្ខាសិលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា នៅក្នុងសិក្ខាសាលានៅថ្ងៃនេះ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកសហគ្រិន​ គឺពិតជាមានសារៈសំខាន់ណាស់ ហើយសូមសម្តែងការកោតសរសើរដល់សហគ្រិនវ័យក្មេង ស្របពេលសេដ្ឋកិច្ចពិភពកំពុងតែមានភាពមិនប្រាកដប្រជា និងសេដ្ឋកិច្ចកម្ពុជាដែលក៏កំពុងតែមានការងើបឡើង ដែលបង្ហាញឲ្យឃើញនូវសូចនករមួយនៃការជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។

ឯកឧត្តមបណ្ឌិតប្រតិភូ​ ​បានមានប្រសាសន៍ទៀតថា សហគ្រិនមិនត្រឹមតែបង្កើតអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកនៃការកសាងជាតិរបស់ពួកគាត់ ជាពិសេស ការបង្កើតអាជីវកម្មបៃតង និងសេដ្ឋកិច្ចបៃតងជាដើម។

បន្ទាប់ពីអនុសាសន៍គន្លឹះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ជូនដល់សហគ្រិនវ័យក្មេង ឧកញ៉ា ប៉ិច បូឡែន បានឡើងថ្លែង និងរៀបចំកិច្ចពិភាក្សាយ៉ាងផុសផុល ដែលមានវាគ្មិនល្បីៗ ផ្តល់ឱកាសនៃការវិនិយោគថ្មីៗ សម្រាប់សហគ្រិនវ័យក្មេង ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ថា បើយើងក្រឡែកមើលជាក់ស្តែង តាមពិតទៅវិស័យកសិកម្មកម្ពុជានៅតែបន្តរក្សាបាននូវស្ថិរភាពល្អ ទោះបីស្ថានភាពសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់ក៏ដោយ ហើយកំណើនវិស័យកសិកម្មទៀតសោធត្រូវបានគាំទ្រជាមួយអនុវិស័យមួយចំនួនដូចជា ដំណាំស្រូវ ដំណាំស្វាយចន្ទី ដំណាំកៅស៊ូ​ និងដំណាំដំឡូងមីជាដើម។

ទន្ទឹមនោះឯកឧត្តមបណ្ឌិតបានរំលឹកថា បច្ចុប្បន្ននេះ វិស័យកសិកម្មនេះកំពុងធ្វើធ្វើបដិវត្តន៍កម្មបែបទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ទទួលបានទិន្នផលខ្ពស់ ក្នុងចក្ខុវិស័យឈានទៅរកការធ្វើកសិកម្មប្រកបដោយចីរភាព និងធានាបានបរិយាបន្នសេដ្ឋកិច្ច តាមរយ:ការទទួលបានការគាំទ្រហិរញ្ញពីរាជរដ្ឋាភិបាល។
បន្ទាប់ពីបទអន្តរាគមន៍របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងកិច្ចពិភាក្សារួចមក ឯកឧត្តម នុត អ៊ុនវ័ណរ៉ា និងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ដែលមានការសម្របសម្រួលដោយឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍លើកឡើងពី ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បញ្ហាប្រឈម និងការចាប់យកឱកាសថ្មីៗ សម្រាប់សហគ្រិនវ័យក្មេងទៅថ្ងៃអនាគតផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម បានផ្តល់ទស្សនវិស័យមួយចំនួនសម្រាប់កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់ឱកាសអាជីវកម្មថ្មី និងទៅអនាគតដូចជា គឺទី១ មូលធនមនុស្ស ទី២ នវានុវត្តន៍កសិកម្ម ទី៣ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទី៤ ចីរភាពបរិស្ថាន ទី៥ ការកសាងសមត្ថភាពស្ថាប័ន ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី ក្នុងការរួមចំណែកអភិវឌ្ឍននៅក្នុងសង្គមជាតិទាំងមូល។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត​ បានផ្តល់អនុសាសន៍ថា ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមតែសម្រាប់ផលចំណេញទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្ម​ ជាពិសេសការវិនិយោគទៅអនាគត៕

image_2026-10-22_13-13-03
វៀតណាមបង្ក្រាបបណ្តាញលក់សាច់ជ្រូកងាប់ដោយជំងឺ រឹបអូសសាច់ជិត៤០០តោន

ហាណូយ៖ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ (Dong Nai) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានផ្សព្វផ្សាយថា បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលសង្ស័យថា បានលក់សាច់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន។ នគរបាលខេត្តដុងណៃ ដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំរបស់កម្ពុជា បានឱ្យដឹងថា ក្រុមស៊ើបអង្កេតបានរកឃើញបណ្តាញឈ្មួញទុច្ចរិតនេះនៅដើមខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកំណត់អត្តសញ្ញាណសកម្មភាពជួញដូរ ទីតាំងកុងស៊ីកាប់ជ្រូក និងរក្សាទុកសាច់ជ្រូកងាប់ ព្រមទាំងចាប់ខ្លួនមនុស្សជិត១០នាក់ថែមទៀត។ នៅដើមខែតុលា មន្ត្រីនគរបាលបានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញនេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់កែច្នៃសាច់ជ្រូក និងតូបលក់សាច់ជ្រូក នៅក្បែរសាលាខេត្តដុងណៃតែម្តង។ លទ្ធផលស៊ើបអង្កេតបឋមបានរកឃើញថា ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញទុច្ចរិតទាំងនេះបានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ នគរបាលបានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៦ ក្រុមនេះបានជួញដូរ និងលក់ចែកចាយសាច់ជ្រូកឈឺ និងជ្រូកងាប់ដោយជំងឺជិត៤០០តោន ដោយទទួលបានប្រាក់ចំណេញខុសច្បាប់ជិត១លានដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំថ្ងៃកាត់ទោសពីតុលាការវៀតណាម ពាក់ព័ន្ធនឹងការរំលោភច្បាប់ព្រហ្មទណ្ឌវៀតណាម ស្តីពីសុវត្ថិភាពចំណីអាហារ។ ករណីដូចគ្នានេះ កាលពីចុងឆ្នាំ២០២៥ […]

image_2026-10-22_15-49-55
កសិករកូរ៉េខាងជើង ត្រូវបង្ខំឱ្យប្រើប័ណ្ណរបស់ធនាគាររដ្ឋ ជំនួសការទូទាត់ជាសាច់ប្រាក់

ព្យុងយ៉ាង៖ អាជ្ញាធរកូរ៉េខាងជើងកំពុងជំរុញឱ្យកម្មករកសិកម្ម តាមក្រុមសាមគ្គី ត្រូវដាក់ប្រាក់សន្សំរបស់ខ្លួនចូលក្នុងគណនី ដែលភ្ជាប់កាតអេឡិចត្រូនិក ដោយអះអាងថា ការផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជាការទូទាត់តាមកាតនឹងជួយការពារការបាត់បង់ប្រាក់ ព្រមទាំងធ្វើឱ្យប្រតិបត្តិការទូទាត់ប្រចាំថ្ងៃកាន់តែងាយស្រួល។ ទោះជាយ៉ាងណា កម្មករកសិកម្មជាច្រើនសង្ស័យថា វិធានការនេះគ្រាន់តែជាលេសរបស់រដ្ឋាភិបាល ដើម្បីប្រមូលប្រាក់សន្សំឯកជនចូលទៅក្នុងធនាគាររដ្ឋ និងតាមដានចរន្តសាច់ប្រាក់របស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក​ បានចេញបទបញ្ជាបន្ទាន់ ដោយតម្រូវឱ្យកម្មករកសិកម្មនៅក្នុងក្រុមសាមគ្គីរបស់ខ្លួនត្រូវអនុវត្តតាមវិធានការនេះ។ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក គឺជាស្ថាប័នរដ្ឋ ដែលទទួលបន្ទុកត្រួតពិនិត្យកសិដ្ឋានសមូហភាព រៀបចំផែនការផលិតកម្ម និងកំណត់ការបែងចែកទិន្នផលកសិកម្ម។ បទបញ្ជានេះតម្រូវឱ្យគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋានទាំងអស់នៅក្នុងស្រុក កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងពង្រីកការប្រើប្រាស់កាតធនាគារ ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ បទបញ្ជានេះបានចេញមុនពេលការបែងចែកកសិផលប្រមូលបាន ដែលជាការទូទាត់ប្រចាំឆ្នាំ ដោយកម្មករកសិកម្មម្នាក់ៗទទួលបានចំណែករបស់ខ្លួនពីទិន្នផល ដែលក្រុមសាមគ្គីប្រមូលបាន។ រាល់កសិដ្ឋានត្រូវធានាថា កម្មករទាំងអស់ប្រាក់ជាដាក់លុយវ៉ុនរបស់កូរ៉េខាងជើង ដែលពួកគេរក្សាទុកនៅតាមផ្ទះ ចូលទៅក្នុងគណនីធនាគារ។ ចំណែកប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិនវិញ ដែលគ្រួសារកសិកររក្សាទុក ក៏ត្រូវដាក់ចូលក្នុងគណនីទាំងនោះផងដែរ។ មន្ត្រីថ្នាក់ស្រុកបានផ្សព្វផ្សាយបទបញ្ជានេះដល់ប្រធានគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋាន និងមន្ត្រីបក្សថ្នាក់ភូមិ ដែលបានប្រមូលផ្តុំគ្នានៅកសិដ្ឋានថ្នាក់ស្រុក។ បន្ទាប់មក លេខាធិការបក្សប្រចាំកសិដ្ឋានបានរៀបចំការបង្រៀនដល់កម្មករកសិកម្មអំពីរបៀបប្រើប្រាស់ប័ណ្ណទូទាត់ប្រាក់។ ក្នុងការបង្រៀននោះ ពួកគេបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ប័ណ្ណអាចកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ និងបញ្ចៀសការលំបាកក្នុងការអាប់ប្រាក់ និងការបង់ថ្លៃសេវាប្តូរប្រាក់។ ធនាគារកណ្តាលកូរ៉េខាងជើង បានចាប់ផ្តើមចេញកាតអេឡិចត្រូនិច តាំងពីឆ្នាំ២០១០ ហើយត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ក្នុងគោលបំណងកាត់បន្ថយប្រតិបត្តិការទូទាត់ដោយសាច់ប្រាក់។ […]

HD 5
កូរ៉េខាងត្បូងនាំចេញស្ពៃជិត១០០តោនទៅជប៉ុន ដើម្បីកុំឱ្យជោរជន់ទីផ្សារក្នុងស្រុកពេក

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនាំចេញបន្លែស្ពៃទៅប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះតម្លៃនៅតាមទីផ្សារក្នុងប្រទេស។ ក្រុមហ៊ុននាំចេញបានប្រកាសកាលពីថ្ងៃទី១៩ ខែតុលាថា ខ្លួនបានដឹកជញ្ជូនស្ពៃចំនួន៩០តោន ដែលប្រមូលទិញពីសហករណ៍កសិកម្មដំណាំសាកវប្បកម្ម ដើម្បីចែកចាយតាមបណ្តាហាងលក់រាយនៅប្រទេសជប៉ុន។ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្ពៃ បន្ទាប់ពីមានភ្លៀងធ្លាក់អូសបន្លាយនៅរដូវស្លឹកឈើជ្រុះ ដែលបានប៉ះពាល់ដល់ការដាំដុះបន្លែ។ ទីក្រុងតូក្យូបានជួបប្រទះភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៣៧ថ្ងៃ ដែលធ្វើឱ្យពន្លឺព្រះអាទិត្យថយចុះ និងប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្ពៃ។ ដោយសារបញ្ហានេះ តម្លៃស្ពៃនៅទីផ្សារបោះដុំកណ្តាលទីក្រុងតូក្យូ បានកើនឡើងដល់ជាង២ ទៅ៣ដង បើធៀបនឹងកម្រិតតម្លៃក្នុងបណ្តាឆ្នាំមុនៗ។ ផ្ទុយទៅវិញ លក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យបរិមាណស្ពៃកើនឡើង ដែលបង្កសម្ពាធឱ្យតម្លៃលក់ក្នុងស្រុកធ្លាក់ចុះ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុននាំចេញកំពុងប្រើប្រាស់បណ្តាញនាំចេញរបស់ខ្លួន ដើម្បីបង្វែរបរិមាណបន្លែលើសតម្រូវការក្នុងស្រុកទៅផ្គត់ផ្គង់ទីផ្សារជប៉ុន និងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។ ស្ថានភាពផ្គត់ផ្គង់បន្លែលើសតម្រូវការស្រដៀងគ្នានេះ ក៏កំពុងកើតមានចំពោះស្ពៃក្តោបក្រហម និងស្ពៃបូកគោផងដែរ​ នៅក្នុងប្រទេសកួរ៉េខាងត្បូង។ នៅប្រទេសជប៉ុន ការថយចុះបរិមាណបន្លែ បានជំរុញឱ្យតម្លៃបន្លែកើនឡើង ខណៈភ្លៀងធ្លាក់នៅឥតឈប់ឈេរ ដោយសារបាតុភូតធម្មជាតិ បានប៉ះពាល់ដល់ការប្រមូលផលស្ពៃក្តោប។ ចំណែកតម្រូវការស្ពៃបូកគោពីប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)

HD 4
ចិន ពង្រឹងការផ្គត់ផ្គង់អគ្គិសនី ដើម្បីគាំទ្រដល់ការប្រមូលផលដំណាំរបស់កសិករ

ខេត្តហឺណាន៖ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីចិន កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ផ្តើមយុទ្ធនាការពិសេសមួយ ដើម្បីធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាព ក្នុងអំឡុងរដូវប្រមូលផលដំណាំររបស់កសិករ ចិន នៅក្នុងខេត្តហឺណាន (Henan) ភាគកណ្ដាលឈៀងខាងកើតប្រទេសចិន។ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បុគ្គលិកក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បានចុះទៅជួបសហគ្រាសកែច្នៃកសិផល ហើយបង្កើនកម្លាំងថាមពលស្របតាមតម្រូវការជាក់ស្ដែងរបស់សហគ្រាសនីមួយៗ រួមមានការវាយតម្លៃប្រសិទ្ធភាពប្រើប្រាស់ថាមពល ការណែនាំអំពីការផ្លាស់ប្តូរពេលវេលាប្រើប្រាស់អគ្គិសនី ដើម្បីកាត់បន្ថយបន្ទុកនៅម៉ោងមានតម្រូវការខ្ពស់ និងការត្រួតពិនិត្យហានិភ័យសុវត្ថិភាពអគ្គិសនី ដែលធានាដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនីឱ្យមានស្ថិរភាពពេញមួយរដូវប្រមូលផល។ តម្រូវការថាមពលអគ្គិសនី បានកើនឡើងជាបន្តបន្ទាប់ នៅក្នុងតំបន់ប្រមូលផលកសិកម្ម ដោយសារសហគ្រាសខ្នាតតូច និងមីក្រូ ដែលប្រកបអាជីវកម្មស្តុកទុកគ្រាប់ធញ្ញជាតិ និងកែច្នៃផលិតផលកសិកម្ម ត្រូវដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីស្រូបយកផលិតផលរបស់កសិករឱ្យអស់ពីសមត្ថភាព។ ដូច្នេះ ដើម្បីធានាថា ការផ្គត់ផ្គង់អគ្គិសនីមិនមានការរំខានក្នុងអំឡុងពេលដ៏សំខាន់នេះ ក្រុមហ៊ុនផ្គត់ផ្គង់ថាមថាមពលអគ្គិសនី បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងបង្កើតប្រព័ន្ធគាំទ្រដ៏មានប្រសិទ្ធភាព។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម បុគ្គលិកផ្តល់សេវាកម្មអគ្គិសនី បានចុះទៅតាមភូមិ និងតាមសួនឧស្សាហកម្ម ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើអាជីវកម្មខ្នាតតូច និងដីស្រែចម្ការ។ ក្រុមជំនាញបានប្រើប្រាស់បច្ចេកវិទ្យាវាស់កម្ដៅ យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ដើម្បីត្រួតពិនិត្យខ្សែបណ្តាញអគ្គិសនីបញ្ជូនចរន្តខ្ពស់ និងឧបករណ៍ប្រើប្រាស់ថាមពលអគ្គិសនី។ នៅពេលខាងមុខ ក្រុមហ៊ុននឹងបន្តរួមបញ្ចូលបច្ចេកវិទ្យាត្រួតពិនិត្យឆ្លាតវៃ ការវិភាគបញ្ហាដោយផ្អែកលើទិន្នន័យ និងសេវាកម្មអគ្គិសនីនៅតាមជនបទ ដើម្បីផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាព ស្ថិរភាព និងមានគុណភាពខ្ពស់ […]

កាលវិភាគផ្សព្វផ្សាយ