ប៉ាគីស្ថានបានចំណូលពីការនាំចេញគ្រឿងសមុទ្រ កើនឡើងដល់៤៨៩លានដុល្លារ គិតពីពាក់កណ្តាលឆ្នាំ២០២៤ ដល់ពាក់កណ្តាលឆ្នាំ២០២៥

Seafood-Packer-and-Exporter-Karachi-Pakistan-2

ការ៉ាជី៖ យោងតាមរបាយការណ៍របស់ក្រសួងជលផលសមុទ្ររបស់ប៉ាគីស្ថាន បានឱ្យដឹងថា ការនាំចេញអាហារគ្រឿងសមុទ្ររបស់ប្រទេសប៉ាគីស្ថានបានកើនឡើងយ៉ាងខ្លាំងដល់ទំហំទឹកប្រាក់ជាង៤៨៩លានដុល្លារ ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២៤-ដល់ពាក់កណ្តាលឆ្នាំ២០២៥ ដែលកើនប្រាក់ចំណូលចំនួន៨៣លានដុល្លារលើសពីឆ្នាំមុន។

ចំណែកបរិមាណនាំចេញផលិតផល ក៏បានកើនឡើងពីជាង២០២តោន ដល់ជាង២៤២តោន ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃផលិតភាព និងការប្រកួតប្រជែងអន្តរជាតិ។

លោករដ្ឋមន្ត្រីក្រសួងជលផលសមុទ្ររបស់ប៉ាគីស្ថាន បានរំលឹកឡើងវិញថា រដ្ឋាភិបាលនឹងបន្តគាំទ្រវិស័យនេះ តាមរយៈស្ថិរភាពគោលនយោបាយ ការធ្វើពិពិធកម្មទីផ្សារ និងការគ្រប់គ្រងធនធានសមុទ្រប្រកបដោយការទទួលខុសត្រូវ ដើម្បីជួយប្រទេសប៉ាគីស្ថាន ឱ្យល្បីឈ្មោះជាអ្នកនាំចេញអាហារគ្រឿងសមុទ្រដ៏សំខាន់មួយដែររបស់ពិភពលោក ហើយអាចរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីសមុទ្រ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែជាប្រទេសទិញអាហារគ្រឿងសមុទ្រធំជាងគេរបស់ប៉ាគីស្ថាន ដោយបាននាំចូលជាង៩៩ ២៣៨តោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន២៨៦លានដុល្លារ។

ប្រទេសថៃជាប់ចំណាត់ថ្នាក់បន្ទាប់ពីចិន ​ដោយ​ការ​នាំ​ចូលអាហារគ្រឿងសមុទ្ររបស់ប៉ាគីស្ថាន ​មាន​ចំណូល​ជាទឹកប្រាក់១០៥,៧​លាន​ដុល្លារ​។  ចំណែកប្រទេសផ្សេងទៀត រួមមាន ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង គុយវ៉ែត អារ៉ាប៊ីសាអូឌីត វៀតណាម និងប្រទេសឥណ្ឌូណេស៊ី។

រីឯការនាំចេញផលិតផលគ្រឿងសមុទ្រទៅកាន់សហភាពអឺរ៉ុប បានកើនឡើងគិតជាទឹកប្រាក់ចំនួន១៣លានដុល្លារ ដែលបង្ហាញឱ្យឃើញពីការឈរជើងដ៏រឹងមាំនៅក្នុងទីផ្សារអាហារគ្រឿងសមុទ្រ ស្របតាមស្តង់ដារគុណភាព និងប្រកបដោយនិរន្តរភាព។

ផលិតផលអាហារគ្រឿងសមុទ្រ រួមមានម្សៅត្រីនាំចេញបានច្រើនជាងគេ​ មានចំនួន៧៩​ ០៩០តោន មានតម្លៃជាទឹកប្រាក់ចំនួន១៦០លានដុល្លារ បន្ទាប់មក គឺផលិតផលបង្កក ដូចជាត្រីគិតជាទឹកប្រាក់ចំនួន១០៣,១១លានដុល្លារ បង្គាគិតជាទឹកប្រាក់ចំនួន៦១,៤លានដុល្លារ ក្តាមគិតជាទឹកប្រាក់ចំនួន២៩,៦៨លានដុល្លារ និងត្រីកាម៉ុង គិតជាទឹកប្រាក់ចំនួន២៣លានដុល្លារ។

របាយការណ៍ក៏បានលើកឡើងពីកំណើននៃការនាំចេញអម្បូរត្រីអណ្ដាតឆ្កែ ចាហួយ ត្រីស្គី និងអន្ទង់សមុទ្រ ដែលបង្ហាញពីការរីកចម្រើននៃជលផលដ៏សម្បូរបែបរបស់ប្រទេសប៉ាគីស្ថាន៕


762803107_1594560075364518_4159667303014387224_n
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ នាំគ្នាដាំដុះដំណាំគ្រប់ប្រភេទនៅជុំវិញផ្ទះ ដើម្បីលើកស្ទួយជីវភាព

ដោយ ហៃ ស៊ីណា បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការដាំដុះបន្លែ និងដំណាំគ្រប់ប្រភេទជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងបង្កើនចំណូលសម្រាប់គ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលតែងតែចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ឯកឧត្តមមានសេចក្តីរីករាយ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំជីវភាពរស់នៅ ថែទាំផ្ទះសម្បែង ព្រមទាំងរៀបចំដាំដុះដំណាំជុំវិញផ្ទះបានយ៉ាងល្អប្រសើរ និងមានសោភ័ណភាព។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពដាំដុះដំណាំទាំងនេះ បានរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការលក់ដូរ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកមួយរូប បានថ្លែងថា លោកធ្លាប់មានបទពិសោធន៍ក្នុងការដាំដុះបន្លែនាពេលកន្លងមក។ ក្រោយពីបានមករស់នៅក្នុងភូមិរង់ចាំ ដែលរាជរដ្ឋាភិបាលបានរៀបចំជូន បន្ទាប់ពីផ្ទះរបស់លោកត្រូវបានទាហានថៃឈ្លានពាន និងគ្រប់គ្រង លោកបានរៀបចំដាំបន្លែផ្សេងៗប្រមាណ ១០ប្រភេទ ដើម្បីលើកស្ទួយជីវភាព និងជួយកាត់បន្ថយការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ។ ប្រជាពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រាប់ពូជ សម្រាប់ដាំដុះដំណាំផ្សេងៗ ដើម្បីបង្កើតជាមុខរបរ […]

image_2026-08-24_07-54-20
បន្ទាប់ពីចូលទីផ្សារអាស៊ីរួចហើយ ក្រុមហ៊ុនគ្រប់គ្រងហាងមាន់បំពងបែបកូរ៉េ បន្តបើកសាខានៅប្រទេសម៉ិកស៊ិក

សេអ៊ូល៖ បណ្តាញហាងលក់សាច់មាន់បំពងបែបកូរ៉េ ប៊ីប៊ីឃ្យូ (BBQ) បានបើកសាខាភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងទីក្រុងម៉ិកស៊ីកូ ដោយរំពឹងថា ទីផ្សារមានមនុស្សច្រើនក្នុងទីក្រុងនេះ នឹងក្លាយជំហានដ៏សំខាន់សម្រាប់ការពង្រីកខ្លួនកាន់តែធំនៅទូទាំងតំបន់អាម៉េរិកឡាទីន។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប (Genesis BBQ Group) ដែលជាប្រតិបត្តិករម៉ាកសញ្ញា BBQ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនបានបើកសាខា​ឈ្មោះថា ប៊ីប៊ីឃ្យូ ហ្សូណា រ៉ូសា (BBQ Zona Rosa) នៅក្នុងទីក្រុងម៉ិកស៊ីកូ ដែលជាការបោះជំហានចូលទីផ្សារប្រទេសម៉ិកស៊ីកូ ជាលើកដំបូង។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប បានចូលទីផ្សារសិង្ហបុរី នៅឆ្នាំ២០០៧ បន្ទាប់មកបានចូលក្នុងទីផ្សារប្រទេសកម្ពុជា នៅឆ្នាំ២០០៩ ព្រមទាំងបានចុះបញ្ជីសម្គាល់ម៉ាករបស់ខ្លួននៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុននេះក៏បានចូលទីផ្សារប្រទេសថៃ និងឥណ្ឌូណេស៊ី នៅឆ្នាំ២០១១ ហើយបានចូលទីផ្សារភូមា និងឡាវ នៅឆ្នាំ២០១២។ ចំណែកនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅខែកក្កដា ឆ្នាំ២០២៦​ ដោយគ្រប់គ្រងសាខា​​ នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅក្នុងឆ្នាំ២០២៦ នេះដែរ ហាងមាន់ចៀនបែបកូរ៉េនេះ​ […]

778972328_1768566168611390_8361069910620193664_n
ចិនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការនាំចេញអង្ករ​​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហាញសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបង្ហាញការប្តេជ្ញាចិត្តបែបនេះ នៅក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ (City Rice) នាចុងសប្តាហ៍នេះ ក្នុងខេត្តបាត់ដំបង់ ដែលទទួលស្វាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ក្នុងការបន្តខិតខំអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ […]

image_2026-08-21_10-18-22
​ស្បៀងអាហារ​របស់​ជប៉ុន​ធ្លាក់ចុះ​មក​ត្រឹម៣៧ភាគរយ ទាបជាងគោលដៅ៤៥ភាគរយ សម្រាប់ឆ្នាំ២០៣០

តូក្យូ៖ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា សមាមាត្រនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហាររបស់ប្រទេសបានធ្លាក់ចុះមកត្រឹម៣៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦​ ដែលធ្លាក់ចុះមួយភាគរយ បើធៀបនឹងឆ្នាំមុន និងទាបជាងគោលដៅ៤៥ភាគរយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០៣០។ បើយោងតាមសារព័ត៌មាន ឆែនណែល ញូវស៍ អេស៊ា (Channel News Asia)​ បានឱ្យដឹងថា អត្រានេះស្ថិតក្នុងចំណោមអត្រាទាបបំផុតនៃបណ្តាប្រទេសអភិវឌ្ឍន៍ ដែលបង្ហាញយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់ជប៉ុនចំពោះការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលមានតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី​ និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន បានបញ្ជាក់ថា អត្រាដែលផ្អែកលើការវាស់កាឡូរី ដោយវាស់វែងពីចំណែកនៃប្រើប្រាស់ស្បៀងអាហារផលិតក្នុងស្រុក បានធ្លាក់ចុះដោយសារតែការប្រើប្រាស់អង្ករថយចុះ និងការកើនឡើងនៃស្តុកស្បៀង នៅក្នុងវិស័យឯកជន។ អត្រានេះបានបន្តស្ថិតនៅក្រោម៤០ភាគរយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជម្រុញផលិតកម្មក្នុងស្រុកនូវមុខដំណាំនាំចូលជាច្រើន ដូចជាស្រូវសាលី និងសណ្តែកសៀង។ បើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដោយផ្អែកលើទិន្នន័យចុងក្រោយ បានឱ្យដឹងថា ប្រទេសអូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាម៉េរិក មានសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងលើសពី១០០ភាគរយ ខណៈអត្រារបស់ប្រទេសអាល្លឺម៉ង់មាន៨១ភាគរយ ចក្រភពអង់គ្លេស៥៦ភាគរយ និងអ៊ីតាលី៥១ភាគរយ នៅក្នុងឆ្នាំ២០២៣។ សមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងរបស់ជប៉ុន ដែលវាស់វែងតាមតម្លៃផលិតកម្ម បានកើនឡើងរហូតដល់៦៦ភាគរយ នៅក្នុង​ឆ្នាំ​សារពើពន្ធ​ចុងក្រោយ​នេះ ចំណែកតម្លៃស្រូវអង្ករ និងផលិតផលបសុសត្វ […]

កាលវិភាគផ្សព្វផ្សាយ