កសិករ​ឥណ្ឌា​ប្រឆាំង​ការ​នាំ​ចូលពូជ​ដំណាំ​កប្បាសបង្កាត់​ហ្សែន​ពី​អាម៉េរិក​ ចូលក្នុងប្រទេស

images

ហារីយ៉ាណា៖ កសិករឥណ្ឌាមា្នក់ បាននិងកំពុងដាំកប្បាសទើបបង្នាត់ហ្សែនថ្មី ហើយត្រូវបានគេស្គាល់ឈ្មោះអស់រយៈពេល១៥ឆ្នាំកន្លងមកហើយថា ជាពូជកប្បាសបង្កាត់ឈ្មោះជាភាសាលាតាំង បាសីលូស ធូរីងហ្សីនីស (Bacillus Thuringiensis) ដាំនៅក្នុងរដ្ឋហារិយ៉ាណា (Haryana) នៃប្រទេសឥណ្ឌា ភាគខាងជើងនៃប្រទេសឥណ្ឌា ដោយពូជ​កប្បាសថ្មីនេះ បានមកពីការបង្កាត់ហ្សែន​ថ្មី ​ដើម្បី​ទប់ទល់​នឹង​សត្វល្អិតចង្រៃ។

កសិកររូបនេះលោក​បានិយាយថា «​គ្រាប់កប្បាស បាសីលូស ធូរីងហ្សីនេស ឬហៅកាត់ថា ធីប៊ី (BT) ដែលគេចែកឱ្យដំបូង គឺល្អណាស់។ យើងទទួលបានលទ្ធផលល្អណាស់។ វាផ្តល់ទិន្នផលល្អ និងនៅពេលលក់មានតម្លៃខ្ពស់ ហើយនៅពេលដាំយើងមិនចាំបាច់បាញ់ថ្នាំសម្លាប់សត្វល្អិតឡើយ»។

យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានអាស៊ី (Chenal News Asia) បានឱ្យដឹងថា ប៉ុន្តែនៅពេលក្រោយៗមកទៀត គុណភាពពូជកម្បាស ធីប៊ី ចាប់ផ្តើមប្រែប្រួលខុសស្រឡះ។

ហ្វូងដង្កូវពណ៌ផ្កាឈូក ដែលស៊ាំនឹងពូជកប្បាសកែប្រែហ្សែនថ្មីនេះ អាចបំផ្លាញទិន្នផលកប្បាស ឥឡូវនេះគំរាមកំហែងដល់ដំណាំក្បាសតែម្តង។ ដូច្នេះដើម្បីការពារកប្បាសបាន កសិកររូបនេះ ត្រូវពឹងលើថ្នាំសម្លាប់សត្វល្អិត។

លោកបាននិយាយថា​ «ប៉ុន្តែការប្រើថ្នាំបាញ់សម្លាប់សត្វល្អិតអស់លុយច្រើនណាស់។ ទាំងអស់នេះ គឺវា​ជា​មូល​ហេតុ​នាំឱ្យ​កសិករឈប់​ដាំ​ពូជ​កប្បាស​ក្នុង​ស្រុក។ ជាពិសេស នៅក្នុងរដូវរាំងស្ងួត គឺពិបាកមែនទែន ដោយសារមានសត្ចល្អិតចង្រៃច្រើនពេក»។

រហូតដល់ពេលបច្ចុប្បន្ននេះ ជាង៩៦ភាគរយនៃកប្បាស ដែលកំពុងដាំងនៅក្នុងប្រទេសឥណ្ឌា គឺជាពូជកប្បាស ប៊ីធី ដែលដំបូងឡើយ ពូជនេះផ្តល់ទិន្នផលខ្ពស់ល្អណាស់ ហើយមួយរយៈពេលចុងក្រោយនេះ ទិន្នផលបានធ្លាក់ចុះអស់ជាច្រើន។

កសិករឥណ្ឌា បាននិយាយត្អូញត្អែរថា អាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់ខុសប្រក្រតី បានធ្វើឱ្យកើតសត្វល្អិតកាន់តែច្រើនឡើង។ ចំណែកពូជកប្បាស ប៊ីធិ មិនអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុបែបនេះបានទេ។

រីឯ អ្នកស្រាវជ្រាវផ្នែកកសិកម្មរបស់ប្រទេសឥណ្ឌាវិញ បាននិយាយថា បញ្ហាពិបាកមួយ គឺកសិករឥណ្ឌា ពឹងលើថ្នាំសម្លាប់សត្វល្អិតច្រើនពេក។

អគ្គនាយកក្រុមហ៊ុនស្រាវជ្រាវ ប្រេកម៉ាដិច  (Pragmatix Research) ដែលជាក្រុមហ៊ុនគាំទ្រដល់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព បាននិយាយថា កសិករបន្តប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតលើដំណាំកប្បាស់ហ្សែនថ្មីនេះ​ ក្នុងកម្រិតខ្ពស់ហួសហេតុ ដែលតាមពិតមិនត្រូវប្រើទាល់តែសោះ។ ដូច្នេះហើយ ទើបធ្វើឱ្យសត្វល្អិតចង្រៃស៊ាំនឹងថ្នាំនេះ។

លោកបានសម្តែងការព្រួយបារម្ភថា ដំណាំកប្បាសដែលបានកែប្រែហ្សែនថ្មី រួមជាមួយនឹងការប្រើថ្នាំសម្លាប់សត្វល្អិតច្រើនពេក អាចជ្រាបចូលទៅក្នុងផលិតផលដំណាំចំណីអាហារផងដែរ។

កសិករ​ឥណ្ឌា​ភាគច្រើន​ប្រកប​របរ​កសិកម្មដើម្បី​ចិញ្ចឹមជីវិត​ ចំណែកអនុផលសល់ពី​ដំណាំនឹងប្រើជាចំណីសម្រាប់ចិញ្ចឹម​សត្វ​ពាហនៈ ដែល​បាន​រួមចំណែក​ដល់​ការផ្គត់ផ្គង់​ទឹកដោះគោ​។

លោកអគ្គនាយកក្រុមហ៊ុនស្រាវជ្រាវ បាននិយាយព្រមានទៀតថា « អ្វីៗក៏ដោយឱ្យតែគេកែប្រែហ្សែន ដើម្បីធ្វើពាណិជ្ជកម្ម គឺមិនអាចឱ្យសត្វស៊ីបានឡើុយ។ រឿងចំណីងអាហារនេះ ត្រូវតែមានសុវត្ថិភាពទាំងអស់ ព្រោះវាពាក់ព័ន្ធនឹិងសុខភាពមនុស្សគ្រប់គ្្នា»។

ពូជកប្បាស ប៊ីធី​ ត្រូវបានបង្កើតជាលើកដំបូងសម្រាប់ការប្រើប្រាស់ផ្នែកពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាម៉រិក ប្រហែលកាលពី៣០ឆ្នាំមុន ហើយត្រូវបាននាំចូលទៅដាំនៅក្នុងប្រទេសឥណ្ឌា នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ស្របពេលរដ្ឋាភិបាលឥណ្ឌា មិនទាន់ចេះព្រួយបារម្ភពីបញ្ហាសុខភាព ឬបរិស្ថាននៅឡើយទេ ប៉ុន្តែ ក្រុមអ្នកជំនាញផ្នែកកសិកម្ម បានចេញមុខតវ៉ាប្រឆាំងនឹងការចែកចាយពូជដំណាំកប្បាសកែប្រែហ្សែនថ្មី នៅក្នុងប្រទេសឥណ្ឌា។

ក្រុមអ្នកជំនាញ បានជំទាស់ថា ពូជដំណាំប្រភេទនេះមិនមាននិរន្តរភាព និងគ្មានសុវត្ថិភាពឡើយ ហើយក៏មានការព្រួយបារម្ភផងដែរថា ការធ្វើកសិកម្មបែបពាណិជ្ជកម្មខ្នាតធំៗ អាចធ្វើឲ្យកសិករតូចតាចមិនសប្បាយចិត្ត។

ចាប់តាំងពីពេលនោះមក ពូជដំណាំកប្បាសបង្កាត់ហ្សែនថ្មី បានក្លាយជាចំណុចរសើបមួយនៅក្នុងការចរចាពាណិជ្ជកម្មរវាងរដ្ឋាភិបាលឥណ្ឌា ជាមួយរដ្ឋាភិបាលអាម៉េរិក ដែលគេសង្ឃឹមថា អាម៉េរិកនឹងបង្ខំឥណ្ឌាឱ្យជួយទិញពោត និងសណ្ដែកសៀងរបស់ខ្លួន ដឹកចូលទៅប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌាស្ថិតក្នុងចំណោមប្រទេសជាងដប់ ដែលបានចូលរួមពិភាក្សាជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ពាក់ព័ន្ធនឹងការយកពន្ធហួសហេតុ ដែលនឹងចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ ប៉ុន្តែ​ផ្ទុយទៅវិញ​ ​ការ​អនុញ្ញាត​ឱ្យនាំពូជ​ដំណាំកប្បាសបង្កាត់ហ្សែនថ្មី ​របស់​អាម៉េរិក​​ចូល​ទៅ​ក្នុង​ទីផ្សារ​កសិកម្ម​របស់​ប្រទេស​ឥណ្ឌា​ នៅ​តែ​ជាបញ្ហា​ធំ​ក្នុង​ការ​ចរចាដដែល៕


762803107_1594560075364518_4159667303014387224_n
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ នាំគ្នាដាំដុះដំណាំគ្រប់ប្រភេទនៅជុំវិញផ្ទះ ដើម្បីលើកស្ទួយជីវភាព

ដោយ ហៃ ស៊ីណា បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការដាំដុះបន្លែ និងដំណាំគ្រប់ប្រភេទជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងបង្កើនចំណូលសម្រាប់គ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលតែងតែចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ឯកឧត្តមមានសេចក្តីរីករាយ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំជីវភាពរស់នៅ ថែទាំផ្ទះសម្បែង ព្រមទាំងរៀបចំដាំដុះដំណាំជុំវិញផ្ទះបានយ៉ាងល្អប្រសើរ និងមានសោភ័ណភាព។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពដាំដុះដំណាំទាំងនេះ បានរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការលក់ដូរ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកមួយរូប បានថ្លែងថា លោកធ្លាប់មានបទពិសោធន៍ក្នុងការដាំដុះបន្លែនាពេលកន្លងមក។ ក្រោយពីបានមករស់នៅក្នុងភូមិរង់ចាំ ដែលរាជរដ្ឋាភិបាលបានរៀបចំជូន បន្ទាប់ពីផ្ទះរបស់លោកត្រូវបានទាហានថៃឈ្លានពាន និងគ្រប់គ្រង លោកបានរៀបចំដាំបន្លែផ្សេងៗប្រមាណ ១០ប្រភេទ ដើម្បីលើកស្ទួយជីវភាព និងជួយកាត់បន្ថយការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ។ ប្រជាពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រាប់ពូជ សម្រាប់ដាំដុះដំណាំផ្សេងៗ ដើម្បីបង្កើតជាមុខរបរ […]

image_2026-08-24_07-54-20
បន្ទាប់ពីចូលទីផ្សារអាស៊ីរួចហើយ ក្រុមហ៊ុនគ្រប់គ្រងហាងមាន់បំពងបែបកូរ៉េ បន្តបើកសាខានៅប្រទេសម៉ិកស៊ិក

សេអ៊ូល៖ បណ្តាញហាងលក់សាច់មាន់បំពងបែបកូរ៉េ ប៊ីប៊ីឃ្យូ (BBQ) បានបើកសាខាភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងទីក្រុងម៉ិកស៊ីកូ ដោយរំពឹងថា ទីផ្សារមានមនុស្សច្រើនក្នុងទីក្រុងនេះ នឹងក្លាយជំហានដ៏សំខាន់សម្រាប់ការពង្រីកខ្លួនកាន់តែធំនៅទូទាំងតំបន់អាម៉េរិកឡាទីន។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប (Genesis BBQ Group) ដែលជាប្រតិបត្តិករម៉ាកសញ្ញា BBQ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនបានបើកសាខា​ឈ្មោះថា ប៊ីប៊ីឃ្យូ ហ្សូណា រ៉ូសា (BBQ Zona Rosa) នៅក្នុងទីក្រុងម៉ិកស៊ីកូ ដែលជាការបោះជំហានចូលទីផ្សារប្រទេសម៉ិកស៊ីកូ ជាលើកដំបូង។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប បានចូលទីផ្សារសិង្ហបុរី នៅឆ្នាំ២០០៧ បន្ទាប់មកបានចូលក្នុងទីផ្សារប្រទេសកម្ពុជា នៅឆ្នាំ២០០៩ ព្រមទាំងបានចុះបញ្ជីសម្គាល់ម៉ាករបស់ខ្លួននៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុននេះក៏បានចូលទីផ្សារប្រទេសថៃ និងឥណ្ឌូណេស៊ី នៅឆ្នាំ២០១១ ហើយបានចូលទីផ្សារភូមា និងឡាវ នៅឆ្នាំ២០១២។ ចំណែកនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅខែកក្កដា ឆ្នាំ២០២៦​ ដោយគ្រប់គ្រងសាខា​​ នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅក្នុងឆ្នាំ២០២៦ នេះដែរ ហាងមាន់ចៀនបែបកូរ៉េនេះ​ […]

778972328_1768566168611390_8361069910620193664_n
ចិនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការនាំចេញអង្ករ​​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហាញសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបង្ហាញការប្តេជ្ញាចិត្តបែបនេះ នៅក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ (City Rice) នាចុងសប្តាហ៍នេះ ក្នុងខេត្តបាត់ដំបង់ ដែលទទួលស្វាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ក្នុងការបន្តខិតខំអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ […]

image_2026-08-21_10-18-22
​ស្បៀងអាហារ​របស់​ជប៉ុន​ធ្លាក់ចុះ​មក​ត្រឹម៣៧ភាគរយ ទាបជាងគោលដៅ៤៥ភាគរយ សម្រាប់ឆ្នាំ២០៣០

តូក្យូ៖ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា សមាមាត្រនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហាររបស់ប្រទេសបានធ្លាក់ចុះមកត្រឹម៣៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦​ ដែលធ្លាក់ចុះមួយភាគរយ បើធៀបនឹងឆ្នាំមុន និងទាបជាងគោលដៅ៤៥ភាគរយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០៣០។ បើយោងតាមសារព័ត៌មាន ឆែនណែល ញូវស៍ អេស៊ា (Channel News Asia)​ បានឱ្យដឹងថា អត្រានេះស្ថិតក្នុងចំណោមអត្រាទាបបំផុតនៃបណ្តាប្រទេសអភិវឌ្ឍន៍ ដែលបង្ហាញយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់ជប៉ុនចំពោះការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលមានតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី​ និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន បានបញ្ជាក់ថា អត្រាដែលផ្អែកលើការវាស់កាឡូរី ដោយវាស់វែងពីចំណែកនៃប្រើប្រាស់ស្បៀងអាហារផលិតក្នុងស្រុក បានធ្លាក់ចុះដោយសារតែការប្រើប្រាស់អង្ករថយចុះ និងការកើនឡើងនៃស្តុកស្បៀង នៅក្នុងវិស័យឯកជន។ អត្រានេះបានបន្តស្ថិតនៅក្រោម៤០ភាគរយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជម្រុញផលិតកម្មក្នុងស្រុកនូវមុខដំណាំនាំចូលជាច្រើន ដូចជាស្រូវសាលី និងសណ្តែកសៀង។ បើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដោយផ្អែកលើទិន្នន័យចុងក្រោយ បានឱ្យដឹងថា ប្រទេសអូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាម៉េរិក មានសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងលើសពី១០០ភាគរយ ខណៈអត្រារបស់ប្រទេសអាល្លឺម៉ង់មាន៨១ភាគរយ ចក្រភពអង់គ្លេស៥៦ភាគរយ និងអ៊ីតាលី៥១ភាគរយ នៅក្នុងឆ្នាំ២០២៣។ សមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងរបស់ជប៉ុន ដែលវាស់វែងតាមតម្លៃផលិតកម្ម បានកើនឡើងរហូតដល់៦៦ភាគរយ នៅក្នុង​ឆ្នាំ​សារពើពន្ធ​ចុងក្រោយ​នេះ ចំណែកតម្លៃស្រូវអង្ករ និងផលិតផលបសុសត្វ […]

កាលវិភាគផ្សព្វផ្សាយ