ទិន្នផលផ្លែកៅឡាក់ចិនកើនឡើងច្រើន អាចជួយ​គាំទ្រ​ដល់​តម្លៃ​នាំចេញ​ខ្ពស់​ជាង​មុន

image_2026-05-22_09-36-40

សានទុង៖ តំបន់ផលិតគ្រាប់កៅឡាក់ធំៗ នៅក្នុងប្រទេសចិនបានចូលដល់ដំណាក់កាលដ៏សំខាន់មួយនៃការលូតលាស់ប្រចាំឆ្នាំរបស់ខ្លួនក្នុងខេត្ត សានតុង (Shandong) ភាគខាងកើតប្រទេចិន ដែលជាធម្មតាចាប់ផ្តើមដាំដុះនៅពាក់កណ្តាល ឬចុងខែមេសា ដោយរដូវប្រមូលផលនៅដើមខែកញ្ញា និងដើមខែតុលា។

ក្រុមហ៊ុននាំចេញគ្រាប់កៅឡាក់ បានដឹកជញ្ជូន​ទៅកាន់​ប្រទេស និង​តំបន់​ជាង២០ រួមមាន​អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និង​អឺរ៉ុប ដោយ​មាន​បរិមាណ​នាំចេញ​ប្រចាំឆ្នាំ​លើសពី១០០កុងតឺន័រ​។

យោងតាមអ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន បានឱ្យដឹងថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​តំបន់​ដាំដុះសំខាន់ៗ ​ដូចជា​ខេត្ត​ហឺប៉ី និង​ខេត្ត​សានតុង​ ជាទូទៅមាន​អំណោយផល ដូចកាលឆ្នាំ២០២៥ ដោយសារមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ និង​អាកាសធាតុ​មាន​ស្ថិរភាព ធ្វើឱ្យផ្លែកៅឡាក់​ទុំ​មានជាតិផ្អែម និងមាន​​រសជាតិឆ្ញាញ់។ ជាលទ្ធផល ទិន្នផលគ្រាប់ផ្លែកៅឡាក់ ​បានកើនឡើង​គួរឱ្យកត់សម្គាល់ ​បើ​ធៀប​នឹង​ឆ្នាំ២០២៤ ទាំងគុណភាព និងបរិមាណ។

អ្នកគ្រប់គ្រងរូបនេះ បានចង្អុលបង្ហាញថា ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការកើនឡើងនៃទិន្នផលសមល្មមសម្រាប់ផ្គត់ផ្គង់ និងតម្រូវការក៏បានផ្លាស់ប្តូរផងដែរ។ ទោះបីជាតម្លៃទិញពីកសិដ្ឋាននៅរដូវប្រមូលផលនេះទទួលបានទិន្នផលខ្ពស់ជាងបន្តិច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ក៏ដោយ ក៏តម្រូវការរបស់អ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្នចំពោះសុខភាព។

ទីផ្សារផ្លែកៅឡាក់កំពុងបង្ហាញពីនិន្នាការច្បាស់លាស់នៃតម្រូវការគុណភាពខ្ពស់ ធ្វើ តម្លៃឡើងខ្ពស់ដែរ ដែលធ្វើឱ្យគម្លាតតម្លៃរវាងផ្លែកៅឡាក់គុណភាពខ្ពស់ និងផ្លែកៅស្តង់ដារកាន់តែធំឡើងៗ។ ចំណែកទាក់ទងនឹងការនាំចេញវិញ ជាទូទៅតម្លៃផ្លែ​កៅឡាក់​ចិន ​បានរក្សាលំនឹង​កើនឡើង​ជា​លំដាប់ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងមកនេះ។

ពាណិជ្ជករនាំចេញ បានកត់សម្គាល់ថា ឧស្សាហកម្មនេះកំពុងផ្លាស់ប្តូរបន្តិចម្តងៗពីការលក់បែបប្រពៃណីដោយនាំចេញផ្លែកៅឡាក់ទាំងសំបក ទៅជាផលិតផលកែច្នៃ ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាគ្រាប់កៅឡាក់កក និងជាគ្រាប់កៅឡាក់កែច្នៃជាស្រេចអាចបរិភោគបាន ដោយមានកំណើនលឿនជាងមុននៅក្នុងផលិតផលកែច្នៃ។ នេះឆ្លុះបញ្ចាំងពីគំរូនៃការប្រើប្រាស់ ដែលកំពុងវិវត្តនៅក្នុងទីផ្សារក្រៅប្រទេស។

ដោយមើលពីតម្រូវការនៅក្រៅប្រទេស ផ្លែកៅឡាក់ចិន មានការទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងទីផ្សារជាច្រើន ដោយសារតែរសជាតិផ្អែម សាច់ហាប់ល្អ និងស្រួលបកសំបក។ ផ្លែកៅឡាក់ចិន មានប្រជាប្រិយភាព ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងក្នុងចំណោមសហគមន៍ចិននៅក្រៅប្រទេស។ ដោយសារការបរិភោគអាហារ ដែលមានសុខភាពល្អ ផ្លែកៅឡាក់ គឺជាផលិតផលអាហារធម្មជាតិ និងជាអាហារសម្រន់ ដែលត្រៀមរួចជាស្រេចសម្រាប់បរិភោគ។

ទាក់ទងនឹងការប្រកួតប្រជែងក្នុងឧស្សាហកម្មវិញ ពាណិជ្ជករជឿជាក់ថា ភាពខុសគ្នាក្នុងចំណោមអ្នកនាំចេញភាគច្រើនស្ថិតនៅលើសមត្ថភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងរចនាសម្ព័ន្ធផលិតផល។ ក្រុមហ៊ុនមានសិទ្ធិចូលទៅកាន់តំបន់ផលិតកម្មដោយផ្ទាល់ ប្រព័ន្ធផលិតកម្មស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់ត្រជាក់ ដែលមានការអភិវឌ្ឍល្អ មានគុណសម្បត្តិច្បាស់លាស់ក្នុងការរក្សាគុណភាពឱ្យស៊ីសង្វាក់គ្នា និងធានាការផ្គត់ផ្គង់ពេញមួយឆ្នាំ។ លើសពីនេះ ដោយសារទីផ្សារអន្តរជាតិបង្ហាញនូវតម្រូវការកាន់តែតឹងរ៉ឹងជាងមុនលើសុវត្ថិភាពចំណីអាហារ និងការអនុលោមតាមច្បាប់ ក្រុមហ៊ុនមានបទពិសោធន៍នាំចេញ និងប្រព័ន្ធចេញវិញ្ញាបនបត្រ មានជំហរល្អប្រសើរជាងមុន ក្នុងការកសាងភាពជាដៃគូរយៈពេលវែង និងមានស្ថិរភាព។

រោងចក្រកែច្នៃ វេចខ្ចប់ផ្លែកៅឡាក់ចិន មានកន្លែង​ផ្ទុក​ត្រជាក់​ចំនួន​ប្រាំពីរ និង​ផលិតផ្លែកៅឡាក់ស្រស់​ប្រហែល៨ ០០០តោន​ ជា​រៀងរាល់ឆ្នាំ។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ផ្តល់​ជូន​នូវ​ផ្លែកៅឡាក់​ស្រស់​ក្នុង​សំបក គ្រាប់​កៅឡាក់​ និង​ផលិតផល​វេច​ខ្ចប់​តូចៗ ​ដែល​អាច​បរិភោគបានភ្លាម ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​។ ក្រុមហ៊ុន​នេះ ​មាន​គោលបំណង​ពង្រីក​បន្ថែម​ទៀត​ទៅ​កាន់ទីផ្សារ​នៅ​អឺរ៉ុប អាម៉េរិក​ខាងជើង កូរ៉េខាងត្បូង មជ្ឈិមបូព៌ា និង​អាស៊ីអាគ្នេយ៍ ហើយ​កំពុង​ស្វែងរក​ដៃគូ​រយៈពេល​វែង រួម​ទាំង​អ្នក​នាំចូល អ្នកលក់ដុំ បណ្តាញ​សេវាកម្ម​ម្ហូបអាហារ និងផ្សារទំនើប៕


images (2)
ឥណ្ឌាកែច្នៃលាមកគោទៅជាប្រេងឥន្ធនៈសម្រាប់រថយន្ត ជំនួសឧស្ម័នធម្មជាតិ

ញូវដេលី៖ ការស្រាវជ្រាវរបស់ឥណ្ឌាសម្រាប់ការកែលម្អសន្តិសុខថាមពល កំពុងផ្លាស់ប្តូរខុសធម្មតា ដោយប្រើប្រាស់វត្ថុធាតុដើម ដែលប្រទេសឥណ្ឌាមានច្រើនលើសគេ គឺលាមកគោ។ ប្រសើរជាងទុកកាកសំណល់សត្វចោលឥតប្រយោជន៍ គម្រោងគាំទ្រដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនម៉ាក ស៊ុយហ្សូគី កំពុងកែច្នៃលាមកគោទៅជាឧស្ម័នធម្មជាតិ ដែលផ្តល់ថាមពលដល់អ្វីៗគ្រប់យ៉ាង ដូចជាដាំស្លរ ចាក់រថយន្ត ឬចាក់រ៉ឺម៉កកង់បីជាដើម។ យោងតាមទីភ្នាក់ងារព័ត៌មាន ប្លូមប៊ើក (Bloomberg) បានចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយលើកឡើងថា នេះជាឧទាហរណ៍ដ៏ច្បាស់បំផុតមួយនៃរបៀប ដែលឥណ្ឌាសង្ឃឹមថា នឹងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈពីបរទេស ដោយប្រើលាមកគោបង្កើតជាថាមពលជំនួសវិញ។ រោងចក្រផលិតហ្គាសលាមកគោ នៅរដ្ឋហ្គូចារ៉ាត់ (Gujarat) ត្រូវការលាកគោប្រហែល៨៨តោន ជារៀងរាល់ថ្ងៃ ដោយផលិតឧស្ម័នធម្មជាតិ​ និងលក់ក្នុងតម្លៃប្រហែល៨០រូពី ឬស្មើនឹង០.៩៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ហ្គាសលាមកគោមានតម្លៃថោកជាងប្រេងសាំង ជាង២០រូពី ដែលធ្វើឱ្យហ្គាសនេះក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកបើកបររឺម៉កកង់បី និងអ្នករត់តាក់ស៊ី។ ហ្គាសលាមកគោនេះ ផលិតឡើងក្រោមគម្រោងភាពជាដៃគូរវាងក្រុមហ៊ុនស៊ុយហ្សូគី និងក្រុមហ៊ុនចិញ្ចឹមគោកយកទឹកដោះរបស់ឥណ្ឌា ឈ្មោះ បាណាស់ ឌារី (Banas Dairy) ដែលជាសហគមន៍ចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅអាស៊ី។ កសិករចិញ្ចឹមគោចំនួន១៦ភូមិ អាចលក់លាមកគោរបស់ខ្លួន បានតម្លៃប្រហែលមួយរូពី ក្នុងមួយគីឡូក្រាម ខណៈឧស្ម័នផលិតបានវិញ អាចចាក់រថយន្តបានប្រហែល៦០០ ទៅ៧០០គ្រឿង ក្នុងមួយថ្ងៃ។ […]

748746502_1326284336292225_373157364277607612_n
សហគមន៍កសិកម្មតាសីសាមគ្គីបង្រៀនជនភៀសសឹក អំពីការដាំដុះបន្លែក្នុងផ្ទះសំណាញ់

ដោយ ហៃ ស៊ីណា បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលរយពេលមួយថ្ងៃ ស្តីពីការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ជូនដល់សិក្ខាកាមជាជនភៀសសឹកចំនួន២៦នាក់ មកពីភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការផ្ដួចផ្ដើម និងការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និដោយសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹង និងជំនាញច្បាស់លាស់ដល់ជនភៀសសឹក ក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់បែបទំនើប ដើម្បីបង្កើនផលិតភាព គុណភាព និងប្រាក់ចំណូលគ្រួសារ។ កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង, លោក នាក់ វិជ្ជរៈ អភិបាល នៃគណៈអភិបាលស្រុកថ្មគោល, លោក លុក គឹមលាន អភិបាលរង នៃគណៈអភិបាលស្រុកគូលែន តំណាងរដ្ឋបាលខេត្តព្រះវិហារ, លោក រស់ សេងហាក់ និងលោក កេង […]

69e2759225e50.image
បាតុភូតធម្មជាតិនៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាម៉េរិក បំផ្លាញផ្លែឈើគិតជាទឹកប្រាក់១៥លានដុល្លារ

រដ្ឋខូឡូរ៉ាដូ៖  ការធ្លាក់ទឹកសន្សើមកកពេញមួយយប់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានធ្វើឱ្យអ្នកដាំដំណាំហូបផ្លែជាច្រើននៅក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) គ្មានផ្លែឈើសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅឆ្នាំ២០២៦នេះឡើយ បន្ទាប់ពីសីតុណ្ហភាពធ្លាក់ចុះត្រជាក់ដល់កម្រិតទាបបំផុត កំឡុងពេលផ្លែឈើកំពុងតែលូតលាស់។ កសិករអាម៉េរិកម្នាក់ បាននិយាយថា ផ្លែឈើរី ផ្លែព្រូន  ផ្លែប៉េស ផ្លែសារី ផ្លែអាព្រីខុត និងផ្លែប៉ោម ត្រូវខូចទាំងអស់នៅក្នុងចម្ការរបស់លោកមានផ្ទៃដីទំហំង៥៧ហិកតា។ ទឹកសន្សើមកកនេះបានកើតឡើងបន្ទាប់ពីរដូវផ្ការីកមានសីតុណ្ហភាពក្តៅខុសពីធម្មតា ដែលធ្វើឱ្យផ្លែឈើកំពុងតែធំលូតលាស់បានខូចអស់។ កសិករភាគច្រើននៅក្នុងតំបន់បានរាយការណ៍ថា ផ្លែឈើរបស់ខ្លួនត្រូវខូចទាំងអស់គ្មានសល់។ ទោះបីជាមិនអាចប្រមូលផលក៏ដោយ ចម្ការនៅតែត្រូវការប្រព័ន្ធធារាសាស្រ្ត ត្រូវការជី ត្រូវការកាប់ចោល និងការគ្រប់គ្រងសត្វល្អិត។ អ្នកដាំក៏កំពុងព្យាយាមរក្សារុកកម្មករជំនាញ និងរក្សាទំនាក់ទំនងជាមួយអ្នកទិញលក់ដុំ។ ការខាតបង់នេះក៏បានជះឥទ្ធិពលដល់កម្លាំងពលកម្មតាមរដូវកាល ប៉ះពាល់ដល់រោងចក្រវេចខ្ចប់ និងអាជីវកម្មផ្សេងទៀត ដែលទាក់ទងនឹងវិស័យផ្លែឈើ។ ការធានារ៉ាប់រងដំណាំត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់តែផ្នែកមួយនៃការខាតបង់របស់កសិករប៉ុណ្ណោះ។ កសិដ្ឋានមួយចំនួនកំពុងពឹងផ្អែកលើអាជីវកម្មដាំដំណាំចម្រុះ រួមមានផលិតផលមានតម្លៃបន្ថែម កសិកម្ម ភោជនីយដ្ឋាន និងផលិតកម្មប្រើផ្លែឈើ។ ចំណែកកសិករម្នាក់ទៀត ប៉ាន់ប្រមាណថា ការធ្លាក់សន្សើមកកនេះ បានបណ្តាលឱ្យមានការខាតបង់ផ្នែកកសិកម្មក្នុងទឹកប្រាក់ប្រហែល១៥លានដុល្លារ។ ដោយសារបាតុភូតធម្មជាតិដូច្នេះនេះដែរ កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ អាចបោះបង់ចោលស្រូវសាលីដ៏ច្រើនបំផុត នៅឆ្នាំ២០២៦នេះ បន្ទាប់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ចំណែករដូវរងារប្រែជាក្តៅ និងធ្លាក់សន្សើមកកខុសរដូវ បានបំផ្លាញទិន្នផលស្រូវសាលីស្ទើរទាំងស្រុង។ ទោះបីជាវាលស្រូវសាលីជិតដល់ពេលប្រមូលផលក៏ដោយ ក៏ផ្ទៃដីដាំដំណាំស្រូវសាលីជាច្រើនត្រូវស្កកស្ទើរទាំងអស់ដោយសារគ្រោះរាំងស្ងួត […]

photo_2026-07-17_08-31-25
កម្ពុជាកំពុងពង្រឹងការវាស់វែងឧស្ម័នមេតាន ដើម្បីជំរុញវិស័យស្រូវបញ្ចេញកាបូនទាប

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងពង្រឹងសមត្ថភាពក្នុងការវាស់វែង និងប្រមូលទិន្នន័យការបំភាយឧស្ម័នមេតានពីការដាំស្រូវ ដើម្បីគាំទ្រដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងជំរុញវិស័យស្រូវឱ្យឈានទៅរកផលិតកម្ម ដែលមានការបំភាយកាបូនទាប។ ប្រទេសកម្ពុជាបានប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នមេតានចំនួន២០ភាគរយ នៅឆ្នាំ២០៣០ និង៥០ភាគរយ នៅឆ្នាំ២០៥០ ព្រមទាំងបង្កើតទិន្នន័យ ដែលជាគន្លឹះសម្រាប់រៀបចំវិធានការកាត់បន្ថយការបំភាយឧស្ម័នប្រកបដោយប្រសិទ្ធភាព។ វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (International Rice Research Institute) សហការជាមួយវិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth Institute) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍកត្តាបំភាយឧស្ម័នមេតានជាក់លាក់តាមប្រទេសសម្រាប់ផលិតកម្មស្រូវ។ កម្មវិធីនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវ មន្ត្រីរាជការ និងអ្នកជំនាញបច្ចេកទេសកម្ពុជា ដើម្បីពង្រឹងជំនាញក្នុងការវាស់វែង និងវិភាគការបំភាយឧស្ម័នពីវាលស្រែ ដោយប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រ និងឧបករណ៍តាមស្តង់ដារ។ ក្នុងការបណ្តុះបណ្តាលនេះ អ្នកចូលរួមបានសិក្សាអំពីដំណើរការវាស់វែងឧស្ម័នមេតាន ចាប់ពីការជ្រើសរើសទីតាំងសិក្សា ការដំឡើងឧបករណ៍ប្រមូលសំណាក ការវិភាគឧស្ម័នក្នុងមន្ទីរពិសោធន៍ រហូតដល់ការគណនាបរិមាណការបំភាយ។ ការសិក្សាផ្ទាល់នៅទីវាលត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការបង្កើនសមត្ថភាពអ្នកជំនាញក្នុងការប្រមូលទិន្នន័យពីប្រព័ន្ធផលិតកម្មស្រូវពិតប្រាកដនៅកម្ពុជា។ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបណ្តុះបណ្តាលនេះនឹងជួយឱ្យប្រទេសកម្ពុជាអាចសិក្សាអំពីការបំភាយឧស្ម័នមេតានដោយខ្លួនឯង តាមវិធីសាស្ត្រកម្រិតទី២ ដែលផ្អែកលើទិន្នន័យក្នុងស្រុក និងមានភាពត្រឹមត្រូវជាងមុន។ ជាមួយគ្នានេះ ការមានទិន្នន័យច្បាស់លាស់អំពីការបំភាយឧស្ម័នមេតាន ក៏អាចជួយកម្ពុជាកំណត់វិធានការកាត់បន្ថយការបំភាយដែលសមស្រប ដូចជាការគ្រប់គ្រងទឹកក្នុងស្រែឱ្យមានប្រសិទ្ធភាព […]

កាលវិភាគផ្សព្វផ្សាយ