News & ជាតិ & ព័ត៌មានថ្មីៗ
dreamstime_m_5602832-750x440-0021121820569
ក្រោយខាតច្រើនឆ្នាំ កៅស៊ូ​ឡើងថ្លៃ​ដល់២ ០០០ដុល្លារវិញ – ​កសិករ​ និង​អ្នកវិនិយោគ​បានប្រាក់ចំណេញខ្លះ​
ដោយ ឡុង សារេត​ ភ្នំពេញ៖​ ក្រោយរងការ​ខាត​បង់អស់រយៈពេលជាច្រើនឆ្នាំ កសិករកៅ​ស៊ូលក្ខណៈគ្រួសារ និងអ្នកវិនិយោគ​ក្នុងស្រុក​ហាក់​កំពុងស្ដារ​ប្រាក់ចំណេញមកវិញ ក្រោយតម្លៃកៅស៊ូ​នៅទៅលើទីផ្សារអន្តរជាតិ​ប៉ុន្មាន​ខែ​កន្លងមកនេះមានតម្លៃខ្ពស់​។ ​លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​ឱ្យដឹង​ថា​បរិមាណ​នៃការនាំចេញផលិតកៅស៊ូ​នៅប៉ុន្មានខែកន្លងមកនេះមានការកើនឡើង​ ហើយតម្លៃល្អ​ជាង​​ឆ្នាំ​មុន​ៗ។​ ​​ពាក់ព័ន្ធនិងតម្លៃកៅស៊ូនេះ នៅពេលកន្លងមក​​ លោក​​​រងការខាតបង់ប្រាក់ជាច្រើន​ឆ្នាំ​​ ដោយសារតម្លៃកៅស៊ូ​​ក្នុងមួយតោន​លក់ថ្លៃតែ១ ១០០ ទៅ ១ ២០០ដុល្លារប៉ុណ្ណោះ​។  ​​ប៉ុន្តែ​នៅតាម​ចំម្ការកៅស៊ូធំ​ៗត្រូវការ​ចំណាយ​ថ្លៃដើម​ផលិតរហូតដល់​​ ១ ៥០០ដុល្លារ​ក្នុងមួយតោន​។ ទោះជាយ៉ាងណាពេលនេះ​ ​កៅស៊ូ ឬផលិតផល​កៅស៊ូ​ពាក់កណ្តាល​សម្រេច​លក់បាន​ថ្លៃជាង​២០០០ដុល្លារ​ ជួយឱ្យកសិករ​ដាំកៅស៊ូលក្ខណៈគ្រួសារនិងក្រុមហ៊ុន​រកបានប្រាក់ចំណេញ​ត្រឡប់មកវិញ​។​ បើយោង​តាមលោក លឹម ហេង, តម្លៃ​ផលិតផល​កៅស៊ូពាក់កណ្តាលសម្រេច​នៅពេលខាងមុខ​នេះលោក​ រំពឹងថា​នូវតែលក់បាន​ល្អ​​ ព្រោះនៅលើទីផ្សារអន្តរជាតិ​កំពុងមានតម្រូវការ តួយ៉ាង​​បណ្តា​​ប្រទេសនៅមជ្ឈឹមបូព៌ា និងប្រទេសស្ថិតនៅក្នុងតំបន់ដែលកំពុងមានសង្គ្រាម​​។​ លោក ផៃ សុផល អនុប្រធាន​សមាគមកៅស៊ូប៉ៃលិនបានឱ្យដឹង​ថា​តម្លៃកៅស៊ូ ពិតជាមានការឡើងថ្លៃ បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៥។ តួយ៉ាងតម្លៃ​ជ័រកៅកកកាលពីដើមខែកញ្ញានេះសមាគម​លក់បាន​ថ្លៃ១ ២០០ ទៅ១ ២៥០ដុល្លារ​ក្នុងមួយតោន បើប្រៀបនិងពេល​មុន​ៗ លក់បាន​ថ្លៃប្រមាណ​៩៥០ដុល្លារ​ប៉ុណ្ណោះ​។​ ដូចនេះ​​កសិករគួរតែពង្រឹងគុណភាពជ័រកៅស៊ូ ធ្វើឱ្យជ័រស្អាត និងចូលរួមលក់រួមគ្នា ដើម្បីទទួលបានតម្លៃខ្ពស់។​ លោកបន្តថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-10_16-17-39
ហ្វីលីពីន សុំជប៉ុនយកពន្ធសូន្យលើផ្លែចេកនាំចូល  ឱ្យទាបជាងវៀតណាម និងកម្ពុជា
ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងជំរុញឱ្យប្រទេសជប៉ុនលុបពន្ធនាំចូលចេកពីហ្វីលីពីនឱ្យនៅកម្រិតសូន្យ ខណៈប្រទេសទាំងពីរកំពុងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) បានឱ្យដឹងថា ប្រធានបទសំខាន់ក្នុងការចរចាកែសម្រួលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន–ហ្វីលីពីន គឺការកាត់បន្ថយអត្រាពន្ធរបស់ជប៉ុន លើផ្លែចេកនាំចូលពីហ្វីលីពីន។ លោកស្រីបាននិយាយថា «ការកាត់បន្ថយពន្ធនេះ នឹងបើកទីផ្សារជប៉ុនកាន់តែទូលំទូលាយសម្រាប់ផ្លែចេករបស់យើង ពីព្រោះបច្ចុប្បន្នចេករបស់យើងត្រូវបង់ពន្ធពី៨ ដល់១៨ភាគរយ។ អត្រាពន្ថនេះខ្ពស់ជាងបណ្តាប្រទេសជិតខាងរបស់យើងនៅក្នុងសហគមន៍អាស៊ាន»។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញឱ្យជប៉ុនទម្លាក់ពន្ធត្រឹមសូន្យ ប៉ុន្តែអត្រាពន្ធចុងក្រោយស្ថិតនៅលើការចរចា។ លោកស្រីបានបន្ថែមថា «នោះគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែយើងត្រូវរង់ចាំលទ្ធផលចុងក្រោយសិន។ អ្វីដែលសំខាន់ គឺ ភាគីជប៉ុនបានបើកចំហរួចហើយសម្រាប់ការចរចា»។ ក្នុងឆ្នាំ២០២៦ ពន្ធនាំចូលផ្លែចេកហ្វីលីពីន ទៅក្នុងប្រទេសជប៉ុនត្រូវជាប់ពន្ធក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ កាលពីឆ្នាំ២០២៥ ហ្វីលីពីនបាននាំចេញផ្លែចេកស្រស់ជិត ៣ លានតោន កើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ ហើយបានធ្វើឱ្យហ្វីលីពីន ត្រឡប់មកកាន់តំណែងជាប្រទេសនាំចេញចេកធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេក្វាឌ័រ។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ
ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]
News & ជាតិ & ព័ត៌មានថ្មីៗ
photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក
ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​
វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ
image_2026-09-08_15-56-04
តម្លៃស្រូវបីខេត្តជាប់ព្រំដែនវៀតណា,កសិករ​លក់ក្នុងខែកញ្ញា មិនធ្លាក់ចុះខ្លាំង តាមតម្លៃស្រូវវៀតណាមនោះទេ​
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្តាហ៍ដើមខែកញ្ញា ឆ្នាំ២០២៦នេះ តម្លៃស្រូវនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម ដូចជា ខេត្តស្វាយរៀង ព្រៃវែង និងខេត្តតាកែវ រោងម៉ាស៊ីនមួយចំនួននៅបន្តប្រមូលទិញស្រូវពីកសិករ ក្នុងតម្លៃមិនថោកពេក ឬថ្លៃពេកនោះទេ បើធៀបនឹងតម្លៃ​​ឆ្នាំមុន។ លោកឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបញ្ជាក់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះថា តម្លៃស្រូវក្នុងឆ្នាំ២០២៦នេះ នៅរក្សាបានស្ថេរភាពល្អ ក្នុងនោះខេត្តព្រៃវែងកសិករផលិតស្រូវភាគច្រើន ប្រភេទ OM5451 ហើយរោងម៉ាស៊ីនលោកបានទិញស្រូវក្នុងមួយថ្ងៃចន្លោះពី៦០០ ទៅ៧០០តោន តម្លៃចន្លោះពី៨៨០រៀល ទៅ៨៩០រៀលក្នុង១ គីឡូក្រាមថ្លៃដឹកមកដល់រោងម៉ាស៊ីន ។​​ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន បានបញ្ជាក់ថា តម្លៃស្រូវឆ្នាំ២០២៦នេះ ខេត្តព្រៃវែងមានតម្លៃល្អបន្តិច បើធៀបទៅនិងឆ្នាំ២០២៥ មានតម្លៃចន្លោះ៨៥០ទៅ៩០០រៀល ដែលមិនខុសត្រូវគ្នាឆ្ងាយប៉ុន្មាននោះទេ នៅរយៈពេល២សប្តាហ៍នេះ តម្លៃមិនធ្លាក់ខ្លាំង តាមតម្លៃស្រូវនៅប្រទេសវៀតណាមនោះ​​​ដែរ​​។ សូមជម្រាបថា ​​តម្លៃស្រូវសើមដែលកសិករបានលក់នៅតាមវាលស្រែ តាមស្រុកនៃ ខេត្តមួយចំនួនគិតត្រឹម ថ្ងៃទី០៤ ខែកញ្ញា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-08_14-52-15
ក្រុមហ៊ុនលក់អាហារកូរ៉េ ពង្រីកខ្លួនជាផ្សារទំនើបធំៗ និងតម្រូវចិត្តអ្នកស្រលាញ់ទាំសុខភាព
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានរៀបចំយុទ្ធសាស្ត្រឡើងវិញ ដើម្បីសម្រេចគោលដៅនាំចេញម្ហូបអាហារកូរ៉េ (K-food) ក្នុងទឹកប្រាក់១៦ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ដោយកំណត់គោលដៅជាក់លាក់សម្រាប់ទីផ្សារនាំចេញនីមួយៗ។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា គិតត្រឹមចុងខែកក្កដាឆ្នាំនេះ ការនាំចេញបានឈានដល់៨,២៥ពាន់លានដុល្លារ ក្នុងនោះមីកញ្ចប់តែមួយមុខមានចំណែករហូតដល់១ពាន់លានដុល្លារ។ ក្រសួងបានចាត់ទុកថា ពាក់កណ្តាលឆ្នាំទីពីរ គឺជាឱកាសចុងក្រោយ ដើម្បីកំណត់ថា តើគោលដៅនាំចេញប្រចាំឆ្នាំនេះអាចសម្រេចបានឬអត់។ យុទ្ធសាស្ត្រគ្រោងទុកនេះ រាប់បញ្ចូលចាប់តាំងពីការពង្រីកការនាំចេញ និងការឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារក្រៅប្រទេស រហូតផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុននាំចេញរបស់កូរ៉េ និងការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះរបាំងពាណិជ្ជកម្មមិនមែនពន្ធគយ នៅក្នុងទីផ្សារនាំចេញ។ ផែនការនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការនាំចេញម្ហូបអាហាររវាងរដ្ឋ និងវិស័យឯកជន នាទីក្រុងសេអ៊ូល ដែលមានការចូលរួមពីមន្ត្រីសំខាន់ៗ មកពីក្រសួង៨ និងតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ ព្រមទាំងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធនឹងវិស័យកសិកម្ម ការនាំចេញផលិតផលស្រស់ និងការលើកកម្ពស់វិស័យទេសចរណ៍។ បច្ចុប្បន្នភាពនៃវិធានការនាំចេញ ត្រូវបានកែសម្រួលឱ្យសមស្របទៅតាមតំបន់នីមួយៗ ដូចជា នៅក្នុងសហរដ្ឋអាម៉េរិក ត្រូវពង្រីកពីហាងបែបអាស៊ី ទៅផ្សារទំនើបធំៗ ព្រោះសហរដ្ឋអាម៉េរិក ដែលជាទីផ្សារធំបំផុតសម្រាប់ការនាំចេញផលិតផលអាហាររបស់កូរ៉េ នឹងផ្តោតលើការពង្រីកពីហាងបម្រើសហគមន៍ប្រជាជនអាស៊ី ទៅជាផ្សារទំនើបធំៗ សម្រាប់គ្រប់ជាតិសាសន៍។ អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ផលិតផល៦៧ប្រភេទ ដែលផលិតដោយក្រុមហ៊ុន២៥ នឹងត្រូវដាក់តាំងលក់នៅតាមសាខាហាងលក់រាយ […]
News & ជាតិ & ព័ត៌មានថ្មីៗ
107A9379
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ចង់ឱ្យវេទិកា​ខ្សែច្រវាក់ផ្តត់ផ្គង់​​ ឆ្នាំ​២០២៦​​ កម្ពុជាក្លាយជា​មជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្ម​ក្នុងតំបន់​​
​ដោយ ឡុង សារេត​ ភ្នំពេញ​៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចង់ប្រែក្លាយ​វេទិកា​ខ្សែច្រវាក់ផ្គត់ផ្គង់ដែលរៀបចំ​លើកដំបូងកាលពីថ្ងៃទី​៦ខែកញ្ញាឆ្នាំ​២០២៦ ​ឱ្យទៅជាមូលដ្ឋានគ្រឹះ​សម្រាប់ក្រសួងពាណិជ្ជកម្ម​ក្នុងការពិនិត្យ​លទ្ធភាព​ពង្រីកវិសាលភាព​កម្មវិធីនេះ​ ឱ្យក្លាយជាពិព័រណ៍​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កម្រិតថ្នាក់ជាតិ​នៅឆ្នាំបន្តបន្ទាប់​ ដើម្បីសំដៅដល់ការតភ្ជាប់​ខ្សែច្រវាក់​ផ្គត់ផ្គង់​ប្រកបដោយ​បរិយាបន្ន័​ និងនិរន្តរភាព​រហូតឈានទៅកែប្រែកម្ពុជា​ជាមជ្ឈមណ្ឌល​នៃការតភ្ជាប់​ពាណិជ្ជកម្ម​នៅក្នុងតំបន់​។ លោកជំទាវបន្តទៀតថា ប្រទេសកម្ពុជា​នូវតែរក្សាបាន​ភាពធន់ និងរឹងមាំ បើទោះបី​ត្រូវប្រឈម​និងពហុ​វិបត្តិរួមមាន​​ ​ការផ្លស់ប្តូរ​របប​ពាណិជ្ជិកម្មសកល​ ដែលប៉ះពាល់​ដល់លំហូរ​ពាណិជ្ជកម្ម​ និងការវិនិយោគ​, ការកើនឡើង​នៃភូមិសាស្ត្រនយោបាយ​បង្កឱ្យ​មាន​ភាពមិនប្រាកដប្រជា​, បញ្ហា​សង្គ្រាម​នៅមជ្ឈឹមបូព៌ា, ការឈ្លានពាន​ និងការរំលោភ​បំពាន​លើបូរណភាព​ និងអធិបតីភាព​របស់កម្ពុជា និង​បញ្ហា​សន្តិសុខ​ ដែលមិនមែនជាប្រពៃណី ពាក់ព័ន្ធនិងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា​។​ ​​ចំណុចទាំងនេះ​បានបង្ក​ជាភាពស្មុគស្មាញ​ ជាឧបសគ្គ​ដល់ការរីកចម្រើន​ដល់ផែនការសកម្មភា​ព​របស់ខ្លួននាំ​កម្ពុជា​ដើរដល់​គោលដៅឆ្នាំ​២០៣០​ និង២០៥០​។​ លោកជំទាវ​មានប្រសាសន៍ទៀតថា “ប៉ុន្តែអ្វីដែលយើងនៅទីនេះ​បង្ហាញជាសក្ខីភាពយ៉ាងច្បាស់ថា យើងមិនបានឈរ​នៅស្ងៀមទេ​។ យើងមិនបានអនុញ្ញាតឱ្យ​បញ្ហាទាញយើងឱ្យថយក្រោយ​ ឱ្យយើងទ្រុឌទ្រោម ឱ្យយើងចុះចាញ់ ឱ្យយើង​សុញ​បានទេ​។ កម្ពុជានៅតែមានភាពធន់របស់ខ្លួន​ និងមានភាពខ្លាំងក្លារបស់ខ្លួន ហើយក្នុងនេះ ​ខ្ញុំឃើញថា ចំណុចនៃការចូលរួម​ក្នុងវេទិកា​លើកទីមួយ​ ឬវេទិកាសាកល្បងរបស់យើង​​ ក៏ដូចជាវេទិកាផ្សេងទៀត​ ដែលបានបង្ហាញថា ​យើងមិនដេកដួលទេ​”​។ ​ចំណែកអ្នកស្រី ណោម ប៊ុនណាក់ នាយិកាប្រតិបត្តិនៃសហគ្រាស​ Villageworks Cambodia  បានឱ្យដឹង​ថា​វេទិកានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរជំនួញ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-07_16-07-58
ស្រូវនៅវៀតណាមធ្លាក់ថ្លៃខ្លាំង កសិករកំពុងខាតបង់ ខណៈថ្លៃជីកើនឡើង
ដោយ ហៃ ស៊ីណា វៀតណាម៖ កសិករនៅវៀតណាមកំពុងប្រឈមនឹងការខាតបង់ ដោយសារតម្លៃស្រូវធ្លាក់ចុះរហូតដល់ទៅខ្ទង់ ១៧% ខណៈថ្លៃដើមផលិតមានការកើនឡើង។ កសិករកំពុងត្អូញត្អែរអំពីតម្លៃស្រូវប្រមូលផលបានហើយ បែរជាលក់ចេញបានតម្លៃទាប ដែលបណ្តាលឲ្យពួកគេប្រឈមនឹងការខាតប្រាក់រាប់លានដុង ស្របពេលជី ថ្នាំកសិកម្ម និងថ្លៃពលកម្មនៅតែមានតម្លៃខ្ពស់។ កសិករម្នាក់នៅខេត្តអានយ៉ាង ទើបតែប្រមូលផលស្រូវរបស់ខ្លួន ដោយស្រូវក្នុងមួយគីឡូក្រាមលក់ចេញវិញបានក្នុងតម្លៃ៦ ​២០០ដុង ឬប្រហែល៩៥០រៀល ប៉ុណ្ណោះ ។ ដោយសារតម្លៃជីបានកើនឡើងពី១០ ទៅ១៥ភាគរយ បើប្រៀបធៀបនឹងការប្រមូលផលមុនៗ ការធ្លាក់ចុះនៃតម្លៃស្រូវបានធ្វើឱ្យកសិករ ខាតបង់ប្រាក់រាប់សិបលានដុង។ កសិករខ្លះនិយាយថា កាលពីមួយសប្ដាហ៍មុន តម្លៃស្រូវដែលឈ្មួញបានផ្ដល់ គឺប្រហែល១ ០៥០ រៀលក្នុងមួយគីឡូ ប៉ុន្តែ បច្ចុប្បន្ន ឈ្មួញឲ្យត្រឹមតែ៩៥០ ទៅ៩៨០រៀលប៉ុណ្ណោះ ។ កសិករបាននិយាយថា បើលក់បានក្នុងតម្លៃទាបបែបនេះ គឺគ្រាន់តែអាចគ្រប់គ្រាន់សម្រាប់ចំណាយលើជី និងថ្នាំកសិកម្មប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលថ្លៃពលកម្មនោះឡើយ ។ លោក ង្វៀន វិញចុង (Nguyen Vinh Trong) នាយកក្រុមហ៊ុនកែច្នៃស្រូវ បានពន្យល់ថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃស្រូវ គឺបណ្តាលមកពីតម្រូវការស្រូវមានការថយចុះនៅទីផ្សារនាំចេញសំខាន់ៗ ដូចជា ប្រទេសហ្វីលីពីន […]
News & ជាតិ & ព័ត៌មានថ្មីៗ
photo_2026-08-28_13-30-35
ធនាគារអភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) ត្រៀមបញ្ចេញទុន​បង្វិល ​ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បានមានប្រសាសន៍​ឱ្យដឹងថា ធនាគារបានត្រៀមទុន​បម្រុងជាង២០០លានដុល្លារ ផ្តោត​ជាពិសេស​សម្រាប់​គាំទ្រ​វិស័យ​ស្រូវ​អង្ករ ដើម្បី​ជួយ​បំពេញ​តម្រូវការ​ហិរញ្ញប្បទាន​របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ។ ឯកឧត្តម​បណ្ឌិតប្រតិភូបាន​​លើកឡើងថា ទោះបីធនាគារ ARDB បាន​ត្រៀម​ទុន​ជាង២០០លានដុល្លារក៏ដោយ ក៏​តម្រូវការ​ទុន​សរុប​​សម្រាប់​វិស័យស្រូវ​អង្កររបស់កម្ពុជាត្រូវបានប៉ាន់ស្មានថា មានរហូតដល់ប្រមាណ៦០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ។ ដូច្នេះ ការចូលរួមពីធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុឯកជន ព្រម​ទាំង​ប្រភព​ទុន​របស់​វិនិយោគិន​ក្នុងស្រុក គឺ​មានសារៈ​សំខាន់ក្នុង​ការបំពេញ​តម្រូវការ​ហិរញ្ញប្បទាន​ ដែលនៅសល់។ ការបង្កើនប្រភពទុន និងការចូលរួមពីគ្រប់ភាគី គឺជាកត្តាសំខាន់​ក្នុងការ​ពង្រឹង​ខ្សែសង្វាក់​តម្លៃស្រូវអង្ករ ចាប់​ពីកសិករ រោងម៉ាស៊ីនកិនស្រូវ រហូតដល់អ្នកនាំចេញ ដើម្បី​បង្កើន​តម្លៃ​បន្ថែម និង​ជំរុញ​សក្តានុពល​អង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។ ឯកឧត្តម​បណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា «បច្ចុប្បន្នមានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ជា​ច្រើន​បាន​ចូល​រួម​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​កសិកម្ម ដែល​ជាកត្តាសំខាន់​ក្នុងការ​ជំរុញការផលិត និងបង្កើន​សមត្ថភាព​ប្រកួត​ប្រជែងរបស់​ផលិតផលកសិកម្មកម្ពុជា»។ ឯកឧត្តម​បណ្ឌិតប្រតិភូ បានបន្ថែមថា ធនាគារអភិវឌ្ឍន៍​ជនបទ និង​កសិកម្ម បានត្រៀមបញ្ចេញទុន​បង្វិលនេះ ​ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងគោលដៅរួមចំណែក​សម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុង​ការ​លើក​កម្ពស់អង្ករជា​ផលិតផលសក្តានុពល និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុង​នោះ​គោលដៅ​សំខាន់មួយ គឺការជំរុញការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-07_15-45-27
ឥណ្ឌូណេស៊ីគ្រោងពង្រីកកសិដ្ឋានចិញ្ចឹមត្រីឱ្យបាន៤ ០០០កន្លែង បំពេញតម្រូវការ​​ក្នុងស្រុក
ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ី គ្រោងពង្រីកកម្មវិធីចិញ្ចឹមត្រីទឹកសាបឱ្យបានដល់៤ ០០០ទីតាំង នៅក្នុងឆ្នាំ២០២៦នេះ ដើម្បីបំពេញតម្រូវការត្រីក្នុងស្រុកផង និងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃផង។ លោក ម៉ូហាម៉ាដ គូដារី (Muhammad Qodari) ប្រធានទីភ្នាក់ងារទំនាក់ទំនងជាមួយរដ្ឋាភិបាល បានឱ្យដឹងថា បច្ចុប្បន្នកម្មវិធីនេះកំពុងអនុវត្តការចិញ្ចឹមត្រីចំនួន១០០កសិដ្ឋានរួចហើយ។ លោកបាននិយាយថា កម្មវិធីនេះមានគោលបំណងបង្កើនការផ្គត់ផ្គង់ត្រីក្នុងស្រុក ព្រមទាំងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃ នៅទូទាំងប្រទេសឥណ្ឌូណេស៊ីទាំងមូល។ ត្រីប្រា និងត្រីទីឡាព្យា គឺជា​ត្រីអាទិភាព ពីព្រោះត្រីទាំងពីរប្រភេទនេះងាយស្រួលចិញ្ចឹម និងឆាប់ឱ្យផល។ កាលពីឆ្នាំ២០២៥ កម្មវិធីនេះ បានស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍ ដោយមានការចូលរួមពីកសិករ អ្នកគ្រប់គ្រងសហគមន៍ កម្មករ ម្ចាស់កសិដ្ឋាភ្ញាស់ពូជត្រី អ្នកផ្គត់ផ្គង់ចំណីត្រី អ្នកកែច្នៃ និងអ្នកធ្វើទីផ្សារនៅក្នុងមូលដ្ឋាន។ ចំណែកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍ជាអ្នកទទួលខុសត្រូវអនុវត្តកម្មវិធីនេះ ហើយអាចសហការជាមួយប្រជាពលរដ្ឋ និងសហគ្រាស ដែលជាកម្មសិទ្ធិរបស់ភូមិ និងរបស់សហគមន៍ក្នុងមូលដ្ឋាន។ រីឯទិន្នផលត្រី ដែលប្រមូលបាននឹងត្រូវលក់តាមរយៈសហគមន៍ ឬតាមរយៈស្ថាប័នពាក់ព័ន្ធទៅឱ្យអង្គភាពអាហារូបត្ថម្ភ លក់ទៅឱ្យផ្សារនានា​ សិប្បកម្មកែច្នៃ ភោជនីយដ្ឋាន និងបណ្តាញលក់រាយ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ