All Program
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីគ្រោងនាំចេញអង្ករទៅម៉ាឡេស៊ី
ឥណ្ឌូណេស៊ី៖ ដោយសារមានស្តុកអង្ករគ្រប់គ្រាន់ ប្រទេសឥណ្ឌូណេស៊ី គ្រោងនាំអង្ករចូលទីផ្សារនាំចេញ នូវប្រភេទអង្ករល្អលេខចំនួន ១ ពាន់តោន ទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមទីភ្នាក់ងាររដ្ឋទទួលបន្ទុកផ្នែកភស្តុភារស្បៀងអាហាររបស់ឥណ្ឌូណេស៊ី។ កាលពីពេលថ្មីៗនេះ មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងទីភ្នាក់ងាររដ្ឋទទួលបន្ទុកផ្នែកភស្តុភារស្បៀងអាហាររបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុនមួយរបស់ប្រទេសម៉ាឡេស៊ី នៅទីក្រុងហ្សាការតា។ តាមទីភ្នាក់ងាររដ្ឋខាងលើ ការនាំចេញអង្ករដំបូងនឹងមានបរិមាណចំនួន១ ពាន់តោន ដែលនឹងក្លាយជាការដឹកជញ្ជូនលើកដំបូងក្រោមភាពជាដៃគូនេះ។ ចំណែកការនាំចេញប្រចាំឆ្នាំ ត្រូវគេរំពឹងថា នឹងកើនឡើងជាបន្តបន្ទាប់រហូតដល់ បរិមាណអង្ករ ២ ពាន់តោនក្នុងមួយឆ្នាំ។ រដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានមាមប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ីមានស្តុកអង្ករជាង ៥ លានតោន ហើយការនាំចេញអង្ករនឹងមិនធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ក្នុងស្រុកឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន អាន់តារ៉ា (ANTARA) របស់ឥណ្ឌូណេស៊ី។ យោងតាមភា្នក់ងារកសិកម្មបរទេស (Foreign Agricultural Service) របស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ការអង្កររបស់ឥណ្ឌូណេស៊ី ត្រូវគេព្យាករណ៍ថា នឹងមានបរិមាណេះជិត៣៤លានតោន សម្រាប់ឆ្នាំទីផ្សារ ២០២៦ -២០២៧។ ភា្នក់ងារកសិកម្មបរទេសរបស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា […]
News & ជាតិ & ព័ត៌មានថ្មីៗ

មុខរបរចិញ្ចឹមត្រី និងមាន់ស្រែខ្នាតគ្រួសារជួយឱ្យជីវភាពធូរធារ និងទ្រទ្រង់ការសិក្សារបស់កូនៗ
ដោយ នៅ ស៊ីវុត្ថា ព្រៃវែង៖ ការចាប់របរតូចតាច ដូចជាការចិញ្ចឹមត្រី និងការចិញ្ចឹមមាន់ស្រែ មិនត្រឹមតែជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។ លោក ឈន ខាន វ័យជាង៤០ឆ្នាំ ដែលបច្ចុប្បន្នរស់នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានប្រកបមុខរបរចិញ្ចឹមត្រី និងមាន់ស្រែអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ។ មុខរបរនេះបានក្លាយជាប្រភពចំណូលសំខាន់មួយសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ព្រមទាំងអាចបែងចែកថវិកាមួយផ្នែកសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនៗផងដែរ។ លោកបានរៀបរាប់ថា ផ្តើមចេញពីមុខរបរខ្នាតតូចដែលអាស្រ័យលើកម្លាំងពលកម្ម និងការខិតខំប្រឹងប្រែងរបស់សមាជិកគ្រួសារ ការចិញ្ចឹមត្រីអណ្ដែង ត្រីឆ្ពិន និងមាន់ស្រែ បានជួយបង្កើតចំណូលប្រមាណ១លាន៥សែនរៀល ជាប្រចាំខែ សម្រាប់សម្រាលបន្ទុកចំណាយប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ។ កសិកររូបនេះបានឱ្យដឹងទៀតថា បច្ចុប្បន្ន លោកមានស្រះចិញ្ចឹមត្រីសរុបចំនួន៦ស្រះ ក្នុងនោះ៣ស្រះបានដាក់កូនត្រីចិញ្ចឹមរួចរាល់ហើយ ដោយក្នុងមួយស្រះដាក់កូនត្រីប្រមាណ២០គីឡូក្រាម ខណៈ៣ស្រះទៀតកំពុងរៀបចំ និងត្រៀមដាក់កូនត្រីបន្ថែម។ ក្រៅពីការចិញ្ចឹមត្រី កសិករ ឈន ខាន ក៏បានចាប់មុខរបរបន្ថែមដោយចិញ្ចឹមមាន់ស្រែប្រមាណពី៥០ ទៅ៦០ក្បាល ដោយប្រើប្រាស់ពូជក្នុងស្រុក។ លោកបន្ថែមថា មាន់ដែលចិញ្ចឹមបាន គឺមានអតិថិជនមកទិញជាបន្តបន្ទាប់ដល់ទីកន្លែង ដែលធ្វើឱ្យលោកមានប្រភពចំណូលបន្ថែមមួយផ្នែកទៀតចូលមកក្នុងគ្រួសារ។ លោក ឈន ខាន បានបញ្ជាក់ដោយក្តីរីករាយថា ការប្រកបមុខរបរនេះអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានផ្លាស់ប្តូរជីវភាពគ្រួសាររបស់លោកឱ្យមានភាពធូរធារ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ទីផ្សារមីឆុងនៅឥណ្ឌូនេស៊ីធ្លាក់ចុះ ដោយសារអ្នកទទួលទានក្បិតក្បៀតចំណាយ
ហ្សាកាតា៖ ក្នុងឆ្នាំ ២០២៥ ការទទួលទានមីឆុងនៅប្រទេសឥណ្ឌូនេស៊ី មានរហូតដល់ទៅ ១៤,៥ ពាន់លានកញ្ចប់ និងកំប៉ុង ប៉ុន្តែ ចំនួននេះ មានការធ្លាក់ចុះ ១% បើធៀបនឹងឆ្នាំ ២០២៤។ បច្ចុប្បន្ន ឥណ្ឌូនេស៊ីជាប្រទេស ដែលទទួលទានមីច្រើនជាងគេលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពីប្រទេសចិនបូកជាមួយនឹងហុងកុង ដែលទទួលទានមីឆុងរហូតដល់ទៅ៤៣ពាន់លានកញ្ចប់ និងកំប៉ុង ។ ការធ្លាក់ចុះ នៃតម្រូវការមីឆុងនៅប្រទេសឥណ្ឌូនេស៊ីនេះ គឺដោយសារតែតម្លៃកើនឡើង វត្ថុធាតុដើមក្នុងការផលិតខ្ពស់ គួបផ្សំនិងសមត្ថភាពចំណាយរបស់ប្រជាជនធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយសមាគមមីឆុងពិភពលោក។ ទោះជាបែបនេះក្ដី មីឆុងប្រភេទកំប៉ុងបានបន្តពង្រីកទីផ្សាររបស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី ហើយគេរំពឹងថា ទីផ្សារមីឆុងជារួមនឹងកើនឡើងមកវិញ។ គួរបញ្ជាក់ថា នៅឆ្នាំ២០២៥ តម្រូវការមីឆុងបានកើនឡើងរហូតដល់ទៅ១២៤ពាន់លានកញ្ចប់ និងកំប៉ុង ហើយទីផ្សារធំៗសម្រាប់មីឆុង និងមីកញ្ចប់នេះ មានដូចជាចិននិងហុងកុង ឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម និងប្រទេសជប៉ុន ។ ប្រទេសដែលទទួលទានមីឆុងច្រើនជាងគេបន្ទាប់មកទៀត រួមមាន សហរដ្ឋអាម៉េរិក ហ្វីលីពីន ថៃ កូរ៉េខាងត្បូង និងនីហ្សេរីយ៉ាជាដើម៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

តំណាងធនាគារ ARDB អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៦
ដោយ ឡុង សារេត ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម( ARDB) នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់ និងទីផ្សារ និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះធ្វើឡើងនៅមណ្ឌលសន្និបាត អូស៊ីអាយស៊ី ជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា រួមនិងភ្ញៀវកិក្តិយសផ្សេងទៀតប្រមាណ៥០០នាក់។ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា លទ្ធផលទទួលបានពីការរៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍ កាលពីឆ្នាំ២០២៥កន្លងទៅ បានក្លាយទៅជាបទពិសោធន៍ដ៏ល្អសម្រាប់ម្ចាស់អាជីវកម្មយកទៅកែលម្អអាជីវកម្មរបស់ខ្លួន និងអនុវត្តបានចំគោលដៅសំដៅកាត់បន្ថយហានិភ័យ និងសម្រេចបានការវិវត្តន៍សេដ្ឋកិច្ចទាំងនៅក្នុងក្រុមហ៊ុន ក្នុងតំបន់ និងសកលលោក។ ឧកញ៉ាបន្តទៀតថា វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦នេះ ក៏មិនខុសពីឆ្នាំកន្លងទៅដែរ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ត្រីអណ្ដែងពូជថៃ៣៦តោន ត្រូវបានឥណ្ឌាបំផ្លាញ ព្រោះជាប្រភពមេរោគមហារីក
ឥណ្ឌា៖ ត្រីអណ្ដែងពូជថៃ ចំនួន៣៦តោន ត្រូវបានអាជ្ញាធរប្រទេសឥណ្ឌាបំផ្លាញចោល ព្រោះជាពូជត្រីដែលគេហាមមិនឲ្យចិញ្ចឹម និងជាប្រភពមេរោគ មហារីក ។ មន្ត្រីឥណ្ឌាបានបង្កើនការបង្ក្រាបលើការចិញ្ចឹមត្រីអណ្ដែងពូជកូនកាត់នាំចូលពីប្រទេសថៃនេះ ដោយបានបំផ្លាញចោលអស់ជាង៣៦តោន កាលពីពេលថ្មីៗ ។ មន្ត្រីជំនាញរបស់ឥណ្ឌាបានកំណត់ទីតាំងស្រះចិញ្ចឹមទាំងនេះដោយប្រើផែនទីហ្គូហ្គល (Google Maps) ហើយបន្ទាប់មកបានផ្ទៀងផ្ទាត់ព័ត៌មានអំពីការចិញ្ចឹម និងការលក់ត្រីអណ្ដែងថៃហាមខាត់ តាមរយៈ គិញបន្លំជាអតិថិជន។ ក្រុមបង្ក្រាប រួមជាមួយមន្ត្រីជលផល បានប្រើសំណាញ់កៀរយកត្រីអណ្ដែងថៃខុសច្បាប់ជាង៣៦តោន ចេញពីកន្លែងចិញ្ចឹមទាំង១១ស្រះ។ បន្ទាប់មកកប់ត្រីទាំងរស់ទៅក្នុងរណ្តៅដ៏ធំមួយ ដើម្បីកម្ទេចចោលទាំងស្រុងតែម្តង។ មន្ត្រីនាយកដ្ឋានជលផលរបស់ឥណ្ឌា បានឱ្យដឹងទៀតថា ត្រីអណ្ដែងថៃខុសច្បាប់ប្រហែល៥១តោន ត្រូវបានកម្ទេចចោលក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរយៈពេលបីខែកន្លងមកនេះ។ មន្ត្រីពាក់ព័ន្ធបាននិយាយថា ការត្រួតពិនិត្យស្រះ និងទីតាំងសង្ស័យចិញ្ចឹមត្រីខុសច្បាប់ នឹងត្រូវបន្តធ្វើនៅទូទាំងរដ្ឋមហារាស្ត្ររបស់ឥណ្ឌា ។ បណ្ដាញសារព័ត៌មានឥណ្ឌា បានលើកឡើងថា ពូជត្រីអណ្ដែងកូនកាត់របស់ថៃ គឺជាប្រភេទត្រីបង្កាត់ពូជម្យ៉ាង ដែលដើមឡើយគេបង្កាត់ពូជវា ដើម្បីឱ្យឆាប់លូតលាស់ធំធាត់ និងអាចសម្របខ្លួនបាននៅស្ទើរគ្រប់ទីកន្លែង។ ពូជត្រីប្រភេទនេះ បាននាំឱ្យពូជត្រីធម្មជាតិរបស់ឥណ្ឌាបាត់បង់រហូតដល់៧០ភាគរយ ហើយក៏ជាប្រភពបង្កឱ្យកើតជំងឺមហារីកផងដែរ ប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹម។ មន្ត្រីប្រទេសឥណ្ឌាបានព្រមានថា អ្នកបរិភោគត្រីអណ្ដែងថៃកូនកាត់អាចកើតជំងឺមហារីកលឿនណាស់ ដោយសារត្រីនេះគេច្រើនតែចិញ្ចឹមដោយគ្មានអនាម័យ និងឱ្យវាស៊ីចំណីធ្វើពីសាច់ស្អុយរលួយលាយជាមួយស្ពៃ ដែលបំពុលទឹកឱ្យស្អុយកខ្វក់ និងបង្កើតមេរោគ៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber Cambodia) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានចូលរួមវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ នាថ្ងៃព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញភូគីត្រា។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីមានកិច្ចពិភាក្សាលើការអនុវត្តជាក់ស្តែង អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្វាយចន្ទី ដែលកម្ពុជាអាចបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបញ្ហាប្រឈម ដែលនៅតែត្រូវការដោះស្រាយ។ ឆ្លើយតបទៅនឹងគោលដៅនៃកិច្ចពិភាក្សានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចែករំលែកនូវបទពិសោធនៃការគាំទ្រដល់វិស័យស្វាយចន្ទី តាមរយៈការផ្តល់នូវហិរញ្ញប្បទានគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃផលិតកម្មទាំងជាទុនបង្វិល និងទុនវិនិយោគ និងភាពបត់បែននៃផលិតផលហិរញ្ញវត្ថុសម្រាប់វិស័យនេះ ដូចជាការទទួលនូវស្តុកគ្រាប់ស្វាយចន្ទីស្រស់ជាទ្រព្យធានាជាដើម។ បន្ថែមពីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីរួមគ្នាបំពេញនូវគម្លាហិរញ្ញប្បទានក្នុងវិស័យនេះ៕
News & ជាតិ & ព័ត៌មានថ្មីៗ

ចិញ្ចឹមក្ងានជាមុខរបរបន្ថែម៖ អ្នកចិញ្ចឹមម្នាក់នៅខេត្តតាកែវជំរុញការចិញ្ចឹមតាមផ្ទះ
នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក ស្រ៊ី សំនិត អ្នកប្រកបរបរចិញ្ចឹមក្ងាន ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីមេផ្ទះ ឱ្យចាប់ផ្តើមចិញ្ចឹមក្ងានតាមលំនៅឋាន ដើម្បីបង្កើតមុខរបរបន្ថែម និងបង្កើនចំណូលសម្រាប់គ្រួសារ ខណៈការចិញ្ចឹមក្ងានមិនមានភាពស្មុគស្មាញ និងមានទីផ្សារ។ លោក ស្រ៊ី សំនិត ដែលធ្លាប់ជាបុគ្គលិកចិញ្ចឹមជ្រូកនៅកសិដ្ឋានរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការចិញ្ចឹមក្ងានមិនមានភាពលំបាកក្នុងការថែទាំនោះទេ ព្រោះក្ងានជាប្រភេទសត្វដែលមានភាពធន់នឹងជំងឺ ហើយអាចឱ្យវាដើរស៊ីស្មៅនៅជុំវិញផ្ទះបាន ក្រៅពីការផ្តល់ចំណីបន្ថែម។ លោកបន្តថា ចំណីសម្រាប់ក្ងានក៏អាចផ្សំដោយខ្លួនឯងបាន ដោយប្រើកន្ទក់ ស្រូវ និងស្មៅ យកមកលាយបញ្ចូលគ្នា ដែលអាចជួយកាត់បន្ថយការចំណាយលើចំណី និងប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន។ ដោយមើលឃើញភាពងាយស្រួលបែបនេះ លោក ស្រ៊ី សំនិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេផ្ទះ ដែលមានទីធ្លានៅជុំវិញផ្ទះ អាចពិចារណាចាប់ផ្តើមចិញ្ចឹមក្ងានក្នុងចំនួនសមស្របតាមលទ្ធភាព ដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ និងបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ បើតាមលោក ស្រ៊ី សំនិត នៅដំណាក់កាលដំបូង កសិករអាចចាប់ផ្តើមចិញ្ចឹមក្ងានដោយប្រើដើមទុនប្រមាណ ៣០ម៉ឺនរៀល ដោយចាប់ផ្តើមពីក្ងានមេ២ក្បាល និងឈ្មោល ១ក្បាល។ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ប្រជាជនបួនខេត្ត ជិត២ម៉ឺនគ្រួសារកំពុងរងផលប៉ះពាល់ពីទឹកជំនន់ ខណៈស្ថានភាពទឹកកំពុងស្រកបណ្ដើរៗ
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ទឹកទន្លេមេគង្គនៅផ្នែកខេត្តស្ទឹងត្រែង ក្រចេះ និងកំពុងចាម កំពុងតែស្រកជាបណ្ដើរៗ ហើយ ខណៈដែលបានកំពុងបង្កជាទឹកជំនន់ ប៉ះពាល់ប្រជាពលរដ្ឋ និងផលដំណាំ រហូតដល់ទៅបួនខេត្ត ។ នេះបើយោងតាមការបញ្ជាក់ពី លោក សូត គីមកុលមុន្នី មន្ត្រីនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោកបានឲ្យដឹងថា អាជ្ញាធរកំពុងតែតាមដានស្ថានភាពទឹកជំនន់នេះ ហើយត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។ ប្រជាជនប្រមាណជិត២ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួនបួនតាមដងទន្លេមេគង្គ មានស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កំពុងតែរងផលប៉ះពាល់ដោយសារតែទឹកជំនន់ជនលិច ខណៈខេត្តក្រចេះ ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះបាល់ទាំងនោះ មានជិត២ពាន់គ្រួសារត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ខណៈទឹកជំនន់កំពុងតែប៉ះពាល់ដល់ផ្ទះសម្បែងរបស់ពួកគាត់រហូតដល់ទៅជិត១៤ ០០០ខ្នង។ យោងតាមរបាយការណ៍បានឲ្យដឹងថា ផលដំណាំស្រូវរបស់កសិករប្រមាណជិត៥ហិកតា កំពុងតែរងការលិចលង់ និងប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ។ សម្ដេចបានបញ្ជាឲ្យត្រៀមគ្រឿងបរិក្ខារសំខាន់ៗ ក៏ដូចជា ទីជម្រកសម្រាប់ជម្លៀសប្រជាពលរដ្ឋចេញពីគ្រោះថ្នាក់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋដែលរងផលប៉ះពាល់៕
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ី នាំចេញត្រីអណ្តែងប្រឡាក់អំបិល ជាលើកដំបូងទៅកាន់កោះតៃវ៉ាន់
ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញត្រីប្រាប្រឡាក់អំបិលទម្ងន់ ជាង១០តោន ទៅកាន់កោះតៃវ៉ាន់ជាលើកដំបូង ក្នុងទំហំទឹកប្រាក់ប្រហែល២៥ ០០០ដុល្លារ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងកិច្ចការសមុទ្រ និងជលផល។ ត្រីប្រាប្រឡាក់អំបិលសម្រាប់ការនាំចេញនេះ ផលិតដោយក្រុមហ៊ុនឥណ្ឌូណេស៊ី ដែលមានស្នាក់នៅទីក្រុងបានឌុង ។ លោកស្រី អ៊ីហ្សាទីនី (Ishartini) ប្រធានភ្នាក់ងារត្រួតពិនិត្យ និងគ្រប់គ្រងគុណភាព បានឱ្យដឹងថា ការនាំចេញនេះត្រូវបានឆ្លងកាត់ និងបំពេញតាមស្តង់ដារសុវត្ថិភាពយ៉ាងហ្មត់ចត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការវិភាគ និងពិនិត្យគ្រោះថ្នាក់ ដែលតម្រូវដោយអាជ្ញាធរតៃវ៉ាន់ផងដែរ។ លោកស្រីបានប្រាប់ថា កត្តានេះអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅប្រទេសគោលដៅទទួលស្គាល់គុណភាពផលិតផល និងអនុញ្ញាតឱ្យនាំចូលទីផ្សារបាន ព្រោះត្រីប្រា និងត្រីទីឡាព្យ៉ាប្រឡាក់អំបិល កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅទីផ្សារបរទេស។ ចំណែកការនាំចេញលើកទីពីរ ត្រូវបានគ្រោងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៦ ដោយរំពឹងថា នឹងមានបរិមាណរហូតដល់២០តោន ព្រមទាំងមានត្រីទីឡាព្យ៉ាផងដែរ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ខេត្តជ្វាខាងលិចរបស់ឥណ្ឌូនេស៊ី បាននាំចេញផលិតផលជលផលចំនួន ១ ៨០០តោន ទៅកាន់ទីផ្សារសំខាន់ៗ រួមមានសហរដ្ឋអាម៉េរិក ជប៉ុន ចិន និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសឥណ្ឌូណេស៊ីបាននាំចេញត្រីទៅកាន់ទីផ្សារអឺរ៉ុបឡើងវិញ បន្ទាប់ពីត្រូវបានលុបឈ្មោះចេញពីបញ្ជីអនុញ្ញាតឱ្យនាំចេញផលិតផលវារីវប្បកម្ម កាលពីខែមិថុនា ឆ្នាំ២០២៦៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

លក់កូនមាន់ចេញ ទិញមាន់សាច់ចូល៖ កសិករចិញ្ចឹមមាន់ខ្នាតតូចធ្វើតាមបច្ចេកទេសទទួលបានជោគជ័យ
ដោយ ឡុង សារេត ខេត្តកណ្តាល៖ លោក កន ប៊ុនធឿន នៅភូមិស្រែតាម៉េង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ប្រកបមុខរបរចិញ្ចឹមមេមាន់យកស៊ុតភ្ញាស់កូនមាន់លក់ជូនដល់កសិករនៅក្នុងសហគមន៍នៅតាមបណ្តាខេត្ត តាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍-AIMS) កំពុងទទួលបានជោគជ័យបន្ទាប់ពីប្រើបច្ចេកទេស ផលិតកូនពូជលក់ ហើយប្រមូលទិញមាន់សាច់ពីកសិករត្រឡប់មកវិញ យកទៅផ្គង់ផ្គង់ទីផ្សារនៅក្រុងភ្នំពេញ។ លោក កន ប៊ុនធឿន បានឱ្យដឹងថាក្នុងរយៈពេលមានវិបត្តិជំងឺកូវីដ១៩ នៅស្រុកពញាឮមានកសិករចងក្រងបណ្តុំអ្នកចិញ្ចឹមមាន់លក្ខណៈគ្រួសារចំនួន១០ក្រុម។ ប៉ុន្តែក្រោយពីជំងឺកូវីដ១៩ កសិករចំនួន៩ក្រុមផ្សេងទៀតបានបរាជ័យទាំងអស់ ដោយសារមិនបានបានធ្វើតាមបច្ចេកទេសដែលលោកបានប្រាប់ “បើចង់ធ្វើឱ្យជោគជ័យត្រូវផលិតកូនលក់ ហើយប្រមូលទិញមាន់សាច់ពីអ្នកចិញ្ចឹមត្រឡប់មកវិញ” តាមរយៈការស្វែងរកទីផ្សារដើម្បីផ្គត់ផ្គង់មានសាច់។ លោកបន្តថា “ខ្ញុំបានជោគជ័យដូចថ្ងៃនេះ គឺខ្ញុំផលិតកូនចែកចាយដល់កសិករ ហើយប្រមូលទិញមាន់សាច់ត្រឡប់មកវិញ និងស្វែងរកទីផ្សារពីគម្រោងអេមស៍-AIMS និងគម្រោង ASPIRE-AT។ គំនិតផ្តួចផ្តើមដោយខ្លួនឯងផ្ទាល់រហូតដល់ខាងមន្ទីរកសិកម្ម យកគំនិតទៅផ្សព្វផ្សាយដល់កសិករនៅស្រុកពញាឮ ប៉ុន្តែអ្នកចិញ្ចឹមមាន់នៅក្នុងបណ្តុំនានាគាត់អត់អាចធ្វើបានឬមិនចេះធ្វើទីផ្សារ”។ លោក កន ប៊ុធឿន បានទទួលស្គាល់ថា បើសិនមិនទាន់មានអង្គការដៃគូទាំង២ខាងលើចូលមកជួយគាំទ្រដល់មុខរបរចិញ្ចឹមមាន់លក្ខណៈគ្រួសារដូចសព្វថ្ងៃនេះទេ។ ការលក់សាច់មាន់សាច់មាន់ចូលទៅរាជធានីភ្នំពេញក៏ជួបការពិបាកដែរ។ពោលអង្គការទាំង២ជួយធ្វើជាសាក្សីនៃការចុះកិច្ចសន្យាទិញលក់ជាមួយផ្សារនៅក្រុងភ្នំពេញ។ សូមជម្រាបជូនថា លោក កន ប៊ុនធឿន ចាប់ផ្តើមចិញ្ចឹមមេមាន់ លក្ខណៈគ្រួសារនៅឆ្នាំ២០១៥ចំនួន៣០ក្បាលមាន់ឈ្នោល៥ក្បាល ហើយបានប្រែក្លាជាអ្នកចិញចិញ្ចឹមមាន់ខ្នាតអាជីវកម្មក្នុងឆ្នាំ២០១៨ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចិននាំចេញទំពាំងបាយជូរស្រស់ច្រើនជាងគេបំផុតក្នុងពិភពលោក ក្នុងឆ្នាំ២០២៥
បេកាំង៖ នៅឆ្នាំ២០២៥ ចិននាំចេញផ្លែទំពាំងបាយជូរស្រស់ទៅកាន់ទីផ្សារពិភពលោកច្រើនជាងប្រទេសណាណាទាំងអស់ គឺរហូតដល់ទៅជិត៨៦ម៉ឺនតោន ដែលស្មើនឹង១៧% នៃបរិមាណទំពាំងបាយជូរនាំចេញក្នុងពិភពលោក ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ការនាំចេញផ្លែទំពាំងបាយជូសរុបមានចំនួន ជាង៥លានតោន គិតជាទឹកប្រាក់ប្រមាណជាង១០ពាន់លានដុល្លារ ។ នេះបើយោងតាមឯកសារផ្លូវការអំពីទីផ្សារអន្តរជាតិសម្រាប់ផ្លែទំពាំងបាយជូរស្រស់ ឆ្នាំ២០២៦ ។ ប្រទេសចិនបានពង្រឹងកិត្តិនាមរបស់ខ្លួនជាប្រទេសនាំចេញផ្លែទំពាំងបាយជូរច្រើនជាងគេបង្អស់ ដោយតាមពីក្រោយដោយប្រទេសប៉េរូ ដែលនាំចេញបានជិត៧០ម៉ឺនតោន និងប្រទេសឈីលី នាំចេញបាន៥៦ម៉ឺនតោន ។ ការដែលប្រទេសចិនអាចនាំចេញបានច្រើនបែបនេះ គឺដោយសារកំណើនឥតឈប់ឈរនៃផលិតកម្មក្នុងស្រុក ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ដែលបានកាត់បន្ថយការពឹងផ្អែកលើការនាំចូល ។ ចិនបានកាត់បន្ថយការនាំចូលផ្លែទំពាំងបាយជូរស្រស់ពី១២ភាគរយ ក្នុងឆ្នាំ២០១៦ មកនៅត្រឹមបួនភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥ ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុករបស់ចិន។ ផ្អែកលើតម្រូវការទីផ្សារ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសនាំចូលផ្លែទំពាំងបាយជូរស្រស់ច្រើនជាងគេបំផុតលើពិភពលោក ហើយបន្ទាប់មក គឺប្រទេសអាល្លឺម៉ង់ ប្រទេសហូឡង់ និងចក្រភពអង់គ្លេស៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ព្រាបសាច់ក្នុងស្រុកកំពុងត្រូវប៉ាន់ក្នុងចំណោមពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន
ដោយ នៅ ស៊ីវុត្ថា កំពត៖ ព្រាបសាច់នៅកម្ពុជាហាក់កំពុងមានតម្រូវការច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន សម្រាប់យកធ្វើជាមុខម្ហូបអាហារ ។ ស្ថានភាពនេះបានជំរុញឱ្យកសិករចិញ្ចឹមព្រាបសាច់ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរនេះ ចូលរួមចិញ្ចឹមបន្ថែម ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការលើកឡើងរបស់កសិករចិញ្ចឹមព្រាបសាច់ នៅខេត្តកំពត។ លោក រី រ៉ាឈីត កសិករចិញ្ចឹមព្រាបសាច់ ស្ថិតនៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតមើលឃើញរបស់លោក នាពេលបច្ចុប្បន្ននេះ ព្រាបសាច់មានតម្រូវការខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក ខណៈលោកមិនទាន់អាចផ្គត់ផ្គង់បានទាន់ពេលវេលាតាមតម្រូវការរបស់អតិថិជននៅឡើយ។ លោកបានបញ្ជាក់បន្ថែមថា ដើម្បីបង្កើនបរិមាណផលិតកម្ម និងឆ្លើយតបនឹងតម្រូវការទីផ្សារ លោកគ្រោងពង្រីកទ្រុងចិញ្ចឹម និងបង្កើនការចិញ្ចឹមមេពូជឱ្យបានរាប់ម៉ឺនគូរបន្ថែមទៀត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរចិញ្ចឹមព្រាប ឱ្យចូលរួមចិញ្ចឹមបន្ថែម ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ ព្រោះការចិញ្ចឹមព្រាបសាច់មានភាពងាយស្រួល បើធៀបជាមួយនឹងការចិញ្ចឹមសត្វមាន់។ ទាក់ទិននឹងទីផ្សារព្រាបសាច់នេះដែរ លោក អ៊ីវ ផល្លារ អ្នកផ្គត់ផ្គង់ព្រាបសាច់សម្រាប់លក់បន្តនៅតាមភោជនីយដ្ឋាននានានៅក្នុងរាជធានីភ្នំពេញ បានអះអាងប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កសិករដែលចិញ្ចឹមព្រាបសាច់ ហើយចេះធ្វើទីផ្សារតាមបណ្តាញសង្គមដោយខ្លួនឯង ដូចលោក រី រ៉ាឈីត ទៀតនោះ […]
