All Program
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ សម្លាប់ជ្រូកអស់ជាង៥ ៤០០ក្បាល អ្នកចិញ្ចឹមលួចលក់សាច់ជ្រូកងាប់
វៀងចន្ទន៍៖ អាជ្ញាធរឡាវបានរាយការណ៍ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក សរុប៣៨ភូមិ នៃខេត្តភាគខាងជើងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ជំងឺនេះបានឆ្លងរាលដាលដល់យ៉ាងហោចណាស់៣៨ភូមិ និងគ្រួសារកសិកររាប់រយគ្រួសារ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺជាជំងឺវីរុសធ្ងន់ធ្ងរ និងឆ្លងរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមដល់ជ្រូកចិញ្ចឹម និងជ្រូកព្រៃ ហើយអាចធ្វើឱ្យជ្រូកងាប់គ្មានសល់។ នេះបើយោងតាមអង្គការសុខភាពសត្វពិភពលោក។ ជំងឺនេះ មិនឆ្លងទៅមនុស្សទេ ប៉ុន្តែទោះជាយ៉ាងណា មនុស្សអាចជាអ្នកចម្លងមេរោគទៅជ្រូកតាមរយៈសម្លៀកបំពាក់ ឧបករណ៍ ចំណីអាហារ ឬសម្ភារៈផ្សេងៗ។ អាជ្ញាធរឡាវបានឱ្យដឹងថា ការលួចនាំចូលដោយខុសច្បាប់ និងការដឹកជញ្ជូនផលិតផលសាច់ជ្រូកដោយគ្មានការគ្រប់គ្រងច្បាស់លាស់ បណ្ដាលឱ្យមេរោគឆ្លងរីករាលដាលកាន់តែខ្លាំង។ ចំណែកកសិករឡាវមួយចំនួនក៏បានលួចលក់សាច់ពីជ្រូកងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងតម្លៃថោកៗ ធ្វើឱ្យមន្ត្រីជំនាញរបស់ឡាវពិបាកទប់ស្កាត់ និងធ្វើឱ្យមេរោគឆ្លងរីករាលដាលកាន់តែខ្លាំងថែមទៀត។ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយបញ្ជាឱ្យបន្តតាមដានការដឹកជញ្ជូនជ្រូក និងផលិតផលសាច់ជ្រូករវាងខេត្ត និងស្រុក ព្រមទាំងហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការនាំចូលផលិតផលពីជ្រូកពីបរទេស៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ពីអ្នកប្រមូលទិញដូងក្រអូប ទៅជាអ្នកកែច្នៃ អាចរកចំណូលបានពី១២ ០០០ដុល្លារក្នុងមួយខែ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ កាលពីពីរឆ្នាំមុន លោក ភាន់ សុភិន ត្រឹមតែជាអ្នកប្រមូលទិញដូងក្រអូបម្នាក់ នៅក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ លោកបានប្រែក្លាយទៅជាអ្នកកែច្នៃវិញ ក្នុងបំណងធ្វើយ៉ាងណា រក្សាទុកដូងក្រអូបឱ្យបានយូរផង និងជាពិសេសបង្កើនតម្លៃបន្ថែមផង។ ជាម្ចាស់សិប្បកម្មយ៉ានីដូងក្រអូប មានទីតាំងស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង គាត់អាចរកចំណូលបានចាប់ពីជាងមួយម៉ឺនដុល្លារ រហូតដល់ជាងពីរដុល្លារក្នុងមួយខែ ពីការកែច្នៃដូងក្រអូប ដែលខ្លួនប្រមូលទិញពីកសិករក្នុងខេត្ត ដើម្បីផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស។ លោក ភាន់ សុភិន ម្ចាស់សិប្បកម្ម ឈ្មោះ យ៉ានីដូងក្រអូប បានប្រាប់ទូរទស្សន៍ «កសិករ TV» ថា លោកបានចាប់ផ្តើមកែច្នៃដូងនេះអស់រយៈពេលជាងពីរឆ្នាំមកហើយ។ លោកថា ដំបូងឡើយ ផលិតផលរបស់លោកមិនទាន់ទទួលបានការគាំទ្រ និងរកចំណូលបានច្រើននោះទេ ប៉ុន្តែបច្ចុប្បន្ន ការគាំទ្រពីអតិថិជនមានសន្ទុះកាន់តែខ្លាំង ធ្វើឱ្យសិប្បកម្មរបស់លោកពេលខ្លះមិនអាចផលិតផ្គត់ផ្គង់បានទាន់តម្រូវការទីផ្សារថែមទៀតផង។ តាមរយៈសិប្បកម្មនេះ លោក តាន់ សុភិន បានបញ្ជាក់ថា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតការងារដល់កម្មករ ការបង្កើតទីផ្សារសម្រាប់ម្ចាស់ចម្ការ និងការផ្គត់ផ្គង់ផលិតផលដល់អ្នកទិញយកទៅលក់បន្តតាមហាងម៉ាត ហាងកាហ្វេ និងទីតាំងលក់ដូរផ្សេងៗ។ លោកបានឱ្យដឹងថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករដាំស្រូវនៅឥណ្ឌា ទទួលបានឥណទានកាបូនជាលើកដំបូង សម្រាប់ចីរភាពកសិកម្ម
ឥណ្ឌា៖ កសិករខ្នាតតូចជាង២ ៥០០នាក់ នៅក្នុងប្រទេសឥណ្ឌា ចាប់ផ្តើមទទួលបានប្រាក់ចំណូលពីការលក់ឥណទានកាបូន បន្ទាប់ពួកគាត់បានអនុវត្តកសិកម្មប្រកបដោយចីរភាព ដើម្បីទប់ទាល់នឹងការប្រែប្រួលអាកាសធាតុ។ គម្រោងឥណទានកាបូននេះ គឺដើម្បីលើកទឹកចិត្តកសិករខ្នាតតូចឥណ្ឌា ឱ្យអនុវត្តកសិកម្មប្រកបដោយចីរភាព និងល្អចំពោះបរិស្ថាន នៅក្នុងរដ្ឋពុនចាប (Punjab) និងរដ្ឋហារីយ៉ាណា (Haryana) ដោយត្រូវទទួលបានប្រាក់ចំណូលពីការឥណទានកាបូន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ កសិករទាំងឡាយណា ដែលបានចូលរួមក្នុងកម្មវិធីឥណទានកាបូន ចាប់តាំងពីឆ្នាំ២០២២ កំពុងតែស្ថិតក្រោមការធ្វើសវនកម្ម ហើយនឹងទទួលការទូទាត់ជាទឹកប្រាក់ បន្ទាប់ពីបានចេញ និងលក់ ឥណទានកាបូនរបស់ពួកគាត់។ ក្រុមហ៊ុនលក់កាបូនបាននិយាយថា «កសិករម្នាក់ៗ នឹងទទួលបានប្រាក់ចំណូលចន្លោះពី៣១ដុល្លារ ដល់១៥៨ដុល្លារ។ ការទូទាត់ប្រាក់នឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថល ព្រមទាំងអាចតាមដានបានយ៉ាងច្បាស់លាស់ ហើយប្រើប្រាស់ថវិកាផ្ទាល់របស់យើងសម្រាប់ទូទាត់ជូនកសិករជាមុន មុនពេលលក់ឥណទានកាបូនបានស្រួលបួល»។ ការសាបព្រោះស្រូវដោយផ្ទាល់ ជំនួសឱ្យការសាប រួចដកសំណាបយកទៅស្ទូងនៅក្នុងស្រែ អាចសន្សំទឹកបានប្រមាណ១,៤ លានលីត្រ ក្នុងមួយហិកតា ហើយអាចជួយកាត់បន្ថយភាគល្អិតតូចៗ ដែលបំពុលខ្យល់ឱ្យកខ្វក់ក្នុងបរិយាកាស។ ក្រុមហ៊ុនបាននិយាយថា ការចេញឥណទានកាបូនជាលើកដំបូងនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ១ ២០០ហិកតា នៅក្នុងរដ្ឋពុនចាប និងរដ្ឋហារីយ៉ាណា ហើយបង្កើតបានឥណទានកាបូនជាង៥០ ០០០ឯកតា។ នាយិកាប្រតិបត្តិនៃក្រុមហ៊ុនលក់កាបូន បានមានប្រសាសន៍ទៀតថា«ជាលើកដំបូងបំផុតហើយនៅក្នុងប្រទេសឥណ្ឌា ដែលកសិករម្នាក់ៗកំពុងទទួលបានប្រាក់ចំណូលពីលក់កាបូនរក្សាទុកក្នុងដីរបស់គាត់។ ប្រាក់ចំណូលនេះនឹងជួយលើកកម្ពស់ជីវភាពរបស់កសិករខ្នាតតូចប្រកបដោយចីរភាព […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីននឹងនាំចូលអង្ករបាក់ច្រើនជាងមុន ចំណែកចិនត្រូវការអង្ករបាក់ច្រើនដាច់គេ
ម៉ានីល៖ ប្រទេសហ្វីលីពីនអាចបង្កើនការនាំចូលអង្ករបាក់ច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន និងប្រទេសនាំចូលអង្ករផ្សេងៗទៀត។ នៅក្នុងរបាយការណ៍មួយ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយថា អ្នកនាំចូលអង្កររបស់ហ្វីលីពីន អាចងាកទៅរក អង្ករបាក់ច្រើនជាងមុន ខណៈពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយហាមឃាត់ការនាំចូលអង្ករអង្ករបាក់កម្រិត៥ភាគរយ។ ការណ៍នេះកើតឡើង ខណៈតម្រូវការកើនឡើងក្នុងចំណោមប្រទេសនាំចូល និងនាំចេញអង្ករ បានធ្វើឱ្យតម្លៃអង្ករបាក់ឡើងថ្លៃជាងមុន។ ក្រសួងកសិកម្មអាម៉េរិក បាននិយាយាបន្ថែមថា អ្នកនាំចេញអង្ករទាំងនេះទំនងជានឹងកែសម្រួលការដឹកជញ្ជូន ដោយត្រូវបង្កើនបិរមាណអង្ករបាក់ សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន។ ការនាំចូលអង្កររបស់ហ្វីលីពីន ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់៥,៥លានតោន ក្នុងឆ្នាំ២០២៦នេះ។ ប្រទេសហ្វីលីពីន បានហាមឃាត់ការនាំចូលអង្ករបាក់កម្រិត៥ភាគរយ ដើម្បីផ្តល់ឱកាសឱ្យកសិករហ្វីលីពីនអាចលក់អង្ករស្រូវថ្មីរបស់ខ្លួន ដោយមិនឱ្យអង្ករនាំចូលប្រភេទគុណភាពខ្ពស់ មកប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក។ ទោះបីជាយ៉ាងណា ប្រទេសហ្វីលីពីន នៅតែអនុញ្ញាតឱ្យនាំចូលអង្ករបាក់ ដោយធ្វើឱ្យហ្វីលីពីនអាចពឹងផ្អែកកាន់តែច្រើនលើអង្ករប្រភេទបែពនេះ ខណៈតម្រូវការពិភពលោកកំពុងជំរុញឱ្យតម្លៃកើនឡើង។ ចំណែកក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា វៀតណាម នៅតែជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេទីមួយរបស់ហ្វីលីពីន ទោះបីមានការកែប្រែប្រភពនាំចូលអង្ករពីប្រទេសផ្សេង ដូចជាប្រទេសកម្ពុជា និងប៉ាគីស្ថាន ក៏ដោយ។ ទីភ្នាក់ងារអន្តរជាតិបាននិយាយថា ដោយសារតម្រូវការនាំចូលអង្ករបាក់កាន់តែខ្លាំងនៅប្រទេសចិន និងហ្វីលីពីន ទីផ្សារអង្ករបាក់នៅអាហ្វ្រិកខាងលិច កំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់។ ចំណែកប្រទេសចិន ត្រូវគេរំពឹងថា នឹងបង្កើនល្បឿនការទិញអង្ករបាក់ ដែលអាចធ្វើឱ្យបរិមាណនាំចូលសរុបឈានដល់ជាង៤លានតោន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបន្ថែមថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ភូមារកចំណូលបាន២២៥លានដុល្លារ ពីការនាំចេញជលផលទៅ៤០ប្រទេស
ណៃពីដោ៖ យោងតាមនាយកដ្ឋានជលផលរបស់ប្រទេសភូមា បាននាំចេញផលិតផលជលផលជាង ៣០០ ប្រភេទ ទៅកាន់ប្រទេសជាង ៤០ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ អាចរកចំណូលបានជាង ២២៥ លានដុល្លារ ពីការនាំចេញជាងពី ១៣ ម៉ឺនតោន។ ប្រទេសភូមា នាំចេញផលិតផលជលផលច្រើនជាងគេ ទៅកាន់ប្រទេសជប៉ុន បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអូស្ត្រាលី។ សហព័ន្ធជលផលភូមា និងនាយកដ្ឋានជលផល បានឱ្យដឹងថា ភូមាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីពង្រឹងការនាំចេញផលិតផលជលផលរបស់ខ្លួន។ នាយកដ្ឋានជលផល និងក្រុមហ៊ុននាំចេញ កំពុងសម្របសម្រួលគ្នា ដើម្បីធានាឱ្យការដឹកជញ្ជូនផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានជាប់ជាប្រចាំ និងឆ្លើយតបទៅនឹងតម្រូវពិតប្រាកដរបស់ប្រទេសទទួលទិញនីមួយៗ។ ជាពិសេស សម្រាប់ទីផ្សារប្រទេសចិន ដែលអនុវត្តវិធានការតឹងរ៉ឹងលើវិញ្ញាបនបត្របញ្ជាក់ផលិតផល និងស្របតាមលក្ខខណ្ឌសុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលជលផល ដូច្នេះ អ្នកនាំចេញត្រូវធានាថា ផលិតផលទាំងអស់ពិតជាបានបំពេញតាមស្តង់ដារកំណត់របស់ទីផ្សារ។ កាលពីឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញផលិតផលនេសាទជាង១៥ ០០០តោន ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតជាតម្លៃទឹកប្រាក់ជិត២០០លានដុល្លារ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីចាប់ផ្តើមចិញ្ចឹមបង្កង សម្រាប់នាំចេញទៅក្រៅប្រទេស
ហ្សាការតា៖ ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការសាកល្បងបានទទួលជោគជ័យក្នុងការផលិតបង្កងមានទំហំធំល្អសម្រាប់ទីផ្សារអន្តរជាតិ ហើយបានលក់ទៅឱ្យប្រទេសសិង្ហបុរី។ លោកអគ្គនាយកផ្នែកវារីវប្បកម្មឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីអាចចិញ្ចឹមបង្កងចាប់ពីដំណាក់កាលកូនបង្កង រហូតដល់មានទំហំគ្រប់គ្រាន់សម្រាប់ទីផ្សារអន្តរជាតិ។ លោកអគ្គនាយក បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា «នេះបង្ហាញថា យើងអាចចិញ្ចឹមបង្កងឱ្យធំតមាទំហំទីផ្សារត្រូវការ ហើយអាចលក់ និងនាំចេញបាន»។ លោកបានបន្ថែមថា បង្កងជិត ៣៤០ គីឡូក្រាម របស់កម្មវិធីចិញ្ចឹមសាកល្បងត្រូវបាននាំចេញទៅលក់ឱ្យប្រទេសសិង្ហបុរី និងទទួលបានការឆ្លើយតបជាវិជ្ជមានពីទីផ្សារ។ ការនាំចេញលើកក្រោយ ត្រូវបានកំណត់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបាននិយាយថា ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី មានគម្រោងរពង្រីកកម្មវិធីចិញ្ចឹមបង្កង ដែលទទួលបានជោគជ័យទៅកាន់តំបន់ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ចំណែកពាណិជ្ជករនាំចេញក្តាម និងបង្កងទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសចិន បាននិយាយថា បង្កងចិញ្ចឹមដោយ មជ្ឈមណ្ឌលជលផលវារីវប្បកម្មសមុទ្ររបស់ឥណ្ឌូណេស៊ី មានសក្តានុពលខ្ពស់នៅលើទីផ្សារអន្តរជាតិ។ លោកបាននិយាយថា មុននឹងប្រមូលផលបង្កងក្នុងទ្រង់ទ្រាយធំ ក្រុមហ៊ុនរបស់លោកបានសាកល្បងធ្វើតេសនៅទីផ្សារក្នុងប្រទេសសិង្ហបុរី ហើយបង្ហាញថា បង្កងទាំងនោះនៅតែមានគុណភាពល្អ។ លោកបាននិយាយថា «គុណភាពគឺល្អ ហើយបង្កងនៅតែមានសុខភាពល្អ។ ពួកវាបានមកដល់កន្លែងរក្សាទុកក្នុងសភាពល្អ។ យើងក៏បានសាកល្បងនាំចេញទៅសិង្ហបុរីផងដែរ ហើយការឆ្លើយតប គឺមានភាពវិជ្ជមានខ្លាំង»។ លោកបាននិយាយថា ទីផ្សារបង្កងចិញ្ចឹមរបស់ឥណ្ឌូណេស៊ី មានសក្តានុពលរីកចម្រើនយ៉ាងខ្លាំង […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អង្គការសហប្រជាជាតិថា មិនគួរយកត្រីមកកិនធ្វើជាចំណីឱ្យត្រីស៊ីទេ
ឡុងដ៍៖ អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) គ្រោងបង្កើនផលិតកម្មវារីវប្បកម្ម ដួចជាការចិញ្ចឹមត្រី និងសត្វរស់នៅក្នុងទឹកផ្សេងៗទៀត ជំនួសឱ្យការនេសាទត្រីធម្មជាតិ ឱ្យបាន៧៥ភាគរយ ត្រឹមឆ្នាំ២០៤០ គឹដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារសមុទ្រ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខស្បៀង និងលុបបំបាត់ភាពអត់ឃ្លាន នៅលើពិភពលោក។ ប៉ុន្តែការវិភាគបានរកឃើញថា ផែនការនេះអាចនាំឱ្យមានការចាប់ត្រីធម្មជាតិរាប់សិបលានតោនពីមហាសមុទ្រជារៀងរាល់ឆ្នាំ ដើម្បីយកទៅធ្វើជាចំណីសម្រាប់ចិញ្ចឹមត្រីសាល់ម៉ុន និងបង្គាជាដើម។ វារីវប្បកម្មអាចបង្កើនសម្ពាធយ៉ាងខ្លាំងលើធនធានជលផល ដែលកំពុងរងការនេសាទលើសកម្រិតរួចទៅហើយ ពីព្រោះធនធានអាហារបំផ្លាញនៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងនៅតាមសហគមន៍តាមតំបន់ឆ្នេរ ដែលធ្លាប់តែពឹងផ្អែកលើធនធានទាំងនោះ។ របាយការណ៍បានឱ្យដឹងទៀតថា ផលិតផលវារីវប្បកម្មបានផ្គត់ផ្គង់ជាងពាក់កណ្តាលនៃបរិមាណសត្វទឹក ដែលមនុស្សទទួលទាននៅទូទាំងពិភពលោក។ ចំំណែកប្រភេទសត្វទឹកស៊ីសាច់ជាអាហារ និងចិញ្ចឹមក្នុងកសិដ្ឋានវារីវប្បកម្ម ជាទូទៅពួកវាស៊ីចំណីជាម្សៅសាច់ត្រី និងប្រេងត្រី ដែលផលិតឡើងតាមរយៈការកិនត្រីធម្មជាតិតូចៗ។ លោកស្រី តារា ហ្គណេស (Tara Ganesh) អ្នកធ្វើយុទ្ធនាការជាន់ខ្ពស់របស់មូលនិធិទីផ្សារប្រែប្រួល (Changing Markets Foundation) បាននិយាយថា «ត្រីទាំងនេះជាប្រភេទសត្វ ដែលស៊ីសាច់តាមធម្មជាតិ ដូច្នេះវាត្រូវស៊ីអាហារបែបនេះនៅក្នុងធម្មជាតិ។ យើងមិនអាចកែប្រែការចិញ្ចឹមត្រីសាល់ម៉ុនឱ្យក្លាយជាសត្វស៊ីបន្លែ ក្នុងរយៈពេលតែមួយភ្លែតទេ»។ លោកស្រីបាននិយាយទៀតថា ទោះបីអ្នកផលិតបានកាត់បន្ថយបរិមាណត្រីធម្មជាតិ ដែលត្រូវប្រើសម្រាប់ផលិតជាចំណីត្រីចិញ្ចឹមក៏ដោយ ក៏វាមិនមានន័យថា បរិមាណត្រីធម្មជាតិ ដែលឧស្សាហកម្មវារីវប្បកម្មប្រើប្រាស់សម្រាប់ធ្វើចំណីកំពុងថយចុះនោះដែរ។ សាកលវិទ្យាល័យ ប្រីធីស […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម
ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា
អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]
News & ជាតិ & ព័ត៌មានថ្មីៗ

អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ
ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ
ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]
