All Program
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ
ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក
ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល
វៀតណាម និងហ្វីលីពីនបានសម្រុកនាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីល ដោយសារតែកង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និងក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុងបរិមាណច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹងឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូលផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែក្នុងឆ្នាំនេះ ហើយបើនិយាយពីការនាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

តម្លៃស្រូវបីខេត្តជាប់ព្រំដែនវៀតណា,កសិករលក់ក្នុងខែកញ្ញា មិនធ្លាក់ចុះខ្លាំង តាមតម្លៃស្រូវវៀតណាមនោះទេ
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្តាហ៍ដើមខែកញ្ញា ឆ្នាំ២០២៦នេះ តម្លៃស្រូវនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម ដូចជា ខេត្តស្វាយរៀង ព្រៃវែង និងខេត្តតាកែវ រោងម៉ាស៊ីនមួយចំនួននៅបន្តប្រមូលទិញស្រូវពីកសិករ ក្នុងតម្លៃមិនថោកពេក ឬថ្លៃពេកនោះទេ បើធៀបនឹងតម្លៃឆ្នាំមុន។ លោកឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបញ្ជាក់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះថា តម្លៃស្រូវក្នុងឆ្នាំ២០២៦នេះ នៅរក្សាបានស្ថេរភាពល្អ ក្នុងនោះខេត្តព្រៃវែងកសិករផលិតស្រូវភាគច្រើន ប្រភេទ OM5451 ហើយរោងម៉ាស៊ីនលោកបានទិញស្រូវក្នុងមួយថ្ងៃចន្លោះពី៦០០ ទៅ៧០០តោន តម្លៃចន្លោះពី៨៨០រៀល ទៅ៨៩០រៀលក្នុង១ គីឡូក្រាមថ្លៃដឹកមកដល់រោងម៉ាស៊ីន ។ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន បានបញ្ជាក់ថា តម្លៃស្រូវឆ្នាំ២០២៦នេះ ខេត្តព្រៃវែងមានតម្លៃល្អបន្តិច បើធៀបទៅនិងឆ្នាំ២០២៥ មានតម្លៃចន្លោះ៨៥០ទៅ៩០០រៀល ដែលមិនខុសត្រូវគ្នាឆ្ងាយប៉ុន្មាននោះទេ នៅរយៈពេល២សប្តាហ៍នេះ តម្លៃមិនធ្លាក់ខ្លាំង តាមតម្លៃស្រូវនៅប្រទេសវៀតណាមនោះដែរ។ សូមជម្រាបថា តម្លៃស្រូវសើមដែលកសិករបានលក់នៅតាមវាលស្រែ តាមស្រុកនៃ ខេត្តមួយចំនួនគិតត្រឹម ថ្ងៃទី០៤ ខែកញ្ញា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ក្រុមហ៊ុនលក់អាហារកូរ៉េ ពង្រីកខ្លួនជាផ្សារទំនើបធំៗ និងតម្រូវចិត្តអ្នកស្រលាញ់ទាំសុខភាព
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានរៀបចំយុទ្ធសាស្ត្រឡើងវិញ ដើម្បីសម្រេចគោលដៅនាំចេញម្ហូបអាហារកូរ៉េ (K-food) ក្នុងទឹកប្រាក់១៦ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ដោយកំណត់គោលដៅជាក់លាក់សម្រាប់ទីផ្សារនាំចេញនីមួយៗ។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា គិតត្រឹមចុងខែកក្កដាឆ្នាំនេះ ការនាំចេញបានឈានដល់៨,២៥ពាន់លានដុល្លារ ក្នុងនោះមីកញ្ចប់តែមួយមុខមានចំណែករហូតដល់១ពាន់លានដុល្លារ។ ក្រសួងបានចាត់ទុកថា ពាក់កណ្តាលឆ្នាំទីពីរ គឺជាឱកាសចុងក្រោយ ដើម្បីកំណត់ថា តើគោលដៅនាំចេញប្រចាំឆ្នាំនេះអាចសម្រេចបានឬអត់។ យុទ្ធសាស្ត្រគ្រោងទុកនេះ រាប់បញ្ចូលចាប់តាំងពីការពង្រីកការនាំចេញ និងការឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារក្រៅប្រទេស រហូតផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុននាំចេញរបស់កូរ៉េ និងការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះរបាំងពាណិជ្ជកម្មមិនមែនពន្ធគយ នៅក្នុងទីផ្សារនាំចេញ។ ផែនការនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការនាំចេញម្ហូបអាហាររវាងរដ្ឋ និងវិស័យឯកជន នាទីក្រុងសេអ៊ូល ដែលមានការចូលរួមពីមន្ត្រីសំខាន់ៗ មកពីក្រសួង៨ និងតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ ព្រមទាំងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធនឹងវិស័យកសិកម្ម ការនាំចេញផលិតផលស្រស់ និងការលើកកម្ពស់វិស័យទេសចរណ៍។ បច្ចុប្បន្នភាពនៃវិធានការនាំចេញ ត្រូវបានកែសម្រួលឱ្យសមស្របទៅតាមតំបន់នីមួយៗ ដូចជា នៅក្នុងសហរដ្ឋអាម៉េរិក ត្រូវពង្រីកពីហាងបែបអាស៊ី ទៅផ្សារទំនើបធំៗ ព្រោះសហរដ្ឋអាម៉េរិក ដែលជាទីផ្សារធំបំផុតសម្រាប់ការនាំចេញផលិតផលអាហាររបស់កូរ៉េ នឹងផ្តោតលើការពង្រីកពីហាងបម្រើសហគមន៍ប្រជាជនអាស៊ី ទៅជាផ្សារទំនើបធំៗ សម្រាប់គ្រប់ជាតិសាសន៍។ អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ផលិតផល៦៧ប្រភេទ ដែលផលិតដោយក្រុមហ៊ុន២៥ នឹងត្រូវដាក់តាំងលក់នៅតាមសាខាហាងលក់រាយ […]
News & ជាតិ & ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចង់ឱ្យវេទិកាខ្សែច្រវាក់ផ្តត់ផ្គង់ ឆ្នាំ២០២៦ កម្ពុជាក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់
ដោយ ឡុង សារេត ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចង់ប្រែក្លាយវេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ដែលរៀបចំលើកដំបូងកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៦ ឱ្យទៅជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួងពាណិជ្ជកម្មក្នុងការពិនិត្យលទ្ធភាពពង្រីកវិសាលភាពកម្មវិធីនេះ ឱ្យក្លាយជាពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់កម្រិតថ្នាក់ជាតិនៅឆ្នាំបន្តបន្ទាប់ ដើម្បីសំដៅដល់ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយបរិយាបន្ន័ និងនិរន្តរភាពរហូតឈានទៅកែប្រែកម្ពុជាជាមជ្ឈមណ្ឌលនៃការតភ្ជាប់ពាណិជ្ជកម្មនៅក្នុងតំបន់។ លោកជំទាវបន្តទៀតថា ប្រទេសកម្ពុជានូវតែរក្សាបានភាពធន់ និងរឹងមាំ បើទោះបីត្រូវប្រឈមនិងពហុវិបត្តិរួមមាន ការផ្លស់ប្តូររបបពាណិជ្ជិកម្មសកល ដែលប៉ះពាល់ដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគ, ការកើនឡើងនៃភូមិសាស្ត្រនយោបាយបង្កឱ្យមានភាពមិនប្រាកដប្រជា, បញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ា, ការឈ្លានពាន និងការរំលោភបំពានលើបូរណភាព និងអធិបតីភាពរបស់កម្ពុជា និងបញ្ហាសន្តិសុខ ដែលមិនមែនជាប្រពៃណី ពាក់ព័ន្ធនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ចំណុចទាំងនេះបានបង្កជាភាពស្មុគស្មាញ ជាឧបសគ្គដល់ការរីកចម្រើនដល់ផែនការសកម្មភាពរបស់ខ្លួននាំកម្ពុជាដើរដល់គោលដៅឆ្នាំ២០៣០ និង២០៥០។ លោកជំទាវមានប្រសាសន៍ទៀតថា “ប៉ុន្តែអ្វីដែលយើងនៅទីនេះបង្ហាញជាសក្ខីភាពយ៉ាងច្បាស់ថា យើងមិនបានឈរនៅស្ងៀមទេ។ យើងមិនបានអនុញ្ញាតឱ្យបញ្ហាទាញយើងឱ្យថយក្រោយ ឱ្យយើងទ្រុឌទ្រោម ឱ្យយើងចុះចាញ់ ឱ្យយើងសុញបានទេ។ កម្ពុជានៅតែមានភាពធន់របស់ខ្លួន និងមានភាពខ្លាំងក្លារបស់ខ្លួន ហើយក្នុងនេះ ខ្ញុំឃើញថា ចំណុចនៃការចូលរួមក្នុងវេទិកាលើកទីមួយ ឬវេទិកាសាកល្បងរបស់យើង ក៏ដូចជាវេទិកាផ្សេងទៀត ដែលបានបង្ហាញថា យើងមិនដេកដួលទេ”។ ចំណែកអ្នកស្រី ណោម ប៊ុនណាក់ នាយិកាប្រតិបត្តិនៃសហគ្រាស Villageworks Cambodia បានឱ្យដឹងថាវេទិកានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរជំនួញ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ស្រូវនៅវៀតណាមធ្លាក់ថ្លៃខ្លាំង កសិករកំពុងខាតបង់ ខណៈថ្លៃជីកើនឡើង
ដោយ ហៃ ស៊ីណា វៀតណាម៖ កសិករនៅវៀតណាមកំពុងប្រឈមនឹងការខាតបង់ ដោយសារតម្លៃស្រូវធ្លាក់ចុះរហូតដល់ទៅខ្ទង់ ១៧% ខណៈថ្លៃដើមផលិតមានការកើនឡើង។ កសិករកំពុងត្អូញត្អែរអំពីតម្លៃស្រូវប្រមូលផលបានហើយ បែរជាលក់ចេញបានតម្លៃទាប ដែលបណ្តាលឲ្យពួកគេប្រឈមនឹងការខាតប្រាក់រាប់លានដុង ស្របពេលជី ថ្នាំកសិកម្ម និងថ្លៃពលកម្មនៅតែមានតម្លៃខ្ពស់។ កសិករម្នាក់នៅខេត្តអានយ៉ាង ទើបតែប្រមូលផលស្រូវរបស់ខ្លួន ដោយស្រូវក្នុងមួយគីឡូក្រាមលក់ចេញវិញបានក្នុងតម្លៃ៦ ២០០ដុង ឬប្រហែល៩៥០រៀល ប៉ុណ្ណោះ ។ ដោយសារតម្លៃជីបានកើនឡើងពី១០ ទៅ១៥ភាគរយ បើប្រៀបធៀបនឹងការប្រមូលផលមុនៗ ការធ្លាក់ចុះនៃតម្លៃស្រូវបានធ្វើឱ្យកសិករ ខាតបង់ប្រាក់រាប់សិបលានដុង។ កសិករខ្លះនិយាយថា កាលពីមួយសប្ដាហ៍មុន តម្លៃស្រូវដែលឈ្មួញបានផ្ដល់ គឺប្រហែល១ ០៥០ រៀលក្នុងមួយគីឡូ ប៉ុន្តែ បច្ចុប្បន្ន ឈ្មួញឲ្យត្រឹមតែ៩៥០ ទៅ៩៨០រៀលប៉ុណ្ណោះ ។ កសិករបាននិយាយថា បើលក់បានក្នុងតម្លៃទាបបែបនេះ គឺគ្រាន់តែអាចគ្រប់គ្រាន់សម្រាប់ចំណាយលើជី និងថ្នាំកសិកម្មប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលថ្លៃពលកម្មនោះឡើយ ។ លោក ង្វៀន វិញចុង (Nguyen Vinh Trong) នាយកក្រុមហ៊ុនកែច្នៃស្រូវ បានពន្យល់ថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃស្រូវ គឺបណ្តាលមកពីតម្រូវការស្រូវមានការថយចុះនៅទីផ្សារនាំចេញសំខាន់ៗ ដូចជា ប្រទេសហ្វីលីពីន […]
News & ជាតិ & ព័ត៌មានថ្មីៗ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ត្រៀមបញ្ចេញទុនបង្វិល ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍ឱ្យដឹងថា ធនាគារបានត្រៀមទុនបម្រុងជាង២០០លានដុល្លារ ផ្តោតជាពិសេសសម្រាប់គាំទ្រវិស័យស្រូវអង្ករ ដើម្បីជួយបំពេញតម្រូវការហិរញ្ញប្បទានរបស់អ្នកពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ។ ឯកឧត្តមបណ្ឌិតប្រតិភូបានលើកឡើងថា ទោះបីធនាគារ ARDB បានត្រៀមទុនជាង២០០លានដុល្លារក៏ដោយ ក៏តម្រូវការទុនសរុបសម្រាប់វិស័យស្រូវអង្កររបស់កម្ពុជាត្រូវបានប៉ាន់ស្មានថា មានរហូតដល់ប្រមាណ៦០០លានដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះ ការចូលរួមពីធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុឯកជន ព្រមទាំងប្រភពទុនរបស់វិនិយោគិនក្នុងស្រុក គឺមានសារៈសំខាន់ក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន ដែលនៅសល់។ ការបង្កើនប្រភពទុន និងការចូលរួមពីគ្រប់ភាគី គឺជាកត្តាសំខាន់ក្នុងការពង្រឹងខ្សែសង្វាក់តម្លៃស្រូវអង្ករ ចាប់ពីកសិករ រោងម៉ាស៊ីនកិនស្រូវ រហូតដល់អ្នកនាំចេញ ដើម្បីបង្កើនតម្លៃបន្ថែម និងជំរុញសក្តានុពលអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា «បច្ចុប្បន្នមានធនាគារ និងស្ថាប័នហិរញ្ញវត្ថុឯកជនជាច្រើនបានចូលរួមផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ដែលជាកត្តាសំខាន់ក្នុងការជំរុញការផលិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា»។ ឯកឧត្តមបណ្ឌិតប្រតិភូ បានបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានត្រៀមបញ្ចេញទុនបង្វិលនេះ ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងគោលដៅរួមចំណែកសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការលើកកម្ពស់អង្ករជាផលិតផលសក្តានុពល និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះគោលដៅសំខាន់មួយ គឺការជំរុញការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីគ្រោងពង្រីកកសិដ្ឋានចិញ្ចឹមត្រីឱ្យបាន៤ ០០០កន្លែង បំពេញតម្រូវការក្នុងស្រុក
ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ី គ្រោងពង្រីកកម្មវិធីចិញ្ចឹមត្រីទឹកសាបឱ្យបានដល់៤ ០០០ទីតាំង នៅក្នុងឆ្នាំ២០២៦នេះ ដើម្បីបំពេញតម្រូវការត្រីក្នុងស្រុកផង និងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃផង។ លោក ម៉ូហាម៉ាដ គូដារី (Muhammad Qodari) ប្រធានទីភ្នាក់ងារទំនាក់ទំនងជាមួយរដ្ឋាភិបាល បានឱ្យដឹងថា បច្ចុប្បន្នកម្មវិធីនេះកំពុងអនុវត្តការចិញ្ចឹមត្រីចំនួន១០០កសិដ្ឋានរួចហើយ។ លោកបាននិយាយថា កម្មវិធីនេះមានគោលបំណងបង្កើនការផ្គត់ផ្គង់ត្រីក្នុងស្រុក ព្រមទាំងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃ នៅទូទាំងប្រទេសឥណ្ឌូណេស៊ីទាំងមូល។ ត្រីប្រា និងត្រីទីឡាព្យា គឺជាត្រីអាទិភាព ពីព្រោះត្រីទាំងពីរប្រភេទនេះងាយស្រួលចិញ្ចឹម និងឆាប់ឱ្យផល។ កាលពីឆ្នាំ២០២៥ កម្មវិធីនេះ បានស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍ ដោយមានការចូលរួមពីកសិករ អ្នកគ្រប់គ្រងសហគមន៍ កម្មករ ម្ចាស់កសិដ្ឋាភ្ញាស់ពូជត្រី អ្នកផ្គត់ផ្គង់ចំណីត្រី អ្នកកែច្នៃ និងអ្នកធ្វើទីផ្សារនៅក្នុងមូលដ្ឋាន។ ចំណែកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍ជាអ្នកទទួលខុសត្រូវអនុវត្តកម្មវិធីនេះ ហើយអាចសហការជាមួយប្រជាពលរដ្ឋ និងសហគ្រាស ដែលជាកម្មសិទ្ធិរបស់ភូមិ និងរបស់សហគមន៍ក្នុងមូលដ្ឋាន។ រីឯទិន្នផលត្រី ដែលប្រមូលបាននឹងត្រូវលក់តាមរយៈសហគមន៍ ឬតាមរយៈស្ថាប័នពាក់ព័ន្ធទៅឱ្យអង្គភាពអាហារូបត្ថម្ភ លក់ទៅឱ្យផ្សារនានា សិប្បកម្មកែច្នៃ ភោជនីយដ្ឋាន និងបណ្តាញលក់រាយ៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច ពិនិត្យមើលខ្សែសង្វាក់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវ៦កន្លែង ក្នុងខេត្តព្រៃវែង និងខេត្តកំពង់ចាម
ដោយ នៅ ស៊ីវុត្ថា ព្រៃវែង-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ចុះតាមដានពិនិត្យសកម្មភាព និងជំរុញខ្សែង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣ ទីតាំង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងឱ្យមានប្រសិទ្ធភាព និងនិរន្តភាព។ រោងម៉ាស៊ីនកិនស្រូវទាំង៣ មាន ទី១ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ស្ថិតនៅភូមិក្រចាប៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង,ទី២ រោងម៉ាស៊ីនកិនស្រូវ រស់ ណេង និងទី៣ រោងមាស៊ីនកិនស្រូវ ឈុន ធំ ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានសកម្មភាពសំខាន់ជាច្រើនចាប់ពីការស្តុកទុក ការកិនកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយអង្ករទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ។ បន្ទាប់មកនៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៣ ទីតាំងផ្សេងទៀត ស្ថិតនៅក្នុងខេត្តកំពង់ចាម […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

បន្លែប្រភេទផ្លែកំពុងពេញនិយមកាន់តែខ្លាំង ក្នុងទីផ្សារអាហារសម្រន់របស់ប្រជាជនចិន
ប៉េកាំង៖ បន្លែដាក់តាំងលក់ក្នុងទីផ្សារ នៅក្នុងប្រទេសចិន ក្រោមឈ្មោះថា បន្លែប្រភេទផ្លែ» កំពុងទទួលបានការពេញនិយមកាន់តែខ្លាំងនៅក្នុងចំណោមប្រជាជនចិន ជាពិសេសចំពោះផលិតផល ដូចជា ផ្លែត្រសក់ ពោតផ្អែម និងការ៉ុត ដែលអ្នកលក់រៀបចំទីផ្សារ ជាអាហារសម្រន់ អាចហូបបានភ្លាមៗ ហើយអាចលក់បានក្នុងតម្លៃខ្ពស់ជាងបន្លែធម្មតា។ ពាក្យបន្លែប្រភេទផ្លែ គឺសំដៅលើបន្លែ ដែលត្រូវបានជ្រើសរើស ឬរៀបចំទីផ្សារដោយផ្អែកលើលក្ខណៈពិសេស ដូចជា រសជាតិផ្អែម សំបកស្តើង សាច់ស្រួយ និងងាយស្រួលបរិភោគ។ អ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានឱ្យដឹងថា បន្លែប្រភេទផ្លែ គឺជាពាក្យប្រើប្រាស់ក្នុងទីផ្សារ មិនមែនជាប្រភេទរុក្ខជាតិដាច់ដោយឡែកនោះទេ។ ផលិតផលមួយចំនួនក្នុងប្រភេទនេះ គឺជាពូជដំណាំដាំដុះជាក់លាក់ ដែលត្រូវការគ្រាប់ពូជមានតម្លៃថ្លៃជាងមុន និងការគ្រប់គ្រងផលិតកម្មតឹងរ៉ឹងជាងមុន ហើយមួយចំនួនក៏អាចផ្តល់ទិន្នផលទាបជាងពូជធម្មតាផងដែរ។ ចំណែកផលិតផលមួយចំនួនទៀត ការដាក់តម្លៃខ្ពស់ជាងមុន គឺផ្អែកជាចម្បងលើការជ្រើសរើសទំហំ សិល្បៈវេចខ្ចប់ និងការកំណត់ទីតាំងផលិតផលក្នុងទីផ្សារ។ ភាពខុសគ្នានេះអាចមើលឃើញតាមរយៈមើមការ៉ុត។ ការ៉ុតខ្នាតតូចមួយចំនួនត្រូវបានបង្កាត់ពូជឱ្យមានទំហំតូចតាំងពីដើម ខណៈមើមការ៉ុតខ្លះទៀត គឺជាការ៉ុតពូជធម្មតា ប៉ុន្តែត្រូវគេចិត កែច្នៃឱ្យមានរាងប្លែកៗ និងវេចខ្ចប់យ៉ាងស្អាត។ អ្នកស្រាវជ្រាវផ្នែកកសិកម្ម បានកត់សម្គាល់ថា ទំហំតូច មិនមែនមានន័យថា មានគុណភាពសម្រាប់បរិភោគឆ្ងាញ់ជាងមុនរហូតនោះទេ។ រសជាតិអាចជះឥទ្ធិពលខ្លាំងជាង ដោយសារ ពូជ កម្រិតទុំ […]
