All Program
News & ចំណេះដឹងថ្មីៗ & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០
ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៦ តបតាមការអញ្ជើញរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០។ សិក្ខាសិលានេះរៀបចំឡើងរយៈពេលមួយថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ៣០០នាក់។ គោលបំណងសំខាន់នៃសិក្ខាសិលានេះ គឺផ្តោតលើការពិភាក្សាស៊ីជម្រៅអំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគន្លឹះ ព្រមទាំងប្រមូលធាតុចូលជាយុទ្ធសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងសក្តានុពលរបស់ខេត្ត។ ផែនការយុទ្ធសាស្ត្រនេះក៏មានគោលដៅផងដែរ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ខេត្តកំពង់ធំ ឱ្យឈានទៅរក កសិពាណិជ្ជកម្មទំនើប បង្កើនផលិតភាព ប្រាក់ចំណេញ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម
ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]
News & ចំណេះដឹងថ្មីៗ & ជាតិ

តម្លៃកង្កែបសាច់នៅលើទីផ្សារក្នុងស្រុក មិនទាន់ផ្តល់ក្តីសង្ឃឹមឡើងវិញ ដល់អ្នកចិញ្ចឹម
ដោយ ឡុង សារេត ភ្នំពេញ៖ តម្លៃកង្កែបសាច់នៅលើទីផ្សារគិតមកដល់ថ្ងៃទី១២ ខែសីហានេះ ត្រូវបានមើលឃើញថា មិនទាន់មានសញ្ញាល្អធ្វើឱ្យកសិករក្នុងស្រុក ដែលជាអ្នកចិញ្ចឹមអាចលក់បានប្រាក់ចំណេញត្រឡប់មកវិញនោះទេ បន្ទាប់ពីសមាគមវារីវប្បករនៅកម្ពុជា បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ពីការធ្លាក់ចុះតម្លៃ នៅខែមេសា ឆ្នាំ២០២៦ ពីតម្លៃជាង៧ ០០០រៀល មកនៅ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា តម្លៃកង្កែបសាច់ដែលសមាគមបានចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីខែកក្កដា រហូតមកដល់ថ្ងៃទី១២ ខែសីហានេះ សមាគមបានធ្វើបច្ចុប្បន្នភាពតម្លៃកង្កែបសាច់ឡើងវិញ ដោយកង្កែបសាច់មួយគីឡូក្រាមឡើងថ្លៃបាន១០០រៀល ទៅ២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃបាន៣០០រៀល។ ស្របពេលតម្លៃកង្កែបសាច់មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ៣០០រៀល ក្នុងមួយគីឡូក្រាមក៏ដោយ ប៉ុន្តែមិនទាន់ឡើងដល់ថ្លៃដើមផលិតរបស់កសិករនៅឡើយទេ។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម កសិករចំណាយពី៥ ៧០០រៀល ទៅ៦ ០០០រៀល ដូច្នេះដើម្បីអាចបានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃចាប់ពី៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម។ លោកបន្តថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគមនៅសល់កង្កែបក្នុងស្តុកសរុបប្រមាណ១១៥តោន ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។ ប៉ុន្តែនៅលើទីផ្សារមានឈ្មួញនាំចូលមកបោះដុំលក់ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែបសាច់ពីកសិករនៅតាមតំបន់បានផ្អាកដោយសារលក់មិនបានចំណេញ។ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀតថា បើកង្កែបដល់អាយុកាលត្រូវលក់ចេញហើយ បែរជាលក់មិនចេញដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករត្រូវការចំណាយថ្លៃដើមខ្ពស់។ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]
News & អន្តរជាតិ

អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា
កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ អំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានណែនាំប្រជាកសិករ នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការខ្ចីប្រាក់យកទៅធ្វើកសិកម្មពីស្ថាប័ននានា ដោយត្រូវមានផែនការផលិតកម្មច្បាស់លាស់ និងមានផែនការសងត្រឡប់មកវិញ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល។ ការណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិតអញ្ជើញដឹកនាំសហការីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកសង្គមថ្មី ដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពជីវភាព ការធ្វើកសិកម្ម និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះនៅក្នុងមូលដ្ឋាន។ ក្នុងពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ព្រមទាំងក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំមេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មមានហានិភ័យខ្ពស់ ព្រោះពឹងផ្អែកលើកត្តាជាច្រើន […]
News & អន្តរជាតិ

រលកកម្ដៅជួយឲ្យចេកមួយដើម ក្នុងប្រទេសអង់គ្លេស ចេញត្រយូង ធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើល
ឡុងដ៍៖ ចេកមួយដើមនៅក្នុងសួនមួយ ក្នុងតំបន់ខនវ៉ល (Cornwall) ប្រទេសអង់គ្លេស បានចេញត្រយូងមួយស្ទង ដែលអ្នកជំនាញផ្នែកសាកវប្បកម្មយល់ថា អាចបណ្តាលមកពីសីតុណ្ហភាពនៅចក្រភពអង់គ្លេសកាន់តែកើនឡើងកម្ដៅក្នុងឆ្នាំ២០២៦នេះ។ សារព័ត៌មាន ប៊ីប៊ីស៊ី (BBC) របស់អង់គ្លេស បានចេញផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា ស្ត្រីម្នាក់ឈ្មោះ ខេធី ណេវីល (Cathy Neville) បានដាំដើមចេកមួយដើមមានកម្ពស់ប្រហែល៣,៣៥ម៉ែត្រ ដោយប្រើអស់រយៈពេលប្រាំពីរឆ្នាំទើបចេញត្រយូង មានបួនស្និត និងមានផ្លែសរុប២៤ផ្លែ។ អ្នកជំនាញនៅក្នុងប្រទេសអង់គ្លេស បានកត់សម្គាល់ថា ការណ៍ដែលចេកមួយដើមនេះចេញត្រយូង គឺជារឿងដ៏កម្រណាស់ក្នុងប្រវត្តិសាស្ត្រអង់គ្លេស។ សមាគមរុក្ខជាតិ និងសួនច្បាររាជវង្សអង់គ្លេស (Royal Horticultural Society) ដែលជាសមាគម ឬអង្គការសប្បុរសធម៌ផ្នែកកសិកម្ម និងឧទ្យានវិទ្យា ដ៏ឈានមុខគេមួយរបស់អង់គ្លេស បានបញ្ជាក់ថា កាលពីប្រហែល២០ឆ្នាំមុន ព្រឹត្តិការណ៍បែបនេះ គឺស្ទើរតែមិនធ្លាប់កើតមានឡើយ នៅចក្រភពអង់គ្លេស។ ដូច្នេះ ក្នុងករណីចេកមួយដើមចេញត្រយូងនៅពេលនេះ អាចក៏ឆ្លុះបញ្ចាំងពីនិន្នាការធំមួយផងដែរ គឺរុក្ខជាតិតំបន់ត្រូពិចមួយចំនួនកំពុងលូតលាស់បានល្អនៅអង់គ្លេស ខណៈដំណាំប្រពៃណីរបស់អង់គ្លេសមួយចំនួនកំពុងថយចុះ។ លោក ហ្គាយ បាធើ (Guy Barter) អ្នកធ្វើការក្នុងសមាគមរុក្ខជាតិ និងសួនច្បាររាជវង្សអង់គ្លេស បាននិយាយថា […]
News & ជាតិ

ផលិតផលខ្មែរជាច្រើនប្រភេទ បន្តចូលផ្សារទំនើប ម៉ាត និងមីនីម៉ាត ទូទាំងប្រទេសជិតមួយពាន់ទីតាំង
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ សព្វថ្ងៃនេះ ផលិតផលខ្មែរដែលកែច្នៃ ឬផលិតចេញពីទិន្នផលកសិកម្មកំពុងមានវត្តមានយ៉ាងសកម្ម និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជា ទាំងផ្សារទំនើប ផ្សារប្រពៃណី និងផ្សារអនឡាញ។ យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តាមរយៈយុទ្ធនាការផលិតផលជាតិ រហូតមកទល់ពេលនេះ ការកែច្នៃកសិផល និងផលិតផលនៅកម្ពុជា ក្រោមការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម បានធ្វើឱ្យផលិតផលខ្មែរជាច្រើនប្រភេទបន្តចូលទៅក្នុងផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសមានចំនួនជាង៧០០ទីតាំង។ ផលិតផលខ្មែរភាគច្រើនត្រូវផលិតចេញពីផលិតផលកសិកម្ម មានដូចជាផលិតផលវារីវប្បកម្ម គ្រឿងសមុទ្រ និងត្រីទឹកសាប មានត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក ម៉ាំ។ លើសពីនេះ ដំណាំដាំដុះ ដូចជាស្រូវអង្ករ ជាប្រភពធំជាងគេ ដែលបង្កើតបានជាផលិតផលខ្មែររាប់រយមុខ ដូចជា៖ អង្ករផ្ការំដួល អង្ករសែនក្រអូប អង្ករសម្រូប និងអង្ករសរីរាង្គផ្សេងៗ។ បន្ថែមពីនេះ មានគ្រឿងទេស និងឱសថបុរាណដូចជា៖ ម្រេចកំពត (ម៉ត់ គ្រាប់ ជ្រក់) ខ្ញី រំដេង ស្លឹកគ្រៃ រមៀត និងតែស្លឹកគ្រៃ/តែផ្កាឈូក រួមទាំងការកែច្នៃផ្លែឈើស្រស់ និងបន្លែជាដើម។ […]
News & អន្តរជាតិ

ឡាវ និងចិន ចុះកិច្ចព្រមព្រៀងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជគោ និងពពែ ដើម្បីពង្រឹងផលិតកម្មសាច់
វៀងចន្ទន៍៖ ការសិក្សាស្រាវជ្រាវថ្មីមួយនឹងពិនិត្យមើលលទ្ធភាពក្នុងការកែលម្អពូជគោ និងពពែ ដើម្បីឱ្យផ្តល់ទិ្នផលសាច់បានកាន់តែច្រើន ដែលនឹងជួយលើកកម្ពស់ផលិតភាពបសុសត្វ និងបង្កើតឧស្សាហកម្មសាច់ ក្នុងប្រទេសឡាវឱ្យកាន់តែរឹងមាំ។ សារព័ត៌មានកសិកម្ម និងបរិស្ថាន នៅក្នុងប្រទេសឡាវ បានចេញផ្សាយថា វិទ្យាស្ថានស្រាវជ្រាវកសិកម្ម រុក្ខាប្រមាញ់ និងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនបច្ចេកវិទ្យាចិញ្ចឹមសត្វឈ្មោះ ហ្វានស៊ីង (Fanxing របស់ប្រទេសចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាទីវៀងចន្ទន៍ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃលើលទ្ធភាពនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងកែលម្អពូជសត្វ។ សេចក្តីរាយការណ៍ខាងលើបានបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងសិក្សាពីលទ្ធភាពផ្នែកបច្ចេកទេស សេដ្ឋកិច្ច និងប្រតិបត្តិការ ក្នុងការនាំយកពូជគោ ហ៊ួស៊ី (Huaxi) របស់ចិន និងពូជពពែសាច់ មកធ្វើពិសោធន៍ និងអភិវឌ្ឍនៅក្នុងប្រទេសឡាវ។ កិច្ចសហប្រតិបត្តិការនេះ អាចជួយឱ្យកសិករឡាវទទួលបានពូជសត្វល្អ និងវិធីសាស្ត្រផលិតកម្មបែបទំនើប ដែលអាចជួយគាំទ្រដល់ការបង្កើនគុណភាព និងទិន្នផលសាច់សត្វ។ ភាគីទាំងពីរក៏នឹងសិក្សាលើប្រព័ន្ធផលិតចំណីសត្វ និងវ៉ាក់សាំង ការការពារជំងឺ សេវាកម្មបសុសត្វ និងវិធីសាស្ត្របង្កាត់ពូជផងដែរ។ វិស័យទាំងនេះមានសារៈសំខាន់ណាស់ ពីព្រោះនៅពេលផលិតកម្មបសុសត្វកាន់តែរឹងមាំ គឺមិនត្រឹមតែពឹងផ្អែកលើពូជល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពឹងផ្អែកលើសុខភាពសត្វ អាហារូបត្ថម្ភល្អ និងសេវាកម្មកសិកម្ម ដែលគួរឱ្យទុកចិត្តទៀតផង។ ដៃគូទាំងពីរក៏មានគម្រោងស្វែងយល់ពីកសិកម្មឆ្លាតវៃ និងបច្ចេកវិទ្យាជីវសាស្ត្រ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រាសាទគោកបេង
ព្រះវិហារ៖ ឆ្លៀតក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅទូទាំង៨ក្រុង-ស្រុក នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តជ័យព្រឹក្ស ហៅវត្តប្រាសាទគោកបេង ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ការប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យនេះ ធ្វើឡើងដោយសទ្ធាជ្រះថ្លា ក្នុងគោលបំណងចូលរួមលើកស្ទួយ និងគាំទ្រវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយសម្រួលដល់ព្រះសង្ឃក្នុងការបំពេញព្រះសាសនកិច្ច និងការគង់ចាំព្រះវស្សា។ ហើយក៏ជាការឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិទាំងប្រាំពីរសន្តាន ព្រមទាំងវីរជន និងកងកម្លាំងប្រដាប់អាវុធ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ និងបម្រើជាតិមាតុភូមិ ព្រមទាំងចូលរួមចំណែកក្នុងការថែរក្សា វប្បធម៌ប្រពៃណីនៃការធ្វើបុណ្យ ការចែករំលែក និងការជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ៕
News & អន្តរជាតិ

កសិករកូរ៉េខាងជើង ពិបាកអនុវត្តរវាងបទបញ្ជាពីរផ្ទុយគ្នាស្រឡះ ពាក់ព័ន្ធនឹងរលកកម្តៅ
ព្យុងយ៉ាង៖ កសិករនៅប្រទេសកូរ៉េខាងជើង កំពុងបង្ហាញពីការអាក់អន់ចិត្ត និងប្តឹងតវ៉ា បន្ទាប់ពីពួកគាត់ត្រូវអនុវត្តតាមបទបញ្ជាផ្ទុយគ្នាពីរ ក្នុងអំឡុងពេលមានរលកកម្តៅឡើងខ្លាំងខុសពីធម្មតា។ សារព័ត៌មានដេលី អ៊ិនខេ (Daily NK) បានឱ្យដឹងថា បទបញ្ជាទីមួយ តម្រូវឱ្យកសិករទប់ស្កាត់ការខូចខាតដំណាំ ចំណែកបទបញ្ជាទីពីរ តម្រូវឱ្យពួកគាត់ការពារកុំឱ្យមានករណីខ្យល់គរគាំងបេះដូង ឬដាច់សរសៃឈាមខួរដោយសារសីតុណ្ហភាពក្តៅខ្លាំងពេក។ ប្រភពពីកសិដ្ឋានមួយបានឱ្យដឹងកាលពីសប្តាហ៍មុនថា អាជ្ញាធរបានចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុក្តៅខ្លាំង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដែលគ្របដណ្តប់លើតំបន់ភាគច្រើននៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងជើង ហើយបទបញ្ជាជាច្រើនត្រូវបានចេញជាបន្តបន្ទាប់សម្រាប់វិស័យកសិកម្ម។ ប្រភពដដែលបានបន្តថា កសិករបានកំពុងស្តែងការអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះការណែនាំទាំងឡាយណា ដែលផ្ទុយស្រឡះពីគ្នាទៅវិញទៅមក។ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ បានឱ្យដឹងទៀតថា បទបញ្ជាពាក់ព័ន្ធនឹងកម្តៅសម្រាប់វិស័យកសិកម្ម គឺផ្តោតសំខាន់លើការកាត់បន្ថយការខូចខាតដល់ដំណាំក្នុងស្រែចម្ការ និងកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រែ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការផលិតស្បៀងអាហារ។ រលកកម្តៅនេះ កំពុងគំរាមកំហែងដល់ការផលិតស្បៀងអាហារថ្នាក់ជាតិ ដែលធ្វើឱ្យការការពារដំណាំក្លាយជាគោលដៅប្រញាប់ប្រញាល់បំផុត នៅតាមកសិដ្ឋានក្នុងតំបន់ផលិតផលដំណាំសំខាន់ៗ ដូចជាខេត្តភាគខាងត្បូងនៃប្រទេសកូរ៉េខាងជើង។ អាជ្ញាធរមូលដ្ឋានបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កសិដ្ឋានទាំងអស់។ កសិដ្ឋានត្រូវតែរាយការណ៍ជារៀងរាល់ថ្ងៃ ដោយគ្មានការលើកលែង អំពីការគ្រប់គ្រងទឹកនៅតាមស្រែចម្ការ និងកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រែ។ សីតុណ្ហភាពនៅពេលថ្ងៃត្រង់ក្នុងតំបន់នោះ បានកើនឡើងរហូតដល់ជិត៤០អង្សាសេ។ ចំណែកកសិដ្ឋាននានា កំពុងប្រមូលផ្តុំកសិករ និងកូនៗរបស់ពួកគេឱ្យធ្វើការរួមគ្នា។ ប្រភពបាននិយាយទៀតថា ពួកគាត់ត្រូវស្រោចទឹកដំណាំដែលក្តៅដូចរលាក និងកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រែ ដែលកំពុងរីងស្ងួតទឹក។ ប្រភពដដែលបានរៀបរាប់ថា «ការងារពលកម្មយ៉ាងនឿយហត់ ត្រូវធ្វើបន្តចាប់តាំងពីព្រលឹមស្រាងៗ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកជ័យសែន ខេត្តព្រះវិហារបានរំលឹកថា ការធ្វើកសិកកម្មកសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ។ ជំនួបនោះដែរក៏មានការចូលរួមពី លោក យក់ សំភឿង អភិបាលនៃគណៈអភិបាលស្រុកជ័យសែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ដល់កសិករថា ប្រសិនបើធ្វើកសិកម្មសម្រាប់បរិភោគក្នុងគ្រួសារ ការគិតគូរអំពីប្រាក់ចំណេញអាចមិនសូវសំខាន់ ប៉ុន្តែប្រសិនបើផលិតសម្រាប់លក់ កសិករចាំបាច់ត្រូវចេះគណនាថ្លៃដើម និងប្រាក់ចំណេញឱ្យបានច្បាស់លាស់។ដូច្នោះ កសិករចាប់ផ្តើមពីការកត់ត្រាការចំណាយទាំងអស់ក្នុង១ហិកតា និងការចេះគណនាថ្លៃដើមផលិតក្នុង១គីឡូក្រាមរកឲ្យឃើញថ្លៃផលិតដើម្បីដឹងច្បាស់ពីប្រសិទ្ធភាពនៃការផលិតពិតប្រាកដ។ លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា ដើម្បីបង្កើនប្រាក់ចំណេញកសិករមិនគួរគិតតែពីការលក់ផលិតផលក្នុងតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការបង្កើនទិន្នផល នឹងកាត់បន្ថយថ្លៃដើមផលិតផងដែរ។ […]
