Tag: trending
News & អន្តរជាតិ

ម៉ាឡេស៊ីប្រាប់កសិករដាំទុរេនឱ្យគោរពតាមច្បាប់នាំចូល របស់ចិន
គូឡាឡាំពួរ៖ អ្នកតំណាងក្រុមកែច្នៃ វេចខ្ចប់ និងនាំចេញផ្លែទុរេនម៉ាឡេស៊ី បាននិយាយថា ការនាំចេញផ្លែទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិនអាចរងផលប៉ះពាល់ ប្រសិនបើកសិករ និងអ្នកនាំចេញ មិនគោរពតាមតម្រូវការនាំចូល ដែលជាច្បាប់កំណត់ដោយអគ្គរដ្ឋបាលគយរបស់ប្រទេសចិន។ ប្រធានក្រុមហ៊ុនវេចខ្ចប់ផ្លែទុរេន លោក ប្រានដុន គួរ (Brandon Quah) បាននិយាយកាលពីសប្តាហ៍មុនថា ការអនុលោមតាមស្តង់ដាររបស់ប្រទេសចិន គឺជាការចាំបាច់បំផុត ដើម្បីរក្សាលទ្ធភាពនាំចូលទីផ្សាររបស់ចិន។ លោកបានមានប្រសាសន៍ដូច្នេះថា “ស្របពេលស្តង់ដារអាចមើលទៅដូចជាមានបន្ទុកខ្លះមែន ប៉ុន្តែវាគឺជាការធានានៃការរក្សាកេរ្តិ៍ឈ្មោះបុព្វលាភរបស់ទុរេនម៉ាឡេស៊ី នៅលើទីផ្សារអន្តរជាតិ។ ប្រសិនបើទីផ្សារប្រទេសចិន រងផលប៉ះពាល់ ប្រព័ន្ធអេកូឡូស៊ីទាំងមូលអាចដួលរលំ ចាប់ពីអ្នកដាំដុះ រហូតដល់វិស័យដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ត្រជាក់។” យោងតាមលោក លោក ប្រានដុន គួរ ពូជទុរេនពិសេសជាងគេ ដូចជាពូជ មូសាងឃីង (Musang King) ត្រូវតែប្រមូលផលមុនពេលផ្លែទុំជ្រុះ។ ផ្លែទុរេនត្រូវតែចងខ្សែ ឬស្រោមសំណាញ់ ដើម្បីការពារកុំឱ្យដាច់ជ្រុះមកលើដី ដែលអាចនាំឱ្យឆ្លងរោគពីបាក់តេរីនៅលើដី។ ចំណែកផ្លែទុរេននាំចេញត្រូវតែមានប្រភពពីកសិដ្ឋាន និងកន្លែងវេចខ្ចប់ច្បាស់លាស់ ដែលត្រូវបានអនុម័តដោយក្រសួងកសិកម្មម៉ាឡេស៊ី និងអគ្គរដ្ឋបាលគយរបស់ប្រទេសចិន ខណៈពេលកសិដ្ឋានក៏តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្មល្អរបស់ម៉ាឡេស៊ីផងដែរ។ អ្នកនាំចេញត្រូវតែអនុលោមតាមប្រព័ន្ធសុវត្ថិភាពជីវសាស្ត្រ វិធានការចម្រុះការពារដំណាំ ភាពសម្អាតរបស់ផ្លែ ការកំណត់ចំណាត់ថ្នាក់ និងតម្រូវការដាក់ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រ ដោយមានតែផ្លែឈើជាប់ថ្នាក់ខ្ពស់ប៉ុណ្ណោះ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង
ដោយ នៅ ស៊ីវុត្ថា ស្ទឹងត្រែង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦, បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញបន្តដំណើរធ្វើស្សនកិច្ចសិក្សាទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការវិនិយោគលើវិស័យកសិឧស្សាហកម្មយ៉ាងសកម្ម ដោយផ្តោតលើមុខដំណាំសំខាន់ៗ រួមមាន៖ ១ -ដំណាំកាហ្វេ៖ កំពុងដាំដុះលើផ្ទៃដីទំហំ៨០ហិកតា និងមានផែនការពង្រីកបន្ថែមទំហំ១០០ហិកតាទៀត នាពេលខាងមុខ។ ២- ដំណាំចេក៖ កំពុងដាំដុះលើផ្ទៃដីទហំ១៥០ហិកតា។ ៣- ដំណាំទុរេន៖ កំពុងដាំដុះលើផ្ទៃដីទំហំ២០០ហិកតា។ ៤- ដំណាំដើមមន៖ កំពុងដាំដុះលើផ្ទៃដីទំហំ១០ហិកតា សម្រាប់បម្រើឱ្យការចិញ្ចឹមដង្កូវនាងយកសូត្រ។ គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យផ្ទាល់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងរបស់ឯកឧត្តមបណ្ឌិត ក្នុងការជំរុញ និងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ក៏ដូចជាការស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនវិនិយោគ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់៕
News & អន្តរជាតិ

បាតុភូតអែលនីញ៉ូ ធ្វើឱ្យអ្នកនេសាទជនជាតិជប៉ុនចាប់ត្រីធូណាបានច្រើនខុសធម្មតា
តូក្យូ៖ អ្នកនេសាទនៅប្រទេសជប៉ុន បានរាយការណ៍ពីការកើនឡើងខុសពីធម្មតានៃចំនួនត្រីធូណាខៀវ (bluefin tuna) ដែលធ្លាប់រងគ្រោះជិតផុតពូជ នៅក្នុងដែនទឹកនៅឆ្នាំនេះ ដែលអ្នកជំនាញនិយាយថា អាចបណ្តាលមកពីការផ្លាស់ប្តូរទម្រង់ធ្វើចំណាកស្រុកបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ កាលពីខែឧសភា ឆ្នាំ២០២៦ អ្នកនេសាទជប៉ុនបានកត់សម្គាល់ឃើញថា ពួកគាត់ចាប់បានត្រីធូណាព្រុយខៀវយ៉ាងច្រើន នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងនៃកោះហុកកៃដូរបស់ប្រទេសជប៉ុន។ ត្រីធូណាខៀវដ៏មានតម្លៃសម្រាប់ធ្វើម្ហូបស៊ូស៊ីរបស់ជប៉ុន បានចូលកកកុញពេញសំណាញ់ ប៉ុន្តែអ្នកនេសាទជប៉ុនលែងពួកវាទៅវិញ ព្រោះច្រើនលើសតម្រូវការ។ ប្រទេសជប៉ុនមានកូតាចាប់ត្រីធូណាខៀវប្រចាំឆ្នាំ ហើយប្រសិនបើអ្នកនេសាទជប៉ុនហ៊ានរក្សាទុកត្រីនេសាទបានទាំងអស់នោះ ពួកគាត់នឹងមិនមានកូតានៅសល់សម្រាប់នេសាទត្រីធូណានៅរដូវត្រជាក់បានទៀតឡើយ ជាពិសេសនៅពេលត្រីធូណាពណ៌ខៀវសម្បូរជាតិខ្លាញ់ មានរសជាតិធាត់ និងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។ អ្នកនេសាទម្នាក់បាននិយាយថា វាពិតជាគួរឱ្យស្តាយណាស់ ដែលត្រូវបង្ខំចិត្តដោះលែងត្រីធូណាខៀវពីក្នុងសំណាញ់ទៅវិញ។ ក្រុមអ្នកជំនាញផ្នែកធនធានជលផលសមុទ្ររបស់ប្រទេសជប៉ុន បានពណ៌នាថា មូលហេតុអ្នកនេសាទជប៉ុនអាចចាប់ត្រីធូណាខៀវបានច្រើន ដោយការប្រែប្រួលអាកាសធាតុ ជាពិសេស បាតុភូតអែលនីញ៉ូ បានធ្វើឱ្យទម្រង់ទឹកសមុទ្រប្រែប្រួលឡើងកម្ដៅនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះទើបហ្វូងត្រីធូណាខៀវទាំងនេះផ្លាស់ទីទៅរកតំបន់មានទឹកត្រជាក់ ដូចជានៅភាគខាងជើងប្រទេសជប៉ុនជាដើម។ បាតុភូតអែលនីញ៉ូផ្លាស់ប្តូរចរន្តទឹកក្នុងមហាសមុទ្រ និងធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកខាងលិចកក់ក្តៅ ដោយផ្លាស់ប្តូរផ្លូវចំណាកស្រុក និងជំរុញឱ្យត្រីធូណាខៀវក្នុងមហាសមុទ្រប៉ាស៊ីហ្វិក សម្រុកចូលទៅក្នុងដែនទឹកជប៉ុន។ ដូច្នេះបង្កឱ្យមានត្រីធូណាយ៉ាងច្រើនកកកុញ ដែលមិននឹកស្មានដល់នៅក្នុងដែនទឹកជប៉ុន។ ស្របពេលបាតុភូតអែលនីញ៉ូដ៏ខ្លាំង នៅឆ្នាំ២០២៦នេះ បានផ្លាស់ប្តូរលំនាំធ្វើចំណាកស្រុកសម្រាប់ត្រីធូណាខៀវដ៏ច្រើនពីមហាសមុទ្រប៉ាស៊ីហ្វិកឱ្យចូលទៅក្នុងដែនជប៉ុនកក៏ដោយ ក៏អ្នកនេសាទជប៉ុនមិនអាចចាប់ត្រីដ៏មានតម្លៃនេះលើសកម្រិតកំណត់នៃកូតាអន្តរជាតិបានឡើយ។ ប្រព័ន្ធកូតាអន្តរជាតិ ដែលមានតាំងពីឆ្នាំ២០១៥ មានន័យថា នៅឆ្នាំ២០២៦នេះ ប្រទេសជអាចចាប់ត្រីធូណាខៀវ ត្រឹមបរិមាណមិនលើស៨ ៤២១តោន នីក្នុងដែនទឹកភាគខាងលិច […]
News & ជាតិ

អគ្គនាយកធនាគារ ARDB ពិនិត្យការដាំដំណាំកាហ្វេ ស្វាយចន្ទី និងមើលគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ខេត្តព្រះវិហារ
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦បានដឹកនាំសហការី រួមជាមួយសមាជិកសមាគមបណ្តាញកសិករតេជោចុះស្វែងយល់ពីការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី និងការបណ្តុះកូនដើមកាហ្វេ នៅកសិដ្ឋានចន្ទី ហួត ដារ៉ា ស្ថិតក្នុងសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ។ ក្រៅពីនេះឯកឧត្តមបណ្ឌិតប្រតិភូបានចុះពិនិត្យទីតាំងត្រៀមអនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ការចុះពិនិត្យនេះ មានគោលបំណងស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍផលិតកម្មកសិកម្មនៅក្នុងតំបន់ និងជំរុញការអនុវត្តគម្រោងដែលអាចបង្កើតប្រភពស្បៀងអាហារ ការងារ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំងជនភៀសសឹក។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចន្ទី ហួត ដារ៉ា ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរចំពោះការអនុវត្តគំរូដាំដំណាំចម្រុះ ដោយការជ្រើសរើសការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី គួបផ្សំនឹងការបណ្តុះកូនដើមកាហ្វេ ដែលអាចបង្កើនតម្លៃសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានឱ្យបន្តពង្រីកការដាំដុះកាហ្វេពូជ Robusta ដែលមានសក្តានុពលទីផ្សារខ្ពស់ និងអាចផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចបានល្អ ទាំងសម្រាប់ការផ្គត់ផ្គង់ក្នុងខេត្ត និងការធ្វើពាណិជ្ជកម្មទៅកាន់តំបន់ផ្សេងៗ បើធៀបនឹងពូជដែលមានតម្រូវការទីផ្សារទាបជាង។ ដោយឡែក ក្នុងការចុះពិនិត្យទីតាំងត្រៀមអនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ឯកឧត្តមបណ្ឌិតបានជំរុញឱ្យក្រុមការងាររៀបចំផែនការអនុវត្តគម្រោងឱ្យបានឆាប់រហ័ស […]
News & ជាតិ

ខេត្តបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈរបាយការណ៍មួយព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទំនងមានភ្លៀងច្រើនខុសធម្មតា
ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ខេត្តចំនួនបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈមានបាយការណ៍ព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ អាចមានភ្លៀងច្រើនជាងធម្មតាខ្ពស់ជាងមធ្យមភាគ ក្នុងខែកក្កដា ហើយអាចជួយកាត់បន្ថយហានិភ័យរាំងស្ងួតក្នុងតំបន់។ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ស្ថានភាពនៅខេត្តកំពង់ធំ បានល្អប្រសើរឡើងវិញ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ចំណែកអាជ្ញាធរខេត្តកំពង់ធំ បានដាក់ម៉ាស៊ីនបូមទឹកខ្មាតធំៗ ចំនួនប្រាំពីរកន្លែង ដើម្បីជួយសង្គ្រោះដំណាំស្រូវ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការខូចខាត ឬបាត់បង់ដំណាំស្រូវនៅឡើយទេ។ លោកបានបញ្ជាក់ទៀតថា ចំពោះខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ការអន្តរាគមន៍នៅតែបន្ត ប៉ុន្តែការសង្គ្រោះជួបការលំបាកខ្លះ ដោយសារប្រភពទឹកមានកម្រិត ឬនៅឆ្ងាយពីស្រែ។ ទឹកនៅសល់ក្នុងបឹង ត្រពាំង និងស្រះ មួយចំនួន ត្រូវរក្សាទុកសម្រាប់ការប្រើប្រាស់របស់មនុស្ស និងសត្វ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្វែងរកប្រភពទឹកបន្ថែម ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានត្រៀមពូជស្រូវ សម្រាប់ផ្តល់ជូនកសិករ ប្រសិនបើចាំបាច់ត្រូវដាំដុះស្តារឡើងវិញ។ ដោយឡែក ផ្ទៃដីកសិកម្មប្រមាណ៤៤ ៤៥៣ហិកតា នៅខេត្តទាំងបួនខាងលើនេះ កំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព ដោយសារភ្លៀងធ្លាក់មិនគ្រប់គ្រាន់ […]
News & អន្តរជាតិ

រលកកម្ដៅនៅអេស្ប៉ាញ ឡើងដល់៤០,៥អង្សា ដែលក្ដៅបំផុតនៅអឺរ៉ុប
បាសេឡូណា៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុដោយសារកត្តាមនុស្ស កំពុងបង្កើនអាំងតង់ស៊ីតេ មានរយៈប្រវែង និងកាន់តែញឹកញាប់នៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជារលកកម្ដៅជាដើម។ ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ បាននិយាយថា ទីក្រុងបាសេឡូណាមានសីតុណ្ហភាពអតិបរមា៤០,៥អង្សាសេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាកម្តៅខ្ពស់បំផុតក្នុងកំណត់ត្រា១១២ឆ្នាំកន្លងមក ខណៈពេលរលកកម្ដៅមួយទៀត បានវាយប្រហារមកលើប្រទេសអេស្ប៉ាញ។ អ្នកឃ្លាំមើលអាកាសធាតុក្នុងតំបន់ បាននិយាយថា សីតុណ្ហភាពនៅជាយក្រុងបាសេឡូណាភាគខាងលិច បានបំបែកកំណត់ត្រា៤០អង្សាសេ ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បាននិយាយថា នៅអាកាសយានដ្ឋាន អែលប្រាត (El Prat) របស់ទីក្រុងបាសេឡូណា ដែលនៅលើផ្ទៃរាបស្ទើរតែមានកម្រិតស្មើទឹកសមុទ្រ និងស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេ សីតុណ្ហភាពមានកម្ដៅរហូតដល់៣៧,៧អង្សាសេ ដែលជាកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រា តាំងពីឆ្នាំ១៩២៤។ អ្នកនាំពាក្យទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បានបញ្ជាក់ថា ទីក្រុងបាសេឡូណា បានកត់ត្រាថ្ងៃក្តៅបំផុត ដោយនិយាយថា ស្ថានីយ៍ព្យាករណ៍អាសកាសធាតុអេស្ប៉ាញ តាមដានសីតុណ្ហភាពនៅទីក្រុងបាសេលូណាជាប់ជានិច្ច។ រលកកម្ដៅ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកក្កដា បានបន្តក្ដៅរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយស្ថានីយអាកាសធាតុមួយចំនួនបានកត់ត្រាសីតុណ្ហភាព បានឡើងលើសពី៤៤អង្សាសេ ក្នុងសប្តាហ៍នេះ។ ទីភ្នាក់ងារអាកាសធាតុជាតិរបស់អេស្ប៉ាញ បានចេញការព្រមានពណ៌ក្រហមខ្ពស់បំផុត ដល់ភាគខាងត្បូង […]
News & ជាតិ

ដំណាំមៀននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្រឈមធ្លាក់ទិន្នផលដោយសារអាកាសធាតុ
ដោយ ឡុង សារេត ខេត្តបាត់ដំបង៖ កសិករដាំដំណាំមៀន និងស្វាយ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសម្តែងក្តីព្រួយបារម្ភចំពោះទិន្នផលដំណាំអាចធ្លាក់ចុះទាបជាងបណ្តាឆ្នាំកន្លងមក ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ។ លោក ឈឹម វិរៈ កសិករដាំមៀន និងស្វាយនៅភូមិថ្មព្រោះ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ សម្រាប់ដំណាំមៀនរងផលប៉ះពាល់ប្រហែល៧០ភាគរយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ ដែលជាហេតុអាចនឹងធ្វើឱ្យការប្រមូលផលនៅពាក់កណ្តាលខែកក្កដានេះធ្លាក់ចុះ។ គិតត្រឹមឆ្នាំ២០២៦នេះ លោក ឈឹម វិរៈ បាននឹដាំដើមមៀន៣០០ដើម និងស្វាយកែវរមៀតចំនួន៥០០ដើម នៅលើផ្ទៃដីប្រមាណប្រាំហិកតា ហើយក្នុងឆ្នាំនេះ លោកសង្កេតឃើញអាកាសធាតុមានប្រែប្រួលខុសពីធម្មតា រហូតធ្វើឱ្យប៉ះពាល់ទៅដល់ដំណាំមៀន មានដូចជាប្ញសមៀនមានសភាពពុកផុយ ត្រួយមៀនមានសត្វល្អិតស៊ី ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ការចេញផ្កា និងការកាន់ក្តិបមៀន។ មុនរដូវប្រមូលផលផ្លែមៀន ចូលមកដល់នៅពាក់កណ្តាលខែកក្កដានេះ លោក ឈឹម វិរៈហាក់មិនរំពឹងថា ឆ្នាំនេះអាចលក់ផ្លែមៀនបានប្រាក់មកវិញ មិនស្មើនិងការចំណាយថ្លៃដើមផលិតនោះទេ។ ទាក់ទងនិងផលប៉ះពាល់ទៅលើដំណាំមៀនរបស់កសិករខាងលើ បើតាមអ្នកជំនាញផ្នែកសាកវប្បកម្មនៃនាយកដ្ឋាន គាំទ្រគោលនយោបាយរាជរដ្ឋាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានសង្កេតឃើញថា កត្តាទី១បញ្ហាឫសពុកបណ្តាលមកពីដីមានសំណើមខ្ពស់ពេកដោយការស្រោចស្រពទឺកលើសកម្រិតបណ្តាលឱ្យកើនឡើងពពួកណេម៉ាតូត (ដង្កូវដី)ស៊ីឫស។ ការប្រើប្រាស់ជីមិនមានតុល្យភាពដូចជាជី NPK ជាពិសេសជីផូស្វ័រដែលជួយដល់ឫស និងផ្សិតជីវសាស្ត្រដូចជា […]
News & ជាតិ

ដំណាំស្លឹក និងដំណាំផ្លែរបស់សហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង កំពុងតែរងផលប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួត
ដោយ ហៃ ស៊ីណា បាត់ដំបង៖ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់ទូរទស្សន៍អនឡាញ ARDB TVនៅថ្ងៃទី៨ ខែកក្កដានេះថា ការកើនឡើងនូវកម្តៅ និងអកាសធាតុក្តៅខ្លាំងចុងក្រោយនេះបង្កមានផលប៉ះពាល់ធំៗចំនួន២ គឺទី១ បន្លែស្លឹកធ្វើឲ្យរលាកចុងសន្លឹក ថយគីឡូ និងទី២ បន្លែផ្លែមិនកាន់ក្តិប និងផ្លែ ដូចជាត្រសក់ ត្រឡាច សណ្តែក ទងរបស់វាស្ទើរតែលូតលាស់មិនបាន។ លោក ណុប នុន ដែលមានបទពិសោធន៍លើវិស័យកសិកម្ម បានពន្យល់ថា កសិករដាំដុះក្នុងផ្ទះសំណាញ់ជួបហានិភ័យតិចល្អជាងការដាំដុះនៅទីវាល ដែលងាយប្រឈមសត្វល្អិតនិចង្រៃ និងអាកាសធាតុ។ ក្រៅពីនេះកសិករអាចរកវិធីងាយៗបាន គឺការដាំចេកព័ទ្ធជុំវិញដំណាំក៏ជាមធ្យោបាល្អ ដើម្បីការពារកុំឲ្យប៉ះពាល់ដល់ដំណាំរបស់កសិករ។ អ្នកជំនាញខាងលើក បានឡើងទៀតថា ជាដំណោះស្រាយ គឺកសិករត្រូវជ្រើសពូជដែលធន់អាកាសធាតុ និងជីកស្រះ ព្រោះពេលមានភ្លៀងអាចរក្សាទឹកបានច្រើន ហើយដំណាំមួយចំនួនរងផលប៉ះពាល់ចន្លោះ៣០ ទៅ៤០ភាគរយ នេះសរុបតែនៅក្នុងតំបន់របស់លោកប៉ុណ្ណោះ។ ដើម្បីចូលរូមទប់ស្តាត់ការខូចខាតផលដំណាំក្នុងស្ថានភាពនេះ លោក ណុប នុន បានផ្តល់នូវគន្លឹះសំខាន់ៗចំនួន៨ ដូចខាងក្រោម៖ ទី១ ប្រើផ្ទះសំណាញ់ ឬសំណាញ់បាំងពន្លឺប្រើសំណាញ់បាំងពន្លឺ៣០ ទៅ៥០ភាគរយ សម្រាប់បន្លែស្លឹកកាត់បន្ថយកម្ដៅ និងពន្លឺព្រះអាទិត្យផ្ទាល់ […]
News & អន្តរជាតិ

កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ អាចបោះបង់ចោលស្រូវសាលី ព្រោះមិនអាចប្រមូលផលបាន
ខូឡូរ៉ាដូ៖ កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ (Colorado) សហរដ្ឋអាម៉េរិក អាចបោះបង់ចោលស្រូវសាលីច្រើនបំផុត នៅឆ្នាំ២០២៦នេះ បន្ទាប់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ចំណែករដូវរងារប្រែជាក្តៅ និងធ្លាក់ទឹកកកខុសរដូវដ៏អាក្រក់ បានបំផ្លាញទិន្នផលស្រូវសាលីជិតពាក់កណ្តាលនៃដំណាំរបស់រដ្ឋ។ ទោះបីជាវាលស្រូវសាលីជិតដល់ពេលប្រមូលផលក៏ដោយ ក៏ផ្ទៃដីដាំដំណាំស្រូវសាលីជាច្រើនត្រូវស្កកស្ទើរទាំងអស់ ដោយសារធ្លាក់ព្រឹលទឹកកកនៅដំណាក់កាលដំណាំកំពុងតែលូតលាស់ ដែលនាំឱ្យមាកសិករសម្រេចចិត្តបោះបង់ចោលប្រមាណពី៤០ ទៅ៥០ភាគរយ ដែលបានព្យាករណ៍ថា ទិន្នផលស្រូវសាលីនៅក្នុងរដ្ឋទាំងមូល មានត្រឹមតែ ប្រមាណ៩១៣ ៨៤៥តោនប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង១,៨លានតោន នៅឆ្នាំ២០២៥។ វាលស្រូវសាលី ដែលទទួលរងការបំផ្លិចបំផ្លាញដោយសារព្រឹលទឹកកក បានបង្ខំឱ្យកសិករងារទៅការធានារ៉ាប់រងដំណាំ និងតម្រូវការពូជសម្រាប់ការដាំដុះ និងផ្លាស់ប្តូរពេលវេលាសម្រាប់ដាំដុះឡើងវិញ ដើម្បីកាត់បន្ថយហានិភ័យពីបរិស្ថាននាពេលអនាគត។ នៅឆ្នាំ២០២៦នេះ កសិករនៅភាគខាងកើតរដ្ឋខូឡូរ៉ាដូ ដែលជាធម្មតាដាំស្រូវសាលីជិតពីរលានហិកតា បានតស៊ូនឹងគ្រោះរាំងស្ងួត សម្ពាធសត្វល្អិត និងព្រឹកទឹកកករយៈពេលយូរ ប៉ុន្តែមើលទៅស្រូវសាលីដូចគ្មានគ្រាប់ឡើយ។ នាយកប្រតិបត្តិនៃក្រុមប្រឹក្សារដ្ឋបាលស្រូវសាលីនៃរដ្ឋខូឡូរ៉ាដូ បាននិយាយថា “យើងបានដឹងថា ដំណាំនេះបានជួបប្រទះរដូវរងាស្ងួតខ្លាំង និងរដូវរងាក្តៅខ្លាំង លើសពីការស្ងួត ដែលបានពន្លឿនការអភិវឌ្ឍដំណាំ ដូច្នេះ វាខ្លី និងមិនមានគ្រប់ និងរាំងស្ងួត”។ លោកបាននិយាយថា គ្រោះរាំងស្ងួត ដែលជារដូវរងាដ៏ក្តៅ និងជារដូវធ្លាក់ព្រឹកទឹកកកនៅខែមេសា និងឧសភា បានបំផ្លាញដំណាំស្រូវសាលីនៅទូទាំងរដ្ឋខូឡូរ៉ាដូ ដោយបង្ខំឱ្យកសិករបោះបង់ចោលស្រូវសាលីរហូតដល់៥០ភាគរយ។ គ្រោះរាំងស្ងួត និងរដូវរងាក្តៅខុសពីធម្មតា […]
News & ជាតិ

មូលនិធិរូបិយវត្ថុអន្តរជាតិ វាយតម្លៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ សម្រេចបានក្នុងរង្វង់៣ភាគរយ
ដោយ ឡុង សារេត ភ្នំពេញ៖ ផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់៣ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីលទ្ធផលកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ សេចក្តីប្រកាសព័ត៌មានខាងលើបានគូសបញ្ជាក់ថា កំណើននេះបានឆ្លុះបញ្ចាំអំពីភាពមិនប្រកដប្រជា និងបរិការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយ ភាយពីពហុវិបត្តិផ្ទួនៗ រួមមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឱ្យមានការឡើងថ្លៃប្រេង ឥន្ធនៈ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ លោក កេនីជីរ៉ូ កាហ្សីវ៉ាសេ (Kenichiro Kashiwase) ប្រធានក្រុមបេសកកម្ម Article IVនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានគូសរំលេចអំពីវិធានការអន្តរាគមន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់អនុវត្តបន្ទាន់ដូចជាការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិ ដែលកម្ពុជាកំពុងរងផលប៉ះពាល់ និងអាចរុញច្រានកំណើនសេដ្ឋកិច្ច។ លោកក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ការពង្រឹងអភិបាលកិច្ច ការធ្វើពិពិធកម្មទីផ្សារនាំចេញ ការពង្រឹងសន្តិសុខថាមពល […]
News & អន្តរជាតិ

រលកកម្ដៅបង្កក្តីព្រួយបារម្ភដល់ដំណាំដំឡូងបារាំង នៅទ្វីបអឺរ៉ុប
អន្តរជាតិ៖ រលកកម្ដៅចុងខែមិថុនា ឆ្នាំ២០២៦នេះ បានបង្កើនភាពមិនច្បាស់លាស់នៅទូទាំងវិស័យដំឡូងរបស់អឺរ៉ុប ខណៈពេលសីតុណ្ហភាពឡើងលើសពី៤០អង្សាសេ នៅផ្នែកខ្លះនៃអឺរ៉ុបខាងត្បូង ខាងលិច និងអឺរ៉ុបកណ្តាល ដែលលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតហួតហែង កើតឡើងចំពេលដំឡូងចាប់ផ្តើមមើម និងជាដំណាក់កាលបោះប្រមូលទិន្នផលផ្គត់ផ្គង់ទីផ្សារក្នុងតំបន់។ យោងតាមអង្គការឧតុនិយមពិភពលោក និងការប្រែប្រួលអាកាសធាតុ បានឱ្យដឹងថា តំបន់ដាំដុះដំឡូងនៅក្នុងប្រទេសអេស្ប៉ាញ បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក ហូឡង់ ប៉ូឡូញ និងអឺរ៉ុបកណ្តាល កំពុងជួបប្រទះរលកកម្ដៅក្នុងអំឡុងពេលដំណាំត្រូវការលូតលាស់។ ដំឡូងបារាំងលូតលាស់ល្អបំផុតនៅសីតុណ្ហភាពចន្លោះពី១៨អង្សាសេ ទៅ២២អង្សាសេ។ សីតុណ្ហភាពលើសពី ៣០អង្សាសេ ធ្វើឱ្យដំឡូងពិបាកលូតលាស់ និងមិនមានមើមល្អ។ ប្រសិនបើរលកកម្តៅអូសបន្លាយពេលយូរអាចកាត់បន្ថយទំហំមើម ផ្តល់ទិន្នផលតិច និងគុណភាពមិនសូវល្អ។ ប្រទេសអេស្ប៉ាញបានរាយការណ៍រួចហើយពីក្តីបារម្ភក្នុងការផលិតដំបូង។ អ្នកដាំដំឡូងនៅតំបន់ផលិតដំឡូងបារាំងដ៏សំខាន់របស់ប្រទេស បានឱ្យដឹងថា សីតុណ្ហភាពនៅតែបន្តកើនឡើង បានធ្វើឱ្យការលូតលាស់របស់ដំណាំយឺតយ៉ាវ និងតម្រូវការប្រព័ន្ធធារាសាស្ត្រថែមទៀត។ អ្នកតំណាងឧស្សាហកម្ម បានប៉ាន់ប្រមាណថា ទិន្នផលអាចធ្លាក់ចុះពី១០ ទៅ១៥ភាគរយ ប្រសិនបើលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតនៅតែបន្តអូសបន្លាយ។ រលកកម្ដៅក៏កំពុងបង្កឱ្យមានភ្លៀងធ្លាក់តិចខុសពីធម្មតា ដែលកាត់បន្ថយសំណើមដីនៅទូទាំងអឺរ៉ុប។ មជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់គណៈកម្មការអឺរ៉ុប បានកំណត់តំបន់ពង្រីកកសិកម្មនៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ ហុងគ្រី ស្លូវ៉ាគី រ៉ូម៉ានី និងផ្នែកផ្សេងទៀតនៃអឺរ៉ុបខាងកើត។ នៅក្នុងប្រទេសអ៊ីតាលី កម្រិតទឹកទាបនៅក្នុងទន្លេ […]
News & ជាតិ

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញស្រូវអង្ករ៦៣០ ៣១៩តោន គិតជាទឹកប្រាក់៣៦៧,១០លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៦៣០ ៣១៩តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦០ក្រុមហ៊ុន ដោយចេញទៅកាន់គោលដៅចំនួន៦៤ប្រទេស។ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣២គោលដៅ បានបរិមាណអង្ករចំនួន១៧៩ ៨២៨តោន គិតជាទឹកប្រាក់ចំនួន១២១,៧៣លានដុល្លារ ទៅកាន់ប្រទេសចិន ហុងកុង និងម៉ាកាវបានចំនួន១៧០ ៤៨៣តោន គិតជាទឹកប្រាក់ចំនួន៩៩,៦៧លានដុល្លារ. ចំណែកការនាំចេញទៅកាន់ប្រាំប្រទេសក្នុងសហគមន៍អាស៊ាន បានបរិមាណចំនួន២២៨ ៧៨០តោន គិតជាទឹកប្រាក់ចំនួន៩៨,៩០លានដុល្លារ និងទៅកាន់គោលដៅ២៤ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក តំបន់មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ បានចំនួន៥១ ២២៨តោន គិតជាទឹកប្រាក់ចំនួន៤៦,៨០លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ រួមមានអង្ករក្រអូបចំនួន៥៩,៨១ភាគរយ ប្រភេអង្ករសគ្រាប់វែង២២,៥៨ភាគរយ អង្ករចំហុយ១,៨២ភាគរយ អង្ករសរីរាង្គចំនួន១,២៤ភាគរយ អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១៧៦ ៥៦១តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧១៣,៤២លានដុល្លារ៕
