News & ព័ត៌មានថ្មីៗ & អន្តរជាតិ
Good-harvest-2
បង់ក្លាដែសគ្រោងទិញស្រូវសើមដោយផ្ទាល់ពីកសិករ មិនត្រូវការឈ្មួញកណ្ដាល
ដាកា៖ រដ្ឋាភិបាលបង់ក្លាដែសកំពុងរៀបចំផែនការប្រមូលទិញស្រូវសើមដោយផ្ទាល់ពីកសិករ របស់ខ្លួន ដោយមិនឆ្លងកាត់ឈ្មួញកណ្ដាលឡើយ ដើម្បីធានាឱ្យកសិករទទួលបានតម្លៃសមរម្យ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងស្បៀងអាហាររបស់បង់ក្លាដែស។ លោកស្រី អាហ្វ្រូហ្សា ខាណាំ (Afroza Khanam) រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កាលពីថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងសាកល្បងនេះនឹងត្រូវអនុវត្តដំបូងនៅក្នុងស្រុកបី ដើម្បីផ្តល់ឱកាសឱ្យកសិករអាចលក់ស្រូវសើមជូនរដ្ឋាភិបាលបានដោយងាយស្រួល និងមិនប្រឈមនឹងការរំខាន ឬការលំបាកផ្សេងៗ។ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រសិនបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ កម្មវិធីនេះនឹងត្រូវពង្រីកទៅទូទាំងប្រទេសជាដំណាក់កាលៗ។ លោកស្រីរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចប្រជុំផ្លាស់ប្ដូរយោបល់ជាមួយមន្ត្រីនៃនាយកដ្ឋានស្បៀងអាហាររបស់ប្រទេសបង់ក្លាដែស៊ លោកស្រីបានលើកឡើងថា កសិករតែងតែជួបការលំបាកក្នុងការលក់ស្រូវសើមដោយផ្ទាល់ជូនរដ្ឋាភិបាល រួមមានការបើកគណនីធនាគារ និងការបំពេញបែបបទរដ្ឋបាលផ្សេងៗ។ ដូច្នេះ រដ្ឋាភិបាលកំពុងចាត់វិធានការលុបបំបាត់ឧបសគ្គទាំងនេះ និងសម្រួលនីតិវិធីឱ្យកាន់តែងាយស្រួល។ លោកស្រីបានបន្ថែមថា ប្រសិនបើចាំបាច់ រដ្ឋាភិបាលក៏នឹងពិចារណាទូទាត់ប្រាក់ជូនកសិករតាមរយៈសេវាហិរញ្ញវត្ថុចល័តផងដែរ។ លោកស្រី អាហ្វ្រូហ្សា ខាណាំ បានបញ្ជាក់ថា ពាល្យសន្យាក្នុងកម្មវិធីនយោបាយបោះឆ្នោតរបស់រដ្ឋាភិបាល គឺធានាឱ្យកសិករទទួលបានតម្លៃសមរម្យសម្រាប់ផលិតផលកសិកម្មរបស់ខ្លួន និងធានាការផ្គត់ផ្គង់ស្បៀងអាហារ ដែលមានសុវត្ថិភាពដល់គ្រួសារប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដូច្នេះ ដើម្បីសម្រេចគោលដៅនេះ មន្ត្រីស្បៀងអាហារបង់ក្លាដែសត្រូវបំពេញភារកិច្ចដោយភាពស្មោះត្រង់ ការលះបង់ និងការទទួលខុសត្រូវខ្ពស់។ លោកស្រីបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ប្រទេសបង់ក្លាដែស នៅខ្វះមន្ទីរពិសោធន៍ខ្នាតតូចសម្រាប់ធ្វើតេស្តគុណភាព និងសុវត្ថិភាពចំណីអាហារ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
Girls sitting hugging their knees, looking at the sky and having
ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមផ្តល់ជំនួយ៥០០លានដុល្លារ ដល់ហ្វីលីពីន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីអែលនីញ៉ូ
ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសត្រៀមខ្លួនផ្តល់ជំនួយដល់ប្រទេសហ្វីលីពីន ដើម្បីទប់ទល់នឹងផលប៉ះពាល់របស់បាតុភូតអែលនីញ៉ូ ដែលកំពុងតែបង្កើនឥទ្ធិលពលបង្កឱ្យពិភពលោកជួបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ​​។ លោក អែនទ្រូ ជែហ្វ្រី (Andrew Jeffries) នាយកធនាគារធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសហ្វីលីពីន បានថ្លែងថា «យើងមានថវិកាបម្រុងសម្រាប់ផ្តល់ហិរញ្ញប្បទានបន្ទាន់ ដែលបានរៀបចំទុកជាស្រេច ហើយរដ្ឋាភិបាលហ្វីលីពីនអាចដកយកមកប្រើប្រាស់បាននៅពេលចាំបាច់ ប្រសិនបើមានការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន»។ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី អាចផ្តល់ការគាំទ្រតាមរយៈឥណទានជាទឹកប្រាក់ចំនួន៥០០លានដុល្លារ ក្រោមគម្រោងកែលម្អភាពធន់នឹងគ្រោះមហន្តរាយ ដំណាក់កាលទី២ ក្នុងគោលបំណងជួយប្រទេសហ្វីលីពីន អាចកាត់បន្ថយ និងគ្រប់គ្រងហានិភ័យបង្កឡើងដោយគ្រោះមហន្តរាយ តាមរយៈការផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាលទទួលបានហិរញ្ញប្បទានយ៉ាងឆាប់រហ័ស នៅពេលកើតមានគ្រោះមហន្តរាយធម្មជាតិ ឬគ្រាអាសន្នផ្នែកសុខភាពសាធារណៈ។ ទោះជាយ៉ាងណា លោកបានឱ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនមិនទាន់បង្ហាញពីតម្រូវការស្នើសុំជំនួយបែបនេះនៅឡើយទេ។ លោកបានបន្ថែមថា កញ្ចប់ថវិកាត្រៀមទុកនេះ គឺសម្រាប់ផ្តល់ជាហិរញ្ញប្បទានរយៈពេលខ្លី និងជាបន្ទាន់ បន្ទាប់ពីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងប្រទេសហ្វីលីន។ លោកបានបញ្ជាក់ទៀតថា ឥណទានបន្ទាន់នេះអាចប្រើប្រាស់បានបន្ថែមពីលើការគាំទ្រជាប្រចាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះវិស័យកសិកម្មហ្វីលីពីន ដែលផ្តោតលើការពង្រឹងភាពធន់ និងការបង្កើនផលិតភាពក្នុងរយៈពេលវែង។ លោកនាយកប្រចាំប្រទេសហ្វីលីពីន បាននិយាយថា បាតុភូតអែលនីញ៉ូ គឺជាហានិភ័យក្នុងរយៈពេលខ្លី កើតឡើងនៅត្រីមាសទី៤ ឆ្នាំ២០២៦នេះ និងត្រីមាសទី១ ឆ្នាំ២០២៧ ខាងមុខនេះ។ កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី បានព្រមានថា ស្ថានភាពអាកាសធាតុរាំងស្ងួតហួតហែង ដែលបង្កឡើងដោយបាតុភូតអែលនីញ៉ូ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
Asian veterinarian working and checking the pig in hog farms, an
ព្រឹទ្ធសភាហ្វីលីពីនឱ្យស៊ើបអង្កេតរកមូលហេតុតម្លៃជ្រូក និងមាន់ ក្នុងស្រុកចុះថោក ខណៈថ្លៃដើមផលិតកម្មកើនឡើង
ម៉ានីល៖ ប្រធានគណៈកម្មាធិការព្រឹទ្ធសភាហ្វីលីពីន ទទួលបន្ទុកផ្នែកកសិកម្ម ស្បៀងអាហារ និងកំណែទម្រង់ដីធ្លី បានស្នើឱ្យមានការស៊ើបអង្កេតលើបញ្ហាធ្លាក់ចុះតម្លៃជ្រូក និងមាន់រស់ នៅតាមកសិដ្ឋាន ខណៈថ្លៃដើមផលិតកម្ម និងចំណាយលើចំណីសត្វកំពុងកើនឡើង។ កាលពីសប្ដាហ៍មុន សមាជិកព្រឹទ្ធសភា លោក គីកូ ប៉ាងហ្គីលីណាន់ (Kiko Pangilinan) បានដាក់សេចក្ដីសម្រេចមួយទៅព្រឹទ្ធសភា ដើម្បីឱ្យគណៈកម្មាធិការរបស់លោកបើកការស៊ើបអង្កេត និងស្វែងរកវិធានការការពារប្រាក់ចំណេញរបស់កសិករក្នុងស្រុក ព្រមទាំងធានាការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយចីរភាព។ លោកបានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចថា «ការបន្តធ្លាក់ចុះនៃតម្លៃលក់សត្វនៅតាមកសិដ្ឋាន ស្របពេលថ្លៃដើមផលិតកម្មនៅតែខ្ពស់ អាចបង្ខំឱ្យអ្នកចិញ្ចឹមជ្រូក និងចិញ្ចឹមមាន់ ជាពិសេសកសិករខ្នាតតូច និងអ្នកចិញ្ចឹមតាមគ្រួសារ កាត់បន្ថយផលិតកម្ម ឬបោះបង់អាជីវកម្មចិញ្ចឹមសត្វតែម្តង។ ស្ថានភាពនេះនឹងធ្វើឱ្យប្រទេសកាន់តែពឹងផ្អែកលើការនាំចូល និងប៉ះពាល់ដល់សន្តិសុខស្បៀងរយៈពេលវែង»។ លោកបានដាក់សេចក្ដីសម្រេចនេះ បន្ទាប់ពីមានរបាយការណ៍របស់ក្រសួងកសិកម្ម ដែលបង្ហាញថា តម្លៃជ្រូករស់នៅតំបន់មួយចំនួនបានធ្លាក់ចុះមកនៅត្រឹម២,៥ដុល្លារ ក្នុងមួយគីឡូក្រាម ទាបជាងតម្លៃអប្បបរមា៣,៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលកំណត់ដោយក្រសួង និងក្រុមអង្គការតំណាងឧស្សាហកម្មចិញ្ចឹមជ្រូក។ ដោយយោងតាមតំណាងក្រុមអ្នកចិញ្ចឹមជ្រូក លោក គីកូ ប៉ាងហ្គីលីណាន់ បានលើកឡើងថា ថ្លៃដើមផលិតកម្មជ្រូករស់ស្ថិតនៅប្រមាណ៣ដុល្លារក្នុងមួយគីឡូក្រាម កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ ចំណែកអ្នកចិញ្ចឹមមាន់ក៏កំពុងប្រឈមនឹងការលំបាកដូចគ្នា ដោយតម្លៃលក់មាន់រស់បានធ្លាក់ចុះដល់កម្រិតទាបត្រឹម១ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីខែមេសា ឆ្នាំ២០២៦ ទោះបីចំណាយលើការចិញ្ចឹមកូនមាន់កំពុងកើនឡើងក៏ដោយ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
Pile of fresh carrots and broccoli on counter in supermarket
ហ្វីលីពីនស៊ើបអង្កេតករណីរត់ពន្ធការ៉ុត និងផ្កាខាត់ណាខៀវ ពីប្រទេសចិន
ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានបញ្ជាឱ្យបើកការស៊ើបអង្កេតលើករណីសង្ស័យរត់ពន្ធការ៉ុត និងផ្កាខាត់ណាខៀវពីប្រទេសចិន ដោយបារម្ភថា ការនាំចូលទំនិញទាំងនេះអាចបង្កឱ្យមានការប្រកួតប្រជែងមិនស្មើភាព និងធ្វើឱ្យប៉ះពាល់ដល់កសិករក្នុងស្រុក ជាពិសេសនៅតាមតំបន់ខ្ពង់រាប។ បទបញ្ជានេះធ្វើឡើងបន្ទាប់ពីរកឃើញផ្កាខាត់ណាខៀវនាំចូល ឬសង្ស័យថា ត្រូវបានរត់ពន្ធ កំពុងដាក់លក់លាយឡំជាមួយផលិតផលកសិកម្មក្នុងស្រុក។ យោងតាមរបាយការណ៍ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា​ ផ្កាខាត់ណាខៀវ និងមើមការ៉ុត ត្រូវបានរក្សាទុកក្នុងប្រអប់ស្នោ ដែលបិទស្លាកថា «Product of China» មានន័យថា «ផលិតផលមកពីប្រទេសចិន»។ តាមរយៈការសម្ភាសអ្នកលក់ និងអ្នកចែកចាយ អាជ្ញាធរហ្វីលីពីនទទួលបានព័ត៌មានថា បន្លែទាំងនេះត្រូវបានដឹកជញ្ជូនតាមរថយន្តដឹកបន្លែចេញពីទីក្រុងម៉ានីល។ តម្លៃលក់រាយសម្រាប់ផ្កាខាត់ណាខៀវ ប្រហែល៤ដុល្លារ ក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់អាចបញ្ជាក់បាននៅឡើយថា តើបន្លែទាំងនេះពិតជាត្រូវបានរត់ពន្ធនាំចូលមកប្រទេសហ្វីលីពីន ឬយ៉ាងណានោះទេ។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានថ្លែងថា «យើងនឹងស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ហើយប្រសិនបើរកឃើញថាពិតជាមានការរំលោភច្បាប់ប្រឆាំងនឹងការបំផ្លាញសេដ្ឋកិច្ចកសិកម្មមែន យើងនឹងធានាថា អ្នកប្រព្រឹត្តល្មើសត្រូវទទួលទណ្ឌកម្ម»។ អ្នកទិញមួយចំនួនចូលចិត្តទិញបន្លែនាំចូល ដែលមានតម្លៃថោកជាងបន្លែក្នុងស្រុក ដួច្នេះធ្វើឱ្យកសិករហ្វីលីពីនពិបាកលក់ផលិតផលរបស់ខ្លួន​ ប្រកួតប្រជែងជាមួយផលិតផលបរទេសទេស។ ដើម្បីដោះស្រាយបញ្ហានេះ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
Bagan, Mandalay, Myanmar,Myanmar,Asian girl selling herbs in market
ភូមាប្រឹងរក្សាស្ថិរភាពតម្លៃ និងបង្កើនការនាំចេញទំនិញកសិផល
ណៃពីដោ៖ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មភូមា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានឯកភាពគ្នាបង្កើតក្រុមការងារការពារតម្លៃទំនិញ និងសេវាកម្មចាំបាច់ ឱ្យមានតម្លៃសមរម្យ ព្រមទាំងមានរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ក្រុមរក្សាស្ថិរភាពតម្លៃស្បៀងអាហារនេះ មានគោលបំណងធានាសន្តិសុខស្បៀង សម្រួលឱ្យអ្នកប្រើប្រាស់ទទួលបានទំនិញចាំបាច់ និងរក្សាស្ថិរភាពតម្លៃទីផ្សារ សម្រាប់វិស័យស្រូវអង្ករ សណ្តែក ប្រេងឆា ការចិញ្ចឹមសត្វ និងការផលិតចំណីសត្វ។ ក្រុមដដែលនេះ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត រួមមានការលំបាកក្នុងការទទួលបានប្រាក់កម្ចីពីធនាគារ និងទុនបង្វិលសម្រាប់ប្រតិបត្តិការអាជីវកម្ម ព្រមទាំងការចំណាយខ្ពស់លើការដឹកជញ្ជូន។ អ្នកចូលរួមក៏បានពិភាក្សាអំពីការជំរុញផលិតកម្មកសិកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជីវកម្មក្នុងវិស័យកសិកម្ម និងការចិញ្ចឹមសត្វ ការបង្កើនការនាំចេញផលិតផលកសិកម្ម ការរៀបចំមធ្យោបាយផ្គត់ផ្គង់សម្រាប់ការនាំចេញ និងការអភិវឌ្ឍប្រព័ន្ធឥណទានខ្នាតតូច សម្រាប់វិស័យកសិកម្ម និងការចិញ្ចឹមសត្វ។ យោងតាមសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មភូមា បានឱ្យដឹងទៀតថា បញ្ហាប្រឈមរបស់វិស័យឯកជននឹងត្រូវប្រមូលចងក្រងដោយមានភស្តុតាងច្បាស់លាស់ ដើម្បីដាក់ជូនស្ថាប័នពាក់ព័ន្ធ។ លើសពីនេះ អនុសាសន៍គោលនយោបាយសម្រាប់រក្សាស្ថិរភាពទីផ្សារ និងអត្រាប្តូរប្រាក់ នឹងត្រូវដាក់តាមរយៈការឆ្លើយតបរួមគ្នា។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មភូមា​ ដើរតួជាអ្នកជួយម្ចាស់អាជីវកម្ម ក្នុងដោះស្រាយការលំបាកនានា តាមរយៈការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។ ចំណែកមន្ត្រីពាណិជ្ជកម្មភូមា ដែលបម្រើការនៅក្រៅប្រទេស ត្រូវជួយដល់សហគ្រាសក្នុងស្រុក អំពីទីផ្សារបរទេសដ៏មានសក្តានុពលសម្រាប់ផលិតផលរបស់សហគ្រាសមីក្រូ តូច និងមធ្យម ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ។ រីឯសហគ្រិនក្នុងវិស័យសិប្បកម្ម ផលិតផលម្ហូបអាហារ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
Middle Aged Caucasian Man Climbing Ladder Entering Agricultural Combine Harvester
ប្រធានាធិបតីអាម៉េរិកផ្តល់ជំនួយ៨ ០០០លានដុល្លារ ដល់កសិករ ដើម្បីជួយទូទាត់ថ្លៃប្រេងម៉ាស៊ូត
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះថា ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក នឹងដាក់ឱ្យដំណើរការកម្មវិធីផ្តល់ជំនួយថ្មីមួយ ដែលមានឈ្មោះថា «កម្មវិធីជំនួយថ្លៃប្រេងឥន្ធនៈសម្រាប់រដូវប្រមូលផល» ដោយផ្តល់ជាថវិកាចំនួន៨ពាន់លានដុល្លារ ដើម្បីជួយកសិករអាម៉េរិកកាត់បន្ថយបន្ទុកចំណាយលើតម្លៃប្រេងម៉ាស៊ូតក្នុងរដូវប្រមូលផល។ លោក ដូណាល់ ត្រាំ បានថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិនៅរដ្ឋកែនសាស់ថា «នៅយប់នេះ ខ្ញុំក៏មានសេចក្តីរីករាយក្នុងការប្រកាសថា ក្រសួងកសិកម្មនឹងដាក់ឱ្យដំណើរការកម្មវិធីផ្តល់ជំនួយថ្លៃប្រេងឥន្ធនៈសម្រាប់រដូវប្រមូលផល ដោយផ្តល់ថវិកាចំនួន៨ពាន់លានដុល្លារ ដល់កសិកររបស់យើង ដើម្បីជួយទូទាត់ថ្លៃប្រេងម៉ាស៊ូតក្នុងរដូវប្រមូលផលនេះ»។ ការប្រកាសនេះ គឺជាការសន្យាផ្តល់ជំនួយហិរញ្ញវត្ថុថ្មីមួយទៀត ក្នុងចំណោមការសន្យាជាច្រើន ដែលមេដឹកនាំគណបក្សសាធារណរដ្ឋរូបនេះ បានធ្វើឡើងចំពោះអ្នកបោះឆ្នោត នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងខែវិច្ឆិកា ចុងឆ្នាំ២០២៦នេះ ដែលនឹងកំណត់ថា គណបក្សណាអាចគ្រប់គ្រងសភាអាម៉េរិកបន្តទៅទៀត បានដែរឬទេ។ បច្ចុប្បន្ន គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ កំពុងកាន់កាប់សំឡេងភាគច្រើនតិចតួចនៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ។ ទោះជាយ៉ាងណា អត្រាគាំទ្រលោក ដូណាល់ ត្រាំ បានធ្លាក់ចុះ ដោយសារការដោះស្រាយបញ្ហាតម្លៃទំនិញ និងថ្លៃចំណាយជីវភាពប្រចាំថ្ងៃខ្ពស់ពេកសម្រាប់ប្រជាជនអាម៉េរិក ក្នុងអំឡុងសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងកប់ពពក។ លោក […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-10-20_14-18-57
ឥណ្ឌាព្យួរអាជ្ញាបណ្ណអាជីវកម្មចំណីអាហារ២៥កន្លែង ដោយសារគ្មានអនាម័យ និងមានសត្វកន្លាត
ពូណេ៖ រដ្ឋបាលចំណីអាហារ និងឱសថនៃរដ្ឋមហារាស្ត្រ (Maharashtra) ប្រទេសឥណ្ឌា បានព្យួរអាជ្ញាបណ្ណគ្រឹះស្ថានធ្វើអាជីវកម្មចំណីអាហារល្បីៗ ចំនួន២៥កន្លែង រួមទាំងហាងភីហ្សា ដូមីណូ (Domino) ចំនួន៦សាខា និងអង្គភាពផលិតប្រេងឆា និងគ្រឿងទេសចំនួន៤កន្លែង ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសបំពាននៅទូទាំងរដ្ឋ។ វិធានការនេះធ្វើឡើងបន្ទាប់ពីបានត្រួតពិនិត្យ រកឃើញបទល្មើសបំពានវិធានអនាម័យជាច្រើនករណី រួមមានកន្លាតរស់ ការចម្លងរោគតាមផ្សិត សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមិនស្អាត ការរក្សាទុកចំណីអាហារមិនត្រឹមត្រូវ និងការបែងចែកមិនដាច់ស្រេច រវាងអាហារបួស និងអាហារមានសាច់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ រដ្ឋបាលចំណីអាហារ និងឱសថ ក៏បានរឹបអូសផលិតផលចំណីអាហារមានទម្ងន់ជិត១សែនគីឡូក្រាម ដែលសង្ស័យថា មានគុណភាពទាបជាងស្តង់ដារកំណត់ មានការលាយបន្លំ ឬមានស្លាកសញ្ញាមិនត្រឹមត្រូវ។ ផលិតផលទាំងនេះ មានតម្លៃសរុបប្រមាណជិត១លានដុល្លារ និងត្រូវបានរឹបអូសពីគ្រឹះស្ថានចំនួន៣៧ កន្លែង។ ផលិតផល ដែលត្រូវបានរឹបអូស រួមមាន ប្រេងឆា ម្សៅម្ទេស ម្សៅរមៀត គ្រាប់ស្លា ផ្លែឈើស្ងួត គ្រាប់សាគូ គ្រាប់ធញ្ញជាតិ ម្សៅតែ និងនំផ្អែម។ អាជ្ញាធរបានបញ្ជូនសំណាកផលិតផលទាំងនេះទៅមន្ទីរពិសោធន៍ ដើម្បីវិភាគលម្អិត។ ចំណែក វិធានការផ្លូវច្បាប់នឹងត្រូវអនុវត្តក្រោមច្បាប់ ស្តីពីសុវត្ថិភាព […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-10-20_13-40-47
ជប៉ុនរំពឹងថា ស្តុកអង្ករនឹងបន្តកើនឡើង ទោះទិន្នផលស្រូវឆ្នាំ២០២៦ អាចថយចុះបន្តិច
តូក្យូ៖ ក្រសួងកសិកម្មជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០២៦ ផលិតកម្មស្រូវសម្រាប់បរិភោគនៅក្នុងប្រទេស ត្រូវបានព្យាករថា នឹងមានបរិមាណជាង៧,៤លានតោន ថយចុះបន្តិចបន្តួច បើធៀបនឹងផលិតកម្ម៧,៤៧ លានតោន កាលពីឆ្នាំមុន។ យោងតាមការវាយតម្លៃគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ផលិតកម្មស្រូវឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា នឹងថយចុះជាង៦០ ០០០តោន ដោយសាររដូវភ្លៀងធ្លាក់យឺតជាងមិន និងកង្វះពន្លឺព្រះអាទិត្យ ដែលប៉ះពាល់ដល់ការលូតលាស់ និងការប្រមូលផលស្រូវ។ ទោះជាយ៉ាងណា បរិមាណទិន្នផលស្រូវ ដែលបានព្យាករនេះ នៅតែជាកម្រិតខ្ពស់លំដាប់ទីពីរ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ហើយក៏ខ្ពស់ជាងតម្រូវការប្រើប្រាស់ក្នុងប្រទេសយ៉ាងច្រើនផងដែរ។ កាលពីឆ្នាំ២០២៥ ផលិតកម្មស្រូវរបស់ជប៉ុន បានកើនលើស៧លានតោន ជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំ។ ការព្យាករផលិតកម្មស្រូវឆ្នាំ២០២៦ ត្រូវបានគណនាផ្អែកលើទិន្នន័យប្រមូលផលជាក់ស្តែង និងការរាប់ទិន្នផលស្រូវ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលស្រូវប្រហែល ៦០ភាគរយ នៃផ្ទៃដីដាំដុះសរុបត្រូវបានប្រមូលផលរួចរាល់។ ក្រសួងកសិកម្មជប៉ុន គ្រោងនឹងចេញផ្សាយតួលេខវាយតម្លៃផលិតកម្មថ្មី ដែលគិតត្រឹមថ្ងៃទី២៥ ខែតុលា នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។ តួលេខថ្មីនេះនឹងឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីផលប៉ះពាល់នៃអាកាសធាតុមិនអំណោយផល។ មន្ត្រីក្រសួងកសិកម្មជប៉ុន ម្នាក់បានលើកឡើងថា ផលិតកម្មស្រូវជាក់ស្តែងអាចទាបជាងការព្យាករបច្ចុប្បន្ន បន្ទាប់ពីគិតបញ្ចូលផលប៉ះពាល់នៃភ្លៀងធ្លាក់យឺតយ៉ាវ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា បរិមាណផ្គត់ផ្គង់ស្រូវទំនងជាមិនធ្លាក់ចុះតិចជាងតម្រូវការប្រើប្រាស់ក្នុងប្រទេសឡើយ។ ទន្ទឹមនឹងនេះ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
Woman pouring fertilizer on blurred background, closeup with space for text. Gardening time
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ប្តឹងក្រុមហ៊ុនលក់ជី ដែលមិនព្រមផ្គត់ផ្គង់ជីដល់កសិករ
កូឡាឡាំពួរ៖ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានបញ្ចប់ការស៊ើបអង្កេតករណីមន្ត្រីរដ្ឋាភិបាលពន្យារពេលចែកចាយជីដល់កសិករសម្រាប់ដាំដំណាំស្រូវនៅរដ្ឋ ដែលបានប៉ះពាល់ដល់ផ្ទៃដីប្រមាណ១សែនហិកតា ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអភិវឌ្ឍន៍កសិកម្ម។ មនុស្សពីរនាក់នឹងត្រូវចោទប្រកាន់ក្នុងពេលឆាប់ៗនេះ ក្រោមច្បាប់ប្រឆាំងអំពើពុករលួយឆ្នាំ២០០៩ របស់ប្រទេសម៉ាឡេស៊ី ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកា ឬទ្រព្យសម្បត្តិរដ្ឋខុសគោលដៅ និងការប្រើប្រាស់ឯកសារក្លែងក្លាយ។ ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី លោក ហាលីម អាម៉ាន់ (Halim Aman) បាននិយាយថា កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា «ការស៊ើបអង្កេតរបស់គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី លើបញ្ហាចែកចាយជីដល់កសិករ និងអ្នកដាំស្រូវនៅរដ្ឋបានបញ្ចប់ហើយ។ យើងនឹងបញ្ជូនសំណុំរឿងទៅអគ្គព្រះរាជអាជ្ញា ហើយប្រសិនបើមានការយល់ព្រមចំពោះអនុសាសន៍របស់យើង ការចោទប្រកាន់ទំនងជានឹងត្រូវធ្វើនៅសប្តាហ៍ក្រោយ»។ ទោះជាយ៉ាងណា លោកមិនបានបង្ហាញអត្តសញ្ញាណរបស់បុគ្គលទាំងពីរដែលនឹងត្រូវចោទប្រកាន់នផះឡើយ។ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានបើកសំណុំរឿងស៊ើបអង្កេតលើការពន្យារពេលចែកចាយជីសរីរាង្គដល់កសិករដាំស្រូវ នៅរដ្ឋក្នុងរដ្ឋកេដាស (Kedah) ប្រទេសម៉ាឡេស៊ី។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីអង្គការសាមគ្គីកសិករអ្នកដាំស្រូវម៉ាឡេស៊ី (Malaysian Paddy Farmers Brotherhood Organization) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ការពន្យារពេលផ្គត់ផ្គង់ជីរបស់ក្រុមហ៊ុន ដែលត្រូវបានតែងតាំងដោយក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានបង្កផលប៉ះពាល់ដល់កសិករដាំស្រូវ នៅលើផ្ទៃដីប្រមាណ១សែនហិកតា ដែលស្ថិតក្រោមគម្រោងពង្រឹងផលិតកម្មស្បៀងអាហាររបស់រដ្ឋាភិបាលម៉ាឡេស៊ី៕​ (ផាន់ អាណា) […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
Woman picking cherries in garden on sunny day
សារធាតុគីមី៤៨៥ប្រភេទ ក្នុងថ្នាំសម្លាប់សត្វល្អិតនៅអាមេរិក ពាក់ព័ន្ធនឹងជំងឺមហារីកសុដន់
វ៉ាស៊ីនតោន៖ ការស្រាវជ្រាវថ្មីមួយបានកំណត់អត្តសញ្ញាណសារធាតុគីមីយ៉ាងហោចណាស់៤៨៥ប្រភេទ ដែលប្រើប្រាស់ក្នុងផលិតផលថ្នាំសម្លាប់សត្វល្អិត នៅសហរដ្ឋអាម៉េរិក មានទំនាក់ទំនងនឹងជំងឺមហារីកសុដន់ ដែលបង្កើតជាសំណួរអំពីសុវត្ថិភាពចំណីអាហារ និងផលិតផលផ្សេងៗ នៅក្នុងសហរដ្ឋអាម៉េរិក។ ឯកសារស្រាវជ្រាវថ្មីនេះ ដែលបានឆ្លងកាត់ការត្រួតពិនិត្យដោយអ្នកជំនាញ និងចុះផ្សាយក្នុងទស្សនាវដ្តី Environmental Health Perspectives ដែលជាទស្សនាវដ្តីវិទ្យាសាស្ត្រល្បីមួយរបស់សមាគមគីមីអាម៉េរិក (American Chemical Society) បានបង្ហាញពីចំណុចខ្វះខាតមួយចំនួន ក្នុងប្រព័ន្ធគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅសហរដ្ឋអាម៉េរិក។ ការពិនិត្យនេះរួមបញ្ចូលទាំងសារធាតុសកម្ម ក្នុងថ្នាំសម្លាប់សត្វល្អិត និងសារធាតុរាប់រយប្រភេទ ដែលគេហៅថា «សារធាតុផ្សំអសកម្ម» (Inert Ingredients) ឬសារធាតុមិនសកម្ម ដែលជាទូទៅមិនត្រូវបានពិនិត្យពីសុវត្ថិភាពឱ្យបានហ្មត់ចត់នោះទេ។ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាម៉េរិក ពិនិត្យតែលើហានិភ័យសុខភាពរបស់សារធាតុផ្សំនីមួយៗ ក្នុងថ្នាំសម្លាប់សត្វល្អិត ហើយមិនពិនិត្យលើរូបមន្តថ្នាំសម្លាប់សត្វល្អិតទាំងមូល ឬផលប៉ះពាល់ទៅនឹងថ្នាំសម្លាប់សត្វល្អិតជាច្រើនប្រភេទ ក្នុងពេលតែមួយនោះទេ។ សារធាតុគីមីទាំងនេះមិនត្រឹមតែមាននៅក្នុងថ្នាំសម្លាប់សត្វល្អិត ដែលប្រើលើដំណាំប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុង ផលិតផលកម្ចាត់ចៃ ដែលគេប្រើសម្រាប់លាបលើស្បែកក្បាលកុមារ ក៏ដូចចាជីសម្លាប់ស្មៅនៅតាមផ្ទះ និងផលិតផលកម្ចាត់ចៃ និងនៅលើសត្វចិញ្ចឹម ផងដែរ។ ក្រៅពីមហារីកស្បែក មហារីកសុដន់ គឺជាជំងឺមហារីក ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជាញឹកញាប់បំផុតនៅក្នុងសហរដ្ឋអាម៉េរិក។ បើយោងតាមសមាគមមហារីកអាម៉េរិក (American Cancer Society) បានឱ្យដឹងថា អត្រាកើតជំងឺមហារីកសុដន់ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
High angle shot of colorful cashew fruits in a market
ដើមឆ្នាំ២០២៦ ម៉ូសំប៊ិក នាំចេញគ្រាប់ស្វាយចន្ទីរកប្រាក់បានជិត៨៣លានដុល្លារ ​
ម៉ាពុយតូ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ ប្រទេសម៉ូសំប៊ិក បាននាំចេញផលិតផលកសិកម្ម មានតម្លៃសរុបជាង១០៨លានដុល្លារ ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីឆៅតែមួយមុខ អាចរកចំណូលបានជិត៨៣លានដុល្លារ។ នេះយោងតាមទិន្នន័យឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងកសិកម្ម បរិស្ថាន និងជលផល។ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ របស់ម៉ូសំប៊ិក នៅ២០២៦ បានធ្លាក់ចុះពីជិត៧៥ ០០០តោន ក្នុងឆមាសទី១ ឆ្នាំ២០២៥ មកនៅត្រឹមជាង៧៣ ៤០០តោន ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦នេះ។ ប្រទេសវៀតណាម និងប្រទេសឥណ្ឌា នៅតែជាទីផ្សារនាំចេញសំខាន់សម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់ម៉ូសំប៊ិក បន្ទាប់មក គឺប្រទេសអាហ្វ្រិកខាងត្បូង។ ចំណែកគ្រាប់ចំបក់បារាំង គឺជាផលិតផលកសិកម្មនាំចេញសំខាន់ទី២ ដោយរកចំណូលបាន១៩លានដុល្លារ ខណៈវៀតណាម និងចិនកំពុងលេចធ្លោជាទីផ្សារអ្នកទិញសំខាន់ជាងគេ។ របាយការណ៍របស់ក្រសួងកសិកម្ម បរិស្ថាន និងជលផល ម៉ូសំប៊ិក ក៏បង្ហាញពីការនាំចេញគ្រាប់ល្ង មានតម្លៃជិត១៧លានដុល្លារ ដែលភាគច្រើននាំចេញទៅប្រទេសចិន ចំណែកសណ្តែកសៀង រកចំណូលបានជាង៥លានដុល្លារ។ ជាមួយគ្នានេះ ការនាំចេញសំឡីកប្បាស បានកើនឡើងជិតទ្វេដង ពី២,៥លានដុល្លារ ដល់៤,២លានដុល្លារ ដោយប្រទេសបង់ក្លាដែស អេមីរ៉ាតអារ៉ាប់រួម និងប្រទេសស្វីស ជាទីផ្សារគោលដៅ។ ក្នុងខែសីហា ឆ្នាំ២០២៦ រដ្ឋាភិបាលម៉ូសំប៊ិកបានអនុម័តច្បាប់ថ្មី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
9a0e86777470c2cdbf43fec27b1a9249_48c37bfa-53d6-47cf-8e69-d046fcd76d33
ឆ្នាំ២០២៦ ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃហៅលែងឮ
វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២៧ដុល្លារ ឬស្មើនឹង៩៦០រៀល​ ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦​តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]
កាលវិភាគផ្សព្វផ្សាយ