Tag: trending
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីដាក់ទណ្ឌកម្មលើក្រុមហ៊ុន៣២ ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ និងទន្ទ្រានយកដី
ហ្សាការតា៖ ក្រសួងព្រៃឈើឥណ្ឌូណេស៊ី បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន៣២ ដែលពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី ដែលបណ្តាលឱ្យព្រៃឈើសរុបជិត១៣ ០០០ហិកតា រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ វិធានការដាក់ទណ្ឌកម្មទាំងនេះ រួមមានការព្យួរអាជ្ញាបណ្ណ ការតម្រូវឱ្យស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ និងការដកហូតអាជ្ញាបណ្ណជាស្ថាពរ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏កំពុងបើកការស៊ើបអង្កេតបទព្រហ្មទណ្ឌលើក្រុមហ៊ុន និងបុគ្គល ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃផងដែរ។ អគ្គនាយកនៃអគ្គនាយកដ្ឋានអនុវត្តច្បាប់ព្រៃឈើឥណ្ឌូណេស៊ី បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីទី១៩ ខែតុលាថា ក្នុងចំណោមក្រុមហ៊ុនទាំង៣២ មានក្រុមហ៊ុនចំនួន១៩ ត្រូវបានព្យួរអាជ្ញាបណ្ណ និងតម្រូវឱ្យស្តារប្រព័ន្ធអេកូឡូស៊ីព្រៃឈើឡើងវិញលើផ្ទៃដី ដែលរងការឆេះចំនួន៩ ៥៤៦ហិកតា។ ក្រៅពីការដាក់ទណ្ឌកម្ម ក្រសួងព្រៃឈើឥណ្ឌូណេស៊ី ក៏កំពុងចាត់វិធានការលើបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី ដោយមានបុគ្គល និងក្រុមហ៊ុនសរុបចំនួន១២៥ ជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ។ ក្នុងនោះ មានសំណុំរឿងចំនួន៤៤ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតបឋម ខណៈសំណុំរឿងចំនួន៧៩ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតផ្លូវការ។ ក្នុងចំណោមសំណុំរឿងដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតផ្លូវការ មានបុគ្គលចំនួន១២នាក់ និងក្រុមហ៊ុនមួយ ត្រូវបានកំណត់ជាជនសង្ស័យជាផ្លូវការ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី មិនមែនបញ្ចប់ត្រឹមការពន្លត់ភ្លើងនោះទេ ប៉ុន្តែត្រូវវែកមុខអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យនៅក្នុងតំបន់ ដែលរដ្ឋបានផ្តល់សិទ្ធិធ្វើអាជីវកម្ម។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏កំពុងពិចារណាទាមទារសំណងចំពោះការខូចខាតព្រៃឈើផងដែរ ប្រសិនបើលទ្ធផលស៊ើបអង្កេតអាចបញ្ជាក់ពីមូលដ្ឋានច្បាប់សម្រាប់ការទទួលខុសត្រូវ ស្របតាមច្បាប់ជាធរមាន។ លោកបានបញ្ជាក់ថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករជប៉ុន រួមគ្នាជំទាស់ផែនការនាំចូលដំឡូងបារាំងស្រស់ពីអាម៉េរិក ព្រោះខ្លាចឆ្លងជំងឺ
តូក្យូ៖ ក្រុមកសិករដាំដំឡូងបារាំងនៅខេត្តហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន នៅក្នុងសប្តាហ៍នេះ បានជំទាស់នឹងសំណើពង្រីកការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដោយពួកគាត់ចាត់ទុកថា ដំឡូងគ្រោងនាំចូលមកនេះមានផ្ទុកសត្វល្អិតចង្រៃ និងមានមេរោគបង្កជំងឺឆ្លង។ ការតវ៉ាជំទាស់របស់កសិករជប៉ុននេះ កើតបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន លោក អារ៉ាតា តាកេបេ (Arata Takebe) បានលើកជាសំណើតាមការស្នើសុំពីសហរដ្ឋអាម៉េរិក អំពីការបង្កើនបរិមាណនាំចូលដំឡូងបារាំងស្រស់ចូលទីផ្សារប្រទេសជប៉ុន។ ខេត្តហុកកៃដូ ជាតំបន់ផលិតដំឡូងបារាំងដ៏សំខាន់របស់ប្រទេសជប៉ុន ដែលរួមចំណែកប្រមាណ៨០ភាគរយនៃបរិមាណដំឡូងបារាំងប្រមូលផលសរុបក្នុងប្រទេស។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន ដាក់កម្រិតលើការនាំចូលដំឡូងបារាំងស្រស់ពីបរទេស លើកលែងតែដំឡូងបារាំងឆ្អិនស្រាប់។ កាលពីឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបាននាំចេញដំឡូងបារាំង និងផលិតផលកែច្នៃពីដំឡូងបារាំងទៅប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់ជាង៥៦៥លានដុល្លារ។ សមាជិកសភាអាម៉េរិកប៉ាន់ប្រមាណថា ការពង្រីកលទ្ធភាពនាំចូលដំឡូងបារាំងទៅកាន់ទីផ្សារជប៉ុន អាចបង្កើនប្រាក់ចំណូលបន្ថែមពីការនាំចេញប្រមាណ១៥០លានដុល្លារ ក្នុងមួយឆ្នាំ។ កាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុនបានរកឃើញសត្វល្អិតចង្រៃ និងភ្នាក់ងារបង្កជំងឺលើដំឡូងបារាំងចំនួន២១ប្រភេទ ដែលតម្រូវឱ្យមានវិធានការធ្វើចត្តាឡីស័កបន្ថែម ប្រសិនបើអនុញ្ញាតឱ្យនាំចូលដំឡូងបារាំងពីអាម៉េរិក។ យ៉ាងហោចណាស់ រដ្ឋបាលមូលដ្ឋានចំនួន៥០ ក្នុងចំណោម១៧៩ក្រុង ស្រុក និងឃុំ នៅក្នុងខេត្តហុកកៃដូ បានចេញមុខជំទាស់ចំពោះសំណើសុំបង្កើនការនាំចូលដំឡូងបារាំងអាម៉េរិក។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចរចានឹងធ្វើឡើងស្របតាមកិច្ចព្រមព្រៀង ស្តីពីវិធានការអនាម័យ និងភូតគាមអនាម័យរបស់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបានមានប្រសាសន៍ដូច្នេះថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

តម្លៃក្នុងស្រុកធ្លាក់ចុះពេក ហ្វីលីពីន គិតផ្អាកនាំចូលសាច់ជ្រូករយៈពេលពីរខែសិន
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងពិចារណាផ្អាកការចេញលិខិតអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកសម្រាប់រយៈពេលពីរខែសិន ដើម្បីកាត់បន្ថយបរិមាណសាច់ជ្រូកបរទេស ដែលធ្វើឱ្យតម្លៃក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានឱ្យដឹងថា ក្រសួងកំពុងសិក្សាលទ្ធភាពផ្អាកការចេញលិខិតអនុញ្ញាតនាំចូល ដោយផ្អែកលើបញ្ហាអនាម័យ និងភូតគាមអនាម័យ សម្រាប់សាច់ជ្រូកនាំចូល ដើម្បីការពារផលប្រយោជន៍កសិករចិញ្ចឹមជ្រូករបស់ប្រទេសហ្វីលីពីន។ លិខិតអនុញ្ញាត គឺជាឯកសារចាំបាច់សម្រាប់ការនាំចូលផលិតផលកសិកម្មចូលប្រទេសហ្វីលីពីន ដើម្បីបញ្ជាក់ពីការអនុលោមតាមលក្ខខណ្ឌសុវត្ថិភាព និងអនាម័យ។ ការផ្អាកចេញលិខិតអនុញ្ញាតនេះ នឹងធ្វើឱ្យការនាំចូលផលិតផលសាច់ជ្រូក ដែលស្ថិតក្រោមវិធានការនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន ដែលអាចចាប់ផ្តើមអនុវត្តនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទោះបីការផ្អាកនេះអាចអូសបន្លាយរហូតដល់រដូវបុណ្យណូអែល នៅចុងឆ្នាំ២០២៦ក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មិនត្រូវព្រួយបារម្ភអំពីកង្វះខាតសាច់ជ្រូកនោះទេ ដោយសារប្រទេសហ្វីលីពីនបច្ចុប្បន្នមានសាច់ជ្រូកស្តុកទុកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់រយៈពេល១៧០ថ្ងៃ។ យោងតាមលោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល ក្រសួងកសិកម្មអាចដាក់ចេញវិធានការការពារពាណិជ្ជកម្ម ដូចជាការដំឡើងពន្ធគយ និងការកំណត់បរិមាណនាំចូលបាន លុះត្រាតែបរិមាណសាច់ជ្រូកនាំចូល។ ទិន្នន័យពីការិយាល័យឧស្សាហកម្មសត្វ របស់ហ្វីលីពីន បង្ហាញថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ បរិមាណសាច់ជ្រូកនាំចូលពីបរទេសបានកើនឡើងជិតដល់៦០ម៉ឺនតោន បើធៀបនឹងបរិមាណជាង៥៧ម៉ឺនតោន ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា «ដូច្នេះ យើងកំពុងពិចារណារកវិធីសាស្ត្រថ្មីមួយ។ ប៉ុន្តែសាររបស់យើងទៅកាន់អ្នកចិញ្ចឹមជ្រូក […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ភូមា សម្លឹងរកឱកាសពង្រីកការនាំចេញកាហ្វេទៅកាន់ទីផ្សារចិន
ប៉េកាំង៖ ប្រធានសមាគមកាហ្វេភូមា បានមានប្រសាសន៍ថា ចិនគឺជាទីផ្សារនាំចេញកាហ្វេធំបំផុតរបស់ភូមា ខណៈបរិមាណកាហ្វេនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង ត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី៣ ០០០ ទៅ៤ ០០០ តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យកាហ្វេរវាងចិន និងភូមា បានពង្រឹងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស នៅខេត្តយូណាន ស្ថិតនៅភាគនិរតីប្រទេសចិន ដែលជាតំបន់ផលិតកាហ្វេដ៏សំខាន់មួយរបស់ចិន បានក្លាយជាដៃគូដ៏សំខាន់សម្រាប់ឧស្សាហកម្មកាហ្វេភូមា។ សមាគមកាហ្វេភូមា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាលាបណ្តុះបណ្តាលជំនាញកាហ្វេ សមាគម និងសភាពាណិជ្ជកម្មនានា នៅខេត្តយូណាន។ សមាគមក៏បានចូលរួមពិព័រណ៍កាហ្វេ និងកម្មវិធីផ្លាស់ប្តូរចំណេះដឹង ដើម្បីស្វែងយល់បន្ថែមអំពីឧស្សាហកម្មកាហ្វេរបស់ចិនផងដែរ។ លោកប្រធានសមាគមកាហ្វេភូមា បានមានប្រសាសន៍ថា ចិនអាចក្លាយជាទីផ្សារកាហ្វេដ៏ធំមួយក្នុងរយៈពេល១០ឆ្នាំទៀត ដែលនឹងបង្កើតឱកាសឱ្យភូមាទទួលបានផលប្រយោជន៍ពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការកើនឡើងនៃតម្រូវការអ្នកប្រើប្រាស់កាហ្វេភូមា។ ផលិតកម្មកាហ្វេនៅភូមា ប្រមូលផ្តុំជាចម្បងនៅរដ្ឋសាន និងតំបន់ម៉ាន់ដាឡេ។ កសិករដាំដុះកាហ្វេពូជ អារ៉ាប៊ីកា (Arabica) នៅតំបន់ខ្ពង់រាប និងកាហ្វេពូជ រ៉ូប៊ូស្តា (Robusta) នៅតំបន់ដែលមានរយៈកម្ពស់ទាបជាង។ លោកបានបញ្ជាក់ថា លក្ខខណ្ឌអាកាសធាតុ និងបរិស្ថានដាំដុះអំណោយផលរបស់ភូមា បានផ្តល់សក្តានុពលក្នុងការផលិតកាហ្វេមានគុណភាពខ្ពស់ សម្រាប់ទាំងការប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកបានបន្ថែមថា ឧស្សាហកម្មកាហ្វេរបស់ភូមា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងមានការទទួលស្គាល់កាន់តែច្រើនក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនព្រមានប្រជាពលរដ្ឋកុំឱ្យទិញ និងទទួលទានសូកូឡារសជាតិទុរេន
ម៉ានីល៖ ហ្វីលីពីន បានហាមឃាត់ប្រជាជនរបស់ខ្លួន មិនឱ្យទិញ និងទទួលទានសូកូឡារសជាតិទុរេនឡើយ ដោយសារតែផលិតផលនេះមានលក់ ដោយមិនទាន់បានឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព។ រដ្ឋបាលរដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន បានបញ្ជាក់ថា តាមរយៈការត្រួតពិនិត្យតាមប្រព័ន្ធអនឡាញ និងការឃ្លាំមើលផលិតផលក្រោយពេលដាក់លក់នៅលើទីផ្សារ ស្ថាប័ននេះបានរកឃើញថា ផលិតផលចំណីអាហារ ឬអាហារបំប៉នមួយនេះមិនបានចុះបញ្ជីឡើយ ហើយក៏មិនទាន់ទទួលបានវិញ្ញាបនបត្រចុះបញ្ជីផលិតផលផងដែរ។ យោងតាមច្បប់ហ្វីលីពីន ស្តីពីចំណីអាហារ និងឱសថ ឆ្នាំ២០០៩ បានចែងថា ការផលិត ការនាំចូល ការនាំចេញ ការលក់ ការតាំងបង្ហាញ ការចែកចាយ ការផ្ទេរ ការប្រើប្រាស់ ការផ្សព្វផ្សាយ ផលិតផលសុខភាព ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ គឺជាសកម្មភាពត្រូវបានហាមឃាត់។ ដោយសារផលិតផលចំណីអាហារ និងអាហារបំប៉នដែលមិនបានចុះបញ្ជីទាំងនេះ មិនទាន់បានឆ្លងកាត់ដំណើរការវាយតម្លៃរបស់រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន ស្ថាប័ននេះមិនអាចធានាបានអំពីគុណភាព និងសុវត្ថិភាពរបស់ផលិតផលទាំងនោះឡើយ។ ស្ថាប័នមានសមត្ថកិច្ចត្រូវបានស្នើឱ្យធានាថា ផលិតផលនេះមិនត្រូវបានដាក់លក់ ឬផ្គត់ផ្គង់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ ជាមួយគ្នានេះ ការិយាល័យគយហ្វីលីពីន ក៏ត្រូវបានស្នើឱ្យទប់ស្កាត់ការនាំចូល ឬនាំចេញផលិតផលនេះ ព្រមទាំងផលិតផលចំណីអាហារផ្សេងទៀតដែលមិនបានចុះបញ្ជី៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ARDB រួមចំណែកជំរុញការនាំចេញស្រូវអង្ករ រហូតបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ នូវបរិមាណជាង១លានតោន នៅឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា ធនាគារ ARDB គឺជាធនាគារអនុវត្តគោលនយោបាយ នៅពេលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយណាមួយ ធនាគារត្រូវតែរត់ទៅតាមគោលនយោបាយនេះ ហើយត្រូវផ្ដល់ហិរញ្ញប្បទាន ដើម្បីអនុវត្តគោលនយោបាយឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះថា «ARDB ចូលរួមជ្រោមជ្រែងតាំងពីឆ្នាំ២០១០រហូតមក កាលលើកមុន Portfolio របស់ ARDB សឹងតែ៨០ភាគរយ ទៅលើស្រូវអង្ករ ក្រោយមកមានកំណែទម្រង់ ដោយយើងធ្វើពិពិធកម្មទៅលើវិស័យផ្សេង ដែលមានការចញ្ចឹមសត្វ ត្រី ការដាំបន្លែ»។ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា «យើងមិនមែនត្រឹមតែផ្ដល់ហិរញ្ញប្បទានទេ គឺមានការថែទាំ ទាំងជំនួយស្មារតី ទាំងបច្ចេសទេស ផ្ដល់យោបល់ ជាពិសេសក្នុងឆ្នាំ២០១៦ ពេលដែលស្រូវធ្លាក់ថ្លៃខ្លាំង ARDB ក៏បានចូលរួមវាយតម្លៃពីមូលហេតុនៃការធ្លាក់តម្លៃ ដែលនាំឱ្យរដ្ឋាភិបាលទម្លាក់ទុន សាងសង់ឡសម្ងួតស្រូវជាដើម ដែលធ្វើឱ្យវិស័យស្រូវអង្កកើនឡើងនៅតាមបណ្ដារោងងម៉ាស៊ីន»។ នៅក្នុងឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ក្នុងការនាំចេញអង្ករជាង១លានតោន ទៅកាន់គោលដៅទីផ្សារអន្តរជាតិ និងជាការបំបែកកំណត់ត្រាឆ្នាំចាស់ដោយជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មនៅកម្ពុជា។ ទីផ្សារអង្កររបស់កម្ពុជា មានបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប ចិន […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាមបង្ក្រាបបណ្តាញលក់សាច់ជ្រូកងាប់ដោយជំងឺ រឹបអូសសាច់ជិត៤០០តោន
ហាណូយ៖ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ (Dong Nai) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានផ្សព្វផ្សាយថា បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលសង្ស័យថា បានលក់សាច់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន។ នគរបាលខេត្តដុងណៃ ដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំរបស់កម្ពុជា បានឱ្យដឹងថា ក្រុមស៊ើបអង្កេតបានរកឃើញបណ្តាញឈ្មួញទុច្ចរិតនេះនៅដើមខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកំណត់អត្តសញ្ញាណសកម្មភាពជួញដូរ ទីតាំងកុងស៊ីកាប់ជ្រូក និងរក្សាទុកសាច់ជ្រូកងាប់ ព្រមទាំងចាប់ខ្លួនមនុស្សជិត១០នាក់ថែមទៀត។ នៅដើមខែតុលា មន្ត្រីនគរបាលបានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញនេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់កែច្នៃសាច់ជ្រូក និងតូបលក់សាច់ជ្រូក នៅក្បែរសាលាខេត្តដុងណៃតែម្តង។ លទ្ធផលស៊ើបអង្កេតបឋមបានរកឃើញថា ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញទុច្ចរិតទាំងនេះបានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ នគរបាលបានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៦ ក្រុមនេះបានជួញដូរ និងលក់ចែកចាយសាច់ជ្រូកឈឺ និងជ្រូកងាប់ដោយជំងឺជិត៤០០តោន ដោយទទួលបានប្រាក់ចំណេញខុសច្បាប់ជិត១លានដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំថ្ងៃកាត់ទោសពីតុលាការវៀតណាម ពាក់ព័ន្ធនឹងការរំលោភច្បាប់ព្រហ្មទណ្ឌវៀតណាម ស្តីពីសុវត្ថិភាពចំណីអាហារ។ ករណីដូចគ្នានេះ កាលពីចុងឆ្នាំ២០២៥ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករកូរ៉េខាងជើង ត្រូវបង្ខំឱ្យប្រើប័ណ្ណរបស់ធនាគាររដ្ឋ ជំនួសការទូទាត់ជាសាច់ប្រាក់
ព្យុងយ៉ាង៖ អាជ្ញាធរកូរ៉េខាងជើងកំពុងជំរុញឱ្យកម្មករកសិកម្ម តាមក្រុមសាមគ្គី ត្រូវដាក់ប្រាក់សន្សំរបស់ខ្លួនចូលក្នុងគណនី ដែលភ្ជាប់កាតអេឡិចត្រូនិក ដោយអះអាងថា ការផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជាការទូទាត់តាមកាតនឹងជួយការពារការបាត់បង់ប្រាក់ ព្រមទាំងធ្វើឱ្យប្រតិបត្តិការទូទាត់ប្រចាំថ្ងៃកាន់តែងាយស្រួល។ ទោះជាយ៉ាងណា កម្មករកសិកម្មជាច្រើនសង្ស័យថា វិធានការនេះគ្រាន់តែជាលេសរបស់រដ្ឋាភិបាល ដើម្បីប្រមូលប្រាក់សន្សំឯកជនចូលទៅក្នុងធនាគាររដ្ឋ និងតាមដានចរន្តសាច់ប្រាក់របស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក បានចេញបទបញ្ជាបន្ទាន់ ដោយតម្រូវឱ្យកម្មករកសិកម្មនៅក្នុងក្រុមសាមគ្គីរបស់ខ្លួនត្រូវអនុវត្តតាមវិធានការនេះ។ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក គឺជាស្ថាប័នរដ្ឋ ដែលទទួលបន្ទុកត្រួតពិនិត្យកសិដ្ឋានសមូហភាព រៀបចំផែនការផលិតកម្ម និងកំណត់ការបែងចែកទិន្នផលកសិកម្ម។ បទបញ្ជានេះតម្រូវឱ្យគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋានទាំងអស់នៅក្នុងស្រុក កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងពង្រីកការប្រើប្រាស់កាតធនាគារ ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ បទបញ្ជានេះបានចេញមុនពេលការបែងចែកកសិផលប្រមូលបាន ដែលជាការទូទាត់ប្រចាំឆ្នាំ ដោយកម្មករកសិកម្មម្នាក់ៗទទួលបានចំណែករបស់ខ្លួនពីទិន្នផល ដែលក្រុមសាមគ្គីប្រមូលបាន។ រាល់កសិដ្ឋានត្រូវធានាថា កម្មករទាំងអស់ប្រាក់ជាដាក់លុយវ៉ុនរបស់កូរ៉េខាងជើង ដែលពួកគេរក្សាទុកនៅតាមផ្ទះ ចូលទៅក្នុងគណនីធនាគារ។ ចំណែកប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិនវិញ ដែលគ្រួសារកសិកររក្សាទុក ក៏ត្រូវដាក់ចូលក្នុងគណនីទាំងនោះផងដែរ។ មន្ត្រីថ្នាក់ស្រុកបានផ្សព្វផ្សាយបទបញ្ជានេះដល់ប្រធានគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋាន និងមន្ត្រីបក្សថ្នាក់ភូមិ ដែលបានប្រមូលផ្តុំគ្នានៅកសិដ្ឋានថ្នាក់ស្រុក។ បន្ទាប់មក លេខាធិការបក្សប្រចាំកសិដ្ឋានបានរៀបចំការបង្រៀនដល់កម្មករកសិកម្មអំពីរបៀបប្រើប្រាស់ប័ណ្ណទូទាត់ប្រាក់។ ក្នុងការបង្រៀននោះ ពួកគេបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ប័ណ្ណអាចកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ និងបញ្ចៀសការលំបាកក្នុងការអាប់ប្រាក់ និងការបង់ថ្លៃសេវាប្តូរប្រាក់។ ធនាគារកណ្តាលកូរ៉េខាងជើង បានចាប់ផ្តើមចេញកាតអេឡិចត្រូនិច តាំងពីឆ្នាំ២០១០ ហើយត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ក្នុងគោលបំណងកាត់បន្ថយប្រតិបត្តិការទូទាត់ដោយសាច់ប្រាក់។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កូរ៉េខាងត្បូងនាំចេញស្ពៃជិត១០០តោនទៅជប៉ុន ដើម្បីកុំឱ្យជោរជន់ទីផ្សារក្នុងស្រុកពេក
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនាំចេញបន្លែស្ពៃទៅប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះតម្លៃនៅតាមទីផ្សារក្នុងប្រទេស។ ក្រុមហ៊ុននាំចេញបានប្រកាសកាលពីថ្ងៃទី១៩ ខែតុលាថា ខ្លួនបានដឹកជញ្ជូនស្ពៃចំនួន៩០តោន ដែលប្រមូលទិញពីសហករណ៍កសិកម្មដំណាំសាកវប្បកម្ម ដើម្បីចែកចាយតាមបណ្តាហាងលក់រាយនៅប្រទេសជប៉ុន។ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្ពៃ បន្ទាប់ពីមានភ្លៀងធ្លាក់អូសបន្លាយនៅរដូវស្លឹកឈើជ្រុះ ដែលបានប៉ះពាល់ដល់ការដាំដុះបន្លែ។ ទីក្រុងតូក្យូបានជួបប្រទះភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៣៧ថ្ងៃ ដែលធ្វើឱ្យពន្លឺព្រះអាទិត្យថយចុះ និងប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្ពៃ។ ដោយសារបញ្ហានេះ តម្លៃស្ពៃនៅទីផ្សារបោះដុំកណ្តាលទីក្រុងតូក្យូ បានកើនឡើងដល់ជាង២ ទៅ៣ដង បើធៀបនឹងកម្រិតតម្លៃក្នុងបណ្តាឆ្នាំមុនៗ។ ផ្ទុយទៅវិញ លក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យបរិមាណស្ពៃកើនឡើង ដែលបង្កសម្ពាធឱ្យតម្លៃលក់ក្នុងស្រុកធ្លាក់ចុះ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុននាំចេញកំពុងប្រើប្រាស់បណ្តាញនាំចេញរបស់ខ្លួន ដើម្បីបង្វែរបរិមាណបន្លែលើសតម្រូវការក្នុងស្រុកទៅផ្គត់ផ្គង់ទីផ្សារជប៉ុន និងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។ ស្ថានភាពផ្គត់ផ្គង់បន្លែលើសតម្រូវការស្រដៀងគ្នានេះ ក៏កំពុងកើតមានចំពោះស្ពៃក្តោបក្រហម និងស្ពៃបូកគោផងដែរ នៅក្នុងប្រទេសកួរ៉េខាងត្បូង។ នៅប្រទេសជប៉ុន ការថយចុះបរិមាណបន្លែ បានជំរុញឱ្យតម្លៃបន្លែកើនឡើង ខណៈភ្លៀងធ្លាក់នៅឥតឈប់ឈេរ ដោយសារបាតុភូតធម្មជាតិ បានប៉ះពាល់ដល់ការប្រមូលផលស្ពៃក្តោប។ ចំណែកតម្រូវការស្ពៃបូកគោពីប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចិន ពង្រឹងការផ្គត់ផ្គង់អគ្គិសនី ដើម្បីគាំទ្រដល់ការប្រមូលផលដំណាំរបស់កសិករ
ខេត្តហឺណាន៖ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីចិន កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ផ្តើមយុទ្ធនាការពិសេសមួយ ដើម្បីធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាព ក្នុងអំឡុងរដូវប្រមូលផលដំណាំររបស់កសិករ ចិន នៅក្នុងខេត្តហឺណាន (Henan) ភាគកណ្ដាលឈៀងខាងកើតប្រទេសចិន។ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បុគ្គលិកក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បានចុះទៅជួបសហគ្រាសកែច្នៃកសិផល ហើយបង្កើនកម្លាំងថាមពលស្របតាមតម្រូវការជាក់ស្ដែងរបស់សហគ្រាសនីមួយៗ រួមមានការវាយតម្លៃប្រសិទ្ធភាពប្រើប្រាស់ថាមពល ការណែនាំអំពីការផ្លាស់ប្តូរពេលវេលាប្រើប្រាស់អគ្គិសនី ដើម្បីកាត់បន្ថយបន្ទុកនៅម៉ោងមានតម្រូវការខ្ពស់ និងការត្រួតពិនិត្យហានិភ័យសុវត្ថិភាពអគ្គិសនី ដែលធានាដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនីឱ្យមានស្ថិរភាពពេញមួយរដូវប្រមូលផល។ តម្រូវការថាមពលអគ្គិសនី បានកើនឡើងជាបន្តបន្ទាប់ នៅក្នុងតំបន់ប្រមូលផលកសិកម្ម ដោយសារសហគ្រាសខ្នាតតូច និងមីក្រូ ដែលប្រកបអាជីវកម្មស្តុកទុកគ្រាប់ធញ្ញជាតិ និងកែច្នៃផលិតផលកសិកម្ម ត្រូវដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីស្រូបយកផលិតផលរបស់កសិករឱ្យអស់ពីសមត្ថភាព។ ដូច្នេះ ដើម្បីធានាថា ការផ្គត់ផ្គង់អគ្គិសនីមិនមានការរំខានក្នុងអំឡុងពេលដ៏សំខាន់នេះ ក្រុមហ៊ុនផ្គត់ផ្គង់ថាមថាមពលអគ្គិសនី បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងបង្កើតប្រព័ន្ធគាំទ្រដ៏មានប្រសិទ្ធភាព។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម បុគ្គលិកផ្តល់សេវាកម្មអគ្គិសនី បានចុះទៅតាមភូមិ និងតាមសួនឧស្សាហកម្ម ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើអាជីវកម្មខ្នាតតូច និងដីស្រែចម្ការ។ ក្រុមជំនាញបានប្រើប្រាស់បច្ចេកវិទ្យាវាស់កម្ដៅ យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ដើម្បីត្រួតពិនិត្យខ្សែបណ្តាញអគ្គិសនីបញ្ជូនចរន្តខ្ពស់ និងឧបករណ៍ប្រើប្រាស់ថាមពលអគ្គិសនី។ នៅពេលខាងមុខ ក្រុមហ៊ុននឹងបន្តរួមបញ្ចូលបច្ចេកវិទ្យាត្រួតពិនិត្យឆ្លាតវៃ ការវិភាគបញ្ហាដោយផ្អែកលើទិន្នន័យ និងសេវាកម្មអគ្គិសនីនៅតាមជនបទ ដើម្បីផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាព ស្ថិរភាព និងមានគុណភាពខ្ពស់ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ម៉ាឡេស៊ី ចរចាសុំដឹកជញ្ជូនផ្លែទុរេនស្រស់ៗតាមផ្លូវគោក ឆ្លងកាត់កម្ពុជាទៅចិន
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីកំពុងចរចាជាមួយប្រទេសបួន ជាសមាជិកសមាគមអាស៊ាន រួមមានប្រទេសកម្ពុជា ដើម្បីបង្កើតច្រកដឹកជញ្ជូនឆ្លងកាត់តាមផ្លូវគោក សម្រាប់នាំចេញផ្លែទុរេនស្រស់ៗ ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនលទ្ធភាពឆាប់ចូលដល់ទីផ្សារចិន។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក មូហាម៉ាដ សាប៊ូ (Mohamad Sabu) បានឱ្យដឹងថា ការដឹកជញ្ជូនទុរេនតាមផ្លូវគោក អាចចំណាយពេលពី៣ ទៅ៤ថ្ងៃ ដែលជាជម្រើសល្អមួយអាចជួយកាត់បន្ថយការដឹកជញ្ជូនតាមយន្តហោះ ដែលមានតម្លៃថ្លៃ។ នេះបើយោងតាមសារព័ត៌មាន ឌឹ ស្តារ (The Star) របស់ម៉ាឡេស៊ី បានចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្ម និងសន្តិសុខស្បៀង កំពុងសហការជាមួយក្រសួងការបរទេស និងក្រសួងដឹកជញ្ជូន ដើម្បីសម្របសម្រួលកិច្ចចរចាជាមួយប្រទេសទាំងបួន រួមមានកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។ លោកបានឱ្យដឹងទៀតថា កិច្ចពិភាក្សាដើម្បីសម្រេចបានកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនឆ្លងកាត់ប្រទេសទាំងនេះ បានដំណើរការចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា កិច្ចចរចាពាក់ព័ន្ធនឹងប្រទេសជាច្រើនអាចប្រឈមនឹងការលំបាក ដោយសារប្រទេសទាំងនោះក៏ជាអ្នកនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដូចគ្នា។ ម៉ាឡេស៊ីក៏កំពុងសិក្សាលទ្ធភាពដឹកជញ្ជូនផ្លែទុរេនតាមផ្លូវសមុទ្រជាជម្រើសមួយទៀត ប៉ុន្តែរយៈពេលដឹកជញ្ជូនមានរយៈពេលយូរ ដូច្នេះធ្វើឱ្យផ្លែទុរេនមិនសូវស្រស់ល្អ។ លោក មូហាម៉ាដ សាប៊ូ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

តុលាការអ៊ុយក្រែន ចោទប្រធានកប៉ាល់រុស្ស៊ី ពីបទលួជគ្រាប់ធញ្ញជាតិទៅលក់ឱ្យស៊ីរី
គៀវ៖ ប្រធានកប៉ាល់ដឹកទំនិញជនជាតិរុស្ស៊ីម្នាក់ ត្រូវបានតុលាការអ៊ុយក្រែន ចោទប្រកាន់ពីបទលួចដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់កសិករអ៊ុយក្រែន ជាង៥៤ ០០០តោន ចេញពីតំបន់រុស្ស៊ីកំពុងកាន់កាប់។ នេះបើយោងតាមការិយាល័យអគ្គរដ្ឋអាជ្ញា និងភ្នាក់ងារសន្តិសុខអ៊ុយក្រែន ដែលបានប្រកាសអំពីរឿងនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ ប្រធានកប៉ាល់រូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភនីតិវិធីចេញចូលតំបន់ ដែលស្ថិតក្រោមការកាន់កាប់ ក្នុងចេតនាបំផ្លាញផលប្រយោជន៍របស់អ៊ុយក្រែន។ នេះជាលើកដំបូងហើយដែលការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានចាត់ទុកសកម្មភាពបែបនេះថា ជាករណីត្រូវចោទប្រកាន់ក្រោមបទ ឧក្រិដ្ឋកម្មសង្គ្រាម។ យោងតាមការស៊ើបអង្កេត បានឱ្យដឹងថា កប៉ាល់បានដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួនពីរលើក ក្នុងអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅពេលកងទ័ពរុស្ស៊ី បានរឹបអូសយកគ្រាប់ធញ្ញជាតិទាំងនោះពីកសិករអ៊ុយក្រែន នៅតំបន់គ្រីមៀ (Crimea)។ ការដឹកជញ្ជូនទាំងពីរលើកនេះ មានបរិមាណប្រហែល២៧ ០០០តោន ក្នុងមួយលើក។ កប៉ាល់បានចាកចេញពីទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ឆ្ពោះទៅកាន់កំពង់ក្នុងប្រទេសស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារសន្តិសុខអ៊ុយក្រែន បានឱ្យដឹងថា ប្រធានកប៉ាល់រូបនេះបានបញ្ជាពីមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលការអនុវត្តតាមបញ្ជាទាំងនោះត្រូវបានរំលោភលើបទប្បញ្ញត្តិមួយចំនួននៃអនុសញ្ញាទីក្រុងហ្សឺណែវ ជាពិសេសការហាមឃាត់ការលួចប្លន់ទ្រព្យសម្បត្តិពីតំបន់ ដែលស្ថិតក្រោមការកាន់កាប់។ ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើកំពង់ផែរបស់អ៊ុយក្រែន បានធ្វើឱ្យផលិតផលកសិកម្មអ៊ុយក្រែន ប្រមាណ៣២លានតោន ដែលមានតម្លៃប្រហែល១០ពាន់លានដុល្លារ ប្រឈមនឹងហានិភ័យ។ នេះបើយោងតាមក្រសួងកសិកម្មអ៊ុយក្រែន៕ (ផាន់ អាណា)
