ហ្វីលីពីននាំចេញផ្លែស្វាយ​ ទៅកាន់ប្រទេសកាណាដា ផ្តល់ចំណូលដល់កសិករ

image_2026-09-28_14-19-03

ម៉ានីល៖ ប្រទេសហ្វីលីពីនបាននាំចេញផ្លែស្វាយស្រស់ជាលក្ខណៈពាណិជ្ជកម្មទៅកាន់ប្រទេសកាណាដា តាមរយៈផែនការពង្រីកទីផ្សារក្រៅប្រទេសថែមទៀត សម្រាប់ផលិតផលកសិកម្ម និងបង្កើតប្រាក់ចំណូលសម្រាប់កសិករហ្វីលីពីន។

ការនាំចេញលើកនេះមានផ្លែស្វាយចំនួន២៥០ប្រអប់ ហើយត្រូវបានដឹកចេញ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្រុមហ៊ុនឯកជនរបស់ហ្វីលីពីន តាមរយៈកម្មវិធីអាជីវកម្មទៅក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន។

ចំណែកក្រុមហ៊ុននៅទីក្រុ វ៉ាន់ខូវើរ (Vancouver) ប្រទេសកាណាដានឹងចែកចាយផ្លែស្វាយស្រស់ទាំងនេះទៅកាន់ផ្សារទំនើប និងអ្នកទិញបន្ត ចំណែកក្រុមហ៊ុនអាកាសចរណ៍កាណាដា ទទួលបន្ទុកអ្នកដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់តាតម្រូវការទីផ្សារ។

ព្រមជាមួយគ្នានេះដែរ ក្រសួងកសិកម្មហ្វីលីពីន បាននិងកំពុងពង្រឹងសមត្ថភាពឧស្សាហកម្មដំណាំស្វាយ ដើម្បីបំពេញតាមតម្រូវការនាំចេញ និងអាចនាំចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានយូរអង្វែង។ ក្រុមសហគមន៍អ្នកដាំស្វាយជាង៤០ ក្រុម រួមបញ្ចូលគ្នាទៅជាសហព័ន្ធតែមួយ ដើម្បីពង្រឹងការសម្របសម្រួលក្នុងការដាំដុះ ការប្រមូល និងនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។

ក្រសួងកសិកម្មក៏កំពុងដោះស្រាយបញ្ហាជំងឺ ដែលប៉ះពាល់ដល់ផលិតកម្មស្វាយ និងពង្រឹងវិធានការការពារសុខភាពរុក្ខជាតិ ដែលជាកត្តាចាំបាច់សម្រាប់បំពេញតាមលក្ខខណ្ឌរបស់ទីផ្សារនាំចេញ។

រដ្ឋមន្ត្រីកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ការនាំចេញលើកនេះជាស្ថិតក្រោមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីបើកទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្មរបស់ហ្វីលីពីន និងបង្កើនប្រាក់ចំណូលពីការនាំចេញផលិតផលកសិកម្ម។

លោកបានមានប្រសាសន៍ថា «ការបើកទីផ្សារថ្មី មានន័យថា ការបើកឱកាសថ្មីៗសម្រាប់កសិកររបស់យើង។ នៅពេលដែលយើងអាចលក់ផលិតផលកសិកម្មរបស់ហ្វីលីពីន បានកាន់តែច្រើនទៅក្រៅប្រទេស យើងនឹងបង្កើតឱកាសបង្កើនប្រាក់ចំណូលដល់កសិករ ជំរុញការវិនិយោគបន្ថែមក្នុងវិស័យកសិកម្ម និងនាំមកនូវសកម្មភាពសេដ្ឋកិច្ចកាន់តែច្រើនទៅកាន់តំបន់ជនបទ»។

លោកបានបន្ថែមថា ការនាំចេញផលិតផលកសិកម្មកាន់តែរឹងមាំ ក៏អាចបង្កើតឱកាសនៅទូទាំងខ្សែច្រវាក់ចេញពីកសិដ្ឋានទៅដល់ទីផ្សារ រាប់ចាប់ពីការផលិត ការប្រមូលផ្គុំផលិតផល ការដឹកជញ្ជូន និងភស្តុភារ រហូតដល់ការកែច្នៃ និងការចែកចាយ៕ (ផាន់ អាណា)


article 2 pic 1
ដើម្បីបានពន្ធសូន្សលើផ្លែចេក ហ្វីលីពីនសុខចិត្តបន្ថយពន្ធនាំចូលឡានជប៉ុន

ម៉ានីល៖ ហ្វីលីពីនកំពុងស្នើឱ្យជប៉ុនលុបចោលពន្ធនាំចូលផ្លែចេករបស់ខ្លួន ហើយហ្វីលីពីននឹងបន្ថយអត្រាពន្ធនាំចូលរថយន្តពីជប៉ុនជំនួសវិញ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចហ្វីលីពីន-ជប៉ុន ដើម្បីឱ្យពន្ធនាំចូល​ផ្លែចេកធ្លាក់ទានដូចប្រទេស​កម្ពុជា ឡាវ និង​វៀតណាមដែរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហ្វីលីពីន លោកស្រី គ្រីស្ទីណា រូគេ (Cristina Roque) បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនកំពុងស្នើឱ្យជប៉ុនទម្លាក់មកនៅពន្ធសូន្យ លើការនាំចេញផ្លែចេកទៅកាន់ប្រទេសជប៉ុន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីជាថ្នូររដ្ឋាភិបាលហ្វីលីពីន កាត់បន្ថយពន្ធលើរថយន្តជប៉ុននាំចូលមកហ្វីលីពីន។ បច្ចុប្បន្ន រថយន្តជប៉ុន ត្រូវជាប់ពន្ធនាំចូលក្នុងអត្រា២០ភាគរយ។ ទោះជាយ៉ាងណា រថយន្តម៉ាកជប៉ុនជាច្រើន ដែលលក់នៅហ្វីលីពីន បានទទួលការលើកលែងពន្ធរួចហើយ ដោយសាររថយន្តទាំងនោះត្រូវបានផលិតក្នុងស្រុក ឬនាំមកពីប្រទេសអាស៊ាន ដូចជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី។ ភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចហ្វីលីពីន-ជប៉ុន ហើយការធ្វើវិសោធនកម្មអាចរួមបញ្ចូលការកែសម្រួលអត្រាពន្ធគយរវាងប្រទេសទាំងពីរ។ យោងតាមរបាយការណ៍ ហ្វីលីពីន គឺជាប្រទេសនាំចេញផ្លៃចេកធំជាងគេលំដាប់ទី២ នៅលើពិភពលោក។ ចំណែកប្រទេសជប៉ុន គឺជាទីផ្សារគោលដៅធំបំផុតសម្រាប់ផ្លែចេកហ្វីលីពីន។ ក្នុងឆ្នាំ២០២៦ ជប៉ុនយកពន្ធនាំចូលផ្លែចេកហ្វីលីពីន ក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ ប្រទេសជប៉ុន […]

tg_image_491454978
ជប៉ុនងាកទៅរកពូជស្រូវថ្មីធន់អាកាសធាតុ ​ ផ្តល់ទិន្នផល៦តោន ក្នុងមួយហិកតា​

តូក្យូ៖ ស្របពេលអាកាសធាតុក្នុងប្រទេសជប៉ុនកើនឡើងកម្ដៅជាងមុន នៅពេលនេះកសិករ​កំពុងងាក​ទៅរកពូជស្រូវ​ប្រភេទថ្មី ធន់នឹងអាកាសធាតុ​ ដែលអាច​បង្កើនទិន្នផលដំណាំដ៏សំខាន់មួយនេះ នៅចំពោះមុខ​ស្ថានភាពអាក្រក់នៃអាកាសធាតុ។ ពូជថ្មីនោះ មានឈ្មោះថា ហ៊ីណាតាម៉ារុ (Hinatamaru) ជាពូជស្រូវមួយប្រភេទ ដែលគ្រាប់របស់វា​នៅតែ​អាចរីកធំធាត់​ បើទោះបីជា​អាកាសធាតុក្ដៅ ហើយស្ងួតក្ដី។ អាកាសធាតុក្ដៅ និងស្ងួតនេះហើយ ជា​លក្ខខណ្ឌគំរាមកំហែងខ្លាំងដល់ការ​លូតលាស់របស់ស្រូវ ក៏ដូចជាទិន្នផលស្រូវ។ ក្នុងដំណាក់កាល​ដាំសាកល្បង ពូជស្រូវនេះបានផ្ដល់ផល​ប្រមាណប្រាំមួយតោន​ក្នុងមួយហិកតា ដែល​ជា​ទិន្នផល​ខ្ពស់ជាង​ពូជទូទៅប្រមាណ១,៥ដង ហើយនៅពេលនេះ ការដាំដុះបានពង្រីកផ្ទៃដីរហូតដល់ទៅ១ ៤០០ហិកតា។ ពូជស្រូវនេះ កំពុងផ្ដល់ក្ដីសង្ឃឹមថ្មីដល់កសិករ​នៅទូទាំងប្រទេសជប៉ុន ក្នុងការ​ជម្នះជាមួយនឹង​លក្ខខណ្ឌអាកាសធាតុ ដែលមិនអំណោយផលសម្រាប់ពូជស្រូវផ្សេងៗ។ អ្នកបច្ចេកទេស និងកសិករ​នៅប្រទេសជប៉ុន បាន​អភិវឌ្ឍពូជស្រូវធន់នឹងកម្ដៅនេះ ដោយឆ្លងកាត់ការ​បង្កាត់ពូជជាមួយនឹងពូជស្រូវមានស្រាប់​ ចំណែកការ​ដាំដុះនៅក្នុងបរិយាកាស​ ដែលមានការគ្រប់គ្រងត្រឹមត្រូវ ហើយ​បន្ទាប់មក យកមកដាំនៅក្នុងវាលស្រែពិតប្រាកដ។ កាលពីពេលថ្មីៗនេះ អ្នកជំនាញបានព្រមានថា ដំណាំសំខាន់ចំនួនបួននៅក្នុងប្រទេសជប៉ុន រាប់ទាំងស្រូវ និងដំឡូងផ្អែមផង កំពុងប្រឈមនឹង​ហានិភ័យ ដោយសារ​អាកាសធាតុក្ដៅអូសបន្លាយពេលយូរពេក៕ (ជា មករា)

image_2026-09-25_11-51-41
ហ្វីលីពីនប្តឹងក្រុមហ៊ុនឯកជន និងមន្ត្រីគយ ពីបទលួចនាំចូលបន្លែដោយខុសច្បាប់

ម៉ានីល៖ ការិយាល័យគយហ្វីលីពីន បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្តឹងមនុស្ស១៤នាក់ រួមមានបុគ្គលិកគយ និងក្រុមហ៊ុនពាណិជ្ជកម្មមួយ ពាក់ព័ន្ធនឹងការលួចនាំចូលបន្លែដោយខុសច្បាប់ មានតម្លៃជាទឹកប្រាក់ប្រមាណ ២៨ ម៉ឺនដុល្លារ ដោយប្រកាសបន្លំថា ជាភ្លៅមាន់ចៀន។ ទំនិញខុសច្បាប់នេះ រួមមាន ខ្ទឹមបារាំងស្រស់ជាង១៥ ០០០បាវ និងការ៉ុតស្រស់ជាង២ ០០០ប្រអប់ ដែលនាំចូលកាលពីខែមិថុនា ឆ្នាំ២០២៥ ដោយរំលោភច្បាប់ និងគ្មានលិខិតបញ្ជាក់ពីភូតគាមអនាម័យ។ ប្រធានការិយាល័យគយ ហ្វីលីពីន​ បានដឹកនាំដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីគយ និងបុគ្គលិក្រុមហ៊ុននាំចូល នៅក្នុងប្រាំមួយសំណុំរឿង បញ្ជូនទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីទាមទារឱ្យផ្តន្ទាទោសក្រុមហ៊ុននាំចូល ឈ្មួញកណ្តាល ព្រមទាំងមន្ត្រីគយត ពាក់ព័ន្ធនឹងការបន្លំនាំចូលទំនិញកសិកម្មដោយខុសច្បាប់។ មន្ត្រីគយ ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងការលួចនាំចូលនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ធ្វេសប្រហែសដោយចេតនាចំពោះភារកិច្ច និងបទអនុញ្ញាតឱ្យបុគ្គលផ្សេងទៀតរំលោភច្បាប់ ដោយការធ្វេសប្រហែស ឬដោយចេតនា។ ភ្នាក់ងារសម្ងាត់ និងភ្នាក់ងារស៊ើបអង្កេតគយ ក៏បានផ្តល់អនុសាសន៍ឱ្យចាត់វិធានការរដ្ឋបាលប្រឆាំងមន្ត្រី និងបុគ្គលិកគយ​ ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ រួមមានអ្នកត្រួតពិនិត្យទំនិញ អ្នកវាយតម្លៃទំនិញ និងបុគ្គលិកនៅផ្នែកស៊ើបការណ៍ និងផ្នែកថតកាំរស្មីអិក្ស។ តាមច្បាប់ហ្វីលីពីន ការលួចនាំចូលផលិតផលកសិកម្ម អាចត្រូវបានចាត់ទុកថា ជាការបំផ្លាញសេដ្ឋកិច្ច ប្រសិនបើតម្លៃទំនិញកសិកម្មលួចនាំចូលនោះ មានតម្លៃលើស១០លានប៉េសូ ឬស្មើនឹង១៦ម៉ឺនដុល្លារ […]

image_2026-09-25_10-02-39
បង់ក្លាដែស ចាប់ចោរលួចជី៣០តោន ប្រុងនាំចេញឆ្លងដែនទៅភូមា

ដាកា៖ បុរសពីរនាក់ត្រូវសមត្ថកិច្ចបង់ក្លាដែសចាប់ខ្លួន ព្រមទាំងរឹបអូសបានជីអ៊ុយរ៉ាចំនួន៦០០បាវ  ដែលសង្ស័យថា កំពុងលួចដឹកស្លងដែនទៅប្រទេសភូមា នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ មេបញ្ជាកាឆ្មាំសមុទ្របង់ក្លាដែស បានបញ្ជាក់ពីការចាប់ខ្លួននេះ ព្រមទាំងសន្និដ្ឋាថា ជីទាង៦០០បាវ មានទម្ងន់សរុបរហូតដល់៣០តោន និងគិតជាទឹកប្រាក់ជិតមួយសែនដុល្លារ។ មេបញ្ជាការរូបនេះ បានឱ្យដឹងទៀតថា ក្រុមឆ្មាំសមុទ្របានធ្វើប្រតិបត្តិការស្ទាក់ចាប់បានភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ នៅវេលាប្រមាណម៉ោង១២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញានេះ។ ក្រុមទាហានការពារព្រុំដែន បានស្ទាក់ចាប់រថយន្តដឹកជីចំនួនពីរគ្រឿង និងចោរពីរនាក់ នៅពេលកំពុងផ្ទេរជីដាក់លើទូកមួយគ្រឿង ដើម្បីលួចនាំចេញទៅលក់ក្នុងប្រទេសភូមា។ កងឆ្មាំសមុទ្របានរឹបអូសជីអ៊ុយរ៉ាចំនួន៦០០បាវ មានទម្ងន់សរុប៣០តោន មានតម្លៃប្រមាណ១៧ ០០០ដុល្លារ ព្រមទាំងចាប់យករថយន្តដឹកទំនិញពីរគ្រឿង ដែលប្រើប្រាស់ក្នុងសកម្មលួចនាំចេញជី នៅពេលប្រទេសកំពុងជួបកង្វះខាត។ មេបញ្ជាការរូបនេះ បាននិយាយថា អង្គភាពរបស់ខ្លួនកំពុងបន្តស៊ើបអង្កេតរកបណ្ដាញពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនខ្លួនចោរលួចជីទាំងពីរនាក់នេះ ទៅតុលាការ។ ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមុស (Hormuz) មិនឱ្យវានាឆ្លងកាត់ បានធ្វើឱ្យការផ្គត់ផ្គង់ជីលើពិភពលោកធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃអ៊ុយរ៉េកើនឡើងថ្លៃយ៉ាងខ្លាំង ស្របពេលតម្លៃធាតុចូលកសិកម្មនៅលើពិភពលោកត្រូវចំណាយថ្លៃដើមផលិតកាន់តែឡើងខ្ពស់ ចំណែកកសិករខ្លះទៀត បានកាត់បន្ថយការប្រើប្រាស់ជីសម្រាប់ដំំណាំរបស់ខ្លួន​ ដែលធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះបង្កផលប៉ះពាល់ដល់សន្តិសុខស្បៀងសកល៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ