Tag: trending
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាមមានមហិច្ឆិតាបង្កើតពូជគោថ្មី ដើម្បីប្រកួតជាមួយសាច់គោកូរ៉េ និងសាច់គោជប៉ុន
ហាណូយ៖ វៀតណាមកំពុងបង្កាត់ពូជគោក្នុងស្រុក ដើម្បីប្រកួតប្រជែងគុណភាពសាច់ជាមួយពូជគោរបស់កូរ៉េ និងពូជគោរបស់ជប៉ុន ដែលល្បីល្បាញនៅលើពិភពលោក។ មន្ត្រីជាន់ខ្ពស់ជំនាញផ្នែកផលិតកម្មសត្វរបស់វៀតណាម បាននិយាយថា គម្រោងបង្កាត់ពូជគោថ្មីនេះ គឺត្រូវធ្វើឡើងដោយការអភិវឌ្ឍហ្សែនរបស់ពូជគោក្នុងស្រុក វៀតណាមហៅថា គោហ្មុង (Hmong) ដែលត្រូវបានចិញ្ចឹមដោយជនជាតិភាគតិចមួង រស់នៅតាមតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម។ ពូជគោហ្មុងនេះ ក៏ជាពូជគោក្នុងស្រុករបស់ប្រទេសកម្ពុជាផងដែរ ដែលខ្មែរនិយមហៅថា គោកណ្ដុរកន្លាត ឬគោលឿង ភាសាវិទ្យាសាស្ត្រហៅថា ប៊ូស អាំងឌីគូស (Bos Indicus)។ ពូជគោប្រភេទនេះ មានបូសខ្នងតូច កម្ពស់ទាប ស្នែងខ្លី និងមានរោមពណ៌លឿង ដែលមានទម្ងន់ច្រើនបំផុតរង្វង់៣០០គីឡូក្រាម ក្នុងមួយក្បាល។ លោក ផាម គឹមសាង (Pham Kim Dang) អគ្គនាយករងទទួលបន្ទុកផលិតកម្មបសុសត្វ និងសុខភាពសត្វរបស់វៀតណាម បាននិយាយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះថា ការវាយតម្លៃរបស់អ្នកជំនាញអន្តរជាតិលើពូជគោហ្មុង រួមមានលក្ខណៈហ្សែន ទំហំរាងកាយ និងស្ថានភាពរូបរាង បង្ហាញថា ពូជគោនេះមានសក្តានុពលខ្ពស់សម្រាប់ផលិតសាច់គោឱ្យមានគុណភាពខ្ពស់ ប្រហាក់ប្រហែលសាច់គោកូរ៉េ ពូជហាន់វូ (Hanwoo) និងសាច់គោជប៉ុន ពូជវ៉ែគ្យូ (Wagyu) […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ភូមាចែកជីឱ្យកសិករ ដើម្បីបង្កើនទិន្នផលស្រូវរដូវវស្សា តែត្រូវសងរដ្ឋវិញជាស្រូវ
ណៃព្យីដោ៖ កសិករដាំដំណាំស្រូវ នៅក្នុងប្រទេសភូមា បានទទួលជីពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបង្កើនទិន្នផលស្រូវរដូវវស្សា ស្របពេលការប្រែប្រួលអាកាសធាតុ និងបាតុភូតធម្មជាតិ កំពុងតែគម្រាមកំហែងដល់ផលិតកម្មកសិកម្ម។ អាជ្ញាធរមូលដ្ឋានរបស់ប្រទេសភូមា បានចែកចាយជីដល់កសិករនៅតាមតំបន់គោលដៅដាំដុះរបស់ខ្លួន ដោយក្នុងមួយគ្រួសារទទួលបានជីអ៊ុយរ៉េទម្ងន់ជាង១០០គីឡូក្រាមសម្រាប់ដីស្រែទំហំមួយហិកតា សម្រាប់រដូវបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦-២០២៧នេះ។ មន្ត្រីភូមា បានប្រាប់កសិកររបស់ខ្លួនថា សម្រាប់ការទូទាត់សងរដ្ឋវិញ គឺកសិករត្រូវសងជាទម្ងន់ស្រូវប្រមូលបាននៅពេលប្រមូលផល ប៉ុន្តែមិនបានបញ្ជាក់ថា តើជី១០០គីឡូក្រាម ត្រូវសងជាស្រូវប៉ុន្មានគីឡូក្រាមឡើយ។ ចំណែកកសិករនៅក្នុងតំបន់ បានឲ្យដឹងថា ជីអ៊ុយរ៉ាដែលរដ្ឋចែកចាយឱ្យ ត្រូវយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពបំផុតក្នុងពេលបង្កបង្កើនផលស្រូវរដូវវស្សា ដើម្បីទទួលបានទិន្នផលខ្ពស់។ កាលពីដើមខែមីនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលភូមានបានបញ្ជាទិញជី និងថ្នាំសម្លាប់សត្វល្អិត សរុបជិតពីរលានតោនពីបរទេស សម្រាប់ផ្គត់ផ្គង់ដល់កសិករក្នុងស្រុក សម្រាប់បង្កបង្កើនផលស្រូវរដូវវស្សា។ ប្រទេសភូមាបាននាំចូលជីពីបរទេសជាង១លានតោន ក្នុងចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានចែកចាយជីអស់ជាង៩៨ម៉ឺនតោន សម្រាប់ការបង្កបង្កើនផលនាពេលកន្លងមក ហើយនៅសល់ជីក្នុងស្តុកជាង៣០ម៉ឺនតោនសម្រាប់ត្រៀមបម្រុង។ នេះបើយោងរបាយការណ៍របស់សមាគមសហគ្រិនផលិតជី ពូជ និងថ្នាំសម្លាប់សត្វល្អិតរបស់ភូមា។ កន្លងមក រដ្ឋាភិបាលភូមា បានចែកចាយចែកជី ពូជ និងថ្នាំសម្លាប់សត្វល្អិតដល់កសិករតាមប្រព័ន្ធឥណទានរបស់រដ្ឋ ដោយត្រូវសងប្រាក់ក្រោយពេលប្រមូលផល រវាងខែសីហា និងខែកញ្ញា ជារៀងរាល់ឆ្នាំ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ក្នុងឆ្នាំ២០២៦ តៃវ៉ាន់បង្កើនការនាំចេញផ្លែក្រូចថ្លុង ទៅចិនដីគោក
តៃប៉ិ៖ ការដឹកជញ្ជូនផ្លែឈើពីកោះតៃវ៉ាន់ទៅកាន់ទៅកាន់ទីផ្សារចិនដីគោក កំពុងកើនឡើងយ៉ាងខ្លាំង ខណៈចម្ការដាំដុះ និងទីតាំងវេចខ្ចប់ផលិតផល មានកាន់តែច្រើន ដើម្បីធ្វើឲ្យដំណើរការនាំចេញ និងអ្នកដាំអាចស្វែងរកទីផ្សារ លក់ផលិតផលតាមរដូវកាលផងដែរ។ កសិករតៃវ៉ាន់កំពុងប្រមូលផលផ្លែក្រូចថ្លុង មានសំបកក្រាស់ល្អ និងមានលក្ខណៈសមស្រប អាចរក្សាទុកបានយូរ សម្រាប់ដឹកជញ្ជូនទៅកាន់ទីផ្សារឆ្ងាយៗ។ នៅថ្ងៃទី២៥ ខែសីហា និងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរចិនបានបន្ថែមចំនួនចម្ការក្រូចថ្លុង និងទីតាំងវេចខ្ចប់នៅក្នុងកោះតៃវ៉ាន់ជាច្រើនទៀត បញ្ចូលទៅក្នុងបញ្ជីមានសិទ្ធិនាំចេញទៅចិនដីគោក។ សមាគមកសិករតៃវ៉ាន់រំពឹងថា ការដឹកជញ្ជូនផ្លែក្រូចថ្លុងទៅកាន់ទីផ្សារចិនដីគោង និងក្រុងហុងកុង អាចកើនឡើងនៅឆ្នាំ២០២៦នេះ។ រៀងរាល់សប្តាហ៍ កប៉ាល់ដឹកទំនិញ បានដឹកផ្លែក្រូចថ្លុងតៃវ៉ាន់ ចូលទីកាន់ទីផ្សារក្នុងខេត្តណានជីង របស់ចិនដីគោក ខណៈអ្នកទិញនៅខេត្តក្វាងទុង និងខេត្តហ្វូជាន ក៏កំពុងចង់ទិញផ្លែក្រូចថ្លុងនាំចូលពីកោះតៃវ៉ាន់ផងដែរ។ កាលពីឆ្នាំ២០២៤ សហគមន៍អ្នកដាំដំណាំហូបផ្លែ នៅកោះតៃវ៉ាន់ បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនលក់រាយ នៅចិនដីគោក ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលធ្វើការនាំចេញផ្លែឈើពីកោះតៃវ៉ាន់ អាចធ្វើដំណើរតាមកប៉ាល់ពីត៉ៃវ៉ាន់ទៅដល់ទីផ្សារចិន ក្នុងរយៈពេលខ្លីបំផុត ត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ។ យោងតាមអាជ្ញាធរកសិកម្មតៃវ៉ាន់ ការនាំចេញផលិតផលកសិកម្មរបស់កោះតៃវ៉ាន់ បានធ្លាក់ចុះក្នុងឆមាសទី១ ឆ្នាំ ២០២៦ ដោយសារការនាំចេញទៅសហរដ្ឋអាម៉េរិក និងជប៉ុនធ្លាក់ចុះ។ ផ្ទុយទៅវិញ ការនាំចេញទៅចិនដីគោកបានកើនឡើង៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

រដ្ឋាភិបាលហ្វីលីពីនផ្តល់ជំនួយ៦៨លានដុល្លារ សម្រាប់ស្បៀងអាហារដល់ប្រជាជនក្រីក្រ
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានចែកចាយជំនួយ និងសេវាកម្មកសិកម្ម ដែលមានតម្លៃជាង៦លានដុល្លារ ដល់ប្រជាកសិករជាង៥៤ម៉ឺននាក់ តាមរយៈកម្មវិធីចែកស្បៀងអាហាររបស់រដ្ឋាភិបាលភិបាល។ ការអនុវត្តកម្មវិធីនៅទូទាំងប្រទេសនេះ រួមមានការគាំទ្រដល់វិស័យស្រូវអង្ករ ពោត ដំណាំមានតម្លៃខ្ពស់ បសុសត្វ និងជលផល។ កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលកម្មវិធីស្បៀងអាហាររបស់រដ្ឋាភិបាល ដែលផ្តល់លទ្ធភាពឲ្យប្រជាជនងាយរងគ្រោះ អាចទទួលបានអង្ករមានតម្លៃថោក ត្រឹម២០ប៉េសូហ្វីលីពីន ឬស្មើនឹង១ ២៩០រៀលខ្មែរ ក្នុងមួយគីឡូក្រាម។ អង្ករនេះបានមកពីអង្ករក្នុងស្តុករបស់អាជ្ញាធរស្បៀងអាហារជាតិហ្វីលីពីន ដែលបានទិញពីកសិករដាំស្រូវក្នុងស្រុក។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ជំនួយនេះមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កសិករ។ លោកបានមានប្រសាសន៍ដូច្នេះថា «យើងចង់ធានាថា កសិកររបស់យើងទទួលបានការគាំទ្រតាមតម្រូវការ ដើម្បីផលិតបានទិន្នផលកាន់តែខ្ពស់ រកចំណូលបានកាន់តែច្រើន និងកសាងជីវភាពប្រកបដោយសុវត្ថិភាព និងមានស្ថិរភាពជាងមុន»។ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានដាក់ឲ្យអនុវត្តជាលើកដំបូងនៅឆ្នាំ២០២៤ ក្រោមគោលគំនិតនាំសេវាកម្ម និងជំនួយរបស់រដ្ឋាភិបាលឲ្យកាន់តែខិតជិតសហគមន៍ក្រីក្រ តាមរយៈកិច្ចសហការសម្របសម្រួលរវាងស្ថាប័នជាតិ និងរដ្ឋបាលមូលដ្ឋាន។ សម្រាប់ក្រសួងកសិកម្ម កញ្ចប់ថវិកាជំនួយមានទឹកប្រាក់ចំនួន៦៨លានដុល្លារនេះ ធ្វើឲ្យជំនួយរបស់រដ្ឋាភិបាលបានទៅដល់ដៃកសិករ អ្នកនេសាទ និងអ្នកងាររងគ្រោះនៅតាមទីតំបន់ជនបទ មានដូចជាធាតុចូលកសិកម្ម និងការគាំទ្រផលិតកម្ម រហូតដល់ការចូលដំណើរការទីផ្សារ និងកម្មវិធីបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រជាជនហ្វីលីពីនក្រីក្រ៕ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1) គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ
ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ
កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ១០ប្រទេស លើពិភពលោក
ដោយ ឡុង សារេត ភ្នំពេញ៖ ចេកអំបូងលឿងរបស់កម្ពុជាមានវត្តមានលើទីផ្សារចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ២០២៦នេះ កម្ពុជានាំចេកអំបូងលឿង ជិត២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្នដំណាំចេកអំបូងលឿងនេះកំពុងមានសក្តានុពលខ្ពស់ទាក់ទាញអ្នកវិនិយោគ ឱ្យមកដាំដុះនៅកម្ពុជាកាន់តែច្រើន ។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ លោកលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុងខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណជាង៤៨ម៉ឺនតោន៕
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីន ឱ្យនាំចូលជលផល៦ម៉ឺនតោន មុនបិទរដូវនេសាទ ឆ្នាំ២០២៦
ម៉ានីល៖ ហ្វីលីពីន បានយល់ព្រមឱ្យនាំចូលត្រី និងផលិតផលនេសាទផ្សេងទៀត សរុប ៦ ម៉ឺនតោន ដើម្បីធានាបានការផ្គត់ផ្គង់ក្នុងស្រុកឱ្យគ្រប់គ្រាន់ និងរក្សាស្ថិរភាពតម្លៃ នៅមុនពេលបិទរដូវនេសាទ ឆ្នាំ២០២៦នេះ។ ការកំណត់បរិមាណនេះ គឺជាដំណាក់កាលទីមួយ នៃការនាំចូលត្រី និងផលិតផលជលផលរហូតដល់២៥ម៉ឺនតោន ដែលត្រូវបានអនុញា្ញតជាមុន តាមរយៈវិញ្ញាបនបត្រចាំបាច់សម្រាប់ការនាំចូល ឆ្នាំ២០២៦ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានឯកភាព កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងដំណាក់កាលទីមួយ ត្រី និងជលផលចំនួន ៥ ម៉ឺនតោន នឹងត្រូវចែកចាយតាមទីផ្សារលក់រាយក្នុងស្រុក។ ចំណែក ១ ម៉ឺន តោន នឹងរក្សាទុកសម្រាប់តម្រូវការរបស់រដ្ឋាភិបាលចែកចាយផលិតផលកសិកម្ម និងផលិតផលជលផល តាមទីផ្សារគោលដៅ ដែលមានការគាំទ្រពីរដ្ឋាភិបាល ក្នុងគោលបំណងធ្វើឱ្យម្ហូបអាហារមានតម្លៃសមរម្យសម្រាប់ប្រជាជន។ ក្រសួងកសិកម្មហ្វីលីពីន ចាប់ផ្តើមចេញលិខិតអនុញ្ញាតឱ្យនាំចូល ដោយបញ្ជាក់ពីអនាម័យ និងភូតគាមអនាម័យ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦។ លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល ធ្លាប់បានលើកឡើងថា ការមកដល់នៃត្រីនាំចូល នឹងត្រូវពន្យារទៅត្រីមាសទី៤ […]
News & ជាតិ & ព័ត៌មានថ្មីៗ

សមាគមក្តាមថ្មកំពុងចរចានាំក្ដាមថ្មកោះកុង ចូលផ្សារទំនើបនៅភ្នំពេញ
ដោយ ឡុងសារេត ភ្នំពេញ៖ ក្តាមថ្មកោះកុង ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រចាំខេត្តកោះកុង កំពុងមានការចរចាយកចូលទៅទីផ្សារទំនើបនៅក្រុងភ្នំពេញ ខណៈតម្លៃកំពុងសិក្សា។ លោក វង្ស តារា ប្រធានសមាគមក្តាមថ្មកោះកុងបានឱ្យដឹងថា ក្តាមថ្មកោះកុងត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ហៅកាត់ថា GI កាលពីខែមេសាឆ្នាំ២០២៦ ។ ទោះបីជាមានការទទួលស្គាល់បែបនេះក្ដី រហូតមកដល់ពេលនេះ ក្ដាមថ្មកោះកុងនៅមិនទាន់មានដំណើរការទិញដូរឲ្យបានជាដុំកំភួននៅឡើយទេ។ ថ្នាកដឹកនាំក្រសួងពាណិជ្ជកម្មកំពុងជួយសម្របសម្រួលឱ្យក្ដាមថ្មកោះកុង នេះបានចូលទៅក្នុងទីផ្សារទំនើបអ៊ីអន និងកំពុងសិក្សាអំពីតម្លៃ ដោយធ្វើយ៉ាងណាឱ្យខាងទីផ្សារទទួលយកបាន។ ទាក់ទងនឹងតម្លៃក្តាមថ្មកោះកុងនេះ, បើតាមប្រធានសមាគមខាងលើបានដាក់តម្លៃទៅតាមប្រភេទឬទំហំរបស់ក្តាមថ្មជាក់ស្តែង។ សម្រាប់ក្តាមថ្ម GI ទំហំ២ទៅ៣ខាំ គឺមួយគីឡូក្រាមថ្លៃ៦ម៉ឺនរៀល ខ្នាត៣ទៅ៦ខាំ គឺមួយគីឡូ ៧ម៉ឺនរៀល និងក្តាមថ្ម ដាក់លាយទំហំចូលគ្នា មានតូចនិងធំ គឺមួយគីឡូក្រាម៦៥០០០រៀល។ ប្រធានសមាគមក្តាមថ្មកោះកុងសង្ឃឹមថា ខាងទីផ្សារទំនើបនឹងអាចទទួលយកតម្លៃនេះបាន។ សមាគមបានលើកឡើងថា នៅខេត្តកោះកុង មួយរយៈមកនេះមានព្យុះភ្លៀងជាប់គ្នាជិតមួយខែ ពិបាករកក្តាមថ្មដែលមានគុណភាពល្អៗយកមកផ្គត់ផ្គង់នៅលើទីផ្សារ ។ ក្តាមថ្មប្រមូលទិញពីប្រជាកសិករនេសាទនៅឃុំពាមក្រសោប ក្នុងមួយថ្ងៃប្រមាណ១០០គីឡូក្រាម ប៉ុន្តែអាចជ្រើសយកធ្វើជាក្តាមដែលមានគុណសម្បត្តិល្អចូលជាផលិតផលGIបាន មានតែពី១០ទៅ១៥គីឡូក្រាមប៉ុណ្ណោះ៕
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ី និងប៊ុលហ្គារី ពង្រីកទីផ្សារម្ហូបអាហារ និងផលិតផលកសិកម្ម
ហ្សាការតា៖ ឥណ្ឌូណេស៊ី និងប៊ុលហ្គារី កំពុងពង្រីកទីផ្សារផលិតផលកសិកម្ម និងម្ហូបអាហារ ព្រមទាំងបើកឱកាសសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាក្នុងវិស័យម្ហូបអាហារ នៅក្នុងប្រទេសទាំងពីរ។ ការងារនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការម្ហូបអាហាររបស់ឥណ្ឌូណេស៊ី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច វិនិយោគ និងឧស្សាហកម្មរបស់ប៊ុលហ្គារី នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ លោករដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការម្ហូបអាហាររបស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា «ភាពជាដៃគូនេះនឹងពង្រឹងឧស្សាហកម្មម្ហូបអាហារជាតិ ព្រមទាំងធានាការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់កម្មវិធីអាហារូបត្ថម្ភឥតគិតថ្លៃ» នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ក្នុងជំនួបនេះផងដែរ ឥណ្ឌូណេស៊ីបានណែនាំផលិតផលសំខាន់ៗមួយចំនួន ដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅប៊ុលហ្គារី និងនៅទូទាំងអឺរ៉ុប រួមមាន កាកាវ ដូង ប្រេងដូង និងផលិតផលម្ហូបអាហារហាឡាល់។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏ចាត់ទុកប៊ុលហ្គារីថា ជាច្រកយុទ្ធសាស្ត្រមួយសម្រាប់ផលិតផលឥណ្ឌូណេស៊ីក្នុងការចូលទៅកាន់ទីផ្សារអឺរ៉ុប។ ក្រៅពីពាណិជ្ជកម្ម ឥណ្ឌូណេស៊ីកំពុងអញ្ជើញវិនិយោគិនប៊ុលហ្គារី ឱ្យមកវិនិយោគ ជាពិសេសក្នុងការចិញ្ចឹមគោ និងបច្ចេកវិទ្យាកែច្នៃផលិតផលទឹកដោះគោក្នុងស្រុក។ យោងតាមសេចក្តីថ្លែងការណ៍ ប្រទេសប៊ុលហ្គារី សុំនាំចូលទំនិញម្ហូបអាហារមួយចំនួនក្នុងទីផ្សារឥណ្ឌូណេស៊ី រួមមាន ទឹកដោះគោ សាច់គោ ពោត និងម្សៅស្រូវសាលី។ ប៊ុលហ្គារី ក៏បានបង្ហាញពីការត្រៀមខ្លួនបង្កើនការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម និងម្ហូបអាហារ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ប្រទេសទាំងពីរយល់ឃើញថា ការពង្រឹងពាណិជ្ជកម្មម្ហូបអាហារ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយឥណ្ឌូណេស៊ី […]
ជាតិ & ព័ត៌មានថ្មីៗ

កម្ពុជា និងហ្វីលីពីន ឯកភាពនាំចេញអង្ករជាផ្លូវការតាមផ្លូវទឹកថ្មី ទៅកាន់ទីផ្សារហ្វីលីពីន
ដោយ ហៃ ស៊ីណា ព្រះសីហនុ៖ ពិធីសម្ពោធដ៏សំខាន់នៃការដឹកជញ្ជូនអង្ករ១០ ០០០តោន តាមផ្លូវទឹក ដោយនាវាដឹកទំនិញរាយរវាងក្រុមហ៊ុន ស៊ីធី រ៉ាយស៍ និង ឌីឡាយ ត្រេដីង (Dilai Trading) ដើម្បីនាំចេញដោយផ្ទាល់ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីនបានសម្រេចជាផ្លូវការហើយ។ ពិធីនេះគឺក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអធិបតីភាព ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ការដឹកជញ្ជូននាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។ឧកញ៉ា ឡាយ ឈុនហួរ អគ្គនាយក្រុមមហ៊ុន ស៊ីធី រ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការសម្រេចនាំចេញតាមសាឡង់ ១ម៉ឺនតោនទៅកាន់ទីផ្សារហ្វីលីពីននេះគឺ ជាការជម្រុញមួយកម្រិតទៀត ដែលឈានដល់គោលដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយសម្តេចតេជោ អតីនាយករដ្ឋមន្រ្តី ហើយការនាំចេញអង្កររាយដាក់នៅតាមសាឡង់នេះគឺ ជាមធ្យោបាយថ្មីមួយទៀតលើការនាំចេញតាមកុងទ័រន័រ ដែលកន្លងមកមានការខ្វះខាតផងដែរ។ឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់ថា ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន ស៊ីធី រ៉ាយស៍ […]
