តៃប៉ិ៖ ការដឹកជញ្ជូនផ្លែឈើពីកោះតៃវ៉ាន់ទៅកាន់ទៅកាន់ទីផ្សារចិនដីគោក កំពុងកើនឡើងយ៉ាងខ្លាំង ខណៈចម្ការដាំដុះ និងទីតាំងវេចខ្ចប់ផលិតផល មានកាន់តែច្រើន ដើម្បីធ្វើឲ្យដំណើរការនាំចេញ និងអ្នកដាំអាចស្វែងរកទីផ្សារ លក់ផលិតផលតាមរដូវកាលផងដែរ។
កសិករតៃវ៉ាន់កំពុងប្រមូលផលផ្លែក្រូចថ្លុង មានសំបកក្រាស់ល្អ និងមានលក្ខណៈសមស្រប អាចរក្សាទុកបានយូរ សម្រាប់ដឹកជញ្ជូនទៅកាន់ទីផ្សារឆ្ងាយៗ។
នៅថ្ងៃទី២៥ ខែសីហា និងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរចិនបានបន្ថែមចំនួនចម្ការក្រូចថ្លុង និងទីតាំងវេចខ្ចប់នៅក្នុងកោះតៃវ៉ាន់ជាច្រើនទៀត បញ្ចូលទៅក្នុងបញ្ជីមានសិទ្ធិនាំចេញទៅចិនដីគោក។ សមាគមកសិករតៃវ៉ាន់រំពឹងថា ការដឹកជញ្ជូនផ្លែក្រូចថ្លុងទៅកាន់ទីផ្សារចិនដីគោង និងក្រុងហុងកុង អាចកើនឡើងនៅឆ្នាំ២០២៦នេះ។
រៀងរាល់សប្តាហ៍ កប៉ាល់ដឹកទំនិញ បានដឹកផ្លែក្រូចថ្លុងតៃវ៉ាន់ ចូលទីកាន់ទីផ្សារក្នុងខេត្តណានជីង របស់ចិនដីគោក ខណៈអ្នកទិញនៅខេត្តក្វាងទុង និងខេត្តហ្វូជាន ក៏កំពុងចង់ទិញផ្លែក្រូចថ្លុងនាំចូលពីកោះតៃវ៉ាន់ផងដែរ។
កាលពីឆ្នាំ២០២៤ សហគមន៍អ្នកដាំដំណាំហូបផ្លែ នៅកោះតៃវ៉ាន់ បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនលក់រាយ នៅចិនដីគោក ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលធ្វើការនាំចេញផ្លែឈើពីកោះតៃវ៉ាន់ អាចធ្វើដំណើរតាមកប៉ាល់ពីត៉ៃវ៉ាន់ទៅដល់ទីផ្សារចិន ក្នុងរយៈពេលខ្លីបំផុត ត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ។
យោងតាមអាជ្ញាធរកសិកម្មតៃវ៉ាន់ ការនាំចេញផលិតផលកសិកម្មរបស់កោះតៃវ៉ាន់ បានធ្លាក់ចុះក្នុងឆមាសទី១ ឆ្នាំ ២០២៦ ដោយសារការនាំចេញទៅសហរដ្ឋអាម៉េរិក និងជប៉ុនធ្លាក់ចុះ។ ផ្ទុយទៅវិញ ការនាំចេញទៅចិនដីគោកបានកើនឡើង៕ (ផាន់ អាណា)







