កម្ពុជា និងហ្វីលីពីន ឯកភាពនាំចេញអង្ករជាផ្លូវការតាមផ្លូវទឹកថ្មី ទៅកាន់ទីផ្សារហ្វីលីពីន

photo_2026-09-16_16-53-33 (5)

ដោយ​ ហៃ ស៊ីណា

ព្រះសីហនុ៖ ពិធីសម្ពោធដ៏សំខាន់នៃការដឹកជញ្ជូនអង្ករ១០ ០០០តោន តាមផ្លូវទឹក ដោយនាវាដឹកទំនិញរាយរវាងក្រុមហ៊ុន ស៊ីធី រ៉ាយស៍ និង ឌីឡាយ ត្រេដីង (Dilai Trading) ដើម្បីនាំចេញដោយផ្ទាល់ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីនបានសម្រេចជាផ្លូវការហើយ។

ពិធីនេះគឺក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអធិបតីភាព ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។
ការដឹកជញ្ជូននាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។
ឧកញ៉ា ឡាយ ឈុនហួរ អគ្គនាយក្រុមមហ៊ុន ស៊ីធី រ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការសម្រេចនាំចេញតាមសាឡង់ ១ម៉ឺនតោនទៅកាន់ទីផ្សារហ្វីលីពីននេះគឺ ជាការជម្រុញមួយកម្រិតទៀត ដែលឈានដល់គោលដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយសម្តេចតេជោ អតីនាយករដ្ឋមន្រ្តី ហើយការនាំចេញអង្កររាយដាក់នៅតាមសាឡង់នេះគឺ ជាមធ្យោបាយថ្មីមួយទៀតលើការនាំចេញតាមកុងទ័រន័រ ដែលកន្លងមកមានការខ្វះខាតផងដែរ។
ឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់ថា ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន ស៊ីធី រ៉ាយស៍ សូមថ្លែងអំណរគុណដល់ការជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យក្រុមហ៊ុនលោកក្លាយជាក្រុមហ៊ុននាំចេញអង្ករជាលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន ដឹកដោយសាឡង់នេះ ហើយុសង្ឃឹមថា ការបើកផ្លូវទាំងអស់នេះធ្វើឲ្យសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជានិងអ្នកនាំចេញផ្សេៗធ្វើការរៀនសូត្រ ដើម្បីជំរុញការនាំចេញអង្ករ១លានតោនឬលើស១លានតោននៅឆ្នាំបន្តបន្ទាប់ទៀត។
ឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់ថា បើសិនជាគ្មានការដាក់ចេញគោលការណ៍ច្បាស់លាស់ពីប្រមុខរាជរដ្ឋាភិបាលទេ គឺយើងនឹងមិនអាចសម្រេចបានការនាំចេញ១លានតោនបាននោះទេ ហើយក្នុងនាមសហប័ន្ធស្រូវអង្ករកម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាកសិករដែលខិតខំផលិតស្រូវបានល្អនឹងមានគុណភាព ដែលសហប័ន្ធនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការចរចារពង្រីកទីផ្សារជូនដល់កសិករ ដើម្បីបង្កើនជីវភាពកាន់តែល្អប្រសើរផងដែរ។
ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមានបន្ថែមទៀត ៨៧ ៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦ តោន។
មធ្យោបាយនេះនឹងជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងធានានូវការផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព៕


image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

image_2026-10-01_13-26-35
គ្រោះទឹកជំនន់នៅថៃ ធ្វើឱ្យអ្នកបាងកកសម្រុកទិញទំនិញ បន្លែបង្ការស្ទើរគ្មានសល់ ព្រោះភ័យពេក

បាងកក៖ គ្រោះទឹកជំនន់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្តាហ៍មុន បានធ្វើឱ្យប្រជាជនថៃជ្រួលច្របល់ ផ្អើលនាំគ្នាសម្រុកទិញទំនិញម្ហូបអាហារ បន្លែបង្ការ មកស្តុកទុករៀងៗខ្លួន ដោយសារភ័យពេក និងខ្លាចគ្មានអ្វីបរិភោគ។ នៅតាមបណ្តាហាង 7-Eleven ដែលជាបណ្តាញហាងលក់រាយដ៏ធំបំផុតរបស់ប្រទេសថៃ ស្ទើរលែងមានទំនិញប្រភេទម្ហូបអាហារ​ ឬបន្លែបង្ការ ដោយសារប្រជាជនថៃ បាននាំគ្នាសម្រុកទិញគ្រឿងឧបភោគ និងបរិភោគយកមកស្តុកទុកតែរៀងៗខ្លួន រួមទាំងអាហារស្រស់ និងអាហារក្រៀម និងភេសជ្ជៈផ្សេងៗ។ បុគ្គលិកធ្វើការនៅហាងទំនិញ កាលពីចុងសប្តាហ៍មុន បានប្រមែប្រមូលទំនិញលក់អស់គ្មានសល់ ព្រោះប្រជាជនថៃភ័យស្លន់ស្លោរ ខ្លាចគេទិញអស់មុន។ បុគ្គលិកបាននិយាយថា «មូលហេតុ គឺប្រហែលជាដោយសារមនុស្សភ័យនឹងទឹកជំនន់ ហើយខ្លាចអត់មានអ្វីហូប»។ ប្រជាជនថៃជាច្រើនបានសម្រុកចូលផ្សារ ដើម្បីទិញអង្ករ បន្លែបង្ការ និងអាហារកំប៉ុងមកស្តុកទុកតែរៀងៗខ្លួន ធ្វើឱ្យកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា បុគ្គលិកតាមហាងប្រឹងកុម្ម៉ង់ទំនិញចូល ប៉ុន្តែរកមិនគ្រប់ឡើយ ដោយសារអ្នកទិញភ័យថា​ កម្ពស់ទឹកជំនន់នៅតាមដងផ្លូវ អាចធ្វើឱ្យពួកគេចេញទៅណាលែងរួច។ នៅទីក្រុងបាងកកទទួលកម្រិតទឹកភ្លៀងលើសពី៣០០ មីលីម៉ែត្រ ដែលបានធ្វើឱ្យប្រឡាយ និងលូហៀរទឹកស្អុយមកលើថ្នល់ និងបណ្តាលឱ្យជន់លិចផ្ទះ និងហាងទំនិញ។ អាជ្ញាធរទីក្រុងបានប្រកាសថា ខណ្ឌទាំង៥០របស់ក្រុងបាងកក សុទ្ធតែជួបគ្រោះមហន្តរាយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់ ការកកស្ទះចរាចរណ៍ និងការរំខានដល់ជីវភាពប្រចាំថ្ងៃ […]

image_2026-10-01_16-00-11
សាច់គោជប៉ុន នៅវៀតណាម ផលិតពីសាច់ក្របីឥណ្ឌា, ឈ្មួញខិលខូចជាប់គុកជាបន្តបន្ទាប់

ភ្នំពេញ៖ ចាប់ពីចុងឆ្នាំ២០២៥ រហូតដល់ខែកញ្ញា ឆ្នាំ២០២៦នេះ សារព័ត៌មានវៀតណាម​ បានចេញផ្សាយរឿងអាស្រូវជាហូរហែពាក់ព័ន្ធនឹងគុណភាព និងសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសវៀត ជាពិសេសតាមបណ្តាខេត្តក្បែរៗទីក្រុងហាណូយ។ រឿងអាស្រូវទាំងនោះ ភាគច្រើនជាប់ពាក់ព័ន្ធនឹងការប្រើសារធាតុគីមីហាមឃាត់នៅលើផលិតចំណីអាហារ ជាផលិតផលស្រស់ៗ មានបន្លែផ្លែឈើ ដូចជាសណ្តែកបណ្ដុះ ស្ពៃ ផ្លែទុរេន ផលិតសាច់ ដូចជាសាច់គោ សាច់ក្របី ឬសាច់ជ្រូកងាប់ដោយសារជំងឺប៉េសជ្រូកជាដើម។ យោងតាមសារព័ត៌តវៀតណាម អំពើខុសច្បាប់បែបនោះ​ប្រព្រឹត្តិដោយជនជាតិវៀតណាម មានមុខរបរជាពាណិជ្ជករ អាជីវករ​ កសិករ រហូតតារាល្បីល្បាញលើបណ្តាញទំនាក់ទំនងសង្គមថែមទៀត ហើយត្រូវសមត្ថកិច្ចវៀតណាមបង្ក្រាបបានជាបន្តបន្ទាប់។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សារព័ត៌មានវៀតណាម ឈ្មោះ ហ្សឹនជី (DANTRI) បានចេញផ្សាយអំពីតារាល្បីល្បាញលើហ្វេសប៊ុក និងពូកែខាងបរិភោគសាច់ឆ្កែអួតគេ ត្រូវនគរបាលវៀតណាមចាប់ខ្លួន ពីបទបំពាលច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហាររបស់វៀតណាម។ នគរបាលខេត្តឡៅកាយ (Lao Cai) មានព្រំប្រទល់ជាប្រទេសចិន បានចាប់ខ្លួនបុរសម្នាក់ វូ ហួងហាយ (Vu Hoang Hai) ដែលតែងតែលេចមុខលើគណនីហ្វេសប៊ុក ឈ្មោះ សាប៉ា ធីវី “Sapa TV” ពីបទឧក្រិដ្ឋក្លែងបន្លំអតិថិជន ដោយយកងៀតសាច់ក្របីឥណ្ឌាថា […]

កាលវិភាគផ្សព្វផ្សាយ