Tag: trending
News & អន្តរជាតិ

ភូមាខិតខំនាំចេញគ្រាប់ពូជស្រូវ ទៅក្រៅប្រទេស
ណៃពិដោ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករភូមា កំពុងខិតខំប្រឹងប្រែងក្នុងការនាំចេញពូជស្រូវរបស់ខ្លួនទៅកាន់បរទេស រួមមានប្រទេសហ្វីលីពីន បង់ក្លាដែស និងប្រទេសឥណ្ឌូណេស៊ី។ ក្រសួងកសិកម្ម សហការជាមួយសហព័ន្ធស្រូវអង្ករភូមា បាននិងកំពុងរៀបចំផែនការនាំចេញពូជស្រូវទៅកាន់ប្រទេសបង់ក្លាដែស ហ្វីលីពីន និងឥណ្ឌូណេស៊ី។ ប្រធានសហពន្ធស្រូវអង្ករភូមា បានមានប្រសាសន៍ថា «ស្រូវមានតម្លៃខ្លាំងណាស់។ នៅពេលស្រូវស្រស់សម្រាប់កិនជាអង្ករមានតម្លៃប្រហែល៣០០ ទៅ៤០០ដុល្លារ ក្នុងមួយតោន ចំណែកគ្រាប់ពូជអាចទទួលបានតម្លៃរហូតដល់៧០០ ទៅ៨០០ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករភូមាត្រូវគិតពីប្រាក់ចំណេញក្នុងមួយហិកតា និងកំណត់ផែនការផលិតស្រូវ ឬផលិតគ្រាប់ស្រូវពូជឱ្យបានល្អ»។ ប្រទេសហូឡង់ និងប្រទេសបែលហ្ស៊ិក គឺជាប្រទេសឈានមុខគេក្នុងការផលិតគ្រាប់ពូជស្រូវ និងការបង្កាត់ពូជរុក្ខជាតិ ដោយកាន់តំណែងកំពូលក្នុងការនាំចេញគ្រាប់ពូជនៅលើឆាកអន្តរជាតិ។ រីឯប្រទេសភូមាបានផលិតគ្រាប់ពូជស្រូវគ្រប់គ្រាន់ដោយខ្លួនឯង។ ហេតុដូច្នេះហើយ ប្រទេសភូមាកំពុងរៀបចំផែនការនាំចេញគ្រាប់ពូជស្រូវមួយចំនួន។ ប៉ុន្តែគ្រាប់ពូជស្រូវមួយចំនួននៅតែត្រូវបាននាំចូល។ លើសពីនេះទៀត ប្រទេសភូមាក៏កំពុងផលិតគ្រាប់ពូជសណ្តែកផងដែរ។ ប៉ុន្តែគ្រាប់ពូជសណ្តែក និងគ្រាប់ពូជពោតមួយចំនួនត្រូវបាននាំចូល។ ពូជពោតភូមាមានពីរប្រភេទ គឺពូជពោតយកគ្រាប់ទុំ និងពោតផ្អែម។ ពោតយកគ្រាប់ទុំ គឺសម្រាប់ផលិតជាចំណីសត្វ និងអាហារកែច្នៃ មានតម្លៃត្រឹមតែ២០០ដុល្លារ ក្នុងមួយតោន ខណៈពោតផ្អែមមានតម្លៃរហូតដល់៥០០ ទៅ៦០០ ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករចាំបាច់ត្រូវដាំដុះទាំងពោតគ្រាប់យកគ្រាប់ទុំ និងពោតផ្អែម […]
News & ជាតិ

យុវជនជមានចំណេះដឹងលើការឆុងកាហ្វេចង់ឱ្យមានកម្មវិធីប្រកួតសិល្បៈឡាតេអាតជើងឯកជាប្រចាំឆ្នាំដើម្បីឱ្យកម្ពុជាមានសមត្ថភាពកាន់តែប្រសើរ
ដោយ ឡុង សារេត ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកកម្ពុជា-ចិនលើកដំបូងក្នុងឆ្នាំ២០២៦បានបិទបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២៩ ខែមីនា។ សម្រាប់យុវជនដែលមានចំណេះដឹងលើការឆុងកាហ្វេចង់ឃើញការរៀបចំកម្មវិធីបែប អន្តរជាតិបែបនេះបន្តទៀតរៀបចំនៅកម្ពុជាឱ្យបានជារៀងរាល់ឆ្នាំដើម្បីពលរដ្ឋក្នុងស្រុកដែលមានចំណេះដឹងលើការងារឆុងកាហ្វេអាចបង្កើនសមត្ថភាពកាន់តែប្រសើរថែមមួយកម្រិតទៀតនៅពេលអនាគត។ លោក កុសល និស្ស័យ ជាម្ចាស់ជ័យលាភីលេខ៣ពីការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា ចិនឆ្នាំ២០២៦ មកពីខេត្តកណ្តាល បានទទួលស្គាល់ថាកម្មវិធីប្រកួតសិល្បៈឡាតេអាតកម្ពុជា ចិននេះថាជាកម្មវិធីល្អ ព្រោះវាជួយឱ្យយុវជនក្នុងប្រទេសមានដែលមានចំណេះដឹងលើការឆុងកាហ្វេ រឹតតែមានសមត្ថភាពកាន់តែប្រសើរឡើងទៅលើការរចនារូប ឬការចាក់រូបលើកែវកាហ្វេ។ លោកបន្តថា ក្នុងនាមជាបេក្ខជនជាប់ចំណាត់ថ្នាក់លេខ៣ពីកម្មវិធីប្រកួតសិល្បៈឡាតេអាត បានផ្តល់នូវបទពិសោធន៍ល្អៗ អាចឱ្យខ្លួនឯកយកចំណេះដឹងក៏ដូចជាបទពិសោធន៍នេះទៅពង្រឹងសមត្ថភាពបន្ថែមដើម្បីចូលរួមនៅកម្មវិធីនៅពេលអនាគត។ លោក កុសល និស្ស័យ បានគូសបញ្ជាក់ថាបន្ថែមថា “ខ្ញុំចង់ឃើញកម្មវិធីនេះជារៀងរាល់ឆ្នាំ ។ប្រសិនបើមានអ្នករៀបចំកម្មវិធីឡើងបាន ខ្ញុំគិតថាយុវជនយើងកាន់តែមានគុណភាពខ្លាំងជាងនេះ ដោយសារគាត់បានចូលរួមក្នុងការប្រកួតស្ទើតែរាល់ឆ្នាំ។ដូចនេះ ការប្រកួតសិល្បៈឡាតេអាតពីមួយឆ្នាំទៅមួយឆ្នាំគាត់នឹងមានការអភិវឌ្ឍខ្លួនឯងកាន់តែខ្លាំង”។ លោក ហុយ ឆេងលី ម្ចាស់ជ័យលាភីលេខ២មកពីខេត្តមណ្ឌលគិរី បានឱ្យដឹងថាលោក បានចូលប្រឡូកនៅក្នុងវិស័យកាហ្វេតាំងពីឆ្នាំ២០២០ ប៉ុន្តែមិនសូវស៊ីជម្រៅខ្លាំងប៉ុន្មាននោះទេ ហើយទើបតែចាប់ផ្តើមជាក់លាក់នៅឆ្នាំ២០២៣ ហើយធ្លាប់បានចូលរួមប្រកួតស្នាដៃចាក់រូបលើកែវកាហ្វេម្តងនៅក្នុងកម្មវិធីដែលរៀបចំនៅក្នុងប្រទេស ប៉ុន្តែមិនទទួលបានពានរង្វាន់លើកទឹកចិត្តនោះទេ។ លោកបន្តថា “សម្រាប់ការចូលរួមប្រកួតប្រជែងសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិនឆ្នាំ២០២៦ជាមួយបេក្ខជនផ្សេងទៀត ខ្ញុំពុំដែលរំពឹងថាអាចទទួលបានជ័យលាភីលេខ២ដូចពេលនេះទេ ដោយសារបេក្ខជនចូលរួមប្រកួតសុទ្ធតែអ្នកមានសមត្ថភាពក្នុងការចាក់រូបលើកែវកាហ្វេ ហើយភាគច្រើនពួកគាត់រស់នៅទីក្រុងភ្នំពេញ ។ ដោយឡែកយើងវិញរស់នៅតាមជនបទមានពេលខ្លះការប្រើប្រាស់ឧបករណ៍នៅមានកម្រិតវាមិនទំនើបដូចហាងកាហ្វេបើកនៅក្រុងភ្នំពេញ”។តែទោះជាបែបនេះ នូវតែព្យាយាមរចនារូបភាពនៅលើកែវកាហ្វេជាប្រចាំ នៅពេលមានភ្ញៀវកំម្ម៉ង់កាហ្វេ”។ លោក កែន […]
News & ជាតិ

ប្រជាកសិករនៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ក្នុងខេត្តព្រះវិហារ ទទួលបានបច្ចេកទេសភ្ញាស់កូនមាន់
ព្រះវិហារ៖ ប្រជាកសិករនៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែនស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណ ៣៤នាក់ក្នុងនោះ ស្ត្រីចំនួន ១៨នាក់ ទទួលបានបច្ចេកទេសក្នុងការភ្ញាស់កូនមាន់ និងថែរក្សាកូនមាន់បន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយហានិភ័យជម្ងឺលើសត្វមាន់ និងបង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ការទទួលបានបែបនេះ របស់កសិករធ្វើឡើង នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសភ្ញាស់កូនមាន់ និងការថែរក្សាកូនមាន់បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅអគារមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិទំនប់អូរស្វាយនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ នឹងជាគ្រូបង្គោលមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីបច្ចេកទេស បានបង្រៀនដល់កសិករជាទ្រឹស្តីអំពីរបៀបភ្ញាស់កូនមាន់ បង្ហាញពីបច្ចេកទេសធ្វើវ៉ាក់សាំង និងការចុះអនុវត្តផ្ទាល់នៅតាមផ្ទះកសិករ ដោយបង្ហាញអំពីបៀបធ្វើវ៉ាក់សាំង ចាក់វ៉ាក់សាំងលើសត្វមាន់ និងពិភាក្សាកែលម្អលើចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងជាមន្ត្រីសម្របសម្រួលគម្រោង បានមានប្រសាសន៍ថា ការអនុវត្តបច្ចេកទេសចិញ្ចឹមសត្វបានត្រឹមត្រូវ មិនត្រឹមតែបានជួយកាត់បន្ថយហានិភ័យនៃជម្ងឺឆ្លងលើសត្វចិញ្ចឹមនោះទេ ថែមទាំងបានធានាដល់ការកសាងប្រាក់ចំណូលរបស់កសិករកាន់តែប្រសើរឡើងថែមទៀត សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល កសិករដែលបានចូលរួម ទទួលសម្ភារៈកសិកម្មមួយចំនួនរួមមាន ម៉ាស៊ីនកិនផលិតចំណីសត្វចំនួន៣៣ ទូភ្ញាស់ស៊ុតមាន់ចំនួន២ និងបន្ទះសូឡាចំនួន២០គ្រឿង ដើម្បីបម្រើដល់វិស័យកសិកម្មប្រចាំថ្ងៃ ពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ តាមរយៈជំនួយដោយរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយធនាគាអភិវឌ្ឍន៍អាស៊ី។ ភូមិធម្មជាតិសម្ដេចតេជោហ៊ុនសែន គឺជាភូមិ១ […]
News & អន្តរជាតិ

ម៉ាឡេស៊ីគ្រោងផ្គត់ផ្គង់សាច់ជ្រូកដោយខ្លួនឯង ឱ្យបាន៩០ភាគរយ នៅឆ្នាំ២០៣០
កូឡាឡាំពួ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន រដ្ឋាភិបាលម៉ាឡេស៊ីមានគោលបំណងសម្រេចឱ្យបាននូវអត្រាផ្គត់ផ្គង់សាច់ជ្រូកដោយខ្លួនឯងឯង ឱ្យបានយ៉ាងហោចណាស់៩០ភាគរយ នៅឆ្នាំ២០៣០ កើនឡើងពី៦៧,៨ភាគរយ ក្នុងឆ្នាំ២០២៤។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក ចាន់ ហ្វុងហ៊ីន (Chan Foong Hin) បានមានប្រសាសន៍កាលពីពាក់កណ្តាលខែមីនាថា អត្រាបច្ចុប្បន្នបង្ហាញថា តម្រូវការសាច់ជ្រូកនៅក្នុងស្រុកនៅតែពឹងផ្អែកលើសាច់ជ្រូកនាំចូលពីបរទេស។ លោកបានមានប្រសាសន៍ថា ផលិតកម្មសាច់ជ្រូកក្នុងប្រទេសម៉ាឡេស៊ីត្រូវបានពង្រឹងតាមរយៈវិធានការមួយចំនួន រួមទាំងការនាំចេញជ្រូករស់ពីរដ្ឋសារ៉ាវ៉ាក់ ទៅកាន់ឧបទ្វីបម៉ាឡេស៊ី និងការកែលម្អវិធានការទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងពីសត្វមកមនុស្ស ដើម្បីបង្កើនផលិតភាពកសិដ្ឋាន។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលតម្លៃលើចំណីសត្វជាសកល ថ្លៃដើមផលិតកម្ម និងតម្លៃទីផ្សារ ក្រសួងបន្តតាមដានតម្លៃលក់ជ្រូករស់នៅកម្រិតកសិដ្ឋាន ក៏ដូចជាថ្លៃដើមចំណីសត្វ។ លោក ចាន់ ហ្វុងហ៊ីន បានបញ្ជាក់ថា នៅឆ្នាំ២០២៥ តម្លៃជ្រូករស់នៅតាមកសិដ្ឋានជាមធ្យម ប្រហែល១៧,៨០រីងហ្គីត ឬស្មើនឹង៤,៥ដុល្លារ ក្នុងមួយគីឡូក្រាម។ លោកបន្តថា រដ្ឋាភិបាលក៏នឹងជំរុញឱ្យមានការដាំដុះពោតជាលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំក្នុងស្រុកផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើពោតនាំចូលឱ្យមកនៅត្រឹមចំនួន៣០ភាគរយ ក្នុងឆ្នាំ២០៤០។ លោកអនុរដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលកំពុងជំរុញការផ្លាស់ប្តូរឧស្សាហកម្មចិញ្ចឹមជ្រូកបែបប្រពៃណីឆ្ពោះទៅរកការអនុវត្តបែបទំនើប ដូចជាប្រព័ន្ធទ្រូងជ្រូកបិទជិត ដែលធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជំងឺ និងកាត់បន្ថយការបំពុលបរិស្ថាន។ លោកបានមានប្រសាសន៍ថា កសិករម៉ាឡេស៊ូ ដែលផ្លាស់ប្តូរកសិដ្ឋានបើកចំហទៅជាប្រព័ន្ធបិទជិត មានសិទ្ធិទទួលបានការលើកទឹកចិត្ត និងការលើកលែងពន្ធលើប្រាក់ចំណូលពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ […]
News & ជាតិ

កម្ពុជា-ប្រទេសស្វីសពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកជំនាញ ដើម្បីជំរុញការលើកកម្ពស់ជំនាញកម្លាំងពលកម្មឆ្លើយតបទីផ្សារការងារ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Reto Gruningerនាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការបន្តកិច្ចគាំទ្រលើអភិបាលកិច្ច និងការសម្របសម្រួលលើប្រព័ន្ធ TVET នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីសដែលចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងនិង SDC ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ជនទេសន្តរប្រវេសន៍ ក៏ដូចជាកម្លាំងពលកម្មកម្ពុជាតាមរយៈការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យស្របទៅតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍភាពការងារ និងទិសដៅអាទិភាពចម្បងៗរបស់ក្រសួង ឱ្យស្របតាមស្តង់ដា និងកាន់តែមានភាពប្រមូលផ្តុំលើការផ្តល់ការបណ្តុះបណ្តាល ការធានាគុណភាព និងអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ សេដ្ឋកិច្ចឌីជីថល និងសង្គម និងសេដ្ឋកិច្ចបៃតងផងដែរ។ ជាមួយគ្នានេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អតីតពលករពីប្រទេសថៃអាចទទួលបានការទទួលស្គាល់ជំនាញ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ក្រសួងបានការរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់ពួកគាត់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់។ ការធ្វើតេស្តនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ […]
News & អន្តរជាតិ

កសិផលទាំង១០ប្រភេទរបស់វៀតណាម ដែលមានតម្លៃខ្ពស់ ក្នុងខែមករា ឆ្នាំ២០២៦
ហាណូយ៖ យោងតាមទិន្នន័យពីនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើ របស់ប្រទេសវៀតណាម ក្នុងខែមករា ឆ្នាំ២០២៦ បានឈានដល់ជាង៦៤៤លានដុល្លារ កើនឡើងជិត៧៣ភាគរយ បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០២៥។ រចនាសម្ព័ន្ធផលិតផលបានបន្តបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងពីផលិតផលស្រស់ ទៅជាផលិតផលកែច្នៃ ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។ គ្រាប់ផ្លែរីករាយ (Pistachios) ត្រូវបាននាំចេញទទួលបានតម្លៃខ្ពស់បំផុតក្នុងខែមករា ឆ្នាំ២០២៦។ ទោះបីជាចំណូលនាំចេញក្នុងខែមករា ឆ្នាំ២០២៦ បានធ្លាក់ចុះជិត២៣ភាគរយ ពីខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ក៏វានៅតែកើនឡើងជាង៤១៣ភាគរយ ពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដោយឈានដល់ទឹកប្រាក់ចំនួន១៣៧,៩២លានដុល្លារ និងមានចំនួនជាង២១ភាគរយនៃតម្លៃនាំចេញសរុប។ ចំណែកផ្លែទុរេននៅតែជាសញ្ញាល្អមួយនៅក្នុងការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាមនៅដើមឆ្នាំ២០២៦។ ការពង្រីកលេខកូដតំបន់ដាំដុះ និងពិធីសារស្តីពីការនាំចេញផ្លែទុរេនបង្កកទៅកាន់ប្រទេសចិនបានបម្រើជាកត្តាជំរុញកំណើនដ៏សំខាន់។ យោងតាមស្ថិតិបឋមពីនាយកដ្ឋានគយវៀតណាម ការនាំចេញផ្លែទុរេនគ្រប់ប្រភេទបានឈានដល់១១៧,២២លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦ ដោយធ្លាក់ចុះ៤៤ភាគរយ បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែនៅតែកើនឡើងជាង២៧៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។ គិតត្រឹមខែមករា ឆ្នាំ២០២៦ ចំនួនលេខកូដតំបន់ដាំដុះ និងកន្លែងវេចខ្ចប់ ដែលត្រូវបានអនុម័តដោយប្រទេសចិន បានកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ ប្រទេសវៀតណាមទទួលបានអត្ថប្រយោជន៍ក្នុងការផលិតផ្លែទុរេនខុសរដូវ ចាប់ពីខែវិច្ឆិកាឆ្នាំមុន ដល់ខែមីនាឆ្នាំបន្ទាប់ ខណៈប្រទេសដៃគូប្រកួតប្រជែង ដូចជាប្រទេសថៃ […]
News & ជាតិ

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិលើកទី១៧ ស្តីពីការអភិវឌ្ឍបរិស្ថាន និងជនបទ
ភ្នំពេញ៖ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិលើកទី១៧ ស្តីពីការអភិវឌ្ឍបរិស្ថាន និងជនបទ រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី២៦ –២៩ ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សន្និសីទអន្តរជាតិនេះ ផ្តោតលើការផ្លាស់ប្តូរសហគមន៍ជនបទតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងសន្តិសុខជីវភាព និងការអភិរក្សបរិស្ថានក្នុងតំបន់ជនបទ។ សន្និសីទនេះសហការរៀបចំដោយ អង្គការសង្គមអន្តរជាតិដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ជនបទ , សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានស្តារ និងអភិរក្សបរិស្ថាន ក្រោមប្រធានបទ «ការផ្លាស់ប្តូរសហគមន៍ជនបទ តាមរយៈវិទ្យាសាស្ត្រដែលជំរុញដោយដំណោះស្រាយ និងឌីជីថលលូបនីយកម្ម សម្រាប់សន្តិសុខជីវភាព»។ ប្រធានបទនេះផ្តោតលើរបៀបនៃការច្នៃប្រឌិត និងការសហការអាចនាំឱ្យកើតមានការផ្លាស់ប្តូរដ៏មានអត្ថន័យសម្រាប់តំបន់ជនបទ។ វាក៏បង្ហាញពីសារៈសំខាន់នៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងបង្កើតភាពរួមបញ្ចូល និងនិរន្តរភាពក្នុងជីវភាពប្រជាជនជនបទផងដែរ។ លើសពីនេះទៀត សន្និសីទនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវ និស្សិត អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំសហគមន៍មកពីជុំវិញពិភពលោក ដើម្បីចែករំលែកគំនិត បទពិសោធន៍ និងលទ្ធផលជោគជ័យ។ សន្នីសីទនេះក៏ផ្តល់វេទិកាសម្រាប់ការសហការបង្កើតដំណោះស្រាយដែលអាចអនុវត្តបានពិតប្រាកដក្នុងបរិបទជាក់ស្តែង។ តាមរយៈសន្និសីទនេះ អ្នកចូលរួមទាំងអស់បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការកសាងអនាគតមួយ ដែលសហគមន៍ជនបទមិនត្រូវបានបោះបង់ចោល ប៉ុន្តែត្រូវបានលើកកម្ពស់ឱ្យក្លាយជាអ្នកដឹកនាំក្នុងការបង្កើតភាពធន់ ការច្នៃប្រឌិត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ សូមបញ្ជាក់ថា សន្និសីទអន្តរជាតិលើកទី១៧ ស្តីពីការអភិវឌ្ឍបរិស្ថាន និងជនបទ […]
News & ជាតិ

ការប្រកួតសិល្បៈកាហ្វេឡាតេអាតជើងឯកកម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទកាហ្វេបង្រួបបង្រួមយើងទាំងអស់គ្នា បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកបដោយជោគជ័យ
ភ្នំពេញ៖ ព្រឹត្តិការណ៍ “ការប្រកួតសិល្បៈកាហ្វេឡាតេអាតជើងឯក កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦” (Cambodia – China 2026 1st Coffee Latte Art Championship CLA)” បានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ -២៩ ខែមីនា នៅសណ្ឋាគារ OAKWOOD ONE PARK និងបានបិទបញ្ចប់ប្រកបដោយជោគជ័យ នារសៀលថ្ងៃទី២៩ ខែមីនានេះ ក្រោមអធិបតីភាពឯកឧត្តម ឱក តារារិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក Johnny Mo នាយកប្រតិបត្តិអង្គការ CICC-YDD ព្រមទាំងតំណាងក្រុមហ៊ុនគីរីកាហ្វេ សណ្ឋាគារ OAKWOOD ONE PARK ក្រុមហ៊ុន BESTA […]
News & អន្តរជាតិ

ហ្វីលីពីនត្រៀមវិធានការទប់ស្កាត់ទំនិញឡើងថ្លៃ ក្នុងករណីសង្គ្រាមអ៊ីរ៉ង់អូសបន្លាយកាន់តែយូរ
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធានាថា វិធានការកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានករណីអាក្រក់បំផុតនៃការឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ដោយសារសង្គ្រាមកំពុងបន្តនៅមជ្ឈិមបូព៌ា។ ក្នុងអំឡុងពេលសួរដេញដោលគណៈកម្មាធិការឆ្លើយតប និងត្រួតពិនិត្យសម្រាប់យុទ្ធសាស្ត្រដោះស្រាយវិបត្តិទាន់ពេលវេលា និងមានប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់កសិករ អ្នកនេសាទ និងអ្នកប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ដូច្នេះថា សន្តិសុខស្បៀងមិនត្រឹមតែជាបញ្ហារបស់កសិកម្មប៉ុណ្ណោះទេ វាគឺជាស្ថិរភាពជាតិ។ ទោះបីជាតម្លៃបច្ចុប្បន្ននៃទំនិញកសិកម្មចាំបាច់មួយចំនួននៅក្នុងកម្រិតមុនជម្លោះក៏ដោយ ក៏ក្រសួងកសិកម្មបានព្យាករពីការកើនឡើងតម្លៃទំនិញ ប្រសិនបើតម្លៃប្រេងឆៅពិភពលោកឡើងដល់២០០ ដុល្លារក្នុងមួយធុងបារ៉ែល ហើយភាពតានតឹងនៅតែបន្តរហូតដល់១៨០ថ្ងៃទៀត។ លោក ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល បានបន្ថែមថា ទីភ្នាក់ងារក្រសួងកសិកម្មហ្វីលីពីនមានវិធានចំនួនប្រាំមួយជំហាន ដើម្បីដោះស្រាយការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ជី ការដឹកជញ្ជូន និងថ្លៃភស្តុភារកម្មជាដើម។ លោកបានមានប្រសាសន៍ថា ការឆ្លើយតបរបស់យើងមានអាទិភាពចំនួនប្រាំមួយ។ ទីមួយ ពង្រឹងផលិតកម្មក្នុងស្រុកដោយគាំទ្រដល់ដំណាំសំខាន់ៗ ចែកចាយគ្រាប់ពូជដែល្អ និងធន់នឹងអាកាសធាតុ និងកែលម្អសេវាកម្មពង្រីក។ ទីពីរ កាត់បន្ថយការចំណាយលើធាតុចូល ដោយការឧបត្ថម្ភធនប្រេងឥន្ធនៈ ការប្រើប្រាស់ជីជីវៈ ជីសរីរាង្គ និងធ្វើពិពិធកម្មប្រភពជី។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមពិធីបើកការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦។ កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា,ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, ឯកឧត្តម ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ,លោក Mo Shun Kan ប្រធានប្រតិបត្តិគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្ម RCEP ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ដែលរៀបចំឡើងដោយក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅសណ្ឋាគារណូវ៉ូតតែលភ្នំពេញ។ ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើការអនុវត្តផលិតកម្មកសិកម្មប្រកបដោយចីរភាព ពោលគឺការប្រើប្រាស់ដី ជី ថ្នាំ និងទឹក ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីរក្សាបាននូវការប្រើប្រាស់ដោយចីរភាព និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កេតឃើញថា ការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ហួសកម្រិត អាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹកយ៉ាងធ្ងន់ធរ ហើយបើមិនមានការកាត់បន្ថយ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវទេ ធនធានដី និងធនធានទឹក នឹងក្លាយជាធនធានកម្រនៅថ្ងៃអនាគត។ ក្នុងន័យនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បាននិងកំពុងចូលរួមយ៉ាងពេញលេញក្នុងការការពារការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងជំរុញការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបញ្ជាក់អំពីការបន្តគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដោយសារតែវិស័យនេះ គឺជាវិស័យដ៏ចម្បងមួយក្នុងវិស័យកសិកម្មទាំងមូល និងជាដំណាំចម្បងសម្រាប់រក្សាសន្តិសុខស្បៀងរបស់កម្ពុជា។ […]
News & ជាតិ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលផ្តល់បទបាឋកថា ក្នុងឱកាសកម្មវិធីខួប១៥ឆ្នាំ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមផ្តល់បទបាឋកថាខ្លី ក្នុងកម្មវិធីខួប១៥ឆ្នាំ នៃការកកេីត ក្រុមហ៊ុន អេមរុរ៉ាយស៍ (AMRU RICE)។ ឯកឧត្តមបណ្ឌិតប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អេមរុរ៉ាយស៍ ដែលបានចូលរួមក្នុងការកែច្នៃ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោក ប្រកបដោយស្តង់ដារគុណភាពទទួលជាអន្តរជាតិ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតប្រតិភូបានលេីកឡេីងពីចំណុចសំខាន់មួយចំនួនរួមមាន អង្ករកម្ពុជា គឺមិនមែនត្រឹមតែជាផលិតកសិកម្មនោះទេ ប៉ុន្តែជាអង្ករតំណាងឱ្យជីវភាពរស់នៅរបស់ប្រជាកសិករ ភាពខ្លាំងនៃសេដ្ឋកិច្ចកម្ពុជា និងមោទនភាពជាតិ។ លើសពីនេះ អង្ករខ្មែរមួយគ្រាប់ៗ បានបង្ហាញអំពីភាពអត់ធ្មត់ និងការតស៊ូរបស់ប្រជាកសិករខ្មែរ ពីវាលស្រែ ដល់រោងម៉ាស៊ីនកិនស្រូវ និងពីកំពុងផែកម្ពុជាដល់ទីផ្សារអន្តរជាតិ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា វិស័យស្រូវអង្ករ គឺជាវិស័យមួយទាមទារឲ្យមានការអត់ធ្មត់ ការខិតខំប្រឹងប្រែង ការតស៊ូ និងការបត់បែនតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដែលតម្រូវឱ្យកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម ប្រកបដោយចីរភាព (Sustainable Agriculture) សំដៅធានានូវសន្តិសុខស្បៀង៕
