News & ជាតិ
photo_2026-06-11_15-48-52 (3)
ក្រុមហ៊ុនហ៊ុយយន់​បង្កើនសមត្ថភាព​ផលិតជីសរីរាង្គបាន២០០តោន ក្នុងមួយថ្ងៃ ​ដើម្បីបំពេញតម្រូវការ​​​ក្នុងស្រុក​
ដោយ ឡុង សារេត​ ខេត្តកំពង់ស្ពឺ៖ ស្របពេល​ប្រជាពលរដ្ឋ​ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក​ ជំនួសឱ្យផលិតផលនាំចូលពីប្រទេសជិតខាងដោយសារការឈ្លានពាន​មកបូរណភាព​ទឹកដីកម្ពុជា​​ ក្រុមហ៊ុន ហ៊ុយយន់ អេហ្គ្រីខលឈ័រមានទីតាំងនៅភូមិតាឡាក់ សង្កាត់​ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ​នា​ពេលសព្វថ្ងៃបាននិងកំពុង​បង្កើនសមត្ថភាព​ផលិតជីសរីរាង្គ​របស់ខ្លួន​ស៊ឹងតែទាំងថ្ងៃ-យប់ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ​​កើនឡើងខ្ពស់​។ លោក យន់ សុផាត ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់​ អេហ្គ្រីខលឈ័រ ​មានប្រសាសន៍ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​តំម្លើង​​ម៉ាស៊ីន​ផលិតជីសរីរាង្គ​ចំនួន​២ខ្សែ​​ ហើយនៅក្នុងខ្សែសង្វាក់ផលិលតកម្មទាំង២​នេះ អាចផលិតជីបាន២០តោន​ក្នុងមួយម៉ោង ឬ​បានប្រមាណ​២០០តោនក្នុងមួយថ្ងៃ​សម្រាប់បំពេញតម្រូវការ​នៅលើទីផ្សារ​ក្នុងប្រទេស​។​ អគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់ រូបនេះបានគូសបញ្ជាក់ថា មូលហេតុ​ដែលធ្វើ​ឱ្យមានសន្ទុះគាំទ្រលើ​ជីសរីរាង្គ​របស់ក្រុមហ៊ុនកើនឡើងខ្ពស់​បានដូចសព្វថ្ងៃនេះ​ គឺដោយសារ​ប្រទេសជិតខាង​ឈ្លានពាន​មកលើ​បូរណៈភាពទឹកដីរបស់កម្ពុជា​ ជាហេតុធ្វើឱ្យប្រជា​ពលរដ្ឋខ្មែរ​ងាកមក​គាំទ្រ​ផលតិផល​ក្នុងស្រុក​ខ្លាំង​។ ដូចនេះហើយតម្រូវការឱ្យខ្សែសង្វាក់ផលិតកម្ម​ទាំង២របស់​ក្រុមហ៊ុន​​ស៊ឹងតែដំណើរការ​ទាំងថ្ងៃ ទាំងយប់​។​​ យោងតមា​លោក យន់ សុផាត​ មុនពេល​ដែលកម្ពុជាមិនទាន់មានបញ្ហាព្រំដែន​ជាមួយប្រទេសជិតខាង​ លោកបានសង្កេតឃើញថា​​ ​ប្រជាពលរដ្ឋក្នុងស្រុកមាន​​ទំនុកចិត្តខ្ពស់ទៅលើផលិតផលនាំចូលពីខាងក្រៅ​។ ​ទោះជាបែបនេះក្តីក្រុមហ៊ុននូវតែ​​​ ​ផ្តោត​ជាចម្បង​ទៅលើបច្ចេកទេស​ ដោយធ្វើយ៉ាងណា​ឱ្យអ្នកប្រើប្រាស់ជីក្នុងស្រុក​ទទួលបាន​ផលចំណេញ​ ហើយផ្អែកលើ​ផលចំណេញនេះនៅគ្រាបន្ទាប់បងប្អូនប្រជាកសិករ នឹងងាកមកប្រើផលិតផលដែលផលិតដោយក្រុមហ៊ុនហ៊ុយយន់​។ លោក យន់ សុផាត មានប្រសាសន៍ទៀត​ថាបច្ចុប្បន្ន​ក្រុមហ៊ុន​បានផ្គត់ផ្គង់ជីសរីរាង្គ​ភាគច្រើន​ទៅលើដំណាំហូបផ្លែ និងដំណាំ​ប្រភេទ​ឧស្សាហកម្ម​ ហើយនៅក្នុងការផលិតជីសរីរាង្គនេះ​ក្រុមហ៊ុនមានផែនការ​ពង្រីក​សង្វាក់ផលិតកម្ម​ពីមួយឆ្នាំទៅមួយឆ្នាំ​ រហូតឈានដល់ការកាត់បន្ថយការនាំចូលជីពីខាងក្រៅ​ទាំងស្រុង​៕​​
News & ជាតិ
IMG_5719
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុង “វេទិកាគយ និង FASMECលើកទី១” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងវេទិកា គយនិង FASMECលើកទី១ ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យមដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលរៀបចំឡើងនៅសាលាជាតិគយ ក្នុងរាជធានីភ្នំពេញ។ វេទិកាគយ និង FASMEC លើកទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Federation of Associations for Small and Medium Enterprises of Cambodia – FASMEC) ។ វេទិកាគយ និង […]
News & ជាតិ
721223787_122166377138825876_7470753295905018296_n copy
មោទនភាពគិរីកាហ្វេខ្មែរ ក្នុងព្រឹត្តិការណ៍ “វេទិកាគយ និង FASMEC”
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានចូលរួមរៀបចំ និងបម្រើជូនកាហ្វេឈ្ងុយឆ្ងាញ់ជូនដល់គណៈអធិបតី ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងកម្មវិធី «វេទិកាគយ និង FASMEC លើកទី១»។ ​កម្មវិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គិរីកាហ្វេ តែងតែឈរលើបេសកកម្មលើកកម្ពស់ផលិតផលខ្មែរ ដោយនាំយកនូវរសជាតិកាហ្វេរ៉ូប៊ូស្តា (Robusta) សុទ្ធ១០០ភាគរយ ពីទឹកដីខេត្តមណ្ឌលគិរី ដែលដាំដុះ កែច្នៃ និងលីងដោយស្នាដៃកូនខ្មែរផ្ទាល់ ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំ និងធុរជនទាំងអស់បានភ្លក្ស និងគាំទ្រ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធី និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូចនិងមធ្យមកម្ពុជា (FASMEC) ដែលបានផ្តល់ឱកាស និងទំនុកចិត្តដល់ គិរីកាហ្វេ ក្នុងការរួមចំណែកញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕ (ផាន់ អាណា)
News & អន្តរជាតិ
130206271
រដ្ឋាភិបាលនេប៉ាល់រឹតបន្តឹងការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា
កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់កម្រិតលើការនាំចូលផ្លែស្វាយ ពីប្រទេសឥណ្ឌា ដោយសារតែផ្លែស្វាយឥណ្ឌាជាប់សង្ស័យថា មានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត ហើយប្រទេសនេប៉ាល់ខ្វះកន្លែងនៅតាមព្រំដែនសម្រាប់ដាក់ផ្លែស្វាយនាំចូលឱ្យនៅដាច់ពីគេ។ ជាលទ្ធផលនៃការហាមប្រាមនេះ នៅតាមបណ្តាទីផ្សារក្នុងប្រទេសនេប៉ាល់ ឥឡូវនេះពោរពេញទៅដោយផ្លែស្វាយដែលដាំដុះក្នុងស្រុក។ ផ្លែស្វាយមានតម្រូវការខ្ពស់ក្នុងរដូវក្តៅ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា នេប៉ាល់បានដាក់កម្រិតលើការនាំចូលផ្លែស្វាយ ដែលមានសំនល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក និងដោយសារតែកង្វះកន្លែងសម្រាប់ដាក់ផ្លែស្វាយឥណ្ឌាឱ្យនៅដាច់ពីគេ នៅតាមតំបន់ព្រំដែន ដែលភាគច្រើននៅក្នុងខេត្តមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។ មន្ត្រីព័ត៌មានរបស់ក្រសួងរៀបចំដែនដី កសិកម្ម និងសហគមន៍ នៃខេត្ត​ម៉ាដេស (Madhesh) ជាប់ប្រទេសឥណ្ឌា បាននិយាយថា ការរឹតបន្តឹងលើការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា បានជួយលើកទឹកចិត្តដល់កសិករនេប៉ាល់ ដោយសារពួកគេមិនចាំបាច់ប្រកួតប្រជែងជាមួយផ្លែឥណ្ឌា នៅរដូវប្រមូលផលឆ្នាំនេះ។ មន្ត្រីរូបនេះ បានបន្ថែមថា “បម្រាមនេះបានជួយលើកកម្ពស់ផលិតកម្មក្នុងស្រុក ដែលជាការអភិវឌ្ឍបែបវិជ្ជមាន។” ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយទៀតថា ការផលិតកម្មផ្លែស្វាយក្នុងស្រុក ប្រហែលជាមិនគ្រប់គ្រាន់តាមតម្រូវការផ្លែស្វាយនៅទូទាំងប្រទេសនោះទេ ព្រោះដំណាំស្វាយភាគច្រើនមានដាំតែនៅក្នុងស្រុកបី នៃខេត្តម៉ាដេស ស្ថិតនៅខាងត្បូងទីក្រុងកដ្ឋមណ្ឌូ និងមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។ នៅក្នុងប្រទេសនេប៉ាល់ ផ្លែស្វាយត្រូវប្រមូលផលរៀងរាល់ឆ្នាំ នៅចន្លោះពាក់កណ្តាលខែឧសភា និងពាក់កណ្តាលខែកក្កដា។ ការដាក់កម្រិតមិនឱ្យនាំចូលនេះ ក៏អាចប៉ះពាល់ដល់ឧស្សាហកម្មកែច្នៃទឹកផ្លែឈើមួយចំនួនផងដែរ ដែលពឹងផ្អែកលើផ្លែស្វាយនាំចូលពីប្រទេស។ យោងតាមឈ្មួញក្នុងប្រទេសនេប៉ាល់ បានឱ្យដឹងថា វាមានសារៈសំខាន់ណាស់ក្នុងការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការផ្លែឈើសម្រាប់បម្រើដល់សង្វាក់ផលិតកម្មឱ្យបានពេញមួយឆ្នាំ ស្របពេលផលិតផ្លែស្វាយរបស់ប្រទេសនេប៉ាល់ អាចបំពេញតម្រូងការរបស់រោងចក្រកែច្នៃបានត្រឹមតែពីរខែប៉ុណ្ណោះ។ ចំណែកអគ្គលេខាធិការសមាគមពាណិជ្ជករបន្លែ និងផ្លែឈើ របស់នេប៉ាល់ […]
News & ជាតិ
720905941_122105203989354445_7833486674833258278_n copy
ថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ អញ្ជើញសួរសុខទុក្ខ និងពិនិត្យស្ថានភាពដាំដុះស្រូវ និងប្រព័ន្ធធារាសាស្ត្រ នៅស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកការងារខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាកសិករ ក្នុងតំបន់ដាំដុះស្រូវ ស្ថិតក្នុងឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ការបង្កបង្កើនផល និងបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម។ ក្នុងឱកាសនេះ ឯកឧត្តម ឡាយ ឈុនហាំង ក៏បានចុះត្រួតពិនិត្យស្ថានភាពទឹក ប្រព័ន្ធធារាសាស្ត្រ និងតំបន់កសិកម្មដាំដុះស្រូវមួយចំនួន ដែលរៀបចំឡើងដោយឧកញ៉ា ហង់ សុគន្ធ ប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដើម្បីវាយតម្លៃលើលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផល។ គោលបំណងនៃការចុះពិនិត្យ គឺដើម្បីតាមដានស្ថានភាពជាក់ស្តែង និងស្វែងរកដំណោះស្រាយសមស្រប ក្នុងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់វិស័យកសិកម្មក្នុងតំបន់។ ឯកឧត្តមអនុប្រធានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមបណ្ឌិត កៅ ថាច ជូនដល់បងប្អូនប្រជាកសិករផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យកសិករឱ្យបន្តខិតខំប្រឹងប្រែងបង្កបង្កើនផលបន្ថែមទៀត​​​ ដោយចេះអនុវត្តបច្ចេកទេសកសិកម្មទំនើប និងឆ្លាតវៃ ព្រមទាំងចេះជ្រើសរើសប្រើប្រាស់ពូជស្រូវ ដែលមានគុណភាព និងមានទីផ្សារ រួមទាំងប្រឹងពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ទឹកឱ្យចំគោលដៅ ដើម្បីបង្កើនទិន្នផលមានគុណភាពល្អ និងលើកកម្ពស់ប្រាក់ចំណូលគ្រួសារ។ […]
News & អន្តរជាតិ
image_2026-06-11_09-42-00
ការនាំចេញគ្រាប់ស្វាយចន្ទីតាមកប៉ាល់របស់វៀតណាម ត្រូវរំខានដោយសារសង្គ្រាមអ៊ីរ៉ង់
ហាណូយ៖ ប្រទេសវៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីត្រឹមតែក្រោម៨០ម៉ឺនតោនប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥ ដោយប្រទេសចិនជាអ្នកទិញធំជាងគេ ចំនួន១៥៦ ០០០តោន តាមពីក្រោយដោយសហរដ្ឋអាមេរិកចំនួន១១១ ០០០តោន ស្របពេលនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ាសម្រេចបានត្រឹមតែ១១ភាគរយប៉ុណ្ណោះ ឬស្មើនឹងបរិមាណ៨៩ ០០០តោន។ ទិសដៅសំខាន់ៗនៃការនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់តំបន់មជ្ឈិមបូព៌ា រួមមាន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចំនួន៤៧ ០០០តោន, អារ៉ាប៊ីសាអូឌីត ចំនួន១២ ០០០តោន, អ៊ីរ៉ាក់ ចំនួន៩ ០០០តោន, អ៊ីស្រាអែល ចំនួន៦ ៣០០តោន, ហ្ស៊កដានី ចំនួន៦ ០០០តោន, លីបង់ ចំនួន៣ ៨០០តោន, អ៊ីរ៉ង់ ចំនួន១ ២០០តោន និងប្រទេសកាតា ចំនួន២៣៣តោន។ លំហូរពាណិជ្ជកម្មទៅកាន់មជ្ឈិមបូព៌ា ត្រូវបានរំខានដោយសារសង្គ្រាមអ៊ីរ៉ង់ ដែលធ្វើឱ្យខ្សែដឹកជញ្ជូនផ្អាកការដឹកជញ្ជូនទៅកាន់កំពង់ផែឈូងសមុទ្រពែក្ស នៅក្នុងអេមីរ៉ាតអារ៉ាប់រួម ដោយសារតែអ៊ីរ៉ង់បិទច្រកសមុទ្រហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។ ដើម្បីរក្សាការផ្គត់ផ្គង់ ក្រុមហ៊ុនដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកំពុងផ្លាស់ប្តូរទិសដៅតាមរយៈរកផ្លូវជំនួស រួមមានកំពង់ផែអូម៉ង់ កំពង់ផែនៅសមុទ្រក្រហម និងកំពង់ផែនៅសមុទ្រមេឌីទែរ៉ាណេ រួមទាំងកមពង់ផែនៅក្នុងប្រទេសតួកគី ដោយត្រូវដឹកជញ្ជូនបន្តតាមផ្លូវគោក និងផ្លូវដែកទៅកាន់ទីផ្សារក្នុងតំបន់ឈូងសមុទ្រ។ ពាណិជ្ជករម្នាក់ បាននិយាយកាលពីចុងខែមីនា ឆ្នាំ២០២៦នេះថា […]
News & ជាតិ
photo_2026-06-10_20-31-57 (4)
ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករក្រុងកែប និងស្រុកដំណាក់ចង្អើរ
ខេត្តកែប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាល អធិការនគរបាល កងរាជអាវុធហត្ថ ក្រុង/ស្រុក ការិយាល័យជំនាញ មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ ព្រមទាំងប្រជាកសិករក្រុងកែប និងស្រុកដំណាក់ចង្អើរ ប្រមាណ២០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍លើកទឹកចិត្តដល់កសិករមកពីតាមបណ្តាសង្កាត់ ដែលស្ថិតនៅក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ គួរគិតគូរពិចារណា ចងក្រងជាក្រុមនៅក្នុងការធ្វើមុខរបរកសិកម្ម និងគិតគូរឱ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជាមុខរបរ និងទទួលបានផលចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយ ដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម​ ដែលប្រជាកសិករតែងតែជួបប្រទះនោះមានបីចំណុចសំខាន់ៗ គឺ៖ (១) បញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម (២) […]
News & ជាតិ
photo_2026-06-10_14-25-13 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកដល់កសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ឱ្យពិចារណាចងក្រងជាក្រុមផលិត និងប្តូរទម្លាប់នៃការធ្វើកសិកម្មទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញ
ក្រុងបូកគោ ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកដល់ប្រជាកសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពតថា កសិករយើងអាចពិចារណាចងក្រងជាក្រុមផលិត និងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មឡើងវិញពីលក្ខណៈគ្រួសារទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញច្រើន។ ការបញ្ជាក់ដូច្នេះរបស់ឯកឧត្តមបណ្ឌិតប្រតិភូ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ប្រមាណ២០០នាក់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត,លោក ស៊ិន ពេជ្រ អភិបាលរងនៃគណ:អភិបាលក្រុងកំពត និងលោកស្រី ម៉ក់ ចិន្តា អភិបាលរងនៃគណ:អភិបាលក្រុងបូកគោ មន្ត្រីរដ្ឋបាលស្រុកនិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង ចៅសង្កាត់ មន្ត្រីកសិកម្មឃុំផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការធ្វើកសិកម្មរបស់បងប្អូនកសិករយើងពិតណាស់តែងតែជួបការលំបាកច្រើនជារឿយៗ បញ្ហាធំគឺ រឿងផលិតបានហើយអត់ទីផ្សារលក់ បញ្ហាជីគីមីកសិកម្មឡើងថ្លៃ បញ្ហាបច្ចេកទេស និងបញ្ហាទុនផ្សេងៗ ដែលមានការប្រាក់ខ្ពស់ ប៉ុន្តែត្រង់ចំណុចនេះ […]
News & អន្តរជាតិ
image_2026-06-10_09-57-55
ឥណ្ឌូណេស៊ីពង្រីកលទ្ធភាពនាំចេញផលនេសាទ ទៅកាន់ប្រទេសចិន
ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បន្តពង្រីកលទ្ធភាពនាំចេញជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីអង្គភាពកែច្នៃត្រីជាង៦០០ស្ថាប័ន បានទទួលការយល់ព្រមពីប្រទេសចិន។ ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលជលផលសមុទ្រ បានមានប្រសាសន៍ថា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានចេញលិខិតអនុញ្ញាតសម្រាប់អង្គភាពកែច្នៃត្រីចំនួនប្រាំបីបន្ថែមទៀត កាលពីខែឧសភា ឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសរុបកើនដល់៦៣៨ស្ថាប័ន។ លោកស្រីប្រធានបានបន្ថែមថា សំណើរបស់អង្គភាពកែច្នៃទាំងប្រាំបី ត្រូវបានអនុម័តតាមរយៈបណ្តាញទ្វេភាគីសម្រាប់ទទួលស្គាល់ទៅវិញទៅមក។ យោងតាមលោកស្រី បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញផលិតផលជលផលចំនួន១ ០៨០ប្រភេទទៅកាន់ប្រទេសចិន។ នៅឆ្នាំ២០២៥ បរិមាណនាំចេញទៅកាន់ប្រទេសចិនបានឈានដល់៤៩១ ៥២៨តោន ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន១,០៤ពាន់លានដុល្លារ។ ផលិតផលជលផលសមុទ្រសំខាន់ៗ ត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន មឹកក្លាស្សេ សារាយសមុទ្រក្រៀម និងប្រភេទត្រីក្លាស្សេ ដូចជាត្រីផ្ទោង ត្រីគោ និងត្រីប្រម៉ា។ លោកស្រីប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ បានជំរុញឱ្យតួអង្គផ្នែកធុរកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលទទួលបានលទ្ធភាពនាំចេញជលផលទៅកាន់ប្រទេសផ្សេងៗទៀត ត្រូវរក្សាការប្តេជ្ញាចិត្ត និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តស្តង់ដារអនាម័យ ក៏ដូចជាគោលការណ៍សុវត្ថិភាពចំណីអាហារ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងបរិក្ខារប្រើប្រាស់។ លោកស្រីបានកត់សម្គាល់ថា “នេះគឺដើម្បីរក្សាការទទួលយកផលិតផល និងពង្រឹងការជឿទុកចិត្តជាសកល ដែលនឹងជួយជំរុញការប្រកួតប្រជែង។” ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទ របស់ឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានាគុណភាពផលិតផលជាបន្តបន្ទាប់ […]
News & ជាតិ
photo_2024-12-17_08-32-12
ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បញ្ជាក់ថា តម្លៃពងទាបានហក់ឡើងបន្តិច បើធៀបខែមុនៗ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បានប្រាប់ទូរទស្សន៍អនឡាញ ARDBថា បញ្ហាសង្រ្គាមនៅមជ្ឈឹមបូពាជាបញ្ហាធ្ងន់ធ្ងរ ដែលជារឿងរបស់ពិភពលោក ហើយលោកមានការព្រួយបារម្មណ៍ជាខ្លាំង។ លោកបានមានប្រសាសន៍ថា ចំពោះកម្ពុជា ដែលជាប្រទេសកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ផ្នែកកសិកម្មនេះ ក៏ជាផ្នែកមួយធំធេង ហើយវត្ថុធាតុដើម ដែលខ្មែរបានទិញគ្រប់សហគ្រាសធំៗ និងការបញ្ជាទិញពីមជ្ឈឹមបូពា ក៏មានការបិទច្រក ដែលហេតុផលទាំងអស់នេះហើយ ធ្វើឱ្យតម្លៃប្រែប្រួល មានន័យថា តម្លៃកើនឡើងខ្ពស់ ដូចជាប្រេងសាំង ប្រេងមាស៊ូត ជាតម្រូវការចាំបាច់មិនអាចខ្វះបាន។ ដោយសារខ្ញុំសរសេរខុស ពងគេពី ៧ម៉ឺន៥ពាន់គ្រាប់ ទៅ៨ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ លោកបាន​លើកឡើងទៀតថា ការកើនឡើងនេះ បានធ្វើកសិករ ប្រជាពលរដ្ឋទូទៅ មានការព្រួយបារម្មណ៍ ចំពោះផលប៉ះពាល់សេដ្ឋកិច្ច និងកក្តារស់នៅប្រចាំថ្ងៃរបស់ពួកគាត់ខ្លាំងខ្លាមែនទែន។ ទោះបីយ៉ាងណាលោក លោក សៀវ វិសុទ្ធ បានបង្ហាញជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើគ្រប់មធ្យោបាយ និងវិធីសាស្រ្ត ដើម្បីជួយសម្រួលបញ្ហាទាំងនេះបាន។ ពាក់ព័ន្ធចំពោះតម្លៃបច្ចុប្បន្ន លោក សៀវ វិសុទ្ធ បានគូសបញ្ជាក់ថា ពងទាបានឡើងថ្លៃបន្តិច […]
News & អន្តរជាតិ
img20230503212825688
ការនាំចូលអង្កររបស់ហ្វីលីពីន ពីខែមករា ដល់ខែឧសភា កើនឡើង១៥ភាគរយ
ម៉ានីល៖ បរិមាណចូលអង្កររបស់ប្រទេសប្រទេសហ្វីលីពីន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៦នេះ បានកើនឡើងប្រហែល១៥ភាគរយ ហើយកំពុងបង្កើនអង្ករស្តុកបម្រុង ដើម្បីការពារផលប៉ះពាល់ធ្ងន់ធ្ងរពីបាតុភូត អែលនីណូ មកលើផលិតកម្មស្រូវក្នុងប្រទេស។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ថ្ងៃទី២៨ ខែឧសភា ប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន២,២២លានតោន ដែលជាបរិមាណខ្ពស់ជាងការនាំចូលអង្កររវាងខែមករា និងខែឧសភា ឆ្នាំ២០២៥ ចំនួន១,៩៣លានតោន។ ការនាំចូលអង្ករក្នុងខែឧសភា ឆ្នាំ២០២៦នេះ ឡើងដល់៥០៣ ១៣១តោន នៅទាបជាងឆ្នាំមុនបន្តិច ប៉ុន្តែ នេះគឺជាបរិមាណនាំចូលប្រចាំខែខ្ពស់បំផុតសម្រាប់ ឆ្នាំ២០២៦។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ហ្វីលីពីន លោក អាណែល ឌឹ មេសា (Arnel de Mesa) បានមានប្រសាសន៍ថា ក្រសួងកំពុងទឹធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ដោយសារបាតុភូតអេលនីណូ និងលក្ខខណ្ឌអាកាសធាតុផ្សេងទៀត។ ក្រសួងកសិកម្មហ្វីលីពីន បានព្យាករណ៍ថា ក្នុងករណីស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរអាចកាត់បន្ថយផលិតកម្មស្រូវប្រមាណ៧០០ ០០០តោន។ លោក អាណែល ឌឹ មេសា បានមានប្រសាសន៍ទៀតថា ប្រសិនបើយើងគិតអំពីព្យុះនោះ […]
News & ជាតិ
IMG_20260609_202124
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ឈួន ថាន អភិបាលរងនៃគណ:អភិបាលស្រុកដងទង់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកដងទង់ ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកដងទង់ គួរគិតគូរពិចារណាចងក្រងជាក្រុមនៅក្នុងការធ្វើរបរកសិកម្ម និងគិតគូរឳ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជារបរបានចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។ លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានឳ្យកសិករគិតគូរអំពីទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើបវិញ ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ […]
កាលវិភាគផ្សព្វផ្សាយ