កម្ពុជានាំចេញ​ផ្លែឈើពីរមុខ​ មានបរិមាណជាង​៧៦០តោន ​ឆ្លងកាត់​ឡាវ​ឆ្ពោះទៅទីផ្សារប្រទេសចិន

758765172_1702292064360646_1519973687579599186_n

ដោយ ឡុង សារេត​

ភ្នំពេញ​៖ កម្ពុជា​បាននាំចេញផ្លែឈើចំនួន​២ប្រភេទ​ មានផ្លែទុរេន និងផ្លែមៀន​ឆ្លងកាត់ប្រទេស​ឡាវ​ ឆ្ពោះទៅ​​ទីផ្សារប្រទេសចិន​ប្រមាណ​​៧៦៣តោន​។​​នេបើយោងតាម​របាយការណ៍ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម​​។​

​សូមជម្រាបជូនផងដែរថា ​កាលពីថ្ងៃទី​២២ខែមិថុនាឆ្នាំ​២០២៦កន្លងមកនេះ កម្ពុជា ឡាវ​បាន​រៀបំ​ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។​

​បើតាមរបាយការណ៍​ ក្នុងបរិមាណ​ផ្លែឈើសរុប​​ជាង​៧៦៣តោនក្នុងនោះ​ផ្លែទុរេនមានចំនួន​៦៣៦តោន និងផ្លែមៀន​មានចំនួន​១២៧តោន តាមរយៈក្រុមហ៊ុន​នាំចេញ​​ចំនួន​៤​ គិតជាទឹកប្រាក់ប្រមាណ​២,២លានដុល្លារ​។​

ទាក់ទងនិងការនាំចេញផ្លែទុរេនទៅទីផ្សារប្រទេសចិននេះដែរ តំណាងសមាគម​ទុរេនកម្ពុជា​មើលឃើថា​បរិមាណ​ផ្លែទុរេន​ដែលបានដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅទីផ្សារចិន​នេះ​ជាចំនួន​មួយតិចតួច​ប៉ុណ្ណោះ​​។ ប៉ុន្តែ​ពេលនៅពេល​ការនាំចេញ​កសិផលសក្តានុពល​របស់កម្ពុជានឹងកើនឡើងច្រើនថែមទៀត តាមរយៈ​ការដឹកជញ្ជូន​ប្រើពេលវេលាខ្លី​និងថ្លៃដឹកជញ្ជូនមានតម្លៃសមរម្យ​។​

លោក រឿន រតនា លេខាប្រតិបត្តិនៃ​សមាគមទុរេនកម្ពុជាមានប្រសាសន៍ “តាមទស្សនៈរបស់ខ្ញុំ​ បរិមាណទុរេន​នាំចេញបាន​ជាង​៦៣៦​តោន​នេះ មិនទាន់គ្រប់និងតម្រូវការ​របស់ទីផ្សារប្រទេសចិនទេ។​ ព្រោះនៅឆ្នាំនេះគេមានគម្រោង​បញ្ជាទិញរហូតដល់​១ ០០០ទូកុងតឺន័រ​។ ដូចនេះវាមិនទាន់គ្រប់ទៅនិងតម្រូវការរបស់គេនៅឡើយ​។ ក្នុងនាមសមាគម​ទុរេនកម្ពុជា​ លើកទឹកដល់កសិករត្រូវពង្រឹងនូវគុណភាព​ រួមនិងបច្ចេកទេស​ប្រើប្រាស់ថ្នាំ ជីគីមី ដើម្បីកុំឱ្យមានការរឹតបណ្តឹងដូច​ទៅនិងប្រទេសជិតខាង”​។​

​លោក រឿន រតន ​បន្តទៀតថានៅពេលខាងមុខការនាំចេញផ្លែទុរេន​រួមនិងកសិផលសក្តានុពេលផ្សេងទៀត​របស់កម្ពុជាដឹកជញ្ជូន​ឆ្លងកាត់ប្រទេស​ប្រទេសឆ្ពោះទៅទីផ្សារប្រទេសចិន​នាពេលខាងមុខ​វានឹង​មានការកើនឡើង​ច្រើន​​ដោយសាររយៈចំម្ងាយ​នៃការដឹកជញ្ជូន​ប្រើពេលខ្លី និងចំណាយផ្សេងៗមិនច្រើន​ដូចនាំចេញ​តាម​វៀតណាម​។

ស្រដៀងគ្នានេះដែរ, ​អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ នាយកប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសបាន​ឱ្យដឹង​ថា​​ តាមការសង្កេតជាក់ស្តែង​ចំពោះការនាំចេញផ្លែទុរេន​នឹងកើនឡើងខ្ពស់​ព្រោះសន្ទុះនៃការគាំទ្រ​គុណភាព​ទុរេនខ្មែរ​នៅលើទីផ្សារប្រទេសចិន។ ផ្លែមៀនប៉ៃលិន​ក៏មានសញ្ញាល្អផងដែរ​ ព្រោះការនាំចេញកន្លងទៅធ្វើតាមផ្លូវទឹក​ឆ្លងកាត់ប្រទេសវៀតណាម​ត្រូវការចំណាយពេលវេលា​ពី​៦ទៅ​១០ថ្ងៃ​ ជាហេតុធ្វើ​​ផ្លែមៀន​ធ្លាក់ចុះគុណភាព​។ ដោយឡែកសម្រាប់ផ្លែស្វាយ​សង្ឃឹមថានៅឆ្នាំក្រោយនិងអាចនាំចេញ​​ទៅប្រទេសចិនបានច្រើន​ ព្រោះ​មានអ្នកចាំទទួលទិញមានច្រើន​បានចាប់អារម្មណ៍ទិញស្វាយកែវរមៀត​កម្ពុជា ហើយមកដល់ពេលនេះ​ក្រុមការងារ​របស់ក្រុមហ៊ុន វីរៈប៊ុនថាំបានធ្វើការ​ជាមួយម្ចាស់ចំម្ការផ្សេង​ៗ ឱ្យកសិករ​ត្រៀមផ្គត់ផ្គង់​ស្វាយមានគុណភាព​នាំចេញគ្រប់​ស្តង់ដាដែលគេត្រូវការ​។​

បើយោងតាម​ ​ សមាគម​មានផ្ទៃដី​ដាំទុរេន​មានជាង ១,៦ម៉ឺនហិកតា​ ហើយនៅក្នុងមួយឆ្នាំ​អាចផលិតទុរេនបាន​ជាង​១៣៥ពាន់តោន​ កាលពីឆ្នាំ​២០២៥កន្លងទៅបាននាំចេញផ្លែទុរេនទៅប្រទេសចិបានប្រមាណ​១៤៨តោន​។​

យោងតាម​សេចក្តីប្រកាសព័ត៌មានស្តីពី ការចុះកិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផលិតផលកសិកម្ម​ឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ កាលពីថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៥បានបង្ហាញថា​កិច្ចព្រមព្រៀងដ៏មានសារសំខាន់មួយនេះ​នឹងបើកច្រកដឹកជញ្ជូនថ្មី​មួយទៀតសម្រាប់​ការនាំចេញ​កសិផលកម្ពុជា ជាពិសេស​ទៅកាន់ទីផ្សារប្រទេសចិន ដែលនឹង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការកាត់​បន្ថយពេលវេលា​ និងថ្លៃដើម​ដឹកជញ្ជូន​ ព្រមទាំង​ពង្រីកឱកាស​ទីផ្សារជូន​ប្រជាកសិករ​និងលើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​នៃវិស័យកសិកម្មកម្ពុជា​​។​

​យោងតាមកិច្ចព្រមព្រៀងនេះ វិសាលភាព​នៃការដឹកជញ្ជូន​នឹងគ្របដណ្តប់​លើបន្លែ និងដំណាំ​ស្រស់និង​ស្ងួត​ មានដូចជា​ចេក ទុរេន មៀន អង្ករ ស្វាយ​ ម្សៅ​ដំឡូងមី​និងផលិតផលកសិកម្ម​សក្តានុពល​ផ្សេងទៀត​ដែលភាគី​ទាំងពីរ​នឹងឯកភាព​គ្នានាពេល​អនាគត​៕​


image_2026-09-10_16-17-39
ហ្វីលីពីន សុំជប៉ុនយកពន្ធសូន្យលើផ្លែចេកនាំចូល  ឱ្យទាបជាងវៀតណាម និងកម្ពុជា

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងជំរុញឱ្យប្រទេសជប៉ុនលុបពន្ធនាំចូលចេកពីហ្វីលីពីនឱ្យនៅកម្រិតសូន្យ ខណៈប្រទេសទាំងពីរកំពុងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) បានឱ្យដឹងថា ប្រធានបទសំខាន់ក្នុងការចរចាកែសម្រួលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន–ហ្វីលីពីន គឺការកាត់បន្ថយអត្រាពន្ធរបស់ជប៉ុន លើផ្លែចេកនាំចូលពីហ្វីលីពីន។ លោកស្រីបាននិយាយថា «ការកាត់បន្ថយពន្ធនេះ នឹងបើកទីផ្សារជប៉ុនកាន់តែទូលំទូលាយសម្រាប់ផ្លែចេករបស់យើង ពីព្រោះបច្ចុប្បន្នចេករបស់យើងត្រូវបង់ពន្ធពី៨ ដល់១៨ភាគរយ។ អត្រាពន្ថនេះខ្ពស់ជាងបណ្តាប្រទេសជិតខាងរបស់យើងនៅក្នុងសហគមន៍អាស៊ាន»។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញឱ្យជប៉ុនទម្លាក់ពន្ធត្រឹមសូន្យ ប៉ុន្តែអត្រាពន្ធចុងក្រោយស្ថិតនៅលើការចរចា។ លោកស្រីបានបន្ថែមថា «នោះគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែយើងត្រូវរង់ចាំលទ្ធផលចុងក្រោយសិន។ អ្វីដែលសំខាន់ គឺ ភាគីជប៉ុនបានបើកចំហរួចហើយសម្រាប់ការចរចា»។ ក្នុងឆ្នាំ២០២៦ ពន្ធនាំចូលផ្លែចេកហ្វីលីពីន ទៅក្នុងប្រទេសជប៉ុនត្រូវជាប់ពន្ធក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ កាលពីឆ្នាំ២០២៥ ហ្វីលីពីនបាននាំចេញផ្លែចេកស្រស់ជិត ៣ លានតោន កើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ ហើយបានធ្វើឱ្យហ្វីលីពីន ត្រឡប់មកកាន់តំណែងជាប្រទេសនាំចេញចេកធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេក្វាឌ័រ។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ […]

image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

កាលវិភាគផ្សព្វផ្សាយ