រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ចង់ឱ្យវេទិកា​ខ្សែច្រវាក់ផ្តត់ផ្គង់​​ ឆ្នាំ​២០២៦​​ កម្ពុជាក្លាយជា​មជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្ម​ក្នុងតំបន់​​

107A9379

​ដោយ ឡុង សារេត​

ភ្នំពេញ​៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចង់ប្រែក្លាយ​វេទិកា​ខ្សែច្រវាក់ផ្គត់ផ្គង់ដែលរៀបចំ​លើកដំបូងកាលពីថ្ងៃទី​៦ខែកញ្ញាឆ្នាំ​២០២៦ ​ឱ្យទៅជាមូលដ្ឋានគ្រឹះ​សម្រាប់ក្រសួងពាណិជ្ជកម្ម​ក្នុងការពិនិត្យ​លទ្ធភាព​ពង្រីកវិសាលភាព​កម្មវិធីនេះ​ ឱ្យក្លាយជាពិព័រណ៍​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កម្រិតថ្នាក់ជាតិ​នៅឆ្នាំបន្តបន្ទាប់​ ដើម្បីសំដៅដល់ការតភ្ជាប់​ខ្សែច្រវាក់​ផ្គត់ផ្គង់​ប្រកបដោយ​បរិយាបន្ន័​ និងនិរន្តរភាព​រហូតឈានទៅកែប្រែកម្ពុជា​ជាមជ្ឈមណ្ឌល​នៃការតភ្ជាប់​ពាណិជ្ជកម្ម​នៅក្នុងតំបន់​។

លោកជំទាវបន្តទៀតថា ប្រទេសកម្ពុជា​នូវតែរក្សាបាន​ភាពធន់ និងរឹងមាំ បើទោះបី​ត្រូវប្រឈម​និងពហុ​វិបត្តិរួមមាន​​ ​ការផ្លស់ប្តូរ​របប​ពាណិជ្ជិកម្មសកល​ ដែលប៉ះពាល់​ដល់លំហូរ​ពាណិជ្ជកម្ម​ និងការវិនិយោគ​, ការកើនឡើង​នៃភូមិសាស្ត្រនយោបាយ​បង្កឱ្យ​មាន​ភាពមិនប្រាកដប្រជា​, បញ្ហា​សង្គ្រាម​នៅមជ្ឈឹមបូព៌ា, ការឈ្លានពាន​ និងការរំលោភ​បំពាន​លើបូរណភាព​ និងអធិបតីភាព​របស់កម្ពុជា និង​បញ្ហា​សន្តិសុខ​ ដែលមិនមែនជាប្រពៃណី ពាក់ព័ន្ធនិងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា​។​ ​​ចំណុចទាំងនេះ​បានបង្ក​ជាភាពស្មុគស្មាញ​ ជាឧបសគ្គ​ដល់ការរីកចម្រើន​ដល់ផែនការសកម្មភា​ព​របស់ខ្លួននាំ​កម្ពុជា​ដើរដល់​គោលដៅឆ្នាំ​២០៣០​ និង២០៥០​។​

លោកជំទាវ​មានប្រសាសន៍ទៀតថា “ប៉ុន្តែអ្វីដែលយើងនៅទីនេះ​បង្ហាញជាសក្ខីភាពយ៉ាងច្បាស់ថា យើងមិនបានឈរ​នៅស្ងៀមទេ​។ យើងមិនបានអនុញ្ញាតឱ្យ​បញ្ហាទាញយើងឱ្យថយក្រោយ​ ឱ្យយើងទ្រុឌទ្រោម ឱ្យយើងចុះចាញ់ ឱ្យយើង​សុញ​បានទេ​។ កម្ពុជានៅតែមានភាពធន់របស់ខ្លួន​ និងមានភាពខ្លាំងក្លារបស់ខ្លួន ហើយក្នុងនេះ ​ខ្ញុំឃើញថា ចំណុចនៃការចូលរួម​ក្នុងវេទិកា​លើកទីមួយ​ ឬវេទិកាសាកល្បងរបស់យើង​​ ក៏ដូចជាវេទិកាផ្សេងទៀត​ ដែលបានបង្ហាញថា ​យើងមិនដេកដួលទេ​”​។

​ចំណែកអ្នកស្រី ណោម ប៊ុនណាក់ នាយិកាប្រតិបត្តិនៃសហគ្រាស​ Villageworks Cambodia  បានឱ្យដឹង​ថា​វេទិកានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរជំនួញ និងការបើកឱកាសទីផ្សារថ្មីៗសម្រាប់អាជីវកម្ម និងសហគ្រាសក្នុងស្រុក។ អ្នកស្រី​​ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងព្រឹត្តិការណ៍នេះ ហើយក៏ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការដ៏ល្អបន្តទៀតនាពេលអនាគត ដើម្បីរួមគ្នារក្សានិរន្តរភាព និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។​

រីឯលោក ថា ចន្ធូ ប្រធានផ្នែកប្រតិបត្តិ​ការលក់ក្រុមហ៊ុន Ibis Rice Conservation បានឱ្យដឹង​ថា វេទិកា​ខ្សែច្រវាក់ផ្គត់ផ្គង់​ឆ្នាំ​២០២៦ ដែលក្រសួងពាណិជ្ជកម្ម​រៀបចំនេះ គឺ​ល្អសម្រាប់សហគ្រាស និងក្រុមហ៊ុន​ ដែលបានចូលរួម​ ព្រោះវា​ជាវេទិកា​អាចឱ្យម្ចាស់អាជីវកម្ម​ផ្គូរផ្គង ក៏ដូចជាចែករំលែកបទពិសោធន៍​នៃការរៀបចំ​ ការផ្គត់ផ្គង់ចាប់ពីអ្នកផលិត​រហូតដល់អ្នកប្រើប្រាស់ចុងក្រោយ​​ ដោយធានាបាន​នូវសុវត្ថិភាព​របស់អ្នកប្រើប្រាស់។ លើសពីនេះលោកក៏ចង់ឃើញវេទិកាបែបនេះ​រៀបចំ​បន្តទៀត​ ហើយរំពឹងថា នឹងមានក្រុមហ៊ុន​​ច្រើនផ្សេងទៀត​អាចចូលរួម​​បាន​៕


image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​

វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)

image_2026-09-08_15-56-04
តម្លៃស្រូវបីខេត្តជាប់ព្រំដែនវៀតណា,កសិករ​លក់ក្នុងខែកញ្ញា មិនធ្លាក់ចុះខ្លាំង តាមតម្លៃស្រូវវៀតណាមនោះទេ​

ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្តាហ៍ដើមខែកញ្ញា ឆ្នាំ២០២៦នេះ តម្លៃស្រូវនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម ដូចជា ខេត្តស្វាយរៀង ព្រៃវែង និងខេត្តតាកែវ រោងម៉ាស៊ីនមួយចំនួននៅបន្តប្រមូលទិញស្រូវពីកសិករ ក្នុងតម្លៃមិនថោកពេក ឬថ្លៃពេកនោះទេ បើធៀបនឹងតម្លៃ​​ឆ្នាំមុន។ លោកឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបញ្ជាក់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះថា តម្លៃស្រូវក្នុងឆ្នាំ២០២៦នេះ នៅរក្សាបានស្ថេរភាពល្អ ក្នុងនោះខេត្តព្រៃវែងកសិករផលិតស្រូវភាគច្រើន ប្រភេទ OM5451 ហើយរោងម៉ាស៊ីនលោកបានទិញស្រូវក្នុងមួយថ្ងៃចន្លោះពី៦០០ ទៅ៧០០តោន តម្លៃចន្លោះពី៨៨០រៀល ទៅ៨៩០រៀលក្នុង១ គីឡូក្រាមថ្លៃដឹកមកដល់រោងម៉ាស៊ីន ។​​ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន បានបញ្ជាក់ថា តម្លៃស្រូវឆ្នាំ២០២៦នេះ ខេត្តព្រៃវែងមានតម្លៃល្អបន្តិច បើធៀបទៅនិងឆ្នាំ២០២៥ មានតម្លៃចន្លោះ៨៥០ទៅ៩០០រៀល ដែលមិនខុសត្រូវគ្នាឆ្ងាយប៉ុន្មាននោះទេ នៅរយៈពេល២សប្តាហ៍នេះ តម្លៃមិនធ្លាក់ខ្លាំង តាមតម្លៃស្រូវនៅប្រទេសវៀតណាមនោះ​​​ដែរ​​។ សូមជម្រាបថា ​​តម្លៃស្រូវសើមដែលកសិករបានលក់នៅតាមវាលស្រែ តាមស្រុកនៃ ខេត្តមួយចំនួនគិតត្រឹម ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦បង្ហាញថា ខេត្តព្រៃវែង មានតម្លៃស្រូវ […]

image_2026-09-08_14-52-15
ក្រុមហ៊ុនលក់អាហារកូរ៉េ ពង្រីកខ្លួនជាផ្សារទំនើបធំៗ និងតម្រូវចិត្តអ្នកស្រលាញ់ទាំសុខភាព

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានរៀបចំយុទ្ធសាស្ត្រឡើងវិញ ដើម្បីសម្រេចគោលដៅនាំចេញម្ហូបអាហារកូរ៉េ (K-food) ក្នុងទឹកប្រាក់១៦ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ដោយកំណត់គោលដៅជាក់លាក់សម្រាប់ទីផ្សារនាំចេញនីមួយៗ។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា គិតត្រឹមចុងខែកក្កដាឆ្នាំនេះ ការនាំចេញបានឈានដល់៨,២៥ពាន់លានដុល្លារ ក្នុងនោះមីកញ្ចប់តែមួយមុខមានចំណែករហូតដល់១ពាន់លានដុល្លារ។ ក្រសួងបានចាត់ទុកថា ពាក់កណ្តាលឆ្នាំទីពីរ គឺជាឱកាសចុងក្រោយ ដើម្បីកំណត់ថា តើគោលដៅនាំចេញប្រចាំឆ្នាំនេះអាចសម្រេចបានឬអត់។ យុទ្ធសាស្ត្រគ្រោងទុកនេះ រាប់បញ្ចូលចាប់តាំងពីការពង្រីកការនាំចេញ និងការឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារក្រៅប្រទេស រហូតផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុននាំចេញរបស់កូរ៉េ និងការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះរបាំងពាណិជ្ជកម្មមិនមែនពន្ធគយ នៅក្នុងទីផ្សារនាំចេញ។ ផែនការនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការនាំចេញម្ហូបអាហាររវាងរដ្ឋ និងវិស័យឯកជន នាទីក្រុងសេអ៊ូល ដែលមានការចូលរួមពីមន្ត្រីសំខាន់ៗ មកពីក្រសួង៨ និងតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ ព្រមទាំងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធនឹងវិស័យកសិកម្ម ការនាំចេញផលិតផលស្រស់ និងការលើកកម្ពស់វិស័យទេសចរណ៍។ បច្ចុប្បន្នភាពនៃវិធានការនាំចេញ ត្រូវបានកែសម្រួលឱ្យសមស្របទៅតាមតំបន់នីមួយៗ ដូចជា នៅក្នុងសហរដ្ឋអាម៉េរិក ត្រូវពង្រីកពីហាងបែបអាស៊ី ទៅផ្សារទំនើបធំៗ ព្រោះសហរដ្ឋអាម៉េរិក ដែលជាទីផ្សារធំបំផុតសម្រាប់ការនាំចេញផលិតផលអាហាររបស់កូរ៉េ នឹងផ្តោតលើការពង្រីកពីហាងបម្រើសហគមន៍ប្រជាជនអាស៊ី ទៅជាផ្សារទំនើបធំៗ សម្រាប់គ្រប់ជាតិសាសន៍។ អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ផលិតផល៦៧ប្រភេទ ដែលផលិតដោយក្រុមហ៊ុន២៥ នឹងត្រូវដាក់តាំងលក់នៅតាមសាខាហាងលក់រាយ […]

image_2026-09-07_16-07-58
ស្រូវនៅវៀតណាមធ្លាក់ថ្លៃខ្លាំង កសិករកំពុងខាតបង់ ខណៈថ្លៃជីកើនឡើង

វៀតណាម៖ កសិករនៅវៀតណាមកំពុងប្រឈមនឹងការខាតបង់ ដោយសារតម្លៃស្រូវធ្លាក់ចុះរហូតដល់ទៅខ្ទង់ ១៧% ខណៈថ្លៃដើមផលិតមានការកើនឡើង។ កសិករកំពុងត្អូញត្អែរអំពីតម្លៃស្រូវប្រមូលផលបានហើយ បែរជាលក់ចេញបានតម្លៃទាប ដែលបណ្តាលឲ្យពួកគេប្រឈមនឹងការខាតប្រាក់រាប់លានដុង ស្របពេលជី ថ្នាំកសិកម្ម និងថ្លៃពលកម្មនៅតែមានតម្លៃខ្ពស់។ កសិករម្នាក់នៅខេត្តអានយ៉ាង ទើបតែប្រមូលផលស្រូវរបស់ខ្លួន ដោយស្រូវក្នុងមួយគីឡូក្រាមលក់ចេញវិញបានក្នុងតម្លៃ៦ ​២០០ដុង ឬប្រហែល៩៥០រៀល ប៉ុណ្ណោះ ។ ដោយសារតម្លៃជីបានកើនឡើងពី១០ ទៅ១៥ភាគរយ បើប្រៀបធៀបនឹងការប្រមូលផលមុនៗ ការធ្លាក់ចុះនៃតម្លៃស្រូវបានធ្វើឱ្យកសិករ ខាតបង់ប្រាក់រាប់សិបលានដុង។ កសិករខ្លះនិយាយថា កាលពីមួយសប្ដាហ៍មុន តម្លៃស្រូវដែលឈ្មួញបានផ្ដល់ គឺប្រហែល១ ០៥០ រៀលក្នុងមួយគីឡូ ប៉ុន្តែ បច្ចុប្បន្ន ឈ្មួញឲ្យត្រឹមតែ៩៥០ ទៅ៩៨០រៀលប៉ុណ្ណោះ ។ កសិករបាននិយាយថា បើលក់បានក្នុងតម្លៃទាបបែបនេះ គឺគ្រាន់តែអាចគ្រប់គ្រាន់សម្រាប់ចំណាយលើជី និងថ្នាំកសិកម្មប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលថ្លៃពលកម្មនោះឡើយ ។ លោក ង្វៀន វិញចុង (Nguyen Vinh Trong) នាយកក្រុមហ៊ុនកែច្នៃស្រូវ បានពន្យល់ថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃស្រូវ គឺបណ្តាលមកពីតម្រូវការស្រូវមានការថយចុះនៅទីផ្សារនាំចេញសំខាន់ៗ ដូចជា ប្រទេសហ្វីលីពីន ចិន និងប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក។ លោកបន្ថែមថា […]

កាលវិភាគផ្សព្វផ្សាយ