News & អន្តរជាតិ
image_2026-07-01_12-23-14
ហ្វីលីពីនាំចេញផ្លែម្នាស់ជាលើកដំបូងទៅកាន់ប្រទេស អេមីរ៉ាត អារ៉ាប់រួម
ម៉ានីល៖ ប្រទេសហ្វីលីពីនបាននាំចេញផ្លែម្នាស់ស្រស់ពីកោះមីនដាណាវ (Mindanao) ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដោយពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសហ្វីលីពីន។ ក្រសួងកសិកម្មហ្វីលីពីន បានប្រារព្ធពិធីបញ្ជូនផ្លែម្នាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅកំពង់ផែក្នុងទីក្រុងដាវ៉ៅ (Davao) សម្រាប់ការដឹកជញ្ជូនទៅកាន់កំពង់ផែប្រទេសអេមីរ៉ាត អារ៉ាប់រួម។ ការដឹកជញ្ជូននេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុននាំចេញផ្លែម្នាស់ ពូជ អឹមឌី២ (MD2) ស្រស់ចំនួន១៨តោន ដែលខ្ចប់ក្នុង១ ៥០០ប្រអប់។ ផ្លែម្នាស់នេះមានប្រភពមកពីកសិដ្ឋាននៅភាគខាងត្បូងប្រទេសហ្វីលីពីន ហើយត្រូវបានគេរំពឹងថា នឹងដឹកដល់ប្រទេសអេមីរ៉ាត អារ៉ាប់រួម នៅថ្ងៃទី២៥ ឬ២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។ យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន បានឱ្យដឹងថា ម្នាស់គឺជាផលិតផលនាំចេញឈានមុខគេរបស់ប្រទេសហ្វីលីពីន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសអេមីរ៉ាត អារ៉ាប់រួម។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ​ ឡូរ៉ែល បានមានប្រសាសន៍ថា ការនាំចេញនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកទីផ្សារក្រៅប្រទេសសម្រាប់ផលិតផលកសិកម្មរបស់ហ្វីលីពីន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ផលិតផលហ្វីលីពីនគ្រប់ប្រភេទ ដែលឈានដល់ទីផ្សារថ្មី ឬមានស្រាប់  គែបង្ហាញឱ្យឃើញនូវប្រាក់ចំណូលកាន់តែច្រើនសម្រាប់កសិករ ការងារកាន់តែច្រើនសម្រាប់កម្មករ និងផ្តល់តម្លៃកាន់តែច្រើន នៅតាមផ្ទះ។ នោះហើយជាមូលហេតុ ដែលយើងកំពុងខិតខំស្វែងរកឱកាសនាំចេញថ្មីៗ […]
News & ជាតិ
Front Page
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ដាន ដើម្បីជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា ដែលធ្វើ​ឡើងនៅទីស្តីការក្រសួងបរិស្ថាន។ ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅចែករំលែកបច្ចុចប្បន្នភាពនៃស្ថានភាពបរិស្ថានកម្ពុជា និងពិនិត្យលទ្ធភាពជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងផលជះជាវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងនូវសក្តានុពលនៃតម្រូវការហិរញ្ញប្បទានបៃតងដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចូលរួមកោតសរសើរ និងសាទរនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងកិច្ចការ ការពារបរិស្ថាន និងជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ក៏ដូចការរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អភិរក្សមួយចំនួន។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតក៏បានផ្តល់ជាព័ត៌មានបន្ថែមជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីប្រភេទផលិតផលហិរញ្ញប្បទានបៃតងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលក្នុងនោះរួមមាន៖ ហិរញ្ញប្បទានបៃតងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងហិរញ្ញប្បទានបៃតងក្រោមក្របខណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Financing Facility)នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។ ជាលទ្ធផលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងបន្តពិភាក្សាបន្ថែមជាមួយក្រសួងបរិស្ថានក្នុងការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានបៃតងដល់គម្រោងរបស់ក្រសួងបរិស្ថាន ដែលចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ (mitigation) និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (Adaptation)៕
News & អន្តរជាតិ
image_2026-07-01_11-01-05
ឥណ្ឌូណេស៊ី ទទួលបានសិទ្ធិនាំចេញត្រីចូលទីផ្សារវារីវប្បកម្ម របស់សហភាពអឺរ៉ុបឡើងវិញ
ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បាននាំចូលទៅកាន់ទីផ្សារវារីវប្បកម្មរបស់អឺរ៉ុបឡើងវិញហើយ បន្ទាប់ពីបានអនុញ្ញាតឱ្យនាំចេញត្រីចិញ្ចឹមទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប។ លោកស្រី អ៊ីហ្សាទីនី (Ishartini) ប្រធាននាយកដ្ឋានកិច្ចការសមុទ្រ និងផលិតផលជលផល នៃទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងគ្រប់គ្រងផលិតផលជលផល បានឱ្យដឹងថា ការអភិវឌ្ឍនេះមានសារៈសំខាន់ណាស់សម្រាប់កសិករចិញ្ចឹមត្រីឥណ្ឌូណេស៊ី ដែលបញ្ហានេះបានបង្កឱ្យមានការព្រួយបារម្ភ បន្ទាប់ពីឥណ្ឌូណេស៊ីត្រូវបានលុបឈ្មោះចេញពីបញ្ជី អ្នកនាំចេញត្រីទៅអឺរ៉ុប។ លោកស្រីបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍​ កាលពីសប្តាហ៍មុនថា ដំណឹងនេះជាល្អសម្រាប់អាជីវកម្មវារីវប្បកម្ម បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីត្រូវបានលុបឈ្មោះចេញពីបញ្ជីប្រទេស ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលវារីវប្បកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ លោកស្រីបានពន្យល់ថា ឥណ្ឌូណេស៉ីឥឡូវនេះទទួលបានការអនុញ្ញាតឱ្យនាំចូលឡើងវិញតាមរយៈសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ចេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រីបានសន្មតថា ការស្តារលទ្ធភាពទទួលបានទីផ្សារឡើងវិញ គឺដោយសារការចរចាយ៉ាងស្វិតស្វាញ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់សហភាពអឺរ៉ុប។ លោកស្រីបានបន្ថែមថា ក្រសួងកិច្ចការសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បានប្រើប្រាស់បណ្តាញការទូតផ្សេងៗ ដើម្បីតស៊ូមតិសម្រាប់វិស័យវារីវប្បកម្មរបស់ប្រទេសឥណ្ឌូណេស៊ី រួមទាំងតាមរយៈកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ តាមរយៈការចរចា ក្រសួងកិច្ចការសមុទ្រ និងជលផល បានអនុវត្តវិធីសាស្រ្តយ៉ាងសកម្ម និងស៊ីជម្រៅ ដើម្បីការពារផលប្រយោជន៍របស់វិស័យវារីវប្បកម្ម ដោយរំពឹងថា នឹងបន្តនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបសម្រាប់ផលិតផលត្រីចិញ្ចឹម។ លោកស្រីក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំទីក្រុងហ្សាការតា ស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងប្រ៊ុចសែល ក្រសួងការបរទេស […]
News & ជាតិ
photo_2026-06-27_13-39-51
ឯកឧត្តម ចាន់ សីហា ដឹកនាំសហការីអញ្ជើញចូលរួមវិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាវបរធិបតី
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនប និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB បានអញ្ជើញដឹកនាំសហការីធនាគារចំនួន១០០នាក់ ចូលរួមក្នុងកម្មវិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងម្ចាស់សិប្បកម្ម ក្រុមហ៊ុនចូលរួមយ៉ាងច្រើនកុះករ។ ក្នុងពិធីដ៍អអិកអធមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវចេះរៀបចំផែនការ ក៏ដូចជាដាក់ទិសដៅពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យស្របទៅតាមការអភិវឌ្ឍរបស់សង្គមជាតិ។ លើសពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីសង្ឃឹមថា ចលនា និងចរន្តនៃការរីកចម្រើន និងការគាំទ្រផលិតផលក្នុងស្រុក ដែលមាននៅក្នុងឆ្នាំ២០២៥ ពេលមានជម្លោះព្រំដែននឹងនៅតែមានការបន្តយូរអង្វែងថែមទៀត។ សម្រាប់ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម […]
News & ជាតិ
IMG_5758 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម
កំពង់ធំ-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់និងសហការីដោយមានការចូលរួមពី អភិបាលរងខេត្តកំពត អភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម មន្រ្តីខេត្តកែប មន្រី្តកសិកម្មឃុំ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណីត្រី, វារីវប្បករ, និងក្រុមហ៊ុនធានាទិញផលវារីប្បកម្ម ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី ការបង្កាត់ពូជត្រី និងផលិតកម្មទាពង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងកម្មវិធីពេលព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច និងគណៈប្រតិភូ បានអញ្ជើញទៅកសិដ្ឋាន TP ចិញ្ចឹមត្រីរ៉ស់កំពង់ធំ របស់លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋាន ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានស្រះចិញ្ចឹមត្រីរស់ជិត ១០០ ស្រះ និងអាចប្រមូលទិន្នផលត្រីបានចន្លោះពី ១៥ ទៅ២០ តោននៅក្នុងមួយថ្ងៃ និងជាកសិដ្ឋានចិញ្ចឹមត្រីរ៉ស់ទ្រង់ទ្រាយធំមួយនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីដំណើរការចិញ្ចឹម ការគ្រប់គ្រងបច្ចេកទេសផលិតកម្ម ការថែទាំ ការគ្រប់គ្រងថ្លៃដើម និងការធ្វើទីផ្សារ។ ក្នុងឱកាសនោះដែរ លោក […]
News & អន្តរជាតិ
image_2026-06-26_15-28-12
ឥណ្ឌាទំនងជាផ្អាកនាំចេញស្ករសមួយរយៈពេល ដោយសារបាតុភូតអែលនីញ៉ូ
ម៉ុមបៃ៖ ប្រទេសឥណ្ឌា ដែលធ្លាប់ជាប្រទេសនាំចេញស្ករធំជាងគេទីពីររបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងមានស្ករសនៅសល់តិចតួចសម្រាប់ការនាំចេញ ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ បង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Nino) ដែលកំពុងគំរាមកំហែងដល់ផលិតកម្មអំពៅ និងការកើនឡើងនៃតម្រូវការអេតាណុល។ ដោយសារសម្ពាធអាកាសធាតុបែបនេះ ស្ករសឥណ្ឌារាប់លានតោននឹងផ្អាកនាំចូលទៅកាន់ទីផ្សារពិភពលោក ព្រមរឹតត្បិតការនាំចូលនៅទូទាំងតំបន់អាស៊ី អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាថែមទៀត។ ប្រភពពាណិជ្ជករនាំចេញស្ករស បាននិយាយថា ឥណ្ឌានៅមានសល់ស្ករសតិចតួចសម្រាប់ការនាំចេញ ចំណែកតម្រូវការអេតាណុលនៅក្នុងស្រុក បានកើនឡើងយ៉ាងខ្លាំង ដូច្នេះធ្វើឱ្យឥណ្ឌាប្រុងប្រយ័ត្នចំពោះការនាំចេញ ព្រោះខ្លាចខ្វះតម្រូវការក្នុងស្រុក។ ទំនិញស្ករស គឺប្រធានបទរសើបផ្នែកនយោបាយនៅក្នុងសង្គមឥណ្ឌា ដែលជាប្រទេសប្រើប្រាស់ស្ករច្រើនជាងគេលើពិភពលោក ហើយស្ករផ្អែមនេះមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនឥណ្ឌា ជាពិសេសគ្រួសារក្រីក្រត្រូវការស្ករសខ្លាំងណាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ នាយកគ្រប់គ្រងក្រុមហ៊ុននាំចេញទំនិញកសិកម្មរបស់ឥណ្ឌា បាននិយាយថា “ការផ្គត់ផ្គង់ស្ករសមានសភាពតឹងតែងរួចទៅហើយនៅក្នុងប្រទេសឥណ្ឌា ហើយឥឡូវនេះ បាតុភូតអែលនីញ៉ូ កំពុងលេចចេញជាគ្រោះថ្នាក់ដ៏ធំមួយ។” ប្រសិនបើភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ដំណាំអំពៅអាចរងផលប៉ះពាល់ និងធ្វើឱ្យឥណ្ឌាខ្វះស្ករសសម្រាប់នាំចេញយ៉ាងហោចណាស់បីឆ្នាំ ស្របពេលប្រទេសប្រេស៊ីល ក៏អាចរងផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូដូចគ្នានេះដែរ។ ប្រទេសប្រេស៊ីល ដែលជាប្រទេសនាំចេញស្ករសធំជាងគេ ក៏កំពុងបង្វែរអំពៅទៅផលិតជាអេតាណុលវិញ ព្រោះមានទីផ្សារល្អ។ ប្រទេសឥណ្ឌាបាននាំចេញស្ករសចំនួន៦,៨លានតោន ជារៀងរាល់ខ្នាំ ឬប្រហែលនឹង១០ភាគរយ នៃការនាំចេញសកល។ នៅឆ្នាំ២០២៦នេះ បន្ទាប់ពីបាននាំចេញស្ករសប្រហែល៨០០ ០០០តោន ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដែលជាវេលាចុងបញ្ចប់នៃរដូវប្រមូលផលឆ្នាំនេះ។ យោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាល និងឧស្សាហកម្មស្ករស […]
News & ជាតិ
image_2026-06-26_13-18-17
ការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឆាប់ទទួលបានផលលឿនជាងចិញ្ចឹមក្នុងរោងបើកចំហរ
ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ ៖ ស្របពេលអាកាសធាតុការប្រែប្រួល និងមានភាពមិនទៀងទាត់ ដូចនាពេលបច្ចុប្បន្ន បាននិងកំពុងជះឥទ្ធិពលមិនសូវល្អដល់វិស័យកសិកម្ម ដែលទាមទារឱ្យមាន ការកែប្រែទម្លាប់ពីការចិញ្ចឹមសត្វបែបប្រពៃណីមកចិញ្ចឹមតាមបែបទំនើប។ តួយ៉ាងការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឬចិញ្ចឹមតាមបែបទំនើប ត្រូវបានវាយតម្លៃថា មាន់អាចលូតលាស់ធំធាត់លឿន ឆាប់បានផល និងចំណេញពេញវេលា ជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ ដែលមិនប្រព័ន្ធគ្រប់គ្រង់ជាក់លាក់។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ នៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំ កាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១ មកដល់ឆ្នាំ២០២៥ លោកចិញ្ចឹមមាន់នៅក្នុងរោងបើកចំហរ។ តែចូលមកដល់ឆ្នាំ២០២៦នេះ លោកបានចាប់ផ្តើមសាងសងរោងចិញ្ចឹមមាន់បិទជិត ឬចិញ្ចឹមមាន់បែបទំនើប (អ៊ីវេប ) ចំនួនពីររោង ក្នុងនោះ លោកសាងសង់ថ្មីមួយរោង និងកែច្នៃរោងចាស់ឱ្យទៅជារោងបែប អ៊ីវែប មួយរោង។ លោកអះអាងថា “យើងចិញ្ចឹមមាន់ក្នុងរោងត្រជាក់ តាំងពីយើងចាប់ផ្តើមដាក់ដំបូងរហូតមកទល់សព្វថ្ងៃនេះ ឃើញថា ការធំលូតលាស់របស់កូនមាន់មានភាពល្អប្រសើរជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ។ ព្រោះវាក្តៅ ពីមួយវគ្គទៅវគ្គមាន់មិនសូវធំស្មើគ្នា ដូចការចិញ្ចឹមនៅតាមរោងបិទជិតនោះទេ”។ បើតាមលោក យឹម គឹមសាន […]
News & ជាតិ
image_2026-06-26_13-08-59
ធនាគារ ARDBចូលរួមគាំទ្រ និង​លើកម្ពស់​សមត្ថភាព​ផ្នែកគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់ម្ចាស់ជីវកម្ម​ក្នុងស្រុក​
ដោយ ឡុង សារេត​ ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)​ បន្ត​​ចូលរួមគាំទ្រនិងលើកកម្ពស់ដល់ការ​បណ្តុះបណ្តាល​​សមត្ថភាព​ជូន​​ម្ចាស់អាជីវកម្មក្នុងស្រុក​​ផ្តោតលើប្រធានបទ “គោលការណ៍គណនេយ្យ និងការគ្រប់គ្រង​ហិរញ្ញវត្ថុ​”។​ វគ្គបណ្តុះបណ្តាល​នេះ​​​រៀបចំនៅ​មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច​ តេជោដោយ​មានកិច្ចសហការពីសមាគម​សហគ្រិនវ័យក្មេងកម្ពុជា សមាគម​ធនាគារនៅកម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ​​កាលព្រឹកថ្ងៃទី​២៥ ខែមិថុនា​។​ អ្នកស្រី ជុន សុថានី នាយក​នាយកដ្ឋាន​យុទ្ធសាស្ត្រ​និងអភិវឌ្ឍន៍អាជីវកម្ម​នៃសាជីវកម្ម​ធានាឥណទានកម្ពុជា​ និងជាសមាជិកក្រុមប្រឹក្សាភិបាល​នៃសមាគម​សហគ្រិន​វ័យក្មេងកម្ពុជា​បានឱ្យដឹង​ថា កម្មវិធីថ្ងៃនេះ ជាកម្មវិធីមួយនៅក្នុង​កម្មវិធីដំណើរការទទួលឥណទាន​​របស់សមាគម​សហគ្រិនវ័យក្មេង​ ដោយមានការសហការ​ជាមួយនិងភាគីពាក់ព័ន្ធផ្សេងរួមទាំងសមាគមធនាគារ​និងធនាគារមួយចំនួន​ដែលបានឧបត្ថម្ភ​មកដល់កម្មវិធីរបស់យើង​។ កម្មវិធីASSESS យើងចាប់ផ្តើមតាំងពីឆ្នាំ​២០២៥​ ហើយមានកម្មវិធីមួយកញ្ចប់បានបញ្ចប់នៅឆ្នាំ​២០២៥ហើយ​សម្រាប់ឆ្នាំ​២០២៦នេះ​កម្មវិធីរបស់យើងបានចាប់ផ្តើម​ក្នុងខែមិថុនា​ ហើយនៅថ្ងៃទី​២៥ ខែមិថុនានេះ​ជាថ្ងៃទី២នៃ​វគ្គសិក្សាទាំង៧​របស់​Assess to finance Program ដែលវគ្គសិក្សាលើកទី១យើងធ្វើ​ទី​១៩ខែមិថុនា​ ផ្តោតទៅលើប្រធានបទ​ ការពង្រីកអាជីវកម្មនិង​ផែនការកំណើន​ ហើយសម្រាប់ថ្ងៃនេះវិញ ប្រធានបទ​ផ្តោតលើ​គោលការណ៍​គណនេយ្យ​និងការគ្រប់គ្រងហិរញ្ញវត្ថុ​។ ការៀបចំរបាយការហិរញ្ញវត្ថុ​ ការយល់ដឹងបីស្តង់ដាគណនេយ្យ​ផ្សេងៗដែលខាងនិយ័តករ​មានតម្រូវការ​សម្រាប់​ស្ថាប័ន ឬអាជីវកម្ម​ទូទៅ​ ក៏ដូចជាការៀបចំនូវគោលនយោបាយ​ នីតិវិធី​សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ​នៅក្នុងអាជីវកម្ម​ផងដែរ។​ គោលបំណង​សំខាន់នៃការបង្កើត​កម្មវិធី Assess to finance Program​ របស់យើងនេះគឺដើម្បីជួយ​បង្កើនសមត្ថភាពរបស់ SME ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ​ ក៏ដូចជាការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់​អាចទៅទទួលបានហិរញ្ញប្បទាន​ពីស្ថាប័ន​ធនាគារ ។ដូចនេះគោលបំណងរបស់យើង​គឺចង់ជួយដល់ SME​ទាំងអស់ដែលមានតម្រូវការ​ផ្នែកហិរញ្ញវត្ថុ​ ដែលកន្លងមកម្ចាស់អាជីវកម្មទាំងនោះនៅមានការខ្វះខាត​អ្វីខ្លះ របាយការណ៍​ពេលទៅជួបគ្រឹះស្ថាន​ធនាគារ​ ឈានទៅសិក្សាដើម្បីទទួលបានឥណទាន​។ […]
News & អន្តរជាតិ
image_2026-06-26_11-16-09
ការនាំចេញជីតាមច្រកសមុទ្រហ័រមូស ចាប់ផ្តើមមមាញឹកឡើងវិញ អាចធ្វើឱ្យតម្លៃជីចុះថោក
អន្តរជាតិ៖ ការនាំចេញជីតាមរយៈច្រកសមុទ្រហ័រមូស (Hormuz) បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីសប្តាហ៍មុន ដោយបានបង្កើនការផ្គត់ផ្គង់ជីទៅកាន់ទីផ្សារពិភពលោក បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានជាប់គាំងក្នុងបរិមាណដ៏ច្រើននៅក្នុងឈូងសមុទ្រពែក្ស។ យោងតាមទិន្នន័យកប៉ាល់ បានឱ្យដឹងថា យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៦គ្រឿង ដែលផ្ទុកសារធាតុជី បានចាកចេញពីច្រកសមុទ្រ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដោយចំនួនកប៉ាល់នាំចេញបានកើនឡើងជិតប្រហែលមុនពេលផ្ទុះសង្គ្រាម។ យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៨គ្រឿង ក្នុងចំណោមកប៉ាល់ជាង៤០គ្រឿង ដែលបានជាប់គាំងចាប់តាំងពីដើមដំបូងក្នុងពេលផ្ទុះសង្គ្រាមភ្លាមៗ បានចាកចេញអស់ហើយ ភាគច្រើននៃកប៉ាល់ទាំងនោះបានធ្វើដំណើរទៅកាន់ទ្វីបអាស៊ី។ ឧស្សាហកម្មកសិកម្មបាននិងកំពុងតាមដានយ៉ាងដិតដល់នូវល្បឿននៃការចាកចេញកប៉ាល់ ចំពេលមានការរំពឹងទុកថា ការកើនឡើងអាចមានបន្តិចម្តងៗ ដោយសារកប៉ាល់រាប់រយគ្រឿងដឹកទំនិញផ្សេងៗគ្នា ហើយកំពុងដណ្តើមគ្នាចេញមុន។ តំបន់ឈូងសមុទ្រពែក្ស គឺជាជម្រករបស់រោងចក្រជីដ៏ធំបំផុតមួយរបស់ពិភពលោក ហើយផ្លូវទឹកនេះជីបានឆ្លងកាត់ប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីអ៊ុយរ៉េ ដែលជាសារធាតុចិញ្ចឹមដំណាំដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ទិន្នន័យបានបង្ហាញទៀតថា បរិមាណនាំចេញជីប្រចាំសប្តាហ៍តាមរយៈច្រកសមុទ្រហ័តមូស បានកើនឡើងជិតដល់៥៣ម៉ឺនតោន ចាប់តាំងពីបានបញ្ចប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ។ គោលដៅទីផ្សារនៅក្នុងទ្វីបអាស៊ី ដែលកប៉ាល់ចេញទៅ រួមមានប្រទេសចិន ឥណ្ឌា និងប្រទេសស្រីលង្កា។ ប្រទេសឥណ្ឌា គឺជាអ្នកនាំចូលជីអ៊ុយរ៉េ និងជីផូស្វាត លំដាប់កំពូល។ កប៉ាល់មួយគ្រឿងកំពុងចេញដំណើរឆ្ពោះទៅប្រទេសប្រេស៊ីល ដែលអ្នកទិញកំពុងបង្កើតស្តុកជី មុនរដូវដាំសណ្តែកសៀងចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ។ ខណៈពេលធ្វើដំណើរអាចចំណាយពេលច្រើនសប្តាហ៍សម្រាប់នាំជីទៅដល់អ្នកទិញ តម្លៃជីអ៊ុយរ៉េបានធ្លាក់ចុះរួចស្រេចទៅហើយ ដោយសារមានការភ័យខ្លាចមានការរំខានដល់ដំណើរផ្គត់ផ្គង់។ ការផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីសប្តាហ៍ដំបូងនៃសង្គ្រាម បានបន្ធូរបន្ថយការគំរាមកំហែងដ៏ធំបំផុតមួយចំពោះអតិផរណាស្បៀងអាហារ។ វាក៏អាចទៅរួចផងដែរ ដែលកប៉ាល់ផ្សេងទៀតផ្ទុកជីក៏បានចេញដំណើរផងដែរ។ […]
News & ជាតិ
IMG_5990
ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តការវិនិយោគផ្នែកចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានលើកទឹកចិត្តដល់ការវិនិយោគផ្នែកចិញ្ចឹមត្រី ដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនផលិតផលត្រីសម្រាប់ការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងចូលរួមកាត់បន្ថយនាំចូលពីប្រទេសជិតខាង។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍លើទឹកចិត្តបែបនេះ ក្នុងឱកាសអញ្ជើញពិនិត្យមើល និងស្វែងយល់អំពីដំណើរការចិញ្ចឹមត្រីទីឡាព្យ៉ា នៅកសិដ្ឋានបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅភូមិក្បាលដំរីក្រោម  ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត កៅ ថាច ក៏មានអគ្គនាយករងធនាគារ  ARDB បីរូបផងដែរ គឹឯកឧត្តម បាន លឹម, ឯកឧត្តម ប៉ិច សានី និងឯកឧត្តម ចាន់ សីហា ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ធនាគារ និងថ្នាក់ដឹកនាំសមាគមបណ្តាញកសិកតេជោជាច្រើនរូបទៀត។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការវិនិយោគលើការចិញ្ចឹមត្រីទីឡាព្យ៉ាដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា ហើយការវិនិយោគបែបនេះ គឺជាការបង្កើនផលិតផលត្រីសម្រាប់ការផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងឈានទៅកាត់បន្ថយនាំចូលពីប្រទេសជិតខាង។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានខាងលើ ត្រូវបង្កើតផលិតភាព ដោយបន្តអនុវត្តការចិញ្ចឹមត្រីក្នុងស្រុកទៅតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ព្រមទាំងជួយជំរុញផ្នែកបច្ចេកទេស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅកាន់កសិករផងដែរ ជាពិសេស […]
News & អន្តរជាតិ
image_2026-06-25_13-53-39
កសិកម្មរបស់ម៉ារ៉ុកជួបការលំបាក ដោយសាររលកកម្តៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ
រ៉ាបាត៖ យោងតាមរបាយការណ៍រួមរបស់អង្គការស្បៀងអាហារ និងកសិកម្ម និងអង្គការឧតុនិយមពិភពលោក បានឱ្យថា កសិកររបស់ប្រទេសម៉ារ៉ុកកំពុងប្រឈមមុខនឹងកាផលពិបាក ដោយសារអាកាសធាតុក្តៅខ្លាំង និងគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ បានធ្វើឱ្យវិស័យកសិកម្មជួបបញ្ហា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសនៅចន្លោះឆ្នាំ២០២២ និង២០២៤ អាកាសធាតុនៅក្នុងប្រទេសម៉ារ៉ុកស្ថិត មានស្ថានភាពកាន់តែអាក្រក់ទៅ ដោយមានគ្រោះរាំងស្ងួតរយៈពេលប្រាំមួយឆ្នាំជាប់គ្នា រហូតធ្វើឱ្យកសិករខ្វះទឹកស្រោចស្រពដំណាំ និងជូបប្រទះបញ្ហារលកកម្តៅម្តងហើយម្តងទៀត នាំឱ្យសីតុណ្ហភាពឡើងដល់កម្រិតគ្រោះថ្នាក់។ ក្នុងករណីខ្លះ កម្តៅមិនត្រឹមតែកើនឡើងមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែបានអូសបន្លាយរយៈពេលវែង។ កាលពី(ក្នុងខែមីនា ឆ្នាំ២០២៣ មានរយៈពេល១១ថ្ងៃ ហើយមួយទៀតនៅខែកក្កដា ឆ្នាំ២០២៤ បានរត់រយៈពេល១០ថ្ងៃ។ ក្នុងអំឡុងពេលទាំងនេះ សីតុណ្ហភាពច្រើនតែឡើងលើសពី៤០អង្សា ដែលធ្វើឱ្យដំណាំ សត្វ និងព្រៃឈើ ពិបាករស់បំផុត។ វិស័យកសិកម្មចូលរួ​មចំណែកប្រមាណ១០ភាគរយ នៃសេដ្ឋកិច្ចម៉ារ៉ុក ហើយភាគច្រើនពឹងផ្អែកលើទឹកភ្លៀង។ ការពឹងផ្អែកបែបនេះ ទើបឥឡូវនេះ នាំឱ្យជួបស្ថានភាពកាន់តែពិបាកខ្លាំងឡើង ដោយមានភ្លៀងធ្លាក់តិចតួច និងកម្តៅឡើងមិនឈប់ឈរ ធ្វើឱ្យការដាំដុះរងផលប៉ះពាល់យ៉ាងខ្លាំង។ ទិន្នផលដំណាំរបស់ម៉ារ៉ុកបានធ្លាក់ចុះប្រមាណ៤៣ភាគរយ ក្នុងរដូវប្រមូលផលឆ្នាំ២០២៣-២០២៤ ដែលជាកម្រិតទាបបំផុតមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ផលិតកម្មស្រូវសាលីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ ចំណែកដំណាំសំខាន់ៗផ្សេងទៀត បានរងការខូចខាតស្ទើរគ្មានសល់។ ផ្លែអូលីវ បានផលិតប្រេងបានតិចជាងមុន ហើយបរិមាណផ្លែបានធ្លាក់ចុះដោយសារសីតុណ្ហភាពក្តៅខ្លាំងពេក។ រីឯចម្ការដំណាំក្រូចក៏បានធ្លាក់ចុះទិន្នផលផងដែរ ទាំងក្នុងផលិតកម្ម និងការនាំចេញ។ […]
News & ជាតិ
1748918431390747
ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តកញ្ចប់ថវិកាជាង៦៣លានដុល្លារដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលរបស់កម្ពុជា
ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន៦៣,៤៤លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញ ទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។ យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជានេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម ដែលមានកម្រិតថាមពល២៥០មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក៥០០មេហ្គាវ៉ាត់ម៉ោង នៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។ ការណ៍នេះនឹងជួយបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងដោយសារតំបន់ឧស្សាហកម្ម ទីតាំងកែច្នៃកសិផល និងទីប្រជុំជន ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាក៏នឹងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសវៀតណាម រួមទាំងការនាំចូលថាមពលរបស់កម្ពុជា ដែលរួមចំណែកដល់គោលដៅនៃបណ្តាញអគ្គិសនីអាស៊ាន ក្នុងការសម្រេចបាននូវប្រតិបត្តិការបណ្តាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៤៥។ លោកស្រី យ៉ាស្មីន ស៊ីដីគី (Yasmin Siddiqi) នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា «ចំពេលមានវិបត្តិថាមពលសកល គម្រោងនេះពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអន្តរកម្មថាមពលស្អាត។ តាមរយៈការពង្រឹងបណ្តាញថាមពលជាមួយនឹងការផ្ទុកថាមពលថ្មខ្នាតធំ យើងកំពុងជួយប្រទេសកម្ពុជាទាញប្រយោជន៍ពីថាមពលកកើតឡើងវិញបន្ថែមទៀត ហើយធានាថា ក្រុមគ្រួសារកសិករ និងអាជីវកម្មនានា ទទួលបានអត្ថប្រយោជន៍ពីអគ្គិសនី ដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ»។ […]
កាលវិភាគផ្សព្វផ្សាយ