ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ​ចាប់ផ្តើមនាំចេញអង្ករលើក​ដំបូងមួយម៉ឹនតោន​ទៅហ្វីលីពីន​

photo_2026-09-14_19-43-23

ដោយ ឡុង សារេត

ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីធី​ រ៉ាយស៍​ របស់កម្ពុជា នៅរសៀលថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មជាមួយក្រុមហ៊ុន​ ដីឡៃ ត្រេឌីង (DILAI TRADING CO. PTE. LTD) របស់ហ្វីលីពីសម្រាប់ការនាំចេញអង្គរកម្ពុជាមួយម៉ឺនតោន ដោយប្រើសាឡង់ជាលើកដំបូង​ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។

ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន ស៊ីធី​ រ៉ាយស៍​ មានប្រសាសន៍ថា​ ពិធីចុះហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែជាការចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់វិស័យស្រូវអង្ករកម្ពុជាដោយនេះជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន ​ទៅកាន់ប្រទេសហ្វីលីពីន ជាលើកដំបូង​។

ជោគជ័យនេះបង្ហាញឱ្យឃើញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកទិញអន្តរជាតិចំពោះគុណភាព សុវត្ថិភាព ភាពប្រកួតប្រជែង និងសមត្ថភាពផ្គត់ផ្គង់របស់អង្ករកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បញ្ជាក់ពីសមត្ថភាព របស់ក្រុមហ៊ុនកម្ពុជាក្នុងការរៀបចំ កែច្នៃ គ្រប់គ្រងគុណភាព និងដឹកជញ្ជូនអង្ករជាបរិមាណធំទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ។

ក្នុងនាមក្រុមហ៊ុន ក្រុមហ៊ុន ស៊ីធី​ រ៉ាយស៍,​ឧកញ៉ាបណ្ឌិត បាន​សម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម និងស្ថាប័នរាជរដ្ឋាភិបាល ពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្ដល់ការគាំទ្រ សម្របសម្រួល និងជំរុញការបើកច្រកទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានខិតខំយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូ បើកឱកាសទីផ្សារ សម្របសម្រួលនីតិវិធីពាក់ព័ន្ធ និងផ្សព្វផ្សាយផលិតផលអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។ ការខិតខំប្រឹងប្រែងទាំងនេះ បានបង្កើតបរិយាកាសអំណោយផលសម្រាប់ក្រុមហ៊ុននាំចេញកម្ពុជា ក្នុងការស្វែងរកដៃគូ និងពង្រីកទីផ្សារកាន់តែធំទូលាយ។

ការបើកច្រកទីផ្សារប្រទេសហ្វីលីពីននេះពិតជាមានសារៈសំខាន់ណាស់ ដែលក្រសួងពាណិជ្ជកម្ម បានខិតខំដោយដឹកនាំវិស័យឯកជន ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជា និងសហគ្រាសពាណិជ្ជកម្មកម្ពុជា​ពីមុន ក្នុងការធ្វើទស្សនៈកិច្ច និងផ្គូរផ្គងពាណិជ្ជកម្ម ជាមួយសមភាគីអ្នកនាំចូលហ្វីលីពីន រហូតដល់កិច្ចសន្យាទិញលក់នេះ បានកើតឡើង ហើយការនាំចេញទៅកាន់ទីផ្សារនេះ បានកើនឡើងជាលំដាប់។ ក្នុងឆ្នាំ២០២៦នេះ ជាឆ្នាំប្រវត្តិសាស្ត្រនៃការនាំ ចេញទៅកាន់ទីផ្សារហ្វីលីពីន ដែលអាចជាទីផ្សារធំទីមួយនៃការនាំចេញអង្កររបស់កម្ពុជា។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ មានប្រសាសន៍ថាក្នុងឱកាសនេះ «​​ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់វិស័យស្រូវអង្ករ។ ការទទួលបានហិរញ្ញប្បទានសមស្រប និងទាន់ពេលវេលា គឺជាកត្តាចាំបាច់សម្រាប់ការប្រមូលទិញស្រូវពីប្រជាកសិករ ការស្តុកទុក ការកែច្នៃ ការធានាគុណភាព និងការរៀបចំការនាំចេញក្នុងបរិមាណធំ។ ការគាំទ្ររបស់ARDB បានរួមចំណែកបំប្លែងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទៅក្លាយជាលទ្ធផលជាក់ស្តែងសម្រាប់កសិករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ។ លើសពីនេះ​ ​សូមថ្លែងអំណរគុណចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានខិតខំសម្របសម្រួលរវាងតួអង្គពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ ជួយដោះស្រាយបញ្ហាប្រឈមនានា ផ្សព្វផ្សាយអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់អង្ករកម្ពុជាឱ្យកាន់តែទូលំទូលាយ»។

ឧកញ៉ាបណ្ឌិត ​បានគូសបញ្ជាក់ថា ការរៀបចំការនាំចេញអង្ករចំនួនមួយម៉ឺនតោននេះ តម្រូវឱ្យមានការសហការយ៉ាងជិតស្និទ្ធក្នុងគ្រប់ដំណាក់កាល ចាប់ពីការប្រមូលទិញស្រូវ ការកែច្នៃ ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ការរៀបចំឯកសារ ហូតដល់ការដឹកជញ្ជូន។ កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលនៃការខិតខំរួមគ្នា និងជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការនាំយកអង្ករខ្មែរដ៏មានគុណភាពទៅកាន់ទីផ្សារថ្មីៗនៅលើពិភពលោក។​

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ មានប្រសាសន៍ទៀតថា «ការនាំចេញលើកដំបូងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង និងបើកផ្លូវឱ្យមានការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ក្នុងបរិមាណកាន់តែច្រើន និងជាប្រចាំនាពេលអនាគត។ ជោគជ័យនៅថ្ងៃនេះនឹងមិនផ្តល់ផលប្រយោជន៍ត្រឹមតែក្រុមហ៊ុននាំចេញប៉ុណ្ណោះទេ ប៉ុន្តែនឹងចូលរួមបង្កើតទីផ្សារស្រូវបន្ថែមសម្រាប់ប្រជាកសិករ គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ វិស័យដឹកជញ្ជូន និងអាជីវកម្មពាក់ព័ន្ធ ព្រមទាំងបង្កើតការងារ បង្កើនប្រាក់ចំណូល និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

បើយោងតាម​អគ្គនាយកក្រុមហ៊ុនខាងលើ​, កិច្ចព្រមព្រៀងនាំចេញអង្ករចំនួនមួយម៉ឺនតោននេះ មិនមែនជាគោលដៅចុងក្រោយរបស់យើងទេ ប៉ុន្តែ ការចាប់ផ្តើមនៃជំពូកថ្មីមួយសម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន។ ក្រុមហ៊ុន ស៊ីធី​ រ៉ាយស៍ ​នឹងបន្តវិនិយោគលើគុណភាព បច្ចេកវិទ្យា សមត្ថភាពកែច្នៃ និងប្រព័ន្ធផ្គត់ផ្គង់ ព្រម​ទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន​ហិរញ្ញវត្ថុ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រជាកសិករ និងដៃគូអន្តរជាតិ។

ចំណែកលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ នេះមិនមែនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មតែប៉ុណ្ណោះទេ​ ប៉ុន្តែវាបង្ហាញ​ការជឿទុក​ចិត្តមកលើអង្ករកម្ពុជា ជាពិសេស​ជាផ្នែកមួយនៃការចូលរួមចំណែក​​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់កម្ពុជា​ជាមួយប្រទេសហ្វីលីពីនឱ្យកាន់តែរីកចម្រើនថែមទៀត​។ ក្នុងកិច្ចសន្យានេះក៏បង្ហាញឱ្យឃើញថា​ ធុរជននៃប្រទេសទាំងពីរ​អាចធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ឆ្លើយតប​ទៅនឹងតម្រូវការរបស់ទីផ្សារ ពង្រឹង​នូវសន្តិសុខស្បៀង​ ហើយបង្កើននូវវិបុលភាព​រួមជាមួយគ្នា​។​

លោកជំទាវបានគូសបញ្ជាក់ថា វិស័យស្រូវអង្ករ គឺជាវិស័យមួយដ៏សំខាន់​នៃសេដ្ឋកិច្ចកម្ពុជា និងជាប្រភពនៃចំណូល​ដ៏ចម្បង​របស់ប្រជាកសិករ​​ជាច្រើនគ្រួសារ។ ជាក់ស្តែងការកើនឡើង​នៃការនាំចេញអង្ករ​បានបង្កើនដល់ការបណ្តាក់ទុន លើកកម្ពស់​ខ្សែច្រវាក់តម្លៃ ផ្តល់នូវឱកាសធ្វើធុរកិច្ច និងផលប្រយោជន៍សេដ្ឋកិច្ចដល់តួអង្គ​ទាំងមូលនៅក្នុងខ្សែច្រវាក់​ ដោយចាប់ផ្តើមពីកសិករ​ដល់រោងម៉ាស៊ីនកិនស្រូវ អ្នកកែច្នៃ អ្នកដឹកជញ្ជូន រហូតដល់អ្នកនាំចេញ​ និងអាជីវកម្ម​គាំទ្រនានា ដែលបានចូលរួមដល់ការបង្កើនប្រាក់ចំណូល​ ​កាត់បន្ថយភាពក្រីក្រ លើកកម្ពស់​ជីវភាព ​និងកំណើនសេដ្ឋកិច្ចកម្ពុជា​៕


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ