ណៃពីដោ៖ យោងតាមនាយកដ្ឋានជលផលរបស់ប្រទេសភូមា បាននាំចេញផលិតផលជលផលជាង ៣០០ ប្រភេទ ទៅកាន់ប្រទេសជាង ៤០ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ អាចរកចំណូលបានជាង ២២៥ លានដុល្លារ ពីការនាំចេញជាងពី ១៣ ម៉ឺនតោន។
ប្រទេសភូមា នាំចេញផលិតផលជលផលច្រើនជាងគេ ទៅកាន់ប្រទេសជប៉ុន បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអូស្ត្រាលី។
សហព័ន្ធជលផលភូមា និងនាយកដ្ឋានជលផល បានឱ្យដឹងថា ភូមាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីពង្រឹងការនាំចេញផលិតផលជលផលរបស់ខ្លួន។
នាយកដ្ឋានជលផល និងក្រុមហ៊ុននាំចេញ កំពុងសម្របសម្រួលគ្នា ដើម្បីធានាឱ្យការដឹកជញ្ជូនផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានជាប់ជាប្រចាំ និងឆ្លើយតបទៅនឹងតម្រូវពិតប្រាកដរបស់ប្រទេសទទួលទិញនីមួយៗ។ ជាពិសេស សម្រាប់ទីផ្សារប្រទេសចិន ដែលអនុវត្តវិធានការតឹងរ៉ឹងលើវិញ្ញាបនបត្របញ្ជាក់ផលិតផល និងស្របតាមលក្ខខណ្ឌសុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលជលផល ដូច្នេះ អ្នកនាំចេញត្រូវធានាថា ផលិតផលទាំងអស់ពិតជាបានបំពេញតាមស្តង់ដារកំណត់របស់ទីផ្សារ។
កាលពីឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញផលិតផលនេសាទជាង១៥ ០០០តោន ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតជាតម្លៃទឹកប្រាក់ជិត២០០លានដុល្លារ៕ (ផាន់ អាណា)







