អន្តរជាតិ
News & អន្តរជាតិ

ចិននាំចូលផ្លែទុរេនកាន់តែច្រើន ខណៈតម្លៃធ្លាក់ចុះនៅពេលប្រមូលផល
ក្វាងទុង៖ កាលពីចុងសប្តាហ៍មុនផ្លែទុរេនស្រស់ជាង៦ ៣០០តោន បាននាំចូលមកដល់កំពង់ផែក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដោយផ្ទុកលើនាវាដឹកទំនិញចំនួនបីគ្រឿង ប្រើពេល២៤ម៉ោងទើបដឹកមកដល់ ខណៈពេលរដូវប្រមូលផលធំចាប់ផ្តើម ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លែទុរេនទាំងអស់នេះផ្ទុកក្នុងកុងតឺន័រចំនួន៣៥៦ទូ ទទួលបានការអនុញ្ញាតពីគយ និងចាប់ផ្តើមចែកចាយពាសពេញបណ្តាខេត្តតាមឈូងសមុទ្រ ក្រុងហុងកុង និងក្រុងម៉ាកាវ។ ការដឹកជញ្ជូនផ្លែទុរេនខាងលើនេះ ទទួលបានការអនុញ្ញាតដោយគ្មានការត្រួតពិនិត្យឡើយ ហើយលើកដាក់ទៅលើរថយន្តដឹកទំនិញ ដែលចតរងចាំនៅចំណតសម្រាប់ដឹកចេញភ្លាមៗ ខណៈពេលអ្នកការត្រួតពិនិត្យត្រូវធ្វើតាខ្សែសង្វាក់ត្រជាក់ ដែលប្រតិបត្តិការចាប់ផ្តើមក្នុងរយៈពេលដប់នាទីនៃការមកដល់។ ទូផ្លែទុរេនណា ដែលទទួលបានការអនុញ្ញាតពីគយ អាចដឹកចេញទៅដល់ទីផ្សារលក់ដុំ នាក្រុងក្វាងចូវ ក្នុងរយៈពេលយ៉ាងយូរពីរម៉ោង។ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មន្ត្រីនៅគយកំពង់ផែក្នុងទីក្រុងក្វាងចូវ បានត្រួតពិនិត្យផ្លែទុរេនស្រស់ដែលនាំចូលជាង៩ ៥០០តោន។ កំពង់ផែនេះបន្តពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលភាគខាងត្បូងប្រទេសចិន សម្រាប់ផ្លែឈើនាំចូល ខណៈពេលបរិមាណនាំចូលចាប់ផ្តើម ក្នុងអំឡុងពេលប្រមូលផលនៅតាមបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ការនាំចូលផ្លែទុរេនក្នុងបរិមាណធំ ក៏កំពុងដឹកតាមផ្លូវដែកផងដែរ។ ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនផ្លែទុរេននាំចូលចំនួន៥០ ៣០០តោន ចាប់តាំងពីថ្ងៃទី១ ខែមករា គឺកើនឡើងជាង៩៤ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែមេសា ផ្លែទុរេនចំនួន៣ ៦៦១តោន បានដឹកមកដល់កំពង់ផែផ្លូវដែក បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យនៅច្រកព្រំដែន។ ចំណែកនៅទីក្រុង ឆេងទូ (Chengdu) មជ្ឈមណ្ឌលចែកចាយផ្លែទុរេនមួយបានបើកដំណើរការ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវគោក […]
News & អន្តរជាតិ

ឥណ្ឌាបន្ធូរបន្ថយលក្ខខណ្ឌលើការនាំចេញអង្ករទៅកាន់ប្រទេសមួយចំនួននៅអឺរ៉ុប
ញូវដេលី៖ ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យនាំចេញអង្ករបាស្មាទី និងអង្ករក្រៅពីអង្ករបាស្មាទី ទៅកាន់ប្រទេសក្នុងសហភាពអឺរ៉ុបមួយចំនួន ដោយមិនចាំបាច់មានវិញ្ញាបនបត្រត្រួតពិនិត្យជាកាតព្វកិច្ច ជាពិសេសទីភ្នាក់ងារត្រួតពិនិត្យការនាំចេញត្រូវអនុវត្តក្នុងរយៈពេលប្រាំមួយខែ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលឥណ្ឌា កាលពីសប្តាហ៍មុនបានបញ្ជាក់ថា លក្ខខណ្ឌតម្រូវនៃវិញ្ញាបនបត្រត្រូវបានកំណត់ចំពោះរដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ដូចជាចក្រភពអង់គ្លេស អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងប្រទេសស្វីស ដោយបន្ថែមថា ប្រទេសអឺរ៉ុបផ្សេងទៀតទាំងអស់ ត្រូវបានលើកលែងចំពោះលក្ខខណ្ឌតម្រូវនេះសម្រាប់រយៈពេល ប្រាំមួយខែ។ កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា បានសម្រេចដំឡើងពន្ធ២០ភាគរយលើអង្ករនាំចេញទៅក្រៅប្រទេស ក្នុងគោលបំណងគ្រប់គ្រងអង្ករ និងធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស។ យោងតាមសារាចរណែនាំ ដែលចេញដោយក្រសួងសេដ្ឋកិច្ចឥណ្ឌា បានឱ្យដឹងថា ពន្ធលើការនាំចេញត្រូវអនុវត្តចំពោះអង្ករសម្រិត រួមទាំងអង្ករសម្គាល់ភូមិសាស្ត្រ និងប្រភេទអង្ករផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ត្រូវជាប់ពន្ធរបស់អាជ្ញាធរគយ ដូចជាអង្ករសម្រិត ឬអង្ករសម្រូប។ ការកែប្រែអត្រាពន្ធលើអង្ករនាំចេញនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីពេលមុន ដែលកាលពីក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករ ដែលបានអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ខណៈពេលបន្តហាមឃាត់លើការនាំចេញអង្ករបាក់។ នៅថ្ងៃដដែលនោះ បម្រាមក៏បានកាត់បន្ថយពន្ធគយលើអង្ករសម្រិតពី១ភាគរយ មកនៅត្រឹមកម្រិតសូន្យភាគរយ ហើយថែមទាំងបានដកការកម្រិតតម្លៃអប្បបរមាត្រូវតែមានតម្លៃ៤៩០ដុល្លារក្នុងមួយតោន លើការនាំចេញអង្ករសម្រិត។ ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់អន្តរក្រសួងរបស់ប្រទេសឥណ្ឌា។ ការកែប្រែបម្រាមនាពេលនោះ ត្រូវបានគេរាយការណ៍ថា ដើម្បីបន្ធូរបន្ថយបញ្ហាលើការខ្វះឃ្លាំងសម្រាប់រក្សាទុកអង្កររបស់ឥណ្ឌា។ ប្រទេសឥណ្ឌាបានកែប្រែបម្រាមជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលបានរឹតបន្តឹងការនាំចេញអង្ករសម្រិត ហើយហាមឃាត់ការនាំចេញអង្ករបាក់។ […]
News & អន្តរជាតិ

បម្រាមនាំចេញធ្វើឱ្យតម្លៃផ្លែប៉េងប៉ោះ ក្នុងប្រទេសម៉ារ៉ុក ចុះថោកយ៉ាងខ្លាំង
រ៉ាបាត៖ ការរឹតត្បិតលើការនាំចេញផ្លែប៉េងប៉ោះ ជាពិសេសទៅកាន់ទីផ្សារអាហ្វ្រិក រួមជាមួយនឹងការបញ្ចប់នៃរយៈពេលកូតានាំចូលរបស់សហភាពអឺរ៉ុប បានធ្វើឱ្យតម្លៃធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងស្រុករប ស់ប្រទេសម៉ារ៉ុក ដែលការសម្រេចចិត្តនេះ ដើម្បីធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព បន្ទាប់ពីផុតរដូវប្រមូលផល។ កសិករដាំដំណាំប៉េងប៉ោះ បាននិយាយថា ការរឹតបន្តឹងលើការនាំចេញផ្លែប៉េងប៉ោះរបស់ប្រទេសម៉ារ៉ុកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យតម្លៃធ្លាក់ចុះនៅក្នុងទីផ្សារក្នុងស្រុក។ កសិករដាំប៉េងប៉ោះបាននិយាយថា ថ្ងៃនេះ ប៉េងប៉ោះមួយប្រអប់មានទម្ងន់៣០គីឡូក្រាម មានតម្លៃប្រហែល១០ដុល្លារ ឬប្រហែល០,៣៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលបង្ហាញឱ្យឃើញពីការធ្លាក់ចុះតម្លៃជិតពាក់កណ្តាល។ កាលពី១៥ ថ្ងៃមុនមានបម្រាម តម្លៃប៉េងប៉ោះកំពុងកើនឡើងរហូតដល់មួយដុល្លារ ក្នុងមួយគីឡូក្រាម ហើយលក់ដុំបានតម្លៃ០,៩៧ដុល្លារ ក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះ ដោយសារការបញ្ឈប់ជាបណ្តោះអាសន្ននូវការនាំចេញផ្លែប៉េងប៉ោះទៅកាន់ប្រទេសក្នុងតំបន់អាហ្វ្រិក ដែលជាវិធានការមួយគេជូនដំណឹងដោយផ្ទាល់មាត់ប្រាប់អ្នកដាំ ហើយទន្ទឹមនឹងនោះដែរ ការនាំចេញទៅកាន់សហភាពអឺរ៉ុបក៏បានធ្លាក់ចុះ បន្ទាប់ពីបញ្ចប់រយៈពេលនាំចូលតាមកូតាអនុគ្រោះ។ ជាធម្មតា ក្នុងអំឡុងពេលនេះ កូតាសម្រាប់នាំចូលផ្លែប៉េងប៉ោះម៉ារ៉ុក នៅទីផ្សារអឺរ៉ុប គឺអស់ហើយ។ ចាប់ពីពេលនោះមក រាល់ការនាំចេញផ្លែប៉េងប់ោះទៅកាន់សហភាពអឺរ៉ុប គឺត្រូវបង់ពន្ធគយទាំងអស់។ សហភាពអឺរ៉ុបអនុវត្តប្រព័ន្ធកូតាអត្រាពន្ធ ដែលការនាំចេញលើសពីកម្រិតកូតាកំណត់ត្រូវបង់ពន្ធបន្ថែម។ ក្រៅពីសក្ដានុពលនៃការនាំចេញ ផលិតកម្មប៉េងប៉ោះរបស់ប្រទេសម៉ារ៉ុក ក៏បានរងផលប៉ះពាល់ដោយជំងឺ និងលក្ខខណ្ឌអាកាសធាតុអាក្រក់ រួមជាមួយនឹងភ្លៀងធ្លាក់យូរ ដែលបង្កឱ្យមានជំងឺផ្សិតធ្វើឱ្យដំណាំប៉េងប៉ោះផ្តល់ទិន្នផលទាប។ ចំណែកកសិករម្នាក់ទៀត បានបញ្ជាក់ពីការបញ្ឈប់ការនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក រីឯការនាំចេញទៅកាន់អឺរ៉ុបមិនទាន់ផ្អាកនោះទេ។ អាជ្ញាធរមូលដ្ឋានបានណែនាំអ្នកដាំប៉េងប៉ោះមិនឱ្យនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក និងធានាសន្តិសុខស្បៀង។ លោកក៏បានចង្អុលបង្ហាញពីផលប៉ះពាល់យូរអង្វែងដោយសារព្យុះ […]
News & អន្តរជាតិ

ហាងភេសជ្ជៈមីសឿ បិទសាខាង៤២៨កន្លែង ភាគច្រើននៅវៀតណាម និងឥណ្ឌូណេស៊ី ដើម្បីកែលម្អប្រតិបត្តិការ
ហូជីមិញ៖ ក្រុមហ៊ុនមីសឿ (Mixue) របស់ប្រទេសចិន ដែលជាម្ចាស់ខ្សែសង្វាក់ហាងអាហារ និងភេសជ្ជៈដ៏ធំបំផុតរបស់ពិភពលោក កាលពីឆ្នាំ២០២៥ បានសម្រេចបិទទ្វារហាងរបស់ខ្លួនចំនួន៤២៨ហាង ហើយហាងបានបិទភាគច្រើន មានទីតាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ដោយសារក្រុមហ៊ុននេះព្យាយាមកែលម្អប្រតិបត្តិការ និងប្រសិទ្ធភាពអាជីវកម្មរបស់ខ្លួនឡើងវិញ។ ក្រុមហ៊ុនតែទឹកដោះគោនេះ មិនបានបង្ហាញពីចំនួនហាងត្រូវបានបិទនៅក្នុងប្រទេសទាំងពីរខាងលើនេះទេ ប៉ុន្តែបាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនថា ខ្លួនបានផ្តោតលើ “ការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការរបស់ហាងមានស្រាប់” ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រកបដោយនិរន្តរភាព និងមានស្ថិរភាពក្នុងរយៈពេលវែង។” ប៉ុន្តែ ក្រុមហ៊ុនបានពង្រីកអាជីវកម្មនៅក្នុងប្រទេសមួយចំនួនទៀតដូចជា សហរដ្ឋអាមេរិក និងកាហ្សាក់ស្ថាន ហើយបានបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ទោះបីជាស្ថិតនៅក្រោមម៉ាកផ្សេងគ្នា គឺឡាក់គី ខាប់ (Lucky Cup) ក៏ដោយ។ គិតត្រឹមចុងឆ្នាំ២០២៥ ហាងមីសឿមានសាខាសរុបចំនួន៥៩ ៨២៣កន្លែង នៅទូទាំងពិភពលោក សាខាចំនូន៥៥ ៣៥៦កន្លែងមានទីតាំងស្ថិតនៅក្នុងប្រទេសចិនដីគោក។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ី និងវៀតណាម គឺជាទីផ្សារក្រៅប្រទេសធំជាងគេពីររបស់ហាងមីសឿ ដែលក្នុងនោះមានហាងចំនួន១ ៣០៤ ស្ថិតនៅក្នុងប្រទេសវៀតណាម។ នៅក្នុងប្រទេសវៀតណាម ហាងមីសឿ កំពុងតែប្រឹងកែទម្រង់ពីហាងតូចបែបប្រពៃណីទៅជាហាងធំៗ។ ទីតាំងថ្មីមានបញ្ជររៀបចំធំទូលាយ ហាងបែរមុខទៅផ្លូវធំ ហើយខ្សែសង្វាក់ក៏កំពុងផ្តល់អាទិភាពដល់ទីតាំងសំខាន់ៗផងដែរ។ ហាងមីសឿ បានចូលរកស៊ីក្នុងប្រទេសវៀតណាម នាឆ្នាំ២០១៨ […]
News & អន្តរជាតិ

ដំឡូងបារាំងនាំចូលពីអាម៉េរិក មកកោះតៃវ៉ាន់ ត្រូវពិនិត្យយ៉ាងល្អិតល្អន់ ព្រោះខ្លាចប៉ះពាល់សុខភាព
តៃប៉ិ៖ ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ កោះតៃវ៉ាន់ បានឲ្យដឹងថា ស្តង់ដារចត្តាឡីស័កសម្រាប់ដំឡូងបារាំងនាំចូល ដែលត្រូវបានប្រើប្រាស់សម្រាប់ការកែច្នៃ គឺដូចគ្នានឹងការគ្រប់គ្រងដំឡូងបារាំងក្នុងស្រុកដែរ ហើយប្រសិនបើរកឃើញដំឡូងណាមានសញ្ញាដុះពន្លក រលួយ ឬដុះផ្សិត ត្រូវតែបោះចោល និងបំផ្លាញចោលទាំងស្រុង។ របាយការណ៍ប៉ាន់ប្រមាណផ្នែកពាណិជ្ជកម្មជាតិឆ្នាំ២០២៦ របស់អ្នកតំណាងពាណិជ្ជកម្មអាម៉េរិក ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា បាននិយាយអំពីបទប្បញ្ញត្តិនាំចូលដំឡូងរបស់តៃវ៉ាន់។ យោងតាមរបាយការណ៍នេះ ចាប់តាំងពីឆ្នាំ២០១៨រហូតមក កោះតៃវ៉ាន់បានច្រានចោលការដឹកជញ្ជូនទាំងអស់ ដែលមានដំឡូងបារាំងដុះពន្លក។ ច្បាប់វិសោធនកម្មថ្មីបានអនុម័តក្នុងខែកុម្ភៈ ឆ្នាំ២០២៦ អនុញ្ញាតឱ្យការដឹកជញ្ជូន ដែលមានដំឡូងបារាំងដុះពន្លក ឬដុះផ្សិត អាចនាំចូលបាន លុះត្រាតែដំឡូងរងផលប៉ះពាល់ត្រូវបានបែងចែក និងបោះចោលនៅកន្លែងកែច្នៃ។ គោលនយោបាយថ្មីនេះ ត្រូវបានគេរាយការណ៍ថា បានបង្កឱ្យមានការព្រួយបារម្ភពីសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ ដោយភ័យខ្លាចថា ដំឡូងបារាំងដុះពន្លូត ដែលមានផ្ទុកសារធាតុពុល គ្លីកូលកាឡយ (Glycoalkaloids) រួមទាំងសារធាតុសូឡានីន (Solanine) អាចត្រូវបានកែច្នៃទៅជាផលិតផលម្ហូបអាហារ ហើយបង្កឱ្យអ្នកបរិភោគពុលបាន។ ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ កោះតៃវ៉ាន់ បាននិយាយថា បន្ថែមពីលើការហាមឃាត់នាំចូលដំឡូងបារាំងមានសត្វល្អិត និងជំងឺណាមួយ ក្នុងចំណោមទំនិញប្រាំបីប្រភេទ ពិធីសារថ្មីតម្រូវឱ្យអ្នកនាំចេញអាម៉េរិក ត្រូវពង្រឹងកម្មវិធីទប់ស្កាត់ពន្លក ដើម្បីធានាថា ដំឡូងនាំចូលមិនមានដុះពន្លក និងមិនមានដីឡើយ។ […]
News & អន្តរជាតិ

អឺរ៉ុបទាមទារឱ្យកំណត់លើការនាំចូលខ្ទឹមសពីអេហ្ស៊ីប និងចិន ព្រោះលក់ថោកជាងតម្លៃក្នុងស្រុក
អឺរ៉ុប៖ ក្រុមទំនាក់ទំនងផ្នែកខ្ទឹមសអឺរ៉ុប បានដាក់ចេញនូវក្នុងឯកសារមួយផ្ញើទៅកាន់សមាជិកសភាអឺរ៉ុប ដោយទាមទារឱ្យមានវិធានការការពារកាន់តែខ្លាំងប្រឆាំងនឹងការនាំចូលដ៏ច្រើនខ្ទឹមសពីប្រទេសអេហ្ស៊ីប និងចិន ដែលជាគ្រឿងផ្សំ និងការការពារប្រឆាំងនឹងការកើនឡើងនៃថ្លៃដើម ដូចជាថាមពល និងកម្លាំងពលកម្ម។ ក្រុមទំនាក់ទំនងផ្នែកខ្ទឹមសអឺរ៉ុប (European Garlic Contact Group) គឺជាសម្ព័ន្ធភាពក្រុមជំនាញវិជ្ជាជីវៈ ដែលមានសមាសភាពមកពីអ្នកដាំ និងអ្នកធ្វើទីផ្សារខ្ទឹមសមកពីប្រទេសអេស្ប៉ាញ បារាំង និងអ៊ីតាលី។ ក្រុមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីការពារផលប្រយោជន៍របស់វិស័យខ្ទឹមសអឺរ៉ុបទប់ទល់នឹងសម្ពាធទីផ្សារខាងក្រៅ និងធានាបាននូវការរស់រានមានជីវិតនៃផលិតកម្មខ្ទឹមសក្នុងស្រុក។ ឯកសារនេះបានសរសេរថា ខណៈពេលវិបត្តិផ្ទៃក្នុង គឺជាការគំរាមកំហែងដល់ការរស់រានមានជីវិតនៃខ្ទឹមស ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយការនាំចូលពីខ្ទឹមសពីប្រទេសអេហ្ស៊ីប និងចិន ដែលលក្ខខណ្ឌនៃការផលិត និងការចូលទៅកាន់ទីផ្សារអឺរ៉ុប គឺអយុត្តិធម៌ណាស់។ ឯកសារដដែលបានលើកឡើងទៀតថា ការនាំចូលខ្ទឹមសរបស់ចិន គឺចាំបាច់ត្រូវតែជាប់កាតព្វកិច្ចពន្ធកម្រិត១ ២០០អឺរ៉ូ ក្នុងមួយតោន ប៉ុន្តែការបង់ពន្ធនេះមិនដែលអនុវត្តឱ្យបានត្រឹមត្រូវទេ ហើយបច្ចុប្បន្នបានបាត់បង់អំណាចការពារខ្លួន។ លើសពីនេះ កាតព្វកិច្ចនេះត្រូវបានគេចវេះជាប្រព័ន្ធតាមរយៈការអនុវត្តត្រីកោណ ការប្រកាសប្រភពដើមកំណើតមិនពិត ការបំបែកច្រកដឹកជញ្ជូន និងបង់ពន្ធទាបជាងតម្លៃលើវិក្កយបត្រ។ យោងតាមក្រុមទំនាក់ទំនងផ្នែកខ្ទឹមសនេះ បានរៀបរាប់ថា ការគំរាមកំហែងមួយទៀតចំពោះផលិតផលអឺរ៉ុប គឺខ្ទឹមសអេហ្ស៊ីប ដែលក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការនាំចូលខ្ទឹមសពីអេហ្ស៊ីបបានកើនឡើងយ៉ាងខ្លាំង។ ក្រុមនេះបានទទូចថា ប្រទេសអេហ្ស៊ីបទទួលបានអត្ថប្រយោជន៍ពីការចំណាយលើថាមពលទាប ចំណែកច្បាប់ការងារធូររលុងជាង បើប្រៀបធៀបទៅនឹងស្តង់ដារអឺរ៉ុប ស្តីពីសុខុមាលភាពកម្មករ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដែលត្រូវបានហាមឃាត់ក្នុងសហភាពអឺរ៉ុប […]
News & អន្តរជាតិ

តម្រូវការចេកនៅអេក្វាឌ័រលើសការផ្គត់ផ្គង់បានជំរុញឱ្យតម្លៃកើនឡើង
គីតូ៖ តំណាងក្រុមហ៊ុននាំចេញផ្លែរបស់អេក្វាឌ័រ បានឱ្យដឹងថា កាលពីឆ្នាំមុនដំណាំចេកមានបញ្ហាប្រឈមយ៉ាងខ្លាំង ទាក់ទងការធ្លាក់ចុះគួរឱ្យគត់សម្គាល់នៃទិន្នផលផ្លែចេក នៅទូទាំងប្រទេស ធ្វើឱ្យទិន្នផលផ្លែចេកបានធ្លាក់ចុះពី៣០ភាគរយ ទៅ៣៥ភាគរយ ខណៈក៏មានធ្លាក់ចុះរហូត ៥០ភាគរយម្ដងម្កាលផងដែរ។ បញ្ហាទាំងនោះ បណ្តាលមកពីភ្លៀងធ្លាក់យូរពេក សីតុណ្ហភាពត្រជាក់ពេក និងបង្កឱ្យចេកមានជំងឺបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងបានផ្លាស់ប្តូរសក្ដានុភាពទីផ្សារ។ តំណាងក្រុមហ៊ុនរូបនេះ បានលើកឡើងថា សម្រាប់ដំណាំចេកនាពេលបច្ចុប្បន្នកំពុងជួបប្រទះនឹងសញ្ញានៃការងើបឡើងវិញ ដែលជំរុញដោយតម្រូវការអន្តរជាតិដ៏រឹងមាំ។ តម្រូវការត្រូវបានគេរំពឹងថា នឹងលើសពីការផ្គត់ផ្គង់ក្នុងពេលឆាប់ៗនេះ ដែលនាំឱ្យមានការកើនឡើងតម្លៃ។ សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក នៅតែជាទីផ្សារសម្រាប់នាំចេញចេករបស់ប្រទេសអេក្វាឌ័រ ដោយប្រទេសក្នុងទ្វីបអាស៊ី ជាពិសេសប្រទេសចិន កំពុងតែក្លាយជាទីផ្សារដ៏ល្អផងដែរ។ ការផ្លាស់ប្តូរដ៏សំខាន់មួយ គឺស្ថេរភាពនៃការប្រើប្រាស់។ ការប្រើប្រាស់នៅតែមានស្ថេរភាព ខុសពីបណ្តាឆ្នាំមុនៗ ដោយការប្រែប្រួលតាមរដូវប្រមូលផល។ ការផ្លាស់ប្តូរនេះ គឺដោយសារតែការថយចុះនៃលទ្ធភាពរកទិញផ្លែចេក និងការលេចចេញនូវអ្នកទិញថ្មី នៅក្នុងទីផ្សារផ្លែចេកសរីរាង្គ។ ទោះបីជាយ៉ាងណាក៏ដោយ ការកើនឡើងនៃតម្រូវការមិនបានដោះស្រាយភាពតានតឹងរចនាសម្ព័ន្ធមូលដ្ឋាននៅក្នុងវិស័យនេះទេ សម្ពាធយូរអង្វែងលើតម្លៃទីផ្សារទំនើបចាត់ទុកជាផ្លែឈើ ដែលអាចបាត់បង់ប្រាក់ចំណេញខ្លះ ដើម្បីផ្តល់ជូនផលិតផល។ លើសពីនេះ ថ្លៃដើមផលិតកម្មកំពុងកើនឡើងដោយសារតែតម្រូវការតឹងរ៉ឹងជាងមុនសម្រាប់វិញ្ញាបនបត្រ និរន្តរភាព និងលក្ខខណ្ឌការងារ។ តម្រូវការកំពុងតែកើនឡើងកាន់តែខ្លាំងឡើង ដែលធ្វើឱ្យការផលិតកាន់តែថ្លៃ ហើយទីផ្សារមិនទាន់ឆ្លុះបញ្ចាំងពីការកើនឡើងពេញលេញនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ថយចុះបានបណ្តាលឱ្យតម្លៃកើនឡើង ដែលធ្វើឱ្យឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំដ៏ល្អរបស់អ្នកដាំចេក។ ទន្ទឹមនឹងនេះដែរ ការធ្វើពិពិធកម្មទីផ្សារនាំមកនូវបញ្ហាប្រឈមថ្មីៗ។ […]
News & អន្តរជាតិ

ចិននាំចូលផ្លែទុរេនកាន់តែច្រើន ខណៈតម្លៃធ្លាក់ចុះនៅពេលប្រមូលផល
ក្វាងទុង៖ កាលពីចុងសប្តាហ៍មុនផ្លែទុរេនស្រស់ជាង៦ ៣០០តោន បាននាំចូលមកដល់កំពង់ផែក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដោយផ្ទុកលើនាវាដឹកទំនិញចំនួនបីគ្រឿង ប្រើពេល២៤ម៉ោងទើបដឹកមកដល់ ខណៈពេលរដូវប្រមូលផលធំចាប់ផ្តើម ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លែទុរេនទាំងអស់នេះផ្ទុកក្នុងកុងតឺន័រចំនួន៣៥៦ទូ ទទួលបានការអនុញ្ញាតពីគយ និងចាប់ផ្តើមចែកចាយពាសពេញបណ្តាខេត្តតាមឈូងសមុទ្រ ក្រុងហុងកុង និងក្រុងម៉ាកាវ។ ការដឹកជញ្ជូនផ្លែទុរេនខាងលើនេះ ទទួលបានការអនុញ្ញាតដោយគ្មានការត្រួតពិនិត្យឡើយ ហើយលើកដាក់ទៅលើរថយន្តដឹកទំនិញ ដែលចតរងចាំនៅចំណតសម្រាប់ដឹកចេញភ្លាមៗ ខណៈពេលអ្នកការត្រួតពិនិត្យត្រូវធ្វើតាខ្សែសង្វាក់ត្រជាក់ ដែលប្រតិបត្តិការចាប់ផ្តើមក្នុងរយៈពេលដប់នាទីនៃការមកដល់។ ទូផ្លែទុរេនណា ដែលទទួលបានការអនុញ្ញាតពីគយ អាចដឹកចេញទៅដល់ទីផ្សារលក់ដុំ នាក្រុងក្វាងចូវ ក្នុងរយៈពេលយ៉ាងយូរពីរម៉ោង។ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មន្ត្រីនៅគយកំពង់ផែក្នុងទីក្រុងក្វាងចូវ បានត្រួតពិនិត្យផ្លែទុរេនស្រស់ដែលនាំចូលជាង៩ ៥០០តោន។ កំពង់ផែនេះបន្តពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលភាគខាងត្បូងប្រទេសចិន សម្រាប់ផ្លែឈើនាំចូល ខណៈពេលបរិមាណនាំចូលចាប់ផ្តើម ក្នុងអំឡុងពេលប្រមូលផលនៅតាមបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ការនាំចូលផ្លែទុរេនក្នុងបរិមាណធំ ក៏កំពុងដឹកតាមផ្លូវដែកផងដែរ។ ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនផ្លែទុរេននាំចូលចំនួន៥០ ៣០០តោន ចាប់តាំងពីថ្ងៃទី១ ខែមករា គឺកើនឡើងជាង៩៤ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែមេសា ផ្លែទុរេនចំនួន៣ ៦៦១តោន បានដឹកមកដល់កំពង់ផែផ្លូវដែក បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យនៅច្រកព្រំដែន។ ចំណែកនៅទីក្រុង ឆេងទូ (Chengdu) មជ្ឈមណ្ឌលចែកចាយផ្លែទុរេនមួយបានបើកដំណើរការ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវគោក […]
News & អន្តរជាតិ

ភូមានាំចេញអង្ករបានចំណូលជាង៨៦១លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦
ណៃពិដោ៖ យោងតាមសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥-២០២៦ ដោយគិតចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ មានចំនួនជាង២,៧លានតោន គិតទឹកប្រាក់ជាង៨៦១លានដុល្លារ។ នៅក្នុងឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញអង្ករជាង១៤២ ៧០០តោន គិតជាទឹកប្រាក់៥២លានដុល្លារ ក្នុងខែមេសា, អង្ករជាង៥២៩ ០០ តោន គិតជាទឹកប្រាក់៩០លានដុល្លារ ក្នុងខែឧសភា, អង្ករជាត២១០ ០០០ តោន គិតជាទឹកប្រាក់៧១លានដុល្លារ ក្នុងខែមិថុនា, អង្ករជាង ២៣០ ០០០តោន គិតជាទឹកប្រាក់៧៧លានដុល្លារ ក្នុងខែកក្កដា, អង្ករជាង១៩០ ០០០តោន គិតជាទឹកប្រាក់៦៥លានដុល្លារ ក្នុងខែសីហា, អង្ករជាង១៦៨ ០០០ តោន គិតជាទឹកប្រាក់៥២លានដុល្លារ ក្នុងខែកញ្ញា, អង្ករជាង៣១០ ០០០តោន គិតជាទឹកប្រាក់៩២លានដុល្លារ ក្នុងខែតុលា, អង្ករជាង២៦៣ ៨១៥តោន គិតជាទឹកប្រាក់៧៦លានដុល្លារ ក្នុងខែវិច្ឆិកា, អង្ករជាង៣៣១ ៨៦៩តោន គិតជាទឹកប្រាក់៩៩លានដុល្លារ ក្នុងខែធ្នូ។ ចំណែកនៅក្នុងឆ្នាំ២០២៦ នាំចេញអង្ករជាង២០៨ ៨៤៧តោន […]
News & អន្តរជាតិ

អ្នកដាំទុរេនម៉ាឡេស៊ីជួបបញ្ហាថ្លៃដើមខ្ពស់ និងលក់បានតម្លៃកាន់តែទាប
កូឡាឡាំពួរ៖ វិស័យទុរេនរបស់ប្រទេសម៉ាឡេស៊ីកំពុងស្ថិតក្រោមសម្ពាធ ខណៈពេលការប្រមូលផលផ្លែទុរេននៅដើមរដូវចូលមក ប៉ុន្តែថ្លៃប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនខ្ពស់ជាងមុន ធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញនៃការនាំចេញទៅកាន់ប្រទេសចិន។ អាកាសធាតុក្តៅខ្លាំងធ្វើឱ្យផ្លែទុរេនម៉ាឡេស៊ីឆាប់ទុំលឿនជាងមុន ខណៈពេលថ្លៃវេចខ្ចប់ ថ្លៃថាមពល និងថ្លៃដឹកជញ្ជូនកើនឡើងជាបន្តបន្ទាប់។ សម្រាប់អ្នកដាំទុរេន ការកើនឡើងនៃបរិមាណផ្លែទុរេនលលឿនពេកកំពុងបង្កើតសម្ពាធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ អ្នកបាននាំចេញផ្លែទុរេនពីកសិដ្ឋានទំហំ១០ហិកតា នៅរដ្ឋបាហាងទៅកាន់ប្រទេសចិន និងហុងកុង លោកបាននិយាយថា អ្នកដាំទុរេនកំពុងកាត់បន្ថយថ្លៃដើម និងកំណត់កាកសំណល់ថ្នាំសម្លាប់សត្វល្អិត ដើម្បីរក្សាប្រតិបត្តិការ។ ការចំណាយលើការវេចខ្ចប់ និងដឹកជញ្ជូនពីមុនមានប្រហែល២០ភាគរយនៃប្រាក់ចំណូលនាំចេញ ប៉ុន្តែនៅឆ្នាំ២០២៦នេះអាចកើនឡើងដល់៥០ភាគរយ។ លោកបាននិយាយថា “យើងមិននឹកស្មានថា សង្រ្គាមនឹងជះឥទ្ធិពលអាក្រក់ដល់យើងយ៉ាងធ្ងន់ធ្ងរបែបនេះទេ។ យើងកំពុងព្យាយាមមិនឡើងថ្លៃផ្លែទុរេនទេ”។ ប្រទេសចិន នៅតែជាទីផ្សារធំបំផុតសម្រាប់ផ្លែទុរេនម៉ាឡេស៊ី ដោយបាននាំចូលប្រហែល ៧ ០០០លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងពីឆ្នាំ២០២០។ ផ្លែទុរេនពូជ មូសាង ឃីង (Musang King) ដែលជាពូជនាំចេញដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះតម្លៃពីប្រហែល១៨ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីឆ្នាំ២០២៥ មកនៅប្រហែល៥ដុល្លារក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយរំពឹងថា នឹងបន្តធ្លាក់ថ្លៃថែមទៀតប្រសិនបើបរិមាណផ្លែទុរេនប្រមូលផលបានកាន់តែច្រើន។ គំរូនាំចេញរបស់ម៉ាឡេស៊ី គឺផ្អែកលើគុណភាព ម៉ាកយីហោ និងខ្សែសង្វាក់ត្រជាក់ជាជាងបរិមាណ ដែលអ្នកនាំចេញបាននិយាយថា ផ្លែទុរេនពូជមូសាង ឃីង មានទីផ្សារល្អជាងគេ ដូច្នេះក្នុងរយៈពេលវែង ត្រូវថែរក្សាទីផ្សារឱ្យបាន ជាជាងប្រឹងប្រកួតប្រជែងជាមួយពូជទុរេនដទៃទៀត”។ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ បង្កើតសម្ព័ន្ធជីជាតិអាស៊ាន ដើម្បីការពារសន្តិសុខស្បៀងអាហារ
ហ្សាការតា៖ ក្រុមហ៊ុនជីរដ្ឋរបស់ឥណ្ឌូណេស៊ី ដែលកាន់កាប់ដោយក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី (Pupuk Indonesia) ក្រុមហ៊ុន ប៉េត្រូណាស ខែមីខល គ្រុប (Petronas Chemicals Group) របស់ម៉ាឡេស៊ី និងក្រុមហ៊ុន ឧស្សហកម្មជីប្រ៊ុយណេ (Brunei Fertilizer Industries) បានរួមគ្នាបង្កើតសមាគមជីអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្វា (SEAFA) ជាផ្លូវការ ដែលជាដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មក្នុងតំបន់។ សមាគមមានគោលបំណងពង្រឹងកិច្ចសហការក្នុងចំណោមអ្នកផលិតជី នៅទូទាំងអាស៊ាន ដើម្បីការពារសន្តិសុខស្បៀង រួមទាំងលើកកម្ពស់ការប្រកួតប្រជែងជាសកលរបស់ឧស្សាហកម្មជី។ ប្រធានក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី លោក រ៉ះម៉ាដ ព្រីបាឌី (Rahmad Pribadi) បាននិយាយថា ការបង្កើតសមាគមជីអាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមកាន់តែស្មុគស្មាញក្នុងវិស័យកសិកម្ម ប្រសើរជាងបង្ហាញពីគំនិតផ្តួចផ្តើមនិមិត្តរូប។ លោកបានកត់សម្គាល់ថា ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសនៅមជ្ឈិមបូព៌ា បានរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលជាសកល និងបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម។ ក្នុងបរិបទនេះ ការសម្របសម្រួលក្នុងតំបន់ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវភាពអាចរកបានជីប្រកបដោយស្ថិរភាព។ លោកបានបន្ថែមថា យើងត្រូវតែសម្របខ្លួន ដើម្បីធានាបាននូវការផ្គត់ផ្គង់ជី និងរក្សាបាននូវសន្តិសុខស្បៀងដោយគ្មានការរំខានឡើយ។ ចំណែកក្នុងស្រុកវិញ […]
News & អន្តរជាតិ

ឥណ្ឌានាំចេញស្បៀងអាហារ និងកសិផលរកចំណូលបានជាង៥៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ
ញ៉ូវដេលី៖ លោក ពិយុស គោយ៉ាល់ (Piyush Goyal) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណ្ឌា បានមាន នាពេលថ្មីកន្លងមកនេះបានអំពាវនាវដល់ភាគីពាក់ព័ន្ធ ដែលមកពីវិស័យម្ហូបអាហារ កសិកម្ម និងបដិសណ្ឋារកិច្ច ឱ្យធ្វើការរួមគ្នា ដើម្បីធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសនាំចេញកសិអាហារ និងអាហារកែច្នៃដ៏ធំបំផុតរបស់ពិភពលោក ដោយលើកឡើងពីកាលានុវត្តភាពដ៏ធំធេង ដែលបង្កើតឡើងដោយការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ឥណ្ឌា និងតម្រូវការផលិតផលឥណ្ឌាកំពុងកើនឡើងជាសកល។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការនាំចេញស្បៀងអាហារ និងផលិតផលកសិកម្មរបស់ឥណ្ឌា រួមទាំងកសិផល និងជលផល បានកើនឡើងដល់ជាង៥៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសនាំចេញផលិតផលកសិកម្មធំជាងគេទី៧ នៅលើពិភពលោក។ លោកបានកត់សម្គាល់ថា ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ ការនាំចេញកសិផលនិងស្បៀងអាហាររបស់ឥណ្ឌាមានកំណើនគួរឱ្យកត់សម្គាល់។ ការនាំចេញអាហារកែច្នៃបានកើនឡើងបួនដង ការនាំចេញផ្លែឈើ និងគ្រាប់សណ្ដែកបានកើនឡើងបីដង ការនាំចេញបន្លែកែច្នៃបានកើនឡើងបួនដង ការនាំចេញកាកាវបានកើនឡើងបីដង និងការនាំចេញធញ្ញជាតិបានកើនឡើង២ដង។ ចំណែកការនាំចេញអង្ករបានកើនឡើង៦២ភាគរយក្នុងរយៈពេលដូចគ្នានេះ។ លោក ពិយុស គោយ៉ាល់ បានមានប្រសាសន៍ថា សមិទ្ធិផលទាំងនេះគួរតែជំរុញឱ្យឥណ្ឌាប្រាថ្នាចង់បានតំណែងកំពូលនៅទូទាំងពិភពលោក ក្នុងការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃ។ គោលដៅ គឺអាចសម្រេចបាន ហើយស្របតាមចក្ខុវិស័យរបស់ឥណ្ឌា ចង់ប្រែក្លាយជាជង្រុកម្ហូបអាហាររបស់ពិភពលោក។ លោករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងប្រាំបួន ដែលប្រទេសឥណ្ឌាបានចុះហត្ថលេខាក្នុងរយៈពេលជាងបីឆ្នាំកន្លងមកនេះ […]
