អន្តរជាតិ
News & អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូណេស៊ីចែកពូជដំណាំដោយឥតគិតថ្លៃសម្រាប់ដាំដុះលើផ្ទៃដីជិតមួយលានហិកតា
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីនឹងចែកពូជដំណាំកសិឧស្សាហកម្ម និងពូជដំណាំមានគុណភាពខ្ពស់ ដោយឥតគិតថ្លៃ សម្រាប់ដាំដុះលើផ្ទៃដីទំហំ៨៧០ ០០០ហិកតា នៅទូទាំងប្រទេស ស្របពេលលោកប្រធានាធិបតីឥណ្ឌូណេស៊ីកំពុងតែប្រឹងប្រែងបង្កើនផលិតភាពផ្នែកវិស័យកសិកម្ម។ កម្មវិធីផ្តល់ពូជដំណាំនេះ គឺផ្តោតលើដំណាំយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ដូង អំពៅ កាកាវ កាហ្វេ ស្វាយចន្ទី ចន្ទន៍ទេស និងម្រេច ដោយស្របទៅនឹងអាទិភាពផ្នែកកសិកម្មរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដែលគិតគូរដល់សន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ ថ្លែងនៅក្នុងអំឡុងពេលពិនិត្យមើលកសិដ្ឋានបណ្តុះកូនដូងរបស់រដ្ឋ លើផ្ទៃដីទំហំ១៥ហិកតា នៅតំបន់បាតាំង (Batang) ខេត្តជ្វាកណ្តាល (Central Java) លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន បានឱ្យដឹងថា ការចែករំលែកពូជដំណាំនឹងធ្វើឡើងទៅតាមស្ថានភាពអាកាសធាតុសម្រាប់ធ្វើកសិកម្មក្នុងស្រុក និងស្របតាមទម្លាប់បង្កបង្កើនផលរបស់ប្រជាកសិករ។ លោកបានថ្លែងកាលពីថ្ងៃទី៣០ ខែកក្កដាថា «នេះជាកម្មវិធីអាទិភាពមួយរបស់លោកប្រធានាធិបតី។ គោលដៅសរុបរបស់យើងសម្រាប់មុខដំណាំសំខាន់ៗ គឺលើផ្ទៃដីទំហំ៨៧០ ០០០ហិកតា នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ហើយកូនពូជដំណាំទាំងនេះកំពុងត្រូវបានចែកជូនដោយមិនគិតថ្លៃឡើយ»។ […]
News & អន្តរជាតិ

ឥណ្ឌាផលិតដំឡូងបារាំងជិត៦០លានតោន ប៉ុន្តែពិបាករកអ្នកទិញ អ្នកលក់ ឬទីផ្សារត្រឹមត្រូវ
ញូវដែលី៖ ឧស្សាហកម្មដំឡូងបារាំងរបស់ឥណ្ឌា គឺជាឧស្សាហកម្មធំបំផុតមួយរបស់ពិភពលោក ដែលផលិតបានជិត៦០លានតោន ក្នុងមួយឆ្នាំ និងគាំទ្រដល់ខ្សែសង្វាក់តម្លៃ បានចំណូលប្រហែល១៣,៤៦ពាន់លានដុល្លារ។ ប្រធានក្រុមហ៊ុនដាំដំឡូងបារាំង បានប្រកាសថា ទោះបីជាមានទំហំធំក៏ដោយ វិស័យនេះនៅតែមានការបែកខ្ញែកយ៉ាងខ្លាំង ដោយមានកសិករ ពាណិជ្ជករ ភ្នាក់ងារកម្រៃជើងសារ អ្នកដឹកជញ្ជូន កន្លែងស្តុកត្រជាក់ អ្នកកែច្នៃ អ្នកទិញ អ្នកលក់រាយ និងអ្នកនាំចេញ តែងតែធ្វើប្រតិបត្តិការតាមរយៈបណ្តាញក្នុងស្រុកដាច់ដោយឡែកពីគ្នា។ យោងតាមប្រធានក្រុមហ៊ុនរូបនេះ មានន័យថា ព័ត៌មានអំពីតម្លៃ ស្តុក ពូជ តម្រូវការ និងអ្នកទិញ តែងតែនៅរាយប៉ាយពាសពេញទីផ្សារ និងមានទំនាក់ទំនងផ្សេងៗគ្នា ដែលបង្កផលប៉ះពាល់ដល់តម្លៃ ការផ្គូផ្គងតម្រូវការផ្គត់ផ្គង់ និងសមត្ថភាពរបស់អាជីវកម្មក្នុងការកំណត់ឱកាសទីផ្សារថ្មី។ លោកបានបន្ថែមថា កសិករមើលឃើញមិនហួសពីទីផ្សារក្នុងស្រុកទេ ស្របពេលពាណិជ្ជករពិបាកក្នុងការកំណត់អត្តសញ្ញាណអ្នកទិញ និងអ្នកលក់។ ចំណែកឃ្លាំងស្តុកត្រជាក់តែងតេមិនមានចំណែកទីផ្សារ ឬសមត្ថភាពប្រកបដោយប្រសិទ្ធភាព ហើយអ្នកកែច្នៃ និងអ្នកទិញ ក៏ពិបាករកប្រភពដំឡូង ដែលអាចបំពេញតាមលក្ខណៈបច្ចេកទេសច្បាស់លាស់ដែរ។” លោកបានពន្យល់ថា ការស្វែងរកទីផ្សារថ្មីភាគច្រើននៅតែជំរុញដោយទំនាក់ទំនងចាស់ ដែលក្រុមអាជីវកម្មបានបង្កើតឡើងយូរមកហើយ ខណៈពេលកសិករ និងពាណិជ្ជករតូចតាច តែងតែពឹងផ្អែកលើទំនាក់ទំនងក្នុងស្រុក តាមរយៈការសួរតាមទូរស័ព្ទ និងតាមបណ្តាញទំនាក់ទំនងសង្គម។ ដូច្នេះ វាអាចធ្វើឱ្យពិបាកដល់អ្នកពាក់ព័ន្ធក្នុងការពង្រីកទីផ្សារឱ្យលើសពីទីផ្សារមានស្រាប់ ឬស្វែងរកដៃគូពាណិជ្ជកម្មថ្មី ដែលសក្តានុពលជាងមុន។ […]
News & អន្តរជាតិ

កសិករដាំដំណាំហូបផ្លែ នៅកាណាដា តវ៉ាឱ្យកុំផ្តាច់ទឹកប្រើប្រាស់សម្រាប់ស្រោចដំណាំ ក្នុងរដូវគ្រោះរាំងស្ងួត
ប៊្រីធីសកូឡុំប៊ី៖ សមាគមកសិករដាំដំណាំហូបផ្លែ នៅក្នុងប្រទេសកាណាដា កំពុងអំពាវនាវឱ្យរដ្ឋាករទឹកសាធារណៈនៅក្នុងតំបន់ ផ្អាកការបិទទឹកសម្រាប់ធ្វើកសិកម្ម និងបង្កើតផែនការគ្រប់គ្រងទឹក ដោយមានការចូលរួមសម្របសម្រួលជាមួយកសិករដាំដំណាំ និងរដ្ឋបាលខេត្តប៊្រីធីស កូឡុំប៊ី (The Province of British Columbia) ភាគខាងលិចប្រទេសកាណាដា ស្របពេលស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តអូសបន្លាយនៅក្នុងតំបន់នេះ។ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ផ្ទៃដីដាំដុំដំណាំហូបផ្លែ ដែលបានឈានចូលដល់ដំណាក់កាលត្រូវកាត់បន្ថយទឹក ត្រូវរដ្ឋាករទឹកសារណៈកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកក្នុងរដូវដំណាំកំពុងតែលូតលាស់។ សមាគមកសិករដាំដំណាំហូបផ្លែ បាននិយាយថា រដ្ឋាករទឹកសាធារណៈបានកាត់បន្ថយការបែងចែកសម្រាប់ធ្វើកសិកម្មចំនួន៧០ភាគរយ ដោយគ្មានផែនការសម្របសម្រួល ដើម្បីឧបត្ថម្ភគាំទ្រដល់ចម្ការ និងកសិដ្ឋានរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត។ ប្រធានសមាគមកសិករដាំដំណាំហូបផ្លែរបស់កាណាដា បានមានប្រសាសន៍ថា “គ្មាននរណាម្នាក់អាចប្រកែកថា គ្មានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនោះទេ ហើយអ្នកដាំក៏មិនសុំឱ្យនរណាម្នាក់ផ្តល់ទឹក ដែលមិនមាននោះដែរ។ អ្វីដែលយើងកំពុងនិយាយនេះ គឺថា អ្នកមិនអាចបិទទឹកមិនផ្គត់ផ្គង់ទៅឱ្យកសិដ្ឋានរាប់រយ ដោយចាត់ទុកជាការរឹតបណ្តឹងដ៏ចាំបាច់នោះទេ។ នៅពេលការសម្រេចចិត្តបែបនេះអាចបំផ្លាញចម្ការ ដែលចំណាយពេលដាំដំណាំអស់២០ឆ្នាំ ដូច្នេះ អ្នកមានកាតព្វកិច្ចសម្របសម្រួលគ្នាឡើងវិញចំពោះសម្រេចចិត្តបែបនេះ។” យោងតាមសមាគមកសិករដាំដំណាំហូបផ្លែ ការបិទទឹកប៉ះពាល់ដល់ផ្ទៃដីប្រហែល៨៥០ហិកតា ជាចម្ការប៉ោម និង ចម្ការឈើរី។ សមាគមបានប៉ាន់ប្រមាណថា ការខូចខាតនៅតាមចម្ការទាំងអស់នេះ អាចបណ្តាលឱ្យមានការខាតបង់ជាទឹកប្រាក់ជាង២៥០លានដុល្លារ ឬអាចច្រើនជាង៣០០លានដុល្លារ ប្រសិនបើរាប់បញ្ចូលចំណាយលើការផលិត ការវេចខ្ចប់ ការដឹកជញ្ជូន […]
News & អន្តរជាតិ

បុគ្គលិកភោជនីយដ្ឋានជប៉ុនបីនាក់ ត្រូវជាប់ពន្ធនាគារនៅតៃវ៉ាន់ ពីបទធ្វើម្ហូបពីសាច់គោជប៉ុនហួសដឺឡេ
តៃប៉ិះ៖ អតីតបុគ្គលិកភោជនីយដ្ឋានជប៉ុនបីនាក់ ត្រូវតុលាការកោះតៃវ៉ាន់ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ពីបទយកសាច់គោជប៉ុនផុតសុពលភាពប្រើប្រាស់ មកធ្វើម្ហូបឱ្យភ្ញៀវបរិភោគ នៅក្នុងហាងមួយដ៏ល្បីឈ្មោះ នៅកោះតៃវ៉ាន់។ បុរសជនជាតិជប៉ុនទាំងបីនាក់នេះ បានប្រព្រឹត្តអំពើល្មើសច្បាប់នៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០២៤ ហើយត្រូវតុលាការតៃវ៉ាន់កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេលពីរឆ្នាំ និងប្រាំបីខែ ព្រមទាំងត្រូវបណ្តេញចេញផងដែរ។ ចំណែកក្រុមហ៊ុនគ្រប់គ្រងភោជនីយដ្ឋានវិញ ត្រូវផាកពិន័យជាប្រាក់ចំនួនមួយលានដុល្លារតៃវ៉ាន់ ឬស្មើនឹង៣២ ៣០០ដុល្លារអាម៉េរិក។ ជាជនជាតិជប៉ុនទាំងបីនាក មានប្រធានក្រុមហ៊ុនភោជនីយដ្ឋាន អធិរាជសាច់គោជប៉ុន (Wagyu Emperor) ឈ្មោះ តុស៊ី សាកាម៉ូតុ (Toshi Sakamoto) អាយុ៣៥ឆ្នាំ, អ្នកគ្រប់គ្រងទូទៅភោជនីយដ្ឋាន ឈ្មោះ អាតស៊ូយ៉ា កុបូ (Atsuya Kubo) អាយុ២៥ឆ្នាំ និងមេចុងភៅ ឈ្មោះហ្ស៊ូហី យ៉ាម៉ាហ្សុអេ (Shohei Yamazoe) អាយុ៤២ឆ្នាំ។ ព្រះរាជអាជ្ញាអមតុលាការក្រុងថៃជុង (Taichung District Court) របស់កោះតៃវ៉ាន់ បាននិយាយថា នៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០២៤ ភោជនីយដ្ឋាននេះបានប្រើសាច់គោកូបេរបស់ជប៉ុន ដែលហួសដឺឡេ ប៉ុន្តែប្រកាសថា ជាកំពូលសាច់គោអាំងរបស់ជប៉ុន។ […]
News & អន្តរជាតិ

ប្រជាជនជប៉ុនប្រើអង្ករក្នុងស្រុកទាបបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារអង្ករឡើងថ្លៃពេក
តូក្យូ៖ ប្រភពមួយបានឱ្យដឹងថា ការប្រើប្រាស់អង្ករក្នុងស្រុករបស់ជប៉ុនក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦នេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត គឺក្នុងបរិមាន៦,៨៣លានតោន បើគិតជាអង្ករសំរូប។ សារព័ត៌មានជប៉ុន បានចេញផ្សាយនាថ្ងែទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា មូលហេតុភាគច្រើនបណ្តាលមកការកើនឡើងនៃការនាំចូលអង្ករពីរទេស ក្រោយពីតម្លៃអង្ករផលិតក្នុងស្រុកបានហក់ឡើងដោយសារជួបបញ្ហាខ្វះអង្ករយ៉ាងច្រើនពេក នៅក្នុងរដូវក្តៅឆ្នាំ២០២៤។ ទិន្នន័យនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្បៀងអាហារ កសិកម្ម និងគោលនយោបាយសម្រាប់តំបន់ជនបទ ដើម្បីផ្តល់យោបល់ដល់រដ្ឋមន្ត្រីកសិកម្មជប៉ុន។ កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទរបស់ជប៉ុន បានប៉ាន់ប្រមាណថា តម្រូវការអង្ករក្នុងស្រុកក្នុងរយៈពេលមួយឆ្នាំ នឹងមានចន្លោះពី៦,៩៧លាន ទៅ៧,១១លានតោន។ ការព្យាករណ៍នេះ ត្រូវបានទម្លាក់មកនៅត្រឹម៦,៩១លាន ទៅ៧,០៤លានតោន ក្នុងខែមីនា ឆ្នាំ២០២៦នេះ ប៉ុន្តែការប្រើប្រាស់ជាក់ស្តែងនៅតែតិចជាងការព្យាករណ៍នេះ។ ភាពច្របូកច្របល់នៃទីផ្សារអង្ករជប៉ុន បានកើតឡើងចាប់តាំងពីរដូវក្តៅ ឆ្នាំ២០២៤ ដោយសារតែការព្យាករណ៍តម្រូវការអង្កររបស់រដ្ឋាភិបាល បានធ្លាក់ចុះទាបជាងការប្រើប្រាស់ជាក់ស្តែង។ ជាបន្តបន្ទាប់រដ្ឋាភិបាលជប៉ុន បានផ្លាស់ប្តូរវិធីសាស្ត្រព្យាករណ៍កាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយបន្ថែមការប្រើប្រាស់អាចកើនឡើងដោយសារសង្ឃឹមនឹងមានភ្ញៀវទេចរបរទេសមកលេងប្រទេសជប៉ុនច្រើន។ ទន្ទឹមនឹងនេះដែរ ទិន្នផលស្រូវឆ្នាំ២០២៥ មានបរិមាណត្រឹមចំនួន៧,៤៧លានតោន។ ជាលទ្ធផល ស្តុកស្រូវក្នុងឃ្លាំងរបស់វិស័យឯកជនមានបរិមាណសរុបបានត្រឹមតែ២,៤៣លានតោន ដែលជាកំណត់ត្រាខ្ពស់បំផុត កាលពីចុងខែមិថុនា ឆ្នាំ២០២៦នេះ។ ចំណែកតម្លៃអង្ករជប៉ុនលក់រាយ ដែលបានស្ថិតក្នុងនិន្នាការធ្លាក់ចុះ […]
News & អន្តរជាតិ

បាតុភូតអែលនីញ៉ូកំពុងបង្កើនឥទ្ធិពលដល់រដូវខ្យល់ព្យុះ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត
វ៉ាស៊ីនតោន៖ ព្យុះត្រូពិចឈ្មោះ អែលីដា (Elida) បានកើតឡើងនៅព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៦ នៅភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រហែល៩០០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ស្របពេលបាតុភូតអែលនីញ៉ូ (El Niño) កំពុងតែបង្កើនឥទ្ធិពលដល់រដូវព្យុះសង្ឃរា។ មជ្ឈមណ្ឌលព្យុះសង្ឃរាអាម៉េរិក បាននិយាយថា ព្យុះអែលីដាមានល្បឿនខ្យល់អតិបរមា៦៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងប្រែប្រួលទៅជាខ្យល់ព្យុះដ៏ខ្លាំង នៅយប់ថ្ងៃព្រហស្បតិ៍នេះ ហើយនឹងក្លាយជាខ្យល់ព្យុះសង្ឃរាដំបូងគេនៅតំបន់ប៉ាស៊ីហ្វិកខាងកើត ក្នុងរដូវខ្យល់ព្យុះឆ្នាំ២០២៦នេះ។ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុបាននិយាយថា ឥទ្ធិពលបាតុភូតអែលនីញ៉ូ បង្កឱ្យមានសំណើមត្រូពិច ដែលនៅទីបំផុតពោរពេញទៅដោយភ្លៀងមូសុងធ្លាក់ជោគជាំ នៅទូទាំងភាគនិរតីនៃសហរដ្ឋអាមេរិក នាចុងសប្តាហ៍នេះ។។ ទន្ទឹមនឹងនេះដែរ អ្នកវិទ្យាសាស្ត្រកំពុងតាមដានតំបន់បីផ្សេងទៀត នៅទូទាំងតំបន់ប៉ាស៊ីហ្វិកកណ្តាល និងប៉ាស៊ីហ្វិកខាងកើត ដើម្បីដឹងច្បាស់ពីការប្រែប្រួលចុងក្រោយបំផុតរបស់ព្យុះអែលីណា។ មានចំណុចសង្ស័យពីរកន្លែង ដែលទំនងកើតជាព្យុះ គឺស្ថិតនៅភាគខាងត្បូងនៃកោះរដ្ឋហាវ៉ៃ អាចមានព្យុះមួយទៀត ក្នុងរយៈពេលពីរថ្ងៃខាងមុខ និងនៅតំបន់មួយទៀត អាចរលាយបាត់ទៅវិញ។ តំបន់មួយទៀត ដែលត្រូវតាមដានដែរ មានចម្ងាយរាប់រយគីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងត្បូងប្រទេសម៉ិកស៊ិក កំពុងមានការប្រែប្រួលលឿន អាចកើតជាព្យុះក្នុងរយៈពេលពី៧ ទៅ១០ថ្ងៃខាងមុខ។ ដោយសម្លឹងមើលទៅមុខបន្ថែមទៀត ការព្យាករណ៍រយៈពេលវែងពីមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនៃរដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាមេរិក កំពុងបង្ហាញពីឱកាសកើនឡើងនៃព្យុះត្រូពិចកាន់តែខិតទៅជិតកោះហាវ៉ៃ នៅចុងខែកក្កដា។ ព្យុះទាំងអស់នេះកើតឡើងចំពេលអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាល។ បាតុភូតអែលនីញ៉ូ ជាធម្មតាបង្កើនឥទ្ធិពលព្យុះត្រូពិចនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត […]
News & អន្តរជាតិ

សហភាពអឺរ៉ុប រកឃើញផលិតផលឥណ្ឌា៣៦៥មុខ មានសំណល់ថ្នាំពុល និងលោហធ្ងន់
បង់ហ្កាលូរូ៖ ពីរឆ្នាំបន្ទាប់ពីផលិតផលមានគុណភាពសម្រាប់នាំចេញរបស់ឥណ្ឌាត្រូវបានបដិសេធ មិនឱ្យនាំចូលទីផ្សារតាមបណ្តាប្រទេសជាសហភាពអឺរ៉ុប ជុំវិញថ្នាំពុលសម្លាប់សត្វល្អិត និងមានលោហៈធ្ងន់ បណ្ដុំទិន្នន័យថ្មីមួយបានបង្ហាញថា អាជ្ញាធរឥណ្ឌាមិនបានចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតបង្កជំងឺមហារីកឡើយ។ សរុបទៅផលិតផលកសិកម្មនាំចូលពីប្រទេសឥណ្ឌាជិត៣៧០មុខ ត្រូវបានសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសរកឃើញថា មានផ្ទុកសារធាតុគីមីហាមឃាត់។ ការវិភាគទិន្នន័យពីអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប គណៈកម្មការសហភាពអឺរ៉ុប បានបង្ហាញថា ផលិតផលជាង៤៥០ត្រូវបានបដិសេធមិនឱ្យនាំចូល ឬដាក់តាំងលក់ នៅចន្លោះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ចំណែកផលិតផលចំនួន៣៦៥មុខ ត្រូវបានបដិសេធដោយសារមានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត និងមានលោហធាតុធ្ងន់ ក្នុងនោះប្រហែល៥០មុខ ត្រូវបានបដិសេធដោយសារមានផ្ទុកសារធាតុគីមី អាចបង្កជំងឺមហារីក ដូចជាសារធាតុ សាល់ម៉ូណេឡា (Salmonella) អាហ្វ្លាតុក្ស៊ីន ប៊ី១ (Aflatoxin B1) និងអាក្រាតុក្ស៊ីន អេ (Ochratoxin A)។ រីឯផលិតផលជាច្រើនទៀត ត្រូវបានបដិសេធមិនឱ្យនាំចូល ពាក់ព័ន្ធនឹងការបំពុលបរិស្ថានតាមរយៈសារធាតុពុលនៅក្នុងប្រេងរ៉ែ។ ចំពោះជី និងគ្រឿងទេស ផ្លែឈើ និងបន្លែ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើដំណាប់ និងគ្រាប់ធញ្ញជាតិ ផលិតផលនំប៉័ង និងអាហារបំប៉ន គឺផលិតផលភាគច្រើន ដែលត្រូវបានហាមឃាត់ផងដែរ។ សារធាតុគីមី គ្លរពីរីហ្វូស […]
News & អន្តរជាតិ

នេប៉ាល់រឹតបន្តឹងច្បាប់នាំចូលផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ហាមផ្លែស្វាយឥណ្ឌា
កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់ចេញនូវតម្រូវការនាំចូលយ៉ាងតឹងរ៉ឹងសម្រាប់ផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ពីការវិភាគហានិភ័យសត្វល្អិត ដែលធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងការដាក់ឱ្យនៅដាច់ពីគេ និងថ្នាំសម្លាប់សត្វល្អិត។ លក្ខខណ្ឌថ្មីនេះ បានចូលជាធរមានកាលពីសប្តាហ៍មុន ក្នុងគោលបំណងការពារច្បាប់ស្តីអំសត្វល្អិតចង្រៃ ដែលមានហានិភ័យខ្ពស់ ព្រមទាំងរក្សាការនាំចូលក្រោមលក្ខខណ្ឌតម្រូវតាមភូតគាមអនាម័យតឹងរ៉ឹង។ យោងតាមមជ្ឈមណ្ឌលនេះ បានឱ្យដឹងថា សត្វល្អិតចងករៃជាង២៧ប្រភេទ ត្រូវបានកំណត់ឈ្មោះនៅក្នុងផ្លែស្វាយរបស់ចិន។ សត្វល្អិតប្រាំបីប្រភេទត្រូវបានចុះបញ្ជីរួចហើយថា ត្រូវបានហាមឃាត់នៅក្នុងច្បាស់របស់នេប៉ាល់ព្រោះវាបង្កហានិភ័យធ្ងន់ធ្ងរ ចំណែកសត្វល្អិត១៩ប្រភេទផ្សេងទៀត ត្រូវបានកំណត់អត្តសញ្ញាណថា ជាសត្វល្អិតបង្កហានិភ័យថ្មី។ តម្រូវការភូតគាមអនាម័យស្រដៀងគ្នានេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ការនាំចូលផ្លែចេក ផ្កាខាត់ណា ផ្លែប័រ គ្រាប់អាល់ម៉ុន និងផ្លែឪឡឹក។ មន្ត្រីនេប៉ាល់បាននិយាយថា វិធានការនេះមិនមែនជាការហាមឃាត់ការនាំចូលទេ ប៉ុន្តែមានគោលបំណងធានាថាផលិតផលនាំចូលត្រូវតែបំពេញតាមស្តង់ដារស្តីពីជីវសុវត្ថិភាពរបស់ប្រទេសនេប៉ាល់។ ប្រទេសនាំចេញត្រូវតែផ្តល់វិញ្ញាបនបត្រអនាម័យ ដែលបញ្ជាក់ថា ការដឹកជញ្ជូនបានអនុលោមតាមតម្រូវការនាំចូលរបស់ប្រទេសនេប៉ាល់ ហើយមិនមានសត្វល្អិត ដែលត្រូវបានកំណត់នៅក្នុងច្បាប់។ ការវិភាគហានិភ័យសត្វល្អិតរបស់នេប៉ាល់ បានវាយតម្លៃថា តើសត្វល្អិតទាំងនេះធ្លាប់មាននៅក្នុងប្រទេសនាំចេញឬទេ ចំណែកសមត្ថភាពរបស់សត្វល្អិតអាចឆ្លងរាលដាលនៅក្នុងស្រុក និងបង្កផលប៉ះពាល់សេដ្ឋកិច្ច និងបរិស្ថានដែរឬទេ។ មជ្ឈមណ្ឌលគ្រប់គ្រងចត្តាឡីស័កដំណាំ និងថ្នាំសម្លាប់សត្វល្អិត របស់ប្រទេសនេប៉ាល់ បានបញ្ចប់ការវិភាគហានិភ័យលើកសិផលនាំចូលពីបរទេសប្រមាណពី៤០០ ទៅ៥០០មុខ ហើយការវាយតម្លៃបន្ត។ ពាក្យស្នើសុំនាំចូលត្រូវបានដំណើរការតាមរយៈប្រព័ន្ធច្រកចេញចូលតែមួយ របស់ប្រទេសនេប៉ាល់។ ការដឹកជញ្ជូនត្រូវឆ្លងកាត់ការត្រួតពិនិត្យរាងកាយ និងការយកគំរូនៅតាមច្រកព្រំដែន ដោយការធ្វើតេស្តមន្ទីរពិសោធន៍ត្រូវបានអនុវត្តនៅកន្លែងកំណត់ច្បាស់លាស់។ ការដឹកជញ្ជូនណាមួយ ដែលត្រូវាបនរកឃើញថា មានសត្វល្អិតចង្រៃដូចច្បាប់បានហាម ត្រូវតែប្រគល់ទៅប្រភពដើមញ ឬបំផ្លាញស្របតាមច្បាប់របស់ជាតិ។ […]
News & អន្តរជាតិ

ទីម័រខាងកើតងាកទៅរកវៀតណាម ដើម្បីពង្រឹងសន្តិសុខស្បៀង និងនេសាទ
ឌីលី៖ ប្រទេសវៀតណាម និងប្រទេសទីម័រខាងកើត បានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង ជលផល ការអភិវឌ្ឍជនបទ និងការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលប្រទេសទីម័រខាងកើត ព្យាយាមពង្រឹងផលិតកម្មក្នុងស្រុក និងបង្កើតការងារបន្ថែមទៀត។ ភារធារីវៀតណាមប្រចាំនៅប្រទេសទីម័រខាងកើត លោក ផាម ប៊ិញដាំ (Pham Binh Dam) បានជួបជាមួយឧបនាយករដ្ឋមន្ត្រីទីម័រខាងកើត លោក ម៉ារីយ៉ាណូ អាសាណាមី សាប៊ីណូ លូប៉េស (Mariano Assanami Sabino Lopes) នៅទីក្រុងដីលី (Dili) ប្រទេសទីម័រខាងកើត កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីវិធានការនានាសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រីទីម័រខាងកើត ដែលជារដ្ឋមន្ត្រីករសួងសម្របសម្រួលកិច្ចការសង្គម និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលំនៅឋានសហគមន៍ផងដែរនោះ បានឱ្យដឹងថា បច្ចុប្បន្នទីម័រខាងកើតផលិតស្បៀងអាហារក្នុងស្រុកបានប្រមាណតែ៤០ភាគរយប៉ុណ្ណោះនៃតម្រូវការក្នុងប្រទេស។ ដូច្នេះ ការពង្រឹងផលិតកម្មកសិកម្ម គឺពិតជាមានសារសំខាន់ ព្រោះមិនត្រឹមតែដើម្បីបង្កើនភាពគ្រប់គ្រាន់ផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសង្គមកាន់តែទូលំទូលាយ រួមមាន អាហារូបត្ថម្ភកាន់តែប្រសើរ ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ និងប្រាក់ចំណូលកាន់តែមានស្ថិរភាពសម្រាប់គ្រួសារនៅតាមជនបទ។ ចំណែកលោកភារធារីវៀតណាមប្រចាំនៅប្រទេសទីម័រខាងកើត បាននិយាយថា ការចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍរបស់វៀតណាម កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសន្តិសុខស្បៀងអាចទទួលបានជោគជ័យដោយឈរលើមូលដ្ឋាននៃការបំពេញបន្ថែម។ ក្នុងរយៈពេលខ្លី […]
News & អន្តរជាតិ

វៀតណាម កំពុងព្យាយាមពង្រីកការនាំចេញទំនិញកសិផលចូលទីផ្សារមជ្ឈិមបូព៌ា និងអាហ្វ្រិក
ហាណូយ៖ ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអេមីរ៉ាត អារ៉ាប់រួម បានឱ្យដឹងថា ការនាំចេញទំនិញកសិផលរបស់វៀតណាម ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ការនាំចេញបន្លែ និងផ្លែឈើ របស់វៀតណាមទៅកាន់តំបន់នេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួនជិត៣៥លានដុល្លារ ធ្លាក់ចុះជិត៤២ភាគរយ គ្រាប់ស្វាយចន្ទីមានទំហំទឹកប្រាក់ចំនួនជាង២៥លានដុល្លារ ធ្លាក់ចុះជាង៧០ភាគរយ ម្រេចមានទំហំទឹកប្រាក់ចំនួនជាង៦លានដុល្លារ ធ្លាក់ចុះជាង៥០ភាគរយ និងអាហារសមុទ្រមានទំហំទឹកប្រាក់ចំនួនប្រមាណជាង១៦លានដុល្លារ ធ្លាក់ចុះជិត៣៤ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសអេមីរ៉ាត អារ៉ាប់រួម ផលិតបន្លែ និងផ្លែឈើបានត្រឹមតែប្រហែល១០ ឬ១៥ភាគរយនៃតម្រូវការអាហារក្នុងស្រុករបស់ខ្លួន ដោយនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីបរទេស។ ដូច្នេះ ឱកាសនៅតែមានច្រើនសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារនៅទីនោះ។ ក្រៅពីនាំចូលទីផ្សារអេមីរ៉ាត អារ៉ាប់រួម ប្រទេសអ៊ីស្រាអែលក៏ត្រូវបានគេចាត់ទុកថា ជាទីផ្សារមួយដ៏មានសក្តានុពលច្រើនសម្រាប់ផលិតផលកសិកម្មវៀតណាមផងដែរ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសអ៊ីស្រាអែល បាននិយាយថា ការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាម ក៏ជាផលិតផល ដែលប្រទេសអ៊ីស្រាអែលត្រូវការនាំចូលយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ និងបំពេញតម្រូវសង្វាក់ផលិតកម្ម ជាពិសេសផ្នែកចំណីអាហារ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ។ ផលិតផលគ្រឿងសមុទ្រវៀតណាមបច្ចុប្បន្ន មានចំណែកទីផ្សារប្រហែល១១ ឬ១៣ភាគរយ នៃការនាំចូលផលិតផលសមុទ្រសរុបរបស់អ៊ីស្រាអែល ដូច្នេះផលិតផលគ្រឿងសមុទ្រវៀតណាមនៅតែមានសក្តានុពលខ្ពស់គួរឱ្យកត់សម្គាល់។ ផលិតផលគ្រឿងសមុទ្រក៏ជាក្រុមផលិតផលមួយ ក្នុងចំណោមកផលិតផលមួយចំនួន ដែលបានរក្សាកំណើនវិជ្ជមានក្នុងអំឡុងពេលបើកដំណើរការនាំចេញក្នុងឆ្នាំ២០២៦។ ទន្ទឹមនឹងតម្រូវការអ្នកប្រើប្រាស់ដ៏រឹងមាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកំពុងបង្កើតឧត្តមភាពប្រកួតប្រជែងបន្ថែមទៀត […]
News & អន្តរជាតិ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-សហភាពអឺរ៉ុប បង្កក្តីបារម្ភពីកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត
ញូវដេលី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលស្នើឡើងដោយឥណ្ឌាជាមួយសហភាពអឺរ៉ុប អាចបង្កើនសម្ពាធលើអ្នកនាំចេញផលិតផលកសិកម្ម ព្រោះសហភាពអឺរ៉ុបកំពុងរកវិធានការរឹតបន្តឹងសំណល់ថ្នាំសម្លាប់សត្វល្អិត នៅលើផលិតផលនាំចូលពីប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍នេះ សហភាពអឺរ៉ុបកំពុងស្នើឱ្យឈប់យោគយល់ចំពោះទំនិញនាំចូលមានផ្ទុក សំណល់ថ្នាំសម្លាប់សត្វល្អិត ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនអនុញ្ញាតជាដាច់ខាត។ វិធានការនេះនឹងដាក់កម្រិតកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតអតិបរមាតាមលំនាំដើមចំនួន០,០១ភាគរយក្នុងមួយលាន នៅលើផលិតផលកសិកម្មនាំចូល ដែលសូម្បីតែស្តង់ដារម្ហូបអាហារអន្តរជាតិ (Codex Alimentarius) ក៏អនុញ្ញាតឱ្យមានកម្រិតកំណត់ខ្ពស់ជាងនេះបន្តិចក៏ដោយ។ កន្លងមកថ្មីៗនេះ ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាបានប្រឈមមុខនឹងការបដិសេធរួចមកហើយ ពីសហគមន៍អឺរ៉ុប ដោយសារកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត ការចម្លងរោគបាក់តេរី និងដុះផ្សិត កង្វះវិញ្ញាបនបត្រ និងការដាក់ស្លាកសញ្ញា។ យោងតាមអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ហាមិនមែនថ្នាំសម្លាប់សត្វល្អិតមាន៨១ភាគរយនៃការបដិសេធទាំងនេះ ចំណែកការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតមានត្រឹមតែ១៩ភាគរយប៉ុណ្ណោះ។ របាយការណ៍ដដែលនេះ បាននិយាយទៀតថា សហភាពអឺរ៉ុបបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាពចំណីអាហារចំនួន៣៦៥ដង ជំទាស់នឹងផលិតផលឥណ្ឌា ដែលបណ្តាលឱ្យមានការបដិសេធមិនឱ្យនាំចូល ធ្វើឱ្យពាណិជ្ជករឥណ្ឌាបង្ខចិត្តប្រមូលមកវិញ ដើម្បីបំផ្លាញចោល និងបង្កើនការត្រួតពិនិត្យលើការនាំចូលមកក្នុងប្រទេសឥណ្ឌាផងដែរ។ ផលិតផលទាំងនោះ រួមមាន គ្រាប់ល្ង ផ្លែម្ទេស ស្លឹកកន្ទ្រោក ផ្លែពោតបារាំង និងផលិតផលរុក្ខជាតិមួយចំនួនផ្សេងទៀត ឥឡូវនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង និងការធ្វើតេស្តនៅមន្ទីរពិសោធន៍ពី២០ភាគរយ ទៅ៥០ភាគរយ នៃទំនិញឥណ្ឌានាំចូលទីផ្សារសហភាពអឺរ៉ុប។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា ផលិតផលស្បៀងអាហារនាំចូលចូលប្រទេសឥណ្ឌា គឺស្ថិតក្រោមការធ្វើតេស្ត និងការត្រួតពិនិត្យតិចជាងការនាំចេញរបស់ឥណ្ឌា ទៅកាន់ទីផ្សារក្រៅប្រទេស។ របាយការណ៍នេះ […]
News & អន្តរជាតិ

រុស្ស៊ីលុបចោលបម្រាមនាំចូលដំឡូងបារាំងពីប៉ាគីស្ថាន ដោយសារគ្មានបញ្ហាភូតគាមអនាម័យ
អ៊ីស្លាម៉ាបាដ៖ មន្ត្រីពាណិជ្ជកម្មប៉ាគីស្ថានប្រចាំទីក្រុងមូស្គូ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានលុបចោលការរឹតបន្តឹងលើការនាំចូលដំឡូងបារាំង ពីប្រទេសប៉ាគីស្ថាន ដោយអនុញ្ញាតឱ្យអ្នកនាំចេញជាង១០០នាក់ ចាប់ផ្តើមការដឹកជញ្ជូនដំឡូងឡើងវិញ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានពិនិត្យច្បាស់លាស់អំពីប្រព័ន្ធត្រួតពិនិត្យភូតគាមអនាម័យរបស់ប៉ាគីស្ថាន។ សេចក្តីសម្រេចលុបចោលការហាមឃាត់នេះ ត្រូវបានជូនដំណឹងជាផ្លូវការដល់ក្រសួងសន្តិសុខស្បៀងអាហារជាតិ និងការស្រាវជ្រាវរបស់ប៉ាគីស្ថាន។ ប៉ុន្តែសេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានរារាំងអ្នកនាំចេញប៉ាគីស្ថានពីរនាក់ មិនឱ្យនាំចេញដំឡូងបារាំងចូលទៅក្នុងទីផ្សាររុស្ស៊ី ដោយសារពួកគេខ្វះអនុលោមភាពតាមស្តង់ដារភូតគាមអនាម័យ។ យោងតាមលិខិតរបស់មន្ត្រីពាណិជ្ជកម្ម សេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានជូនដំណឹងដល់អាជ្ញាធរប៉ាគីស្ថានថា ការនាំចូលដំឡូងបារាំងពីប្រទេសប៉ាគីស្ថាននឹងត្រូវបានអនុញ្ញាត អាស្រ័យលើការធានាដែលផ្តល់ដោយក្រសួងការពាររុក្ខជាតិរបស់ប៉ាគីស្ថាន។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញនូវបញ្ជីឈ្មោះអ្នកនាំចេញដំឡូងបារាំងរបស់ប៉ាគីស្ថាន និងបរិមាណនាំចេញ ដែលបានគ្រោងទុក។ ទោះបីជាយ៉ាងណាក៏ដោយ ខ្លួនបានហាមអ្នកនាំចេញពីរនាក់ ដោយចោទប្រកាន់ថា ពួកគេបានរំលោភលើតម្រូវការដាក់ឱ្យនៅដាច់ដោយឡែកផ្នែកភូតគាមអនាម័យនៃរដ្ឋសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលផ្គត់ផ្គង់ដំឡូងបារាំងទៅប្រទេសរុស្ស៊ី កាលពីក្នុងឆ្នាំ២០២៥។ អាជ្ញាធររុស្ស៊ី ក៏បានរំលឹកផងដែរថា ខ្លួនបានអនុញ្ញាតឱ្យពីអ្នកនាំចេញដំឡូងបារាំថប៉ាគីស្ថានចំនួនបីនាក់ ដោយគិតចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថានបានស្នើសុំក្រសួងសន្តិសុខស្បៀង ដើម្បីធានាបាននូវការអនុវត្តសេចក្តីសម្រេចរបស់រុស្ស៊ី។ ប្រទេសប៉ាគីស្ថានបានលើកឡើងពីការហាមឃាត់នេះជាមួយសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យសត្វល្អិត និងភូតគាមអនាម័យ កាលពីខែកុម្ភៈ ដោយបានដាក់ជូននូវកំណត់ត្រាស្ថានភាពសត្វល្អិត និងរបាយការណ៍រោគវិនិច្ឆ័យរបស់មន្ទីរពិសោធន៍ ដែលបញ្ជាក់ពីអវត្តមាននៃសត្វល្អិត និងភ្នាក់ងារបង្កជំងឺនៅក្នុងដំណាំដំឡូង។ ចំណែកអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន និងក្រុមអភិវឌ្ឍន៍ និងនាំចេញសាកវប្បកម្មប៉ាគីស្ថាន បានរៀបចំកិច្ចប្រជុំរវាងអ្នកជំនួញប៉ាគីស្ថាន […]
