News & ព័ត៌មានថ្មីៗ & អន្តរជាតិ
888792829_1480920410601289_3930360231274142450_n
អ្នកវិទ្យាសាស្ត្រហ្វីលីពីនរកឃើញវិធីធ្វើឱ្យដើមស្វាយចេញផ្កា និងកាន់ផ្លែពេញមួយឆ្នាំ
ម៉ានីល៖ អ្នកវិទ្យាសាស្ត្រជនជាតិហ្វីលីពីនម្នាក់ បានរួមចំណែកធ្វើឱ្យការប្រមូលផលស្វាយអាចធ្វើទៅបានពេញមួយឆ្នាំ ហើយលោកថែមទាំងបានចែករំលែករបកគំហើញដ៏សំខាន់នេះដល់កសិករ ដោយមិនយកម្រៃពីការប្រើប្រាស់បច្ចេកវិទ្យានេះឡើយ។ មុនពេលលោកបណ្ឌិត រ៉ាម៉ុន បាបា (Dr. Ramon Barba) ធ្វើបដិវត្តន៍ក្នុងវិស័យផលិតកម្មស្វាយ ដើមស្វាយនៅប្រទេសហ្វីលីពីនមានលក្ខណៈចេញផ្កា និងផ្ដល់ផលតាមរដូវយ៉ាងច្បាស់លាស់ ដែលជាទូទៅផ្ដល់ផលតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ តាមរយៈរបកគំហើញផ្នែកកសិកម្មថ្មី ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប៉ូតាស្យូមនីត្រាត (Potassium Nitrate ឬ KNO₃) លោកបណ្ឌិត រ៉ាម៉ុន បាបា បានរកឃើញវិធីសាស្ត្រជាក់ស្ដែងមួយ ដើម្បីជំរុញឱ្យដើមស្វាយចេញផ្កាខុសរដូវ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហ្វីលីពីន ឡូសបាញ៉ូស (University of the Philippines Los Baños) ក្នុងឆ្នាំ១៩៥៨ ដោយទទួលបានសញ្ញាបត្រផ្នែកក្សេត្រសាស្ត្រ។ លោកបានអភិវឌ្ឍបច្ចេកទេសជំរុញឱ្យស្វាយចេញផ្កានេះប្រហែលឆ្នាំ១៩៧០។ តាមរយៈការប្រើប្រាស់សូលុយស្យុងប៉ូតាស្យូមនីត្រាត លោកបានបង្ហាញថា ដើមស្វាយអាចចាប់ផ្ដើមបង្កើតពន្លកផ្កាក្នុងរយៈពេលមួយសប្ដាហ៍ ហើយផ្កាអាចចាប់ផ្ដើមលេចឡើងប្រហែលពីរសប្ដាហ៍។ របកគំហើញនេះបានផ្លាស់ប្ដូរវិស័យកសិកម្មរបស់ប្រទេសហ្វីលីពីន។ ជាក់ស្ដែង កាលពីមុន ស្វាយទុំមានច្រើនបំផុតនៅក្នុងរង្វង់ខែឧសភា ដែលជាពេលរដូវប្រមូលផលស្វាយឈានច្រើនបំផុតនៅក្នុងប្រទេសហ្វីលីពីន។ ប៉ុន្តែ ក៏មានបញ្ហាប្រឈមមួយទៀតផងដែរ។ ដើមស្វាយមិនតែងតែផ្ដល់ផលជាប់លាប់ពីមួយឆ្នាំទៅមួយឆ្នាំឡើយ។ ដើមស្វាយខ្លះអាចផ្ដល់ផលច្រើននៅឆ្នាំណាមមួយ ប៉ុន្តែនៅឆ្នាំបន្ទាប់បែរជាផ្ដល់ផលតិចតួច ឬមិនផ្ដល់ផលសោះ ដែលធ្វើឱ្យកសិករពិបាកព្យាករណ៍ពីបរិមាណទិន្នផលពិតប្រាកដ។ ដើម្បីជំរុញឱ្យដើមស្វាយចេញផ្កាខុសរដូវ កសិករហ្វីលីពីនធ្លាប់ប្រើវិធីរោលផ្សែង […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
Fruit seller in Hanoi
ជប៉ុនបើកទីផ្សារទទួលផ្លែក្រូចថ្លុង និងផ្លែផាសិនពីវៀតណាម
ហាណូយ៖ ប្រទេសជប៉ុនកំពុងឈានទៅរកការបើកទីផ្សារទទួលផលិតផលកសិកម្មវៀតណាមបន្ថែមទៀត ដោយផ្លែក្រូចថ្លុងជាផលិតផលអាទិភាពមួយ ខណៈប្រទេសទាំងពីរខិតខំពង្រីកពាណិជ្ជកម្មផលិតផលកសិកម្មទៅវិញទៅមក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក ជិញ វៀត ហ៊ុង (Trinh Viet Hung) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន លោក តាកេបេ អារ៉ាតា (Takebe Arata) បានពិភាក្សាអំពីផែនការទាំងនេះ ក្នុងជំនួបពិភាក្សានៅប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីជប៉ុម បានអំពាវនាវឱ្យពន្លឿននីតិវិធីបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម រួមមាន ផ្លែក្រូចថ្លុង ទំពាំងបាយជូរ ផ្លែប៉ែស និងផ្លែផាសិន ព្រមទាំងត្រីកំពត សាច់ជ្រូក សាច់គោ និងសាច់មាន់។ ប្រទេសជប៉ុនក៏បានស្នើឱ្យវៀតណាមកាត់បន្ថយរយៈពេលពិនិត្យពាក្យស្នើសុំរបស់ក្រុមហ៊ុននាំចេញផលិតផលជលផលជប៉ុន ដែលមានបំណងចូលទៅកាន់ទីផ្សារវៀតណាមផងដែរ។ រដ្ឋមន្ត្រីវៀតណាមបានឯកភាពលើសំណើរបស់ជប៉ុនពាក់ព័ន្ធនឹងត្រីកំពត និងផលិតផលសាច់ ដោយផ្អែកលើគោលការណ៍ទៅវិញទៅមក និងពិនិត្យតាមប្រភេទផលិតផលនីមួយៗ។ ប្រទេសទាំងពីរនឹងប្រឹងប្រែងបញ្ចប់នីតិវិធីបើកទីផ្សារសម្រាប់ផ្លែក្រូចថ្លុងវៀតណាម និងទំពាំងបាយជូរជប៉ុន ដោយមានគោលដៅនាំយកផលិតផលទាំងនេះទៅកាន់ទីផ្សាររបស់ប្រទេសទាំងពីរ ក្នុងរដូវប្រមូលផលឆ្នាំ២០២៧។ បន្ទាប់មក ភាគីទាំងពីរនឹងបន្តប្រឹងប្រែងបើកទីផ្សារសម្រាប់ផ្លែផាសិនវៀតណាម ផ្លែប៉ែសជប៉ុន ចំណីសត្វ លោក ជិញ វៀត […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-11-06_16-00-43
ឥណ្ឌូណេស៊ី និងចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) និងរដ្ឋមន្ត្រីក្រសួងកសិកម្មចិនលោក ចាង ជូ (Zhang Zhu)បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដើម្បីជំរុញផលិតកម្ម សម្រួលការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ ព្រមទាំងអភិវឌ្ឍដំណាំ និងផលិតផលកសិកម្មយុទ្ធសាស្ត្រ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៤ ខែវិច្ឆិកាថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនផលិតភាព និងបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែទូលំទូលាយសម្រាប់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន់ និងលោក ចាង ជូ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះបានពិភាក្សាអំពីការអភិវឌ្ឍវិស័យផលិតកម្មខ្ទឹមស ចាប់ពីដំណាក់កាលដាំរហូតដល់ដំណាក់កាលកែច្នៃ និងទីផ្សារ កិច្ចសហការស្រាវជ្រាវ និងបច្ចេកវិទ្យាកសិកម្មទំនើប ការពង្រឹងពាណិជ្ជកម្មលើផលិតផលកសិកម្មសំខាន់ៗ ព្រមទាំងឱកាសវិនិយោគក្នុងឧស្សាហកម្មកែច្នៃកសិផល។ លោករដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយចិន ត្រូវតែផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់វិស័យកសិកម្មរបស់ឥណ្ឌូណេស៊ី។ លោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះមិនគួរផ្ដោតតែលើការរក្សាលំហូរពាណិជ្ជកម្មឱ្យដំណើរការរលូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវជួយពង្រឹងសមត្ថភាពផលិតកម្មជាតិ ពន្លឿនទំនើបកម្មកសិកម្ម […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-11-06_15-54-17
ហ្វីលីពីនរកចំណូលបានជិត១៦២លានដុល្លារ ពីការនាំចេញផ្លែចេក ឆ្នាំ២០២៦
ម៉ានីល៖ គិតត្រឹមខែតុលា​ ឆ្នាំ២០២៦ ហ្វីលីពីន នាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា ដោយរកលុយបានជាង១៦២លានដុល្លារ បង្កើនប្រាក់ចំណូលដល់កសិករក្នុងស្រុក។ ការនាំចេញផ្លែចេកប្រចាំឆ្នាំរបស់ប្រទេសហ្វីលីពីន បានកើនទឹកប្រាក់ដល់ជិត១៦២លានដុល្លារ គិតខែកញ្ញា ឆ្នាំ២០២៦ បើធៀបនឹងទឹកប្រាក់១១៣លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន។ បរិមាណនាំចេញបានកើនឡើងដល់ជិត២៨ម៉ឺនតោន ពីចំនួនជាង២១ម៉ឺនតោន ក្នុងខែកញ្ញា ឆ្នាំ២០២៥។ កំណើនតម្លៃនាំចេញខ្ពស់ជាងកំណើនបរិមាណនាំចេញ បង្ហាញថា តម្លៃផ្លែចេកនាំចេញជាមធ្យមក្នុងមួយតោនបានឡើងថ្លៃ។ ប្រទេសជប៉ុន នៅតែជាទីផ្សារនាំចេញធំបំផុត ដោយមានទឹកប្រាក់ជាង១១៥លានដុល្លារ។ ប្រទេសចិនឈរនៅលំដាប់ទី២ ដោយមានទឹកប្រាក់ជាង២៣លានដុល្លារ ខណៈប្រទេសកូរ៉េខាងត្បូងមានទឹកប្រាក់ជាង១៤លានដុល្លារ។ ចំណែកទីផ្សារនាំចេញផ្សេងទៀត រួមមាន ប្រទេសនូវែលសេឡង់ ដែលមានទឹកប្រាក់ជាង៣លានដុល្លារ និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានទឹកប្រាក់ជិត៣លានដុល្លារ។ ចំណែកទឹកប្រាក់ជាង២លានដុល្លារ បានមកពីការនាំចេញផ្លែចេកទៅកាន់ ហុងកុង សិង្ហបុរី ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត ម៉ុងហ្គោលី កោះម៉ារីយ៉ាណាខាងជើង ប៊្រុយណេ ចក្រភពអង់គ្លេស គុយវ៉ែត ស៊ុយអែត និងប្រទេសស្វីស។ ទិន្នន័យរបស់អាជ្ញាធរស្ថិតិហ្វីលីពីន គឺគ្របដណ្ដប់លើការនាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-11-06_15-49-52
ហ្វីលីពីនគ្រោងចំណាយថវិកា១៥លានដុល្លារ ដើម្បីចាក់វ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំថវិកាជាង១៥លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់ជួយអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ខណៈករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាតត្បាតនៅក្នុងខេត្តចំនួន២៣ របស់ប្រទេសហ្វីលីពីន។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍ថា សំណើមួយក្នុងចំណោមសំណើរសម្រាប់ឆ្នាំ២០២៧ គឺការបែងចែកថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីផ្តល់ជូនកសិករចិញ្ចឹមជ្រូកខ្នាតតូច។ លោកបានឱ្យដឹងទៀតថា កម្មវិធីចាក់វ៉ាក់សាំងដែលគ្រោងអនុវត្តនេះ នឹងផ្តល់អាទិភាពដល់អ្នកចិញ្ចឹមជ្រូកខ្នាតតូច និងអ្នកចិញ្ចឹមជ្រូកតាមលក្ខណៈគ្រួសារនៅទូទាំងប្រទេសហ្វីលីពីន។ កាលពីខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យឧស្សាហកម្មសត្វ បានអនុម័តឱ្យដាក់លក់ជាលក្ខណៈពាណិជ្ជកម្មនូវវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យវ៉ាក់សាំងដំបូងនេះ អាចរកទិញបានជាលក្ខណៈពាណិជ្ជកម្មនៅក្នុងប្រទេសហ្វីលីពីន។ ការអនុម័តនេះ ធ្វើឡើងស្ទើរតែ៧ឆ្នាំ បន្ទាប់ពីប្រទេសហ្វីលីពីនបានជួបការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាលើកដំបូងក្នុងឆ្នាំ២០១៩។ ជំងឺនេះបានបង្កការខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ប៉ះពាល់ដល់ទិន្នផលផលិតកម្មជ្រូកក្នុងស្រុក និងធ្វើឱ្យចំនួនជ្រូកនៅទូទាំងប្រទេសធ្លាក់ចុះមកនៅត្រឹមប្រមាណ៨លានក្បាល។ លោកអនុរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សំណើសុំអនុម័តវ៉ាក់សាំងមួយប្រភេទទៀតរបស់ក្រសួងកសិកម្ម គឺវ៉ាក់សាំង  ឈ្មោះ ប្រូវ៉ាក់ (PROVAC) ដែលផលិតដោយក្រុមហ៊ុនមួយនៅប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការវាយតម្លៃ។ វ៉ាក់សាំងពីប្រទេសកូរ៉េខាងត្បូងនេះត្រូវបានរំពឹងថា នឹងអាចប្រើប្រាស់បន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ កន្លងមក ក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ សម្រាប់ស្ដារចំនួនជ្រូកឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េសជ្រូកអាហ្វ្រិក និងបង្កើនចំនួនជ្រូកក្នុងស្រុកឱ្យច្រើនមុនពេលជំងឺនេះផ្ទុះឡើង។ ទន្ទឹមនឹងនេះ វិធានការផ្សេងទៀតរួមមាន ការតាមដានជំងឺ ការពង្រឹងជីវសុវត្ថិភាព ការគ្រប់គ្រងចលនាសត្វ និងការនាំកូនជ្រូកចូល ដើម្បីចិញ្ចឹមឡើងវិញតាមតំបន់គោលដៅ។ គិតត្រឹមថ្ងៃទី២២ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-11-06_15-41-47
មនុស្សជិត៤០០នាក់ បន្តពុលនំប៉័ងប៉ាតេវៀតណាម​ ជាហូរហែ តាំងពីចុងឆ្នា២០២៥
ហូជីមិញ៖ នៅក្នុងខែតុលា ឆ្នាំ២០២៦នេះ ប្រជាជនវៀតណាមនៅតែបន្តពុលនំប៉័ងសាច់ប៉ាតេ ជាបន្តបន្ទាប់ ដែលដំបូងឡើយកើតឡើងនៅទីក្រងហូជីមិញ ឥឡូវហាងលក់នំប៉័ងដូចគ្នានេះ នៅបន្តឱ្យមនុស្សពុលទៀត។ អាជ្ញាធរវៀតណាម ក្នុងខេត្តខ្វាងង៉ាយ (Quang Ngai) ភាគកណ្តាលវៀតណាម បានរកឃើញថា ហាងលក់នាំប៉័ងសាច់ប៉ាតេ នៅក្នុងប្រទេសវៀតណាម បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ រួមមាន ការមិនបានគ្របអាហារឱ្យបានត្រឹមត្រូវ ដើម្បីការពារធូលី សត្វល្អិត និងសត្វចង្រៃផ្សេងៗ និងការលក់អាហារមានមេរោគបណ្ដាលឱ្យអ្នកបរិភោគពុល។ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ មានករណីពុលអាហារ ដែលពាក់ព័ន្ធនឹងហាងលក់នំប៉័ងសាច់ប៉ាតេនេះ បានពុលមនុស្ស២០៣នាក់។ រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៦ មានមនុស្ស១៧៥នាក់ផ្សេងទៀត បានពុលនំប៉័ងសាច់ប៉ាតេដដែលនេះ។ ករណីពុលអាហារនេះបានចាប់ផ្ដើមផ្អើលជាថ្មីទៀត និងមានអាការៈដូចគ្នា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅពេលអតិថិជនចំនួន១៩នាក់ ក្នុងខេត្តក្វាងង៉ាយ បានទទួលទាននំប៉័ងសាច់ប៉ាតេរបស់ហាងនេះហើយ មានអាការឈឺពោះ រាគ ក្អួត និងក្តៅខ្លួន។ គិតចាប់តាំងពីចុងឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ មានមនុស្សសរុប៣៧៨នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារពុលនំប័ងសាច់ប៉ាតេ។ លទ្ធផលធ្វើតេស្តរបស់មន្ទីរពិសោធន៍ដោយវិទ្យាស្ថានប៉ាស្ទ័រ ក្នុងប្រទេសវៀតណាម​ បានរកឃើញថា សំណាកអាហារចំនួន១២មុខ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-11-06_15-37-15
បាតុភូតអែលនីញ៉ូ អាចធ្វើឱ្យការបង្កើនផលស្រូវ ឆ្នាំ២០២៧ នៅឥណ្ឌូណេស៊ី ត្រូវពន្យាពេល
ហ្សាការតា៖ បាតុភូតអែលនីញ៉ូអាចធ្វើឱ្យរដូវបង្កបង្កើនផលស្រូវរបស់ឥណ្ឌូណេស៊ី ត្រូវពន្យារពេលរហូតដល់ខែមករា ឆ្នាំ២០២៧។ ដូច្នេះការប្រមូលផលក៏ត្រូវពន្យាពេលដែរ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀង។ វិទ្យាស្ថានសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីពង្រឹងស្តុកបម្រុងអង្ករ ចំពេលមានក្ដីបារម្ភថា បាតុភូតអែលនីញ៉ូ អាចធ្វើឱ្យការប្រមូលផលស្រូវ ក្នុងឆ្នាំ២០២៧ ពន្យារពេល និងបង្កការគំរាមកំហែងដល់ការផ្គត់ផ្គង់អង្ករក្នុងស្រុក។ កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់អភិវឌ្ឍន៍ប្រកបដោយចីរភាពផ្នែកស្បៀងអាហារ ថាមពល បានលើកឡើងថា ស្តុកអង្ករបច្ចុប្បន្នរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី មានប្រមាណ៤,៥លានតោន គួរតែគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរហូតដល់អំឡុងពេលបុណ្យណូអែល និងចូលឆ្នាំថ្មី។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវត្រៀមលក្ខណៈសម្រាប់តម្រូវការ ដែលអាចកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៧ ជាពិសេសនៅមុនពិធីបុណ្យសាសនាឥស្លាម។ លោកបានពន្យល់ថា បាតុភូតអែលនីញ៉ូអាចធ្វើឱ្យរដូវដាំដុះស្រូវពន្យារពេលរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ឬខែមករា ឆ្នាំ២០២៧។ ដូច្នេះ រដូវប្រមូលផលធំ ដែលជាធម្មតាក្នុងខែមីនា អាចត្រូវពន្យារទៅដល់ខែមេសា ឬខែឧសភា ឆ្នាំ២០២៧។ លោកបានប៉ាន់ប្រមាណថា ស្តុកអង្ករបម្រុងរបស់រដ្ឋាភិបាលអាចថយចុះមកនៅត្រឹមចន្លោះពី៣លាន ទៅ៣,៥លានតោន នៅដើមឆ្នាំ២០២៧។ ដើម្បីធានាថា មានការផ្គត់ផ្គង់គ្រប់គ្រាន់ លោកបានលើកឡើងថា រដ្ឋាភិបាលគួររៀបចំតារាងតុល្យភាពស្បៀងអង្ករសម្រាប់ខែមករា ដល់ខែមេសា ឆ្នាំ២០២៧ ដោយគិតគូរពីផ្ទៃដីដាំដុះ និងការព្យាករអាកាសធាតុ ព្រមទាំងកំណត់កម្រិតស្តុកបម្រុងអប្បបរមាផងដែរ៕​ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-11-06_15-31-38
ជំងឺប៉េស្តជ្រូកអាហ្វ្រិក ផ្ទុះនៅតំបន់ដីសណ្ដទន្លេមេគង្គ កម្ពុជាក្រោម
ហូជីមិញ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងតែផ្ទុះ និងឆ្លងរាលដាលនៅខេត្តទឹកខ្មៅ និងក្រុងកឹនធើ ទឹកដីកម្ពុជាក្រោម ដោយបានប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូករាប់រយគ្រួសារ ដោយជ្រូកមានជំងឺជិត៤ ០០០ក្បាល ត្រូវបានសម្លាប់ចោល។ ជ្រូករស់ជិត១លានក្បាល នៅតាមបណ្ដាកសិដ្ឋានពិបាករកទីផ្សារ។ ហូជីមិញ៖  មន្ទីរកសិកម្ម និងបរិស្ថានខេត្តវៀតណាម បានចេញសេចក្ដីណែនាំជាបន្ទាន់ តម្រូវឱ្យរឹតបន្តឹងការត្រួតពិនិត្យការសម្លាប់សត្វជ្រូក ដើម្បីទប់ស្កាត់កុំឱ្យជ្រូកឆ្លងជំងឺចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ចំណីអាហារ។ អតីតខេត្តទឹកខ្មៅរបស់ខ្មែរកម្ពុជាក្រោម ភាសាវៀតណាមហៅថា ខេត្តកាម៉ៅ ស្ថិតនៅភាគនិរតីនៃចុងដីសណ្ដទន្លេមេគង្គ។ អាជ្ញាធរវៀតណាម ក្នុងខេត្តទឹកខ្មៅ និងទីក្រុងកឹនធើ បានបង្កើនវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងតំបន់ទាំងពីរ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៦នេះ ខណៈការផ្ទុះជំងឺនៅតែបន្តកើតមានយ៉ាងខ្លាំង។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា​ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តទឹកខ្មៅ បានចេញសេចក្ដីណែនាំបន្ទាន់ ដោយបញ្ជាឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពង្រឹងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្លាប់ជ្រូកចោលនៅទីតាំងកំពុងមានការផ្ទុះជំងឺ និងទប់ស្កាត់ការរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។ យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្តទឹកខ្មៅ បានរកឃើញជំងឺឆ្លងចំនួន២៣ ករណី ប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកចំនួន១៣៨គ្រួសារ នៅក្នុងឃុំចំនួន១៨ ដោយជ្រូកចំនួន១ ៦៦៧ក្បាល ត្រូវបានសម្លាប់ចោល។ គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា មានទីតាំងផ្ទុះជំងឺចំនួន៩កន្លែងផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលតាមដានរយៈពេល២១ថ្ងៃ។ តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន ការផ្ទុះជំងឺភាគច្រើនកើតឡើងនៅតាមកសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូច ដែលមិនបានបំពេញតាមលក្ខខណ្ឌជីវសុវត្ថិភាព ឬមិនបានអនុវត្តការសម្អាត […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
MALAYSIA-ECONOMY-CHICKEN
កសិដ្ឋានចិញ្ចឹមមាន់នៅម៉ាឡេស៊ី ត្រូវផ្លាស់ទី ព្រោះគេប្តឹងអំពីសត្វរុយ និងក្លិនស្អុយ
គូឡាឡាំពួរ៖ កសិដ្ឋានចិញ្ចឹមមាន់នៅក្នុងរដ្ឋចូហ័រ (Johor) ភាគខាងត្បូងម៉ាឡេស៊ី និងមានព្រំដែនជាប់សិង្ហបុរី ដែលត្រូវបានបង្កើតឡើងមុនគេ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលបង្កើតជាតំបន់លំនៅឋាន និងតំបន់ឧស្សាហកម្ម នៅក្បែរកសិដ្ឋាននេះក្នុងឆ្នាំ២០២១។ ទោះបីជាគ្មានការសង្ស័យថា តើនរណាមកមុនរវាងមេមាន់ និងស៊ុតក៏ដោយ ក៏ម្ចាស់កសិដ្ឋាននេះ មានគម្រោងផ្លាស់ប្តូរទីតាំងកសិដ្ឋានរបស់ខ្លួន បន្ទាប់ពីអ្នករស់នៅក្បែរនោះបានប្តឹងជាបន្តបន្ទាប់អំពីបញ្ហាសត្វរុយ និងក្លិនស្អុយអាចម៍មាន់ខ្លាំងពេក។ ម្ចាស់កសិដ្ឋាន បាននិយាយថា អាជ្ញាធរមូលដ្ឋានចង់ឱ្យលោករើចេញ។ ដូច្នេះ លោកត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីផ្លាស់ប្តូរទីតាំងកសិដ្ឋាន ដែលត្រូវចំណាយអស់ជាង៧លានដុល្លារ។ កសិដ្ឋានចិញ្ចឹមមាន់ និងផលិតស៊ុតជាច្រើននៅតាមតំបន់ផ្សេងៗក្នុងប្រទេសម៉ាឡេស៊ី កំពុងជួបប្រទះការត្អូញត្អែរកាន់តែច្រើនឡើងអំពីសត្វរុយ កាកសំណល់ និងក្លិនស្អុយ ចំពេលទីក្រុងកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមានការសាងសង់តំបន់លំនៅឋានថ្មីៗកាន់តែខិតជិតតំបន់កសិកម្ម។ ការត្អូញត្អែរទាំងនេះបានជំរុញឱ្យមានការដាក់ចេញនូចបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង ឬការពង្រឹងការអនុវត្តច្បាប់ ដែលធ្វើឱ្យប្រតិបត្តិការរបស់កសិដ្ឋានទាំងនេះកាន់តែមានការលំបាក។ យោងតាមនាយកដ្ឋានសេវាពេទ្យសត្វ ម៉ាឡេស៊ី មានទ្រុងចិញ្ចឹមបសុបក្សីចំនួនប្រមាណ៨ភាគរយប៉ុណ្ណោះ ក្នុងចំណោមទ្រុងចិញ្ចឹមសរុបជាង១៦ម៉ឺនទ្រុងនៅម៉ាឡេស៊ី ដែលបានអនុវត្តប្រព័ន្ធទ្រុងបិទជិតល្អ។ ប្រព័ន្ធនេះបែបមិនទាន់បង្ខំឱ្យអនុវត្តនៅតាមកសិដ្ឋានចិញ្ចឹមបសុបក្សីនៅថ្នាក់សហព័ន្ធនៅឡើយទេ ប៉ុន្តែរដ្ឋមួយចំនួនបានកំណត់ឱ្យការប្រើប្រាស់ប្រព័ន្ធបែបនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧តទៅ។ ភាគច្រើនកសិដ្ឋាននៅក្នុងរដ្ឋចូហ័រផ្គត់ផ្គង់សាច់មាន់ និងស៊ុតមាន់ ជារៀងរាល់ថ្ងៃទៅទីផ្សារប្រទេសសិង្ហបុរី ដែលមានព្រុំប្រទល់ជាប់គ្នា។ កសិករចិញ្ចឹមមាន់ នៅក្នុងរដ្ឋនេះព្រួយបារម្ភថា ការពង្រីកទីក្រុងយ៉ាងឆាប់រហ័សនឹងគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ដោយសារអ្នកចិញ្ចឹមមាន់ខ្នាតតូច និងមធ្យមកាន់តែច្រើន ត្រូវចំណាយខ្ពស់លើការអនុលោមតាមបទប្បញ្ញត្តិ និងការផ្លាស់ប្តូរទីតាំងកសិដ្ឋាន។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-11-05_15-10-09
បុរសជនជាតិជប៉ុនម្នាក់ត្រូវជាប់គុក បន្ទាប់ពីលួចផ្លែទំពាំងបាយជូរជិត១ ០០០ចង្កោម
អូកាយ៉ាម៉ា៖ បុរសគ្មានការងារធ្វើម្នាក់ អាយុ៤២ឆ្នាំ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោមការសង្ស័យថា បានលួចផ្លែទំពាំងបាយជូរជិត១​ ០០០ចង្កោម ពីកសិដ្ឋានផ្ទះកញ្ចក់ជាច្រើនកន្លែងក្នុងខេត្តអូកាយ៉ាម៉ា ភាគខាងត្បូងប្រទេសជប៉ុន។ យោងតាមសារព័ត៌មានក្នុងស្រុករបស់ជប៉ុន ដែលបានចេញផ្សាយព្រោងព្រាតអំពីករណីចោរកម្មនេះ​ បានឱ្យដឹងថា ផ្លែទំពាំងបាយជួរលួចបានទាំងនេះមានចំនួនពិតប្រាកដ៩៩៥ចង្កោម មានតម្លៃសរុបប្រមាណ៦ ៥០០ដុល្លារ។ បុរសរូបនេះត្រូវតុលាការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ ចំនួនពីរករណីស្រដៀងគ្នា ហើយបច្ចុប្បន្នបានចេញពីគុកវិញ ក្រោមលក្ខខណ្ឌបង់ប្រាក់ធានានៅក្រៅឃុំបណ្ដោះអាសន្ន ដែលនគរបាលជប៉ុនកំពុងតាមឃ្លាមើល ព្រោះខ្លាចបុរសនេះលួចអ្វីផ្សេងទៀត។ នគរបាលជប៉ុន ក្នុងខេត្តអូកាយ៉ាម៉ា​ បានឱ្យដឹងថា បុរសរូបនេះរងការចោទប្រកាន់ថ្មីមួយទៀត ពីបទល្មើសដដែល គឺពាក់ព័ន្ធនឹងការលួចផ្លែទំពាំងបាយជូរ ប្រមាណ៦៥០ចង្កោម ដែលមានតម្លៃសរុប៨​ ៧០០ដុល្លារ ពីក្នុងកសិដ្ខានផ្សេងទៀត ស្ថិតនៅក្នុងខេត្តអូកាយ៉ាម៉ា ក្នុងអំឡុងខែកក្កដា និងខែសីហា។ លើសពីនេះ ការស៊ើបអង្កេតរបស់អធិការដ្ឋាននគរបាលជប៉ុន បានរកឃើញករណីលួចស្រដៀងគ្នាចំនួនប្រាំករណីបន្ថែមទៀត ដែលបានកើតឡើងនៅចន្លោះខែកញ្ញា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងខេត្តដដែលនេះ។ នគរបាលបានបញ្ជាក់ថា បុរសរូបនេះបានសារភាពចំពោះការចោទប្រកាន់ទាំងនេះ ដោយបាននិយាយថា ខ្លួនបានលក់ផ្លែទំពាំងបាយជូរទាំងអស់នោះ តាមអនឡាញ ដើម្បីយកប្រាក់មកចំណាយលើជីវភាពប្រចាំថ្ងៃ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-11-05_11-01-24
ឥណ្ឌាបន្តបង្ក្រាបរោងចក្រផលិតភេសជ្ជៈ និងចំណីអាហារម៉ាកល្បីៗ លើពិភពលោក ព្រោះខ្វះអនាម័យ
ញូវដែលី៖ រដ្ឋបាលចំណីអាហារ និងគ្រប់គ្រងឱសថរបស់ឥណ្ឌា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការត្រួតពិនិត្យ និងឆ្មក់ចូលទីតាំងផលិតចំណីអាហារមួយកន្លែងទៀត នៅក្នុងរដ្ឋមហារាស្ត្រ ហើយបានព្យួរអាជ្ញាបណ្ណអាជីវកម្ម បន្ទាប់ពីរកឃើញថា ផលិតផលចំណីអាហារមិនអនុលោមតាមលក្ខខណ្ឌអនាម័យ។ ប្រតិបត្តិការបង្ក្រាបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការពិសេស ក្នុងឱកាសបុណ្យប្រពៃណីសាសនារបស់ប្រជាជនឥណ្ឌា។ រដ្ឋបាលចំណីអាហារ និងគ្រប់គ្រងឱសថ នៅក្នុងរដ្ឋទាំង២៩របស់ឥណ្ឌា ជាពិសេសរដ្ឋធំៗ ដូចជារដ្ឋមហារាស្ត្រ រដ្ឋអន្តរប្រទេស រដ្ឋឧត្ដរប្រទេស រដ្ឋមទ្ទយប្រទេស និងរដ្ឋគុជរដ្ឋ បានអំពាវនាវដល់ប្រជាពលរដ្ឋឥណ្ឌាឱ្យដាក់ពាក្យបណ្តឹងតាមរយៈប្រព័ន្ធអនឡាញ ប្រសិនបើសង្ស័យថា ផលិតផលចំណីអាហារណាមួយមិនមានអនាម័យ និងគ្មានសុវត្ថិភាព។ ក្រុមអាជីវករ និងម្ចាស់ទីតាំងផលិត ឬលក់ចំណីអាហារ ត្រូវទទួលរងការព្រមាន និងឱ្យគោរពតាមច្បាប់របស់ឥណ្ឌា ស្តីពីសុវត្ថិភាព និងស្តង់ដារចំណីអាហារយ៉ាងតឹងរ៉ឹង ព្រមទាំងប្រកបអាជីវកម្មដោយមានអាជ្ញាបណ្ណត្រឹមត្រូវ និងមានសុពលភាពច្បាស់លាស់។ អាជ្ញាធរឥណ្ឌា បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាសុវត្ថិភាពចំណីអាហារសម្រាប់អ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានរំឭកដល់ប្រតិបត្តិករអាជីវកម្មចំណីអាហារថា ការគោរពតាមស្តង់ដារគុណភាព សុវត្ថិភាព និងអនាម័យ គឺជាកាតព្វកិច្ចមិនអាចខ្វះបាន។ ប្រទេសឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការបង្ក្រាបការរំលោភបំពានលើសុវត្ថិភាពចំណីអាហារនៅទូទាំងប្រទេស ក្នុងទ្រង់ទ្រាយមិនធ្លាប់មានពីមុនមក។ ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ពេលនេះ អាជ្ញាធរសុវត្ថិភាព និងស្តង់ដារចំណីអាហារឥណ្ឌា និងរដ្ឋបាលចំណីអាហាររដ្ឋ បានឆែកឆេររោងចក្រផលិតចំណីអាហារក្នុងស្រុក ឃ្លាំងស្តុកទំនិញ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-11-05_11-02-24
ផ្លែចេកក្រហមចុង របស់អូស្ត្រាលី ចាប់ផ្តើមនាំចេញជាប្រចាំទៅប្រទេសជប៉ុន
កង់បេរ៉ា៖ ប្រភេទផ្លែចេកអេកូហ្គានិក (Ecoganic) ឬហៅថា ផ្លែចេកអេកូឡូស៊ីធម្មជាតិ របស់ប្រទេសអូស្ត្រាលី កំពុងនាំចេញទៅកាន់ទីផ្សារក្នុងប្រទេសជប៉ុនជាប្រចាំ ក្នុងទម្ងន់១ ២០០គីឡូក្រាម រៀងរាល់ពីរសប្តាហ៍ម្តង។ អ្នកប្រើប្រាស់ជនជាតិជប៉ុនកំពុងចាប់អារម្មណ៍ និងយល់ពីដំណើររឿងនៅពីក្រោយប្រព័ន្ធកសិកម្មនេះ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅតំបន់មួយ ក្នុងប្រទេសអូស្ត្រាលី។ អ្នកនាំចូលជនជាតិជប៉ុន បានឱ្យដឹងថា ការឆ្លើយតបពីទីផ្សារមានភាពល្អប្រសើរខ្លាំង ហើយពួកគេសង្ឃឹមថាក្នុងរយៈពេលបីឆ្នាំខាងមុខ នឹងអាចបង្កើនបរិមាណនាំចូលឱ្យលើសពីពីរដងក្នុងមួយសប្ដាហ៍។ ផ្លែចេកអេកូហ្គានិក  ដែលអាចសម្គាល់បានតាមរយៈចុងផ្លែមានជ្រលក់ក្រមួនពណ៌ក្រហម កំពុងនាំចេញជាប្រចាំទៅប្រទេសជប៉ុន បន្ទាប់ពីបានឆ្លងកាត់ការសាកល្បង និងការសិក្សាទីផ្សារអស់រយៈពេលជាច្រើនខែ។ ប្រព័ន្ធ​អេកូហ្គានិក ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយកសិករអូស្ដ្រាលី ប្រមាណ២០ឆ្នាំមុន។ វាជាប្រព័ន្ធកសិកម្ម ដែលទទួលស្គាល់ជាផ្លូវការ ដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ដើម្បីផលិតផ្លែឈើ។ កសិករដាំចេកបាននិយាយថា ដំណើររឿងនៅពីក្រោយការផលិតផ្លែចេកនេះ បានធ្វើឱ្យអ្នកប្រើប្រាស់ជនជាតិជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ លោកបានមានប្រសាសន៍ថា «វប្បធម៌ជប៉ុន គឺជាវប្បធម៌ដែលប្រជាជនចូលចិត្តម្ហូបអាហាររបស់ខ្លួនឯង ហើយពួកគេចង់ដឹងថា អាហារត្រូវបានរៀបចំបង្ហាញយ៉ាងដូចម្តេច មានអត្ថន័យអ្វីខ្លះ និងត្រូវបានដាំដុះយ៉ាងដូចម្តេច។ ខ្ញុំគិតថា នេះជាចំណុចសំខាន់មួយ ដែលបានជួយឱ្យផលិតផលរបស់យើងអាចចូលទៅកាន់ទីផ្សារជប៉ុនបាន»។ លោកបានបន្ថែមថា កត្តានេះក៏បានជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលផ្លែចេកអេកូឡូស៊ីធម្មជាតិផងដែរ ដែលកំពុងប្រឈមនឹងការប្រកួតប្រជែងពីប្រទេសផ្សេងៗនៅអាស៊ី។ ចំណែកពាណិជ្ជករជប៉ុន បានបានមានប្រសាសន៍ថា ប្រជាជនជប៉ុនយកចិត្តទុកដាក់លើដំណើររឿងនៃការដាំដុះ រសជាតិ និងគុណភាព ច្រើនជាងការគិតតែពីតម្លៃ។ អ្នកប្រើប្រាស់ជនជាតិជប៉ុនមានចំណាប់អារម្មណ៍ខ្លាំងចំពោះវិធីសាស្ត្រដាំដុះពិសេសៗ […]

កាលវិភាគផ្សព្វផ្សាយ