ដំឡូងបារាំងនាំចូលពីអាម៉េរិក មកកោះតៃវ៉ាន់ ត្រូវពិនិត្យយ៉ាងល្អិតល្អន់ ព្រោះខ្លាចប៉ះពាល់សុខភាព

image_2026-04-30_11-03-57

តៃប៉ិ៖ ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ កោះតៃវ៉ាន់ បានឲ្យដឹងថា ស្តង់ដារចត្តាឡីស័កសម្រាប់ដំឡូងបារាំងនាំចូល ដែលត្រូវបានប្រើប្រាស់សម្រាប់ការកែច្នៃ គឺដូចគ្នានឹងការគ្រប់គ្រងដំឡូងបារាំងក្នុងស្រុកដែរ ហើយប្រសិនបើរកឃើញដំឡូងណាមានសញ្ញាដុះពន្លក រលួយ ឬដុះផ្សិត ត្រូវតែបោះចោល និងបំផ្លាញចោលទាំងស្រុង។

របាយការណ៍ប៉ាន់ប្រមាណផ្នែកពាណិជ្ជកម្មជាតិឆ្នាំ២០២៦ របស់អ្នកតំណាងពាណិជ្ជកម្មអាម៉េរិក  ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា បាននិយាយអំពីបទប្បញ្ញត្តិនាំចូលដំឡូងរបស់តៃវ៉ាន់។

យោងតាមរបាយការណ៍នេះ ចាប់តាំងពីឆ្នាំ២០១៨រហូតមក កោះតៃវ៉ាន់បានច្រានចោលការដឹកជញ្ជូនទាំងអស់ ដែលមានដំឡូងបារាំងដុះពន្លក។ ច្បាប់វិសោធនកម្មថ្មីបានអនុម័តក្នុងខែកុម្ភៈ ឆ្នាំ២០២៦ អនុញ្ញាតឱ្យការដឹកជញ្ជូន ដែលមានដំឡូងបារាំងដុះពន្លក ឬដុះផ្សិត អាចនាំចូលបាន លុះត្រាតែដំឡូងរងផលប៉ះពាល់ត្រូវបានបែងចែក និងបោះចោលនៅកន្លែងកែច្នៃ។

គោលនយោបាយថ្មីនេះ ត្រូវបានគេរាយការណ៍ថា បានបង្កឱ្យមានការព្រួយបារម្ភពីសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ ដោយភ័យខ្លាចថា ដំឡូងបារាំងដុះពន្លូត ដែលមានផ្ទុកសារធាតុពុល គ្លីកូលកាឡយ (Glycoalkaloids)  រួមទាំងសារធាតុសូឡានីន (Solanine) អាចត្រូវបានកែច្នៃទៅជាផលិតផលម្ហូបអាហារ ហើយបង្កឱ្យអ្នកបរិភោគពុលបាន។

ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ កោះតៃវ៉ាន់ បាននិយាយថា បន្ថែមពីលើការហាមឃាត់នាំចូលដំឡូងបារាំងមានសត្វល្អិត និងជំងឺណាមួយ ក្នុងចំណោមទំនិញប្រាំបីប្រភេទ ពិធីសារថ្មីតម្រូវឱ្យអ្នកនាំចេញអាម៉េរិក ត្រូវពង្រឹងកម្មវិធីទប់ស្កាត់ពន្លក ដើម្បីធានាថា ដំឡូងនាំចូលមិនមានដុះពន្លក​ និងមិនមានដីឡើយ។

ភ្នាក់ងារដដែលនេះ បាននិយាយទៀតថា ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ដំឡូងបារាំងដែលបាននាំចូលត្រូវតែមានសារធាតុសូឡានីន ស្របតាមស្តង់ដារដូចគ្នាសម្រាប់ដំឡូងផលិតក្នុងស្រុក។

ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ បានបញ្ជាក់ថា ប្រសិនបើការកែច្នៃដំឡូងបារាំង ដែលនាំចូលពីសហរដ្ឋអាម៉េរិក បង្ហាញសញ្ញានៃការដុះពន្លក រលួយ ឬដុះផ្សិត រដ្ឋបាលចំណីអាហារ និងឱសថ នឹងត្រូវបានជូនដំណឹង ហើយការដឹកជញ្ជូនទាំងនេះនឹងត្រូវបានបញ្ជូនទៅកាន់រោងចក្រកែច្នៃដោយផ្ទាល់ ស្របតាមនីតិវិធីស្តង់ដារប្រតិបត្តិ។ នៅពេលដឹកទៅដល់រោងចក្រកែច្នៃហើយ ដំឡូងណាមានពន្លក រលួយ ឬដុះផ្សិត ត្រូវតែបោះចោល និងបំផ្លាញចោល។

ទីភ្នាក់ងារនេះ បាននិយាយទៀតថា តាមរយៈយន្តការត្រួតពិនិត្យពីរដង ការត្រួតនៅពិនិត្យព្រំដែន និងការជ្រើសរើសនៅរោងចក្រកែច្នៃ ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ នឹងការពារសុវត្ថិភាពបរិស្ថានកសិកម្ម និងសន្តិសុខស្បៀងសាធារណៈរបស់តៃវ៉ាន់។

កន្លងមក ដំឡូងបារាំងនាំចូលពីសហរដ្ឋអាម៉េរិក  មិនថាដំឡូងស្រស់ ឬដំឡូងកែច្នៃនោះទេ គឺស្ថិតក្រោមលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់ការនាំចូលដំឡូងបារាំងសម្រាប់បរិភោគ។ ក្រោយពីការពិគ្រោះយោបល់ជាមួយសហរដ្ឋអាម៉េរិក ដោយផ្អែកលើគោលការណ៍វិទ្យាសាស្ត្រ កោះតៃវ៉ាន់បានយល់ព្រមទទួលយកពិធីសារធ្វើចត្តាឡីស័កថ្មីសម្រាប់ការនាំចួលដំឡូងកែច្នៃ ដោយយកគំរូតាមស្តង់ដាររបស់ជប៉ុន។

ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ បាននិយាយថា ដំឡូងកែច្នៃរបស់សហរដ្ឋអាម៉េរិក  ដែលនាំចូលត្រូវតែគ្មានសត្វល្អិត និងគ្មានដី ហើយត្រូវតែជ្រលក់ថ្នាំកុំឱ្យដុះពន្លក ដោយអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារទាក់ទងនឹងកម្រិតសារធាតុសូឡានីន និងសំណល់ថ្នាំសម្លាប់សត្វល្អិត។ ទោះបីជាឆ្លងកាត់ការត្រួតពិនិត្យនៅតាមព្រំដែនក៏ដោយ ដំឡូងណាមួយដែលរកឃើញមានពន្លកត្រូវតែដកចេញ និងបំផ្លាញចោល។

របាយការណ៍បាននិយាយថា ដំឡូងបារាំងរាប់ម៉ឺនតោនត្រូវបាននាំចូលក្នុងមួយឆ្នាំៗ ហើយបានចោទជាសំណួរថា តើកោះតៃវ៉ាន់មានបុគ្គលិកគ្រប់គ្រាន់សម្រាប់ត្រួតពិនិត្យដំឡូងបារាំងមួយមើមៗ និងមានសមត្ថភាពធ្វើតេស្តនៅមន្ទីរពិសោធន៍ដែរឬទេ៕

 


image_2026-06-25_10-06-40
ម៉ិកស៊ិក និងប្រេស៊ីល នឹងចែករំលែកប្រាក់៥០០លានដុល្លារ ដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្នុងឧស្សាហកម្ម

ទីក្រុងម៉ិកស៊ិក៖ មូលនិធិវិនិយោគអាកាសធាតុ កាលពីសប្តាហ៍មុន បានប្រកាសថា ខ្លួនបានអនុម័តហិរញ្ញប្បទានកាតាលីករចំនួន៥០០លានដុល្លារ សម្រាប់ប្រទេសប្រេស៊ីល និងម៉ិកស៊ិក ដែលមានបំណងទាញយកមូលនិធិរាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពន្លឿនការកាត់បន្ថយការបញ្ចេញកាបូនក្នុងវិស័យឧស្សាហកម្មរបស់ខ្លួន។ ទុនបម្រុងគ្រប់គ្រងដោយធនាគារពិភពលោក (World Bank) ដែលមានទឹកប្រាក់ចំនួន១៤ពាន់លានដុល្លារ គឺជាមូលនិធិមូលធនផ្តោតលើអាកាសធាតុ បានគាំទ្រការវិនិយោគដំបូងគេបង្អស់ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញកាបូនក្នុងប្រទេសទាំងពីរនេះ ដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាម៉េរិកឡាទីន។ នាយកប្រតិបត្តិមូលនិធិវិនិយោគអាកាសធាតុ លោក តារីយេ ក្បាដេហ្គេស៊ីន (Tariye Gbadegesin) បាននិយាយថា “ការប្រកួតប្រជែងជាសកលដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកបានចាប់ផ្តើមហើយ សម្រាប់ទីផ្សារកំពុងរីកចម្រើន គឺនៅពេលខាងមុខ។ ឧស្សាហកម្មកាត់បន្ថយការបញ្ចេញកាបូន គឺមានលក្ខណៈលើសពីការបំភាយឧស្ម័ន វាជាការធានាបាននូវវិបុលភាពរយៈពេលវែង និងការងារនៅថ្ងៃអនាគត”។ ប្រទេសទាំងពីរកំពុងអភិវឌ្ឍមូលដ្ឋានឧស្សាហកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយនៅប្រទេសម៉ិកស៊ិក បច្ចុប្បន្នឧស្សាហកម្មនេះមានចំនួន១៨ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ ប្រទេសប្រេស៊ីល និងម៉ិកស៊ិក នឹងទទួលបានចំណែកទឹកប្រាក់ចំនួន២៥០លានដុល្លាររៀងៗខ្លួន។ ជំនួយនេះមានបំណងដើរតួជានុយ “កាតាលីករ” ដើម្បីស្រូបយកទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីធនាគារ និងវិនិយោគិនឯកជន។ នៅប្រទេសម៉ិកស៊ិក ការវិនិយោគនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានសហហិរញ្ញប្បទានចំនួន១,៦៨ពាន់លានដុល្លារ រួមទាំងទឹកប្រាក់១,២ពាន់លានដុល្លារ ពីវិនិយោគិនឯកជនផងដែរ។ ស្ថាប័នចូលរួមរួមមានក្រុមធនាគារអភិវឌ្ឍន៍អន្តរ-អាមេរិក (Inter-American Development Bank Group) និងក្រុមធនាគារពិភពលោក (World Bank Group) […]

658985439_1357748453054948_4331078773901904326_n
សហគ្រិនខ្មែរមួយរូប កំពុងកែច្នៃពងទាធ្វើជាម្ហូបច្រើនមុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រៅពីជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង អិលស៊ីឌីស៊ី អេកូហ្គ្រីន (LCDC ECO-GREEN) លោក នី តាំងហ៊ី ក៏ជាកសិករសហគ្រិនខ្មែរមួយរូប ដែលមានគំនិតច្នៃប្រឌិតពងទាទៅជាផលិតផលសម្រេចមួយផ្សេងៗ​ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយកាត់បន្ថយការនាំចូល។ លោកបានប្រាប់ទូរទស្សន៍អនឡាញ ARDB TV ថា បច្ចុប្បន្នកសិដ្ឋានរបស់លោកបាននឹងកំពុងកែច្នៃពងទាទៅជាផលិតផលសម្រេចយ៉ាងហោចណាស់បានបួនមុខ សម្រាប់ដាក់លក់នៅតាមម៉ាត និងផ្សារទំនើបមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ ពងទាច្នែទាំងបួនមុខនោះ រួមមាន ពងទាស្រស់វេចខ្ចប់ ពងទាប្រៃ ពងទាខ និងស្នូលពងទាប្រៃ។ លោក នី តាំងហ៊ី បានបន្តថា បច្ចុប្បន្ននេះ ការកែច្នៃរបស់លោកមិនទាន់បានច្រើនមុខនៅឡើយទេ ប៉ុន្តែនៅពេលខាងមុខ លោកនឹងកែច្នៃពងទាបន្ថែមទៀត ដូចជា ការច្នៃធ្វើពងទាបាក់យុង ពងទាខ្មៅ និងម្សៅពងទា។ ដោយមើលឃើញពីកសិករ តែងតែមានបញ្ហាប្រឈមទីផ្សារពងទាកន្លងទៅ លោកមានគំនិតមួយនេះ ចង់ឱ្យកម្ពុជាសម្បូរទៅដោយផលិតកែច្នៃដូចបណ្ដាប្រទេសជិតខាង ដែលភាគច្រើនប្រទេសទាំងនោះ គេមានសមត្ថភាពខ្ពស់ក្នុងការច្នៃពងទាទៅជាផលិតផលសម្រេច មិនក្រោមពី៥០មុខនោះទេ។ លោក នី តាំងហ៊ី បានប្រាប់ ARDB TVទៀតថា លោកធ្លាប់បានទៅរៀនច្នៃម៉ូឌែលផ្សេងៗពីកោះតៃវ៉ាន់ […]

728607063_1534236361831217_8448163330218109720_n
ស្ត្រីជាកម្លាំងស្នូលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព

សៀមរាប៖ ថ្នាក់ដឹកនាំ សមាជិកសហគមន៍កសិកម្ម និងកសិករ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានចូលរួមដំឡើងបំពង់ (Alternate Wetting and Drying) ដើម្បីអនុវត្តបច្ចេកទេសគ្រប់គ្រងទឹកក្នុងស្រែ ដែលជាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការចូលរួមនេះ ក្រុមហ៊ុនអេមរូរ៉ាយ (Amru Rice) មានសុទិដ្ឋិនិយមថា ស្ត្រីមិនត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំការផ្លាស់ប្តូរ។ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការអនុវត្ដកសិកម្មឆ្លាតវៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ដូច្នោះ ការរួមគ្នា គឺកំពុងកសាងអនាគតកសិកម្មបៃតង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនជីវភាពរស់នៅរបស់កសិករខ្មែរ។ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងរលកកម្ដៅកាន់តែខ្លាំង អ្នកជំនាញបាន​​លើកឡើងថា ការអភិវឌ្ឍ និងប្រើប្រាស់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ ក្លាយជាកត្តាសំខាន់សម្រាប់អនាគតវិស័យស្រូវអង្ករកម្ពុជា។ ដោយឡែក ពូជស្រូវមានភាពធន់នឹងកម្ដៅ រាំងស្ងួត និងការប្រែប្រួលនៃរបបទឹកភ្លៀង អាចជួយរក្សាបាននូវទិន្នផល និងគុណភាពស្រូវ ទោះបីជាប្រឈមនឹងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលក៏ដោយ។ ជាមួយគ្នានេះដែរ ការជ្រើសរើសពូជស្រូវ ដែលមានរយៈពេលលូតលាស់សមស្រប និងអាចប្រមូលផលបានយឺតជាងមុនបន្តិច ក៏ជួយឱ្យដំណាំស្រូវសម្របខ្លួនបានល្អប្រសើរទៅនឹងការប្រែប្រួលរដូវកាលដែរ។ លើសពីនេះ ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវធន់នឹងអាកាសធាតុ គឺជាគន្លឹះដ៏សំខាន់ក្នុងការធានានិរន្តរភាពផលិតកម្មស្រូវ សន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា ក្នុងរយៈពេលវែង៕

170623 No. 3 Fertilizer Plant (Kyawzwa) (5)
ឥណ្ឌូណេស៊ី ពិភាក្សាជាមួយឥណ្ឌា បង់ក្លាដែស ស្តីពីការនាំចេញជី

ទីក្រុងប្រ៊ីសបេន៖ បើយោងតាមក្រុមហ៊ុនជីរបស់រដ្ឋ ឈ្មោះ ពូពុក ឥណ្ឌូណេស៊ី (Pupuk Indonesia) បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីកំពុងពិភាក្សាជាមួយប្រទេសមួយចំនួន ដែលមានចំណាប់អារម្មណ៍ក្នុងការនាំចូលជីអ៊ុយរ៉េរបស់ខ្លួន ដើម្បីស្តុកទុកបម្រុងចំពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយសារសង្គ្រាមអ៊ីរ៉ង់។ ប្រធានក្រុមហ៊ុនពូពុក ឥណ្ឌូណេស៊ី លោក រ៉ាស់ម៉ាដ ព្រីបាឌី (Rahmad Pribadi) បានកត់សម្គាល់ថា ការពិភាក្សាផ្នែកពាណិជ្ជកម្មកំពុងបន្ត ស្របពេលប្រទេសឥណ្ឌូណេស៊ី កំពុងផ្គត់ផ្គង់ជីទៅកាន់ប្រទេសអូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ លោកប្រធានក្រុមហ៊ុន បានលើកឡើងបែបបនេះ ក្នុងពិធីទទួលជីឥណ្ឌូណេស៊ីចំនួន៤៧ ២៥០តោន នៅកំពង់ផែទីក្រុងប្រ៊ីសបេន (Brisbane) ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោកមានប្រសាសន៍ដូច្នេះថា “យើងបានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ហើយឥឡូវនេះកំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត រួមមានបង់ក្លាដែស ឥណ្ឌា និងប្រទេសមួយចំនួនទៀតនៅអាស៊ី”។ លោក រ៉ាស់ម៉ាដ ព្រីបាឌី បានពន្យល់ថា ការចរចានេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបែងចែកទិន្នផលជីលើសពីតម្រូវការក្នុងស្រុក សម្រាប់នាំចេញទៅក្រៅប្រទេស។ ទោះបីជាយ៉ាងនេះក្តី លោកបានធានាដល់សាធារណជនថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានចេញសេចក្តីណែនាំរួចហើយ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់កសិករក្នុងស្រុកជាមុនសិន។ លោកបានបន្តថា ដោយសារតម្រូវការក្នុងស្រុកគ្រប់គ្រាន់ហើយ ដូច្នេះប្រទេសឥណ្ឌូណេស៊ី […]

កាលវិភាគផ្សព្វផ្សាយ